Home Blog Page 1000

អ្នកជំងឺមហារី.ក លើពិភពលោកកើនឡើងខ្ពស់គួរឱ្យបារម្ភ

0

ជំងឺមហារីក គឺជាមូលហេតុមួយដែលធ្វើឱ្យមនុស្សនៅលើពិភពលោក ស្លា.ប់ យ៉ាងច្រើនក្នុង១ឆ្នាំៗ ។ របាយការណ៍បញ្ជាក់ថា រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកជំងឺមហារី.ក ថ្មីបានកើនឡើងខ្ពស់គួរឱ្យបារម្ភ គឺជាមធ្យម មានមនុស្សរាប់ម៉ឺននាក់បានកើតជំងឺមហារី.ក ក្នុង១ថ្ងៃ ហើយវាជាបញ្ហាកង្វល់មួយរបស់ពិភពលោក ។ មូលហេតុធ្វើឱ្យមនុស្សបច្ចុប្បន្នកើតជំងឺមហារីកច្រើន ដោយសារការជក់បារី និងផឹកស្រា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZuH70mc-WUxHgxCY7JQj6I15z5kQHF1SrtCdGgDVzsBgGjPMLIdBTOzVX1GbTIcT5q2PZRo3u1o0HJWaNYggygc8BEkK2sdjoAX5duWiAAXzJ6CS48XMMK92mjVLJw7JJrqpINQ5rDYigysRo0RlEFVsIhXxFdS1CSFASzDBYG4m4Ze4V0zRv9x-CXMc/s1280/photo_2024-06-29_16-36-10.jpg

មន្ត្រីអង្គការសុខភាពពិភពលោក (WHO) និយាយថា នៅឆ្នាំ២០៥០ អ្នកជំងឺមហារីកថ្មីនឹងកើនឡើងរហូតដល់ជាង៣៥លាននាក់ ឬកើនជាង៧៧% ។ កាលពីមុន អង្គការសុខភាពពិភពលោក ធ្លាប់សន្និដ្ឋានថា នៅឆ្នាំ២០៤០ អ្នកជំងឺមហារីកនៅទូទាំងពិភពលោក នឹងកើនឡើងជាង២៨លាន៩សែននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkZbq93VtLlpzcS4sGYeIiu1oWVR0Bw1lIZpoT8RtYhoVb8BWClZcg8G04URQi5SQhPYABDEWYMjzxw0qCvBl_9EVGF-zR2xIsX4HFpXMGbCWUlfG-tEf8B_li9T900_Y4cmKT6b5fjp23p1OleLTjnR2PYVP7DNFjTxq2EcNBQ_v3Zdte-Fv23Krx66A/s768/photo_2024-06-29_16-36-11%20(2).jpg

ប៉ុន្តែនៅឆ្នាំ២០២៤ ចំនួនអ្នកជំងឺមហារីកបានកើនឡើងយ៉ាងឆាប់រហ័ស ហើយកត្តាសំខាន់ៗដែលធ្វើឱ្យពលរដ្ឋនៅលើពិភពលោក ប្រឈមនឹងការកើតជំងឺមហារីកកាន់តែច្រើន រួមមាន ៖ ការជក់បារី, ការផឹកស្រា និងបរិយាកាសកខ្វក់ ។

តាមទិន្នន័យនៅឆ្នាំ២០២២ បង្ហាញថា អ្នកជំងឺមហារីកថ្មីប្រមាណ២០លាននាក់ ក្នុងនោះបានស្លាប់ចំនួន៩លាន៧សែននាក់ ។ រីឯអ្នកជំងឺមហារីកនៅមានជីវិតរយៈពេល៥ឆ្នាំ បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យជំងឺមហារីក គឺស្មើជាង៥៣លាន៥សែននាក់ ។ ជំងឺមហារីកនឹងកើតលើមនុស្សម្នាក់ក្នុងចំណោម៥នាក់ ខណៈមនុស្សប្រុសកើតជំងឺមហារីក គឺស្លាប់ម្នាក់ក្នុងចំណោម៩នាក់ រីឯមនុស្សស្រីស្លាប់ម្នាក់ក្នុងចំណោម១២នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg00NNYRw128h8ypzd9KSkCx8KKCuaK_F1ZjISppmOo-VZuJ8NI676gqnk2Oklrueq9WvkrwxK-mQrjaaHi-6i913N83M0zXzYWSHrbVkeGaHOPCdAVgeGdQUubWpjEPEFr1rifJOoi1bx4ypmCHfH_JxBsx7J0nuAvmXTE-TNA7Kw_NQXjEpoeSWZrMno/s890/photo_2024-06-29_16-36-11%20(3).jpg

ជំងឺមហារីកចំនួន៥ប្រភេទ នៅលើពិភពលោក រួមមាន ៖ មហារីកសួតមានច្រើនបំផុត គឺស្មើនឹង១២,៤% ក្នុងចំណោមអ្នកជំងឺមហារីកទាំងអស់ បន្ទាប់មក គឺមហារីកសុដន់, មហារីកពោះវៀនធំ, មហារីកក្រពេញប្រូស្តាត និងមហារីកក្រពះ ។ បើតាមស្ថិតិរបស់វិទ្យាស្ថានជាតិផ្នែកជំងឺមហារីកបង្ហាញថា ក្នុង១ឆ្នាំៗ មានអ្នកជំងឺមហារីកថ្មីប្រមាណ១សែន៤ម៉ឺននាក់ ក្នុងនោះស្លាប់អស់៨ម៉ឺន៣ពាន់នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbU3cjqPhuFPKK2qbxOmkLGbgLAPs87bI7RWbXDEAyHzXoCEojSGlbxpH47Q9gqmrFN_b1H6RqkDI5LKX_7_yj8Cy5BI8wEoNAylwSJWa9CHY-JKU0jTIkFJVgSXuSKGsAKb9Vj4p7YYP_snJ-pKVTpwK7R0Uk1J3V4Jg1bLs2EnrV2gBCgaA7mUXKvUk/s1000/photo_2024-06-29_16-36-11.jpg

វិធីការពារជំងឺមហារីកដ៏មានប្រសិទ្ធភាពបំផុតនាពេលនេះ គឺយើងគួរតែទទួលការត្រួតពិនិត្យពេលឈានដល់ការធ្វើរោគវិនិច្ឆ័យ ដើម្បីអាចព្យាបាលជំងឺមហារីកបានទាន់ពេលវេលា និងជាសះស្បើយបាន ៕

វណ្ណដា សរសេរដោយផ្ទាល់ដៃរៀបរាប់យ៉ាងរំជួលចិត្តទៅកាន់លោកតា គង់ ណៃ និងភរិយា

0

វណ្ណដា បានបង្ហាញអារម្មណ៍សោកសៅជាទីបំផុតដោយបានសរសេរអក្សរផ្ទាល់ដៃពីទំហំចិត្តរបស់ខ្លួនបន្ទាប់ពីទទួលដំណឹងមរណភាពរបស់ព្រឹទ្ធាចារ្យ គង់ ណៃ ស្របពេលលោកកំពុងពង្រីកពីភាពអស្ចារ្យសិល្បៈខ្មែរនាំយកឧបករណ៍បុរាណនៅលើឆាកអន្តរជាតិ។ លើសពីនោះ វណ្ណដា បានលើកឡើងថាលោកតា គង់ ណៃ គឺជាចំណែកធំមួយនៃភាពជោគជ័យរបស់ខ្លួន និងបានអរគុណទៅកាន់លោកយាយជាភរិយាដែលបានមើលថែការពារលោកតា គង់ ណៃ រហូតមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9tha4u6OJnNyo3vVtptK7YbZ4cf6bAwl93fje-JVTAf2hraNyb8feGevyVurX3zEBOWBHz98BWJ97IAajzWdPGxjgTSOkF6n-zcz_FOG63yPnvH_xcGyyPUFUdeKtQWKZGV9VBts-mvcpsKzw5TxIBIBvU63Rx8niBqSmNx-MKEoVBidMCc9PfWcPK2g/s1484/449453991_1021163956029417_5219742895908580730_n.jpg
កំពុងស្ថិតនៅលើដែនអាកាស វណ្ណដា បានសរសេរដោយផ្ទាល់ដៃពីទំហំចិត្តបន្ទាប់ពីទទួលដំណឹងមរណភាពរបស់ព្រឹទ្ធាចារ្យ គង់ ណៃ។ ខ្លឹមសាររបស់ វណ្ណដា បានបង្ហាញថា «នៅពេលឮដំណឹងមួយនេះពិតជាពិបាកនឹងទប់ទឹកភ្នែក ស្របពេលដែលខ្ញុំកំពុងពង្រីកពីភាពអស្ចារ្យនៃសិល្បៈខ្មែរ តន្រ្តីខ្មែរ និងបាននាំឧបករណ៍តន្រ្តី បុរានខ្មែរដូចជាខ្លុយ ទ្រ ចាប៉ី ឃឹម មកតំណាងឱ្យប្រទេសកម្ពុជាទទួលការស្រលាញ់ គាំទ្រ ការគោរពជាទីមោទនៈ ស្រាប់តែទទួលបានដំណឹងដ៏ស្លុតចិត្តពីដែនដីកំណើតដោយក្រុមការងារបានប្រាប់ថា លោកគ្រូ គង់ ណៃ បានទទួលមរណភាពដោយជរាពាធ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFXPzQvAj0_Xqchc11Ltz4Xz9-JOLvqepTNsRG37WzOcok_pFhZ5w-dkHEELZV2xIS5byqKx5ke6KDD5-BAs2K0-7ANaZKE2DXiL0Q1QYK1axRB9Uu9trnLG61I0KuvjuciY0z1SKZX4IRYwHM6KGlKQVcCQZ_Wmz4ax_v-1vq2Ou7QnnHN-ZfcJT39gI/s1495/449439322_1021163986029414_2462591458319360068_n.jpg

