Home ព័ត៌មានអន្តរជាតិ The Tool Library ជាបណ្ណាល័យគ្មានសៀវភៅអាន តែមានឧបករណ៍ទាំងនេះឱ្យខ្ចី

The Tool Library ជាបណ្ណាល័យគ្មានសៀវភៅអាន តែមានឧបករណ៍ទាំងនេះឱ្យខ្ចី

52
0

សហរដ្ឋអាមេរិក ៖ ជាទូទៅ បណ្ណាល័យនានាតែងតែមានសៀវភៅជាច្រើនក្បាលសម្រាប់ឱ្យសិស្ស-និស្សិត ឬមនុស្សទូទៅអាន ប៉ុន្តែបណ្ណាល័យមួយឈ្មោះ «The Tool Library» នៅទីក្រុង Buffalo រដ្ឋញូវយ៉ក សហរដ្ឋអាមេរិក មានលក្ខណៈខុសប្លែកពីនេះ ។ នៅទីនេះ គ្មានសៀវភៅសម្រាប់អានដូចបណ្ណាល័យផ្សេងៗទេ គឺអ្នកមកទីនេះអាចសុំខ្ចីឧបករណ៍ជាងយកទៅជួសជុលសម្ភារៈខូចខាតរបស់ពួកគេ ។

ហេតុអ្វីទើបបណ្ណាល័យ The Tool Library ផ្តល់ឧបករណ៍ជាងឱ្យខ្ចីប្រើប្រាស់? បណ្ណាល័យនេះមានឧបករណ៍ជាងរហូតដល់ជាង៥.០០០ប្រភេទ សម្រាប់ឱ្យពលរដ្ឋខ្ចី ។ គោលបំណងសំខាន់ គឺដើម្បីឱ្យពួកគេយកឧបករណ៍ជាងទាំងនេះទៅជួសជុលសម្ភារៈចាស់ៗប្រើប្រាស់ឡើងវិញ និងពុំចាំបាច់ទិញថ្មី ហើយវាក៏អាចកាត់បន្ថយសំរាមផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2vFubWj8zz7G_kOieEh23qlykwYpMAAy-K9p46mrOFF-s34XTHsKBTjcK57r7WfmcsStmvf90ZgJ50L_017DsvsSsowk3d2vOIjEUJrAuGRXlczH0I2miGMAAfpHkpfjNO_pWRlOKkScAj77v7inNdgCTn_xJPAGOE4LaFc-VyijBdg0GSSvTFAqluxk/s1080/157443647_3877853368904324_8966094206762600363_o.jpg

តាមរបាយការណ៍របស់ភ្នាក់ងារការពារបរិស្ថានបញ្ជាក់ថា ពលរដ្ឋអាមេរិកបានបោះចោលសម្ភារៈអេឡិចត្រូនិក ដូចជា ៖ សម្ភារៈផ្ទះបាយ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ស្មើជាង៤០លានតោនក្នុង១ឆ្នាំ ។ ប៉ុន្តែប្រទេសនានាលើពិភពលោក កំពុងតែផ្តោតលើការកាត់បន្ថយកាកសំណល់ ជាពិសេស សំណល់ផ្លាស្ទិក ទើបធ្វើឱ្យអាមេរិកស្វែងរកវិធីដោះស្រាយបញ្ហានេះ ដោយការប្រើប្រាស់សម្ភារៈផ្លាស្ទិកយ៉ាងសន្សំសំចៃ និងកុំឱ្យប៉ះពាល់បរិស្ថាន ។

ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយទាំងអស់ គឺការជួសជុលសម្ភារៈចាស់ៗ ។ ហេតុនេះ បណ្ណាល័យ The Tool Library បានបង្កើតកម្មវិធីមួយឈ្មោះ «Repair Cafe» សម្រាប់ផ្តល់ឧបករណ៍ជាងឱ្យខ្ចីជួសជុលសម្ភារៈចាស់ៗដើម្បីកាត់បន្ថយសំរាមផ្លាស្ទិក ។ បច្ចុប្បន្ន កម្មវិធី Repair Cafe មានរហូតដល់ជាង៣.០០០កន្លែងនៅទូទាំងពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPC15-JPa6ZxhVQjM060z37XB4e8enJad4z9ca4MOuDDkXmT2M7_0HDCy-T5Mvl6GNqQWA6Qr01BATBTozKWJOwrghVmUSPbiPvjFcYW1k59SfKSyfQ5fI1QIsuG31izEH0QJUIu9ozvtTPd18zO2r49bEoKQnK1H-APWVTgbM4BFMbJtZTLE71DWUdCw/s1500/Baltimore+Tool+Library_2019-01-26_6335_TSUCALAS.jpg

