Home Blog Page 984

ឈប់បារម្ភនឹងបញ្ហាមូសខាំទៀតទៅ! វិធីសាស្ត្រនេះនឹងជួយកម្ចាត់មូសក្នុងផ្ទះអស់គ្មានសល់

0

ដល់រដូវវស្សាសត្វមូសគឺមានឱកាសយ៉ាងច្រើនក្នុងការជ្រកកោនក្នុងផ្ទះរបស់យើង ទោះបីជាយើងបិទទ្វារជិតយ៉ាងណាក៏ដោយ ក៏ពួកវានៅតែអាចជ្រៀតចូលបាន ដែលធ្វើឱ្យរំខាន និងបង្កជារោគផ្សេងៗលើកុមារនិងមនុស្សចាស់។ ជាការពិតណាស់ នៅពេលមានមូសខាំមនុស្សភាគច្រើនតែងតែប្រើថ្នាំបាញ់មូស ឬអុជធូបមូសជាដើម ដូច្នេះដើម្បីជំនួសការប្រើវិធីសាស្ត្រនេះ យើងសូមណែនាំគន្លឹះងាយដូចខាងក្រោម ធានាថានឹងកម្ចាត់មូសយ៉ាងមានប្រសិទ្ធភាពបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnJm0185TBPrTrksqlqU6Rnj4eYz62H33qSwwOPLAJ7Rv9IGklG5YnFrCGOFxdbMV_Bcq1yr-7KLXXT_eCepGW2fzLv5M6bm_qG8u7Pnxs88mxIXjLiXP6S-EcAbaR_E8p4TsAnRS_qmSFP3Dg8fUb2IIKxSsFomiZltT2cquhoKlr9ABlz3kvD1v1U2g/s800/Aedes_aegypti_feeding.jpg

១.ប្រើអាល់កុល ឬស្រាបៀរ៖ មានដែរលួចឆ្ងល់អត់ថានៅក្នុងបារ ឬក្លឹបកម្រមានបញ្ហាមូសខាំណាស់ នេះក៏ព្រោះតែពពួកសត្វល្អិតនោះស្អប់ក្លិនស្រាបៀ និងស្រាជាខ្លាំង។ អ្វីដែលត្រូវធ្វើគឺដាក់ស្រាបៀ ឬអាល់កុលមួយកែវនៅក្នុងបន្ទប់ ឬក្នុងផ្ទះធានាថាមូសនិងលែងហ៊ានបង្កើតជម្រកក្នុងបរិវេណផ្ទះយើងទៀតហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoYumFn9lc0WJMjcTt0XiEN17SbIAbopMNFejkZT7QylozJ7qhLNpdvEs1QbjF4lQDnBTRYR6KzZ_STWSzqJd48hug1i6tnzGs1jXKIY567NXMA-oskOhn5QawkU8IBMhjkgrJgAvykUzG22nR9nsMDg69vYQdSjd0XFH9Jbko2-1YWMwyB4XZdiqbRwc/s900/Attach59428_20190911_180701-900x507.jpg

២.ទៀនក្រអូប៖ ទៀនក្រអូបគឺមានប្រជាប្រិយភាពជាខ្លាំងបំផុតសម្រាប់ការប្រើប្រាស់ជាទូទៅ ពេលយើងមានដំណើរកម្សាន្តទៅក្រៅ ឬបោះតង់តាមព្រៃភ្នំជាដើម។ គ្រាន់តែដាក់ទៀនក្រអូបនៅជុំផ្ទះរបស់យើង នោះផ្ទះរបស់យើងនឹងលែងមានមូសទៀតហើយ ព្រោះក្លិនក្រអូបនឹងដេញមូសមិនឱ្យហើរមកជិតយើងបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDKJkbk5TvsdTrSelwtdpbWCVHculCpZsGc_At4R2InDLVlazP8Cm9w4McTA4G7UWTPwQ2DMfSpgqRMGfN9BSMDL-JTjeB7BOrZDSbAh5UvFztQhOFCJyR7XMRl-L_C3XVtqvJ0RaAawKLRmh-uCZ6RGa1fc_6kuFQLVqdd16nnYrwDxDuLE5tapDfaQo/s547/d517u7ifnb071.jpg

៣.ជីរអង្កាម៖ ជីរអង្កាមមានក្លិនមុតស្រួច និងស្ងួត ហើយអាចប្រើបានទាំងប្រេង និងរុក្ខជាតិថែមទៀតផង។ ប្រសិនបើយើងមានរុក្ខជាតិនេះដាំនៅក្នុងផ្ទះ សូមបេះស្លឹកពីរបី ហើយញីឱ្យម៉ត់នៅចន្លោះដៃដើម្បីបញ្ចេញប្រេងឡើងមក រួចយកមកលាបលើខ្លួនជាការស្រេចនោះមូសនឹងលែងហ៊ានចូលមកជិត។ ជម្រើសមួយទៀតគឺបង្កើតថ្នាំបាញ់ជីរអង្កាម ដើម្បីធ្វើឱ្យផ្ទះរបស់យើងប្រែជាស្រស់ថ្លានិងបាត់មូសទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyiNNnXwRS_wo0Y9AH6ahEwKRbpHGkKWphvO4qy7Loj59nMJaG9FhCn7qOsM6Ns9Y0h792_5RQE5m6dRIBgKy8g2zlpRCQc33fDAdprrK4D9hM-vGInwKAGK617vkXd9kTWokH3Mkqh03Cx6v_dPa1Yh0JmhzXW65X4ZhKTs6_pSH-VdzhRWvZEd1ne4U/s970/photo_2024-07-09_15-20-58.jpg

៤.ញ៉ាំខ្ទឹមស៖ ខ្ទឹមសត្រូវបានគេប្រើនៅក្នុងថ្នាំដេញមូសជាច្រើនប្រភេទ ដូច្នេះហេតុអ្វីបានជាវាការពារអ្នកមិនឱ្យមូសខាំបានពេលបរិភោគរួច? បន្ទាប់ពីបរិភោគអាហារមានជាតិខ្ទឹមរួច មូសមិនអាចរំខានអ្នកបានឡើយ នេះក៏ព្រោះតែមូសស្អប់ក្លិនខ្ទឹមបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMGsV5V7yL67AoBndLU9kDVook8o-9aNE_LpLv5r-i5z-gClIMOmFGBZlhha0V2oH6GccwY_NVFfkSEFoVmiyEyTtqk1-w1Dv0d0hjvfrqCrDrKpuflK_1AJIxEmUn2ZzRjsOh7gdiax40mjDaDIdh0tBrbOh_bUmRS8KXFigbRDTAF891STDaurkQ04Q/s1024/sjm-mosquito-0420-021.webp

