Home Blog Page 983

ផ្អើលវិស័យបវរកញ្ញានិងភាពយន្ត! ល្អហួស និង លី មួយលាង ត្រៀមខ្លួនចូលសម្តែងខ្សែភាពយន្តខ្នាតធំបែបរន្ធ.ត់ ជាមួយបវរកញ្ញាឥណ្ឌូនេស៊ី

0

ថ្មីៗនេះ មហាជនជាច្រើនហាក់មានការភ្ញាក់ផ្អើលនិងរំភើបចិត្តយ៉ាងខ្លាំង ក្រោយត្រូវបានបង្ហើបថា បវរកញ្ញាវ័យក្មេងកម្ពុជា២រូប ដែលទើបតែទទួលបានម្កុដក្តៅៗថ្មីៗនៅលើឆាកអន្តរជាតិគឺ យុវតី ជូរី ល្អហួស និង លី មួយលាង នឹងត្រៀមខ្លួនចូលសម្តែងខ្សែភាពយន្តខ្នាតធំមួយរបស់ខ្មែរ ជាមួយបវរកញ្ញាវ័យក្មេងឥណ្ឌូណេស៊ីមួយរូបទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_voJ5DkBtXy0FgI1h64vKNnleqFTtyWA-kJ6-AQNEIxwlJqTRirzhLfkcPfRlOYU5dCb5NfMwCGQWLEEEeL_cF-B9JwKgoyeboZnkakw4rUe73V2-gv7K9VJ4pEs22uEtkRTjPFvB8tvuMXuV4Rkikyc5Omvwi0ROk5KeHxZ5UEqqgr1kTnvc4YmUQTs/s1280/photo_2024-07-10_10-25-20.jpg

កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះនៅលើគេហទំព័រផ្លូវការរបស់លោក អ៊ិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Groupin និង MediaLoad បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា«ខ្ញុំនឹងត្រៀមផលិតរឿងខ្នាតធំ ដែលមាន Shaquila Keisha ជាតួខ្មោចឥណ្ឌូណេស៊ី និង ល្អ ហួស តួឯក ជាមួយនឹង លី មួយលាង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj18qBhEm5J3hdHycptx6o06JRI02wpmOVbdkI93Ri4j8R-2Tf9dg4_c-wyGABaff74xysSyx4S4m7eiA0NRbPQMdwQhPmahI89xCRWpwOCUpqZByx5J6h_ea6KBzXQV3GAeThimkPk7OC8VdLaMh2GTwuYElwsm6-n2O_mKSJx7f3zySdVHkVupnM2v4/s1280/photo_2024-07-10_10-25-28.jpg

យ៉ាងណាមិញ យោងតាមការបញ្ជាក់ពីលោកអ៊ិន វិចិត្រ បែបនេះ បានបណ្តាលឲ្យមហាជនជាច្រើនទន្ទឹងរងចាំមើលនិងគាំទ្រយ៉ាងពេញទំហឹងលើខ្សែភាពយន្តមួយនេះគ្រប់ៗគ្នាតែម្តង ព្រោះតែលេចវត្តមានគ្រាប់ពេជ្រកម្ពុជាទាំង២រូប ពោរពេញដោយទេពកោសល្យខ្ពស់ នៅក្នុងខ្សែភាពយន្តតែមួយ គឺយុវតី ជូរី ល្អហួស ដែលជាម្ចាស់ជ័យលាភី Miss Pre-Teen International 2024 ព្រមជាមួយនឹង យុវតីលី មួយលាង ជាម្ចាស់ជ័យលាភី Miss Teen International 2024 ។ ខណៈដែលបវរកញ្ញាវ័យក្មេងកម្ពុជាទាំង២រូបនេះ នឹងត្រូvសម្តែងរួមគ្នាជាមួយនឹងបវរកញ្ញាវ័យក្មេងឥណ្ឌូនេស៊ីមួយរូបទៀតគឺ Shaquila Keisha គឺជាម្ចាស់ជ័យលាភី Miss Teen Icon International 2024។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihG28CwwpbrgmO-lWq4nIa6mk1nziA0O3EKrFA7PF6KGKLIuMilBWtZkzqYoSikFTdZlcpf2urBZpQoZY30eVTDoVw1qv8Ta5dihsB_lKEwcj5mTr1oiMh4Ao-9S7Yxzdwh4yHD-GkSOaFEIHAcHM9mH-GH4nmadno7nsBZ7_G_Sfq7Uem-YThV8URoXA/s1280/photo_2024-07-10_10-25-38.jpg

