អ្នកប្រើប្រាស់បណ្តាញសង្គមជាពិសេសអ្នកស្នេហាវិស័យបវរកញ្ញាមានការជជែកវែកយ៉ាងខ្លាំងបន្ទាប់ពីមានរូបភាពលេចឡើងនូវមកុដ Miss Grand Cambodia 2024 តម្លៃជាង១លានដុល្លារមានអ្នកប៉ះនិងពាក់ច្រើនគ្នាមុនម្ចាស់ជ័យលាភី។ អ្នកខ្លះថាការធ្វើដូចនេះមកុដលែងមានភាពពិសេសពីព្រោះនរណាៗក៏អាចប៉ះនិងពាក់បាន ចំណែកឯអ្នកផ្សេងទៀតថាប្រកាន់ពេកប្រយ័ត្នលែងមានអ្នកធំៗជួយឧបត្ថម្ភគាំទ្រវិស័យបវរកញ្ញាស្រុកខ្មែរ។
កាលពីពេលថ្មីៗនេះផេកអ្នកគាំទ្របវរកញ្ញា មានឈ្មោះថា «Pageant Queen Kh»បានបង្ហោះវីដេអូខ្លីមួយមកុដដែលមានតម្លៃជាង១លានដុល្លារត្រូវបានប៉ះនិងពាក់លច្រើនគ្នា។ ផេកនេះបានដាក់ចំណងជើងថា «ហឹមមកុដហ្នឹងដូចជាលែងពិសេសហើយ បើនរណាក៏ប៉ះបានពាក់បានតាមចិត្តចឹង។ បើនៅប្រទេសគេវិញ មុនការប្រកួតចឹងមកុដមួយគឺមានតម្លៃខ្លាំងសម្រាប់កម្មវិធីគេ គេដាក់តាំងក្នុងទូរពាក់ស្រោមដៃកាន់និងគោរពដូចព្រះចឹង»។
ការបង្ហោះនេះបានធ្វើឱ្យមានការទាក់ទាញពីសំណាកអ្នកលេងបណ្តាញសង្គមចូលទៅបញ្ចេញមតិវែកញែកយ៉ាងកក្រើក។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «ចិត្តដូចគ្នាម្លេះAdmin ព្រោះមកុដមួយៗគឺវាមានតម្លៃខ្លាំងណាស់សម្រាប់អ្នកឈ្នះហើយក៏ជាមនុស្សដំបូងដែលបានពាក់ក្នុងថ្ងៃដែលខ្លួនឯងបានឈ្នះ តែនេះវ៉ល់ៗមិចទេអ្នកណាក៏ប៉ះបានអ្នកណាក៏ពាក់បានដល់ចឹងលែងមានតម្លៃនៃពាក្យថា «មកុដ»។ គណនីមួយទៀតលើកឡើងដែរថា «អេនមីន គិតល្អៗទៅពៅ.png)
ដោយសារ មកុដហ្នឹងអស្ចារ្យមានតម្លៃសម្រាប់ស្រ្តី ចឹងហើយហើយបានមនុស្សគ្រប់រូបប្រថ្នាបានប៉ះ បានគ្រងលើក្បាលពួកគាត់ ដ្បិតតែនិយាយលេងសើចខ្លះក៏ពិតមែន តែពួកគាត់ យកមកលលើក្បាលរបស់ពួកគាត់ ហើយណាមួយពួកគាត់ក៏ជាអ្នកមានឋានៈ ខ្ពង់ខ្ពស់ ក្នុងសង្គមយើងផងដែរ ហើយប្រហែលជាផ្នែកមួយដ៏សំខាន់ក្នុងស្ថាប័ន miss grand ក៏មិន ដឹងខុសត្រូវអីកុំប្រកាន់និងយោបល់បងណាអូនមីនៗ»។ អ្នកផ្សេងទៀតតថា «កម្មវិធី Miss grand ឆ្នាំនេះដូចក្មេងលេងបាយឡុកបាយឡ មកុដក៏ការពារមិនបានល្អដែរ អ្នកណាក៏លពាក់បានដែរមើទៅកម្មវិធីអស់តម្លៃហើយ»។ មួយផ្នែកទៀតមានការបញ្ចេញមតិថា «ការផុសបំផុសបំផុលលែងឱ្យមានអ្នកមានធំៗឧបត្ថមបន្តទៀត យូរៗទៅអត់អ្នក support កម្មវិធីលែងមានការគិតរបស់ខ្ញុំ»។
មកុដ Miss Grand Cambodia 2024 ត្រូវបានខាងស្ថាប័នដែលដឹកនាំដោយលោកស្រី អ៊ឹម សុគន្ធា ត្រូវបានទម្លាយថាមានតម្លៃជាង១លានដុល្លារអាម៉េរិកបំផុសឡើងនូវគំនិតសត្វហង្សពាំតំណក់ទឹកនៃគ្រាប់ពេជ្រដោយក្បាច់រចនារំលេចឡើងដោយគ្រាប់ពេជ្ររាប់ពាន់ស័ក្តសមនឹងមានអំណាចសម្រាប់ម្ចាស់ក្សត្រីថ្មីនៅក្នុងឆ្នាំ២០២៤ នេះ។
គួរបញ្ជាក់ថា ការប្រកួតបឋម Miss Grand Cambodia 2024 នឹងរៀបចំឡើងនាថ្ងៃទី៧ កក្កដា និងថ្ងៃផ្តាច់ព្រ័ត្រនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ទីតាំងនៅឯសាលមហោស្រពកោះពេជ្រដោយបេក្ខភាពចូលប្រកួតមានចំនួន២៨នាក់៕