៥.ពាក់អាវស៖ ដើម្បីចៀសវាងបញ្ហាមូសខាំអ្នកត្រូវពាក់អាវសជានិច្ច ដោយសារការស្លៀកសម្លៀកបំពាក់ពណ៌ផ្សេងៗគឺគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់សត្វមូស ព្រោះមានពន្លឺខ្លាំង តែពណ៌ស មូសមិនចាប់អារម្មណ៍ទេ។ ទោះជាយ៉ាងណាក៏ដោយ មូសនៅតែអាចខាំបានដែរ តែខាំតិចជាងអ្នកពាក់អាវពណ៌ផ្សេងជាពិសេសអាវពណ៌ខ្មៅតែម្ដង។https://preview.redd.it/apparently-mosquitoes-can-bite-other-insects-v0-3kglrpkezv2d1.jpeg?auto=webp&s=f3d460ad5e9308ac2a2c58ad9206a8cfc258bbbd

៦.សាប៊ូលាងចាន៖ លាយសាប៊ូលាងចានបន្តិចដាក់ជាមួយទឹកធម្មតាក្នុងធុងតូចល្មម រួចយកទៅដាក់នៅកន្លៀតផ្ទះមួយយប់ជាការស្រេច។ ការធ្វើបែបនេះមូសនឹងទៅរោមធុងទឹក ហើយវានឹងងាប់ក្នុងនោះជាមិនខាន៕

ហង្ស ម៉ានីតា បង្ហាញដំរួយអាចតំណាងប្រទេសកម្ពុជាម្តងទៀតលើឆាកបវរកញ្ញា

0

ហង្ស ម៉ានីតា Miss Universe Cambodia 2022 ត្រូវបានអ្នកគាំទ្រសង្ស័យថានាងអាចតំណាងប្រទេសកម្ពុជាម្តងទៀតប្រកួតនៅលើឆាកបវរកញ្ញា។ ការសង្ស័យនេះក្រោយពីគេបានឃើញ ហង្ស ម៉ានីតា បង្ហោះវីដេអូអនុស្សាវរីយ៍របស់នាងអំឡុងពេលប្រកួតឆាក Miss Universe លើកទី៧១ លើទឹកសហរដ្ឋអាម៉េរិកកាលពីឆ្នាំ២០២២កន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI0q0N1de_x_sje2Tzt2m4dVh7sWQt7fUPc1FtqkGgb83mrbeq02KsDY_sIfcUOfVS34kZFtuBTkKan7dLxVkNC-XAgrW68CJkO13qSoNi00GrnaP2zVPzhgyY_WwvLMqqyP8MqBAUj-kHojGCSlhFehPRJHDlkCL_j7I6sMotekmuQoYycUFSOXj1TTU/s2048/image_2024-07-09_11-56-17.png

បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ ហង្ស ម៉ានីតា ដែលត្រូវបានអ្នកគាំទ្រចាត់ទុកថាជាកូនពៅក្រោមការគ្រប់គ្រងរបស់លោក ម៉ែន និមលរ័ត្ន ដោយសារតែកម្មវិធីបវរកញ្ញានេះត្រូវបានផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មីធ្វើឱ្យអ្នកគាំទ្រសង្ស័យថានាងអាចតំណាងប្រទេសកម្ពុជាម្តងទៀត។ ការសង្ស័យថាកូនខ្មែរ កាត់បារាំងរូបនេះអាចប្រឡូកក្នុងវិស័យបវរកញ្ញាម្តងទៀតដោយសារតែគេបានឃើញ ហង្ស ម៉ានីតា បង្ហោះវីដេអូកាលពីនាងប្រកួតនៅលើឆាក Miss Universe។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8UimoO7IBavpza76TZ5bC5iTOKYAmS75eUIZdbvdRjJ-rmLHC0h2zYxQIbe7Rf9zb0dqJzLh2fXgUAnCPJZsNkIwq2bmcvPFFAv0Wji8Ito55dEtfSL1S4SJKYzrZIp2uOV9g_Hfl_Owdvpny24j5GGxun0rqA9RZZcyUBMHROTcPMv1elum8MZQu0zk/s2048/image_2024-07-09_11-56-19%20(2).png
កាលពីថ្ងៃទី៨ កក្កដា ហង្ស ម៉ានីតា បានបង្ហោះវីដេអូខ្លីមួយរយៈពេល១.៣០ នាទី ជាវីដេអូសង្ខេបអំឡុងពេលនាងតំណាងប្រទេសកម្ពុជាដោយបានដាក់រូបបេះដូងពណ៌ស្វាយជាមួយពាក្យថា «Stay tuned…» និងបានដាក់ហាសថេក Miss Universe Cambodia 2022»។ ការបង្ហោះនេះបានធ្វើឱ្យមានការទាក់ទាញក្នុងចំណោមអ្នកគាំទ្រវិស័យបវរកញ្ញាដោយសង្ស័យថា ម៉ានីតា អាចវិលមកប្រកួតបវរកញ្ញាម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJPxDyVAzUY3y9AfDEX5yA_DjhHyelogO5Za35Gp9Kfh6MOvQmcJeJzSNW_6EzDWK9tZ2oe8cFOSo-31f2lH_l41PhbZu2YteNnYeD9GmcEUPTt6VeKVp41LzBi5o-gp0b5caXxPCuxSoTJ1Nev4A3moYy4UGnRSY0RD-Z0ll9L_RVUqjQa8nYAlZZJHU/s1440/image_2024-07-09_11-56-19.png

អ្នកគាំទ្របានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងចំពោះដំរួយនេះហើយនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការវិលត្រលប់មកវិញបន្ទាប់រយៈពេល២ឆ្នាំរបស់នាងមកកាន់ឆាកបវរកញ្ញាម្តងទៀត។ ជាមួយគ្នានេះ អ្នកគាំទ្របានខម្មិនទៅលើកម្មវិធីបវរកញ្ញាផ្សេងៗដែលនាងអាចតំណាងប្រទេសកម្ពុជាម្តងទៀតគឺអាចជាកម្មវិធី Miss International និង Miss World ហើយសន្ទុះដែលថា ហង្ស ម៉ានីតា ចូលឆាក Miss Internationalគឺមានចំនួនច្រើន ស្របពេលដែលឆ្នាំ២០២៣ សំណាង អេលីណា ដែលជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៩ ចូលប្រកួតកម្មវិធីមួយនេះដែលជាការតំណាងប្រទេសជាលើកទី២របស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJGEC3s0ddVk5KbVOd0CcNRIj0PBUkSJCmD25d5DVen7rvMeMv0VIXx8xAWkxjNVDIsMd_YeZ0oZe1O8YJnE0txr-46fu29u4tXmnG4ntqR5L3rxCy_66o7cU3ZDNMM7-ysfSyPhcMsY4tVO6R9W3HXF9xq9qqbKBWXgOwnDsPiKHbwWnv0EXGfBFZXsY/s1791/image_2024-07-09_11-56-24.png

គួរបញ្ជាក់ផងដែរថា ហង្ស ម៉ានីតា មានម្តាយជាជនជាតិខ្មែរនិងឪពុកជាជនជាតិបារាំងអាចនិយាយបាន៤ភាសា គឺភាសាខ្មែរ អង់គ្លេស បារាំងនិងអេស្ប៉ាញ។ ការប្រកួតរបស់ ហង្ស ម៉ានីតា នៅលើឆាកអន្តរជាតិក្នុងទឹកដីសហរដ្ឋអាម៉េរិកធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រប៉ុន្តែគួរឱ្យសោកស្តាយកម្ពុជាមិនអាចបំបែកប្រវត្តិសាស្រ្តចូលTOP ក្នុងការប្រកួត Miss Universe ឡើង។ កាលពីនាងប្រកួតបវរកញ្ញាចក្រវាល៤ជំនាន់គឺ រឿន ណាត សំណាង អេលីណា រ៉េត សារីតា ងិន ម៉ារ៉ាឌី បានទៅចូលរួមលើកទឹកចិត្តនាងដោយផ្ទាល់៕

