Home Blog Page 999

តើអ្នកដឹងទេ សត្វណាខ្លះដែលអាចស្គាល់ខ្លួនឯងនៅក្នុងកញ្ចក់?

0

ក្រៅពីមនុស្សដែលអាចសម្គាល់ខ្លួនឯងនៅក្នុងកញ្ចក់ ក៏មានសត្វមួយចំនួនផ្សេងទៀត ដែលវាមានសមត្ថភាពអាចស្គាល់ខ្លួនឯងនៅក្នុងកញ្ចក់បាន។ ជាការពិតណាស់ នៅលើផែនដីយើងនេះគឺមានសត្វរស់នៅជាង ៨.៧ លានប្រភេទដែលសត្វភាគច្រើនគឺមិនស្គាល់ខ្លួនឯងនៅក្នុងកញ្ចក់ទេជាឧទាហរណ៍ដូចជា សត្វឆ្កែ ឆ្មាជាដើមគឺពួកវាមិនស្គាល់ខ្លួនឯងសោះឡើយ។ ទោះជាយ៉ាងណានៅឆ្នាំ ១៩៧០ អ្នកវិទ្យាសាស្ត្រក៏បានសាកល្បងសមត្ថភាពសត្វជាច្រើនប្រភេទ ថាតើពួកវាអាចស្គាល់ខ្លួនឯងក្នុងកញ្ចក់កម្រិតណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAR8rVGhfJ_frhPnKFO0DJvfLHs7tzkZd8elVPcp91jccuAw_wfQnIhDDp6t6YEE7h0xiQaDug4F2NsYEG8YpbfDn-B9S59dZWTICbeZ3KbaJ2UQRok9TNQOt9nfJQ-zfQVB813OCkEECq2PMP0FMmDiTntD_PfY1r7Q5AQutaeWnQHM6reXbmLl6cpO4/s1280/photo_2024-07-01_13-17-03.jpg

ការពិសោធន៍នោះក៏បានចាប់ផ្តើមទៅលើសត្វស្វា ដំរី ផ្សោត ឆ្កែ ឆ្មា ស្រមោច សេក ភេនឃ្វីន កណ្តុរ និងសត្វជាច្រើនប្រភេទទៀត។ ក្នុងនោះគេកត់សម្គាល់ឃើញថាមានតែសត្វស្វា ផ្សោត ភេនឃ្វីន ស្រមោច ដំរី និងកណ្ដុរប៉ុណ្ណោះដែលពួកវាអាចស្គាល់ខ្លួនឯងនៅក្នុងកញ្ចក់បាន។ លោក Frans de Waal អ្នកជំនាញខាងពិសោធន៍សត្វដែលសិក្សានៅសាកលវិទ្យាល័យ Emory បាននិយាយថា នៅក្នុងការពិសោធន៍ឆ្នាំ ១៩៧០ សត្វស្វា ៤ ក្បាលត្រូវបានចាក់ថ្នាំស្ពឹក ហើយមុខរបស់ពួកវាត្រូវបានគេលាបពណ៌ក្រហម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnA9ooFKKFN3yCvRgt4bHfu85Lpfo__XQVyDspULmAbqJOXLw-r_TvFh3M5v_F19o8Nh2HA-tQfkQ9E5KM5vniEkCwZ8JED-FRoeNIdl0rj7B-x1N2A46jVzHVz1M2FzAGuyFrshTUyMrNPKbx5yA1BxUHBFIH6ha72F21wKhvqoLkEND_16HwqgR6yd4/s550/photo_2024-07-01_13-17-05.jpg

នៅពេលភ្ញាក់ពីដំណេក ស្វាទាំងនោះក៏បានរត់សំដៅទៅកញ្ចក់ដើម្បីពិនិត្យមើលរូបរាងនិងមុខមាត់របស់វា ដែលនេះបង្ហាញថាពួកវាកំពុងសម្លឹងមើលខ្លួនឯង ដោយការធ្វើតេស្តនេះត្រូវបានគេចាត់ទុកថាជាភស្តុតាងដ៏គួរឱ្យជឿជាក់បំផុតនៃការយល់ដឹងដោយខ្លួនឯងនៅមុខកញ្ចក់។ សត្វស្វាដ៏អស្ចារ្យជាច្រើនទៀតក៏ឆ្លងកាត់ការសាកល្បងបែបនេះដែរ ពួកវាសុទ្ធតែអាចសម្គាល់ខ្លួនឯងនៅក្នុងកញ្ចក់បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHyZH4467vPupx00SKEfZ2z8WKmI0X-LKmzRpnVtWdvQejKl_4M1NiyqkJ0C8-M9Ku5ILm2iru4yHCWhG_HUazQFNucQmmZ_J2656rZnIA-1pB2g607iLhI9eOiZazsmJZyfMjETM8UkNSwSvW4k3w3RdYC_i-OwjAtM87Te-XRJUIS461ne_xdvou2O0/s1067/photo_2024-07-01_13-17-07.jpg

ក្រៅពីសត្វស្វាអ្នកជំនាញក៏ជឿជាក់ថា សត្វដំរីក៏អាចស្គាល់ខ្លួនឯងបាននៅក្នុងកញ្ចក់ដែរ។ ក្រៅពីស្វា និងដំរី បើយោងតាមការស្រាវជ្រាវដែលបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ Neuron ក្នុងខែមករាឆ្នាំ ២០២៤ សត្វកណ្ដុរហាក់ដូចជាទទួលស្គាល់ការផ្លាស់ប្តូរ និងចេះសង្កេតរាងកាយរបស់វានៅមុខកញ្ចក់។ លើសពីនេះសត្វផ្សោតក៏អាចដឹងពីការឆ្លុះបញ្ចាំងរបស់ពួកគេផងដែរ។ ការសិក្សាឆ្នាំ ១៩៩៥ ដោយប្រើវីដេអូជំនួសឱ្យកញ្ចក់ និងការសិក្សាឆ្នាំ ២០០១ ដោយប្រើកញ្ចក់ទាំងពីរបានបង្ហាញថា សត្វផ្សោតពឹងផ្អែកលើរូបភាពរបស់ពួកវាដើម្បីពិនិត្យមើលស្លាកស្នាមនៅលើដងខ្លួនរបស់ពួកវា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3ImW7rYNN0GhCNO6kNp5gbXCS1bHMz_W3EQ5JVZq6BJ22qA3eps2BflB22tUr8b0u64er7i9HjV_g1g_nsu5IbXubjtQuEd5PgQemojRrlQstegJE3qHVNjFrnrQL2Aw9KJM67AYHir2dyH1uY_XVkoU1Ce84qjnFzffKnOvYzqyAeMciUPKMP45YMn8/s1280/photo_2024-07-01_13-17-05%20(2).jpg

នៅឆ្នាំ ២០១៥ ស្រមោចប្រហែលជាមានការយល់ដឹងដោយខ្លួនឯងខ្លះៗ ព្រោះវាព្យាយាមលុបថ្នាំលាបពណ៌បៃតងនៅលើក្បាលរបស់ពួកវានៅពេលសម្លឹងមើលកញ្ចក់។ ហើយបើយោងតាមការសិក្សាឆ្នាំ ២០២២ សត្វភេនឃ្វីន Adélie ព្រៃ ( Pygoscelis adeliae ) ក៏ទំនងបានបង្ហាញសញ្ញានៃការយល់ដឹងដោយខ្លួនឯងនៅមុខកញ្ចក់ផងដែរ។ ដូច្នេះសត្វទាំង ៦ ខាងលើនេះសុទ្ធតែអាចសម្គាល់ខ្លួនឯងបាននៅមុខកញ្ចក់ ទោះជាយ៉ាងណាសត្វផ្សេងៗទៀតដូចជា ឆ្កែ ឆ្មា សេក និងសត្វឆ្លាតវៃមួយចំនួនទៀតគឺមិនអាចស្គាល់ខ្លួនឯងបាននៅពេលដែលពួកវាឆ្លុះកញ្ចក់ឡើយ៕

តើអ្នកយល់ឃើញយ៉ាងណាចំពោះជំនឿការដាក់បណ្តា.សា ដោយដុតអំបិលម្ទេស?

