Home Blog Page 1002

The Tool Library ជាបណ្ណាល័យគ្មានសៀវភៅអាន តែមានឧបករណ៍ទាំងនេះឱ្យខ្ចី

0

សហរដ្ឋអាមេរិក ៖ ជាទូទៅ បណ្ណាល័យនានាតែងតែមានសៀវភៅជាច្រើនក្បាលសម្រាប់ឱ្យសិស្ស-និស្សិត ឬមនុស្សទូទៅអាន ប៉ុន្តែបណ្ណាល័យមួយឈ្មោះ «The Tool Library» នៅទីក្រុង Buffalo រដ្ឋញូវយ៉ក សហរដ្ឋអាមេរិក មានលក្ខណៈខុសប្លែកពីនេះ ។ នៅទីនេះ គ្មានសៀវភៅសម្រាប់អានដូចបណ្ណាល័យផ្សេងៗទេ គឺអ្នកមកទីនេះអាចសុំខ្ចីឧបករណ៍ជាងយកទៅជួសជុលសម្ភារៈខូចខាតរបស់ពួកគេ ។

ហេតុអ្វីទើបបណ្ណាល័យ The Tool Library ផ្តល់ឧបករណ៍ជាងឱ្យខ្ចីប្រើប្រាស់? បណ្ណាល័យនេះមានឧបករណ៍ជាងរហូតដល់ជាង៥.០០០ប្រភេទ សម្រាប់ឱ្យពលរដ្ឋខ្ចី ។ គោលបំណងសំខាន់ គឺដើម្បីឱ្យពួកគេយកឧបករណ៍ជាងទាំងនេះទៅជួសជុលសម្ភារៈចាស់ៗប្រើប្រាស់ឡើងវិញ និងពុំចាំបាច់ទិញថ្មី ហើយវាក៏អាចកាត់បន្ថយសំរាមផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2vFubWj8zz7G_kOieEh23qlykwYpMAAy-K9p46mrOFF-s34XTHsKBTjcK57r7WfmcsStmvf90ZgJ50L_017DsvsSsowk3d2vOIjEUJrAuGRXlczH0I2miGMAAfpHkpfjNO_pWRlOKkScAj77v7inNdgCTn_xJPAGOE4LaFc-VyijBdg0GSSvTFAqluxk/s1080/157443647_3877853368904324_8966094206762600363_o.jpg

តាមរបាយការណ៍របស់ភ្នាក់ងារការពារបរិស្ថានបញ្ជាក់ថា ពលរដ្ឋអាមេរិកបានបោះចោលសម្ភារៈអេឡិចត្រូនិក ដូចជា ៖ សម្ភារៈផ្ទះបាយ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ស្មើជាង៤០លានតោនក្នុង១ឆ្នាំ ។ ប៉ុន្តែប្រទេសនានាលើពិភពលោក កំពុងតែផ្តោតលើការកាត់បន្ថយកាកសំណល់ ជាពិសេស សំណល់ផ្លាស្ទិក ទើបធ្វើឱ្យអាមេរិកស្វែងរកវិធីដោះស្រាយបញ្ហានេះ ដោយការប្រើប្រាស់សម្ភារៈផ្លាស្ទិកយ៉ាងសន្សំសំចៃ និងកុំឱ្យប៉ះពាល់បរិស្ថាន ។

ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយទាំងអស់ គឺការជួសជុលសម្ភារៈចាស់ៗ ។ ហេតុនេះ បណ្ណាល័យ The Tool Library បានបង្កើតកម្មវិធីមួយឈ្មោះ «Repair Cafe» សម្រាប់ផ្តល់ឧបករណ៍ជាងឱ្យខ្ចីជួសជុលសម្ភារៈចាស់ៗដើម្បីកាត់បន្ថយសំរាមផ្លាស្ទិក ។ បច្ចុប្បន្ន កម្មវិធី Repair Cafe មានរហូតដល់ជាង៣.០០០កន្លែងនៅទូទាំងពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPC15-JPa6ZxhVQjM060z37XB4e8enJad4z9ca4MOuDDkXmT2M7_0HDCy-T5Mvl6GNqQWA6Qr01BATBTozKWJOwrghVmUSPbiPvjFcYW1k59SfKSyfQ5fI1QIsuG31izEH0QJUIu9ozvtTPd18zO2r49bEoKQnK1H-APWVTgbM4BFMbJtZTLE71DWUdCw/s1500/Baltimore+Tool+Library_2019-01-26_6335_TSUCALAS.jpg

ដូចគ្នានេះ នៅទីក្រុង Buffalo រដ្ឋញូវយ៉ក សហរដ្ឋអាមេរិក ក៏បានអនុវត្តកម្មវិធី Repair Cafe ផងដែរ ។ វាជាផ្នែកមួយនៃការជំរុញនិរន្តរភាព, ការចែករំលែកធនធានរបស់សហគមន៍ និងការជួយគ្នាទៅវិញទៅមក ។

Repair Cafe គឺជាកម្មវិធីមួយរៀបចំដោយបណ្ណាល័យ The Tool Library ដែលពុំស្វែងរកប្រាក់ចំណេញ ប៉ុន្តែមានតួនាទីផ្តល់ឧបករណ៍ជាងសម្រាប់ជួសជុលសម្ភារៈចាស់ៗដល់បុគ្គល, អាជីវកម្មខ្នាតតូច និងសហគមន៍ ។ រហូតមកដល់ឆ្នាំ២០២៤ បណ្ណាល័យនេះបានជួយកាត់បន្ថយសំរាមរហូតដល់៣តោនកន្លះ តាមរយៈកម្មវិធី Repair Cafe ដោយការផ្តល់ឧបករណ៍ជាង៥.០០០ប្រភេទឱ្យខ្ចី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFXPYl2T5tJY2YIR9JiyctlsEEIW1KpwrDrdVnewh2AMFZ5Xg7Fh1UXaGSobIdUNgpQvp2jNs59DU_HQG1zX8mlxE0ecwZTvH86GmEncj_JAWbddBMWWLEUM0U9AmCaXqjRqH2ii_t86vXw-s_y9TCzJ_QBv3P24T13XoBFj0aAalFh9lD5Rtqs7hRsYM/s1280/photo_2024-06-29_14-30-28.jpg

Darren Cotton ជាស្ថាបនិករបស់បណ្ណាល័យ The Tool Library និយាយថា ៖ «យើងជាផ្នែកមួយនៃការផ្លាស់ប្តូរសេដ្ឋកិច្ចដ៏ធំ ដែលគេពុំបានផ្តល់ភាពសំខាន់ដល់មនុស្សតូចតាច ។ ដូច្នេះ យើងព្យាយាមផ្លាស់ប្តូរទៅរកគំរូមាននិរន្តរភាព និងពឹងផ្អែកលើការជួយគ្នាទៅវិញទៅមក» ។

គួរបញ្ជាក់ថា បណ្ណាល័យ The Tool Library បានបើកដំណើរការនៅឆ្នាំ២០១១ ហើយបច្ចុប្បន្ន មានសមាជិកស្មើជាង១.៥០០នាក់ ។ រីឯឧបករណ៍ជាងរបស់បណ្ណាល័យនេះ មានដូចជា ៖ រណា, ម៉ាស៊ីនបូមខ្សាច់, ម៉ាស៊ីនកាត់ស្មៅ, ម៉ាស៊ីនសម្អាតស្លឹកឈើ រហូតដល់សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដូចជា ៖ ម៉ាស៊ីនដេរ និងម៉ាស៊ីនធ្វើនំ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_Yz4i8fMeV8jAee47FSCUWsOVX6HuskSc7ivB9CnLm03edVkFeGfYJNP1zzSPn0pxvrwUlI13DvLu3imKyURKACNHRx0LIfWV5onM0JmRri37aDYwv9iuuCfoQ1bV0SOc9ZxObPRgL3LbeUJeMhHFuuc8gFcuAB06y2sKe98MDUQHC7Uwpz6OTa2UhR0/s2000/ToolLibrary_StephenGabris7_web.jpg

ដំណឹងល្អ! អាមេរិកនឹងបង្កើតវ៉ាក់សាំងព្យាបាលការញៀន.ថ្នាំ និងញៀន.ស្រា

0

សហរដ្ឋអាមេរិក៖ ថ្មីៗនេះយោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា ប្រទេសអាមេរិកបានរៃអង្គាសប្រាក់ចំនួន ១០ លានដុល្លារដើម្បីបង្កើតវ៉ាក់សាំង Ovax ក្នុងគោលបំណងព្យាបាលការញៀន.ថ្នាំ និងញៀន.ស្រា។
ជាការពិតណាស់ជាតិអាកុលគឺដូចគ្នាទៅនឹងថ្នាំញៀនដែរ ដោយវាមានឥទ្ធិពលខ្លាំងលើខួរក្បាល បង្កើតអារម្មណ៍រីករាយ និងធ្វើឱ្យអារម្មណ៍អវិជ្ជមាន។ អារម្មណ៍ទាំងនេះអាចជំរុញមនុស្សមួយចំនួនឱ្យផឹកស្រាម្តងហើយម្តងទៀត បើទោះបីជាមានហានិភ័យកើតឡើងចំពោះសុខភាពរបស់ពួកគេក៏ដោយ ក៏ពួកគេមិនខ្វល់ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZqIcE4-zNGlU_9J_OGz4BYKwd1-2211_1eRvliQmoEwcOJ5eZEWohBQvSoaPgHx1vEvoDaTtWmLzNSLI4hWi2QYXfhlxH7SgYicbwvU5rum_enl9oOOW4f6Pp8ml-nDBbbnprsktEHG-BhGdWc5BebvvjhlSPneVXWgl3lxVjegVQzPsPe5C_7IIa7tA/s1280/photo_2024-06-29_14-40-05.jpg

ហេតុនេះហើយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Houston របស់អាមេរិកក៏បានបង្កើតវ៉ាក់សាំង Ovax ដោយមានគោលដៅការពារសារធាតុ fentanyl ចូលទៅក្នុងខួរក្បាល បំបាត់អារម្មណ៍នៃការញៀនថ្នាំ និងញៀនស្រា។ ទោះជាយ៉ាងណា អស់រយៈពេលជាយូរមកហើយ គ្មានវិធីសាស្ត្រណាជោគជ័យ ឬធ្វើពាណិជ្ជកម្មឡើយ។ មូលហេតុគឺតម្លៃស្រាវជ្រាវមានតម្លៃថ្លៃ ដោយមិនរាប់បញ្ចូលថ្លៃសេវានាំយកទៅទីផ្សារនោះទេ។ ប៉ុន្តែប្រសិនបើមានថវិការគ្រប់គ្រាន់ ការស្រាវជ្រាវនេះទំនងជាជោគជ័យ ហើយប្រសិនបើជោគជ័យមែនវ៉ាក់សាំង Ovax នឹងរួមចំណែកក្នុងការទប់ស្កាត់ការកើតឡើងវិញ និងមានប្រយោជន៍សម្រាប់អ្នកដែលទទួលរងពីការញៀនថ្នាំ ឬការប្រើប្រាស់ថ្នាំលើសកម្រិត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEa9dZAZLILj2d7rr6cw_8w-Ei5ns1qncPUH2Uvf-gUTQm-YEiprD9mHTWJ7jsD8fNsbx_JE7GsHCF5WWFESLXwe2MaF3zolAbw5dNVsS2t0xqponx6vyZDmp5qyg4jE_r6686fm3jTultgeXaD_r4lhJI5I_2J9ORcpD60uGCHRReXP5eaJ6UC4YrCak/s1280/photo_2024-06-29_14-40-28.jpg

ដូច្នេះបច្ចុប្បន្នក្រុមហ៊ុនកំពុងចរចាជាមួយក្រុមស្រាវជ្រាវជាច្រើនផ្សេងទៀត ដើម្បីចូលរួមក្នុងការស្រាវជ្រាវវិធីសាស្ត្រទប់ស្កាត់ឥទ្ធិពលនៃអាភៀន ក្នុងគោលបំណងធ្វើពាណិជ្ជកម្មលើស្នាដៃវិទ្យាសាស្ត្រទាំងនេះ។ វ៉ាក់សាំង Ovax ធ្លាប់ត្រូវបានយកទៅពិសោធន៍លើសត្វជាលើកដំបូងក្នុងឆ្នាំ ២០២២ ដោយការធ្វើតេស្តនោះគឺទទួលបានលទ្ធផលល្អ ខណៈវ៉ាក់សាំងបានកាត់បន្ថយការពឹងផ្អែកលើថ្នាំ បំបាត់ការឈឺចាប់ដែលមានសក្តានុពលនៃក្រុមអាភៀន។ ដូច្នេះនៅឆ្នាំនេះ ក្រុមអ្នកស្រាវជ្រាវនឹងបង្កើតវ៉ាក់សាំង Ovax ដើម្បីព្យាបាលមនុស្សម្តង ដែលត្រូវបានគេប៉ាន់ស្មានថានឹងអាចប្រើប្រាស់បាននៅឆ្នាំ ២០២៥។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrOTS0QLXJL4A4PI2AbWTUUIiMnlqxLtcM70l_LiL1s9L8bryFX9ccYbEH3W1KsFqU1hWcrCm477NrbgMzyc06MlhvQI1Utj0dzgd7aU8kJvrRuq4cUHtO-rNh4R_L8Hlv6tTO4tOf7_FiSdAsglKZFtkUvOiHrfaie1h8ULhx1l3yftqzcU_yzX7ftC4/s1200/photo_2024-06-29_14-39-29.jpg

អ្នកជំនាញរបស់សាកលវិទ្យាល័យ Houston បាននិយាយថា ប្រសិនបើមនុស្សចាក់វ៉ាក់សាំង Ovax ថ្នាំនេះនឹងមានប្រសិទ្ធភាពបំផុតជួយការពារមនុស្សមិនឱ្យញៀនថ្នាំ ឬញៀនស្រាឡើយ។ បច្ចុប្បន្ននៅសហរដ្ឋអាមេរិក វិបត្តិអាភៀនបានកើតមានឡើងយ៉ាងខ្លាំង ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) បានរាយការណ៍ថាមនុស្សជាង ១០០,០០០ នាក់បានស្លាប់ដោយសារការប្រើប្រាស់ថ្នាំអាភៀនលើសកម្រិត។ ក្នុងចំណោមនោះការពុល fentanyl ជាប់ចំណាត់ថ្នាក់លេខ ១ នៃការស្លាប់របស់មនុស្សអាយុ ១៨ – ៤៥ ឆ្នាំ។ វាត្រូវបានគេប៉ាន់ស្មានថានៅឆ្នាំ ២០២៣ ថ្នាំអាភៀនសំយោគដែលមានផ្ទុកសារធាតុ fentanyl នឹងបណ្តាលឱ្យមានអ្នកស្លាប់ជាមធ្យម ២០៤ នាក់ក្នុងមួយថ្ងៃ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfXuBTL0N2uTP-4pB-VvlaT8poc1a5oqoXrG2bkeqNk84nRSWV2VARD-kii26aPs_5J_7W6E5Hy0pJgpKdBKj7wG9ahCh0FEaorPboN_bhjttdKdNlhEBE5xOov39F3_MxPN1RoRi1cGR95OSKW7h86vOsiwMDcdQ0jURDuY7133CHhEDvIlbCFF5rdzg/s1020/photo_2024-06-29_14-38-06.jpg

វណ្ណដា ប៉ះទង្គិ.ចផ្លូវចិត្តខ្លាំងយំឡើងសស្រាក់ក្រោយទទួលដំណឹងមរ.ណភាពលោកតា គង់ ណៃ

0

វណ្ណដា បានទទួលដំណឹងមរ.ណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ហើយនៅវេលាម៉ោង២ទៀបភ្លឺនៅឯសហរដ្ឋអាម៉េរិកជាហេតុធ្វើឱ្យតារាចម្រៀងរូបនេះប៉ះទង្គិចផ្លូវចិត្តខ្លាំងបន្តយំមិនឈប់។ នៅលើ Story វណ្ណដា បានបង្ហាញទឹកភ្នែកជោគថ្ពាល់របស់លោកជាលើកដំបូងដែលអ្នកគាំទ្រពុំដែលឃើញភាពទន់ខ្សោយរបស់លោកបែបនេះពីមុនឡើយ។ តាមការបញ្ជាក់របស់កញ្ញា ឡូរ៉ា ម៉ម ថា វណ្ណដា មានពាក្យពេចន៍ច្រើនណាស់ចង់បរិយាយ ប៉ុន្តែត្រូវការពេលវេលាខ្លះដើម្បីសម្រួលផ្លូវអារម្មណ៍នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidlDvBkUJdGetgS6iJ4nYR0vZAFQJmNdNmykwaNFsPo8fUmJ3wgdYB2tfks1tTfhFIvdadGVWtOescVls-5HM3TWiaOsUl0hm7pFU6wvEJyIvKc_sP_xpyJSCDYZOhNrfgAyTm7GyhHZj5Mr2CLbjpzA4QC_9Pul375SeYV4nqqcAI0PZ4VhJxHuv_1WU/s2048/image_2024-06-28_14-31-02.png

នាយកប្រតិបត្តិបារមីបានសរសេររៀបរាប់នៅលើបណ្តាញសង្គមចេញពីទឹកដីសហរដ្ឋអាម៉េរិកថា «នាងខ្ញុំ ពិតជាមានសេចក្ដីរន្ធត់ចិត្តជាពន់ពេក នៅពេលបានឮដំណឹងមរណភាព របស់លោកគ្រូព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ នៅម៉ោង ២ និង ១៥ នាទីព្រឹកនៅរដ្ឋកាលីហ្វ័រញ៉ា។ នាងខ្ញុំ កំពុងអង្គុយជាមួយក្រុមការងារបារមីយើង ដែលបានធ្វើដំណើរមកសហរដ្ឋអាម៉េរិក ដើម្បីការប្រគំតន្ត្រីរបស់ពួកយើង ដែលក្នុងនោះរួមមានវណ្ណដា និងវណ្ណថាន។ នៅពេលដែលវណ្ណថានបានទទួល ដំណឹងតាមទូរស័ព្ទរបស់គាត់ថាលោកតាទទួលមរណភាព ក្រុមការងាររបស់យើង បានតក់ស្លុតជាខ្លាំង។ ដំណឹងដ៏ក្រៀមក្រំនេះ បានធ្វើឱ្យយើងសោកស្តាយសោកសង្រេងរួមគ្នា។ យើងសរសេរលិខិតនេះឡើង ទាំង អារម្មណ៍ក្តុកក្តួល»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPdJfrvBIaT4YHaLHIfkUlH0sOhjx0-TKFJr2fmIGpZRuKWoVwp6fVVrLrzLGe0E3SdueAsy92qUAGxewt8sADD-N2c-JZQZK5yxCIIeup2mCWKtWVJ9bDNFqGW10eG2voSGHNqTh7DaRrUOvuftFNXakH8FE_lkwHUkxPg416DEjljeFYnuwgG1SO5mw/s1332/400717270_891874298958384_8931468184034453454_n.jpg