ស្លុតណាស់! ក្មេងៗ៣នាក់បាត់បង់ជីវិ.ត ល.ង់ទឹកបឹងទឹកជោរហើយមានម្នាក់គឺជាក្មួយស្រី បញ្ញា សិទ្ធ

0

តារាចម្រៀងនិងសម្តែង បញ្ញា សិទ្ធ បានបង្ហាញដំណឹងអកុសលមួយគឺក្មួយស្រីរបស់ខ្លួននិងមិត្តភក្តិរបស់គេ២នាក់បានបាត់បង់ជីវិតជាមួយគ្នាដោយសារតែលង់ទឹក។ បើតាមការឱ្យដឹងពីឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាលក្មេងៗដែលបានបាត់បង់ជីវិតទាំង៣នាក់ក្នុងហេតុការតែមួយនេះគឺលង់ទឹកបឹងទឹកជោរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2fGnIJxpRGQQ9PCfYzWp1jbRoFdWeXOK4_DEaW3GXiR1v8frFtoNkYOsaEVvxLc2p8pl1H3XvPYfGBhsQTdOl48ThtwYmswrfliE7BJyRao4PIGbtxjkfTrTdLbODIGgqc6JCjWSWpbqBtQSKwpo6QR1oKm_QJyaR-2iQ1DvfdjXlFoB7Akhrf5eLBNU/s2048/image_2024-07-09_10-43-02.png

ម៉ោង៣ជាងទៀបភ្លឺឈានចូលថ្ងៃទី៩ កក្កដា តារាចម្រៀងនិងសម្តែង បញ្ញា សិទ្ធ បាន Live នៅលើបណ្តាញសង្គមរបស់ខ្លួនដែលកំពុងមានទុក្ខជាទម្ងន់ដោយក្មួយស្រីរបស់លោកនិងមិត្តភក្តិរបស់គេពីរនាក់ផ្សេងទៀតបានស្លាប់ជាមួយគ្នាដោយសារតែលង់ទឹក។ អ្នកក្នុងចង្កោមសិល្បៈរួមទាំងអ្នកគាំទ្របានចូលរួមរំលែកទុក្ខក្នុងហេតុការណ៍ដ៏ស្លុតមួយនេះ និងមរណភាពក្មួយស្រីរបស់តារាប្រុសរូបនេះផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFE-97OrQq14ARdymhHZW8YxSVQQnuAHZs3dCoRacRomwfCo-asfYo4RPCuOesHifaaEH3p5eHfMmlgUoP0_Tc3u0NIE4TBzlo4ua6BD34LZkX0e3bkkmK2llpmdDw0gvTGL-1-I1Pk0xzH7Ep8bHtBIbHH54NYCCT_TDFr5BCIOojgrNJBPUJmdi4lmk/s1884/image_2024-07-09_10-43-04.png

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាលបានបង្ហាញអារម្មណ៍រន្ធត់ចិត្តជាខ្លាំងចំពោះដំណឹងដែលមានក្មេងលង់ទឹកស្លាប់ម្តង៣នាក់នេះនិងស្នើដល់ឪពុកម្ដាយ អាណាព្យាបាល មើលថែកូនៗឱ្យបានល្អ។ ឯកឧត្តម បានសរសេរនៅលើបណ្តាញសង្គមថា «យប់មិញពិតជារន្ធត់ចិត្តជាខ្លាំង ក្រោយទទួលបានដំណឹងថា មានប្រជាជននៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បាត់ខ្លួន កូនៗចំនួន ៣ នាក់ (អាយុ១២;១៣ឆ្នាំ)និងឃើញតែស្បែកជើង និង អាវនៅមាត់ស្រះទឹក ។ រដ្ឋបាលខេត្ត ក្រុងស្រុក និង កងកម្លាំងចម្រុះបានទៅដល់ ហើយរកអ្នកចេះមុជទឹក បង់សំណាញ់ រាវរកក្នុងស្រះ បានឃើញ តែអកុសល ក្មួយៗទាំង ៣ បានផុតជីវិតអស់ហើយ។ សូមបួងសួង ឱ្យវិញ្ញាណក្ខន្ធ ក្មួយៗបានទៅកាន់សុគតិភព ។ សូមឪពុកម្ដាយ អាណាព្យាបាល មើលថែកូនៗឱ្យបានល្អ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqKh9VjZqHxLPHxOaqn-HZEXVAQqf8wIj0x4FjkAOv7LT4dMoaQgHRA_gEnuoQtn64CfSexNhH2RZK9tUqP10kYc7GH22MdixfNNN9msAZM8mp6-hpAt0S-gvbXKfQHn9PRV586RYNQgYWFk-i9eTTaWnJQ2G0b93tOUAX9ALUQ7EO4sKrUFevtgvTPbk/s704/image_2024-07-09_10-43-07%20(2).pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwON8DWDHrwwNlMd3YrRQD35oFDAXyzoIR37xoJhdURzfuxVBZWjo6l4nXJ2lz0MIWzXN4yCFySNNL-JE_e20SFf5_2bVbM94gwGSF8Aa5MEf58J71UdIBioaftSBoW72EWq-0W5QRn1FhqnGdWYv66aU7_RSZkC97nxCAaSinhrnsaLllAK7d7xFTqSY/s1280/image_2024-07-09_10-43-06.png

ផ្ទុះការវែ.កញែ.កក្រោយគេប្រទះឃើញ Jennie ជក់បារីអេឡិចត្រូនិចនៅចំពោះមុខបុគ្គលិក

0

កាលពីថ្ងៃទី៨ ខែកក្កដា អ្នកគាំទ្របានកត់សម្គាល់ឃើញ Jennie ប្រើឧបករណ៍ពណ៌ខ្មៅតូចមួយដែលស្រដៀងនឹង vape ឬបារីអេឡិចត្រូនិច។ ក្នុងវីដេអូនោះ គេឃើញ Jennie យករបស់មកប៉ះបបូរមាត់ បន្ទាប់មកនាងដកដង្ហើមចេញផ្សែង។ ទោះបីជារូបភាពនេះត្រូវបានដកចេញពី vlogយ៉ាងឆាប់រហ័សប៉ុន្តែក៏មានវីដេអូខ្លីៗចែកចាយលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ ដែលបង្កឱ្យផ្ទុះការវែកញែកយ៉ាងទូលំទូលាយតាមអ៊ីនធឺណិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZCThtzOK1HiBRe8bvMWpg6n1xNA8GkD5zAqlR-q18Fl2tFA4bzg_fI-WazR5LFi5hdoh3NwLV7laE8JJ4CM35_dUrBtEZLX3LbTAlAQyusZ6bALWa6-zcLnWCLIO9Io38NT1ofwi4qX_zsLZEd-42hDl3kxA-g0hKJfhxAVA4fq8lp7kCNGHEfIzDFLk/s1200/image_2024-07-09_09-20-11%20(2).png