0

តើលោកអ្នកយល់ឃើញយ៉ាងណាដែរ ចំពោះជំនឿការដាក់បណ្តា.សា ឬដាក់ទំនា.យ ដោយដុតអំបិលម្ទេស? តើការយកអំបិលម្ទេសមកដាក់បណ្តា.សា ស័ក្តិសិទ្ធិដែរឬទេ? សារព័ត៌មាន KBN សូមលើកឡើងពីជំនឿចាស់បុរាណខ្លះៗពាក់ព័ន្ធនឹងការដុតអំបិលម្ទេស ដើម្បីឱ្យលោកអ្នកបានជ្រាបជាចំណេះដឹងតែប៉ុណ្ណោះ ហើយយើងគ្មានបំណងជំរុញឱ្យលោកអ្នកស្អ.ប់ ខ្ពើ.ម អ្នកណាម្នាក់ ឬដាក់បណ្តា.សា អ្នកនោះឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF1aZJPtmRqaDP1hRvEyQ1dhcl6eT9rFlV9dWfvNVvTowTMPoFu-dIDvbOAkK0RGXx-Z08yOrT2k_yLVyU54YbmKvxyWAxiqlygoCcSWwzPCE7a-ftirq7aKb8ToviRYaNV6dnZwRblAPOzXgCb59_xUVX6t7M75VLfdNIdRYGaUYdcFX0mI4JOJcKi-c/s1280/photo_2024-07-01_11-37-24%20(2).jpg

ចាស់ៗបុរាណជឿថា ផ្លែម្ទេស និងអំបិលមានអំណាចក្នុងផ្លូវអវិជ្ជមាន ហើយជំនឿនេះត្រូវបានគេនិយាយតៗគ្នារហូតមកដល់ពេលបច្ចុប្បន្ន ។ ប៉ុន្តែយើងពុំអាចដាក់បណ្តាសា ឬដាក់ទំនាយមនុស្សគ្រប់គ្នា ឬបុគ្គលណាម្នាក់ដែលយើងពុំចូលចិត្តនោះទេ ពីព្រោះការយកអំបិលម្ទេសមកដាក់បណ្តាសានេះ គឺសំដៅទៅលើមនុស្សអាក្រក់តែប៉ុណ្ណោះ ដូចជា ៖ មនុស្សខ្ចីប្រាក់គេពុំសង ឬមនុស្សឆបោកទ្រព្យសម្បត្តិអ្នកដទៃ ជាដើម ។

បើតាមការនិយាយតៗគ្នាឱ្យដឹងថា ការដុតអំបិល និងផ្លែម្ទេស គឺជាការដាក់បណ្តាសាបុគ្គលណាម្នាក់ ដោយសារផ្លែម្ទេសមានរសជាតិហឹរ និងក្រហល់ក្រហាយខ្លាំង រីឯអំបិលវិញមានរសជាតិប្រៃ ។ ចាស់ៗជឿថា បើអ្នកណាម្នាក់យកអំបិល និងផ្លែម្ទេសមកដុតជាមួយគ្នា ព្រមទាំងនិយាយដាក់បណ្តាសាក្នុងអំឡុងពេលដុតនោះ គឺពាក្យទាំងនេះនឹងក្លាយជាពាក្យស័ក្តិសិទ្ធិ ដោយធ្វើឱ្យសត្រូវ ឬបុគ្គលណាម្នាក់ដែលប្រព្រឹត្តទង្វើអាក្រក់ នឹងទទួលយកភាពក្តៅក្រហាយ និងរងទុក្ខវេទនាយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwXsL1h3Mj1Y-ripaXL7LilwFJ3GkMmitKSAT5eH2wRi3iOjuO1BDvXzDYKXWpeYENdObkHMSS5LH21OOaa3wNVL8O9Tv8VoWLiYGAibrTQSKDnuteCVRemP9AHPbFb7w6B56JMv3J3ljX0mzzNoBZPC_GDw2kCqT60MnZTbu07AoZ63YcROnxRR203vY/s1280/photo_2024-07-01_11-37-24%20(3).jpg

ការដាក់បណ្តាសាតាមរយៈការដុតអំបិលម្ទេសនេះ គឺមានប្រភពមកពីអ្នកកាន់សាសនាហិណ្ឌូ ព្រមទាំងមានសរសេរក្នុងឯកសារហិណ្ឌូបុរាណផងដែរ ។ ឯកសារនេះបញ្ជាក់ថា បើយើងខឹងសម្បារបុគ្គលណាម្នាក់ ចូរយកអំបិល១ក្តាប់តូចនៅពេលព្រឹក រួចហើយងាកមុខទៅរកទិសខាងកើត ។ បន្ទាប់មក យើងអាចនិយាយដាក់បណ្តាសាបុគ្គលដែលប្រព្រឹត្តទង្វើអាក្រក់ជាមួយយើង និងស្រោចទឹកលើអំបិល មានន័យថា វានឹងធ្វើឱ្យសត្រូវនោះរលាយសាបសូន្យដូចអំបិលត្រូវទឹក ។

ដោយឡែក បើការដាក់បណ្តាសានៅពេលល្ងាចវិញ គឺត្រូវបែរមុខទៅរកទិសខាងលិច និងនិយាយដាក់ទំនាយបុគ្គលដែលយើងខឹងនោះឱ្យខ្លាំងៗ ។ បន្ទាប់មក ត្រូវយកអំបិលមករោយពីលើគំនរភ្លើងកំពុងឆេះ ដើម្បីឱ្យសត្រូវ ឬបុគ្គលអាក្រក់នោះរលត់រលាយដូចអំបិលផ្ទុះក្នុងភ្លើងក្តៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4RPSP1gIc-QFlxCFI3tiup3nAKpEHlP6WHw3KKZPZtZnmZaw96h7iq2V7jJxazdMmF35Nex3eZR4p1G8dDLBv-UCFTYKwg6jsO1QZHjSLNQcQOOUqMVBTUSbB9lJ3w-jrpetWcKgg7i9DrxfYBnAe50mS1MbCMeLlhao9zDvlmrjheVRDPMfAmUZPsQI/s1280/photo_2024-07-01_11-37-24%20(4).jpg

អ្នកកាន់សាសនាហិណ្ឌូជឿថា ការដាក់បណ្តាសាដោយប្រើប្រាស់អំបិលម្ទេស វានឹងធ្វើឱ្យសត្រូវ ឬបុគ្គលអាក្រក់ទទួលទោសក្តៅក្រហាយដូចអំបិលម្ទេស ហើយចាស់ៗតែងតែធ្វើបែបនេះរហូតមក ។ ប៉ុន្តែលទ្ធផលបែបណានោះ គ្មានអ្នកណាម្នាក់ដឹងទេ ពីព្រោះវាគ្រាន់តែជាជំនឿរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះ ។