យ៉ាងណាមិញ បើក្រឡេកមកមើលគ្រាប់កម្ពុជាទាំង២ រូបនេះ គឺ ល្អ ហួស និង លី មួយលាង ដែលពួកគេទាំង២នាក់នៅក្មេងៗសោះ ប៉ុន្តែមានសមត្ថភាពខ្ពស់ និងអត់សរសើរមិនបាន ដោយតាមរយៈកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក បានលះបង់ទាំងកម្លាំងកាយ ចិត្ត និងថវិកា រហូតទទួលជ័យលាភីមកជូនជាតិមាតុភូមិ ក៏ដូចជាបានលើកតម្កើនមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ និងជាគំរូល្អដល់ក្មេងៗដទៃគួរតែយកតម្រាប់តាមផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuEGE8oXVGegJ0VXTaHj3apEVlLK9u95e0w1XiYmjjQJ5bkMudNzd_zKQ3aRjhC5uW5HzDFDOtExvFLYY06VGRUH9usQyjMi6sK2o6BNRL3gVOjV5xQNwJX6hc1xBI8wLXSYXmauqi_rAfddvnOZAAhOvVWbjqwP2Pf7M3iSOd9cp1q8MJ7GxjM5KkvYk/s1280/photo_2024-07-10_10-25-43.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6kGS6nftG1n_a7CN3X-uxijRl9Z1yJARKNUmsTrWIvDnqn2M8UPFV7tIvnTQKklFAKHfi-fP-RMtmayS0fbOnAPAEVjFQQZ3yPE4lBSfKG7Km_yCAt4zKNTChHPJcE7oZbAbByHTMaYibRkHFEYjItbjiqXjYEbySBJH6asFrDU85tLa9Ku8crP9meMk/s1280/photo_2024-07-10_10-25-44.jpg

ប្រទេសទាំង ១០ ដែលមានប្រជាជនរួសរាយជាងគេបំផុតលើលោកក្នុងឆ្នាំ ២០២៤

0

ការធ្វើដំណើរទៅក្រៅប្រទេសគឺជាបទពិសោធន៍ថ្មី អាចឱ្យយើងដឹងពីសណ្ឋានភាពសង្គម សិល្បៈវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ប្រទេសនីមួយៗ។ ទោះជាយ៉ាងណាប្រសិនបើអ្នកទៅចំប្រទេសដែលគ្មានសុវត្ថិភាព ឬប្រជាជននៅទីនោះមិនរួសរាយអាចធ្វើឱ្យអ្នកមិនស្រួលចិត្ត ឬមានអារម្មណ៍ភ័យខ្លាចជាដើម។ ប៉ុន្តែប្រសិនបើអ្នកទៅចំប្រទេសដែលមានសុវត្ថិភាព ឬមានប្រជាជនរួសរាយ នោះអ្នកនឹងទទួលបានសុភមង្គល ក៏ដូចជាបានសាងនូវអនុស្សារីយ៍ដ៏អស្ចារ្យមួយដែលមិនអាចបំភ្លេចបាន។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងនាំប្រិយមិត្តមកស្គាល់ប្រទេសចំនួន ១០ នៅលើពិភពលោកដែលមានប្រជាជនរួសរាយជាងគេបំផុតក្នុងឆ្នាំ ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់ USA Today កាលពីដើមខែកក្កដា។