កញ្ញា ឡូរ៉ា ម៉ម បនន្តទៀតថា «ខណៈពេលដែលនាងខ្ញុំកំពុងសរសេរលិខិតនេះផងដែរ វណ្ណដានៅបន្តយំមិនឈប់ ហើយគាត់មិនទាន់បានងើបខ្លួនពីកៅអីនៅឡើយទេ។ នៅពេលនេះ ផ្លូវចិត្តរបស់គាត់កំពុងទទួលការប៉ះទង្គិចជាខ្លាំង។ នាងខ្ញុំដឹងថា គាត់មានពាក្យពេចន៍ជាច្រើនដែលគាត់ចង់បរិយាយ ប៉ុន្តែសម្រាប់នាទីនេះ គាត់នឹងត្រូវការ ការយោគយល់និងពេលវេលាខ្លះដើម្បីសម្រួលផ្លូវអារម្មណ៍នេះ។ កន្លងទៅថ្មីៗនេះ ពួកយើងមានពេលវេលាដ៏មហស្ចារ្យមួយនៅ មហោស្រពតន្ត្រី Sabaidee Fest នៅពេលដែលមហាជនរាប់ពាន់នាក់ បានលើកទូរស័ព្ទឡើងដើម្បីបំភ្លឺពន្លឺ តាមបទចម្រៀង ‘Time to Rise’។ ជាតិខ្មែរទាំងមូល មិនអាចបំភ្លេចបានទេនូវការផ្តូរផ្តាច់របស់លោកគ្រូ ដើម្បីបន្តវេនរក្សាសិល្បៈខ្មែរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM7hNcfRD4VPBD3oUwk6zgZ7K1KzPmcm8Ccsue2TrAOtVMm-EKuuU40y9bMCqMeEz0MrX_Z8d-GWXKg8arNc2X23rE5P1VJEq7nGzpEWeieIIkAxUW2f65r9WnEQDc6DIPh_tYmDGz7WJUVE8YDTuLJrJzaZiBmgq3pX7QYS-FafrUpC2yn0VOUknnJ1g/s750/Vann-da3.jpg
កញ្ញា បានលើកឡើងថា នាងមានសេចក្ដីសោកសៅជាខ្លាំងដែលក្រុមការងារបារមី បានទទួលដំណឹងដ៏ក្រៀមក្រំនេះនៅលើទឹកដីសហរដ្ឋអាម៉េរិក ក្នុងខណៈពេលដែលពួកយើងកំពុងនៅឆ្ងាយពីលោកគ្រូ។ កញ្ញា ឡូរ៉ា ម៉ម ថា «នាងខ្ញុំ ប្រាថ្នាចង់មានឱកាសអាចប្រាប់ទៅលោកគ្រូផ្ទាល់មាត់ អំពីឥទ្ធិពលនៃតន្ត្រីរបស់លោកគ្រូ ដែលបានផ្សះផ្សាព្យាបាលផ្លូវចិត្តរបស់ជាតិសាសន៍ និង ប្រជាជនយើង។ លោកគ្រូបានផ្ដល់មកឱ្យពួកយើងនូវក្ដីសង្ឃឹមថ្មីឡើងវិញ»។ ក្នុងនោះដែរ ឡូរ៉ា ម៉ម បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារលោកគ្រូព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ជាពិសេសចំពោះភរិយាដ៏អស្ចារ្យរបស់គាត់ គឺលោកយាយ តាត់ ឆេន។ កន្លងមក លោកគ្រូព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជាមួយនឹងវត្តមានរបស់គាត់នៅក្នុងបទចម្រៀង «Time To Rise» ។

ទន្ទឹមនឹងនេះ កញ្ញា ឡូរ៉ា ម៉ម មានការសោកស្តាយនិងមានវិប្បដិសារីជាទម្ងន់ ដែលមិនមានឱកាស ដើម្បីជម្រាបជូនលោកតា គង់ ណៃ ម្តងទៀត អំពីសក្ដានុពល និងឥទ្ធិពលដ៏វិជ្ជមានដែលលោកគ្រូមានមកលើប្រជាជនខ្មែរទាំងអស់ពីរឿងដ៏អស្ចារ្យរាប់មិនអស់ពីប្រជាជនខ្មែរជាច្រើននាក់ ដែលបានរៀបរាប់អំពីអត្ថន័យនៃបទចម្រៀងនេះ និង ឥទ្ធិពល ដែលបទចម្រៀងនេះបាន ធ្វើឱ្យពួកគាត់មានក្ដីសង្ឃឹម និង មានជំនឿចិត្តឡើងវិញចំពោះជាតិសាសន៍ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1XwnYSfEb-M5aH64brXth5abZL0JMpS5gvANk-dkXfKPEwHMydDhOeYe3MLA7RdBAhipVWSY8EBVTbas7HykBZABB7BcowBhmGG3bZN4g7-ZLb-34oOOgu8Vw8UA-5-LP1fX11_J4T0idWcQPiKv7U5Tn8qourZ8LF0HNrPexVk9YK2Dk3im9QCSWQ_4/s574/Screenshot%202024-06-29%20144946.png
ជាមួយសារដ៏សោកសង្រេងនេះក្នុងនាមជាអ្នកជំនាន់ក្រោយ កញ្ញានិងក្រុមការងារ សន្យាថានឹងបន្ត រក្សានូវមរតកដែលលោកគ្រូបានបន្សល់ទុកអោយអ្នកជំនាន់ក្រោយនឹងបន្តមើលថែរក្សាមរតកនេះ ទៅថ្ងៃមុខឱ្យអស់ពីសមត្ថភាព។ សូមឱ្យលោកគ្រូបានសម្រាកប្រកបដោយសេចក្ដីស្ងប់ក្នុងសុគតិភព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx7gZPXAKPWAVgAXXGSocOZRvOISBWyDetXsZQ-kepezuJmREOaKtHAx5z5LHDxF6VX22z86wHmEKuVEVDGjrR_HWuhsYW3vZ6o9Cn4te_sj5Qq0ROnH-hyww9mQEfcdAXXy4SrELKX8PoF5USEUAElRM99uXa8cSTmtiILAmkWaX1q0N4id8jd1S5JPY/s2048/3858a5df-8516-46eb-95ba-690ca7ff5c65.jpg

ងាកទៅកាន់ Story របស់ វណ្ណដា វិញគេបានឃើញតារាចម្រៀងរូបនេះទឹកភ្នែកជោគថ្ពាល់សោកសង្រេងយ៉ាងខ្លាំងដែលមិនអាចអធិប្បាយបានខណៈកំពុងនៅលើទឹកដីប្រទេសគេ មិនអាចមកចូលរួមពិធីបុណ្យសពវីរៈសិល្បករចាប៉ីដងវែង។ វណ្ណដា មានឱកាសសម្តែងបទ «Time To Rise » ជាមួយព្រឹទ្ធាចារ្យ គង់ ណៃ តែម្តងគត់និងជាលើកចុងក្រោយក្នុងកម្មវិធីបិទកីឡាជាតិលើកទី៣ នៅពហុកីឡាដ្ឋានជាតិសម្តេចតេជោកាលពីខែវិចិ្ឆកា ឆ្នាំ២០២២ ក្រោមក្រសែរភ្នែកថ្នាក់ដឹកនាំប្រទេសនិងទស្សនិកជនរាប់ម៉ឺននាក់ហើយនាគ្រានោះធ្វើឱ្យគ្រប់គ្នារំភើបស្ទើរស្រក់ទឹកភ្នែក។

ព្រឹទ្ធាចារ្យ គង់ ណៃ វីរសិល្បករចាប៉ីដងវែងមរតកមនុស្សរស់កម្ពុជាបានទទួលអនិច្ចកម្មក្នុងជន្មាយុ៨០ឆ្នាំដោយរោគាពាធនៅឯស្រុកកំណើតកាលពីរសៀលថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៤៕

ឈ្វេងយល់ពីភាពរឹងមាំរបស់សំណង់អគារខ្ពស់ៗក្នុងប្រទេសជប៉ុន អំឡុងពេលគ្រោះរញ្ជួយដី!

0

ជប៉ុនគឺជាប្រទេសមួយដែលងាយប្រឈមមុខនឹងគ្រោះរញ្ជួយដីតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។ ទោះបីជាណា ប្រទេសនេះតែងតែរុករកនឹងបច្ចេកវិទ្យាថ្មីៗ ដើម្បីការពារពីការខូចខាតដែលបណ្តាលមកពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ឬស្រាលនានា តួយ៉ាងដូចជាការផ្តោតសំខាន់ទៅលើគ្រឹះអគារដ៏រឹងមាំជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju41GpJ7yLa4qsV8e81N9i4oNyf-GcuTMTCPQmFcYjo0FnrzHOb5U_qEaxXgN8DNrNs1aRPENECNp-QgwWCG56TilIByWJ8D4lu9la6MoMPuldWgq3cU124J-KZlKLxmYb0X4OPHdwYAq2FJam_pNu2gWL9Coh7tQ1g2chSm_6reCispL5sAX0H2JC620/s2000/170608125032-komatsu-seirenv2.jpg

រចនាសម្ព័ន្ធអគាររបស់ជប៉ុននីមួយៗដែលបានសាងសង់ឡើង តែងគិតគូរនិងវិភាគពីកត្តាផ្សេងៗ ដូចជាប្រភេទដី ជម្រៅនៃគ្រឹះអគារ និងកម្ពស់អគារ។ បន្ថែមពីនេះ អគារនីមួយៗត្រូវតែមានរចនាសម្ព័ន្ធដែលអាចបត់បែនបាន ឬអាចផ្លាស់ទីក្នុងអំឡុងពេលរញ្ជួយដី ក៏ដូចជាមានប្រព័ន្ធស្រូបយកសំណើម ដើម្បីជៀសវៀងការកកិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM0jFfdIzkZALuBRBIee2Wr1NJhalGn-N0VUhTqZSti45Y6CKl7cGiK2BxmY_xE7gIVyerbTVeGErXC4Npjaq9csbkMer9-lvugd9MatAtTh0YjC3FlLz2CrL4ZwQpIM5D-YelHPg595rdPOIy0XZYIjnVkYJj4WkXrQKpT3MNH20uHiv_wJ064Ar9H64/s900/photo_2024-06-29_11-44-07.jpg

លក្ខណៈពិសេសមួយនៃអគារប្រទេសជប៉ុន គឺជាការប្រើប្រាស់«ឧបករណ៍ទប់លំនឹងដី»ដើម្បីទ្រទ្រង់អគារទាំងមូល។ «ឧបករណ៍ទប់លំនឹងដី» បំពាក់ដោយស្រទាប់មួយនៅខាងក្រោមអគារ ដែលធ្វើឡើងពីស្រទាប់កៅស៊ូ និងបន្ទះដែកឆ្លាស់គ្នា អាចឲ្យអគារមានចលនាបត់ទៅឆ្វេងនិងស្តាំប្រៀបដូចជារំស័រ ក្នុងអំឡុងពេលការរញ្ជួយដី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlpxfXu2wb2ffLSUepVAEBXBA9QPgasia8QrubKyMLygHzwvmn6rzD2dqyzOPHdUL50ky12yQQ1WvOqvRu1ygdxo4Qp10H5pzvBZZ2Ld7YsQsVl6FBxP4IZNO1Bytvd9prhuhgW6BIsELcI7LEQpP-kRmdgb_xfiHVhiaIZlBC3B0seNnHc12D0Tq2ONk/s1200/photo_2024-06-29_11-43-13.jpg