ទោះយ៉ាងណា យើងពុំគួរដាក់បណ្តាសាបុគ្គលណាម្នាក់ឡើយ បើទោះជាបុគ្គលនោះប្រព្រឹត្តអាក្រក់ជាមួយយើងខ្លាំងប៉ុនណាក្តី ព្រោះបើតាមព្រះពុទ្ធសាសនាចាត់ទុកថា វាជាអំពើបាបមួយ ហើយវានឹងធ្វើឱ្យពាក្យបណ្តាសាទាំងនេះធ្លាក់មកលើខ្លួនយើងវិញ ។ ហេតុនេះ យើងគួរតែទុកឱ្យបុគ្គលនោះទទួលយកកម្មពៀរតាមអំពើបាបរបស់ពួកគេដោយខ្លួនឯង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCo84CbP-KYp1SAGhCKCELf46JKuqFNt_9-avTDCUdFr_bj9NFv87Seau9kttlYr3h6GCrsh8lu_hqgGY4QEIWj_EC85aTuM_0wlmpF1CA5mwB0QUQri7duoCI2BJB0xNdSizby9UUB_a08jyyBwygA2OHCqVQ1o12M6vqe5978Czxvd7kKJxe8kHOUJk/s1280/photo_2024-07-01_11-37-24.jpg

មកដឹងពីប្រវត្តិនំឆាខ្វៃ ថាហេតុអ្វីបានគេជាតែងចៀននំនេះមួយគូរៗជាប់គ្នា?

0

នំឆាខ្វៃ ជានំបំពងម្សៅមួយប្រភេទ ដែលតែងត្រូវបានប្រជាជនខ្មែរជាច្រើនយកមកទទួលទានជាអាហារពេលព្រឹក ដូចជាដាក់ក្នុងបបរ ឬកាហ្វេជាដើម។ យ៉ាងណាមិញ តាមពិតទៅ នំប្រភេទនេះគឺមានប្រភពមកពីប្រទេសចិន ដែលមានទំនាក់ទំនងយ៉ាងជិតស្និតនឹងរឿងរ៉ាវប្រវត្តិសាស្រ្តមួយដែលគេបានចងក្រងទុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4QUhYLMLijOLZRUe8LpDnx40CbmkD4Wq9SM2ki3mLI83JCNziVv6HKXTa__yGjdE96tzPqmx9RkYynzReWH8YZ_oWVJpVJDf_YWayTZqZPzjlQNzYxNobF75T-agUd2rnWo73XbTw_TzJUuZ3HEwkSy2AbKLYv0ikua4x1hOjT6rKgOYYW44Q9rZmOHQ/s880/photo_2024-07-01_11-08-56.jpg

នៅឯប្រទេសចិន គេហៅនំនេះថាជា«នំយ៉ាវឆាខ្វៃ» ដែល«យ៉ាវ» ក្នុងភាសាចិនមានន័យថា «ខ្លាញ់», «ឆា» មានន័យថា «ចម្រាញ់», «ខ្វៃ» គឺសំដៅលើជនក្បត់ជាតិម្នាក់ដែលមានឈ្មោះថា ខ្វៃ។ ដូច្នេះ «នំយ៉ាវឆាខ្វៃ« គឺមានន័យថា «នំចម្រាញ់ខ្លាញ់អាខ្វៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoc7Z38Uukk1O8BkjLlh2QEjlERsH4dhR6F4_pVchDocOl8bJ_R0thV299FjGiLgXVl9w27HoRlE1TK0XhZlcjkUw03Upt6Q19pjivj6CEJ_UYQJhBORp_260TLLGHvOmfojSh9phnHrMbdjIdL4J15zgjkp2Kk1eZjmdsInef4E8hyphenhyphenLqIQT1HK9xeCLw/s880/photo_2024-07-01_11-08-57.jpg

បើនិយាយពីប្រវត្តិរបស់នំនេះ គឺជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវប្រវត្តិសាស្រ្តនាសម័យសឹកសង្គ្រាមក្នុងប្រទេសចិន ដោយកាលនោះគឺមានគឺមានជនក្បត់នឹងផែនដីមួយរូប ឈ្មោះថា ខ្វៃ ដែលត្រូវបានគេចាប់មកធ្វើទារុណកម្ម ដោយអារសាច់ទាំងរស់ ចម្រាញ់ធ្វើជានំឲ្យឈ្មោះ ខ្វៃនោះស៊ីសាច់របស់ខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKbY0Z_9g5JYheTx23txk6VlLbIn3itNtsmIFzToc-yJY8BMljzYDf3fi3DK8sK7bsmpD0puY3b8PdIx9Fs-7sBlKKw3RbIfBfbE9OSECDckasCgnH94nhpybIHnvPKdzvi7LW5ob4ETYUD5fs_1iaq7aWGETbdlCaBiJR0hnxb0ZREX7LgFG7kocu9PI/s1024/photo_2024-07-01_11-09-00.jpg

ជាមួយគ្នានោះ គេក៏ឲ្យជាងឆ្លាក់រូបសំណាក់មួយគូរទុក ដែលតំណាងឲ្យ ជនឈ្មោះខ្វៃនិងភរិយាខ្លួន ដែលផ្សំគំនិតក្បត់ជាតិនោះ និងទុកជាគំរូមិនឲ្យជនជំនាន់ក្រោយៗទៀតយកតម្រាប់តាម។ យ៉ាងណាមិញ នំឆាខ្វៃ ដែលធ្វើចេញមកមាន១គូរៗ ជាប់គ្នារហូតនោះ ទំនងជាតំណាងឲ្យប្តីប្រពន្ធក្បត់មួយគូរនេះឯង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVzG3DI8S7djjY9lLdpyDWiTyM3wHEhyphenhyphenGhjpUjn-uJgc65LuOQn7uh7GykW5qe6PAV55zguJZEKSx70ClwC3Jj-k2XnTg1ZH4qkDMzIbBs3IxPU2UwrBWmSVR92GA-OLc0B1xTMxLYpATHVYwKc2DVUR5uSmzjVAVttNKhDWvah0dV1K99GBevLAMjsf4/s880/photo_2024-07-01_11-08-59.jpg

ឡាតូ ហាក់បាត់វត្តមាន ក្រោយក្មេងៗងាកមកសំងំលេងទូរសព្ទ និងប្រើប្រាស់បារីអេឡិចត្រូនិច (Yooz)

0

ឡាតូ (lato lato) ដែលធ្លាប់ជាឧបករណ៍កម្សាន្ត ដ៏ពេញនិយមបំផុតមួយនៅកម្ពុជា ហាក់បាត់វត្តមានស្ងាត់មិនសូវមានក្មេងៗលេងដូចមុន ខណៈកាលពីឆ្នាំទៅ ទោះទៅដល់ទីណាក៏យើងប្រទះឃើញមានក្មេង លេងឧបករណ៍នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRIeiFCX8TK_Yr8y0e2P4yc1ig_5jnpDnPaqTuLk4OvxYiOvTzt-nHZbjRQjs-3RE4DrIcyqtq1Ob__UCld21UH4s8iW-MLFaIzSt-VuIlT20ZIhxUc-b4v9Tz5fvYtQO6rB10KYuMcby61pA3FMXQ_Y6_7G12LPgiWLflCFxXKmVD7ztsgVhf2oLT22M/s1508/6991b1de-c62c-44db-9f9f-b1d3925e20fb-e1673264609517.jpg