១.អាហ្រ្វិកខាងត្បូង៖ ជាការពិតណាស់ប្រជាជននៅទីនេះគឺមានភាពរួសរាយរាក់ទាក់ខ្លាំង ដោយពួកគេតែងតែស្វាគមន៍ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរជានិច្ច ដែលធ្វើឱ្យអ្នកទស្សនាមានផាសុកភាពពេលមកដល់ប្រទេសនេះ។ ចំណុចពិសេសមួយទៀតគឺពួកគេមានភាពរីករាយ ចូលចិត្តនិយាយរឿងកំប្លែង និងមានភាសាផ្លូវការចំនួន ១១ ដែលនិយាយរួមទាំងភាសាអង់គ្លេស អាហ្រ្វិក និង ៩ ភាសាជនជាតិភាគតិច ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នកទេសចរក្នុងការបង្កើតមិត្តថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5aBmHGnG9pZRtP9c3Or0L3xPKj3-iENwZY_LDeqWAHxtVRiBclyjMGXdAOM8-U9-IpEc_GYydPbtmxMD0MK-LQGl_W7I5Fe6QPl9AX3dyzJKgzi0wF05X3HTEsKQ40cKNOB1l5mMvFcuCkWcJrszX9XYJfpu4ymgYSI6fCjzpLsk9bf5LRcli8EKNJBo/s1200/Are-South-Africans-friendly_1.jpg

២.ប្រទេសក្រិក៖ ក្រិកជាប់ចំណាត់ថ្នាក់លេខ ២ ដោយទទួលបានពិន្ទុ ៣៣.៧១។ យោងតាមការស្ទង់មតិប្រជាជននៅក្នុងប្រទេសនេះគឺចូលចិត្តនិយាយជាមួយមនុស្សប្លែកៗណាស់ ដោយសង្ឃឹមថានឹងបង្កើតមិត្តភាពថ្មី ។ នៅក្នុងភាសាក្រិកមានពាក្យ “philoxenia” ដែលមានន័យថា “មិត្តភាពជាមួយមនុស្សចម្លែក” ឬ “បដិសណ្ឋារកិច្ច” ។ នេះជារបៀបរស់នៅដែលប្រជាជនក្រិកអនុវត្តតាំងពីបុរាណកាលមក ធ្វើឱ្យអ្នកទេសចរតែងតែចង់មកទស្សនានៅប្រទេសនេះជានិច្ច។ ហេតុនេះនៅក្នុងជីវិតពិត ជនជាតិក្រិចគឺតែងតែមានទម្លាប់អញ្ជើញអ្នកស្គាល់គ្នាថ្មីៗមកផ្ទះរបស់ពួកគេណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrzkw2kvuzT2LEkUKLgJUi_KdrV-cvrAreDVN8D5aCgpVy2ugsXqf99fvD9qjdJspPWEznk7dUpDsZjREDVEo6FOhmJZV2I4kejrRmxWaLvg3nk-KPMLBTB4x-84xZbXFNvr6m0HBrsNRC5LC1KA-vqMCU88QPAbDuQe1-6COVOD6mlipmhJ-pt4EVwH0/s598/dreams.metroeve_greek-people-dreams-meaning.webp

៣.ប្រទេសក្រូអាត៖ ក្រូអាតជាប់ចំណាត់ថ្នាក់លេខ ៣ ជាប្រទេសដែលមានប្រជាជនរួសរាយបំផុតក្នុងលោក ជាមួយពិន្ទុ ៣៣,៥០ ។ យោងតាមក្រុមហ៊ុន Remitly ទេសចរណ៍គឺជាវិស័យដ៏សំខាន់នៃសេដ្ឋកិច្ចក្រូអាត ដូច្នេះមនុស្សតែងតែគួរសម និងរាក់ទាក់ជាមួយភ្ញៀវជានិច្ច។ ប្រទេសក្រូអាតមានវប្បធម៌កាហ្វេដ៏រស់រវើក ជួយអ្នកចំណូលថ្មីរំសាយអារម្មណ៍នៃភាពឯកា និងបង្កើតមិត្តយ៉ាងឆាប់រហ័ស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg93Uze2CHYZgpjMWL37eS6wPBE8g2JpUYwg8XN_r0ybR-sgZEJl6m93HB1T9tgSqXNqcj_MudZBMjtq8XqloEO1ymOc6tWQ_XgxyNB1UT7ItxH_p8aWqLLrNU8lrMEOKDqrwJl-D7zwvaZPlxKDNk3IeckDYuOhkhto-lVsCoEQTSOKc5mx9dqDcnLY74/s1200/Croatia-Fans.jpg

