Home Authors បញ្ចូលដោយ admin

admin

37074 POSTS 0 មតិយោបល់

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ចោរឆក់​២​នាក់ ទៅ​តុលាការ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​០២​នាក់ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​) ទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២០ ។​ ​ជនសង្ស័យ​ទាំង​០២​នាក់​មាន​ទី​១ ឈ្មោះ ឆៃ ប៊ុ​ន​ឈឿ​ន...

ម៉ែអាថ្លែន! សមត្ថកិច្ច រកឃើញឱសថក្លែងក្លាយ២៨ប្រភេទ ដាក់លក់ឱសថស្ថាន អរុណរះ

ខេត្តស្វាយរៀង៖ ឱសថក្លែងក្លាយចំនួន២៨ប្រភេទ ត្រូវបានកម្លាំងគណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សហការកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេស្ឋកិច្ច កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀងកម្លាំងអាវុធហត្ថក្រុង និងមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដឹកនាំសម្របសម្រួលដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត រកឃើញ កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅឱសថស្ថានអរុណរះ...

ពលរដ្ឋចំនួន៧៥នាក់! លើកគ្នាមកដុតបំផ្លាញទីស្នាក់ការប៉ុស្តិ៍ឧទ្យានជាតិវរៈជ័យ ចំនួន២ខ្នង

ខេត្តរតនគិរី៖ ទីស្នាក់ការប៉ុស្តិ៍ឧទ្យានជាតិវរៈជ័យចំនួន២ខ្នង ត្រូវបានប្រជាពលរដ្ឋចំនួន៧៥នាក់ លើកគ្នាសម្រុកទៅដុតបំផ្លាញចោលឆេះខ្ទេចខ្ទីអស់។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨,៤០នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចអូរឡាប៉ង ស្ថិតក្នុងភូមិតាបូក ឃុំតាវែង លើស្រុកតាវែង ។ បើតាមរបាយការណ៍របស់លោក ស៊ូ វណ្ណធិនអភិបាលស្រុកតាវែង...

បែកធ្លាយ! សម្ដេច ស ខេង ព្រមានថ្នាក់ដឹកនាំនគរបាលខេត្តកំពង់ធំ ៥នាក់

រាជធានីភ្នំពេញ៖ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតព្រមានដល់ស្នងការ និងស្នងការរង និងនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ ចំនួន៥រូប ជុំវិញការធ្វេសប្រហែសលើការងារ។ នេះបើតាមលិខិតព្រមានលើកទី១ របស់សម្ដេច ស...

អ្នកវិទ្យាសាស្រ្តរកឃើញឡើងវិញ នូវវត្តមានខ្យងដីយក្ស នៅកម្ពុជាដែលបាត់ជាច្រើនរយឆ្នាំ

រាជធានីភ្នំពេញ៖ អ្នកវិទ្យាសាស្រ្តបានអះអាងអំពីការរកឃើញជាថ្មីនូវប្រភេទខ្យងកម្រមួយប្រភេទ នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្តីរាយការណ៍នៅក្នុងព្រឹត្តិប័ត្រព័ត៌មាន ប្រវត្តិធម្មជាតិនៃកម្ពុជា (Cambodian Journal of Natural History) ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ ។ ប្រភពដដែលបានអះអាងថា ខ្យងកម្រមួយប្រភេទនេះ...

សូមប្រយ័ត្ន! មន្ត្រីយោធាម្នាក់បាញ់សម្លាប់ប្រពន្ធខ្លួនឯង និងប្រពន្ធយោធាម្នាក់ទៀត រួចរត់គេចខ្លួនដោយស្ពាយកាំភ្លើងអាកា មានគ្រាប់១២០គ្រាប់ ទៅជាមួយ

ខេត្តឧត្តរមានជ័យ ៖ មន្ត្រីយោធាម្នាក់ បានយកកាំភ្លើងអាកាបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន និងប្រពន្ធរបស់មន្ត្រីយោធាម្នាក់ទៀត គ្មានញញើតដៃ រួចរត់គេចខ្លួនបាត់ ដោយស្ពាយកាំភ្លើងអាកាទៅជាមួយ រួមទាំងគ្រាប់១២០គ្រាប់ផងដែរ។ មន្ត្រីយោធាដែលបាញ់សម្លាប់ប្រពន្ធខ្លួនឯង និងប្រពន្ធមន្ត្រីយោធាម្នាក់ទៀតនេះ មានឈ្មោះ សឿន កាន់...