គ្រាដែលមានវត្តមានឡាតូ ក្មេងៗតែងតែលេងជុំគ្នាបង្កសំលេងខ្លាំងពេញភូមិ ដែលអណាព្យាបាលមួយចំនួនលើកឡើងថា៖”ឧបករណ៍នេះ នាំសំលេងរំខានពេញភូមិ និងជាពិសេស អាចផ្តល់គ្រោះថ្នាក់ដល់កុមារបានថែមទៀត”។

ការបាត់វត្តមាន ឡាតូ ធ្វើឱ្យក្មេងៗមួយចំនួន ងាកមកសំងំលេងទូរសព្ទដូចមុនវិញ និងក្មេងខ្លះឈានទៅដល់ការប្រើប្រាស់បារីអេឡិចត្រូនិច (Yooz) ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEw_zAJXQPkhWVvTiMMPMxGuMGNB24bxzMlaRXVRjnlfi3jJeaZwiq7tVGG7A7X5ktKpxlqcgisMzW_-O5zmm2tn76lMe0GFMWhcXwLzOOeqUpovTWntbRAYAb4e3IfSPLSoxFBLrXZCTb0GfajApAMPSqbo4mcaZ1wMpSQEwz2ioV0OO0eGxEJpLnxlQ/s1920/videoblocks-boy-playing-mobile-game-on-smartphone-on-sofa-preschooler-playing-mobile-phone-kid-using-phone-for-gaming-child-playing-video-game-at-home_sdirhw0fzn_thumbnail-1080_01.png

ការសំងំលេងទូរសព្ទរាប់ម៉ោងរបស់កុមរា ធ្លាប់ក្លាយជាប្រធានបទដ៏ក្តៅមួយនៅក្នុងសង្គមខ្មែរ ដោយក្មេងៗខ្លះបានមើលទូរសព្ទបានអាចគេលក់ ឬក្មេងខ្លះទាល់តែមានទូរសព្ទទើបអាចទទួលទានអាហារបាន ដែលវាបានក្លាយជាទម្លាប់មិនល្អមួយដល់ក្មេងៗ និងអាចប៉ះពាល់ដល់សុខភាពភ្នែកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1UCIkGcKIU_qkt_TOfR6dRVAprEgeFhK1JcxSfseBczf2EqKiVCMKg99I3p4E7mAFNEKHVpMGQ-VIqDL8qDWlqNdB9HmELEwlYNJqWBVJMXylX1L7LIgXFxOqSVtpqBfZTggsiwFZMJsjNFy0FW-zQNioemWlD5eIqg3lxSmrUIOqLZQK4RGOnAtNdrM/s750/75710.jpg

រីឯការប្រើប្រាស់បារីអេឡិចត្រូនិច (Yooz) ក៏បានក្លាយជាបញ្ហាចោទមួយផងដែរ ខណៈក្មេងៗសិស្សវិទ្យាល័យមួយចំនួននាំគ្នាប្រើប្រាស់វា ដែលជឿតាមការអូសទាញថា បារីអេឡិចត្រូនិច នឹងកាត់ចោលទម្លាប់ចង់ជក់បារី។

សម្រាប់ បារីអេឡិចត្រូនិច (Yooz) មានជាតិនីកូទីន (ជាតិញៀន) ដល់ទៅ៣ភាគរយ ច្រើនជាងបារីមួយចំនួនធំទៀតផងដែរ៕

ថៃស្នើចុះបញ្ជីសម្លតុមយ៉ាំ និងឈុត Kebaya ជាបេតិកភណ្ឌវប្បធម៌អរូបីជាមួយអង្គការយូណេស្កូ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា រដ្ឋាភិបាលថៃស្ថិតនៅក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Srettha Thavisin នឹងស្នើចុះបញ្ជីសម្លតុមយ៉ាំ និងឈុត Kebaya ជាបេតិកភណ្ឌវប្បធម៌អរូបីជាមួយអង្គការយូណេស្កូ (UNESCO) នៅឆ្នាំ២០២៤ ។ ហេតុនេះ ពិភពលោកនឹងទទួលស្គាល់ Soft Power ផ្សេងៗរបស់ថៃយ៉ាងទូលំទូលាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYSF0qEckUdvQVveW-QPuo-fUigMlD6a4aOC_xzNMjlqXvuPuqIHT6jWwWSPWUdtrRUtFBDomCtUUKDCaoaSBZBJas_B1t_zmSVhIiSDAdyZNmIH4AgyqfBNA3mWdLtRO6xWIqLp9F2V6GG4vKQY9kTQXLpa2iEebUS0_VMn7M65ulP8aylgK31RxBzi8/s1280/photo_2024-07-01_10-54-38.jpg

មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី លោកស្រី Kanika Ounjit បានថ្លែងកាលពីថ្ងៃទី៣០ ខែមិថុនា ថា ក្រសួងវប្បធម៌ដឹកនាំដោយលោកស្រី Sudawan Wangsuphakitkoson រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានអនុវត្តគម្រោងលើកកម្ពស់ផ្នែកបេតិកភណ្ឌវប្បធម៌ ដែលថៃបានស្នើចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌ថ្នាក់ខេត្ត និងថ្នាក់ជាតិជារៀងរាល់ឆ្នាំ ។ លើសពីនេះ ថៃនឹងស្នើចុះបញ្ជីបេតិកភណ្ឌវប្បធម៌របស់ថៃ ធ្វើជាបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិជាមួយអង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH5KGjpf6tZDhhqBYhz6aTdzImtoBLZ0UCLWDe5RamFKMftfLVDxinxfyMAt2fFT18RPZ4lnbq_P8mC1rF__3I67QDyHEMrqM2D-1mhA7xiiblT9p8ijASHTkOcYATob8Y72mM8xx0vMXalcbqhidHOsUuM47lbZHUc5kgUFvdsQrrMqNyTcZqzMjrRbk/s1161/photo_2024-07-01_10-54-37%20(3).jpg

លោកស្រី Kanika Ounjit មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីបន្តទៀតថា កន្លងមក ប្រទេសថៃបានបង្ហាញបេតិកភណ្ឌវប្បធម៌ថៃធ្វើជាតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ ហើយត្រូវបានអង្គការយូណេស្កូចុះបញ្ជីរួចហើយ ចំនួន៤ប្រភេទ រួមមាន ៖ ល្ខោនខោល, ម៉ាស្សាថៃ, របាំម៉ាណូរ៉ា និងប្រពៃណីសង្ក្រាន្ត ។

ចំណែកនៅឆ្នាំ២០២៤ ប្រទេសថៃនឹងស្នើចុះបញ្ជីសម្លតុមយ៉ាំ និងឈុត Kebaya ជាបេតិកភណ្ឌវប្បធម៌អរូបីជាមួយអង្គការយូណេស្កូ ។ រីឯឈុត Kebaya ថៃនឹងស្នើចុះបញ្ជីរួមគ្នាជាមួយប្រទេសម៉ាឡេស៊ី, ព្រុយណេ, ឥណ្ឌូណេស៊ី និងសិង្ហបុរី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguFkzdBO-tAZSjctTDcvQWl0GFm10OBBW2hOjLr9KwcxlFEwFSosQTK-x1OEBg_Pox7wGejGUKlJhmji67T3RbxixV8JwDElp51IbB5aYrAeBHMiF0IHoth9g09FSdK0TOGMryKXdNqxW9up6wZa7IMqqOITb6_N6H2l5hJkR1a7SRrespdI35ud4Mwgw/s1280/photo_2024-07-01_10-54-37%20(2).jpg

