ខេត្តរតនគិរី៖ កម្លាំងអធិការនគរបាលស្រុកលំផាត់ សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបាតាង ឃាត់ខ្លួនជនសង្ស័យជាឪពុកចុងម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវ: កូនដើម ទើបមានអាយុ៩ឆ្នាំ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅឃុំបាតាង ស្រុកលំផាត់។
ជនសង្ស័យឈ្មោះ ប្រាជ្ញ សុវណ្ណ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករជៀជ័រកៅស៊ូ រស់នៅភូមិឃុំខាងលើ។ ចំណែកជនរងគ្រោះឈ្មោះ ធ.ជ ភេទស្រី អាយុ០៩ឆ្នាំ ជនជាតិទំពួន រស់នៅជាមួយគ្នា។

ជនសង្ស័យឈ្មោះ ប្រាជ្ញ សុវណ្ណ ជាឪពុកចុងបានធ្វើសកម្មភាពរំលោភសេពសន្ថវ: កូនដើមទើបមានអាយុ៩ឆ្នាំនេះ ជាច្រើនលើកមកហើយ តាំងពីអំឡុងឆ្នាំ២០១៨-២០១៩ និងអំឡុងខែ ០១ ខែ០២ ឆ្នាំ២០២០នេះ។
ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