Home ព័ត៌មានអន្តរជាតិ មកស្គាល់បឹងដ៏ស្រស់ស្អាត និងជាកន្លែងស័ក្តិសិទ្ធិនៅប្រទេសកាណាដា

មកស្គាល់បឹងដ៏ស្រស់ស្អាត និងជាកន្លែងស័ក្តិសិទ្ធិនៅប្រទេសកាណាដា

66
0

ប្រទេសកាណាដា ៖ រូបភាពដែលយើងគ្រប់គ្នាបានឃើញនេះ មិនមែនជាកម្រាលឥដ្ឋនោះទេ ប៉ុន្តែវាជាបឹងទឹកប្រៃពោរពេញទៅដោយរង្វង់មូលតូច-ធំជាច្រើន ដែលមានឈ្មោះថា «Spotted Lake» ហើយទឹកបឹងនេះពុំបានតភ្ជាប់ជាមួយទន្លេ ឬប្រភពទឹកខាងក្រៅទេ ។ បឹងនេះស្ថិតនៅខេត្ត British Columbia ប្រទេសកាណាដា ហើយអ្នកស្រុករស់នៅក្នុងតំបន់បានហៅបឹងនេះថា «Khiluk» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUAU5PmrmVJGSKLMedttMFoMKZXJ4yEhGT1Dn8GxmDD6kInKfU9verNDfT5Gyme-Rnozfo3fNtdTRUaiMzBeI9PySKmeDNcMNvToASDWLX4h_Cw5FxMARAMS1h1LC6Br1NREFHVhpfzvykOwghgixdOPa5XrXE0zJqFkmV6Vwkoh38GJr_SGxIT5Y2Dt4/s1000/Depositphotos_121666228_S.webp

ទឹកក្នុងបឹងបានមកពីដុំព្រិលរលាយនៅលើភ្នំ និងទឹកភ្លៀង ដែលប្រមូលផ្តុំគ្នាអស់រយៈពេលជាច្រើនឆ្នាំបង្កើតបានជាទឹកប្រៃ ។ ចំណែករង្វង់មូលតូច-ធំ ដែលយើងបានឃើញក្នុងបឹងនេះ វាជាសារធាតុរ៉ែប្រមូលផ្តុំគ្នាយ៉ាងក្រាស់ ដូចជា ៖ សារធាតុម៉ាញ៉េស្យូមស៊ុលហ្វាត, សូដ្យូមស៊ុលហ្វាត, កាល់ស្យូម និងសារធាតុរ៉ែជាច្រើនប្រភេទទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7bNw7MXjd9yfbR0FrzdEZjRtE1KhWRFwj1vTV85enZQFNXfKn_utUVSpdY-NbLnN192Jk8RsUkl1wk_ryuKwbu1g4DZ3vncS46uuxcnGJrCOs-_yECwbtnftSRTfWfVYQX9fjIfKDAxsi2XEMKmmJ8puZzPFOjmaJ9kOVF-A2irUxIQ3vLPDiSbK16_s/s678/EoABDoqXcAMqpki.jpg

អ្នកស្រុករស់នៅតាមជ្រលងភ្នំអូខាណាកែន ចាត់ទុកថា បឹង Spotted Lake គឺជាទីកន្លែងស័ក្តិសិទ្ធិមួយ ហើយពួកគេមានជំនឿថា ដីភក់ និងទឹកក្នុងបឹងនេះអាចជួយព្យាបាលជំងឺផ្សេងៗឱ្យជាសះស្បើយបាន ។

នៅរៀងរាល់រដូវក្តៅ កម្រិតទឹកក្នុងបឹងនឹងស្រកចុះជាបន្តបន្ទាប់ និងរីងស្ងួតអស់ ពេលនោះ រង្វង់មូលធំៗរាប់រយស្ថិតនៅបាតបឹងដែលគេពុំធ្លាប់បានឃើញ នឹងបង្ហាញរូបរាងឡើងមានពណ៌ចម្រុះគ្នា ដូចជា ៖ ពណ៌លឿង, ខៀវ និងបៃតង ។ វាបានក្លាយជាបឹងមួយមានពណ៌ស្រស់ស្អាតបំផុត ហើយដោយសារទឹកបឹងនេះពុំបានហូរចូលក្នុងទន្លេ ឬហូរទៅទីកន្លែងផ្សេង ទើបនៅពេលព្រិលរលាយហូរចូលក្នុងបឹង វាក៏នាំសារធាតុរ៉ែ និងអំបិលមកប្រមូលផ្តុំគ្នាអស់ជាច្រើនសតវត្សរ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIpkFDiZFo6IVH7Rxv7AsmJxvl-PBIwgyMHCrvCGoWQkqBuEWoM_XJ_yrw8kLo5eHWaGQ_OWFv6AQpxPSFQoDTo4glROpUFY60BBL8dW-kfNgSKw_Nff97wpYQjT9AYFpbseeTA0Anwr9aZmg2rNR89SUUTAupWSRZ8r1CdRzApEwcSWZ2loXvllxxHrs/s765/photo_2024-06-24_14-55-44.jpg

ក្នុងអំឡុងពេលសង្គ្រាមលោក លើកទី១ សារធាតុរ៉ែជាច្រើនកន្លែងក្នុងបឹងត្រូវបានគេយកទៅផលិតជាគ្រាប់កាំភ្លើង ។ នៅសម័យនោះ អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់បានព្យាយាមទិញដីនៅជុំវិញបឹងនេះធ្វើជាកន្លែងម៉ាស្សា ប៉ុន្តែអាជ្ញាធរបានរក្សាវាទុកធ្វើជាសម្បត្តិធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ ។

បច្ចុប្បន្ន បឹង Spotted Lake បានក្លាយជាតំបន់វប្បធម៌ និងអេកូឡូស៊ីរបស់ប្រទេសកាណាដា ហើយអាជ្ញាធរបានធ្វើរបងការពារ និងរឹតបន្តឹងការចេញ-ចូលក្នុងបរិវេណនេះ ប៉ុន្តែភ្ញៀវទេសចរអាចមកកម្សាន្តនៅទីនេះនារដូវក្តៅបាន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9pMG76NT9xLLhuZNBhyphenhyphenejFc9VagxcOA8wk1ATeJB2dgfTO38AmQbF2rIcwAbVC8sLt4W9bKv2b_qL0bjsQobi9NL9WSzr4EcIGvOauDwfAQ2hAbysuE1-GYWBctWlGHRDSnniTFRSDjHIZsBPXJFdqoMeh4zozPYMTL65pBz-eA6PNY1EWyfA7itjAUA/s640/This-spell-binding-spotted-lake-in-B.C.-changes-shapes-and-colours.webp