ការចុះបញ្ជីបេតិកភណ្ឌវប្បធម៌ទាំងនេះ នឹងលើកយកមកពិចារណាក្នុងកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាល ស្តីពី «ការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី» លើកទី១៩ ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅសាធារណរដ្ឋប៉ារ៉ាហ្គាយ ។ ក្រៅពីនេះ ប្រទេសថៃក៏បានស្នើចុះបញ្ជីឈុតថៃ, Muay Thai និងក្រម៉ា ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិជាមួយអង្គការយូណេស្កូផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIizaWAuoeul8yS03iR8EeEJRky4B4AUZiVD_cKeXurr_gsbKKGjACT-s42iVgwD6QpIhhH1U_NrJ8Disx_NqMqM-ZUWYvWxVU7kUUimG_UtlDEO6sNcGRZG1J6N2fTIopzrDeQgRjTHNvN1H4WmcV6s-dIhGi5ioV_JkfU3Haf-rw-w6iiu2zZmpiWGw/s724/photo_2024-07-01_10-54-37.jpg

លោកស្រី Kanika Ounjit បន្ថែមថា ក្រសួងវប្បធម៌បានព្យាយាមលើកកម្ពស់ Soft Power តាមរយៈការចុះបញ្ជីបេតិកភណ្ឌវប្បធម៌ជាមួយអង្គការយូណេស្កូ ដូចជា ៖ ម្ហូបអាហារ, ការងារសិប្បកម្ម និងពិធីបុណ្យប្រពៃណី ដើម្បីបង្កើនគុណតម្លៃបន្ថែមទៀតក្នុងការបង្កើតមុខរបរ និងផ្តល់ប្រាក់ចំណូលដល់ពលរដ្ឋ រួមទាំងសហគមន៍ ។ ហេតុនេះ វានឹងលើកកម្ពស់សេដ្ឋកិច្ចជាតិ តាមរយៈការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល ដែលចង់ឱ្យ Soft Power របស់ថៃមានការទទួលស្គាល់យ៉ាងទូលំទូលាយនៅលើឆាកអន្តរជាតិ ៕

អណ្តូងរ៉ែពេជ្រពណ៌ផ្កាឈូកដ៏កម្រត្រូវបានគេរកឃើញនៅប្រទេសអូស្ត្រាលី

0

បរទេស៖ អណ្តូងរ៉ែ Argyle ដែលមានផ្ទុកពេជ្រពណ៌ផ្កាឈូកដ៏ធំបំផុតមិនធ្លាប់មាននៅលើផែនដី ត្រូវបានគេរកឃើញក្នុងប្រទេសអូស្ត្រាលី ជាត្បូងពេជ្រដ៏កម្រមានតម្លៃជាង ២ លានដុល្លារអាមេរិកក្នុងមួយការ៉ាត់ (១ ការ៉ាត់ស្មើ ០,២ ក្រាម) នេះបើយោងតាមសមាគមត្បូងពេជ្រអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHzLpgo4H_WY9AtAPgAPjBr4sv8gxzGJLOR4VV-DZwJMyoA0Ge3HjK_YRcFgNnOhqa743B839dtW7DafLfG8i7N2H6ckRMSDwYWy8zYb7nloAJOtqNfByNKcurLzwU8eWdW6oyORPR-ZnSO9Sy_dbX7U-wsi_UkeZW8XjLAvtrkkCfweY4Z7kwOh5O9do/s1280/photo_2024-07-01_10-50-40.jpg

នៅឆ្នាំ ១៩៧៩ ក្រុមហ៊ុន Rio Tinto ដែលជាម្ចាស់និងប្រតិបត្តិការរុករករ៉ែ បានប្រទះឃើញអណ្តូងរ៉ែនេះស្ថិតនៅលើច្រាំងនៃបឹង Argyle ក្នុងតំបន់ដាច់ស្រយាលមួយនៃរដ្ឋ Western Australia ចម្ងាយ ៥៥០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Darwin ។ ពួកគេក៏បានធ្វើការជីកយករ៉ែបើកចំហនៅទីនោះអស់រយៈពេល ៣៧ ឆ្នាំ ហើយផលិតបានជាង ៨៦៥ លានការ៉ាត់ (ប្រមាណ ១៧២ តោន) នៃពេជ្ររដុប រួមទាំងពេជ្រពណ៌ស ខៀវ ស្វាយ ផ្កាឈូក និងក្រហម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg4YBxMs38ZWdOGUTebcvXlP8NTlxyaRIR1GVPRAVpyS9dnk7QBDfy-byipyJckX6tCWOud9fEnGeBRn2NKLVQwncXRnJYggmA_pJ1mQqHGu5wjchHOzQauTUpNhEnjtd0MVbPW3T_ETUC-0To3EuwF6utiWU-RQ4PZJYsjWv6VkV7ilNngBoYenAkp7w/s862/photo_2024-07-01_10-51-24.jpg

ទោះជាយ៉ាងណានៅឆ្នាំ ២០២០ អណ្តូងរ៉ែ Argyle ក៏បានបិទមិនឱ្យធ្វើការជីករុករកទៀតទេ ដោយសារតែការធ្លាក់ចុះនៃការផ្គត់ផ្គង់ពេជ្រ និងលក្ខខណ្ឌសេដ្ឋកិច្ចមិនអំណោយផល រួមទាំងការកើនឡើងនៃការចំណាយប្រតិបត្តិការ។ ពេជ្រពណ៌ផ្កាឈូកគឺជាត្បូងពេជ្រដ៏មានតម្លៃបំផុត មិនដូចពេជ្រពណ៌ខៀវ និងពណ៌លឿងនោះទេ ដែលវាកើតចេញពីភាពមិនបរិសុទ្ធដូចជាអាសូត និងបូរ៉ុន ពេជ្រពណ៌ផ្កាឈូកគឺបានមកពីដំណើរការភូគព្ភសាស្ត្រដែលធ្វើឱ្យខូចរចនាសម្ព័ន្ធគ្រីស្តាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYdWC-ZdAPTWTjAT50WmEaczYrDrZXJ_CGWC3AddxbgHO3ijVTTGSe7OO7loSKOc-kuFqZuaYN16jTvdz1Z0EVDbPnHM340lH0Gp6tCm-YtQdJckIp3Bjc1g4L6tjtNgn0oHgCbcIw9iBTUj9i3k2JopLKza2vrypOh36bQRPbZ7CSGLXz7Am-QNTUTeM/s1000/photo_2024-07-01_10-50-00.jpg

