Home ព័ត៌មានអន្តរជាតិ រោងចក្រស្រា.បៀរ Heineken ក្នុងខេត្តកាងណាមប្រទេសវៀតណាម ប្រកាសបិទ ព្រោះតែការល.ក់ស្រាធ្លាក់ចុះខ្លាំងពេក!

រោងចក្រស្រា.បៀរ Heineken ក្នុងខេត្តកាងណាមប្រទេសវៀតណាម ប្រកាសបិទ ព្រោះតែការល.ក់ស្រាធ្លាក់ចុះខ្លាំងពេក!

47
0

ក្រុមហ៊ុន Heineken បានបិទរោងចក្រផលិតស្រា.បៀ.ររបស់ខ្លួនក្នុងខេត្តកាងណាម ប្រទេសវៀតណាម ខណៈដែលរោងចក្រនេះខិតខំកាត់បន្ថយការចំណាយ ស្របពេលដែលការលក់.ស្រា.មានការធ្លាក់ចុះជាគំហុក។

យោងតាមប្រភពសារព័ត៌មានវៀតណាម VN Express បានឲ្យរាយការណ៍ថា ក្រុមហ៊ុនដែលមានមូលដ្ឋានគ្រឹះក្នុងប្រទេសហូឡង់បាននិយាយថា “យើងនឹងបញ្ឈប់សកម្មភាពទាំងអស់នៅក្នុងរោងចក្រ ហើយស្វែងរកក្រុមហ៊ុនណា ដែលមានសមត្ថភាពទិញទ្រព្យសកម្មរបស់ខ្លួន។ យើងមិនមានបំណងបន្តប្រតិបត្តិការណាមួយនៅរោងចក្រ Quang Nam ប្រទេសវៀតណាមនាថ្ងៃអនាគតឡើយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCmownJSLOnsoilpqxmHhFO8XYaeUrHClLi2ldjcfqU33rZpbXRpfsxVqECu15UuGKDYwmKklJRm33ZRYRLcXYGLVWsOP1iw-yHm_rUCLPG1BoieEreOZunKt8trwOA9qh9ZuIOgE2847u4yvgI729ZQWYUyJRU1SLuVSPIQzjhAJOSTU35BodX-fuOgk/s668/anh278101719213923-1719366673-3206-1719366807.jpg

ក្រុមហ៊ុន Heineken Vietnam បានឲ្យដឹងទៀតថា បុគ្គលិកមួយចំនួនរបស់រោងចក្រនេះនឹងត្រូវបានជួលឱ្យធ្វើការនៅរោងចក្រផ្សេងទៀត ខណៈបុគ្គលិកដែលនៅសល់នឹងត្រូវបានផ្តល់សំណងផ្សេងទៀត ដូចជាប្រាក់បំណាច់ ប្រាក់លើកទឹកចិត្តជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYDdHEGOB3G-v5SzKkfwBzzVKMYO320D8ohnBxlXOFgTqFUUSm92JQLVgU6lHC9Ol2wT5drf6sW7nqsiSsNgxFvDGt5CzgY46e3wKGJRLwOfAKMXNVHvnEeVQNvwvUsBq-YdzLi_zVCpwuepq-JGcOKg8YdTZh4i9i4fXucTCqyq7mYfK2KEy37nxYHbo/s1200/heineken%252020230419_20230419154730_reuters_4.webp

ក្រុមហ៊ុនបានបន្តទៀតថា ការបិទរោងចក្រនេះគឺដោយសារតែការថយចុះនៃការប្រើប្រាស់ស្រាបៀរ បន្ទាប់ពីជំងឺរាតត្បាត Covid-19 និងវិធានការរ៉ឹតបន្តឹងរបស់រដ្ឋាភិបាលវៀតណាម ចំពោះការបើកបរក្នុងស្ថានភាពស្រវឹងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBdjGOX3v75XqLcpVyQ1rJIW9haf2dzGEKHl1RENlaalJFAOkuD6PtRDQBX1u8axVSJYfXjQqiyMkTJqGWIE9PsWRedym5fhKMS7m286_aL9Geezs9O2tWALALymgXfN6kDz7oNqUZ91W-M8EDun0gMbn_bVTJXUWXKzQcZNHa59WY2_gQPglnCAiy6J4/s720/Heineken-Vietnam-Ho-Chi-Minh-City-Credit-Evgeny-DrablenkovShutterstock-1.webp

បើយោងតាមរបាយការណ៍សមាគមស្រាបៀរវៀតណាម អាល់កុល និងភេសជ្ជៈបានបញ្ជាក់ថា ការលក់ស្រាបៀរកាលពីឆ្នាំ២០២៣បានធ្លាក់ចុះ ១១% ហើយប្រាក់ចំណេញរបស់ឧស្សាហកម្មស្រានេះបានធ្លាក់ចុះ ២៣%។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig5vXN_LWFM5JWS9-hMNicUGkEQcfhdySeVLVLLhjxxkekpbNa9BCA0DDVR7cNQUlLNcGV7CuzLX0kulHx8I5CxDnE_ooycmHdyhgElfH5jcYvZux3HdEVy-V3Q9KQaj3UGnxvrVT_0PCNPNpjtk1vyMQNax8KAhJj6wmdbW6NqOkSxTO7ehkXzub-4XU/s808/hnk-2117.jpeg

យ៉ាងណាមិញ រោងចក្រស្រាបៀរ Heineken ក្នុងខេត្ត Quang Nam នេះបានបើកដំណើរការក្នុងឆ្នាំ ២០០៧ ខណៈវាគ្រាន់ជារោងចក្រតូចបំផុតមួយប៉ុណ្ណោះ ក្នុងចំណោមរោងចក្រស្រាបៀរធំៗចំនួន៦ របស់ Heineken នៅក្នុងប្រទេសវៀតណាម៕