ហើយប្រសិនបើនៅក្នុងអំឡុងពេលញ័រកាន់តែខ្លាំង ឧបករណ៍នោះនឹងដើរតួរនាទី ក្នុងការស្រូបយកកម្រិតនៃការញ័រកាន់តែខ្លាំងឡើងផងដែរ។ វាជាយន្តការមួយដ៏មានប្រសិទ្ធភាពបំផុត ជួយកាត់បន្ថយអាំងតង់ស៊ីតេនៃការរញ្ជួយនៅជាន់ខាងលើរបស់អគារ ការពារការខូចខាតដល់រចនាសម័ន្ធអគារ និងរក្សាលំនឹងគ្រឿងសង្ហារិមធំៗនៅខាងក្នុងមិនឱ្យដួលរលំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirTnen0ui6hENbagOXNWm4tdwr48mIm_pmwo24gAbKxIkjMBxNOLMUFEClZeX2v6clw8-O4FIReBuZR3T4X1Fus-gHKC0N1tNpBVnoNeUzPs1VMo9UOquby-XcUxEgnmZhHd_8BMyevcr5QffCAys-Is-HkRSWD0X2AE126zReKwD2mRnsJYD6DZWCO_4/s860/1703025533136.png

ទិដ្ឋភាពសំខាន់មួយទៀត ដែលអគារប្រទេសជប៉ុនធន់នឹងការរញ្ជួយដីនោះ គឺការប្រើប្រាស់បច្ចេកវិទ្យាទំនើប។ អគារត្រូវបានបំពាក់ដោយប្រព័ន្ធផ្តល់សញ្ញាទុកជាមុន ដូចជាការជូនដំណឹងពីការការរញ្ជួយដី និងបិទឧស្ម័ន និងអគ្គិសនីដោយស្វ័យប្រវត្តិជាដើម។ អគារជាច្រើនក៏មានប្រព័ន្ធពន្លត់អគ្គីភ័យដោយស្វ័យប្រវត្តិ ដើម្បីធានាសុវត្ថិភាពរបស់មនុស្សក្នុងអំឡុងពេលរញ្ជួយដីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikFvyVDlT_ridrgbq0po7YrFkXSztC_zs1GEyCk1q6xT9YQzpzfyeFYRaqzaFkNYbaVmZABkiZiDI8gGAszG653pzznTqz_hSBv-TVQpPFhW1ICA5W0dJOqEGbVBNDUmE_0uu3RTzTXNvbvcXo-IwYiVan5lizrXLzXjKEn9oeIsySPagyLMrY5qHEkWY/s1024/earthquake-01-1-1024x526.jpg

ដូច្នេះហើយ ឆ្លងតាមរយៈបទពិសោធន៍នៃការរងគ្រោះពីការរញ្ជួយដីនាពេលកន្លងៗមកនេះ គឺបានធ្វើប្រទេសជប៉ុនបន្តអភិវឌ្ឍបច្ចេកវិទ្យា ដែលមានសមត្ថភាពឆ្លើយតបទៅនឹងផលប៉ះពាល់នៃគ្រោះមហន្តរាយទាំងនោះកាន់តែខ្លាំងឡើង ដែលនេះគឺជាសក្ខីភាពមួយបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសជប៉ុនក្នុងការការពារប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងប្រទេសខ្លួន៕

តោះមកស្គាល់កោះតូចមួយនៅអាស៊ាន តែមានប្រជាជនរស់នៅច្រើនជាងគេលើពិភពលោក

0

នៅលើពិភពលោកយើងនេះគឺមានប្រជាជនជិត ៨ ពាន់លាននាក់ ហើយឥណ្ឌាគឺជាប្រទេសដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតក្នុងលោក បន្ទាប់មកគឺចិន និងសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាបន្ទាប់ពីឥណ្ឌា ចិន និងអាមេរិក គឺមានកោះតូចមួយនៅអាស៊ីអាគ្នេយ៍យើងដែលត្រូវបានគេចាត់ទុកថា ជាកោះតូចតែមានប្រជាជនរស់នៅច្រើនជាងគេលើពិភពលោក ដែលកោះនោះមានឈ្មោះថាកោះជ្វា (Java)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvFNprSpV3SDEM6ud-6_FLFNXKQa50fmEiowferemKahai9VnCn6Mj7kCIguQxu8TIFGNT7laPQ4TqSln5_h907tnEJJ__g3QWAlxoo6fo9QluhV5TTWhIkhSeYesWCGNtHbn0M2cojNYf_tNV5IUIQKFXbK0wIfy-M7v1BVsEVGfy2e5IlJkkHlqYlDM/s640/photo_2024-06-29_13-06-14.jpg

កោះជ្វា គឺជាកោះដែលតូចមួយនៅអាស៊ីអាគ្នេយ៍ស្ថិតក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានទំហំប្រមាណ ១២ ម៉ឺនគីឡូម៉ែត្រក្រឡាប៉ុណ្ណោះ ប៉ុន្តែមានប្រជាជនរស់នៅរហូតដល់ ១៥៦.៤ លាននាក់ឯណោះ ច្រើនជាងចំនួនប្រជាជនប្រទេសទាំង ៩ នៅតំបន់អាស៊ានយើងទៅទៀត។ ហើយបើធៀបទៅនឹងប្រជាជនរុស្ស៊ីទូទាំងប្រទេស កោះជ្វាគឺមានប្រជាជនច្រើនជាងទ្វេរដង ដែលនេះត្រូវបានគេចាត់ទុកថាជាកោះដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតនៅលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioN_-hEoWYAkxdt1a9bbN1P8HIm2od0He5u14DQMuem6CmMQbPxY1tqEFnwk65utv7_hSa8tX9dNUHVxDHqq5mNFZaglWOXyOKVBEOqxGWqJas7US5XQpyA0PvL1IWuygWn6QHBQEkjOtIYsHBKMJJIk0tGR9nLcZUNblR7a6B68Dxzkjgor1cyxUk4IU/s1280/photo_2024-06-29_13-07-44.jpg

កោះជ្វាជាមជ្ឈមណ្ឌលនៃចក្រភពហិណ្ឌូ-ពុទ្ធសាសនាដ៏មានឥទ្ធិពល ស៊ុលតង់អ៊ីស្លាម និងជាស្នូលនៃអាណានិគមហូឡង់បូព៌ា។ កោះនេះក៏ជាមជ្ឈមណ្ឌលនៃការតស៊ូទាមទារឯករាជ្យរបស់ឥណ្ឌូនេស៊ីក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៣០ និង ១៩៤០។ កោះជ្វាគឺមានតំបន់បេតិកភណ្ឌពិភពលោកចំនួនប្រាំបីរបស់អង្គការយូណេស្កូដូចជា ឧទ្យានជាតិ Ujung Kulon, ប្រាសាទ Borobudur, ប្រាសាទ Prambanan, និងតំបន់ Sangiran Early Man Site។ល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy20ggr7MAM13XTWOkn8VkpNZlifm4GR1XZ4kEtcULIa7k-_7xSiyroSOMf2jDHdNdvqPR6RSNTefmeNcGBUuzloMNhlME1wy-RnuPqweWEnT5JcMy2JuVBPvwFj9nADfU_IfzdZcinf3xfdo0_dTVwAb924T9jSaOdx2N5N9pjO4R8_sd9QKsOO8ek7s/s1024/photo_2024-06-29_13-08-06.jpg

នៅក្នុងប្រទេសឥណ្ឌូនេស៊ីកោះនេះគឺមានប្រជាជនរស់នៅច្រើនជាងគេប្រហែល ៥៦% នៃប្រជាជនសរុបទាំងអស់ ហើយបន្ទាប់ពីកោះជ្វាគឺកោះស៊ូម៉ាត្រា ដែលមានចំនួនប្រជាជនប្រមាណ ៦០ លាននាក់ប្រហែល ២៥% នៃប្រជាជនសរុប ២៧៥ លាននាក់។ នៅអាស៊ាន ប្រទេសដែលមានប្រជាជនច្រើនបន្ទាប់ពីឥណ្ឌូនេស៊ីគឺ ហ្វីលីពីន ដែលមានប្រជាជនចំនួន ១១៦ លាននាក់ ហើយបន្ទាប់មកទៀតគឺវៀតណាម ដែលមានប្រជាជន ៩៨លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcqiphl2ErYXxpZ9n8sEMoyuKeCKrroJAeE92bXYVxAGxGaa1MXhCbBWaXjIgtjZlBCRg5jUw4-2bBXFOseHdc87QV3DR66FcPivg7DP0lx2vgPWaznakJBSOr7dT65h3cjoJEziKSswCPrwdXTgBMvjRzpFyXGs1ADCLxAC6GGV99-1PK5C8Y9FN7soE/s1600/868b5756-37e2-442a-98a0-78cf40584ae3_1600x888.png

គួរបញ្ជាក់ដែរថា កោះជ្វាជាទីតាំងកណ្ដាលរបស់ប្រទេសឥណ្ឌូណេស៊ី ដោយរដ្ឋធានីហ្សាការតា ក៏ដូចជាទីក្រុងសេដ្ឋកិច្ចធំៗ និងអរិយធម៌ផ្សេងៗរបស់ឥណ្ឌូណេស៊ី សុទ្ធតែនៅក្នុងកោះនេះទាំងអស់។ ភាសាសំខាន់ៗដែលប្រជាជនកោះជ្វានិយាយច្រើនជាងគេគឺ ភាសាជ្វា និងស៊ុនដាន់។ ប្រជាជននេះភាគច្រើនគឺជាអ្នកកាន់សាសនាអ៊ីស្លាម ដោយពួកគេមានជំនឿលើសាសនា និងវប្បធម៌ចម្រុះ។ កោះជ្វាត្រូវបានបែងចែកទៅជាខេត្តរដ្ឋបាលចំនួនបួនគឺ Banten, West Java, Central Java និង East Java និងតំបន់ពិសេសពីរគឺ Jakarta និង Yogyakarta៕

ធនាគារ អេស ប៊ី អាយ លី ហួរ សម្ពោធដាក់ឲ្យប្រើប្រាស់ បណ្ណវីសាពហុរូបិយប័ណ្ណដំបូងចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នេះតទៅ!

