ជុំវិញការបែកបាក់អាពាហ៍ពិពាហ៍រវាង ឡុងហួរ និង ធីយៀន ដែលមានរយៈពេលត្រឹមតែ៣ខែបានបង្កឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងពីសហគមន៍អនឡាញជាពិសេសនៅប្រទេសវៀតណាមផ្ទាល់តែម្តង។ រឿងរបស់អ្នកទាំងពីរមិនទាន់រសាត់ចេញពីបណ្តាញសង្គមឡើយខណៈមានមនុស្សម្នាក់ចេញមកលាតត្រដាងជុំវិញការបែកបាក់របស់ពួកគេដោយគណនីនោះបានចោទប្រកាន់មកកាន់ ឡុងហួរ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមបានឱ្យដឹងថា ថ្មីៗនេះ គណនីបណ្ដាញសង្គមមួយដែលមានអក្សរកាត់ថា TN បានទាក់ទាញចំណាប់អារម្មណ៍ដោយអះអាងថាជា អ្នកគាំទ្រម្នាក់និងមានទំនាក់ទំនងជិតស្និទ្ធជាមួយ ធីយៀន។ បុគ្គលនេះបាននិយាយថា ពួកគេបានជួបគ្នាជាញឹកញាប់ ចេញក្រៅជាមួយ និងផ្តល់អំណោយដល់កូនក្រមុំវៀតណាមដោយហេតុនេះបានដឹងព័ត៌មានលម្អិតឯកជនជាច្រើនអំពីជីវិតអាពាហ៍ពិពាហ៍របស់នាង។
.png)
យោងតាមសារដែលលេចធ្លាយ TN បានបង្ហាញថា ធីយៀន បានបង្ហើបប្រាប់នាងច្រើនដងអំពីអាពាហ៍ពិពាហ៍ដ៏មិនសប្បាយចិត្តរបស់នាង។ នាងបានបង្ហើបថា បន្ទាប់ពីរៀបការរួច ឡុងហួរ មិនបានគាំទ្រប្រពន្ធរបស់ខ្លួនក្នុងអាជីវកម្មរបស់នាងទេ ហើយថែមទាំងបានជួបជុំគ្នា និងជប់លៀងនៅខាងក្រៅជាញឹកញាប់ទៀតផង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺព័ត៌មានលម្អិតដែលម្តាយរបស់កូនក្រមុំត្រូវមើលថែកូនប្រសាររបស់ខ្លួនគ្រប់ជំហាន ខណៈដែល ធីយៀន ទោះបីជារវល់ក៏ដោយក៏នៅតែត្រូវធ្វើការងារផ្ទះ និងបោកខោអាវឱ្យប្តីរបស់នាង។ ការចោទប្រកាន់នេះបានរីករាលដាលយ៉ាងឆាប់រហ័ស ដែលបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក។ អ្នកប្រើប្រាស់អ៊ីនធឺណិតមួយចំនួនបានអាណិតអាសូរដល់ ធីយៀន ដោយជឿថានាងបានរងទុក្ខក្នុងជីវិតអាពាហ៍ពិពាហ៍របស់នាង។ អ្នកផ្សេងទៀតជាច្រើនបានរិះគន់ ឡុងហួរ ពីភាពគ្មានទទួលខុសត្រូវនេះ។

ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើននៅតែមានការប្រុងប្រយ័ត្ន។ ពួកគេជឿថា ព័ត៌មានពីគណនីរបស់ TN មិនត្រូវបានផ្ទៀងផ្ទាត់ទេ ហើយអាចមានភាពលំអៀង ព្រោះវាត្រូវបានចែករំលែកពីទស្សនៈរបស់ក្នុងនាមជាភាគីទីបី។ ជាពិសេសទាំង ធីយៀន និង ឡុងហួរ មិនបានធ្វើអត្ថាធិប្បាយលើសារទាំងនេះទេ ធ្វើឱ្យរឿងនេះកាន់តែពិបាកក្នុងការផ្ទៀងផ្ទាត់។.png)
ការបែកបាក់នេះមនុស្សភាគច្រើនបានសម្តែងការសោកស្តាយនិងអាណិតមកកាន់ ឡុងហួរ ច្រើន ខណៈ ធីយៀន រងនូវការរិះគន់ពីអ្នកលេងបណ្តាញសង្គមជាច្រើន។ ធីយៀន បានអះអាងកន្លងមកថា ការបែកបាក់របស់នាងជាមួយនឹង ឡុងហួរ គឺបញ្ចប់ដោយសន្តិវិធី ហើយទំនាក់ទំនងរវាងគ្រួសារទាំងពីរនៅតែរកស៊ីជាមួយគ្នាធម្មតា ហើយឪពុករបស់នាងក៏បានមកជូនដំណើរ ឡុងហួរ ក្នុងពេលអតីតប្តីរបស់នាងវិលមកប្រទេសកំណើតវិញដែរ៕