យោងតាមលោក Hugo Olierook និស្សិតបណ្ឌិតនៅសាកលវិទ្យាល័យ Curtin ប្រទេសអូស្ត្រាលី និងជាអ្នកនិពន្ធនៃការសិក្សាឆ្នាំ ២០២៣ បាននិយាយថា ត្បូងពេជ្រពណ៌ផ្កាឈូកត្រូវបានបង្កើតឡើងក្រោមលក្ខខណ្ឌសីតុណ្ហភាព និងសម្ពាធពិសេសនៅពេលដែលចាន tectonic បុកគ្នា។ កម្លាំងខ្លាំងនៃការប៉ះទង្គិចទាំងនេះអាចពត់បន្ទះគ្រីស្តាល់នៃត្បូងពេជ្រដែលមានពីមុនតាមរបៀបដែលផ្តល់ឱ្យពួកគេនូវពណ៌ផ្កាឈូកខុសៗគ្នា ប្រសិនបើកម្លាំងខ្លាំងពេក ពួកគេក៏អាចប្រែទៅជាពណ៌ត្នោតបានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcQ8-mJxaMTYZk2GRke-0VJ5MOJ55yO5ssGF5KNWSDJctlC1R-p8e5hk1Ck0-cJv9apUB-K-xPWfjZlMzVV2YtsH9srtpPmHUANo-XM2BJg41e9O8e1FXE5VpN1aPO2vLaFjrAAI9hmZrDa0rW5ysvAzNaFbrh3UVi6kjtLTvt8CwJjMBoJRT_yDGiMR8/s810/photo_2024-07-01_10-51-02.jpg

Hugo Olierook បានបន្តទៀតថា នៅពេលដែលមហាទ្វីប Nuna ត្រូវបានបង្កើតឡើងដំបូង ផ្នែកពីរនៃសំបកផែនដីក៏បានបុកគ្នាកាលពី ១.៨ ពាន់លានឆ្នាំមុន។ តំបន់ដែលពួកគេបានបុកគ្នាស្របគ្នាទៅនឹងការបង្កើតអណ្តូងរ៉ែពេជ្រ Argyle នាពេលបច្ចុប្បន្ននេះ ដែលបង្ហាញថាការបុកគ្នានេះបាននាំឱ្យមានកំណើតនៃពេជ្រពណ៌ផ្កាឈូកនៅទីនេះ។ ទោះយ៉ាងណាក៏ដោយនៅពេលនោះពេជ្រត្រូវបានកប់យ៉ាងជ្រៅនៅក្នុងសំបកផែនដី ហើយប្រហែល ៥០០ លានឆ្នាំក្រោយមក នៅពេលដែលមហាទ្វីប Nuna ចាប់ផ្តើមបំបែកចេញពីគ្នា បន្ទះ tectonic ក៏បានផ្លាស់ប្តូរដាច់ពីគ្នា នោះថ្មដែលមានពេជ្រ ត្រូវបានរុញទៅជិតដី។ ស្រទាប់ថ្មនោះក៏មានត្បូងពេជ្រពណ៌ផ្កាឈូកដ៏ច្រើនក្រៃលែង ដែលជាហេតុធ្វើឱ្យក្រុមហ៊ុន Rio Tinto ជីកយករ៉ែ និងលក់ក្នុងបរិមាណដ៏ច្រើនបែបនេះ៕

រដ្ឋធានីធំៗជាច្រើនរបស់ពិភពលោកនៅតែបន្តជួបប្រទះនឹងការឡើងកម្តៅខ្លាំងទៅៗ

0

បរទេស៖ ទោះបីជាបច្ចុប្បន្នតំបន់មួយចំនួនក្នុងប្រទេសថៃ វៀតណាម ឥណ្ឌា និងចិនកំពុងប្រឈមនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរក៏ដោយ ក៏រដ្ឋធានីធំៗដូចជា ប៉ារីស ហ្សាកាតា សេអ៊ូល ប៉េកាំង និងទីក្រុងចំនួន ២០ ផ្សេងទៀតដែលមានប្រជាជនរស់នៅច្រើនបំផុតលើពិភពលោកប្រមាណ ៣០០ លាននាក់បានកត់ត្រាការកើនឡើងកម្តៅ ៥២% នៅក្នុងចំនួនថ្ងៃក្តៅលើសពី ៣៥ អង្សាសេក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ។
យោងតាម CNN ដែលបានចុះផ្សាយកាលពីថ្ងៃ៣០ មិថុនា ឆ្នាំ២០២៤ ថារដ្ឋធានីជាច្រើននៅជុំវិញពិភពលោកនៅតែបន្តជួបប្រទះនឹងការឡើងកម្តៅខ្លាំងទៅៗ ដែលនេះគឺជានិន្នាការដ៏គ្រោះថ្នាក់មួយ ដែលបង្កឡើងដោយសីតុណ្ហភាពកើនឡើងនៅទូទាំងអាស៊ី និងអឺរ៉ុប ចំពេលមានវិបត្តិអាកាសធាតុកាន់តែអាក្រក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu5tBTTkmR3amRtYZfLf3B2jiFRtL8A9ZEV0Elr7w_beGS6_V5ziqCW94SxPWX5-jJ648rxndgAIihVxhPmJBkRsAUVK63dcXlMHfxVrQ4aiOUDvCISxc2sJoGj84Ku4GC1fdpQvZ9OlfiIVDQO-pNUhPEbQtxsvc1OSsUbH2amzhjqkXNSsF1RULzpms/s1023/photo_2024-07-01_09-52-02.jpg

លោក Tucker Landesman អ្នកស្រាវជ្រាវនៅវិទ្យាស្ថានអន្តរជាតិសម្រាប់បរិស្ថាន និងការអភិវឌ្ឍន៍ (IIED) បាននិយាយថា “ការប្រែប្រួលអាកាសធាតុមិនគ្រាន់តែជាការគំរាមកំហែងនាពេលអនាគតប៉ុណ្ណោះទេ ប៉ុន្តែកំពុងកើតឡើងយ៉ាងឆាប់រហ័ស និងកាន់តែអាក្រក់ទៅៗ” ។ មូលហេតុដែលរដ្ឋធានី និងទីក្រុងជាច្រើន ប្រឈមមុខនឹងរយៈពេលវែងនៃសីតុណ្ហភាពខ្ពស់ គឺដោយសារតែរដ្ឋាភិបាលមិនបានបំពេញតាមគោលដៅអាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័នគ្រប់គ្រាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6g_5rm5ZYBLS8-0XO0QnsSDU1CAdNPvIkDqwxq7S2JkXlh3wfDfAbiRU5SPa4nYaV8GMD0FheJA6j_DN8cvjVeOXiiSxca3VC0zcFeS_q3VONfyf5zlazUSmlEZPAdn49PXXKkWHCY1LGKrxZ-sFzpIAldH0Zbhb_qhMXbVB9tmJn2409Lcj1YDpBlVM/s2000/np_file_238229.jpeg
កំដៅគឺពិតមានគ្រោះថ្នាក់ខ្លាំងណាស់ ជាពិសេសកុមារ មនុស្សចាស់ និងស្ត្រីមានផ្ទៃពោះ ដែលពួកគេអាចមានហានិភ័យខ្ពស់ក្នុងការឡើងកំដៅ។ លើសពីនេះទៀត កម្មករក្រៅម៉ោង និងក្រៅផ្លូវការអាចត្រូវឈប់ធ្វើការ ឬជ្រើសរើសរវាងការស្នាក់នៅផ្ទះ និងគ្មានប្រាក់ចំណូល ឬធ្វើការក្នុងស្ថានភាពគ្រោះថ្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNR76GgtgsjqmITHmEVimSsQ_S-m7n3hhNQhcMC75KQkH76M2EPtoKlUU1QRH5bmbsix75e5SkmqAFuKP_vrhUseULTL-WDbIVlUuWdp3XpXnGWoZlPQd_sfTRF2-ykFwKZ1TjMNeFOAWbYujhpEVAGg3AzlvIvZxBIHNK7PE-vyAUqO2lTc8EowPL4lQ/s1280/photo_2024-07-01_09-52-16.jpg

