Home ព័ត៌មានអន្តរជាតិ មិនធម្មតាទេ! មុននឹងចូលដល់ភូមិមួយនេះត្រូវឆ្លងកាត់ផ្លូវគ្រោះថ្នា.ក់ ខ្លាំង

មិនធម្មតាទេ! មុននឹងចូលដល់ភូមិមួយនេះត្រូវឆ្លងកាត់ផ្លូវគ្រោះថ្នា.ក់ ខ្លាំង

49
0

ប្រទេសចិន ៖ ផ្លូវចូលក្នុងភូមិដ៏គ្រោះថ្នា.ក់ បំផុតនេះមានឈ្មោះថា «The Guoliang Tunnel Road» ហើយផ្លូវនេះត្រូវបានធ្វើឡើងដោយសារការសហការគ្នារបស់អ្នកភូមិចំនួន១៣ នៅប្រទេសចិន ដើម្បីតភ្ជាប់ការធ្វើដំណើរទៅកាន់ភូមិផ្សេងទៀត ។ ប៉ុន្តែតើលោកអ្នកជ្រាបឬទេថា មុនពេលអ្នកដំណើរអាចបើកបររថយន្តឆ្លងកាត់ផ្លូវនេះបាន តើការធ្វើផ្លូវត្រូវប្រឈមនឹងឧបសគ្គខ្លាំងប៉ុនណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgua_fKAumcRFHMQwll1qFIV6K7853dd0bX5e08pFZYaPHoZdRzSMjSqUWhsO5KeQO5_7qOYoNtp1qnXXM_0a-V_iU8lTI54kkd-NBU_7LxTz71o9qKUC-PLeSy7NAHrf60sZOjBzl2Q62Fs0MVol2xSjVSu8B-G3HVGQ01IlDLZqLzCyOwqtV3aMaFms/s640/Guoliang-Tunel-Inside.jpg

ផ្លូវឆ្លងកាត់ច្រាំងថ្ម The Guoliang Tunnel Road មានទីតាំងស្ថិតនៅជួរភ្នំតៃហាង (Taihang Mountains) ក្នុងខេត្ត Henan ប្រទេសចិន ។ បច្ចុប្បន្ន ក្រៅពីផ្លូវនេះមានតួនាទីតភ្ជាប់ភូមិចំនួន១៣ ទៅកាន់ភូមិផ្សេងទៀត វាក៏ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញផងដែរ ដោយសារតែទេសភាពដ៏ស្រស់ស្អាតនៃជួរភ្នំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe5x1MWK8YEnOHTQg_nd4iAo-TaCMRMtupFu_0o3RnmAoZ-qrlbE7vM9DNcD4laO9fH-lwPqRToqOCkLuAZGzjkDWPO9qJ0VrwdBM24C5DJ6TEKiL5ncwQYb_HsAEKqvKoiB0dTSDIYJwcuLTkeM1bJ0b3baZuodW6UaGL3roKOoI3FokQ2OTCQenE1Jo/s788/guoliangcun-village-788-1.jpg

ការចោះច្រាំងថ្មភ្នំធ្វើផ្លូវ គឺពោរពេញទៅដោយឧបសគ្គយ៉ាងច្រើន ដោយសារអ្នកភូមិទាំងនេះខ្វះខាតចំណេះដឹងផ្នែកវិស្វកម្ម និងខ្វះឧបករណ៍ប្រើប្រាស់ ។ ហេតុនេះ អ្នកភូមិបានប្រមូលឧបករណ៍ផ្សេងៗក្នុងភូមិរបស់ខ្លួនមកចោះច្រាំងថ្មធ្វើផ្លូវ ហើយពួកគេបានរួមគ្នាធ្វើបែបនេះរហូតដល់៥ឆ្នាំ ។ នៅទីបំផុត ការព្យាយាមសាមគ្គីគ្នា និងការបញ្ចេញកម្លាំងអស់ពីចិត្តរបស់អ្នកភូមិ ក៏បានបង្កើតជាផ្លូវឆ្លងកាត់ច្រាំងថ្មភ្នំនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsYx0yjx8l1vVzpsRFUKVBZ6eq13guefrOrjFfCRU7fpx3Qyh_tsFYToeKfPV4xISNHJC96NFmBfV8bLPgQlK1UDRo6AR4z06Uy4LP3nzGOf17PfBc9hlFDQfT3yaC8O88sjmPUGfreDZqo_i1CxPpo1dnkVoPi1viTF-HYkuz1VQD00iVzmaqkwx4R2M/s1199/photo_2024-06-29_11-28-41.jpg