វណ្ណដា បានបន្តរៀបរាប់ទៀតថា «ដំណឹងមួយនេះពិតជាប៉ះទង្គិចរបស់ខ្ញុំជាខ្លាំង ព្រោះលោកគ្រូ លោកតា ព្រឹទ្ធាចារ្យ គង់ ណៃ គឺចំណែកដ៏ធំមួយនៃភាពជោគជ័យរបស់ខ្ញុំនៅបច្ចុប្បន្ននេះ។ ពាក្យទូន្មានប្រៀបប្រដៅរបស់លោកគ្រូនៅតែដក់ជាប់ក្នុងចិត្តរបស់ខ្ញុំជារៀងរហូត បើទោះបីជាខ្ញុំផ្ទាល់មិនទាន់ត្រលប់ទៅមាតុភូមិវិញទៅជួបលោកតាឱ្យទាន់ដង្ហើម
ចុងក្រោយតែខ្ញុំដឹងថាលោកតាកំពុងតែជូនពរពួកយើងឱ្យកម្លាំងចិត្តពួកយើងបន្ថែមទៀត សម្រាប់ថែរក្សា និងការពារសំឡេងនៃឧបរកណ៍បុរាណខ្មែរ។ ការដែលបាត់បង់លោកតា គឺជាការបាត់បង់ធនធានដ៏អស្ចារ្យ ដែលលោកតាធ្លាប់ដើរតួយ៉ាងសំខាន់ក្នុងការបង្រៀនយើងឱ្យតស៊ូក្នុងជីវិតមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4VgPzhCGcmliz89axzi2HP-KTFqq92cqHC2ROQZjF1VYikcFs4p0k_rv3RdPlU8DbHqdCvVd44hpYGZQnf_NepfAvvywjV6-Di94dc4M-cj9zuO9ZMLBYExebg1LAJZVCYyrUy7HNHzydeUwDQ_cnVivTam3UbdpTxqa-3PHayZRae3Zm88TTME4wkdw/s1332/400717270_891874298958384_8931468184034453454_n.jpg

ជាចុងក្រោយខ្ញុំសូមផ្ញើក្តីស្រលាញ់ ក្តីនឹករលឹកជូនទៅកាន់លោកយាយ អរគុណដែលបានមើលថែរក្សាការពារលោកតា មានក្តីស្រលាញ់ឥតលក្ខខណ្ឌចំពោះលោកតា ចៅសូមចូលរួមរំលែកទុក្ខចំពោះលោកតា ចៅសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះជូនចំពោះលោកយាយនិងក្រុមគ្រួសារ សូមជូនពរលោកយាយឱ្យមានសុខភាពល្អ អាយុយឺនយូរជារៀងរហូតតទៅ ពីចៅ វណ្ណដា »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggWORp4fR6V0xrSevTVYEAhnaaqRcoROoNRNWrhDf52J6F1bH-cATnrm6Eu6nom0_k5jZHg8hht5t7X7nv6sQTuopAgBTjFJfL3kqlcXvrDkwB72myCfMpa1YeofY5coLjybyz0IoNqqcLKkoK3hvNJLP-RFpcrXVxV6XxrMUyprHG0waa0-vSEp4izbg/s2048/449368415_1021164072696072_3212720188291278006_n.jpg

គួរបញ្ជាក់ថា នៅពេលទទួលដំណឹងមរណភាពរបស់លោកតា គង់ ណៃ នៅលើ Story វណ្ណដា បានបង្ហាញទឹកភ្នែកជោគថ្ពាល់របស់លោកជាលើកដំបូងដែលអ្នកគាំទ្រពុំដែលឃើញភាពទន់ខ្សោយរបស់លោកបែបនេះពីមុនឡើយ។ តាមការបញ្ជាក់របស់កញ្ញា ឡូរ៉ា ម៉ម រឿងនេះពិតជាប៉ះទង្គិចផ្លូវចិត្ត វណ្ណដា យ៉ាងខ្លាំងបន្តយំមិនឈប់ហើយត្រូវការពេលវេលាខ្លះដើម្បីសម្រួលផ្លូវអារម្មណ៍នេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy06SBgqJoOCkQIH9Z6AGOGWJTfXYZtpCE9jYK-uT4oxK3jpFVxwj_1UJmxGCvaPM44w9L4rBB8cAKOlo-6BTy6dDucJas5uEpfeOJEEsua4WuhazLC4Mh159imr7awK7YNp8gEmIJcKOXUrpaY0mfr5mRW1GdvHp1Oy26xUOUw62Ixzi_a4j1AGCb8sU/s2048/449457216_1021164036029409_6699307174285139277_n.jpg

ផ្ទុះការវែ.កញែ.កក្រោយមកុដ Miss Grand Cambodia 2024 តម្លៃជាង១លានដុល្លារមានអ្នកពាក់និងប៉ះច្រើនគ្នា

0

អ្នកប្រើប្រាស់បណ្តាញសង្គមជាពិសេសអ្នកស្នេហាវិស័យបវរកញ្ញាមានការជជែកវែកយ៉ាងខ្លាំងបន្ទាប់ពីមានរូបភាពលេចឡើងនូវមកុដ Miss Grand Cambodia 2024 តម្លៃជាង១លានដុល្លារមានអ្នកប៉ះនិងពាក់ច្រើនគ្នាមុនម្ចាស់ជ័យលាភី។ អ្នកខ្លះថាការធ្វើដូចនេះមកុដលែងមានភាពពិសេសពីព្រោះនរណាៗក៏អាចប៉ះនិងពាក់បាន ចំណែកឯអ្នកផ្សេងទៀតថាប្រកាន់ពេកប្រយ័ត្នលែងមានអ្នកធំៗជួយឧបត្ថម្ភគាំទ្រវិស័យបវរកញ្ញាស្រុកខ្មែរ។

កាលពីពេលថ្មីៗនេះផេកអ្នកគាំទ្របវរកញ្ញា មានឈ្មោះថា «Pageant Queen Kh»បានបង្ហោះវីដេអូខ្លីមួយមកុដដែលមានតម្លៃជាង១លានដុល្លារត្រូវបានប៉ះនិងពាក់លច្រើនគ្នា។ ផេកនេះបានដាក់ចំណងជើងថា «ហឹមមកុដហ្នឹងដូចជាលែងពិសេសហើយ បើនរណាក៏ប៉ះបានពាក់បានតាមចិត្តចឹង។ បើនៅប្រទេសគេវិញ មុនការប្រកួតចឹងមកុដមួយគឺមានតម្លៃខ្លាំងសម្រាប់កម្មវិធីគេ គេដាក់តាំងក្នុងទូរពាក់ស្រោមដៃកាន់និងគោរពដូចព្រះចឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMnhYVvND6r24-kcYss9xTEvAOVGRK7kRTeVoFt8h6mmaOHYzVboQxaufnFucy9V-HEoU7mCC2f_1q0zKHxvOXWLYeOlZWD_Tuh_rkmfUvBJcuh9RceQEHY17aDsPJIMwy2o3EbyaXdxN4Hi8OWmURlmgRoPswzcn2BfUu9nkx1aeJNKtAPrCuMwTuOJI/s1440/image_2024-06-29_11-33-51.png