0

រាជធានីភ្នំពេញៈ ធនាគារ អេស ប៊ី អាយ លី ហួរ សម្ពោធដាក់ឲ្យប្រើប្រាស់ បណ្ណវីសាពហុរូបិយប័ណ្ណដំបូង និងមានតែមួយគត់នៅព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់លោក Shuzo Shikata ប្រធានក្រុមប្រឹក្សាភិបាល និងជាតំណាងភាគទុនិក ឧកញ៉ា លី សុភាព សមាជិកក្រុមប្រឹក្សាភិបាល និងតំណាងភាគទុនិកអ្នកឧកញ៉ា លី សុភ័ក្ត សមាជិកក្រុមប្រឹក្សាភិបាល លោក ជា ផល្លារិន អគ្គនាយក និងលោក Jody Aldridge ប្រធានផ្នែកអភិវឌ្ឍន៍អតិថិជន Visa Cross Border Solutions ជាតំណាងក្រុមហ៊ុនវីសា ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ អេស ប៊ី អាយ លី ហួរ រួមជាមួយក្រុមហ៊ុន វីសានៅកម្ពុជា ក្រុមហ៊ុនបុត្រសម្ព័នលីហួរគ្រុប ក្រុមហ៊ុនដៃគូរ និងបណ្តាភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនទៀត នៅផ្សារទំនើបអ៊ីអន ម៉លសែនសុខស៊ីធី ជាន់ផ្ទាល់ដី Central Court ច្រកចូល 5B។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhjE5BeAgDQ2fb9xm1lRXodwzdHMrtjFAD0j8FVCq787icaqlDZwzYiwDrLA82sVGMdoburkL5xlbrVX6JmpOQuchqMwjo4n3LXW9mAVHbMkZMhUwgTQOkNMU6GIvgnt9Uy5FTS_EiaSn555s80bXOv_JXiwmroDMKzhIdzx2JW6wC-2GRN-aS2REYJlw/s6720/_G9A8504.jpg
ជាមួយនឹងបណ្ណវីសាពហុរូបិយប័ណ្ណថ្មី របស់ធនាគារ អេស ប៊ី អាយ លី ហួរ និងមានតែមួយគត់នាពេលបច្ចុប្បន្ននៅកម្ពុជា លោកអ្នកអាច ធ្វើដំណើរ និងទិញទំនិញដូចអ្នកក្នុងស្រុក ពិតជាងាយស្រួល ចំណេញច្រើនជាងមុន និងមានភាពវ័យឆ្លាតជាងមុន។
នៅក្នុងយុគសម័យដែលពិភពលោកកំពុងមានទំនាក់ទំនងគ្នាកាន់តែខ្លាំង របៀបដែលយើងធ្វើដំណើរ និងទៅទិញទំនិញនៅតាមបណ្តាហាងនានាកំពុងតែមានការពេញនិយម ។ ស្របតាមតម្រូវការប្រើប្រាស់ ថ្ងៃនេះយើងមានសេចក្តីរំភើបរីករាយក្នុងការណែនាំបណ្ណវីសាពហុរូបិយប័ណ្ណដែលជាផលិតផលដែលត្រូវអភិវឌ្ឍឡើងដើម្បីផ្លាស់ប្តូរបទពិសោធន៍នៃការទិញទំនិញនៅក្រៅប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWbs2XkPg12r5VYcQBddXFjSdvf751o2kNjMpftQo9c5j4qy_XfnzYvGw15en2EPyvpaYji1QC6yTpUUJKB2mSEanNtZeVShUviUHxgSAzxjqf-awiqggkhyphenhyphenPyNqRjKHoJ-xvKAY-uetpJ26m9HPXaNClXe2cof4dGTcrkeS9X4yXmu0tHSEwb-5HB_5A/s7008/DSC09721.jpg
បណ្ណវីសាពហុរូបិយប័ណ្ណ មិនគ្រាន់តែជាបណ្ណភ្ជាប់ជាមួយការធ្វើដំណើរប៉ុណ្ណោះទេ វាក៏ប្រៀបបានដូចជាលិខិតឆ្លងដែនដើម្បីទទួលបទពិសោធទូទាត់នៅជុំវិញពិភពលោកដូចជាអ្នកក្នុងស្រុកផងដែរ។ បណ្ណវីសាពហុរូបិយប័ណ្ណនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទិញជារូបិយប័ណ្ណក្នុងស្រុក ទៅតាមគោលដៅធ្វើដំណើរ ដោយលែងមានតម្រូវការសម្រាប់យកសាច់ប្រាក់ ឬក្តីបារម្ភពីអត្រាប្តូរប្រាក់។ មិនថាអ្នកកំពុងញ៉ាំអាហារនៅភោជនីយដ្ឋានក្នុងទីក្រុងប៉ារីស ដើរទិញអីវ៉ាន់នៅទីក្រុងតូក្យូ ឬកក់សណ្ឋាគារនៅញូវយ៉ក បណ្ណវីសាពហុរូបិយប័ណ្ណ អនុញ្ញាតឱ្យអ្នកទទួលបាននូវមធ្យោបាយទូទាត់ដូចជាអ្នកក្នុងស្រុកអញ្ចឹងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJO6qtlIfQjOghDk0p53744LOusZF5lV6OePYiBuy6rQrFrU1l5MmnNKHijagMdYCDwxKzuQJW7w5jvCFDuS4-AObD2GUFBF8G2d2RHd1ub3JGKFOpRv9F9xZJYp6XMCeQdepMGs2Ge-mBV92jz4lnwzudzO2aXr__sysLuAn1VG-LTYON3nkEpb4cAxw/s6678/_G9A8538.jpg

អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយ ក្នុងភាពជាដៃគូសហការ ជាមួយ ធនាគារ អេស ប៊ី អាយ លី ហួរ សម្រាប់ការបង្កើតនូវ Visa កាត ពហុរូបិយប័ណ្ណដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Visa ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយអតិថិជនរបស់យើង ដើម្បីនាំយកដំណោះស្រាយទូទាត់ឆ្លងប្រទេស ដែលប្រកបដោយភាពច្នៃប្រឌិតមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការផ្លាស់ប្តូរទៅរកឌីជីថលឲ្យកាន់តែទូលំទូលាយ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiOAcmFro8WSZZJtu8PVCoqi3rHE1Gt8z8W3z_B5Bi4IeMuycpiverfGh8RUWtPjkbZ4LYMT1I4MFov-qeYz7IpXSB2y7Lt-J579FNhVmSwqorjBii8JPQK_ibrnQ5VjQWfiG4PCh-LdCdGtij_4cwlSmdMSz_45vMw51UiQWyRa4N7hCBC6VTPPawM7c/s6571/_G9A8545.jpg អ្នកស្រីបន្តទៀតថា៖ “កាតថ្មីនេះនឹងផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជា សម្រាប់ការធ្វើដំណើរ និងទិញទំនិញនៅក្រៅប្រទេស ព្រមទាំងផ្តល់នូវបទពិសោធន៍ទូទាត់កាន់តែរលូន និងរីករាយសម្រាប់ពួកគេ។ គ្រប់ប្រតិបត្តិការទិញទំនិញនៅក្រៅប្រទេសរបស់អ្នកដំណើរកម្ពុជាដែលប្រើប្រាស់ Visa កាត ក៏ទទួលបានការធានារ នឹងការពារ ពីបណ្តាញសុវត្ថិភាពតាមអ៊ីនធើណេតដ៏ទំនើបផងដែរ។ លក្ខណៈពិសេសលេចធ្លោមួយនៃ បណ្ណវីសាពហុរូបិយប័ណ្ណ គឺមានលទ្ធភាពគ្រប់គ្រងអត្រាប្តូរប្រាក់ដោយខ្លួនយើងផ្ទាល់ដ៏ល្អបំផុតនៅនឹងកន្លែង។ អ្នកប្រើប្រាស់អាចទទួលបានអត្រាប្តូរប្រាក់ល្អបំផុតសម្រាប់ការប្តូរប្រាក់ទៅជាប្រាំបី (៨) រូបិយប័ណ្ណ ផ្សេងៗគ្នា និងរូបិយបណ្ណជាច្រើនទៀតនៅតាមប្រទេសនានាជុំវិញពិភពលោក ដែលធ្វើឱ្យបណ្ណវីសាពហុរូបិយប័ណ្ណនេះក្លាយជាឧបករណ៍ ដែលមានប្រសិទ្ធភាពខ្ពស់ សម្រាប់អ្នកធ្វើដំណើរញឹកញាប់ និងអ្នកទិញទំនិញនៅក្រៅប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVbaFrnsxKu_vmoesbY_2KU5-EmropAo9D8R7zCyb-48UMYGZswiBmXvS2re7wB6-SqOjlAoI8mTGehOowyBKLTIs1i1nUcqMl74CmshMb1CUE0v1K8NBPyrnu0eskSXJGJCwiI7Jeuq7B3mgG5fZCYTXDX811QTLBJ1euU_ohwJbovB_GH2QhchU_rXU/s6753/DSC09759.jpg
អត្ថប្រយោជន៍មិនមានតែត្រឹមប៉ុណ្ណឹងទេ បណ្ណវីសាពហុរូបិយប័ណ្ណមានការផ្តល់ជូនមានរយៈពេលកំណត់គឺ អ្នកប្រើប្រាស់ថ្មីអាចទទួលបានប្រាក់ត្រឡប់មកវិញប្រាំ (៥) ភាគរយ (%) ឬរហូតដល់ហាសិប (៥០) ដុល្លារអាមេរិក លើប្រតិបត្តិការដំបូងក្នុងរយៈពេលហុកសិប(៦០) ថ្ងៃបន្ទាប់ពីទទួលបានកាតនេះ។ លើសពីនេះ អតិថិជនដែលចុះឈ្មោះប្រើប្រាស់បណ្ណវីសា ពហុរូបិយប័ណ្ណ នៅថ្ងៃនេះមានឱកាសឈ្នះរង្វាន់ជាច្រើននៅចុងបញ្ចប់នៃព្រឹត្តិការណ៍សម្ពោធដាក់ឲ្យប្រើប្រាស់បណ្ណវីសាពហុរូបិយប័ណ្ណថ្ងៃនេះ។ ហើយអ្វីដែលងាយស្រួលបំផុតនោះ ដើម្បីចុះឈ្មោះប្រើប្រាស់បណ្ណវីសាពហុរូបិយប័ណ្ណរបស់ធនាគារ អេស ប៊ី អាយ លី ហួរ គឺលោកអ្នកគ្រាន់តែមានអត្តសញ្ញាណប័ណ្ណប៉ុណ្ណោះ ហើយមកកាន់គ្រប់បញ្ជររបស់ធនាគារយើងខ្ញុំរ៉ាល់ម៉ោងធ្វើការ ។
បណ្ណវីសាពហុរូបិយប័ណ្ណ គឺមិនត្រឹមតែជាបណ្ណសម្រាប់ប្រើប្រាស់ក្នុងការទូទាត់តែប៉ុណ្ណោះទេ តែក៏ជាវិធីសាស្រ្តដ៏ឆ្លាតវៃក្នុងការទូទាត់នៅពេលធ្វើដំណើរ។ ដូច្នេះហេតុអ្វីត្រូវរង់ចាំ? សូមចុះឈ្មោះដើម្បីទទួលបានបណ្ណវីសាពហុរូបិយប័ណ្ណនៅថ្ងៃនេះ ហើយចាប់ផ្តើមទទួលបានបទពិសោធទូទាំងពិភពលោកដូចជាអ្នកស្រុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimS4AKcLyxO0qMyYpHYtQM7ny-fVnspz1-c9VHjAw_86xc4D1qSAnrzJdcoky8EU18e9johjWojZfWBHTSvMNzronD3mbHxhrf6EG0ytvD0hGBprGz2joIoOAKjb4dnAFdvtI8XbePBoSqvExdqp9xbo0LYRX1ees4W3oycqaPxyFN28eDx_Q2p6a2Uhk/s7008/DSC09873.jpg