ដូចគ្នានេះ នៅទីក្រុង Buffalo រដ្ឋញូវយ៉ក សហរដ្ឋអាមេរិក ក៏បានអនុវត្តកម្មវិធី Repair Cafe ផងដែរ ។ វាជាផ្នែកមួយនៃការជំរុញនិរន្តរភាព, ការចែករំលែកធនធានរបស់សហគមន៍ និងការជួយគ្នាទៅវិញទៅមក ។

Repair Cafe គឺជាកម្មវិធីមួយរៀបចំដោយបណ្ណាល័យ The Tool Library ដែលពុំស្វែងរកប្រាក់ចំណេញ ប៉ុន្តែមានតួនាទីផ្តល់ឧបករណ៍ជាងសម្រាប់ជួសជុលសម្ភារៈចាស់ៗដល់បុគ្គល, អាជីវកម្មខ្នាតតូច និងសហគមន៍ ។ រហូតមកដល់ឆ្នាំ២០២៤ បណ្ណាល័យនេះបានជួយកាត់បន្ថយសំរាមរហូតដល់៣តោនកន្លះ តាមរយៈកម្មវិធី Repair Cafe ដោយការផ្តល់ឧបករណ៍ជាង៥.០០០ប្រភេទឱ្យខ្ចី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFXPYl2T5tJY2YIR9JiyctlsEEIW1KpwrDrdVnewh2AMFZ5Xg7Fh1UXaGSobIdUNgpQvp2jNs59DU_HQG1zX8mlxE0ecwZTvH86GmEncj_JAWbddBMWWLEUM0U9AmCaXqjRqH2ii_t86vXw-s_y9TCzJ_QBv3P24T13XoBFj0aAalFh9lD5Rtqs7hRsYM/s1280/photo_2024-06-29_14-30-28.jpg

Darren Cotton ជាស្ថាបនិករបស់បណ្ណាល័យ The Tool Library និយាយថា ៖ «យើងជាផ្នែកមួយនៃការផ្លាស់ប្តូរសេដ្ឋកិច្ចដ៏ធំ ដែលគេពុំបានផ្តល់ភាពសំខាន់ដល់មនុស្សតូចតាច ។ ដូច្នេះ យើងព្យាយាមផ្លាស់ប្តូរទៅរកគំរូមាននិរន្តរភាព និងពឹងផ្អែកលើការជួយគ្នាទៅវិញទៅមក» ។

គួរបញ្ជាក់ថា បណ្ណាល័យ The Tool Library បានបើកដំណើរការនៅឆ្នាំ២០១១ ហើយបច្ចុប្បន្ន មានសមាជិកស្មើជាង១.៥០០នាក់ ។ រីឯឧបករណ៍ជាងរបស់បណ្ណាល័យនេះ មានដូចជា ៖ រណា, ម៉ាស៊ីនបូមខ្សាច់, ម៉ាស៊ីនកាត់ស្មៅ, ម៉ាស៊ីនសម្អាតស្លឹកឈើ រហូតដល់សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដូចជា ៖ ម៉ាស៊ីនដេរ និងម៉ាស៊ីនធ្វើនំ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_Yz4i8fMeV8jAee47FSCUWsOVX6HuskSc7ivB9CnLm03edVkFeGfYJNP1zzSPn0pxvrwUlI13DvLu3imKyURKACNHRx0LIfWV5onM0JmRri37aDYwv9iuuCfoQ1bV0SOc9ZxObPRgL3LbeUJeMhHFuuc8gFcuAB06y2sKe98MDUQHC7Uwpz6OTa2UhR0/s2000/ToolLibrary_StephenGabris7_web.jpg