Home Authors បញ្ចូលដោយ admin

admin

37074 POSTS 0 មតិយោបល់

ដំណឹងល្អ! ពលរដ្ធណាបាត់ម៉ូតូដូចមានក្នុងរូបថតនេះ សូមទាក់ទងលេខទូរស័ព្ធ ០១២ ៩១៤ ៥៣៧

ភ្នំពេញ៖ កម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បាអំពៅ និងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការបង្រ្កាបករណីលួចម៉ូតូ និងទទួលផលចោរកម្ម ដកហូតម៉ូតូបានជាច្រើនគ្រឿង ។ ដូច្នេះបើបងប្អូនប្រជាពលរដ្ធណាបាត់ម៉ូតូដូចមានក្នុងរូបថតនេះ សូមទាក់ទងលេខទូរស័ព្ធ ០១២ ៩១៤ ៥៣៧ ៕

លោកតាន់ គីមសួរ ហៅផ្លូវជាតិលេខ៤ ជាផ្លូវមច្ចុរាជ (មានវីដេអូ)

រាជធានីភ្នំពេញ ៖ ផ្លូវជាតិលេខ៤ គឺផ្លូវដែលសម្បូរដោយរថយន្តធុនធំ ធ្វើចរាចរច្រើនជាងគេ។ គេសង្កេតឃើញថា រថយន្តធុនធំទាំងនោះបើកបរក្នុងល្បឿនលឿន វ៉ាជែងគ្មានប្រណីដៃ ហើយតែងបង្កគ្រោះថ្នាក់ចរាចរណ៍ជាហូរ បណ្តាលឲ្យមានមនុស្សស្លាប់ឥតស្វាង រហូតលោកតាន់ គឺមសួរ...

មេស៊ីម៉ាក់កម្ពុជា! យើងអាចភ្លេចមេរោគជម្ងឺកូវីត១៩ តែជម្ងឺកូវីត១៩ វាមិនភ្លេចយើងទេ!

រាជធានីភ្នំពេញ៖ ក្រៅពីការអំពាវនាវឲ្យពលរដ្ឋបន្តខិតខំរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩ លោកហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានលើកឡើងផងដែរថា យើងអាចភ្លេចមេរោគជម្ងឺកូវីត១៩ តែជម្ងឺកូវីត១៩ វាមិនភ្លេចយើងទេ។ លោក ហេង រតនា បានលើកឡើងតាមគេហទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី១២ ខែឧសភា...

realme 6i សមាជិកថ្មីនៃ realme 6 series នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៣ខាងមុខនេះ

ភ្នំពេញ៖ realme ដែលជាម៉ាកវ័យក្មេងដែលទើបតែមានអាយុកាលរយៈពេលពីរឆ្នាំ និង តែងតែប្រឹងប្រែងក្លាយជាម៉ាកដែលស្វែងយល់ពីយុវវ័យបំផុត។ ក្រៅពីតែងតែខិតខំបំពេញនូវតម្រូវការរបស់យុវវ័យនៅលើផ្នែកឌីសាញ និងគ្រឿងបំពាក់បច្ចេកវិទ្យានោះហើយ ក៏តែងតែបានគិតគូរដល់យុវវ័យទូទៅ ជាពិសេសសិស្សនិស្សិតដែលកំរិតថវិកាពួកគាត់មានកំណត់។ ដូច្នេះដោយឈរនៅលើគោលជំហនៃ realme 6 series...

នាយករដ្ឋមន្ត្រីកម្ពុជា ក្រើនរំលឹកពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ ព្រោះជំងឺកាចសាហាវនេះងាយឆ្លងលឿនណាស់

រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបន្តអំពាវនាវឲ្យពលរដ្ឋន្តប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ ព្រោះជំងឺដ៏កាចសាហាវនេះងាយឆ្លងលឿនណាស់។ តាមរយៈសំណេរលើហ្វេសប៊ុកនាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែនបានមានប្រសាសន៍យ៉ាងដូច្នេះថា តែក្នុងមួយប៉ព្រិចភ្នែកសោះចំនួនអ្នកឆ្លងជំងឺកូវីដ-19 នៅក្នុងពិភពលោកគឺបានកើនជាង៤លាននាក់។...