យោងតាម CNN នៅទ្វីបអឺរ៉ុប ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន រហូតដល់ទីក្រុងប៉ារីស ប្រទេសបារាំង និងទីក្រុងគែរ ប្រទេសអេហ្ស៊ីប ការស្រាវជ្រាវបានរកឃើញថា រៀងរាល់ទសវត្សរ៍កន្លងទៅ ការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលបណ្តាលមកពីមនុស្សកើនឡើងយ៉ាងខ្លាំង ធ្វើឱ្យរដ្ឋធានីធំៗទាំងនេះប្រឈមមុខនឹងកម្តៅខ្លាំងឥតឈប់ឈរ ដែលគំរាមកំហែងដល់សុខភាពមនុស្ស សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។ រីឯនៅទ្វីបអាស៊ីវិញ ទីក្រុងញូវដែលី ជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីជាទីក្រុងក្តៅបំផុតដោយកត់ត្រា ៤,២២២ ថ្ងៃលើសពី ៣៥ ដឺក្រេក្នុងរយៈពេល ៣ ទសវត្សរ៍ចុងក្រោយនេះ ច្រើនជាងទីក្រុងផ្សេងទៀតដែលបានវិភាគ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrRP-uCFPiSEqTwhzSoo0-V9Yk5wW-sPeHMfMo6yZ_46OtKfCQ4rge1aattVXHm1aYWUk7omqFf6xweTjaLisO6iVMkUdayyzPx6HVq4FrlTxCrzksWOrpS9_Wx_KlspUxyT5xdvuCpNmXdc1oPNhW6PNJfbHJSkVJQnNFnO48WQdI-yTw1LbTXVYjT0U/s1110/photo_2024-07-01_09-52-35.jpg

នៅចុងខែឧសភា ឆ្នាំ ២០២៤ តំបន់មួយក្នុងទីក្រុង New Delhi បានឡើងដល់ ៤៩.៩ អង្សាសេ ដែលជាសីតុណ្ហភាពខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ទីក្រុង ដោយដាក់សម្ពាធលើបណ្តាញថាមពល និងប្រព័ន្ធផ្គត់ផ្គង់ថាមពលរបស់ប្រទេសឥណ្ឌា។ លើសពីនេះរដ្ឋធានីហ្សាកាតារបស់ប្រទេសឥណ្ឌូនេស៊ី ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង និងទីក្រុងប៉េកាំង ប្រទេសចិន ក៏ជួបប្រទះនឹងការកើនឡើងខ្ពស់ផងដែរ ដោយបានកត់ត្រាការកើនឡើងយ៉ាងខ្លាំងនៃចំនួនថ្ងៃក្តៅលើសពី ៣៥ អង្សាសេក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPbQFdLA-I5BH9nz_yem2IzLVv5t20DjMlfIOpNMYYG4-G1zldb873KShGT9W-VlGnd-loDsIV00QaLjSucNRtlIZMmhMZqGJkPMxr1unN38cHu6COnw9k_wVI49Etnni62kqn4yLZZRKjWIEi4i0Syj8VroTC62cQdGkXzkeo7mquaK-LDcKg5Zieel4/s1200/photo_2024-07-01_09-54-05.jpg

ហេតុនេះគិតត្រឹមថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋធានីធំៗរួមទាំងទីក្រុងជាច្រើនជុំវិញពិភពលោកគឺនៅតែបន្តជួបប្រទះនឹងរលកកម្តៅរយៈពេលយូរ។ ជាការពិតណាស់កំដៅខ្លាំងគឺបានបំផ្លាញសេដ្ឋកិច្ច បំផ្លាញដំណាំ សម្លាប់សត្វពាហនៈ និងកាត់បន្ថយផលិតភាពការងារ ជាពិសេសនៅកន្លែងដែលគ្មានម៉ាស៊ីនត្រជាក់ ព្រោះកម្មករត្រូវផ្អាកបន្ថែមទៀតដើម្បីសម្រាក និងផឹកទឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLv6sFXnLbGM3dRXdhCmVcNOFOptoMbqfm_z7-E55ajJWLUfpxpvknFxB3vdhtJCPhQ7s-nEF4ha4unPHMbIy7pEsfGEzS5INOqqWHoc2ZY2y4lkw9ufnxNQtOr-zNM3NO9-jwCeUzszGR9d8OMWngxJwTp0Qu_C75L2y-Z4fJtbOIC2mSNBSHz7YeqQw/s840/download.jpg

កំដៅខ្លាំងក៏បានដាក់សម្ពាធលើហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផ្លូវហាយវេ បណ្តាញថាមពល និងផ្លូវដែក ដែលបណ្តាលឱ្យមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ការដាច់ចរន្តអគ្គិសនី និងការផ្ទុះជំងឺ។ យោងតាមការសិក្សាឆ្នាំ ២០២២ ដោយមហាវិទ្យាល័យ Dartmouth កំដៅខ្លាំងបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាតបង់រាប់ពាន់លានដុល្លារចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ ហើយប្រទេសក្រីក្រគឺបានទទួលរងនូវផលវិបាកធ្ងន់ធ្ងរបំផុត៕

មុនមកកាន់តំណែងជាអភិបាលខេត្តកណ្តាល ឯកឧត្តមគួច ចម្រើន ធ្លាប់ធ្វើអភិបាលខេត្ត២ផ្សេងទៀត

0

នាព្រឹកថ្ងៃទី១ ខែកក្កដា​ ឆ្នាំ២០២៤នេះ ជាថ្ងៃដំបូងដែល ឯកឧត្តមគួច ចម្រើន ចូលកាន់តំណែងជាអភិបាលខេត្តកណ្តាល ជំនួសតំណែងឯកឧត្តម គង់ សោភ័ណ្ឌ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEignrWArq3QAnYpNM5bMmiFuUD1xTlLOVweWspht_qAomwVEo90XQvRFFXD8Bip6IYVfFnqZi6dtz6H52kg_Prv2FtCogFZD3lds8Pn_zSplsYS0Z78hyji10V3CUXl4hGlHBmRAMBH5SYH3mSKZ4U78iz7dg8nXszxy4wUkje15VvKZYy3jGJye9c_Ze8/s1280/449678287_1022843269199529_2479298064031672163_n.jpg

មុននឹងមកកាន់តំណែងជាអភិបាលខេត្តកណ្តាល ឯកឧត្តមគួច ចម្រើន ធ្លាប់ធ្វើជាអភិបាលខេត្ត២ផ្សេងទៀត ដែលរួមមាន៖

អភិបាលខេត្តកំពង់ចាម (ខែមិថុនា ឆ្នាំ២០១៧-ខែមិថុនា ២០១៩)

អភិបាលខេត្តព្រះសីហនុ (ខែមិថុនា ឆ្នាំ២០១៩-ខែមិថុនា ឆ្នាំ​២០២៤)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivbobyAcvDasVcccEXA7-XTMZy1qfF6mlO88eK0hWwGNs8M1scVprqwb9YZ1Hs0yybgy37KTkppd_SKMJIXGkK8CUHI5QC6Enqd3NITttfX5zOs9KIxy-uAL18wo4SRLIj2MifTHk6MVqbR9igpuRzFifOE49cBakQ9p1UYm9V1rH9FK6fTmih_OBJREs/s1280/449212554_1021608979322958_3702497675409207814_n.jpg

