ដំណឹងដ៏សោ.កស.ង្រេងមួយគឺបានកើតឡើងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ទៅលើព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ចាប៉ីដងវែង ដែលបានទទួលម.រណភាព ដោយរោ.គាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ ខណៈបន្សល់ទុ.កត្រឹមភរិយាដ៏ប្រពៃរបស់គាត់ ដែលនឹងត្រូវរស់នៅយ៉ាងកណ្តោកកណ្តែងចាប់ពីពេលនោះតទៅ។
លោកយាយ តាត ឆេន ដែលត្រូវជាភរិយារបស់លោកតា គង់ ណៃ ដោយពួកគាត់ទាំងពីរបានរៀបអាពាហ៍ពិពាហ៍ អំឡុងឆ្នាំ ១៩៦២ ខណៈកាលគ្រានោះលោកយាយមានព្រះជន្ម ២០ ឆ្នាំ និងលោកតាមានព្រះជន្ម ១៨ ឆ្នាំ។ បន្ទាប់ពីអាពាហ៍ពិពាហ៍ លោកតានិងលោកយាយទទួលបាន ចំណងដៃកូនចំនួន ១០ នាក់ (ក្នុងនោះគឺស្រី ៤ នាក់ និងប្រុស ៦ នាក់ )។
ក្នុងអំឡុងពេលដែលលោកតា គង់ ណៃ នៅរស់រៀនមានជីវិត គាត់បានសាងនូវស្នាដៃជាច្រើនសន្ធឹកសន្ធាប់ ទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិនិងអន្តរជាតិ រហូតទទួលបានគោរមងារថាជា ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ស្របពេលក៏ទទួលបាននូវការលើកតម្កើនយ៉ាងខ្លាំងពីមហាជនខ្មែរ។
យ៉ាងណាមិញ នៅពីក្រោយភាពជោគជ័យដ៏ធំធេងរបស់គាត់ គឺតែងមាននារីដ៏ស្រស់ស្អាតម្នាក់នៅក្បែរជានិច្ច ជាអ្នកលើកទឹកចិត្ត ជាដៃគូរជីវិតដ៏ល្អប្រពៃ ហ៊ានទទួលយកទាំងល្អនិងអាក្រក់ មិនប្រកាន់ឬរើសអើងមនុស្សពិការដូចជាលោកតាឡើយ បើទោះបីជាលោកតាត្រូវបានមនុស្សជុំវិញខ្លួនសើចចំអកជារឿយ ព្រោះតែពិការភាពនេះក្តី។ 
លោកតា គង់ ណៃ តែងតែទទួលបាននូវការមើលថែយ៉ាងល្អឥតខ្ចោះពីលោកយាយ រហូតដល់ប្រជាជនខ្មែរ សរសើរព្រោងព្រាតពីសេចក្តីស្រលាញ់ដ៏ស្មោះសរមួយនេះ។ ជាក់ស្តែង មហាជនគឺបានចាប់ភ្លឹកទៅលើសកម្មភាពរបស់លោកយាយថា ពិតជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើលោកតា អំឡុងពេលព្រឹត្តិការណ៍សម្តែងទស្សនីយភាពពីលោកវ៉ាន់ដា និងលោកតាគង់ ណៃ ច្រៀងបទ Time To Rise នៅឯពហុកីឡាជាតិមរត៌កតេជោ កាលពីពេលកន្លងទៅ។
ឆ្លងតាមរយៈរូបភាពទាំងនេះ គឺពិតជាបានឆ្លុះបញ្ចាំងពីចំណងស្នេហាដ៏មានអត្ថន័យរបស់ពួកគាត់ទាំង២ និងធ្វើឲ្យយុវជននិងយុវតីជំនាន់ក្រោយរំភើបចិត្តជាខ្លាំងផងដែរ៕










