Home តារាជាតិ មិនឱ្យចាញ់ចិត្ត វីតូ បោះសម្តីម៉ាត់ៗក្រោយមានមតិរិះគន់ថាល្បីមួយបទមានកូនក្រុមលើកពាន

មិនឱ្យចាញ់ចិត្ត វីតូ បោះសម្តីម៉ាត់ៗក្រោយមានមតិរិះគន់ថាល្បីមួយបទមានកូនក្រុមលើកពាន

94
0

ដូចប្រិយមិត្តជ្រាបមកហើយថាកូនក្រុមរបស់ វីតូ បានក្លាយជាម្ចាស់ពានក្នុងកម្មវិធីប្រលងចម្រៀងរ៉េបនិងទទួលបានមតិវិជ្ជមានជាច្រើនពីសំណាកទស្សនិកជន។ យ៉ាងណាមិញសម្រាប់ វីតូ ដែលជា Captain មួយរូបបានបោះសម្តីយ៉ាងចាក់ដោតទៅកាន់មនុស្សមួយចំនួនដែលអង្គុយចាំតែរិះគន់អ្នកដទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9Kf4zl_bfyssB-nVqIfIJ6VwH_p2lWxcteUlUjKFccrQd0PGs3GUHMeP5xtYsZgx_8QdWLewKzSlGSeCeNK0SMU8W7rRYOBgamjUigzjh-izQAvT1qfUQ-wDN5h-YiF-D1iEXkhmqx63UeymF19XAU3nMqBabqqU_I4DJKSmvO81hWrTOORDiFDEBAT8/s2048/image_2026-05-05_10-35-15.png

កាលពីរាត្រីថ្ងៃផ្តាច់ព្រ័ត្រ(១ ឧសភា ) ក្នុងកម្មវិធីប្រលងចម្រៀងរ៉េបមួយទស្សនិកជនមានការរំភើបចិត្តយ៉ាងខ្លាំងបន្ទាប់ពីឃើញទិដ្ឋភាព Jay X, Finn និង Vansak បានរួបរួមគ្នាទិញខ្សែកពេជ្រដែលមានឈ្មោះ វីតូ ជូនទៅដល់ Captain របស់ខ្លួនដែលធ្វើឱ្យ វីតូ រំភើបចិត្តរលីងរលោងទឹកភ្នែកចំពោះការដឹងគុណរបស់សិល្បករជំនាន់ក្រោយនេះ។ មែនទែនទៅ វីតូ គឺជាសិល្បករជើងខ្លាំងមួយរូបដែលនៅពីក្រោយបទល្បីៗរបស់សិល្បករជាច្រើនរួមទាំងតារាចម្រៀង វណ្ណដា ផងមិនមែនលោកគ្មានសមត្ថភាពហើយបានធ្វើជា Captain នៅក្នុងកម្មវិធីនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnB7kZiStCM9JLzP3v9DMLY_k59Ncy01SPQx7cVtUC2GJc6kqaq-_mZa-5oaBZK1fHPDbHDYcEHNwz58C5TUQ8GI1AhpaE-zW-kM8jNsRArej8Fle_qanhRlWMNLBpCQwD5mxk7r2v_xFHIRBDr_fEXBb03IomoqNBA06fpQ00sJPSe-hIorlRlhRKllQ/s2048/image_2026-05-05_10-35-16.png

យ៉ាងណាក៏ដោយនៅពេលមនុស្សមួយចំនួនបានបញ្ចេញមតិថា វីតូ ជានរណា ឬល្បីតែមួយបទឡើងធ្វើជា Captain នោះ វីតូ មិនឱ្យចាញ់ចិត្តពាក្យសម្តីទាំងនេះនោះទេ ហើយលោកក៏បានបង្ហោះវីដេអូផ្លែផ្កាទៅកាន់អ្នកទាំងនោះដូចគ្នា។ ជាក់ស្តែងមិនត្រឹមតែឆ្លើយតបដោយកំប្លែងប៉ុណ្ណោះទេ ប៉ុន្តែ វីតូ ថែមទាំងបង្ហោះសំណេរមួយទៀតថា «អ្នកដែលចាំដើរថាឱ្យគេហ្នឹងរកស៊ីអី??ម៉េចទំនេរម្ល៉េះ ?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy9yI36RMqiOlgn8pTaono33qwP9QHaSuYb2vEgMTKNmtx70l2fig9rVuSNLIqG4PlLDnVNMn4QZivBuBFbTlSSKORZmNimn9vTuH8WgVBPowNERNyO5sY1pcsaFaiTtfLVefKqe54XV2ZlDTCoS0-KOiNgVXZk2V4RWXd_0TkYoUFuQdqlL3LVcW_BMc/s2048/image_2026-05-05_10-37-06.png

ប្រយោគខ្លីនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ជាច្រើននិងចាត់ទុកថាការឆ្លើយតបរបស់ វីតូ គឺធ្វើឱ្យអ្នកដែលអង្គុយរិះគន់នោះចុកចាប់មិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguyfMic_WGrluIMjJ32AgzjbA5Z8pnb17-9EqxwkGOVYTuwrlzYXISBZTEoJLrtP45cLFRIzypj1pTuOxYMlBmZzVxNCmtauz79VF6bH68j-5aZ_kgzY5W044tBTE9haQz5w4x1DzORLhAx0MtaXH7kiGTLULfFdLORPkuGgadU2GwGba8nDnKX_qB5r8/s1554/image_2026-05-05_10-37-08.png

គួរឱ្យដឹងថាថ្មីៗកន្លងមកនេះនេះ វីតូ ទើបបញ្ចេញស្នាដៃបទថ្មីមានចំណងជើងថា «ត្រែះ» ដែលធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ជាច្រើនរហូតមកទល់ពេលនេះមានការស្តាប់ជាង១លានដងនៅលើយូធូប។ លោកគឺជាមនុស្សម្នាក់ដែលខ្លាំងខាងភ្លេងនិងបានចូលរួមក្នុងចម្រៀងល្បីៗរបស់ វណ្ណដា មានដូចជា « U KNOW U KNOW» «J+O ZERO III » «BUSINESS CLASS» «NEW LIFE» និងស្នាដៃជាច្រើនទៀត៕