៤.ប្រទេសម៉ិកស៊ិក៖ ជាមួយពិន្ទុ ៣៣.៤៧ ប្រទេសនេះជាប់ចំណាត់ថ្នាក់ទី ៤ នៅក្នុងបញ្ជី ដោយត្រូវបានគេស្គាល់ថាជាប្រទេសដែលមានសុភមង្គល និងមានប្រជាជនរួសរាយបំផុត។ ប្រជាជននៅទីនេះតែងតែញ៉ាំអាហារជាមួយមនុស្សប្លែកៗជានិច្ច ហើយតែងតែស្វាគមន៍ និងរីករាយក្នុងការចែករំលែក ក៏ដូចជាណែនាំវប្បធម៌របស់ពួកគេទៅប្រាប់ភ្ញៀវទេសចរជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIYuyUPuJwlP2vunoLigPqaH2HR3MMTveE8ttoAS0uXe3GipNuTWulJ3Q0qLfDsyiNI0cboRvmWvMDrfIlN-0qxYZwsig0JNnYbYsMP4ltYy5lGd1y62L8o7N9GehY1EyQgjQ_tZwhOh55sEL19ww41QZBASN_jbpRdFkHL6qQydYZX_xL7wVg5JHWXWk/s1200/Most-Famous-People-From-Mexico-1.jpg

៥.ប្រទេសស៊ុយអែត៖ ជាការពិតណាស់ ប្រជាជននៅក្នុងប្រទេសស៊ុយអែតគឺពិតជាមានភាពរួសរាយរាក់ទាក់ និងរីករាយខ្លាំងបំផុត សក្តិសមជាជម្រើសកំពូលសម្រាប់មិត្តភាពដ៏រឹងមាំ ដែលនេះបង្ហាញថាជនជាតិស៊ុយអែតតែងតែបើកចំហក្នុងការបង្កើតមិត្តថ្មីៗជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhuRXd42Xcluds_c7GfLAhUbElqSIIW0YCzuFAuBArJfyvdeUq3v9vOG0LVNUVa8NFqaWPP5k-yh_f-uk2P7E7Nu9JtfgA1PF84l6sk7v_6OdSWeMo_clUjKY0YXQQDXpyvsCTeekxjOm-Wv1ThU2EwGz3jJiknBZ_FL7P7-hMy4tkZVcalKoqTGNhTTw/s1200/485.png

៦.ប្រទេសអូស្ត្រាលី៖ ប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ ៦ នៅក្នុងបញ្ជីជាមួយ ៣៣.១៣ ពិន្ទុ។ យោងតាមសាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកនរវិទ្យានៅសាកលវិទ្យាល័យ Deakin ក្នុងរដ្ឋ Victoria វេជ្ជបណ្ឌិត Tanya King ធ្លាប់បានចែករំលែកថា ភ្ញៀវទេសចរដែលមកអូស្ត្រាលីភាគច្រើនគឺដើម្បីចាប់ផ្តើមស្វែងរក ឬរាប់អានមនុស្សថ្មី ដោយសារប្រជាជននៅទីនេះគឺរួសរាយ ងាយនឹងបង្កើតមិត្តភាពណាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2hSo6bSd_2x4RqHcXBWDxxukETC7X7LwzjOgHCCy-RFw_kdPSsWQCphbt2JuI-oaBLJHXyg8B69gVEzt3Lyv177kU49IbTUz6u5oLub4mtMncIN1J8vn6wxZmk8waXRLp_coCHQJi1ULfd37m7rWrihRzCiQoDg3jsD2SwtZgILLfOHT-Wh90kOYMobE/s800/4a6ab8fa1fbded6d21fe63628e82b0f68157ed00.webp