ការបង្ហោះនេះបានធ្វើឱ្យមានការទាក់ទាញពីសំណាកអ្នកលេងបណ្តាញសង្គមចូលទៅបញ្ចេញមតិវែកញែកយ៉ាងកក្រើក។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «ចិត្តដូចគ្នាម្លេះAdmin ព្រោះមកុដមួយៗគឺវាមានតម្លៃខ្លាំងណាស់សម្រាប់អ្នកឈ្នះហើយក៏ជាមនុស្សដំបូងដែលបានពាក់ក្នុងថ្ងៃដែលខ្លួនឯងបានឈ្នះ តែនេះវ៉ល់ៗមិចទេអ្នកណាក៏ប៉ះបានអ្នកណាក៏ពាក់បានដល់ចឹងលែងមានតម្លៃនៃពាក្យថា «មកុដ»។ គណនីមួយទៀតលើកឡើងដែរថា «អេនមីន គិតល្អៗទៅពៅhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm88QPJR6mkP5Pz613z8ta-yjw_-1YW_GKpB1M_4bgptNvAwylr93nc35U1HYquDIl5SM7OG8BrwB3xCd1K76SG4OxR4UgyUY7bCPEvft9icjmxzLjL6qXZiDsm9vUyT_AaXmMO_DtgnnRTZ4Ntyf4wIPwbdkFIudEIqXsAT66HpCEmZSQ6hxZTWwu0-g/s960/image_2024-06-29_11-33-52%20(2).png
ដោយសារ មកុដហ្នឹងអស្ចារ្យមានតម្លៃសម្រាប់ស្រ្តី ចឹងហើយហើយបានមនុស្សគ្រប់រូបប្រថ្នាបានប៉ះ បានគ្រងលើក្បាលពួកគាត់ ដ្បិតតែនិយាយលេងសើចខ្លះក៏ពិតមែន តែពួកគាត់ យកមកលលើក្បាលរបស់ពួកគាត់ ហើយណាមួយពួកគាត់ក៏ជាអ្នកមានឋានៈ ខ្ពង់ខ្ពស់ ក្នុងសង្គមយើងផងដែរ ហើយប្រហែលជាផ្នែកមួយដ៏សំខាន់ក្នុងស្ថាប័ន miss grand ក៏មិន ដឹងខុសត្រូវអីកុំប្រកាន់និងយោបល់បងណាអូនមីនៗ»។ អ្នកផ្សេងទៀតតថា «កម្មវិធី Miss grand ឆ្នាំនេះដូចក្មេងលេងបាយឡុកបាយឡ មកុដក៏ការពារមិនបានល្អដែរ អ្នកណាក៏លពាក់បានដែរមើទៅកម្មវិធីអស់តម្លៃហើយ»។ មួយផ្នែកទៀតមានការបញ្ចេញមតិថា «ការផុសបំផុសបំផុលលែងឱ្យមានអ្នកមានធំៗឧបត្ថមបន្តទៀត យូរៗទៅអត់អ្នក support កម្មវិធីលែងមានការគិតរបស់ខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn6KRJOm5fxarDanrToe2HU1UJGuXdAQp5KQI0nJPpMvPqMVLjl-bsohz0VqGAGn0jIA3A1mDU5lV1Mmh9q6nKPYITsv-9fFv73uyIcKjNA9TspZ_Bcu4DvqnVhKb3TTuBNNtzK_xSXXwk_yXOY_ktBXTcFQI3LuIkb5J4zKb6d3cBODz_mehhEiJZWwE/s1440/image_2024-06-29_11-33-52.png

មកុដ Miss Grand Cambodia 2024 ត្រូវបានខាងស្ថាប័នដែលដឹកនាំដោយលោកស្រី អ៊ឹម សុគន្ធា ត្រូវបានទម្លាយថាមានតម្លៃជាង១លានដុល្លារអាម៉េរិកបំផុសឡើងនូវគំនិតសត្វហង្សពាំតំណក់ទឹកនៃគ្រាប់ពេជ្រដោយក្បាច់រចនារំលេចឡើងដោយគ្រាប់ពេជ្ររាប់ពាន់ស័ក្តសមនឹងមានអំណាចសម្រាប់ម្ចាស់ក្សត្រីថ្មីនៅក្នុងឆ្នាំ២០២៤ នេះ។

គួរបញ្ជាក់ថា ការប្រកួតបឋម Miss Grand Cambodia 2024 នឹងរៀបចំឡើងនាថ្ងៃទី៧ កក្កដា និងថ្ងៃផ្តាច់ព្រ័ត្រនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ទីតាំងនៅឯសាលមហោស្រពកោះពេជ្រដោយបេក្ខភាពចូលប្រកួតមានចំនួន២៨នាក់៕

មហាជនកំពុងអាណិតអាសូរ តាចេក អតីតអ្នកកំប្លែងដើរសំលៀងកាំបិតដើម្បីក្រពះ

0

ថ្មីៗនេះមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមកំពុងសម្តែងអារម្មណ៍អាណិតអាសូរយ៉ាងខ្លាំងទៅកាន់ តាចេក អ្នកកំប្លែងដែលមានឈ្មោះបោះសំឡេងមួយរូបក្នុងអាជីពបែរជួបប្រទះបញ្ហាជីវភាពឃើញដើរសំលៀងកាំបិតដើម្បីចិញ្ចឹមក្រពះបន្ទាប់ពីផ្អាកសកម្មភាពសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCzWKb-ok7q9tj0ikcPUHrfkdx26A95saAUwP46ZoZSol5unafJARii5sGxopiELNndEOTtRj5nCLLzv1ZPpncdeectpEZl0WYFHHzFr0tQHqD5fAzxivQ_9uFNboesgcX6noafUSq2Zp1T5myAKP0MPDh1GehNF8z73kMrBZHcxQziok3-Gp4FZ260pY/s2048/297857448_134820852586114_7780726009514825501_n.jpg

តាមរយៈគណនីហ្វេកប៊ុកមួយឈ្មោះថា «Khheang Chandara » បានបង្ហោះរូបភាពនិងវីដេអូ តាចេក អតីតអ្នកកំប្លែងមួយរូបដោយមានចំណងជើងថា «ខ្ញុំបានជួបលោកអ៊ំ ៤ឆ្នាំមុន លោកអ៊ំលក់ផ្លែឈើនៅភ្នំគីរីរម្យឥឡូវគាត់ដើរសំលៀងកាំបិតតាមផ្ទះគេ គួរតែបងៗខាង សិល្បៈគិតគូរគាត់ផង គាត់ក៏ជាសិល្បៈជើងចាស់មួយរូបដែរ។ ទឹកមុខបង្ហាញពីទុក្ខសូមជួយគាត់ផង គាត់អាយុច្រើនហើយពេលវេលានៅមានតិចណាស់សូមជួយស៊ែរឱ្យបានដល់ ថ្នាក់ដឹកនាំផងដែលជាម្លប់ដល់ត្រជាក់ត្រជុំដល់កូនចៅទាំងអស់គ្នាផង សូមមេត្តាជួយដល់សិល្បករវ័យចាស់ៗផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS_QPkPFYnWoVgfDbSSXtkK2q_2S7HVdZxx1EsfkbgWZAJ9xLe408f7CCSORVGcuBwjqnNFAtZNhDVKcXO6KobfWnQVxTky0Df-WMrtG1vNu-PxTP2bnZiUaKjAsHYKH2bg73Q5dkJtwxHHDSzQcd0X6n4DM3WAwPwBfJANhwKsy8L-E97g3N3J91BsEs/s2048/298177615_135821562486043_7564831532429341575_n.jpg

ការបង្ហោះនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបានចែករលែកតៗគ្នាពេញបណ្តាញសង្គមអមដោយសេចក្តីអាណិតអាសូរជាពន់ពេកដែលឃើញអ្នកសិល្បៈជើងចាស់មួយរូបបែរមានសភាពគួរឱ្យអាណិតអាសូរបែបនេះ។ ជាមួយគ្នានេះ អ្នកលេងបណ្តាញសង្គមក៏បានស្នើទៅកាន់ប្រធានសមាគមសិល្បករថ្មីជួយទៅដល់សិល្បករចាស់ៗដែលប្រឈមនឹងបញ្ហាជីវភាពដូចនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmseFEBfXI018uudeisA5AsVv78nx82A9LpcM40APi9RdCrEQN81QteP7yUzBoVwJZ7dY73SNJj2pZouwHPULKiOAshrnqa3C_8Y3vLOXikyXZeAu8655X00w6yPeZFVLlkd0TcpYNA216BHRPD90ek8ldJl8q5W3qxMATqqEPUD7K6Y4HeuAyCa_ASMU/s2048/299973637_139478045453728_5560624937566527138_n.jpg

គួរបញ្ជាក់ថា តាចេក មានឈ្មោះពិតថា ឈុំ ប៊ុនឈឿន មានវ័យ៧០ឆ្នាំជាអតីតតារាកំប្លែងក្នុងក្រុមនាយកុយ ដែលកំពុងមានជីវភាពខ្វះខាតខ្លាំង។ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ តាចេក ត្រូវបានគណនីមួយអះអាងជាកូនចេញមកបកអាក្រាតថាឪពុករបស់ខ្លួនចុះចោលផ្ទះលួចលាក់មានស្រីចោលប្រពន្ធ-កូន កម្សត់កម្រជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijaDO1W8Y4c5ZBfF5SlUNcrRWqillEjv5-S-0k4aHdfOFx2O6cd1eqmDX7bQnx5iH4IetXfXgH2rvUYdeDvjmbDE0TKqCMNjdsvfhw18s1JUbcplcaq9lelQehg_RsrbqfFG4UN0gT8PqhOMPdYuQPzQSZfJsg_DHgk6haAgVKE1VnjdygAXtv8NSDzqw/s2048/305802373_147538044647728_6042629481649199454_n.jpg

នាគ្រានោះ តាចេក ក៏បានចេញមុខបកស្រាយថា ការចុះផ្សាយថាប្រើប្រាស់អំពើហិង្សាលើប្រពន្ធទី២ និងកូនៗ រួមទាំងយកលុយពីសប្បុរជនមកឱ្យស្រីកំណាន់នោះជារឿងមិនពិតជាការចោទប្រកាន់មកកាន់លោក។ ការបកស្រាយរបស់តាចេកនាពេលនោះថាលោកមានថ្មីនោះមិនមែនទេគឺតាចេក បានស្គាល់ប្រពន្ធទី៣បានរយៈពេល៤ឆ្នាំ ដោយក្នុង៤ឆ្នាំនេះគឺ២ឆ្នាំ ដែលតាចេកបានស្គាល់គ្នាអំឡុងពេលលេងភ្លេង៕