ទន្ទឹមនឹងនេះ ក៏មានរឿងគួរឱ្យសោកស្តាយផងដែរ ដោយសារក្នុងអំឡុងពេលចោះច្រាំងថ្មធ្វើផ្លូវ The Guoliang Tunnel Road បណ្តាលឱ្យអ្នកភូមិស្លាប់ និងរងរបួសជាច្រើននាក់ ។ ប៉ុន្តែវាពុំបានធ្វើឱ្យអ្នកភូមិផ្សេងទៀតបាត់បង់កម្លាំងចិត្តឡើយ ផ្ទុយទៅវិញ ពួកគេនៅតែបន្តការធ្វើផ្លូវនេះរហូតទទួលបានជោគជ័យ ដើម្បីងាយស្រួលធ្វើដំណើររបស់អ្នកភូមិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe4PukxUY5axT1ZHRuAcVn2zKwZigU2_qNSWnyEy2nMnI2GK5NFTnm6Bf-OtZVu5TRVd18hMLulnQf8wmtOsTQTCTFJzziM-6eVra9lSX1MrMGlqqeoOHF1Va8H2EOOJjU9BHivxI8jgMp1AzwKEPoMT3I3xm7bzs4nKBjs_5eHMh0r28-HAdw-wEdoBE/s1280/photo_2024-06-29_11-28-42%20(2).jpg

ផ្លូវនេះមានប្រវែងសរុបចំនួន១.២០០ម៉ែត្រ, កម្ពស់៥ម៉ែត្រ និងទទឹង៤ម៉ែត្រ ។ ប៉ុន្តែទទឹងរបស់ផ្លូវនឹងមានប្រវែងខុសៗគ្នា អាស្រ័យលើលក្ខណៈរបស់ចំណុចនីមួយៗ ហើយចំណុចខ្លះទៀតបានចោះថ្មធ្វើបង្អួចសម្រាប់មើលទេសភាពផ្នែកខាងក្រោម ។ នៅឆ្នាំ១៩៧៧ ផ្លូវរូងក្រោមថ្មដ៏គ្រោះថ្នាក់នេះ ក៏បានចាប់ផ្តើមបើកឱ្យអ្នកដំណើរឆ្លងកាត់ទៅមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6PiXNykMM05tRCkQKdC3BR8YR9klIAsCFyutSdsGSGoRW-dsimc52vAegTg9RW898-I2ob95ppF4CrfNo8NSwe0NvM0BhI9s73ulHArmmeOvI7Pt8sbWfDP7ZRoCPnT_4OUwItf3MMUmnEv5e7bIVBOEEgPnXy67XaRWA6yBNhHZpB0jPFdrEUy4TbE4/s900/photo_2024-06-29_11-28-42.jpg

ហេតុនេះ ដោយសារផ្លូវមានសភាពកោង និងតូចចង្អៀតខ្លាំង ទើបគេដាក់ឈ្មោះថា «ជាផ្លូវមានគ្រោះថ្នាក់បំផុតនៅលើពិភពលោក ។ បច្ចុប្បន្ន វាបានក្លាយជាតំបន់ទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសចិន ដោយសារអ្នកដំណើរអាចមើលឃើញភាពទេសភាពដ៏ស្រស់ស្អាត និងគ្មានអ្នកចាប់អារម្មណ៍នឹងការលះបង់ជីវិតរបស់អ្នកភូមិពេលធ្វើផ្លូវទេ ៕