៧.ប្រទេសកាណាដា៖ ត្រូវបានគេស្គាល់ថាជាប្រទេសដែលមានសប្បុរសធម៌ ប្រជាជននៅទីនេះភាគច្រើនគឺចិត្តល្អណាស់ តែងផ្តល់ក្តីស្រឡាញ់ចំពោះមនុស្សគ្រប់គ្នា។ ដូច្នេះប្រទេសកាណាដា គឺបានក្លាយជាគោលដៅទេសចរដ៏គួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ភ្ញៀវទេសចរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHBkAIpjYwjGTP28XXcLIRepZYWK3EtfnrQ7NXPl8-YahefJVXy0o5hO0A-SqC4RGXfRNnUWQqqF7KMWkmMsBXIvCe01StP3HyVcNfI_pqUfabkkT9hH8j-gL5VddxN9cp67u-Ndx889bSnd160iOK4Qh31kgeGd1QNJW5J2gT7g6aQsy1BF4XhHH5Ad8/s800/Canadian-people-e1690993529275.jpg

៨.ប្រទេសអាល្លឺម៉ង់៖ យោងទៅតាម Remitly មនុស្សនៅប្រទេសអាល្លឺម៉ង់គឺតែងតែស្វាគមន៍យ៉ាងក្លៀវក្លាចំពោះភ្ញៀវ ឬអ្នកស្រុកថ្មីជានិច្ច។ ប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ ៨ ជាមួយពិន្ទុ ៣២.៦៦ ត្រូវបានគេស្គាល់ថាជាប្រទេសដែលមានប្រជាជនរួសរាយបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiy2hh6PFpP-gF-f7NXyKDubOgbvvFCRux6a0fybV7EHm3RN7ki0XUszAJ3kbt4U4Llkg5NPDrR8OdcCHaD0J7CwsbBWGcnlhw1MSMBUTPC4iJfsS2UMe-GIbmDE7yyNVmcAz8OERMg3NxcUXddT-bFzUI_V0WVWQ9myxhs7I0hoFiyj7cyFZoz4e-g80/s1356/1_wKJjzvocT0zJmddIbWL83w.jpg

៩.អេស្តូនី៖ ឈរនៅលេខរៀងទី៩ ជាមួយ ៣២.៥៨ ពិន្ទុ ប្រទេសអេស្តូនីគឺមានប្រជាជនរួសរាយរាក់ទាក់បំផុត ប៉ុន្តែក៏ផ្តល់តម្លៃដល់កន្លែងផ្ទាល់ខ្លួន និងភាពឯកជនផងដែរ។

១០.ប្រទេសបែលហ្សិក៖ ចំណាត់ថ្នាក់ទី ១០ គឺបានទៅលើប្រទេសបែលហ្សិក ជាមួយពិន្ទុ ៣២.៥។ បែលហ្ស៊ិកមានភាពល្បីល្បាញសម្រាប់សូកូឡាដ៏ល្អបំផុតនៅក្នុងពិភពលោក ស្ថាបត្យកម្មដ៏គួរឱ្យចាប់អារម្មណ៍ និងជាកន្លែងសមរម្យសម្រាប់អ្នកដែលចង់ផ្លាស់ទៅអឺរ៉ុប។ ដូច្នេះប្រជាជននៅទីនេះតែងតែផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរជានិច្ច៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSyn_Wb1n5ucokQSty1SpcUt3llIL0sNDhAlEVLMIRemsrCPPOSfgdnvpaBcURJZQA241lVJZRT2Y0mL8kOKKl9ih-zhxqo7QhPyMOwdDOQDcMBYkaLtcc6yZW23KHFzVQSyG1yum7dvxYmYITy0L7JbPsaArG0Z2WHmuskru9baLGhtRHsRqkixr1StU/s1200/79180d45a03f656bfbf09005d51f7529.webp

ក្រសួមហាផ្ទៃ ត្រៀមបញ្ចប់រាល់កាផ្សព្វផ្សាយគ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈ

0

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម នួន ផារ័ត្ន ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណ៍ឱ្យរដ្ឋបាលខេត្តទាំងអស់ ពិនិត្យសើរើឡើងវិញ រាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិត លក់ចែកចាយ និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹងទាំងអស់ ដើម្បីឈានទៅបញ្ចប់រាល់ការព្រមព្រៀងផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL_e6dvsKQNNeC8al8JMlENOZQGMWPCLMdJUjnCTn_42Q1MBZXDLa0K2PLkgAX15ASkuhROMmVdx9jNrOn0rGVMUWMx6EDzh-N6mHjmSw8kfx5F4gEqPRbXg9YLZlnt8RePDxuc-BaSTjGDTS0BvgizbgNMaHawc_N7T3Fg2bctnDMqFHdldoVBc0eZD4/s1280/450385524_877824994377114_4294597165928814919_n.jpg

ឯកឧត្តមអភិសន្តិបណ្ឌិត លើកឡើងថា៖”ការឈានទៅបញ្ចប់ការផ្សព្វផ្សាយគ្រឿងស្រវឹងតាមទីសាធារណៈ មិនមែនត្រឹមតែដើម្បីចង់បានការសរសើរគាំទ្រពីសាធារណជន និងមជ្ឈដ្ឋានសង្គមស៊ីវិលប៉ុណ្ណោះទេ ប៉ុន្តែគោលដៅធំបំផុត គឺដើម្បីកាត់បន្ថយទំនោរទទួលទានគ្រឿងស្រវឹងជ្រុលហួសហេតុរបស់ប្រជាជនដែលកំពុងតែប្រឈមទាំងគ្រោះថ្នាក់សុខភាព និងគ្រោះថ្នាក់សង្គម ពិសេសគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងស្ថិតក្នុងដំណាក់កាលដ៏គួរឱ្យព្រួយបារម្ភ ខណៈការផ្សព្វផ្សាយដ៏ព្រោតព្រាតគ្រប់ច្រកឡ្ហកនេះទៀតសោត ក៏នាំឱ្យមានផលប៉ះពាល់ដល់កុមារផងដែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggds7DLlya4ZP_qkVX7MnFDrwQiOgdUHTFZYwpnqJrel6FQ47qQF71r7Ge-fDmik5snJN3MX9Xw8pHYdfSbex8QylCnxw9JgVgRFnYTyr_iek0nKq6RxQq_Rd8Zg4AfnWMGna2tT_YIjQ6PI3QuJ8zAqdP4Ej6kEZ7Yb9epGXaLVMIw9PG-0CYEJ5udMI/s990/10_1_2024_a_billboard_advertising_beer_is_seen_on_an_overpass_in_phnom_penh_heng_chivoan.jpg

ឯកឧត្តម ក៏បានថ្លែងទទួលស្គាល់ដែរថា៖”សម្រាប់រដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការអនុញ្ញាតឱ្យផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមទីសាធារណៈ ដូចជាផ្ទាំងប៉ាណូតាមដងផ្លូវ និងកាត់ពីលើដងផ្លូវជាដើម ពិតជាបានចំណូលមួយផ្នែកប្រាកដមែន ប៉ុន្តែចំណូលនោះ មិនអាចទូទាត់នឹងផលវិបាកនានា ដែលកើតចេញពីការផ្សព្វផ្សាយយ៉ាងច្រើនហួសហេតុដូចបច្ចុប្បន្ននេះបានឡើយ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgicxuf3IZGxk4czDVQUy_D1coXhG4DjsTWF_OnfUHajz1si_iDJi5nxQ6L8IVnli_e-d1m7p7A0Cc_eYwmqakmO1TSvh5N14DZ_Lv7ZiIS450inUuWi4Gw2CrpUGtgABok6u_a-12SRmxFpKDakFQHaFbQiypIYQBDdHaUDr5dgF6blI8jOX8jqyewy5s/s1800/0Q1A5666-scaled_03.jpg

 

