ឈ្វេងយល់ពីភាពរឹងមាំរបស់សំណង់អគារខ្ពស់ៗក្នុងប្រទេសជប៉ុន អំឡុងពេលគ្រោះរញ្ជួយដី!
ជប៉ុនគឺជាប្រទេសមួយដែលងាយប្រឈមមុខនឹងគ្រោះរញ្ជួយដីតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។ ទោះបីជាណា ប្រទេសនេះតែងតែរុករកនឹងបច្ចេកវិទ្យាថ្មីៗ ដើម្បីការពារពីការខូចខាតដែលបណ្តាលមកពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ឬស្រាលនានា តួយ៉ាងដូចជាការផ្តោតសំខាន់ទៅលើគ្រឹះអគារដ៏រឹងមាំជាដើម។
រចនាសម្ព័ន្ធអគាររបស់ជប៉ុននីមួយៗដែលបានសាងសង់ឡើង តែងគិតគូរនិងវិភាគពីកត្តាផ្សេងៗ ដូចជាប្រភេទដី ជម្រៅនៃគ្រឹះអគារ និងកម្ពស់អគារ។ បន្ថែមពីនេះ អគារនីមួយៗត្រូវតែមានរចនាសម្ព័ន្ធដែលអាចបត់បែនបាន ឬអាចផ្លាស់ទីក្នុងអំឡុងពេលរញ្ជួយដី ក៏ដូចជាមានប្រព័ន្ធស្រូបយកសំណើម ដើម្បីជៀសវៀងការកកិត។
លក្ខណៈពិសេសមួយនៃអគារប្រទេសជប៉ុន គឺជាការប្រើប្រាស់«ឧបករណ៍ទប់លំនឹងដី»ដើម្បីទ្រទ្រង់អគារទាំងមូល។ «ឧបករណ៍ទប់លំនឹងដី» បំពាក់ដោយស្រទាប់មួយនៅខាងក្រោមអគារ ដែលធ្វើឡើងពីស្រទាប់កៅស៊ូ និងបន្ទះដែកឆ្លាស់គ្នា អាចឲ្យអគារមានចលនាបត់ទៅឆ្វេងនិងស្តាំប្រៀបដូចជារំស័រ ក្នុងអំឡុងពេលការរញ្ជួយដី។ 
ហើយប្រសិនបើនៅក្នុងអំឡុងពេលញ័រកាន់តែខ្លាំង ឧបករណ៍នោះនឹងដើរតួរនាទី ក្នុងការស្រូបយកកម្រិតនៃការញ័រកាន់តែខ្លាំងឡើងផងដែរ។ វាជាយន្តការមួយដ៏មានប្រសិទ្ធភាពបំផុត ជួយកាត់បន្ថយអាំងតង់ស៊ីតេនៃការរញ្ជួយនៅជាន់ខាងលើរបស់អគារ ការពារការខូចខាតដល់រចនាសម័ន្ធអគារ និងរក្សាលំនឹងគ្រឿងសង្ហារិមធំៗនៅខាងក្នុងមិនឱ្យដួលរលំ។
ទិដ្ឋភាពសំខាន់មួយទៀត ដែលអគារប្រទេសជប៉ុនធន់នឹងការរញ្ជួយដីនោះ គឺការប្រើប្រាស់បច្ចេកវិទ្យាទំនើប។ អគារត្រូវបានបំពាក់ដោយប្រព័ន្ធផ្តល់សញ្ញាទុកជាមុន ដូចជាការជូនដំណឹងពីការការរញ្ជួយដី និងបិទឧស្ម័ន និងអគ្គិសនីដោយស្វ័យប្រវត្តិជាដើម។ អគារជាច្រើនក៏មានប្រព័ន្ធពន្លត់អគ្គីភ័យដោយស្វ័យប្រវត្តិ ដើម្បីធានាសុវត្ថិភាពរបស់មនុស្សក្នុងអំឡុងពេលរញ្ជួយដីផងដែរ។
ដូច្នេះហើយ ឆ្លងតាមរយៈបទពិសោធន៍នៃការរងគ្រោះពីការរញ្ជួយដីនាពេលកន្លងៗមកនេះ គឺបានធ្វើប្រទេសជប៉ុនបន្តអភិវឌ្ឍបច្ចេកវិទ្យា ដែលមានសមត្ថភាពឆ្លើយតបទៅនឹងផលប៉ះពាល់នៃគ្រោះមហន្តរាយទាំងនោះកាន់តែខ្លាំងឡើង ដែលនេះគឺជាសក្ខីភាពមួយបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសជប៉ុនក្នុងការការពារប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងប្រទេសខ្លួន៕










អ្នកស្រីបន្តទៀតថា៖ “កាតថ្មីនេះនឹងផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជា សម្រាប់ការធ្វើដំណើរ និងទិញទំនិញនៅក្រៅប្រទេស ព្រមទាំងផ្តល់នូវបទពិសោធន៍ទូទាត់កាន់តែរលូន និងរីករាយសម្រាប់ពួកគេ។ គ្រប់ប្រតិបត្តិការទិញទំនិញនៅក្រៅប្រទេសរបស់អ្នកដំណើរកម្ពុជាដែលប្រើប្រាស់ Visa កាត ក៏ទទួលបានការធានារ នឹងការពារ ពីបណ្តាញសុវត្ថិភាពតាមអ៊ីនធើណេតដ៏ទំនើបផងដែរ។ លក្ខណៈពិសេសលេចធ្លោមួយនៃ បណ្ណវីសាពហុរូបិយប័ណ្ណ គឺមានលទ្ធភាពគ្រប់គ្រងអត្រាប្តូរប្រាក់ដោយខ្លួនយើងផ្ទាល់ដ៏ល្អបំផុតនៅនឹងកន្លែង។ អ្នកប្រើប្រាស់អាចទទួលបានអត្រាប្តូរប្រាក់ល្អបំផុតសម្រាប់ការប្តូរប្រាក់ទៅជាប្រាំបី (៨) រូបិយប័ណ្ណ ផ្សេងៗគ្នា និងរូបិយបណ្ណជាច្រើនទៀតនៅតាមប្រទេសនានាជុំវិញពិភពលោក ដែលធ្វើឱ្យបណ្ណវីសាពហុរូបិយប័ណ្ណនេះក្លាយជាឧបករណ៍ ដែលមានប្រសិទ្ធភាពខ្ពស់ សម្រាប់អ្នកធ្វើដំណើរញឹកញាប់ និងអ្នកទិញទំនិញនៅក្រៅប្រទេស។







.jpg)
.jpg)














.jpg)







.jpg)
.jpg)