វីដេអូដែលបង្កឱ្យមានភាពចម្រូងចម្រាសពេញបណ្តាញសង្គមទូទាំងពិភពលោកនេះគឺជាផ្នែកមួយនៃ vlog ដែលត្រូវបានបង្ហោះនៅលើឆាណែល YouTube របស់ Jennie នៅថ្ងៃទី២ ខែកក្កដា ដែលថតក្នុងអំឡុងពេលកាលវិភាគនៅក្រៅប្រទេសរបស់នាង។ ផ្នែកនេះត្រូវបានលុបចេញពី vlog របស់នាងរួចរាល់ហើយដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD9AoikguJVwjIyNRtiD1HnFXuUhyXjvpc23APYEXpGjhou44wKyOjJ9r6FEnDURaASUN625vAp17zTY1EJyxMNJmtMXZRtKWKSCVdn8Gk5t2KbcnxuaS_dvrjjZbJSN5z_Fr9mIteR1VUlPcRygwfN4Q2as5NT9NkfNgECBwvsNNXTxbw45dOmZ5_pUc/s960/image_2024-07-09_09-20-12%20(2).png

ខណៈពេលដែលនាងជាមនុស្សពេញវ័យ ដូច្នេះ វាមិនមែនជាការខុសច្បាប់សម្រាប់នាងក្នុងការជក់បារីនោះទេ មនុស្សជាច្រើនបានចង្អុលបង្ហាញថានាងជក់បារីនៅក្នុងផ្ទះ។ ការជក់បារីក្នុងផ្ទះក្នុងប្រទេសកូរ៉េខាងត្បូង និងប្រទេសជាច្រើនទៀតត្រូវបានហាមឃាត់ជាញឹកញាប់។ សូម្បីតែនៅទីក្រុង Capri ប្រទេសអ៊ីតាលី ជាកន្លែងដែលនាងទៅទីនោះក៏ដោយ ច្បាប់ហាមឃាត់យ៉ាងតឹងរ៉ឹងមិនឱ្យមានការជក់បារីនៅក្នុងកន្លែងបិទជិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW9PURQmwLCusGkP0BB0JQzRVJv861Cz2ZTkk3PgIhchHuGe2J-poaPXdlJd8uCfG7dHKyLnFxG9PpQHjBAojLPdR6heUVuo4EqgsZtariAj6BTlAx_kJuLrx3fHa06Ffnu91HlH-QF7IRFfKSt1DOuOF_oiFzZOY2tYBqiywQZVFzVGy67l0HlCJjWaw/s1035/image_2024-07-09_09-20-12%20(3).png

សកម្មភាពរបស់ Jennie បានបង្កឱ្យមានការប្រតិកម្មពីអ្នកលេងអ៊ីនធឺណិត ដែលនាងធ្វើបែបនេះនៅចំពោះមុខបុគ្គលិករបស់នាងដែលចាត់ទុកថាបង្ហុយផ្សែងហុយដាក់មុខអ្នកដទៃហាក់ដូចជាឈ្លើយ មិនស័ក្តិសម មិនអាចសូម្បីតែរង់ចាំរហូតដល់នាងតុបតែងមុខរួចរាល់សិនមិនបាន ។ ច្បាប់មិនគិតស្រាលចំពោះការជក់បារីក្នុងផ្ទះនោះទេ ថាវាជាអេឡិចត្រូនិកឬអត់។ កាលពីមុន Haechan សមាជិកក្រុម NCT ត្រូវបានពិន័យជាប្រាក់ពីមន្ត្រី បន្ទាប់ពីតារាចម្រៀងរូបនេះត្រូវបានគេចាប់បានជក់បារី vape ក្នុងផ្ទះនៅប្រទេសកូរ៉េខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCbj-UFAAD2LGdm3FxtuX70Eg1dqU5B_9HD4K3ibTU11RJvVDVh8DRgSx1rsB8ZfDtEnKIA1RKmtdrq1qJvZ3_hIaW0r8mSBSgMJpH-3xlMpjVhr-_L7wce0TdFh4KbKlUtam-sk5HRC76p0v5VKn7dR-AH4LU06STzZ3Azu9E9L0Xdu65I3WdnN_6fC4/s1211/image_2024-07-09_09-20-12.png

យោងតាមមាត្រា៩ កថាខណ្ឌទី៤ ប្រការ១៦ នៃច្បាប់ស្តីពីការលើកកម្ពស់សុខភាពជាតិ អគារការិយាល័យ រោងចក្រ និងអគារប្រើប្រាស់ចម្រុះដែលមានផ្ទៃដីសរុបចាប់ពី ១,០០០㎡ ឬច្រើនជាងនេះ ត្រូវបានកំណត់ថាជាតំបន់មិនជក់បារី។ ប្រសិនបើនរណាម្នាក់ជក់បារីក្នុងផ្ទះក្នុងតំបន់មិនជក់បារី ពួកគេអាចត្រូវពិន័យរហូតដល់ ១០០,០០០ វ៉ុន។ ទោះជាយ៉ាងណាក៏ដោយ បារីអេឡិចត្រូនិចដែលមិនមានជាតិនីកូទីនត្រូវបានចាត់ថ្នាក់ជា «ផលិតផលដូចថ្នាំជក់» ហើយត្រូវបានលើកលែងពីការផាកពិន័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxnUKUTaontDUJCzytsu3wgeDb2NHhDIXKTlR1gzYPWJNC9ZKhNCTg6h39CA0LSm_s1nQ4pJJnVUHaED6Nsji3H-15wZvpC77ZFUqkZ5bRUP9DjmCL2zDgShxP5UvluFsfTV3tld3ci-OHPOf7SVLYNvnRrT7bVrEBXb8Kzvm3EMAxNOLgb9-oo3ClrA8/s1503/image_2024-07-09_09-20-14%20(2).png

នៅក្នុងករណីរបស់ Jennie ចាប់តាំងពីទីតាំងនៅក្នុងវីដេអូនេះត្រូវបានគេសន្មត់ថានៅក្រៅប្រទេស បើទោះបីជានាងជក់បារីនៅក្នុងផ្ទះក៏ដោយ វាត្រូវបានជំទាស់ថានាងនឹងមិនទទួលរងការពិន័យក្នុងស្រុកឡើយ៕

លើកមុនការប្រកួតជីកជន្លេន លើកនេះប្លែកទៀតហើយ! អង់គ្លេសបានប្រកួតសត្វខ្យងវាររកជើងឯកពិភពលោក