ផឹកចំស្រាប្រចណ្ឌ! ពេលស្រវឹងវាយប្រពន្ធសន្លប់ស្ដូក…

ខេត្តស្វាយរៀង៖ បុរសជាប្ដីម្នាក់ផឹកចំស្រាប្រចណ្ឌ ប្រើហិង្សាវាយប្រពន្ធបណ្ដាលឱ្យសន្លប់ស្តូកស្តឹង ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃាត់ខ្លួន កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២០ នៅភូមិថ្មី ឃុំបុស្សមន ស្រុករំដួល ។ ជនសង្ស័យឈ្មោះអ៊ុ សាបន...

ឪពុកចុងអប្រិយ! រំលោភកូនស្រីទើបមានអាយុ៩ឆ្នាំ រយៈ៣ឆ្នាំមកហើយ…

ខេត្តរតនគិរី៖ កម្លាំងអធិការនគរបាលស្រុកលំផាត់ សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបាតាង ឃាត់ខ្លួនជនសង្ស័យជាឪពុកចុងម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវ: កូនដើម ទើបមានអាយុ៩ឆ្នាំ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅឃុំបាតាង ស្រុកលំផាត់។ ជនសង្ស័យឈ្មោះ ប្រាជ្ញ សុវណ្ណ ភេទប្រុស...

ឈ្លើយណាស់! ស្រវឹងស្រាជិះម៉ូតូទៅបុករ៉ឺម៉កដឹកបន្លែ ឲ្យមនុស្សរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ថែមទាំងជេរសមត្ថកិច្ចនគរបាល និងអ្នកសារព័ត៌មានទៀត…

ភ្នំពេញ ៖ យុវជនម្នាក់មិនដឹងជាស្រវឹងស្រាមកពីទីណាទេ ជិះម៉ូតូលឿនពេក បានជ្រុលចង្កូតទៅបុករ៉ឺម៉កដឹកបន្លែមួយគ្រឿងពេញទំហឹង បណ្ដាលឲ្យភាគីខាងរ៉ឺម៉កដឹកបន្លែ ម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ហើយជនបង្កថែមទាំងជេរសមត្ថកិច្ចនគរបាល និងអ្នកសារព័ត៌មានថែមទៀត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២:៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ...

ទឹកស្ទឹងសែនរីងស្ងួត ស្រូវពលរដ្ឋរាប់ពាន់ហិចតារ នៅស្រុកកំពង់ស្វាយ ប្រឈមស្វិតងាប់

ខេត្តកំពង់ធំ ៖ ដោយសារតែមេឃមិនទាន់មានភ្លៀងធ្លាក់ បានធ្វើឲ្យទឹកស្ទឹងសែន រីងស្ងួតនៅតាមចំណុចមួយចំនួន ពិសេសនៅក្នុងស្រុកកំពង់ស្វាយ ដែលធ្វើឲ្យដំណាំស្រូវរបស់ប្រជាពលរដ្ឋរាប់ពាន់ហិចតារខ្វះទឹក ប្រឈមនឹងស្វិតងាប់។ លោកព្រំ ឃុត ជាពលរដ្ឋរស់នៅភូមិពាមគ្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា...

រថយន្តហ៊ីណូ ព្យាយាមជាន់ហ្វ្រាំងគេចរថយន្តមួយគ្រឿងទៀត ទៅប៉ះប៊ីដុងប្រេង បណ្ដាលឲ្យឆាបឆេះសន្ធោសន្ធៅ

ខេត្តកំពង់ចាម ៖ រថយន្តម៉ាកហ៊ីណូ ១គ្រឿង វាក់ជាមួយរថយន្តមួយគ្រឿងទៀត ជាន់ហ្វ្រាំងបង្ខំបណ្តាលអោយក្បាលរថយន្តប៉ះនឹងប៊ីដុងដាក់ប្រេងធ្លាយ បង្កឲ្យឆាបឆេះសន្ធោសន្ធៅ កាលពីវេលាម៉ោង១១៖២០នាទីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៦ ចំណុចមុខមន្ទីរពេទ្យបង្អែកស្រុកបាធាយ ស្ថិតក្នុងភូមិបាធាយ...