នៅពីក្រោយភាពជោគជ័យ! ស្នេហារបស់ព្រឹទ្ធិចារ្យ គង់ ណៃ និងលោកយាយឆ្លុះបញ្ចាំងពីសេចក្តីស្រលាញ់ពិតលើលោកកី មិនគិតពីឋានៈឬយសសក្តិ

0

ដំណឹងដ៏សោ.កស.ង្រេងមួយគឺបានកើតឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ទៅលើព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ចាប៉ីដងវែង ដែលបានទទួលម.រណភាព ដោយរោ.គាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ ខណៈបន្សល់ទុ.កត្រឹមភរិយាដ៏ប្រពៃរបស់គាត់ ដែលនឹងត្រូវរស់នៅយ៉ាងកណ្តោកកណ្តែងចាប់ពីពេលនោះតទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZh4iZph9g7LadzpY0csGf7IxGWwwQi0hpC1I7pfHQkWUb9z7JV2QeQO0YvZrGdxcdqTjmnwHbnGZ83GCui6MeOEpirZ_b9XwZGrWGf9S8bf4HWfxCXJx4yFzvETG0Cx_IxIoZhqdsv_wTEvn2my3AInluGDMynO0RJAeK0zMv_4AhDze5y0mi4DN8Zq0/s719/photo_2024-06-29_16-08-09.jpg

លោកយាយ តាត ឆេន ដែលត្រូវជាភរិយារបស់លោកតា គង់ ណៃ ដោយពួកគាត់ទាំងពីរបានរៀបអាពាហ៍ពិពាហ៍ អំឡុងឆ្នាំ ១៩៦២ ខណៈកាលគ្រានោះលោកយាយមានព្រះជន្ម ២០ ឆ្នាំ និងលោកតាមានព្រះជន្ម ១៨ ឆ្នាំ។ បន្ទាប់ពីអាពាហ៍ពិពាហ៍ លោកតានិងលោកយាយទទួលបាន ចំណងដៃកូនចំនួន ១០ នាក់ (ក្នុងនោះគឺស្រី ៤ នាក់ និងប្រុស ៦ នាក់ )។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi6Z29ryoM_ZrRrWIKgtn6lb6b4jGz4o8K-x_hgHkhKWZ9VVne4_551MSAk_pqJPUDW0mllgTvtD8-KTg8ozS09pSRIXyBDgYydGufeX8VMPxRVJq-Ludt-SNT9kw2hsCV1fWld77SDZUdPxQGJhFRZupFx2WFSckiu9rlkehjX6gZMeb3jfaJNsXIx10/s960/photo_2024-06-29_16-10-38.jpg

ក្នុងអំឡុងពេលដែលលោកតា គង់ ណៃ នៅរស់រៀនមានជីវិត គាត់បានសាងនូវស្នាដៃជាច្រើនសន្ធឹកសន្ធាប់ ទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិនិងអន្តរជាតិ រហូតទទួលបានគោរមងារថាជា ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ស្របពេលក៏ទទួលបាននូវការលើកតម្កើនយ៉ាងខ្លាំងពីមហាជនខ្មែរ។

យ៉ាងណាមិញ នៅពីក្រោយភាពជោគជ័យដ៏ធំធេងរបស់គាត់ គឺតែងមាននារីដ៏ស្រស់ស្អាតម្នាក់នៅក្បែរជានិច្ច ជាអ្នកលើកទឹកចិត្ត ជាដៃគូរជីវិតដ៏ល្អប្រពៃ ហ៊ានទទួលយកទាំងល្អនិងអាក្រក់ មិនប្រកាន់ឬរើសអើងមនុស្សពិការដូចជាលោកតាឡើយ បើទោះបីជាលោកតាត្រូវបានមនុស្សជុំវិញខ្លួនសើចចំអកជារឿយ ព្រោះតែពិការភាពនេះក្តី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhObqSK1QJxrt-LEofbyQya_I7LuIgd8rRQ26EynXaVyxiQT_o6pQy0gKh0NcWy12RZ-vPcD9WG4g4ayuGzpm1TLa56wxme_50iOl6qm7Gz6bX5hCTwxZ7pXf7pzeDzjjJVGMIsVu7BnGQ7d58i62yVxtMnb_hwJT5-dNpa33Il4cI_tmVtIP8RUDgr464/s1280/photo_2024-06-29_16-10-39.jpg

លោកតា គង់ ណៃ តែងតែទទួលបាននូវការមើលថែយ៉ាងល្អឥតខ្ចោះពីលោកយាយ រហូតដល់ប្រជាជនខ្មែរ សរសើរព្រោងព្រាតពីសេចក្តីស្រលាញ់ដ៏ស្មោះសរមួយនេះ។ ជាក់ស្តែង មហាជនគឺបានចាប់ភ្លឹកទៅលើសកម្មភាពរបស់លោកយាយថា ពិតជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើលោកតា អំឡុងពេលព្រឹត្តិការណ៍សម្តែងទស្សនីយភាពពីលោកវ៉ាន់ដា និងលោកតាគង់ ណៃ ច្រៀងបទ Time To Rise នៅឯពហុកីឡាជាតិមរត៌កតេជោ កាលពីពេលកន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg29C-cI4KL58ws3IYzZt_bGxSvEc3s0uxxe0Mst2vcF05u7qYKpwWxAget6WZIwB5uNcAhXu0LqjmtIh5wAZw3tNGinu-dDHtWSSugElFo6SQDaLhVdSrihRAsmBwZd4RVeLS-yAHty2_nn1pcGg4saRYwT2jotB4swiv6jF-hgZ5t9pLJp7y2l7NOR6o/s1280/photo_2024-06-29_16-08-07.jpg

ឆ្លងតាមរយៈរូបភាពទាំងនេះ គឺពិតជាបានឆ្លុះបញ្ចាំងពីចំណងស្នេហាដ៏មានអត្ថន័យរបស់ពួកគាត់ទាំង២ និងធ្វើឲ្យយុវជននិងយុវតីជំនាន់ក្រោយរំភើបចិត្តជាខ្លាំងផងដែរ៕

ខ្ជិលទាំងនេះ គឺជាមូលហេតុដែលនាំឱ្យចាស់មុនអាយុ បើចង់ក្មេងជាងវ័យ សូមកុំខ្ជិលរឿងទាំងនេះ!

0

សម្រស់របស់មនុស្សយើងមិនដូចគ្នាទេ អ្នកខ្លះមានសម្រស់សមស្របនឹងអាយុរបស់ខ្លួន ហើយអ្នកខ្លះទៀតអាយុច្រើនមុខក្មេង រីឯអ្នកខ្លះវិញអាយុតិចតែមុខចាស់។ មូលហេតុដែលបណ្តាលឱ្យមនុស្សមួយចំនួនមានសម្រស់ចាស់ជាងវ័យ គឺដោយសារកត្តាជាច្រើន បូករួមនឹងទម្លាប់ប្រចាំថ្ងៃផ្សេងៗផងដែរ។ ហេតុនេះប្រសិនបើអ្នកចង់បានសុខភាពល្អ រាងកាយមាំមួន សម្រស់ក្មេងជាងវ័យ កុំខ្ជិលធ្វើរឿងទាំង ៤ យ៉ាងនេះឱ្យសោះ ប្រសិនបើអ្នកនៅតែខ្ជិលមិនបាច់ឆ្ងល់ទេ នេះជាមូលហេតុដែលធ្វើឱ្យអ្នកមុខចាស់។

១.ខ្ជិលហាត់ប្រាណ៖ ការមិនហាត់ប្រាណគឺជាទម្លាប់ដ៏អាក្រក់បំផុតដែលមនុស្សមួយចំនួននៅតែធ្វើដោយសារពួកគេខ្ជិល។ ជាការពិតណាស់សកម្មភាពរាងកាយ និងលំហាត់ប្រាណទៀងទាត់គឺល្អសម្រាប់បេះដូង សម្ពាធឈាម ការរំលាយអាហារ… ជាពិសេសចំពោះមនុស្សវ័យកណ្តាល និងមនុស្សចាស់។ លំហាត់ប្រាណមិនត្រឹមតែជួយឱ្យអ្នកមានតុល្យភាព និងរាងកាយមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យអ្នកមានសម្រស់ស្រស់ស្អាត ស្បែកចាំទៀតផង ក៏ដូចជាជួយការពារពីការឆ្លងជំងឺផ្សេងៗទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx_0sz5EcEAtOWhROovhpEIY6YVTAfMfkaXsVP0TiyecbGG_ORrAnAHQBBTCGT0NMUFOEG6ca8ff1GxUygB_2yn2dRJ6QXk-xxbF8VLkl41dZoP-wzGmWPUj8G8tdFqLu2wrsIveus0FfuAlci61q90V5fjBsNruJkBgiaiE_eBDz2tmiAdjtnKM-cmOM/s700/content_blog_inner_BD3D984D.png