ហេងវិញ! លួចរថយន្តបានសម្រេច យកទៅសម្ងំដូរផ្លាកលេខ សមត្ថកិច្ចល្បាតប្រទះឃើញ ក្រុមចោររត់គេចខ្លួនបាត់…

ភ្នំពេញ៖ សមត្ថកិច្ចកំពុងល្បាត ឃើញភ្លើងពិលទូរស័ព្ទផ្លុងៗនៅក្នុងរថយន្តមួយគ្រឿងនៅកៀនព្រៃជិតរបងរោងចក្រ ក៏ចុះទៅមើល ស្រាប់តែឃើញជនសង្ស័យចំនួន២ រត់ចេញពីរថយន្តនោះ គេចខ្លួនបាត់ ។ ពេលនោះ ក៏មានក្រុមអ្នកសារព័ត៌មានជាច្រើននាក់ មកធ្វើការឡាយ ស្រាប់តែជនរងគ្រោះជាម្ចាស់រថយន្ត ឃើញតាមរយៈការឡាយនោះ ក៏បានមកមើលផ្ទាល់...

លើក​មុន​ច្រឡំ​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ ឥឡូវ អ៊ី​រ៉​ង់​បាញ់​ច្រឡំ​ ត្រូវ​នាវាចម្បាំង​គ្នា​ឯង

តេ​អ៊ី​រ៉​ង់ ៖ នាវាចម្បាំង​អ៊ី​រ៉​ង់​មួយ​គ្រឿង ត្រូវ​បាន​វាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​ល​មួយ​ផ្សេង​ទៀត ដោយ​ចៃដន្យ ក្នុងអំឡុងពេល​ធ្វើ​សមយុទ្ធ​មួយ ដោយ​បាន​ផ្ដាច់ជីវិត​នាវិក​ចំនួន ១៩​នាក់ និង ១៥​នាក់​ផ្សេង​ទៀត​បាន​រង​របួស នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ដោយ​សារព័ត៌មានចិនស៊ីនហួរ ។ ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​១០...

រំភើបណាស់! ប្រាសាទកណ្ដាលស្រះស្រង់ ដែលត្រូវបាក់រលំរាប់រយឆ្នាំនោះ នឹងផុសចេញរូបរាងពិតនៅចុងឆ្នាំនេះ

សៀមរាប៖ ស្រះស្រង់ និងប្រាសាទបន្ទាយក្ដី ទំនងជាត្រូវបានកសាងឡើងដំបូងគេបង្អស់ក្នុងចំណោមព្រះរាជសមិទ្ធផលនានារបស់ព្រះបាទជ័យវរ្ម័នទី៧ មុនការកសាងប្រាសាទតាព្រហ្ម នៅឆ្នាំ១១៨៦។ នៅកណ្ដាលស្រះស្រង់ក៏មានប្រាសាទតូចមួយដែរ ប៉ុន្តែប្រាសាទនោះត្រូវបានបាក់រលំជាច្រើនរយឆ្នាំមកហើយ។ មកដល់ពេលបច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរាបានបើកការជួសជុលប្រាសាទនេះឡើងវិញ ដែលគ្រោងនឹងបញ្ចប់ឲ្យបានរួចរាល់នៅចុងឆ្នាំ២០២០នេះ។ នេះបើតាមសំណេរលើហ្វេសប៊ុកក្រសួងទេសចរណ៍។ នាពេលថ្មីៗនេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាបានរកឃើញបុរាណវត្ថុមួយចំនួនពីការធ្វើកំណាយនៅក្រោមប្រាសាទកណ្ដាលស្រះស្រង់នេះ ក្នុងនោះរួមមាន...

ក្រសួងទេសចរណ៍ អំពាវនាវដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ យកឱកាសកូវីដ កែលម្អគុណភាព

រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា អំពាវនាវដល់ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់នៅក្នុងប្រទេសកម្ពុជា ឱ្យយកឱកាសកូវីដ១៩ កែលម្អគុណភាពឱ្យប្រសើរឡើង ដើម្បីត្រៀមខ្លួនក្រោយចប់វិបត្តិ នៅពេលខាងមុខនេះ។ នេះបើយោងតាមសេចក្ដីអំពាវនាវរបស់ក្រសួងទេសចរណ៍។ ក្រសួងទេសចរណ៍ មានចក្ខុវិស័យសុទិដ្ឋិនិយមថា វិស័យទេសចរណ៍កម្ពុជា នឹងវិលត្រឡប់ទៅរកភាពប្រសើរឡើងវិញ ក្រោយវិបត្តិនៃការរីករាលដាលជាសកល...