0

ប្រទេសអង់គ្លេស ៖ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ប្រទេសអង់គ្លេសបានរៀបចំការប្រកួតសត្វខ្យងវារដើម្បីដណ្តើមជើងឯកពិភពលោក ដែលមានបេក្ខជនយកខ្យងជាច្រើនក្បាលមកចូលរួមប្រកួត និងមានភ្ញៀវទេសចរមកទស្សនាជាច្រើននាក់ ។ ការប្រកួតនេះរៀបចំឡើងនៅភូមិខុមហែម តំបន់ន័រហ្វស ហើយបើទោះជាក្នុងអំឡុងពេលប្រកួតមានភ្លៀងធ្លាក់ក្តី ប៉ុន្តែវាពុំមែនជាឧបសគ្គដល់ការប្រកួតទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9fN_r7o95AbajLL8MnE3fenLWLUJbSm-TT7ZkeSWHtHXwY6h7YBfK_5rzOMIBtr-ziTl4I-t9UDQuWgpdv_1SZA17TiedvsT0g1XUtAWq8sMSAQIea8wkQVSl-1DfCTZVhhK9T280wNLcnHTAG3KlEYrF1bPjzabyat8nvz2IwGKElHbUDm47F20vZm4/s2048/f3cd0990-395c-11ef-9202-af701d1ad5cc.jpg

នៅឆ្នាំ២០២៤នេះ ខ្យងដែលទទួលបានជ័យជម្នះក្នុងការប្រកួតមានឈ្មោះថា «ជេស» ដែលបានវារទៅដល់ចំណុចគោលដៅនៅរង្វង់មូលពណ៌ខ្មៅ លឿនជាងខ្យងផ្សេងៗទៀត គឺចំណាយពេល៤នាទី និង៣វិនាទី ។

ទោះយ៉ាងណា បើទោះជាខ្យង «ជេស» អាចវារទៅដល់គោលដៅបានរហ័សជាងខ្យងផ្សេងៗក្តី ប៉ុន្តែវាពុំអាចយកឈ្នះការប្រកួតនាពេលកន្លងមកទេ ។ កាលពីឆ្នាំ១៩៩៥ ខ្យងឈ្មោះ «អាឈី» បានវារទៅដល់គោលដៅ ដោយចំណាយពេលត្រឹមតែ២នាទី និង២០វិនាទីប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilBeEw6CYqTLM6eVVcWfM-uCUZg6GSUzOP7BxjNUyLtredBJ1RuNasdQXqyt3DUklbMFy_9O-9HRoZp6zu0Q1M4_B3Gv8W7No0ynF0XyeIXGX4m3Gaw3zKxGvUPqkCrt4JNzrrf3xYCBmOMtgkeo8cajOirg9ZhdNGQGRtCV7ssJmo5JDkGOlAE8v3kGc/s520/ktcqnupcb3dmxcb9ta59757bdb23143.webp

ការប្រកួតលើកនេះ បេក្ខជនបានយកខ្យងមកចូលរួមប្រកួត ចំនួន១៥០ក្បាល ដើម្បីដណ្តើមជើងឯកពិភពលោក ដែលប្រទេសអង់គ្លេសបានរៀបចំការប្រកួតខ្យងវារបែបនេះ តាំងពីឆ្នាំ១៩៦០ មកម៉្លេះ ។ គេបានឃើញគណៈកម្មការម្នាក់ៗឈរពាក់អាវភ្លៀង ខណៈការប្រកួតរៀបចំនៅលើតុមួយ ដែលមានគំនូសរង្វង់មូលពណ៌ខ្មៅព័ទ្ធជុំវិញ និងមានរង្វង់មូលពណ៌ក្រហមនៅចំណុចកណ្តាល ហើយបើខ្យងណាអាចវារទៅដល់រង្វង់មូលពណ៌ខ្មៅមុនគេ នឹងទទួលបានជ័យជម្នះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYoX1C5u3No_Q-TrR3EhwiIfrJq8LBQS7ie6onFWIpUJpiQF-lRfIpxTsCh3EDX3yyfQc9Bm7SotRKd88lWrGCC893Uxu6yPBWtIHrgm0rSOOsRnUbS0feEDezF3Ph1rHOsFVe75K_EF8q932en1ipU5eFQ8eiOEuIdzc4DYH-Z062lci96hYn4UhumAc/s644/photo_2024-07-09_14-44-07%20(2).jpg
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ កន្លងមក ប្រទេសអង់គ្លេសធ្លាប់បានរៀបចំការប្រកួតជីកសត្វជន្លេន (World Worm Charming Championship) ដើម្បីដណ្តើមជើងឯកពិភពលោក ផងដែរ គឺនៅទីក្រុងឈេសឃៀ ។ ពេលនោះ មានបេក្ខជនចូលរួមប្រកួតជាច្រើននាក់ ដែលបានយកឧបករណ៍ជាច្រើនប្រភេទមកជីកជន្លេន ៕

ជំនឿ នៃការហាមមិនឱ្យបូជាសពនៅថ្ងៃអង្គារ

0

តាមសៀវភៅវប្បធម៌ អរិយធម៌ខ្មែរ ដែលរៀបរៀងដោយសាស្ត្រាចារ្យ ពន់ ឆាយ បានឱ្យដឹងថា ការស្លាប់របស់មនុស្សមានច្រើនសណ្ឋានណាស់ តួយ៉ាងស្លាប់ដោយចងក លង់ទឹក រន្ទះបាញ់ គ្រោះថ្នាក់ផ្សេងៗជាដើម។

ស្លាប់បែបនេះ គេហៅថាសា្លប់ដោយ”អកាលមរណៈ ឬខ្មោចតៃហោង”។ តាមទំនៀមទម្លាប់ ការស្លាប់របៀបនេះគេមិនយកទៅបូជាទេ គឺគេឲ្យយកទៅកប់សិន រង់ចាំដល់វេលាល្អ ទើបគាស់យកឆ្អឹងទៅបូជាវិញ។

ឯការស្លាប់ដោយស្របពេលវេលា ដូចមានស្លាប់ដោយជំងឺដែលព្យាបាលពុំជា ជំងឺចាស់ជរា ដែលគេត្រៀមទុករៀបចំទៅតាមទំនៀមទម្លាប់ និងយកទៅបូជា។

នៅក្នុងការយកទៅធ្វើបុណ្យបូជានេះ ក៏គេមិនមែនចេះតែធ្វើនោះដែរ ដោយតាមទំនៀមទម្លាប់ ជំនឿតាំងពីបរមបុរាណជឿថា ថ្ងៃអង្គារជាថ្ងៃ ចុះភ្លើង ដូច្នេះហាមដុតខ្មោច ឬបូជាសពនៅក្នុងថ្ងៃអង្គារដាច់ខាត ជាហេតុអាចនឹងនាំឱ្យព្រលឹងវិញ្ញាណខ្មោចមិនអាចទៅចាប់ជាតិថ្មីបាន ព្រោះជាថ្ងៃរឹង និងនាំទុក្ខវេទនាដល់គ្រួសារកូនចៅដែលកំពុងមានជីវិតថែមទៀត។

ក្រោយការបូជា គ្រួសារសពទៅរើសយកឆ្អឹងមកធ្វើបុណ្យ រួចបញ្ចុះក្នុងចេតិយឬ បូជាហើយរើសធាតុដាក់ក្នុងកោដ្ឋ យកទៅទុកក្នុងផ្ទះ ឬក្នុងចេតិយ ឬទុកនៅឯវត្តអារាម៕