ក្រៅពីធ្លាប់ធ្វើជាអភិបាលខេត្ត ឯកឧត្តមគួច ចម្រើន ក៏ធ្លាប់ធ្វើជា៖

អភិបាលរងខណ្ឌចំការមន (១៩៩៩-២០០៤)

អភិបាលខណ្ឌមានជ័យ​(២០០៤-២០១៤)

អភិបាលខណ្ឌដូនពេញ (២០១៤-២០១៦)

អគ្គនាយករងរដ្ឋបាលក្រសួងមហាផ្ទៃ (២០១៦-២០១៧)៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-c59zfCnuB-pgwVh6ypIocEk9I3zvjIt2biIsHUaCz_YXPZlxde9hDqT72OkhzTvfv7Nq9etOjHLX8gZPoOVSAZz7aM9yZYOgnkwh1yxsJTL4u-QB-giX-8XCly02saZ8ke1l6ZSV6LST_zEKeGbuDJa5n2tuSPZS771DCgwjlxU1RqtOlr9XOZD0Rus/s1280/448024265_1008938523923337_2124651979789369481_n.jpg

សមត្ថកិច្ចបង្ក្រាបសាច់បង្កក៤តោន នាំចូលពីប្រទេសជិតខាង

0

អង្គភាពគយ និងរដ្ឋាករក្រោមឱវាទអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបនិងដុតកម្ទេចទំនិញហាមឃាត់នាំចូល ជាបំណែកសាច់បង្កកចំនួន ២ករណី ស្មើនឹង ៤ ៣២៩ គីឡូក្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAC8WhIOpOem82498CygFSsCd9mBxOs3BBqefv63GOOE8TVYDPI2Fa5tRUpq4Uwc8NzFxnUKpqdKxAsZX66g8R6K_Lv8pdJApaOfJFNJdu_9j3e1Rz2VRDJVLgpBfIpDlHdStQulbwEG_xIBQ1QgtRkiIpvCfvpLMcaDs-Cce4nHl0Tmb3muntDpcrk4Q/s960/449100518_122173697912085093_1548947618312130139_n.jpg

នៅក្នុងនោះ ករណីទីមួយ មានមឹក ១ ២១០ គីឡូក្រាម, ពោះវៀនជ្រូក ១ ៩៧០ គីឡូក្រាម និងជើងមាន់ ៩២៤ គីឡូក្រាម សរុប ៤ ១០៤ គីឡូក្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji9cuWiT_UjkNrQYrpHWZ1llGzu2hC_JIMx-8Xi2lPl7ow1s9qnPOPBIzcdaGfgCzogGUoFwTL7out1YB3U5yprxlYL6d5o7H8cOwuPiM-tHlZ-Unof7jZIFdfXRPK9ofMr_0_3BqF9ZfruUp7Q_IsT0YQvJ_gsQt4AJi2E9S1ypsymb-qZbFI72UoIao/s910/449652516_1916087785477616_1843974826190673863_n.jpg

ដោយឡែក ចំពោះករណីទីពីរ មានចុងស្លាបមាន់ ២២៥ គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យគយនិងរដ្ឋាករដូង នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង បង្ក្រាបនិងដកហូតពីឈ្មួញដែលលួចលាក់បង្កប់ក្នុងទំនិញដទៃនាំចូលពីប្រទេសថៃ តាមផែស្ងួតដូង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV8N2GGFCsDus4H18jtTOLwbAQaWrriR5ptc56EcHMxYd_Pc3h1nJgDr4V__T92FeU-Rag6qpZijIxaqjob1mW-W03FzvwhUhKLSEiRxcgAr7UmE-jTTfCAlPETLk1iDz4P7_zSI2V_U_jFya1B8quPphTUrSMC99BJO8KTPRHiLqGL2m-h3fDnhEL6TY/s960/449680120_122173697876085093_6327805194900466031_n.jpg

 

ទំនប់អាងទឹកថ្មីមួយទៀត ត្រៀមលេចរូបរាងនៅខេត្តកំពង់ធំ

0

គម្រោងសាងសង់ទំនប់អាងទឹកពាម ដែលស្ថិតនៅឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ បាននឹងកំពុងសាងសង់យ៉ាងញាប់ដៃញាប់ជើង ខណៈបច្ចុប្បន្នសាងសង់បាន៣៥ភាគរយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZeH2UJ7NAVwjyqHKm5X-lgO_xI2915U6JP2lBL948CoVDWXWGC-XwZz4tnXFz3PR0zPWgDlTcIA_RhqZMyGrQJDeY7RDYj1uSOM-792cqG8VbdflsuYX_Mi1xCnkRAAiQrZbVGoZMguPaKi0ySMb_VS4GLuah6IdnNIG-Xgt2O-E6kG_7SFaaLw_tl2o/s1280/BGyqWnIr-2.jpg

គម្រោងនេះអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៦២៦ហិកតា និងរដូវប្រាំងចំនួន ១.៩៤៩ហិកតា ព្រមទាំងដំណាំរួមផ្សំចំនួន ១៥ហិកតា និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ២.៤២៦គ្រួសារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEistD2WZUnqlqtW9LEki3U28SHIhVPVK8AFgiYQCjDjqw6ESGkW5zhyphenhyphenCZ7cTkFNm9usir0sqK8VSrTECucEeIZDvPIliYSF3HVJl4T4vKtf7pXseHkvwMbDANUg3NJEvQ66nosqbyRffCZs9nqcBKxY9YRyHdCvwP43mFhMkkHMaJNmKsHe-aYapmYut08/s1280/KwIysdtM-1.jpg

គម្រោងសាងសង់ទំនប់អាងទឹកពាម គ្របដណ្ដប់លើភូមិចំនួន ១១ នៃឃុំម្យាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។ ការងារសំខាន់ៗ របស់គម្រោងមានដូចជា សាងសង់ទំនប់ប្រវែង ២.០០០ម៉ែត្រ, សាងសង់សំណង់បង្ហៀរចំនួន ១កន្លែង និង សាងសង់សំណង់ទ្វារទឹក ចំនួន១កន្លែង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfvpWvUNGG8Lnvv-PIMz9y1vCSu88V0bTqSCDZtmm8Z9HznfCrvzSdGpgmnzwn9nkKLIs8hEEXx0SO4rNvLbKCtqK_B1KdIS0B1w8QjHD4wU9KCgAUNyAW9-bPfQQJroPVysv9JnVmDQBpClLqHr5lkI4B36-rZEY2W1O9cBH8GJhaSIPIlu0q9jR7GX0/s1280/a41cd2c46d6ce2cabad571d5a125621d.jpeghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjioyxug2aqRwpYbOc7_0ITrFkGX5dnLOeBCQeHzx0aEiyu3WBC51280N33WYk4vzTNeRhV6yuCBUpFjVZFquJlyoOM44bS1CPa5YhI97AZxqmNqIIjnlYfvnw6mECnFIzWzYR023fTMlvH7dsh8Bfx4Uyfop7XiHZMB6oLGG1hwIqRmdB-Hruuq-heKo/s1280/5ba11f0acc662fbbeb07f0fa523595e2.jpeg