អំពីធនាគារ អេស ប៊ី អាយ លី ហួរ ម.ក.
ធនាគារ អេស ប៊ី អាយ លី ហួរ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ក្នុងឆ្នាំ២០១២ ហើយបានប្រែក្លាយទៅជាធនាគារពាណិជ្ជ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការវិនិយោគពីដៃគូរយុទ្ធសាស្ត្ររវាង លោកអ្នកឧកញ៉ា លី ហួរ និងក្រុមហ៊ុនជប៉ុនដ៏ធំមួយ (ក្រុមហ៊ុនយក្ស) SBI Holdings, Inc.។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMLr-wNhvJU5G6alUybGINxAfXnI-GOjDQUXtIG8QNQluYLLEQhkWIWsrLccWiqZHdm5UBiKYAlK1q1ovxQw77ZFurZj0oizJ_RjYam3HrSlzMxaOJ65qbCE4snI0oz_rI9Xlc37vQioaKDpVgfULtNdL8zjF4XQZ3pRF64A29ul9V4Oe2z9oeyVR2gPw/s6314/_G9A8599.jpg
បច្ចុប្បន្ននេះ ធនាគារ អេស ប៊ី អាយ លី ហួរ មានបណ្តាញសាខាប្រតិបត្តិការនៅទូទាំង២៥ ខេត្ត/រាជធានីក្នុងប្រទេសកម្ពុជា ដែលមានទ្រព្យសកម្មជាងមួយពាន់លានដុល្លារអាមេរិក សាខាសរុបចំនួនសែសិបប្រាំបួន និងម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ សរុបជាងសាមសិបកន្លែង នៅទីតាំងសក្តានុពលផ្សេងៗគ្នា។ ទន្ទឹមនឹងនោះ ធនាគារក៏កំពុងពង្រីកបណ្តាញសាខារបស់ខ្លួន និងបន្ថែមម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ សេវាផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ និងសេវាធនាគារតាមទូរសព្ទឌីជីថល ដើម្បីពង្រីកប្រតិបត្តិការធនាគាររបស់ខ្លួន ក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនឲ្យកាន់តែប្រសើរ និងបំពេញតម្រូវការរបស់អតិថិជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd4zFLfWLuZvaxBZObrO96b0BvnUuEiFJnGFEPPytV4UzW1Q8zrqKNPzifpBnOsZOeWjZTQariyn4rYOKEtMRi1ywl7yCP3qeM13HdNLOi0McuEfU6Pr5mO-ZorlovuUSnfhKBBg6qxaasUeo24kEntYo2WYXk1k_jIS7BP90olrFJFGxnP-csckub_Vs/s7008/DSC09689.jpg

គួរយល់ដឹង! ប្រយ័ត្នកើតជំងឺនេះ បើផឹកទឹកបរិសុទ្ធតាមមាត់ដបញឹកញាប់

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសបានបង្ហាញលទ្ធផលស្រាវជ្រាវមួយរបស់ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ California Polytechnic State University នៅសហរដ្ឋអាមេរិក ដែលបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី «Diabetes» ។ ការស្រាវជ្រាវនេះឱ្យដឹងថា ការផឹកទឹកបរិសុទ្ធតាមមាត់ដបញឹកញាប់ នឹងបណ្តាលឱ្យកើតជំងឺទឹកនោមផ្អែម ប្រភេទទី២ ដោយសារដបផ្លាស្ទិកផ្ទុកសារធាតុគីមី BPA អាចបន្ថយភាពប្រែប្រួលរាងកាយចំពោះអាំងស៊ុយលីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0gw8Z_ZlOWpGGnOfetRtGBBNxUD0bbeKLeNdTEjRfGjsQfNNzHOD1BzR3Vk-eU-OoS3UbLJA-5CAAYzY1IDZvtxBvxjcfqEVvofSxA8GHIUZ-f2OJEiR5G5QDHJhjtv6cWMtQHMBxV6zFa8W7sI_OhtPZDDKkVMY0Acbq7el2Jz2D6V11ozmYu5OAfRI/s1200/black-woman-drinking-bottled-water.webp

តាមរបាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវបង្ហាញថា ពួកគេបានសាកល្បងជាមួយមនុស្សចាស់មានសុខភាពរឹងមាំ ចំនួន៤០នាក់ ដោយផ្តល់ថ្នាំ Placebo (ជាការព្យាបាលជំងឺមិនពិតប្រាកដ ឬគ្មានផលប៉ះពាល់ផ្នែកវេជ្ជសាស្ត្រ) ឬស្មើប្រមាណ០.០៥មីលីក្រាម សម្រាប់ទម្ងន់រាងកាយ១គីឡូក្រាម ។ ដូច្នេះ បរិមាណការផ្តល់ថ្នាំនេះ គឺស្មើគ្នានឹងបរិមាណថ្នាំដែលភ្នាក់ងារការពារបរិស្ថានអាមេរិកកំណត់ថា មានសុវត្ថិភាពនាពេលបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5lZQNCF6SeB7eFUvNrlDHhSft3ehKG5QvRLbzt9bv1UTGcPMktwFZYn5ksgiMqLeLDHzscKdUtM36x5seCY4d7xH32DNGxzQ30HL8mKChUKGa9dAl-xBpNrqvtgEpC2qd9VEYsa6Bvu3r8kiS89ETczRGq6DUvJp0niCq8U7PLgrt4kDkXr4wlQNURl8/s1500/water2-hero.webp

លទ្ធផលក្រោយការសាកល្បងបង្ហាញថា អ្នកបានទទួលយកសារធាតុគីមី BPA នឹងមានការផ្លាស់ប្តូរកើតឡើង គឺពួកគេមានប្រតិកម្មតិចជាមួយអាំងស៊ុយលីន ក្រោយពីរយៈពេល៤ថ្ងៃ ។ សារធាតុ BPA នឹងកាត់បន្ថយការប្រែប្រួលរាងកាយចំពោះអាំងស៊ុយលីន និងប៉ះពាល់ការរំលាយគ្លុយកូស ។ វាជាការស្រាវជ្រាវដំបូងដែលបញ្ជាក់ថា សារធាតុនេះបណ្តាលឱ្យមនុស្សចាស់កើតជំងឺទឹកនោមផ្អែម ប្រភេទទី២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1TuIVg4hbRsXKgAQi-wrHs1rjBRd8kBdspJwhT71QqbkfBbSvYdFHxI1OxEqpVk5_w0DYBdSYlZj4zUuULShFLNmEQkSA5pXO4BM4AWAeHh8QrIR-LBYXnhtmAeWGO1vprBe42JCU46gRjCiPb4Sn43RpvcnJ6xB5W98GodgDIEOxSo2IE74czRPqm0I/s800/photo_2024-06-29_12-51-19.jpg

ហេតុនេះ ប្រធានផ្នែកវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រនៃសមាគមជំងឺទឹកនោមផ្អែមអាមេរិកបានអំពាវនាវឱ្យរឹតបន្តឹងការប្រើប្រាស់សារធាតុ BPA ក្នុងសម្ភារៈផ្លាស្ទិក ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់ ។

គួរបញ្ជាក់ថា BPA គឺជាសារធាតុគីមីប្រភេទ Polycarbonate Plastic ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតសម្ភារៈផ្លាស្ទិក ដូចជា ៖ ដបផ្លាស្ទិក ។ សារធាតុនេះជួយឱ្យសម្ភារៈផ្លាស្ទិករឹងមាំ ភ្លឺថ្លា និងមិនងាយបាក់ ប៉ុន្តែបើសម្ភារៈផ្លាស្ទិកត្រូវជាតិក្តៅ ឬបាក់រយៈពេលយូរ វានឹងធ្វើឱ្យសារធាតុ BPA ក្នុងផ្លាស្ទិកលាយឡំជាមួយអាហារដែលដាក់ក្នុងសម្ភារៈផ្លាស្ទិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSSvimKyZ7VfJyQX0EZ9r8epG5r7VTqY7Oz_SUrYquRq90wnZSAhSbw5g1yGHyLGj00TfqXCRpyMg9DYP-u7dKTIfG2htVBcfu_VwbHFoZ8xLWhKHB1GE6IId4Yh7uPxn85rQW7QpTYKD4NLfW89iO2CveUyYWTJt-Q7klnTdhlA0BJdsrvJ5OtLUQ5vA/s960/photo_2024-06-29_12-51-19%20(3).jpg