យ៉ាងម៉េចអ៊ីចេះ! ក្រុមហ៊ុន Microsoft ចេញច្បាប់ថ្មីហាមឃាត់បុគ្គលិកមិនឱ្យប្រើទូរសព្ទ Android ឡើយ

0

បរទេស៖ ក្រុមហ៊ុន Microsoft ក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះបានចេញច្បាប់តម្រូវឱ្យបុគ្គលិកទាំងអស់របស់ខ្លួនប្រើ iPhone ជំនួសឱ្យទូរសព្ទ Android ដើម្បីធ្វើការ ដោយហេតុផលសុវត្ថិភាព ហើយអ្នកដែលមិនមាននឹងត្រូវផ្តល់ឱ្យ iPhone 15 នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។ ដូច្នេះការចេញច្បាប់ថ្មីដែលតម្រូវឱ្យបុគ្គលិកទាំងអស់ប្រើ iPhone ជំនួសឱ្យទូរសព្ទ Android គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងសមត្ថភាពសុវត្ថិភាពអាជីវកម្ម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3JjYMRlXtNXZauOjkEOhZ28GhopgrTWaJoDax3PS25unI-tfpgdTEJoIbTbHy2igy6Oxr9ve_Mn-yQXzE__DQI004G_5xakEiKgtcJXkdjScpDmQjpD-RvDOIyvwxiKa40B3iWB55XQm02YONuIDIFqt-7yTQOEsLXwjiKO4SwjmFXt55V4jv4n3Z34o/s1020/photo_2024-07-09_14-12-56.jpg
អ្នកតំណាងក្រុមហ៊ុន Microsoft បាននិយាថា ក្រុមហ៊ុនបានចេញច្បាប់ថ្មីនេះតាំងពីចុងឆ្នាំមុនមកម្លេះនៅសហរដ្ឋអាមេរិក ប៉ុន្តែទើបតែចាប់ផ្តើមច្បាប់នេះនៅក្នុងប្រទេសចិនទេ។ អ្នកតំណាងរូបនេះបានបន្តទៀតថា ហេតុផលគឺមកពីការតម្រូវឱ្យបុគ្គលិកប្រើប្រាស់កម្មវិធីផ្ទៀងផ្ទាត់ រួមទាំង Microsoft Authenticator និង Identity Pass នៅពេលចូលប្រើធនធានរបស់ក្រុមហ៊ុន។ ទោះជាយ៉ាងណាកម្មវិធីទាំងនេះសុទ្ធតែមាននៅលើ App Store និង Google Play ប៉ុន្តែដោយសារ Google មិនមាននៅក្នុងប្រទេសចិនឡើយ ទើបក្រុមហ៊ុនសម្រេចឱ្យបុគ្គលិកចូលប្រើកម្មវិធីដែលត្រូវការ ដូចជាឧបករណ៍ដែលទទួលពី iOS។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdP4qSy3aBI4lXmKQiTUGl7VCFMrxbkF4aqTfMKOZHpsi30h70kbFHEGl11XlOh6GNMJv34ypQFia6HdCigW9QvJHduC-Hn7tRfnhRhscLg-Mj00YFMM2eBtWXu3Hy8y_OJZK2cacq2e3h75YZiMJh86aitqA_FLS6PkUyHK9owNc5w2FqoaI3jNvg_iQ/s1280/photo_2024-07-09_14-13-06.jpg

ហេតុនេះជាមួយនឹងការផ្លាស់ប្តូរខាងលើ បុគ្គលិករបស់ Microsoft China គឺមិនអាចប្រើប្រាស់ឧបករណ៍ Xiaomi, Huawei, Redmi, OnePlus និង Oppo សម្រាប់ការងារបាននោះទេ ហើយអ្នកដែលមិនមាន iPhone នឹងត្រូវបានផ្តល់ជូន iPhone 15។ បើយោងតាមអ្នកវិភាគ ការផ្លាស់ប្តូររបស់ Microsoft គឺជាបញ្ហាផ្ទៃក្នុង ប៉ុន្តែអាចបង្កើនភាពខុសគ្នារវាងប្រព័ន្ធអេកូផលិតផលរបស់ប្រទេសចិន និងពិភពលោក ដោយសារវាដកឧបករណ៍ Android ដោយប្រយោលចេញពីកន្លែងធ្វើការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1L-0DDePxsdiYkW2HQaR8RPgeNlAlpTJ-YRAHl3K4kfuRA_RKeJXbNr5-o8oNj1Zid67iltKS22e9Ga8GkVVdqeSx1G4f0hANO9W06LfETTqOj-GS9yV6VJpKc0u3msR0zCbyuBD4iSn_D4g5jXaAglRenlfu7XU0QYP0gRPz4agCwDlZu61ShSuipM8/s1280/photo_2024-07-09_14-13-25.jpg

គួរបញ្ជាក់ដែរថា កាលពីខែកញ្ញាឆ្នាំមុន WSJ បានរាយការណ៍ថាប្រទេសចិនក៏ធ្លាប់បានហាមឃាត់បុគ្គលិករដ្ឋាភិបាលមិនឱ្យប្រើប្រាស់ iPhone ដែរ។ ដូច្នេះក្រុមហ៊ុនផលិតទូរសព្ទចិនទាំងអស់គឺសុទ្ធត្រូវប្រើប្រព័ន្ធប្រតិបត្តិការ Android ជាប្រព័ន្ធប្រតិបត្តិការ ទោះបីជា Google ត្រូវបានហាមឃាត់ក៏ដោយ ក៏ពួកគេត្រូវតែបង្កើតប្រព័ន្ធប្រតិបត្តិការ និងឃ្លាំងកម្មវិធីផ្ទាល់ខ្លួន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8TrTvkPbHy8bimx4ewYT5WCkcSMoq5I59fodJIEfpc0U9mtdrNwAgSCNl8zjnZpT_7hWP8V5QRbR27CWJJcJLkJyqXWSTQXCddm-eYozCkXAbU_f2UqmynYN8XlrHpowNylaXzu_fVhMIrpBuuReXqqBIItHUHyOugo95ZKlzX4FElkTjJwcbdYISMFc/s1280/photo_2024-07-09_14-13-40.jpg

អ្នកស្រាវជ្រាវរកឃើញផ្លាស្ទិកថ្មីអាចរលាយតាមធម្មជាតិរយៈពេលខ្លី

0

ប្រទេសដាណឺម៉ាក ៖ បច្ចុប្បន្ន សំរាមផ្លាស្ទិកនៅទូទាំងពិភពលោក មានត្រឹមតែ៩% ប៉ុណ្ណោះ ដែលត្រូវបានគេយកមកកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ ។ រីឯសំរាមផ្លាស្ទិកនៅសល់៩១% ទៀត គេបានយកវាទៅដុតចោល ឬកប់ចោលនៅគំនរសំរាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDtir4VGd_YhSKrRNEfd8Tb3Vm8bA9f8fDKiumPBbK2VIWtoMVPWcVD-qFAmnn9UcGkqqxKxyt57DfjNfgrioJBveJaMh7G4V2-axiWGt6cLJ9Xp8nPWwvRVMibw7xMxCtc6llYLvtHqsb9injwmbvqzSI-L2F8zoBBxlXQyNS8UY0Y5V0G-Ivb_Dwod4/s1080/photo_2024-07-09_13-49-47.jpg

