សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសបានបង្ហាញលទ្ធផលស្រាវជ្រាវមួយរបស់ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ California Polytechnic State University នៅសហរដ្ឋអាមេរិក ដែលបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី «Diabetes» ។ ការស្រាវជ្រាវនេះឱ្យដឹងថា ការផឹកទឹកបរិសុទ្ធតាមមាត់ដបញឹកញាប់ នឹងបណ្តាលឱ្យកើតជំងឺទឹកនោមផ្អែម ប្រភេទទី២ ដោយសារដបផ្លាស្ទិកផ្ទុកសារធាតុគីមី BPA អាចបន្ថយភាពប្រែប្រួលរាងកាយចំពោះអាំងស៊ុយលីន ។
តាមរបាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវបង្ហាញថា ពួកគេបានសាកល្បងជាមួយមនុស្សចាស់មានសុខភាពរឹងមាំ ចំនួន៤០នាក់ ដោយផ្តល់ថ្នាំ Placebo (ជាការព្យាបាលជំងឺមិនពិតប្រាកដ ឬគ្មានផលប៉ះពាល់ផ្នែកវេជ្ជសាស្ត្រ) ឬស្មើប្រមាណ០.០៥មីលីក្រាម សម្រាប់ទម្ងន់រាងកាយ១គីឡូក្រាម ។ ដូច្នេះ បរិមាណការផ្តល់ថ្នាំនេះ គឺស្មើគ្នានឹងបរិមាណថ្នាំដែលភ្នាក់ងារការពារបរិស្ថានអាមេរិកកំណត់ថា មានសុវត្ថិភាពនាពេលបច្ចុប្បន្ន ។
លទ្ធផលក្រោយការសាកល្បងបង្ហាញថា អ្នកបានទទួលយកសារធាតុគីមី BPA នឹងមានការផ្លាស់ប្តូរកើតឡើង គឺពួកគេមានប្រតិកម្មតិចជាមួយអាំងស៊ុយលីន ក្រោយពីរយៈពេល៤ថ្ងៃ ។ សារធាតុ BPA នឹងកាត់បន្ថយការប្រែប្រួលរាងកាយចំពោះអាំងស៊ុយលីន និងប៉ះពាល់ការរំលាយគ្លុយកូស ។ វាជាការស្រាវជ្រាវដំបូងដែលបញ្ជាក់ថា សារធាតុនេះបណ្តាលឱ្យមនុស្សចាស់កើតជំងឺទឹកនោមផ្អែម ប្រភេទទី២ ។
ហេតុនេះ ប្រធានផ្នែកវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រនៃសមាគមជំងឺទឹកនោមផ្អែមអាមេរិកបានអំពាវនាវឱ្យរឹតបន្តឹងការប្រើប្រាស់សារធាតុ BPA ក្នុងសម្ភារៈផ្លាស្ទិក ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់ ។
គួរបញ្ជាក់ថា BPA គឺជាសារធាតុគីមីប្រភេទ Polycarbonate Plastic ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតសម្ភារៈផ្លាស្ទិក ដូចជា ៖ ដបផ្លាស្ទិក ។ សារធាតុនេះជួយឱ្យសម្ភារៈផ្លាស្ទិករឹងមាំ ភ្លឺថ្លា និងមិនងាយបាក់ ប៉ុន្តែបើសម្ភារៈផ្លាស្ទិកត្រូវជាតិក្តៅ ឬបាក់រយៈពេលយូរ វានឹងធ្វើឱ្យសារធាតុ BPA ក្នុងផ្លាស្ទិកលាយឡំជាមួយអាហារដែលដាក់ក្នុងសម្ភារៈផ្លាស្ទិក ។.jpg)
បើសារធាតុ BPA ចូលក្នុងរាងកាយមនុស្ស វានឹងប៉ះពាល់ដល់ការបង្កើតកោសិការខួរក្បាល, ប្រព័ន្ធប្រសាទ, ការចងចាំ, ការលូតលាត់អូរម៉ូន និងការចម្រើនវ័យ ។ បើកុមារវិញនឹងប៉ះពាល់ខ្លាំងជាងមនុស្សចាស់ គឺកុមារនឹងឆាប់ពេញវ័យជំទង់, កើតជំងឺធាត់, មហារីក និងទឹកនោមផ្អែម ទើបគណៈកម្មាធិការអឺរ៉ុបបានកំណត់បរិមាណសារធាតុ BPA ដែលរាងកាយអាចទទួលយក និងគ្មានគ្រោះថ្នាក់ គឺស្មើប្រមាណ០.០៥មីលីក្រាមសម្រាប់ទម្ងន់១គីឡូក្រាម ក្នុងរយៈពេល១ថ្ងៃ ៕.jpg)










