វណ្ណដា បានបង្ហាញអារម្មណ៍សោកសៅជាទីបំផុតដោយបានសរសេរអក្សរផ្ទាល់ដៃពីទំហំចិត្តរបស់ខ្លួនបន្ទាប់ពីទទួលដំណឹងមរណភាពរបស់ព្រឹទ្ធាចារ្យ គង់ ណៃ ស្របពេលលោកកំពុងពង្រីកពីភាពអស្ចារ្យសិល្បៈខ្មែរនាំយកឧបករណ៍បុរាណនៅលើឆាកអន្តរជាតិ។ លើសពីនោះ វណ្ណដា បានលើកឡើងថាលោកតា គង់ ណៃ គឺជាចំណែកធំមួយនៃភាពជោគជ័យរបស់ខ្លួន និងបានអរគុណទៅកាន់លោកយាយជាភរិយាដែលបានមើលថែការពារលោកតា គង់ ណៃ រហូតមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9tha4u6OJnNyo3vVtptK7YbZ4cf6bAwl93fje-JVTAf2hraNyb8feGevyVurX3zEBOWBHz98BWJ97IAajzWdPGxjgTSOkF6n-zcz_FOG63yPnvH_xcGyyPUFUdeKtQWKZGV9VBts-mvcpsKzw5TxIBIBvU63Rx8niBqSmNx-MKEoVBidMCc9PfWcPK2g/s1484/449453991_1021163956029417_5219742895908580730_n.jpg
កំពុងស្ថិតនៅលើដែនអាកាស វណ្ណដា បានសរសេរដោយផ្ទាល់ដៃពីទំហំចិត្តបន្ទាប់ពីទទួលដំណឹងមរណភាពរបស់ព្រឹទ្ធាចារ្យ គង់ ណៃ។ ខ្លឹមសាររបស់ វណ្ណដា បានបង្ហាញថា «នៅពេលឮដំណឹងមួយនេះពិតជាពិបាកនឹងទប់ទឹកភ្នែក ស្របពេលដែលខ្ញុំកំពុងពង្រីកពីភាពអស្ចារ្យនៃសិល្បៈខ្មែរ តន្រ្តីខ្មែរ និងបាននាំឧបករណ៍តន្រ្តី បុរានខ្មែរដូចជាខ្លុយ ទ្រ ចាប៉ី ឃឹម មកតំណាងឱ្យប្រទេសកម្ពុជាទទួលការស្រលាញ់ គាំទ្រ ការគោរពជាទីមោទនៈ ស្រាប់តែទទួលបានដំណឹងដ៏ស្លុតចិត្តពីដែនដីកំណើតដោយក្រុមការងារបានប្រាប់ថា លោកគ្រូ គង់ ណៃ បានទទួលមរណភាពដោយជរាពាធ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFXPzQvAj0_Xqchc11Ltz4Xz9-JOLvqepTNsRG37WzOcok_pFhZ5w-dkHEELZV2xIS5byqKx5ke6KDD5-BAs2K0-7ANaZKE2DXiL0Q1QYK1axRB9Uu9trnLG61I0KuvjuciY0z1SKZX4IRYwHM6KGlKQVcCQZ_Wmz4ax_v-1vq2Ou7QnnHN-ZfcJT39gI/s1495/449439322_1021163986029414_2462591458319360068_n.jpg