ផ្លាស្ទិកប្រភេទ Bioplastics ដែលប្រើប្រាស់សព្វថ្ងៃនេះ វាពុំអាចរលាយតាមធម្មជាតិបានទេ ។ ការរលាយរបស់ផ្លាស្ទិកប្រភេទនេះអាចចំណាយពេលជាច្រើនឆ្នាំ និងបណ្តាលឱ្យមានការបំពុលបរិស្ថានផងដែរ ដូចជា ៖ មីក្រូផ្លាស្ទិក ហើយយើងត្រូវតែមានវិធីពិសេសដើម្បីរំលាយវាក្នុងរោងចក្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsCQ81qEN65-tyluR0PVFuCTjvr0w0jJ5KGuKsIRlN6hwMQz_QzyblJlToUlUX8jpuDqQrez0xh9UTCC9AunFgK_Z8Y4xFrpQmK7GqWuSfD4Qf-qkhKFVNy7qwYyVOUapdbFcrbJC8GFNmghxPyZVjxr-0DKGYd_bBjEnsj0kiYGOSCEnZVQOkIuYXIqA/s1280/virginia-tech-research-6.jpg

ហេតុនេះ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Copenhagen ប្រទេសដាណឺម៉ាក បានផលិតផ្លាស្ទិកប្រភេទថ្មី ដែលអាចរលាយដោយខ្លួនឯងបាន១០០% ។ ផ្លាស្ទិកនេះផលិតពីម្សៅស្រូវ Barley ផ្សំជាមួយស្ករចម្រាញ់ពីមើមដំណាំ ដែលសល់ពីឧស្សាហកម្មផលិតស្ករ ។ មើមដំណាំនេះមានលក្ខណៈស្រដៀងគ្នានឹងស្ពៃបូកគោ ប៉ុន្តែវាមានមើមនៅក្រោមដី និងមានជាតិស្ករក្នុងមើម ស្មើប្រមាណ៨០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcwnnkSWcwBw6IShlxMdU2ogkMDFETSTImtItMHRC0n9ieg8hZhrRYt2KCBtf_c-jAiAf_xc2fVALIBG_cOMXYUWCs-gruWPWUCvB3K3IGVczjfg5qw_1BhRDdak5_1zcKCPoFBgk1HOJu8bJ97uXyojMN1R_kTuapHm12k0p0uSJhA26J3sOY2J90z_k/s890/photo_2024-07-09_13-49-48.jpg

លោកសាស្ត្រាចារ្យ Andreas Blennow មកពីសាកលវិទ្យាល័យ Copenhagen និងជាប្រធានក្រុមស្រាវជ្រាវនិយាយថា ផ្លាស្ទិកប្រភេទ Bioplastics ដែលប្រើប្រាស់បច្ចុប្បន្ន ពុំអាចរលាយបាន១០០% ទេ ហើយយើងត្រូវតែរំលាយវាក្នុងរោងចក្រប៉ុណ្ណោះ ។ ហេតុនេះ វាអាចធ្វើឱ្យកើតការបំពុលបរិស្ថាន ដូចជា ៖ មីក្រូផ្លាស្ទិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGCG7EYGwXZZeWd60gXUV_lJXPmJYjsHF64mEY4ETxuBmeajJxaA4kJavFQUYIWKRbuaAiTgcFd2bzL4i50sR36GBOwHoU9rR6JQIRshMogwGyAesa4mTXi18TWAG-mMjn_ofz7FU6RWVLvQ_uknHLy4q_ziY7TZMZPf5nOSr4ZqBvFenFqHtklXA39DY/s1200/photo_2024-07-09_13-49-48%20(2).jpg

ប៉ុន្តែផ្លាស្ទិកប្រភេទថ្មីអាចរលាយដោយខ្លួនឯងក្នុងធម្មជាតិ ត្រឹមតែរយៈពេល២ខែប៉ុណ្ណោះ បើទោះជាគេទុកវាចោលនៅក្រៅធុងសំរាមក៏ដោយ ។ គេអាចប្រើប្រាស់ផ្លាស្ទិកថ្មីនេះសម្រាប់វេចខ្ចប់ម្ហូបអាហារ និងវត្ថុផ្សេងៗតាមធម្មតា ដោយសារវាមានគុណភាពល្អជាងផ្លាស្ទិកធម្មតា, ធន់ជាមួយទឹក, រឹងមាំ និងមិនស្អិតដូចផ្លាស្ទិកទូទៅ ។ រីឯសារធាតុផ្សំសំខាន់របស់ផ្លាស្ទិកថ្មី គឺសារធាតុអាមីឡូស និងសែលុយឡូ ដែលសម្បូរនៅក្នុងដំណាំ ខណៈអ្នកស្រាវជ្រាវហៅវាថា «ណាណូសែលុយឡូស» ៕

សណ្ឋាគារតម្លៃជិត៦០០លានដុល្លារ គ្រោងនឹងលេចរូបរាងនៅខេត្តព្រះសីហនុ

0

ថ្មីៗនេះក្រុមហ៊ុន Ban Dao Investment Co., Ltd បានបោះទុនវិនិយោគជាង៦០០លានដុល្លារ សាងសង់សណ្ឋាគារ និងអគារពាណិជ្ជកម្មលំដាប់ផ្កាយ៥ នៅក្រុងព្រះសីហនុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga8uF8eac9YOuDvKkb8P2Nk2gKFWVffN7hknE_FCV7K6Yj5SOE99-WNC8NrAwuSx7VWWPX053xev5OaS2z0Gwz1S-F0AJ92UvtO11DFg8H27uHKOKl5-ClTyncVb3ylCOo1iyG-FZJpDgUpuhHppJ6_KF_kpy8FRBqOgtpa20aKyz-3DpZ1dU0gkzZSo8/s959/326574121_1575265356279119_4927459109905201723_n.jpg

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានផ្តល់វិញ្ញាបនបត្រចុះបញ្ជី សម្រាប់គម្រោងដែលមានទំហំទឹកប្រាក់ចំនួន ៥៧៤ លានដុល្លាររបស់ក្រុមហ៊ុនមួយនេះ ដែលរួមមានសណ្ឋាគារមួយនៅផ្លូវឆ្នេរពយតាមុង ក្នុងសង្កាត់ទី៤ ក្រុងព្រះសីហនុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguZdpJ837_JgnIFcZNJTs5kkZNGwMwHxv5UrZPzAQWUEax6J5gy00-tUs9eCpE6UM_npn4rQzsxhmVtN7iWZd1BHhJNZZezImTbg6lpEg1yvR1hXYy3g8RfsVYmtPyx2oM_QmduNFG5NkIZMeqqhPUGygCxRh7vIGZIcOzs6B6xZYCLDHdb1EQjq7WrMU/s990/a_birds_eye_view_of_sihanoukville_last_year._mpwt.jpg

