រាជធានីភ្នំពេញ ៖ ផ្លូវជាតិលេខ៤ គឺផ្លូវដែលសម្បូរដោយរថយន្តធុនធំ ធ្វើចរាចរច្រើនជាងគេ។ គេសង្កេតឃើញថា រថយន្តធុនធំទាំងនោះបើកបរក្នុងល្បឿនលឿន វ៉ាជែងគ្មានប្រណីដៃ ហើយតែងបង្កគ្រោះថ្នាក់ចរាចរណ៍ជាហូរ បណ្តាលឲ្យមានមនុស្សស្លាប់ឥតស្វាង រហូតលោកតាន់ គឺមសួរ បានហៅផ្លូវជាតិលេខ៤នេះ ថាជាផ្លូវមច្ចុរាជ។

យោងតាមគណនីហ្វេសប៊ុកផេក របស់លោកតាន់ គីមសួរ ដែលបានបង្ហោះវីដេអូឃ្លីប កាលពី១១នាទីមុននេះ ភ្ជាប់ជាមួយសំណេរថា« អ្នកដែលធ្លាប់ជិះម៉ូតូឆ្លងកាត់ផ្លូវនេះ ទើបអាចយល់អំពីអារម្មណ៍នេះច្បាស់។

ខ្ញុំសូមហៅផ្លូវជាតិលេខ៤ ថាជាផ្លូវមច្ចុរាជ ព្រោះផ្លូវនេះបានឆាបឆក់យកអាយុជីវិតប្រជាជនខ្មែរយើងដែលជិះឆ្លងកាត់ផ្លូវនេះអស់ជាច្រើនាក់។ នេះជាការសំណូមពររបស់ខ្ញុំ បើបងប្អូនយល់ថា នេះជារឿងត្រឹមត្រូវ ហើយខ្វាយខ្វល់ពីអាយុជីវិតបងប្អូនខ្មែរយើង សូមធ្វើការចែករំលែកវីដេអូនេះឲ្យបានច្រើន ដើម្បីឲ្យអាជ្ញាធរតាមតំបន់ទទួលជ្រាបផង»៕

ចង់ជ្រាបថា លោកតាន់ គីមសួរ និយាយអ្វីពីផ្លូវជាតិលេខ៤នេះ សូមប្រិយមិត្តទស្សនាវីដេអូ ដូចខាងក្រោម៖