២.ខ្ជិលផឹកទឹក៖ ទឹកគឺជាសមាសធាតុសំខាន់មួយរបស់រាងកាយ ហើយជាពិសេសបង្កើតឡើងនូវសមាមាត្រដ៏ធំនៃសរីរាង្គសំខាន់ៗដូចជាខួរក្បាល ថ្លើម និងបេះដូង។ ប្រសិនបើអ្នកផឹកទឹកតិចតួច រាងកាយរបស់អ្នកនឹងខ្សោះជាតិទឹកក្នុងរយៈពេលយូរ ដែលធ្វើឱ្យជាតិពុលក្នុងរាងកាយមានការពិបាកក្នុងការកំចាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOe3dGGRZL_FZBWVdtISReRAVmRueShQxm53jJUaHjl7UjvnAHmaFvj9FqcdN1v68ycl2qMdv_xaretvbQBXYVpjrtrFkPhmZJvGHbtXZ_otFabEUfKIQRd1fjWk6VuLg-7XVNDbUSF0W2y39TvbImvZIGRTWFW2hA7JVplTj6_8FCX3KKDdI6ZOMI8k8/s1000/Stay-Hydrated.jpg

៣.ខ្ជិលក្នុងការសម្រកទម្ងន់៖ ដឹងទេថាហេតុអ្វីបានជាមនុស្សអាយុវែងច្រើនតែមានរាងកាយស្គម? នោះក៏ព្រោះតែការលើសទម្ងន់គឺជាកត្តាហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ ធាត់ រលាកសន្លាក់ និងសម្ពាធឈាមកើនឡើង។ ដូច្នេះហើយបើចង់ពន្យារអាយុត្រូវរក្សាទម្ងន់ឱ្យបានសមរម្យ។ ការរក្សារបបអាហារដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ អាចជួយឱ្យអ្នកមានតុល្យភាពរាងកាយ រស់នៅប្រកបដោយទំនុកចិត្ត និងសុខភាពល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNipFQOoVzOHh7n4i1bgqw-7red2PSag1scIoMK4vjHTLNyjUHqjwEONHDne5OL9glldP3MCaAYIDclfx0skAe7_uEwSGOKV0wlGF1ZPF0URhMa3631WUlmfub1Nbap3PDxvAaxMrfkEhdLwh7-fGjWJ29ifkgq0XcvnMGnzgHq23RS_NL0A9D_5ltG3U/s1240/weight-loss-jc-201221.webp

៤.ខ្ជិលផ្លាស់ប្តូររបបអាហារ៖ អ្នកខ្លះមានទម្លាប់ញ៉ាំអាហារមិនល្អដូចជាភេសជ្ជៈជាតិផ្អែម អាហារខ្លាញ់ អាហារកែច្នៃ អាហារហឹរ ផឹកស្រា ជក់បារី ដែលនេះបណ្តាលឱ្យអ្នកមានសម្រស់ចាស់ជាងវ័យ និងសុខភាពរាងកាយទ្រុឌទ្រោម។ ដូច្នេះគួរកែទម្លាប់អាក្រក់នេះចេញភ្លាម ដោយអ្នកត្រូវទទួលទានបន្លែបៃតង ផ្លែឈើ គ្រាប់ធញ្ញជាតិ ត្រី ស៊ុត និងអាហារសុខភាពជាច្រើនទៀត ទោះជាយ៉ាងណាប្រសិនបើអ្នកនៅតែខ្ជិលនោះអ្នកនឹងមានមុខចាស់ជាងអាយុ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhne3c9nBY1fcHiBBTeigylXnEhoWCzUXxc1Xz7yIEXrqZbDo_ENCUWtdl2-w8MlC3G_cV3nlncTcj1VUS3h6fwohryScOFoVwf2CZPTYDFzGZ8ShnKLC-LDLl7DsTgsdoA_XkSpMaEfdNRkXNv34BAAKUeFUtfTCQ5uUhisf-ieLSAS87wGfIX_HFbCZw/s500/1520189055137.jpg

«ភូមិគ្រឹះ.អា.គម» របស់ក្រុមលោក Peypey Dy ឃើញហើយបះ.សក់! ក្រោមស្នាដៃសិល្បៈតែងមុខរបស់យុវជនខ្មែររូបនេះ

0

ថ្មីៗនេះ មហាជនខ្មែរជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើស្នាដៃសិល្បៈតែងមុខ របស់យុវជនវ៉ាត វ៉ាន់ ដែលបានធ្វើការផាត់ទៅលើតួអង្គខ្មោ.ចនៅក្នុងរឿង«ភូមិគ្រឹះ.អាគ.ម» របស់ក្រុមសម្តែងលោក Peypey Dy។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi30wU6oGAgqb3ishZLrENNnTqwp0idrV__XcZ8gge1ecnuNrcHvR_5DuP5dia3kx68m11enUEeNKuJZsZ8rERm_DY328xdcdlo3XPhHFeSF0AFjPxCJa1fB-srEcGre7YLnLjpTQQEeQvB93jwMj6Jrl5pUGfnGBHN4cmG-hmjeBlow2XbQqD3Pll8l10/s1280/photo_2024-06-29_15-01-06.jpg

រឿង«ភូមិគ្រឹះអាគម» ក្រោមការដឹកនាំផលិតនិងសម្តែងដោយក្រុមលោក Peypey Dy ដែលគ្រោងនឹងបញ្ចេញក្នុងពេលឆាប់ៗខាងមុខ ខណៈរឿងមួយនេះគឺការទន្ទឹងរងចាំយ៉ាងច្រើនពីទស្សនិក។ ជាមួយនឹងការបញ្ជាក់ពីលោកប៉ីប៉ីឌីបានឲ្យដឹងថា «រឿងភូមិគ្រឹះអាគម គឺជាការវិលត្រឡប់របស់ពួកយើង ហើយជាគម្រោងដ៏ធំមិនធ្លាប់មានចំពោះក្រុមយើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVwHyEGI0FcROeHWVY6wdNBVn9GLBSsEa9hSDESl-ao8f8l-5iCwv2fQaBaq5duB841FMY3EpW9Aj1m61RKkmjbY3WXj_gFjaXRJFcWlTKk95hXq16fzgrDbJEfTST8xZqrF1HS_eNN9RX6yGvwbvJ63TMBs2DwK74CEKAn9hlkGz7I0WXz-8Ohuh8MbA/s960/photo_2024-06-29_15-03-05.jpg

កាលពីថ្ងៃទី១៩ ខែមិថុនា យោងតាមការបង្ហោះនៅលើបណ្តាញសង្គមរបស់លោកវ៉ាត វ៉ាន់ បានបញ្ចេញឃ្លីបវីដេអូខ្លីមួយ បង្ហាញពីសកម្មភាពតុបតែងមុខឲ្យតួអង្គសម្តែងក្នុងរឿងនេះ ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា«នេះជាការផាត់មុខខ្មោច Projectថ្មី ក្នុងរឿង (ភូមិគ្រឹះអាគម) ថ្ងៃPosterរឿង។ Team បង Pey Pey Dy គឺ bestណាស់! យើងមានការកែទម្រង់ផាត់ខ្លះៗ នេះមកបង្ហាញទម្រង់ចាស់បន្តិច។ អរគុណដល់អ្នកដឹកនាំរឿង និងក្រុមការងារទាំងអស់ដែលព្យាយាមផលិតនូវរឿងមួយនេះឡើង ហើយខ្ញុំពិតជារីករាយណាស់ដែលបានរួមចំណែកក្នុងរឿងនេះផងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhExg7-BLHJBgdcTJ5YWDw51e0xh2bc9dXcRI7tRFGiMvFba-87sjPc7QheLRqux1dmuCKMS1qs_CNVTOGRkGueNyhfDHxeqfMs40ImI2DB8Es5rFb68Mb6pGFkXG2Vo_MidVnRjtuwiv4eqhoFl3B8P5D-95eltF7lj-30yYfzjFnMgOdKUjnoGx6mTPg/s432/Screenshot%202024-06-29%20153507.png

គួរបញ្ជាក់ដែរថា លោក វ៉ាត វ៉ាន់ គឺជាយុវជនខ្មែរមួយរូប ត្រូវបានគេស្គាល់ថាជាសិល្បករពហុជំនាញ ចេះទាំងការច្រៀង ការសម្តែង ការគូរគំនូរ ជាពិសេសជាសិល្បករម្នាក់ដែលចេះយ៉ាងស្ទាត់ជំនាញទៅការផាត់មុខ គូរគំនូរលើមុខ ឬតុបតែងមុខជាតួអង្គផ្សេងៗ។ ខណៈកាលពីឆ្នាំ២០២៣ កន្លងទៅ យុវជនដ៏ឆ្នើមនេះបានឈ្នះពានរង្វាន់ video graphy ទៅលើគំនូរការគូរមុខសិល្បៈចម្រុះពីការប្រកួតប្រជែងស្នាដៃសិល្បៈក្នុងកម្មវិធី ពិពណ៌អនាគតយុវជន ក្រោមប្រធានបទ (សកម្មភាពអ្នក អនាគតអ្នក) ដែលរៀបចំដោយអង្គការសហប្រជាតិនៃកម្ពុជាផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZjYND2LxDhUSo6Bd2LKRBRdLS_8SvIMh4fBr_zX_Kj6S0AfFnQBO4WomfEDEomk20KYoITqwIETWoRNSZr5BsRUGgGTcLSoigb4bgwCBn2LqqpabNiBItLEGeeHvUCdf_UIMzpgABCk4IJpzIH4Jp33s6hUnCk6XtHCYEdOwZvDPGJnkl69LKRKGWKrE/s433/Screenshot%202024-06-29%20153437.png

