ជំងឺមហារីក គឺជាមូលហេតុមួយដែលធ្វើឱ្យមនុស្សនៅលើពិភពលោក ស្លា.ប់ យ៉ាងច្រើនក្នុង១ឆ្នាំៗ ។ របាយការណ៍បញ្ជាក់ថា រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកជំងឺមហារី.ក ថ្មីបានកើនឡើងខ្ពស់គួរឱ្យបារម្ភ គឺជាមធ្យម មានមនុស្សរាប់ម៉ឺននាក់បានកើតជំងឺមហារី.ក ក្នុង១ថ្ងៃ ហើយវាជាបញ្ហាកង្វល់មួយរបស់ពិភពលោក ។ មូលហេតុធ្វើឱ្យមនុស្សបច្ចុប្បន្នកើតជំងឺមហារីកច្រើន ដោយសារការជក់បារី និងផឹកស្រា ។
មន្ត្រីអង្គការសុខភាពពិភពលោក (WHO) និយាយថា នៅឆ្នាំ២០៥០ អ្នកជំងឺមហារីកថ្មីនឹងកើនឡើងរហូតដល់ជាង៣៥លាននាក់ ឬកើនជាង៧៧% ។ កាលពីមុន អង្គការសុខភាពពិភពលោក ធ្លាប់សន្និដ្ឋានថា នៅឆ្នាំ២០៤០ អ្នកជំងឺមហារីកនៅទូទាំងពិភពលោក នឹងកើនឡើងជាង២៨លាន៩សែននាក់ ។.jpg)
ប៉ុន្តែនៅឆ្នាំ២០២៤ ចំនួនអ្នកជំងឺមហារីកបានកើនឡើងយ៉ាងឆាប់រហ័ស ហើយកត្តាសំខាន់ៗដែលធ្វើឱ្យពលរដ្ឋនៅលើពិភពលោក ប្រឈមនឹងការកើតជំងឺមហារីកកាន់តែច្រើន រួមមាន ៖ ការជក់បារី, ការផឹកស្រា និងបរិយាកាសកខ្វក់ ។
តាមទិន្នន័យនៅឆ្នាំ២០២២ បង្ហាញថា អ្នកជំងឺមហារីកថ្មីប្រមាណ២០លាននាក់ ក្នុងនោះបានស្លាប់ចំនួន៩លាន៧សែននាក់ ។ រីឯអ្នកជំងឺមហារីកនៅមានជីវិតរយៈពេល៥ឆ្នាំ បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យជំងឺមហារីក គឺស្មើជាង៥៣លាន៥សែននាក់ ។ ជំងឺមហារីកនឹងកើតលើមនុស្សម្នាក់ក្នុងចំណោម៥នាក់ ខណៈមនុស្សប្រុសកើតជំងឺមហារីក គឺស្លាប់ម្នាក់ក្នុងចំណោម៩នាក់ រីឯមនុស្សស្រីស្លាប់ម្នាក់ក្នុងចំណោម១២នាក់ ។.jpg)
ជំងឺមហារីកចំនួន៥ប្រភេទ នៅលើពិភពលោក រួមមាន ៖ មហារីកសួតមានច្រើនបំផុត គឺស្មើនឹង១២,៤% ក្នុងចំណោមអ្នកជំងឺមហារីកទាំងអស់ បន្ទាប់មក គឺមហារីកសុដន់, មហារីកពោះវៀនធំ, មហារីកក្រពេញប្រូស្តាត និងមហារីកក្រពះ ។ បើតាមស្ថិតិរបស់វិទ្យាស្ថានជាតិផ្នែកជំងឺមហារីកបង្ហាញថា ក្នុង១ឆ្នាំៗ មានអ្នកជំងឺមហារីកថ្មីប្រមាណ១សែន៤ម៉ឺននាក់ ក្នុងនោះស្លាប់អស់៨ម៉ឺន៣ពាន់នាក់ ។
វិធីការពារជំងឺមហារីកដ៏មានប្រសិទ្ធភាពបំផុតនាពេលនេះ គឺយើងគួរតែទទួលការត្រួតពិនិត្យពេលឈានដល់ការធ្វើរោគវិនិច្ឆ័យ ដើម្បីអាចព្យាបាលជំងឺមហារីកបានទាន់ពេលវេលា និងជាសះស្បើយបាន ៕