បើសារធាតុ BPA ចូលក្នុងរាងកាយមនុស្ស វានឹងប៉ះពាល់ដល់ការបង្កើតកោសិការខួរក្បាល, ប្រព័ន្ធប្រសាទ, ការចងចាំ, ការលូតលាត់អូរម៉ូន និងការចម្រើនវ័យ ។ បើកុមារវិញនឹងប៉ះពាល់ខ្លាំងជាងមនុស្សចាស់ គឺកុមារនឹងឆាប់ពេញវ័យជំទង់, កើតជំងឺធាត់, មហារីក និងទឹកនោមផ្អែម ទើបគណៈកម្មាធិការអឺរ៉ុបបានកំណត់បរិមាណសារធាតុ BPA ដែលរាងកាយអាចទទួលយក និងគ្មានគ្រោះថ្នាក់ គឺស្មើប្រមាណ០.០៥មីលីក្រាមសម្រាប់ទម្ងន់១គីឡូក្រាម ក្នុងរយៈពេល១ថ្ងៃ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihfP3AhvIsRGt-uUnEagBjAe7vGNBs0FaIADqPi4pbN9RgZwAyDAFgUoFNPubNO6d5jm4lTHF1HgzdnXbtXST4D9Zx88PkVnvyCuxJMCzh8Hu11ocQeZ1gLyAZekM_2EJnt0v08t6sCTpYBDuBX76C7l5G5OS1C2Yv4rYmluM4e3RFxnKpyT5jkPAyKQg/s696/photo_2024-06-29_12-51-19%20(2).jpg

MV បទ«ទេវរាជ»របស់ទេព បូព្រឹក្សមើលហើយព្រឺក្បាល! លើកនេះ MV ពីទំពាំងតូចៗ ម្តងមើល អ៊េមហួស

0

ថ្មីៗនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការសម្តែងរបស់កុមារីមួយក្រុម មកពីក្លឹបសិល្បៈ«ព្រះកាយច័ន្ទ» ដែលបានធ្វើការរាំបទទេវរាជ របស់កំពូលតារាចម្រៀងស្រីទេព បូព្រឹក្ស ថែមទាំងភ្ជាប់ជាមួយនឹងការសម្តែងរបាំប្រពៃណីខ្មែរបានយ៉ាងសមសួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlnXeSJa8brMLRVeenj2LwtjrLCbx2h8jy29s1fimLdE3J-kE67QqE9P7Slszgd6ITyOjrQbxpe8UMRE15h_Sn6A447trS0QnSrnSVjYNPcUuGFRNb10F3tnNbF3Lu7RHACQ3jHPPckZaMgrr-BdJzIWudRvkyK50okxBJmFzD6RlGxvo-kCWmC9hXKUc/s1475/Screenshot%202024-06-29%20131950.png

កាលពីថ្ងៃទី២៨ ខែមិថុនានេះ យោងតាមវីដេអូដែលបានដាក់បង្ហោះដោយគេហទំព័រ«ព្រះកាយច័ន្ទ ក្លឹប» អមជាមួយនឹងសារមួយឃ្លាថា «បទ៖ទេវរាជ របស់អ្នកមីងទេព បូព្រឹក្ស សម្តែងដោយ Moonlight-ពន្លឺព្រះច័ន្ទ, យើងខ្ញុំ សូមការអធ្យាស្រ័យនូវរាល់កំហុសខុសឆ្គងនឹងកង្វះខាតមួយចំនួនពីលោកគ្រូនិងអ្នកគ្រូផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZVsxHsOXK3lBCr89MsYg4k_wMCsa3J6bf5U-AgOTq_4uQ2XUxIAmWg_szlrNNqEnOdzuVaOqmj6jqhasck1vy5GjYYR4-hr2QwgoOalW2_a6KGAmSSObRnfT3jwRL5hn9L0mjCJJbwmCqqQcICMidetR9idcwIb_FK2I6sz6uGCyaeaoS7hUVO-naJys/s1487/Screenshot%202024-06-29%20132014.png

តាមរយៈវីដេអូ ប្រមាណនឹង ៦ នាទី ដែលបានឲ្យឃើញពីការសម្តែងរបស់ក្រុមកុមារីដ៏គួរឲ្យស្រលាញ់ចំនួន៦នាក់ បានធ្វើការរាំរបាំប្រពៃណីខ្មែរនិងបទទេវរាជ បានយ៉ាងសមសួន លះៗល្អ ត្រូវនឹងការសម្តែងគ្រប់សម័យកាល មិនថាជាបទបុរាណឬសម័យ។ ការសម្តែងនេះទៀតសោត គឺបានប្រព្រឹត្តិទៅនៅឯប្រាសាទទន្លេបាទី និងភ្នំជីសូរ ដែលមិនត្រឹមតែបានបង្ហាញនូវសមត្ថភាពពិសេសរបស់ក្មេងៗជំនាន់ក្រោយដែលត្រូវជាអ្នកស្នងមរត៌កវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏បានលើកស្ទួយសម្បត្តិអរិយធម៌និងទីតាំងប្រវត្តិសាស្រ្តរបស់ខ្មែរថែមទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKYVPGBqHGzqjk8GGfw_MykL50q6YZh1BP_Ry7D_rjL1MMrUqyim24_Ta8y-sbqWHIOQV0ZAp7ARr7sNVOMk8wqJqlIWVYaduGrunNZ42jSdusvpVQmRoZvP_e9y1eriHrCwDegnhGSDp2E7tmV0rx4aukZHgmOonyvDTqoUCIBWuvad6SeDhxrAJ5ISc/s1475/Screenshot%202024-06-29%20132055.png

ជាមួយគ្នានោះ មហាជនជាច្រើនក៏បានចូលទៅបញ្ចេញមតិពេញចិត្តនិងកោតសរសើរព្រោងព្រាត ដោយអ្នកខ្លះគឺបានលើកឡើងថា «ទំពាំងស្នងឬស្សីនៅទីនេះសោះសូមសសើរប្អូនៗរាំបានល្អណាស់»។ អ្ននខ្លះថា«ប្រាសាទទនេ្លបាទី + ភ្នំជីសូរ ស្អាតណាស់»។ អ្នកខ្លះទៀតថា«ពិតជាអស្ចារ្យហើយស្រស់ស្អាតខ្លាំងណាស់»។ អ្នកខ្លះទៀតថា«ពិតជាល្អមែនប្អូនអើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhGJRdBHZTcNRcxX7WsFEWQEt3GGEWKLGDxXTJBp6jt4ro3bjyZ07eXHQPOgrRU8Vmo2aelB7mFdrkqvRPPqyaOV_sURRIERktzSBH__762K7x8hh3tCkSXOEE-mANggpOigqJkxVYam0KdojIAjSqOUdtVjckcB_WJUM6cKyW-1bFEBO4bK-z5RFCwG8/s1484/Screenshot%202024-06-29%20132118.png

គួបញ្ជាក់ដែរថា ព្រះកាយច័ន្ទក្លឹប គឺជាសាលាបង្រៀនសិល្បៈគ្រប់ទម្រង់ មិនថាជារបាំប្រពៃណី របាំបុរាណ សម័យ ការសម្តែង ការច្រៀង ឬការដើរម៉ូដផ្សេងៗ។ ដោយសង្កេតឃើញថា នៅទីនោះគឺបានលេចវត្តមានកុមារា កុមារី និងយុវវ័យជាច្រើន មានចិត្តចង់ចេះ ចង់រៀនពីសិល្បៈខ្មែរ ដែលត្រូវជាសម្បត្តិវប្បធម៌និងព្រលឹងជាតិ។ ទាំងនេះគឺបានសបញ្ជាក់ពីទំពាំងស្នងឬស្សីដ៏មានគុណភាព ជាអ្នកអរិរក្ស និងស្នងមរត៌កវប្បធម៌ខ្មែរនាពេលអនាគតឲ្យបានស្ថិតស្ថេរ គង់វង្សនិងយូរអង្វែង៕

រោងចក្រស្រា.បៀរ Heineken ក្នុងខេត្តកាងណាមប្រទេសវៀតណាម ប្រកាសបិទ ព្រោះតែការល.ក់ស្រាធ្លាក់ចុះខ្លាំងពេក!

0

ក្រុមហ៊ុន Heineken បានបិទរោងចក្រផលិតស្រា.បៀ.ររបស់ខ្លួនក្នុងខេត្តកាងណាម ប្រទេសវៀតណាម ខណៈដែលរោងចក្រនេះខិតខំកាត់បន្ថយការចំណាយ ស្របពេលដែលការលក់.ស្រា.មានការធ្លាក់ចុះជាគំហុក។

យោងតាមប្រភពសារព័ត៌មានវៀតណាម VN Express បានឲ្យរាយការណ៍ថា ក្រុមហ៊ុនដែលមានមូលដ្ឋានគ្រឹះក្នុងប្រទេសហូឡង់បាននិយាយថា “យើងនឹងបញ្ឈប់សកម្មភាពទាំងអស់នៅក្នុងរោងចក្រ ហើយស្វែងរកក្រុមហ៊ុនណា ដែលមានសមត្ថភាពទិញទ្រព្យសកម្មរបស់ខ្លួន។ យើងមិនមានបំណងបន្តប្រតិបត្តិការណាមួយនៅរោងចក្រ Quang Nam ប្រទេសវៀតណាមនាថ្ងៃអនាគតឡើយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCmownJSLOnsoilpqxmHhFO8XYaeUrHClLi2ldjcfqU33rZpbXRpfsxVqECu15UuGKDYwmKklJRm33ZRYRLcXYGLVWsOP1iw-yHm_rUCLPG1BoieEreOZunKt8trwOA9qh9ZuIOgE2847u4yvgI729ZQWYUyJRU1SLuVSPIQzjhAJOSTU35BodX-fuOgk/s668/anh278101719213923-1719366673-3206-1719366807.jpg

ក្រុមហ៊ុន Heineken Vietnam បានឲ្យដឹងទៀតថា បុគ្គលិកមួយចំនួនរបស់រោងចក្រនេះនឹងត្រូវបានជួលឱ្យធ្វើការនៅរោងចក្រផ្សេងទៀត ខណៈបុគ្គលិកដែលនៅសល់នឹងត្រូវបានផ្តល់សំណងផ្សេងទៀត ដូចជាប្រាក់បំណាច់ ប្រាក់លើកទឹកចិត្តជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYDdHEGOB3G-v5SzKkfwBzzVKMYO320D8ohnBxlXOFgTqFUUSm92JQLVgU6lHC9Ol2wT5drf6sW7nqsiSsNgxFvDGt5CzgY46e3wKGJRLwOfAKMXNVHvnEeVQNvwvUsBq-YdzLi_zVCpwuepq-JGcOKg8YdTZh4i9i4fXucTCqyq7mYfK2KEy37nxYHbo/s1200/heineken%252020230419_20230419154730_reuters_4.webp