The Tool Library ជាបណ្ណាល័យគ្មានសៀវភៅអាន តែមានឧបករណ៍ទាំងនេះឱ្យខ្ចី

0

សហរដ្ឋអាមេរិក ៖ ជាទូទៅ បណ្ណាល័យនានាតែងតែមានសៀវភៅជាច្រើនក្បាលសម្រាប់ឱ្យសិស្ស-និស្សិត ឬមនុស្សទូទៅអាន ប៉ុន្តែបណ្ណាល័យមួយឈ្មោះ «The Tool Library» នៅទីក្រុង Buffalo រដ្ឋញូវយ៉ក សហរដ្ឋអាមេរិក មានលក្ខណៈខុសប្លែកពីនេះ ។ នៅទីនេះ គ្មានសៀវភៅសម្រាប់អានដូចបណ្ណាល័យផ្សេងៗទេ គឺអ្នកមកទីនេះអាចសុំខ្ចីឧបករណ៍ជាងយកទៅជួសជុលសម្ភារៈខូចខាតរបស់ពួកគេ ។

ហេតុអ្វីទើបបណ្ណាល័យ The Tool Library ផ្តល់ឧបករណ៍ជាងឱ្យខ្ចីប្រើប្រាស់? បណ្ណាល័យនេះមានឧបករណ៍ជាងរហូតដល់ជាង៥.០០០ប្រភេទ សម្រាប់ឱ្យពលរដ្ឋខ្ចី ។ គោលបំណងសំខាន់ គឺដើម្បីឱ្យពួកគេយកឧបករណ៍ជាងទាំងនេះទៅជួសជុលសម្ភារៈចាស់ៗប្រើប្រាស់ឡើងវិញ និងពុំចាំបាច់ទិញថ្មី ហើយវាក៏អាចកាត់បន្ថយសំរាមផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2vFubWj8zz7G_kOieEh23qlykwYpMAAy-K9p46mrOFF-s34XTHsKBTjcK57r7WfmcsStmvf90ZgJ50L_017DsvsSsowk3d2vOIjEUJrAuGRXlczH0I2miGMAAfpHkpfjNO_pWRlOKkScAj77v7inNdgCTn_xJPAGOE4LaFc-VyijBdg0GSSvTFAqluxk/s1080/157443647_3877853368904324_8966094206762600363_o.jpg

តាមរបាយការណ៍របស់ភ្នាក់ងារការពារបរិស្ថានបញ្ជាក់ថា ពលរដ្ឋអាមេរិកបានបោះចោលសម្ភារៈអេឡិចត្រូនិក ដូចជា ៖ សម្ភារៈផ្ទះបាយ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ស្មើជាង៤០លានតោនក្នុង១ឆ្នាំ ។ ប៉ុន្តែប្រទេសនានាលើពិភពលោក កំពុងតែផ្តោតលើការកាត់បន្ថយកាកសំណល់ ជាពិសេស សំណល់ផ្លាស្ទិក ទើបធ្វើឱ្យអាមេរិកស្វែងរកវិធីដោះស្រាយបញ្ហានេះ ដោយការប្រើប្រាស់សម្ភារៈផ្លាស្ទិកយ៉ាងសន្សំសំចៃ និងកុំឱ្យប៉ះពាល់បរិស្ថាន ។

ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយទាំងអស់ គឺការជួសជុលសម្ភារៈចាស់ៗ ។ ហេតុនេះ បណ្ណាល័យ The Tool Library បានបង្កើតកម្មវិធីមួយឈ្មោះ «Repair Cafe» សម្រាប់ផ្តល់ឧបករណ៍ជាងឱ្យខ្ចីជួសជុលសម្ភារៈចាស់ៗដើម្បីកាត់បន្ថយសំរាមផ្លាស្ទិក ។ បច្ចុប្បន្ន កម្មវិធី Repair Cafe មានរហូតដល់ជាង៣.០០០កន្លែងនៅទូទាំងពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPC15-JPa6ZxhVQjM060z37XB4e8enJad4z9ca4MOuDDkXmT2M7_0HDCy-T5Mvl6GNqQWA6Qr01BATBTozKWJOwrghVmUSPbiPvjFcYW1k59SfKSyfQ5fI1QIsuG31izEH0QJUIu9ozvtTPd18zO2r49bEoKQnK1H-APWVTgbM4BFMbJtZTLE71DWUdCw/s1500/Baltimore+Tool+Library_2019-01-26_6335_TSUCALAS.jpg

ដូចគ្នានេះ នៅទីក្រុង Buffalo រដ្ឋញូវយ៉ក សហរដ្ឋអាមេរិក ក៏បានអនុវត្តកម្មវិធី Repair Cafe ផងដែរ ។ វាជាផ្នែកមួយនៃការជំរុញនិរន្តរភាព, ការចែករំលែកធនធានរបស់សហគមន៍ និងការជួយគ្នាទៅវិញទៅមក ។

Repair Cafe គឺជាកម្មវិធីមួយរៀបចំដោយបណ្ណាល័យ The Tool Library ដែលពុំស្វែងរកប្រាក់ចំណេញ ប៉ុន្តែមានតួនាទីផ្តល់ឧបករណ៍ជាងសម្រាប់ជួសជុលសម្ភារៈចាស់ៗដល់បុគ្គល, អាជីវកម្មខ្នាតតូច និងសហគមន៍ ។ រហូតមកដល់ឆ្នាំ២០២៤ បណ្ណាល័យនេះបានជួយកាត់បន្ថយសំរាមរហូតដល់៣តោនកន្លះ តាមរយៈកម្មវិធី Repair Cafe ដោយការផ្តល់ឧបករណ៍ជាង៥.០០០ប្រភេទឱ្យខ្ចី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFXPYl2T5tJY2YIR9JiyctlsEEIW1KpwrDrdVnewh2AMFZ5Xg7Fh1UXaGSobIdUNgpQvp2jNs59DU_HQG1zX8mlxE0ecwZTvH86GmEncj_JAWbddBMWWLEUM0U9AmCaXqjRqH2ii_t86vXw-s_y9TCzJ_QBv3P24T13XoBFj0aAalFh9lD5Rtqs7hRsYM/s1280/photo_2024-06-29_14-30-28.jpg

Darren Cotton ជាស្ថាបនិករបស់បណ្ណាល័យ The Tool Library និយាយថា ៖ «យើងជាផ្នែកមួយនៃការផ្លាស់ប្តូរសេដ្ឋកិច្ចដ៏ធំ ដែលគេពុំបានផ្តល់ភាពសំខាន់ដល់មនុស្សតូចតាច ។ ដូច្នេះ យើងព្យាយាមផ្លាស់ប្តូរទៅរកគំរូមាននិរន្តរភាព និងពឹងផ្អែកលើការជួយគ្នាទៅវិញទៅមក» ។

គួរបញ្ជាក់ថា បណ្ណាល័យ The Tool Library បានបើកដំណើរការនៅឆ្នាំ២០១១ ហើយបច្ចុប្បន្ន មានសមាជិកស្មើជាង១.៥០០នាក់ ។ រីឯឧបករណ៍ជាងរបស់បណ្ណាល័យនេះ មានដូចជា ៖ រណា, ម៉ាស៊ីនបូមខ្សាច់, ម៉ាស៊ីនកាត់ស្មៅ, ម៉ាស៊ីនសម្អាតស្លឹកឈើ រហូតដល់សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដូចជា ៖ ម៉ាស៊ីនដេរ និងម៉ាស៊ីនធ្វើនំ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_Yz4i8fMeV8jAee47FSCUWsOVX6HuskSc7ivB9CnLm03edVkFeGfYJNP1zzSPn0pxvrwUlI13DvLu3imKyURKACNHRx0LIfWV5onM0JmRri37aDYwv9iuuCfoQ1bV0SOc9ZxObPRgL3LbeUJeMhHFuuc8gFcuAB06y2sKe98MDUQHC7Uwpz6OTa2UhR0/s2000/ToolLibrary_StephenGabris7_web.jpg