វណ្ណដា បានបន្តរៀបរាប់ទៀតថា «ដំណឹងមួយនេះពិតជាប៉ះទង្គិចរបស់ខ្ញុំជាខ្លាំង ព្រោះលោកគ្រូ លោកតា ព្រឹទ្ធាចារ្យ គង់ ណៃ គឺចំណែកដ៏ធំមួយនៃភាពជោគជ័យរបស់ខ្ញុំនៅបច្ចុប្បន្ននេះ។ ពាក្យទូន្មានប្រៀបប្រដៅរបស់លោកគ្រូនៅតែដក់ជាប់ក្នុងចិត្តរបស់ខ្ញុំជារៀងរហូត បើទោះបីជាខ្ញុំផ្ទាល់មិនទាន់ត្រលប់ទៅមាតុភូមិវិញទៅជួបលោកតាឱ្យទាន់ដង្ហើម
ចុងក្រោយតែខ្ញុំដឹងថាលោកតាកំពុងតែជូនពរពួកយើងឱ្យកម្លាំងចិត្តពួកយើងបន្ថែមទៀត សម្រាប់ថែរក្សា និងការពារសំឡេងនៃឧបរកណ៍បុរាណខ្មែរ។ ការដែលបាត់បង់លោកតា គឺជាការបាត់បង់ធនធានដ៏អស្ចារ្យ ដែលលោកតាធ្លាប់ដើរតួយ៉ាងសំខាន់ក្នុងការបង្រៀនយើងឱ្យតស៊ូក្នុងជីវិតមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4VgPzhCGcmliz89axzi2HP-KTFqq92cqHC2ROQZjF1VYikcFs4p0k_rv3RdPlU8DbHqdCvVd44hpYGZQnf_NepfAvvywjV6-Di94dc4M-cj9zuO9ZMLBYExebg1LAJZVCYyrUy7HNHzydeUwDQ_cnVivTam3UbdpTxqa-3PHayZRae3Zm88TTME4wkdw/s1332/400717270_891874298958384_8931468184034453454_n.jpg

ជាចុងក្រោយខ្ញុំសូមផ្ញើក្តីស្រលាញ់ ក្តីនឹករលឹកជូនទៅកាន់លោកយាយ អរគុណដែលបានមើលថែរក្សាការពារលោកតា មានក្តីស្រលាញ់ឥតលក្ខខណ្ឌចំពោះលោកតា ចៅសូមចូលរួមរំលែកទុក្ខចំពោះលោកតា ចៅសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះជូនចំពោះលោកយាយនិងក្រុមគ្រួសារ សូមជូនពរលោកយាយឱ្យមានសុខភាពល្អ អាយុយឺនយូរជារៀងរហូតតទៅ ពីចៅ វណ្ណដា »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggWORp4fR6V0xrSevTVYEAhnaaqRcoROoNRNWrhDf52J6F1bH-cATnrm6Eu6nom0_k5jZHg8hht5t7X7nv6sQTuopAgBTjFJfL3kqlcXvrDkwB72myCfMpa1YeofY5coLjybyz0IoNqqcLKkoK3hvNJLP-RFpcrXVxV6XxrMUyprHG0waa0-vSEp4izbg/s2048/449368415_1021164072696072_3212720188291278006_n.jpg

គួរបញ្ជាក់ថា នៅពេលទទួលដំណឹងមរណភាពរបស់លោកតា គង់ ណៃ នៅលើ Story វណ្ណដា បានបង្ហាញទឹកភ្នែកជោគថ្ពាល់របស់លោកជាលើកដំបូងដែលអ្នកគាំទ្រពុំដែលឃើញភាពទន់ខ្សោយរបស់លោកបែបនេះពីមុនឡើយ។ តាមការបញ្ជាក់របស់កញ្ញា ឡូរ៉ា ម៉ម រឿងនេះពិតជាប៉ះទង្គិចផ្លូវចិត្ត វណ្ណដា យ៉ាងខ្លាំងបន្តយំមិនឈប់ហើយត្រូវការពេលវេលាខ្លះដើម្បីសម្រួលផ្លូវអារម្មណ៍នេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy06SBgqJoOCkQIH9Z6AGOGWJTfXYZtpCE9jYK-uT4oxK3jpFVxwj_1UJmxGCvaPM44w9L4rBB8cAKOlo-6BTy6dDucJas5uEpfeOJEEsua4WuhazLC4Mh159imr7awK7YNp8gEmIJcKOXUrpaY0mfr5mRW1GdvHp1Oy26xUOUw62Ixzi_a4j1AGCb8sU/s2048/449457216_1021164036029409_6699307174285139277_n.jpg