ក្រុមហ៊ុនបានបន្តទៀតថា ការបិទរោងចក្រនេះគឺដោយសារតែការថយចុះនៃការប្រើប្រាស់ស្រាបៀរ បន្ទាប់ពីជំងឺរាតត្បាត Covid-19 និងវិធានការរ៉ឹតបន្តឹងរបស់រដ្ឋាភិបាលវៀតណាម ចំពោះការបើកបរក្នុងស្ថានភាពស្រវឹងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBdjGOX3v75XqLcpVyQ1rJIW9haf2dzGEKHl1RENlaalJFAOkuD6PtRDQBX1u8axVSJYfXjQqiyMkTJqGWIE9PsWRedym5fhKMS7m286_aL9Geezs9O2tWALALymgXfN6kDz7oNqUZ91W-M8EDun0gMbn_bVTJXUWXKzQcZNHa59WY2_gQPglnCAiy6J4/s720/Heineken-Vietnam-Ho-Chi-Minh-City-Credit-Evgeny-DrablenkovShutterstock-1.webp

បើយោងតាមរបាយការណ៍សមាគមស្រាបៀរវៀតណាម អាល់កុល និងភេសជ្ជៈបានបញ្ជាក់ថា ការលក់ស្រាបៀរកាលពីឆ្នាំ២០២៣បានធ្លាក់ចុះ ១១% ហើយប្រាក់ចំណេញរបស់ឧស្សាហកម្មស្រានេះបានធ្លាក់ចុះ ២៣%។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig5vXN_LWFM5JWS9-hMNicUGkEQcfhdySeVLVLLhjxxkekpbNa9BCA0DDVR7cNQUlLNcGV7CuzLX0kulHx8I5CxDnE_ooycmHdyhgElfH5jcYvZux3HdEVy-V3Q9KQaj3UGnxvrVT_0PCNPNpjtk1vyMQNax8KAhJj6wmdbW6NqOkSxTO7ehkXzub-4XU/s808/hnk-2117.jpeg

យ៉ាងណាមិញ រោងចក្រស្រាបៀរ Heineken ក្នុងខេត្ត Quang Nam នេះបានបើកដំណើរការក្នុងឆ្នាំ ២០០៧ ខណៈវាគ្រាន់ជារោងចក្រតូចបំផុតមួយប៉ុណ្ណោះ ក្នុងចំណោមរោងចក្រស្រាបៀរធំៗចំនួន៦ របស់ Heineken នៅក្នុងប្រទេសវៀតណាម៕

មិនធម្មតាទេ! មុននឹងចូលដល់ភូមិមួយនេះត្រូវឆ្លងកាត់ផ្លូវគ្រោះថ្នា.ក់ ខ្លាំង

0

ប្រទេសចិន ៖ ផ្លូវចូលក្នុងភូមិដ៏គ្រោះថ្នា.ក់ បំផុតនេះមានឈ្មោះថា «The Guoliang Tunnel Road» ហើយផ្លូវនេះត្រូវបានធ្វើឡើងដោយសារការសហការគ្នារបស់អ្នកភូមិចំនួន១៣ នៅប្រទេសចិន ដើម្បីតភ្ជាប់ការធ្វើដំណើរទៅកាន់ភូមិផ្សេងទៀត ។ ប៉ុន្តែតើលោកអ្នកជ្រាបឬទេថា មុនពេលអ្នកដំណើរអាចបើកបររថយន្តឆ្លងកាត់ផ្លូវនេះបាន តើការធ្វើផ្លូវត្រូវប្រឈមនឹងឧបសគ្គខ្លាំងប៉ុនណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgua_fKAumcRFHMQwll1qFIV6K7853dd0bX5e08pFZYaPHoZdRzSMjSqUWhsO5KeQO5_7qOYoNtp1qnXXM_0a-V_iU8lTI54kkd-NBU_7LxTz71o9qKUC-PLeSy7NAHrf60sZOjBzl2Q62Fs0MVol2xSjVSu8B-G3HVGQ01IlDLZqLzCyOwqtV3aMaFms/s640/Guoliang-Tunel-Inside.jpg

ផ្លូវឆ្លងកាត់ច្រាំងថ្ម The Guoliang Tunnel Road មានទីតាំងស្ថិតនៅជួរភ្នំតៃហាង (Taihang Mountains) ក្នុងខេត្ត Henan ប្រទេសចិន ។ បច្ចុប្បន្ន ក្រៅពីផ្លូវនេះមានតួនាទីតភ្ជាប់ភូមិចំនួន១៣ ទៅកាន់ភូមិផ្សេងទៀត វាក៏ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញផងដែរ ដោយសារតែទេសភាពដ៏ស្រស់ស្អាតនៃជួរភ្នំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe5x1MWK8YEnOHTQg_nd4iAo-TaCMRMtupFu_0o3RnmAoZ-qrlbE7vM9DNcD4laO9fH-lwPqRToqOCkLuAZGzjkDWPO9qJ0VrwdBM24C5DJ6TEKiL5ncwQYb_HsAEKqvKoiB0dTSDIYJwcuLTkeM1bJ0b3baZuodW6UaGL3roKOoI3FokQ2OTCQenE1Jo/s788/guoliangcun-village-788-1.jpg

ការចោះច្រាំងថ្មភ្នំធ្វើផ្លូវ គឺពោរពេញទៅដោយឧបសគ្គយ៉ាងច្រើន ដោយសារអ្នកភូមិទាំងនេះខ្វះខាតចំណេះដឹងផ្នែកវិស្វកម្ម និងខ្វះឧបករណ៍ប្រើប្រាស់ ។ ហេតុនេះ អ្នកភូមិបានប្រមូលឧបករណ៍ផ្សេងៗក្នុងភូមិរបស់ខ្លួនមកចោះច្រាំងថ្មធ្វើផ្លូវ ហើយពួកគេបានរួមគ្នាធ្វើបែបនេះរហូតដល់៥ឆ្នាំ ។ នៅទីបំផុត ការព្យាយាមសាមគ្គីគ្នា និងការបញ្ចេញកម្លាំងអស់ពីចិត្តរបស់អ្នកភូមិ ក៏បានបង្កើតជាផ្លូវឆ្លងកាត់ច្រាំងថ្មភ្នំនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsYx0yjx8l1vVzpsRFUKVBZ6eq13guefrOrjFfCRU7fpx3Qyh_tsFYToeKfPV4xISNHJC96NFmBfV8bLPgQlK1UDRo6AR4z06Uy4LP3nzGOf17PfBc9hlFDQfT3yaC8O88sjmPUGfreDZqo_i1CxPpo1dnkVoPi1viTF-HYkuz1VQD00iVzmaqkwx4R2M/s1199/photo_2024-06-29_11-28-41.jpg

ទន្ទឹមនឹងនេះ ក៏មានរឿងគួរឱ្យសោកស្តាយផងដែរ ដោយសារក្នុងអំឡុងពេលចោះច្រាំងថ្មធ្វើផ្លូវ The Guoliang Tunnel Road បណ្តាលឱ្យអ្នកភូមិស្លាប់ និងរងរបួសជាច្រើននាក់ ។ ប៉ុន្តែវាពុំបានធ្វើឱ្យអ្នកភូមិផ្សេងទៀតបាត់បង់កម្លាំងចិត្តឡើយ ផ្ទុយទៅវិញ ពួកគេនៅតែបន្តការធ្វើផ្លូវនេះរហូតទទួលបានជោគជ័យ ដើម្បីងាយស្រួលធ្វើដំណើររបស់អ្នកភូមិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe4PukxUY5axT1ZHRuAcVn2zKwZigU2_qNSWnyEy2nMnI2GK5NFTnm6Bf-OtZVu5TRVd18hMLulnQf8wmtOsTQTCTFJzziM-6eVra9lSX1MrMGlqqeoOHF1Va8H2EOOJjU9BHivxI8jgMp1AzwKEPoMT3I3xm7bzs4nKBjs_5eHMh0r28-HAdw-wEdoBE/s1280/photo_2024-06-29_11-28-42%20(2).jpg

ផ្លូវនេះមានប្រវែងសរុបចំនួន១.២០០ម៉ែត្រ, កម្ពស់៥ម៉ែត្រ និងទទឹង៤ម៉ែត្រ ។ ប៉ុន្តែទទឹងរបស់ផ្លូវនឹងមានប្រវែងខុសៗគ្នា អាស្រ័យលើលក្ខណៈរបស់ចំណុចនីមួយៗ ហើយចំណុចខ្លះទៀតបានចោះថ្មធ្វើបង្អួចសម្រាប់មើលទេសភាពផ្នែកខាងក្រោម ។ នៅឆ្នាំ១៩៧៧ ផ្លូវរូងក្រោមថ្មដ៏គ្រោះថ្នាក់នេះ ក៏បានចាប់ផ្តើមបើកឱ្យអ្នកដំណើរឆ្លងកាត់ទៅមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6PiXNykMM05tRCkQKdC3BR8YR9klIAsCFyutSdsGSGoRW-dsimc52vAegTg9RW898-I2ob95ppF4CrfNo8NSwe0NvM0BhI9s73ulHArmmeOvI7Pt8sbWfDP7ZRoCPnT_4OUwItf3MMUmnEv5e7bIVBOEEgPnXy67XaRWA6yBNhHZpB0jPFdrEUy4TbE4/s900/photo_2024-06-29_11-28-42.jpg

ហេតុនេះ ដោយសារផ្លូវមានសភាពកោង និងតូចចង្អៀតខ្លាំង ទើបគេដាក់ឈ្មោះថា «ជាផ្លូវមានគ្រោះថ្នាក់បំផុតនៅលើពិភពលោក ។ បច្ចុប្បន្ន វាបានក្លាយជាតំបន់ទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសចិន ដោយសារអ្នកដំណើរអាចមើលឃើញភាពទេសភាពដ៏ស្រស់ស្អាត និងគ្មានអ្នកចាប់អារម្មណ៍នឹងការលះបង់ជីវិតរបស់អ្នកភូមិពេលធ្វើផ្លូវទេ ៕