ដំណឹងល្អ! អាមេរិកនឹងបង្កើតវ៉ាក់សាំងព្យាបាលការញៀន.ថ្នាំ និងញៀន.ស្រា

0

សហរដ្ឋអាមេរិក៖ ថ្មីៗនេះយោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា ប្រទេសអាមេរិកបានរៃអង្គាសប្រាក់ចំនួន ១០ លានដុល្លារដើម្បីបង្កើតវ៉ាក់សាំង Ovax ក្នុងគោលបំណងព្យាបាលការញៀន.ថ្នាំ និងញៀន.ស្រា។
ជាការពិតណាស់ជាតិអាកុលគឺដូចគ្នាទៅនឹងថ្នាំញៀនដែរ ដោយវាមានឥទ្ធិពលខ្លាំងលើខួរក្បាល បង្កើតអារម្មណ៍រីករាយ និងធ្វើឱ្យអារម្មណ៍អវិជ្ជមាន។ អារម្មណ៍ទាំងនេះអាចជំរុញមនុស្សមួយចំនួនឱ្យផឹកស្រាម្តងហើយម្តងទៀត បើទោះបីជាមានហានិភ័យកើតឡើងចំពោះសុខភាពរបស់ពួកគេក៏ដោយ ក៏ពួកគេមិនខ្វល់ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZqIcE4-zNGlU_9J_OGz4BYKwd1-2211_1eRvliQmoEwcOJ5eZEWohBQvSoaPgHx1vEvoDaTtWmLzNSLI4hWi2QYXfhlxH7SgYicbwvU5rum_enl9oOOW4f6Pp8ml-nDBbbnprsktEHG-BhGdWc5BebvvjhlSPneVXWgl3lxVjegVQzPsPe5C_7IIa7tA/s1280/photo_2024-06-29_14-40-05.jpg

ហេតុនេះហើយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Houston របស់អាមេរិកក៏បានបង្កើតវ៉ាក់សាំង Ovax ដោយមានគោលដៅការពារសារធាតុ fentanyl ចូលទៅក្នុងខួរក្បាល បំបាត់អារម្មណ៍នៃការញៀនថ្នាំ និងញៀនស្រា។ ទោះជាយ៉ាងណា អស់រយៈពេលជាយូរមកហើយ គ្មានវិធីសាស្ត្រណាជោគជ័យ ឬធ្វើពាណិជ្ជកម្មឡើយ។ មូលហេតុគឺតម្លៃស្រាវជ្រាវមានតម្លៃថ្លៃ ដោយមិនរាប់បញ្ចូលថ្លៃសេវានាំយកទៅទីផ្សារនោះទេ។ ប៉ុន្តែប្រសិនបើមានថវិការគ្រប់គ្រាន់ ការស្រាវជ្រាវនេះទំនងជាជោគជ័យ ហើយប្រសិនបើជោគជ័យមែនវ៉ាក់សាំង Ovax នឹងរួមចំណែកក្នុងការទប់ស្កាត់ការកើតឡើងវិញ និងមានប្រយោជន៍សម្រាប់អ្នកដែលទទួលរងពីការញៀនថ្នាំ ឬការប្រើប្រាស់ថ្នាំលើសកម្រិត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEa9dZAZLILj2d7rr6cw_8w-Ei5ns1qncPUH2Uvf-gUTQm-YEiprD9mHTWJ7jsD8fNsbx_JE7GsHCF5WWFESLXwe2MaF3zolAbw5dNVsS2t0xqponx6vyZDmp5qyg4jE_r6686fm3jTultgeXaD_r4lhJI5I_2J9ORcpD60uGCHRReXP5eaJ6UC4YrCak/s1280/photo_2024-06-29_14-40-28.jpg

ដូច្នេះបច្ចុប្បន្នក្រុមហ៊ុនកំពុងចរចាជាមួយក្រុមស្រាវជ្រាវជាច្រើនផ្សេងទៀត ដើម្បីចូលរួមក្នុងការស្រាវជ្រាវវិធីសាស្ត្រទប់ស្កាត់ឥទ្ធិពលនៃអាភៀន ក្នុងគោលបំណងធ្វើពាណិជ្ជកម្មលើស្នាដៃវិទ្យាសាស្ត្រទាំងនេះ។ វ៉ាក់សាំង Ovax ធ្លាប់ត្រូវបានយកទៅពិសោធន៍លើសត្វជាលើកដំបូងក្នុងឆ្នាំ ២០២២ ដោយការធ្វើតេស្តនោះគឺទទួលបានលទ្ធផលល្អ ខណៈវ៉ាក់សាំងបានកាត់បន្ថយការពឹងផ្អែកលើថ្នាំ បំបាត់ការឈឺចាប់ដែលមានសក្តានុពលនៃក្រុមអាភៀន។ ដូច្នេះនៅឆ្នាំនេះ ក្រុមអ្នកស្រាវជ្រាវនឹងបង្កើតវ៉ាក់សាំង Ovax ដើម្បីព្យាបាលមនុស្សម្តង ដែលត្រូវបានគេប៉ាន់ស្មានថានឹងអាចប្រើប្រាស់បាននៅឆ្នាំ ២០២៥។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrOTS0QLXJL4A4PI2AbWTUUIiMnlqxLtcM70l_LiL1s9L8bryFX9ccYbEH3W1KsFqU1hWcrCm477NrbgMzyc06MlhvQI1Utj0dzgd7aU8kJvrRuq4cUHtO-rNh4R_L8Hlv6tTO4tOf7_FiSdAsglKZFtkUvOiHrfaie1h8ULhx1l3yftqzcU_yzX7ftC4/s1200/photo_2024-06-29_14-39-29.jpg

អ្នកជំនាញរបស់សាកលវិទ្យាល័យ Houston បាននិយាយថា ប្រសិនបើមនុស្សចាក់វ៉ាក់សាំង Ovax ថ្នាំនេះនឹងមានប្រសិទ្ធភាពបំផុតជួយការពារមនុស្សមិនឱ្យញៀនថ្នាំ ឬញៀនស្រាឡើយ។ បច្ចុប្បន្ននៅសហរដ្ឋអាមេរិក វិបត្តិអាភៀនបានកើតមានឡើងយ៉ាងខ្លាំង ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) បានរាយការណ៍ថាមនុស្សជាង ១០០,០០០ នាក់បានស្លាប់ដោយសារការប្រើប្រាស់ថ្នាំអាភៀនលើសកម្រិត។ ក្នុងចំណោមនោះការពុល fentanyl ជាប់ចំណាត់ថ្នាក់លេខ ១ នៃការស្លាប់របស់មនុស្សអាយុ ១៨ – ៤៥ ឆ្នាំ។ វាត្រូវបានគេប៉ាន់ស្មានថានៅឆ្នាំ ២០២៣ ថ្នាំអាភៀនសំយោគដែលមានផ្ទុកសារធាតុ fentanyl នឹងបណ្តាលឱ្យមានអ្នកស្លាប់ជាមធ្យម ២០៤ នាក់ក្នុងមួយថ្ងៃ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfXuBTL0N2uTP-4pB-VvlaT8poc1a5oqoXrG2bkeqNk84nRSWV2VARD-kii26aPs_5J_7W6E5Hy0pJgpKdBKj7wG9ahCh0FEaorPboN_bhjttdKdNlhEBE5xOov39F3_MxPN1RoRi1cGR95OSKW7h86vOsiwMDcdQ0jURDuY7133CHhEDvIlbCFF5rdzg/s1020/photo_2024-06-29_14-38-06.jpg

វណ្ណដា ប៉ះទង្គិ.ចផ្លូវចិត្តខ្លាំងយំឡើងសស្រាក់ក្រោយទទួលដំណឹងមរ.ណភាពលោកតា គង់ ណៃ

0

វណ្ណដា បានទទួលដំណឹងមរ.ណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ហើយនៅវេលាម៉ោង២ទៀបភ្លឺនៅឯសហរដ្ឋអាម៉េរិកជាហេតុធ្វើឱ្យតារាចម្រៀងរូបនេះប៉ះទង្គិចផ្លូវចិត្តខ្លាំងបន្តយំមិនឈប់។ នៅលើ Story វណ្ណដា បានបង្ហាញទឹកភ្នែកជោគថ្ពាល់របស់លោកជាលើកដំបូងដែលអ្នកគាំទ្រពុំដែលឃើញភាពទន់ខ្សោយរបស់លោកបែបនេះពីមុនឡើយ។ តាមការបញ្ជាក់របស់កញ្ញា ឡូរ៉ា ម៉ម ថា វណ្ណដា មានពាក្យពេចន៍ច្រើនណាស់ចង់បរិយាយ ប៉ុន្តែត្រូវការពេលវេលាខ្លះដើម្បីសម្រួលផ្លូវអារម្មណ៍នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidlDvBkUJdGetgS6iJ4nYR0vZAFQJmNdNmykwaNFsPo8fUmJ3wgdYB2tfks1tTfhFIvdadGVWtOescVls-5HM3TWiaOsUl0hm7pFU6wvEJyIvKc_sP_xpyJSCDYZOhNrfgAyTm7GyhHZj5Mr2CLbjpzA4QC_9Pul375SeYV4nqqcAI0PZ4VhJxHuv_1WU/s2048/image_2024-06-28_14-31-02.png

