Home ព័ត៌មានអន្តរជាតិ តោះមកស្គាល់កោះតូចមួយនៅអាស៊ាន តែមានប្រជាជនរស់នៅច្រើនជាងគេលើពិភពលោក

តោះមកស្គាល់កោះតូចមួយនៅអាស៊ាន តែមានប្រជាជនរស់នៅច្រើនជាងគេលើពិភពលោក

65
0

នៅលើពិភពលោកយើងនេះគឺមានប្រជាជនជិត ៨ ពាន់លាននាក់ ហើយឥណ្ឌាគឺជាប្រទេសដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតក្នុងលោក បន្ទាប់មកគឺចិន និងសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាបន្ទាប់ពីឥណ្ឌា ចិន និងអាមេរិក គឺមានកោះតូចមួយនៅអាស៊ីអាគ្នេយ៍យើងដែលត្រូវបានគេចាត់ទុកថា ជាកោះតូចតែមានប្រជាជនរស់នៅច្រើនជាងគេលើពិភពលោក ដែលកោះនោះមានឈ្មោះថាកោះជ្វា (Java)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvFNprSpV3SDEM6ud-6_FLFNXKQa50fmEiowferemKahai9VnCn6Mj7kCIguQxu8TIFGNT7laPQ4TqSln5_h907tnEJJ__g3QWAlxoo6fo9QluhV5TTWhIkhSeYesWCGNtHbn0M2cojNYf_tNV5IUIQKFXbK0wIfy-M7v1BVsEVGfy2e5IlJkkHlqYlDM/s640/photo_2024-06-29_13-06-14.jpg

កោះជ្វា គឺជាកោះដែលតូចមួយនៅអាស៊ីអាគ្នេយ៍ស្ថិតក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានទំហំប្រមាណ ១២ ម៉ឺនគីឡូម៉ែត្រក្រឡាប៉ុណ្ណោះ ប៉ុន្តែមានប្រជាជនរស់នៅរហូតដល់ ១៥៦.៤ លាននាក់ឯណោះ ច្រើនជាងចំនួនប្រជាជនប្រទេសទាំង ៩ នៅតំបន់អាស៊ានយើងទៅទៀត។ ហើយបើធៀបទៅនឹងប្រជាជនរុស្ស៊ីទូទាំងប្រទេស កោះជ្វាគឺមានប្រជាជនច្រើនជាងទ្វេរដង ដែលនេះត្រូវបានគេចាត់ទុកថាជាកោះដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតនៅលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioN_-hEoWYAkxdt1a9bbN1P8HIm2od0He5u14DQMuem6CmMQbPxY1tqEFnwk65utv7_hSa8tX9dNUHVxDHqq5mNFZaglWOXyOKVBEOqxGWqJas7US5XQpyA0PvL1IWuygWn6QHBQEkjOtIYsHBKMJJIk0tGR9nLcZUNblR7a6B68Dxzkjgor1cyxUk4IU/s1280/photo_2024-06-29_13-07-44.jpg

កោះជ្វាជាមជ្ឈមណ្ឌលនៃចក្រភពហិណ្ឌូ-ពុទ្ធសាសនាដ៏មានឥទ្ធិពល ស៊ុលតង់អ៊ីស្លាម និងជាស្នូលនៃអាណានិគមហូឡង់បូព៌ា។ កោះនេះក៏ជាមជ្ឈមណ្ឌលនៃការតស៊ូទាមទារឯករាជ្យរបស់ឥណ្ឌូនេស៊ីក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៣០ និង ១៩៤០។ កោះជ្វាគឺមានតំបន់បេតិកភណ្ឌពិភពលោកចំនួនប្រាំបីរបស់អង្គការយូណេស្កូដូចជា ឧទ្យានជាតិ Ujung Kulon, ប្រាសាទ Borobudur, ប្រាសាទ Prambanan, និងតំបន់ Sangiran Early Man Site។ល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy20ggr7MAM13XTWOkn8VkpNZlifm4GR1XZ4kEtcULIa7k-_7xSiyroSOMf2jDHdNdvqPR6RSNTefmeNcGBUuzloMNhlME1wy-RnuPqweWEnT5JcMy2JuVBPvwFj9nADfU_IfzdZcinf3xfdo0_dTVwAb924T9jSaOdx2N5N9pjO4R8_sd9QKsOO8ek7s/s1024/photo_2024-06-29_13-08-06.jpg

នៅក្នុងប្រទេសឥណ្ឌូនេស៊ីកោះនេះគឺមានប្រជាជនរស់នៅច្រើនជាងគេប្រហែល ៥៦% នៃប្រជាជនសរុបទាំងអស់ ហើយបន្ទាប់ពីកោះជ្វាគឺកោះស៊ូម៉ាត្រា ដែលមានចំនួនប្រជាជនប្រមាណ ៦០ លាននាក់ប្រហែល ២៥% នៃប្រជាជនសរុប ២៧៥ លាននាក់។ នៅអាស៊ាន ប្រទេសដែលមានប្រជាជនច្រើនបន្ទាប់ពីឥណ្ឌូនេស៊ីគឺ ហ្វីលីពីន ដែលមានប្រជាជនចំនួន ១១៦ លាននាក់ ហើយបន្ទាប់មកទៀតគឺវៀតណាម ដែលមានប្រជាជន ៩៨លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcqiphl2ErYXxpZ9n8sEMoyuKeCKrroJAeE92bXYVxAGxGaa1MXhCbBWaXjIgtjZlBCRg5jUw4-2bBXFOseHdc87QV3DR66FcPivg7DP0lx2vgPWaznakJBSOr7dT65h3cjoJEziKSswCPrwdXTgBMvjRzpFyXGs1ADCLxAC6GGV99-1PK5C8Y9FN7soE/s1600/868b5756-37e2-442a-98a0-78cf40584ae3_1600x888.png

គួរបញ្ជាក់ដែរថា កោះជ្វាជាទីតាំងកណ្ដាលរបស់ប្រទេសឥណ្ឌូណេស៊ី ដោយរដ្ឋធានីហ្សាការតា ក៏ដូចជាទីក្រុងសេដ្ឋកិច្ចធំៗ និងអរិយធម៌ផ្សេងៗរបស់ឥណ្ឌូណេស៊ី សុទ្ធតែនៅក្នុងកោះនេះទាំងអស់។ ភាសាសំខាន់ៗដែលប្រជាជនកោះជ្វានិយាយច្រើនជាងគេគឺ ភាសាជ្វា និងស៊ុនដាន់។ ប្រជាជននេះភាគច្រើនគឺជាអ្នកកាន់សាសនាអ៊ីស្លាម ដោយពួកគេមានជំនឿលើសាសនា និងវប្បធម៌ចម្រុះ។ កោះជ្វាត្រូវបានបែងចែកទៅជាខេត្តរដ្ឋបាលចំនួនបួនគឺ Banten, West Java, Central Java និង East Java និងតំបន់ពិសេសពីរគឺ Jakarta និង Yogyakarta៕