គម្រោងវិនិយោគដ៏ធំនេះនឹងបង្កើតសណ្ឋាគារលំដាប់ផ្កាយប្រាំ ដែលមានបន្ទប់ចំនួន២៨៧០ និងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ថែមទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpwF1I5PniwIsBndOVSd2QJrAzbOScSrWAUuTLqBJHV5llONb5zeMqen6RpyeKksvOzDoxKXHen9b2pzLkPambDMcbjo9J6B-VMCZtuyyIli9gycPNOQ_zgNF3YtuyeY-ReQXKD-0WC1k9GN-cEIAu0_ujzXTc2xi0Omj718_CFNWVM-2SrUQMbqOmjUg/s640/Otrest_Beach_August_2022.jpg

វត្តមានរបស់សណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដ៏ធំសម្បើមនេះ នឹងមានសារៈសំខាន់ក្នុងការផ្តល់សេវាកម្មដល់ភ្ញៀវទេសចរណ៍ក្នុងខេត្តព្រះសីហនុ រួមចំណែកដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិឡើងវិញ៕

 

ជប៉ុននឹងត្រូវការពលករបរទេសចំនួន ១ លាននាក់បន្ថែមទៀតនាពេលខាងមុខ

0

បរទេស៖ កាលពីពេលថ្មីៗនេះ ប្រទេសជប៉ុនត្រូវបានគេព្យាករណ៍ថានឹងត្រូវការកម្មករបរទេសចំនួន ១ លាននាក់បន្ថែមទៀតនៅឆ្នាំ ២០៤០ ប្រសិនបើខ្លួនចង់សម្រេចបាននូវគោលដៅសេដ្ឋកិច្ចរបស់ខ្លួនក្នុងបរិបទនៃចំនួនប្រជាជនដែលកំពុងធ្លាក់ចុះ។
យោងតាមនាយកដ្ឋានស្រាវជ្រាវនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានប៉ាន់ប្រមាណថា បច្ចុប្បន្នប្រទេសនេះគឺមានជនបរទេសចំនួន ៥.៩១ លាននាក់ធ្វើការ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp1mNEgNHaA2C4pR-r3fejElbk8xZCWILr4oSCfokOgHTIo1yhyzRvMX-lAESfateoKjkhGD3jRuvkjx_2PbyDSm46kwAj0ETA3ipYSL8noq56sOhfWBRhjiXEwBKP4Dtm0Kf5XfClKUYRd6ExYx38MYrF3sD3jYVj2ICXXxJiaVbSjBkXdwstKVM_oFc/s799/photo_2024-07-09_11-48-04.jpg
ទោះជាយ៉ាងណានៅឆ្នាំ ២០៤០ ប្រទេសជប៉ុនទំនងនឹងខ្វះពលករបរទេសប្រហែល ១ លាននាក់បន្ថែមទៀត ដោយសារពលករបរទេសប្រមាណ ៦២.៣% នឹងចាកចេញពីប្រទេសនេះក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។ មូលហេតុដែលពលករបរទេសចាកចេញពីប្រទេសជប៉ុន គឺដោយសារកំណើននៃបណ្តាប្រទេសផ្សេងទៀត ធ្វើឱ្យពលករបរទេសទំនងជ្រើសរើសធ្វើការនៅប្រទេសផ្សេងជាជាងប្រទេសជប៉ុន ដែលនេះធ្វើឱ្យកម្លាំងពលកម្មនៅក្នុងប្រទេសជប៉ុនត្រូវធ្លាក់ចុះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj16RCAqrcGpYbSs6QBWjgCmHP0L8QlRmvAdN_hu_KeG6NiuWM6-dvxhedqDFpiw39DM_fDbHVH05Ki0MSmSBSsPUBM9UD0Uju6tSoH28GZXj55sa0V62ipzxrBzrVOcaV876DF9SG1x3DsZSlIgQtH8PfXF5b0EcnKgzO9Wc600ltaWt03gfXCC9hCSEc/s1280/photo_2024-07-09_11-48-26.jpg
ខណៈកូរ៉េខាងត្បូង និងតៃវ៉ាន់ (ចិន) ឥឡូវនេះក៏ចង់ទាក់ទាញជនបរទេស ដើម្បីពង្រឹងកម្លាំងការងារដែលកំពុងធ្លាក់ចុះផងដែរ។ ពលករបរទេសត្រូវបានចាត់ទុកថាមានសារៈសំខាន់ខ្លាំងណាស់ចំពោះសេដ្ឋកិច្ចជប៉ុន ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់ និងការថយចុះអត្រាកំណើត។ ហេតុនេះគិតត្រឹមខែតុលា ឆ្នាំ ២០២៣ ចំនួនជនបរទេសដែលធ្វើការក្នុងប្រទេសជប៉ុនគឺមានត្រឹមតែ ២.០៥ លាននាក់ប៉ុណ្ណោះ ស្មើនឹង ៣% នៃកម្លាំងពលកម្ម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk0rj1Anpgf5R_3jcQcpbu1B8wsF3_LdHL4bxwa-MVJ2OguUp6GvtS0G49ProIsiV3vlFsCHAN4KCyhQHIZscmkoBcaHQIzL1Jg_VToZPZXMqkTSvsoFgMU7N7E12kb0F_tOAyRaaw0QJG6nY8m9r1-OzurvRXX4MMAljwLnxt42o-5Dqw8XMLH3sFI1o/s1260/photo_2024-07-09_11-49-07.jpg

ទោះជាយ៉ាងណា រដ្ឋាភិបាលជប៉ុនបច្ចុប្បន្នបានកំពុងពង្រីកទិដ្ឋាការការងារទៅកាន់វិស័យជាច្រើន ហើយទន្ទឹមនឹងនោះក៏បានផ្សព្វផ្សាយដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនក្នុងការទទួលយកពលករអន្តោប្រវេសន៍។ គួរបញ្ជាក់ដែរថា រដ្ឋបាលរបស់នាយករដ្ឋមន្ត្រី Kishida Fumio សព្វថ្ងៃនេះគឺកំពុងប្រឈមមុខនឹងឧបសគ្គជាច្រើន ដោយសារការទម្លាក់តម្លៃប្រាក់យ៉េន និងប្រាក់ឈ្នួលទាប ធ្វើឱ្យប្រទេសនេះត្រូវប្រឹងប្រែងកាន់តែខ្លាំងក្នុងការប្រជែងយកទេពកោសល្យពិភពលោក។ ដូច្នេះចាប់តាំងពីដើមឆ្នាំមក ប្រាក់យ៉េនគឺបានធ្លាក់ចុះ ១២% ធៀបនឹងប្រាក់ដុល្លារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJh9FigtHbrVRQx3vUgo7-KJOOBVBDCel0Swtw6eCwrGhd4Qy3KFEY0LI2ifXU2KaJEpvqCpiLh8uYBn4VecJYfnzNk29MbqdwEsBw2NdQkmfCtQpVsMtQh_lPtytHrUKnnoib6wyCJiC0raVRYDosEwGc0RZuB4W2QCaB5d8cfLQrQ4Wo81hxSlFmXeA/s1280/photo_2024-07-09_11-49-34.jpg