នាយកប្រតិបត្តិបារមីបានសរសេររៀបរាប់នៅលើបណ្តាញសង្គមចេញពីទឹកដីសហរដ្ឋអាម៉េរិកថា «នាងខ្ញុំ ពិតជាមានសេចក្ដីរន្ធត់ចិត្តជាពន់ពេក នៅពេលបានឮដំណឹងមរណភាព របស់លោកគ្រូព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ នៅម៉ោង ២ និង ១៥ នាទីព្រឹកនៅរដ្ឋកាលីហ្វ័រញ៉ា។ នាងខ្ញុំ កំពុងអង្គុយជាមួយក្រុមការងារបារមីយើង ដែលបានធ្វើដំណើរមកសហរដ្ឋអាម៉េរិក ដើម្បីការប្រគំតន្ត្រីរបស់ពួកយើង ដែលក្នុងនោះរួមមានវណ្ណដា និងវណ្ណថាន។ នៅពេលដែលវណ្ណថានបានទទួល ដំណឹងតាមទូរស័ព្ទរបស់គាត់ថាលោកតាទទួលមរណភាព ក្រុមការងាររបស់យើង បានតក់ស្លុតជាខ្លាំង។ ដំណឹងដ៏ក្រៀមក្រំនេះ បានធ្វើឱ្យយើងសោកស្តាយសោកសង្រេងរួមគ្នា។ យើងសរសេរលិខិតនេះឡើង ទាំង អារម្មណ៍ក្តុកក្តួល»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPdJfrvBIaT4YHaLHIfkUlH0sOhjx0-TKFJr2fmIGpZRuKWoVwp6fVVrLrzLGe0E3SdueAsy92qUAGxewt8sADD-N2c-JZQZK5yxCIIeup2mCWKtWVJ9bDNFqGW10eG2voSGHNqTh7DaRrUOvuftFNXakH8FE_lkwHUkxPg416DEjljeFYnuwgG1SO5mw/s1332/400717270_891874298958384_8931468184034453454_n.jpg

កញ្ញា ឡូរ៉ា ម៉ម បនន្តទៀតថា «ខណៈពេលដែលនាងខ្ញុំកំពុងសរសេរលិខិតនេះផងដែរ វណ្ណដានៅបន្តយំមិនឈប់ ហើយគាត់មិនទាន់បានងើបខ្លួនពីកៅអីនៅឡើយទេ។ នៅពេលនេះ ផ្លូវចិត្តរបស់គាត់កំពុងទទួលការប៉ះទង្គិចជាខ្លាំង។ នាងខ្ញុំដឹងថា គាត់មានពាក្យពេចន៍ជាច្រើនដែលគាត់ចង់បរិយាយ ប៉ុន្តែសម្រាប់នាទីនេះ គាត់នឹងត្រូវការ ការយោគយល់និងពេលវេលាខ្លះដើម្បីសម្រួលផ្លូវអារម្មណ៍នេះ។ កន្លងទៅថ្មីៗនេះ ពួកយើងមានពេលវេលាដ៏មហស្ចារ្យមួយនៅ មហោស្រពតន្ត្រី Sabaidee Fest នៅពេលដែលមហាជនរាប់ពាន់នាក់ បានលើកទូរស័ព្ទឡើងដើម្បីបំភ្លឺពន្លឺ តាមបទចម្រៀង ‘Time to Rise’។ ជាតិខ្មែរទាំងមូល មិនអាចបំភ្លេចបានទេនូវការផ្តូរផ្តាច់របស់លោកគ្រូ ដើម្បីបន្តវេនរក្សាសិល្បៈខ្មែរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM7hNcfRD4VPBD3oUwk6zgZ7K1KzPmcm8Ccsue2TrAOtVMm-EKuuU40y9bMCqMeEz0MrX_Z8d-GWXKg8arNc2X23rE5P1VJEq7nGzpEWeieIIkAxUW2f65r9WnEQDc6DIPh_tYmDGz7WJUVE8YDTuLJrJzaZiBmgq3pX7QYS-FafrUpC2yn0VOUknnJ1g/s750/Vann-da3.jpg
កញ្ញា បានលើកឡើងថា នាងមានសេចក្ដីសោកសៅជាខ្លាំងដែលក្រុមការងារបារមី បានទទួលដំណឹងដ៏ក្រៀមក្រំនេះនៅលើទឹកដីសហរដ្ឋអាម៉េរិក ក្នុងខណៈពេលដែលពួកយើងកំពុងនៅឆ្ងាយពីលោកគ្រូ។ កញ្ញា ឡូរ៉ា ម៉ម ថា «នាងខ្ញុំ ប្រាថ្នាចង់មានឱកាសអាចប្រាប់ទៅលោកគ្រូផ្ទាល់មាត់ អំពីឥទ្ធិពលនៃតន្ត្រីរបស់លោកគ្រូ ដែលបានផ្សះផ្សាព្យាបាលផ្លូវចិត្តរបស់ជាតិសាសន៍ និង ប្រជាជនយើង។ លោកគ្រូបានផ្ដល់មកឱ្យពួកយើងនូវក្ដីសង្ឃឹមថ្មីឡើងវិញ»។ ក្នុងនោះដែរ ឡូរ៉ា ម៉ម បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារលោកគ្រូព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ជាពិសេសចំពោះភរិយាដ៏អស្ចារ្យរបស់គាត់ គឺលោកយាយ តាត់ ឆេន។ កន្លងមក លោកគ្រូព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជាមួយនឹងវត្តមានរបស់គាត់នៅក្នុងបទចម្រៀង «Time To Rise» ។

ទន្ទឹមនឹងនេះ កញ្ញា ឡូរ៉ា ម៉ម មានការសោកស្តាយនិងមានវិប្បដិសារីជាទម្ងន់ ដែលមិនមានឱកាស ដើម្បីជម្រាបជូនលោកតា គង់ ណៃ ម្តងទៀត អំពីសក្ដានុពល និងឥទ្ធិពលដ៏វិជ្ជមានដែលលោកគ្រូមានមកលើប្រជាជនខ្មែរទាំងអស់ពីរឿងដ៏អស្ចារ្យរាប់មិនអស់ពីប្រជាជនខ្មែរជាច្រើននាក់ ដែលបានរៀបរាប់អំពីអត្ថន័យនៃបទចម្រៀងនេះ និង ឥទ្ធិពល ដែលបទចម្រៀងនេះបាន ធ្វើឱ្យពួកគាត់មានក្ដីសង្ឃឹម និង មានជំនឿចិត្តឡើងវិញចំពោះជាតិសាសន៍ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1XwnYSfEb-M5aH64brXth5abZL0JMpS5gvANk-dkXfKPEwHMydDhOeYe3MLA7RdBAhipVWSY8EBVTbas7HykBZABB7BcowBhmGG3bZN4g7-ZLb-34oOOgu8Vw8UA-5-LP1fX11_J4T0idWcQPiKv7U5Tn8qourZ8LF0HNrPexVk9YK2Dk3im9QCSWQ_4/s574/Screenshot%202024-06-29%20144946.png
ជាមួយសារដ៏សោកសង្រេងនេះក្នុងនាមជាអ្នកជំនាន់ក្រោយ កញ្ញានិងក្រុមការងារ សន្យាថានឹងបន្ត រក្សានូវមរតកដែលលោកគ្រូបានបន្សល់ទុកអោយអ្នកជំនាន់ក្រោយនឹងបន្តមើលថែរក្សាមរតកនេះ ទៅថ្ងៃមុខឱ្យអស់ពីសមត្ថភាព។ សូមឱ្យលោកគ្រូបានសម្រាកប្រកបដោយសេចក្ដីស្ងប់ក្នុងសុគតិភព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx7gZPXAKPWAVgAXXGSocOZRvOISBWyDetXsZQ-kepezuJmREOaKtHAx5z5LHDxF6VX22z86wHmEKuVEVDGjrR_HWuhsYW3vZ6o9Cn4te_sj5Qq0ROnH-hyww9mQEfcdAXXy4SrELKX8PoF5USEUAElRM99uXa8cSTmtiILAmkWaX1q0N4id8jd1S5JPY/s2048/3858a5df-8516-46eb-95ba-690ca7ff5c65.jpg

ងាកទៅកាន់ Story របស់ វណ្ណដា វិញគេបានឃើញតារាចម្រៀងរូបនេះទឹកភ្នែកជោគថ្ពាល់សោកសង្រេងយ៉ាងខ្លាំងដែលមិនអាចអធិប្បាយបានខណៈកំពុងនៅលើទឹកដីប្រទេសគេ មិនអាចមកចូលរួមពិធីបុណ្យសពវីរៈសិល្បករចាប៉ីដងវែង។ វណ្ណដា មានឱកាសសម្តែងបទ «Time To Rise » ជាមួយព្រឹទ្ធាចារ្យ គង់ ណៃ តែម្តងគត់និងជាលើកចុងក្រោយក្នុងកម្មវិធីបិទកីឡាជាតិលើកទី៣ នៅពហុកីឡាដ្ឋានជាតិសម្តេចតេជោកាលពីខែវិចិ្ឆកា ឆ្នាំ២០២២ ក្រោមក្រសែរភ្នែកថ្នាក់ដឹកនាំប្រទេសនិងទស្សនិកជនរាប់ម៉ឺននាក់ហើយនាគ្រានោះធ្វើឱ្យគ្រប់គ្នារំភើបស្ទើរស្រក់ទឹកភ្នែក។

ព្រឹទ្ធាចារ្យ គង់ ណៃ វីរសិល្បករចាប៉ីដងវែងមរតកមនុស្សរស់កម្ពុជាបានទទួលអនិច្ចកម្មក្នុងជន្មាយុ៨០ឆ្នាំដោយរោគាពាធនៅឯស្រុកកំណើតកាលពីរសៀលថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៤៕