Home ព័ត៌មានអន្តរជាតិ ឈ្វេងយល់ពីភាពរឹងមាំរបស់សំណង់អគារខ្ពស់ៗក្នុងប្រទេសជប៉ុន អំឡុងពេលគ្រោះរញ្ជួយដី!

ឈ្វេងយល់ពីភាពរឹងមាំរបស់សំណង់អគារខ្ពស់ៗក្នុងប្រទេសជប៉ុន អំឡុងពេលគ្រោះរញ្ជួយដី!

71
0

ជប៉ុនគឺជាប្រទេសមួយដែលងាយប្រឈមមុខនឹងគ្រោះរញ្ជួយដីតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។ ទោះបីជាណា ប្រទេសនេះតែងតែរុករកនឹងបច្ចេកវិទ្យាថ្មីៗ ដើម្បីការពារពីការខូចខាតដែលបណ្តាលមកពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ឬស្រាលនានា តួយ៉ាងដូចជាការផ្តោតសំខាន់ទៅលើគ្រឹះអគារដ៏រឹងមាំជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju41GpJ7yLa4qsV8e81N9i4oNyf-GcuTMTCPQmFcYjo0FnrzHOb5U_qEaxXgN8DNrNs1aRPENECNp-QgwWCG56TilIByWJ8D4lu9la6MoMPuldWgq3cU124J-KZlKLxmYb0X4OPHdwYAq2FJam_pNu2gWL9Coh7tQ1g2chSm_6reCispL5sAX0H2JC620/s2000/170608125032-komatsu-seirenv2.jpg

រចនាសម្ព័ន្ធអគាររបស់ជប៉ុននីមួយៗដែលបានសាងសង់ឡើង តែងគិតគូរនិងវិភាគពីកត្តាផ្សេងៗ ដូចជាប្រភេទដី ជម្រៅនៃគ្រឹះអគារ និងកម្ពស់អគារ។ បន្ថែមពីនេះ អគារនីមួយៗត្រូវតែមានរចនាសម្ព័ន្ធដែលអាចបត់បែនបាន ឬអាចផ្លាស់ទីក្នុងអំឡុងពេលរញ្ជួយដី ក៏ដូចជាមានប្រព័ន្ធស្រូបយកសំណើម ដើម្បីជៀសវៀងការកកិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM0jFfdIzkZALuBRBIee2Wr1NJhalGn-N0VUhTqZSti45Y6CKl7cGiK2BxmY_xE7gIVyerbTVeGErXC4Npjaq9csbkMer9-lvugd9MatAtTh0YjC3FlLz2CrL4ZwQpIM5D-YelHPg595rdPOIy0XZYIjnVkYJj4WkXrQKpT3MNH20uHiv_wJ064Ar9H64/s900/photo_2024-06-29_11-44-07.jpg

លក្ខណៈពិសេសមួយនៃអគារប្រទេសជប៉ុន គឺជាការប្រើប្រាស់«ឧបករណ៍ទប់លំនឹងដី»ដើម្បីទ្រទ្រង់អគារទាំងមូល។ «ឧបករណ៍ទប់លំនឹងដី» បំពាក់ដោយស្រទាប់មួយនៅខាងក្រោមអគារ ដែលធ្វើឡើងពីស្រទាប់កៅស៊ូ និងបន្ទះដែកឆ្លាស់គ្នា អាចឲ្យអគារមានចលនាបត់ទៅឆ្វេងនិងស្តាំប្រៀបដូចជារំស័រ ក្នុងអំឡុងពេលការរញ្ជួយដី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlpxfXu2wb2ffLSUepVAEBXBA9QPgasia8QrubKyMLygHzwvmn6rzD2dqyzOPHdUL50ky12yQQ1WvOqvRu1ygdxo4Qp10H5pzvBZZ2Ld7YsQsVl6FBxP4IZNO1Bytvd9prhuhgW6BIsELcI7LEQpP-kRmdgb_xfiHVhiaIZlBC3B0seNnHc12D0Tq2ONk/s1200/photo_2024-06-29_11-43-13.jpg

ហើយប្រសិនបើនៅក្នុងអំឡុងពេលញ័រកាន់តែខ្លាំង ឧបករណ៍នោះនឹងដើរតួរនាទី ក្នុងការស្រូបយកកម្រិតនៃការញ័រកាន់តែខ្លាំងឡើងផងដែរ។ វាជាយន្តការមួយដ៏មានប្រសិទ្ធភាពបំផុត ជួយកាត់បន្ថយអាំងតង់ស៊ីតេនៃការរញ្ជួយនៅជាន់ខាងលើរបស់អគារ ការពារការខូចខាតដល់រចនាសម័ន្ធអគារ និងរក្សាលំនឹងគ្រឿងសង្ហារិមធំៗនៅខាងក្នុងមិនឱ្យដួលរលំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirTnen0ui6hENbagOXNWm4tdwr48mIm_pmwo24gAbKxIkjMBxNOLMUFEClZeX2v6clw8-O4FIReBuZR3T4X1Fus-gHKC0N1tNpBVnoNeUzPs1VMo9UOquby-XcUxEgnmZhHd_8BMyevcr5QffCAys-Is-HkRSWD0X2AE126zReKwD2mRnsJYD6DZWCO_4/s860/1703025533136.png

ទិដ្ឋភាពសំខាន់មួយទៀត ដែលអគារប្រទេសជប៉ុនធន់នឹងការរញ្ជួយដីនោះ គឺការប្រើប្រាស់បច្ចេកវិទ្យាទំនើប។ អគារត្រូវបានបំពាក់ដោយប្រព័ន្ធផ្តល់សញ្ញាទុកជាមុន ដូចជាការជូនដំណឹងពីការការរញ្ជួយដី និងបិទឧស្ម័ន និងអគ្គិសនីដោយស្វ័យប្រវត្តិជាដើម។ អគារជាច្រើនក៏មានប្រព័ន្ធពន្លត់អគ្គីភ័យដោយស្វ័យប្រវត្តិ ដើម្បីធានាសុវត្ថិភាពរបស់មនុស្សក្នុងអំឡុងពេលរញ្ជួយដីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikFvyVDlT_ridrgbq0po7YrFkXSztC_zs1GEyCk1q6xT9YQzpzfyeFYRaqzaFkNYbaVmZABkiZiDI8gGAszG653pzznTqz_hSBv-TVQpPFhW1ICA5W0dJOqEGbVBNDUmE_0uu3RTzTXNvbvcXo-IwYiVan5lizrXLzXjKEn9oeIsySPagyLMrY5qHEkWY/s1024/earthquake-01-1-1024x526.jpg

ដូច្នេះហើយ ឆ្លងតាមរយៈបទពិសោធន៍នៃការរងគ្រោះពីការរញ្ជួយដីនាពេលកន្លងៗមកនេះ គឺបានធ្វើប្រទេសជប៉ុនបន្តអភិវឌ្ឍបច្ចេកវិទ្យា ដែលមានសមត្ថភាពឆ្លើយតបទៅនឹងផលប៉ះពាល់នៃគ្រោះមហន្តរាយទាំងនោះកាន់តែខ្លាំងឡើង ដែលនេះគឺជាសក្ខីភាពមួយបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសជប៉ុនក្នុងការការពារប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងប្រទេសខ្លួន៕