វៀតណាមជាប់ចំណាត់ថ្នាក់ទី១ ផ្នែក​ចំណាយអស់តិចសម្រាប់ជនបរទេស

0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មាន CNBC រាយការណ៍ថា តាមការស្រាវជ្រាវរបស់ស្ថាប័ន InterNations អំពីអ្នកទៅធ្វើការនៅក្រៅប្រទេស ឆ្នាំ២០២៤ បង្ហាញថា វៀតណាមជាប់ចំណាត់ថ្នាក់ទី១ ផ្នែក​ចំណាយអស់តិចសម្រាប់ជនបរទេសរស់នៅវៀតណាម និងជាប់ចំណាត់ថ្នាក់ទី១ សម្រាប់រយៈពេល៤ឆ្នាំជាប់ៗគ្នា ក្នុងចំណោម៥៣ប្រទេស ខណៈកូឡុំប៊ី ជាប់ចំណាត់ថ្នាក់ទី២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqb0i-79HhJOzbgjtWZ639KGPgMuXxibtawuzhZFh_HVrvB2wJw0FfiQy2RRKKP-m6UhNz6tll-6TVVJScRACRk9xbdnm58U0O4q2eZsbWNQGGymIb3E-6uwqowvjW1Uxo83k1JTMt3RjzuEzpNjxkIu1qagq2FPAY79YxXskd9qsHDIVJvQVf0-2rEsM/s1280/photo_2024-07-10_09-35-15%20(2).jpg

ចំណែកផ្នែកគុណភាពជីវិត គឺវៀតណាមជាប់ចំណាត់ថ្នាក់ទី៤០ ក្នុងចំណោម៥៣ប្រទេស ខណៈផ្នែកតម្រូវការចាំបាច់សម្រាប់ជនបរទេស ដូចជា ៖ អ៊ីនធើរណេត, កន្លែងស្នាក់នៅ និងភាសា គឺវៀតណាមជាប់ចំណាត់ថ្នាក់ទី២៩ ។ រីឯផ្នែកការងារនៅក្រៅប្រទេស រួមទាំងឱកាសមុខរបរ, ប្រាក់ខែ និងស្ថិរភាពការងារ វៀតណាមជាប់ចំណាត់ថ្នាក់ទី១៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaJL4q2j07EHseR12Y1_rydxWxN8nPizedzhHRWYLLmQ5uPJwJ4hA1d5y-JzLQxtgGnxHzmScQBscCyQUmX6-qVNsMH_mWCR1ftZtybm1uhGJF55Zs3OPXhMk5jwhCYOARh9HJXHC7F34lFIMzxujoA80jbeXX_1bngnBYcw5_I2Hs15yokftLXVnFxdY/s800/photo_2024-07-10_09-35-15.jpg

ការស្ទង់មតិនេះបង្ហាញថា ជនបរទេសស្នាក់នៅវៀតណាម ប្រមាណ៨៦% និយាយថា ការចំណាយនៅវៀតណាមសមរម្យ ខណៈអ្នកឆ្លើយតបការស្ទង់មតិ៦៥% ទៀតនិយាយថា ពួកគេពេញចិត្តនឹងស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន បើធៀបនឹងការចំណាយជាមធ្យមលើពិភពលោក ដែលស្មើនឹង៥៤% ។ រីឯការពេញចិត្តនឹងការងារ ក៏ទទួលបានភាគរយខ្ពស់ដែរ ក្នុងចំណោមជនបរទេសស្នាក់នៅវៀតណាម ។ ការពេញចិត្តនឹងការងារនៅវៀតណាមបានឡើងពីចំណាត់ថ្នាក់ទី២៤ កាលពីឆ្នាំ២០២៣ មកចំណាត់ថ្នាក់ទី៣ នៅឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCATDtMzl81M-Pe86Mi3Yoid_5qV_p3zcgvQUs6imZTTnIa7vzxTBQ-MaHrRtAe81E0CnDqkmTZqkPlbEuInZh0ryPDorogRbBtv8NOKtW9vxxBD8KPCxd1IYN6YSgznQKkbXEzxei6zRpc0SBM1HM63CdZyNbt91iiiOlh6vekaNNl9L0jIpdyQiX_CY/s1280/photo_2024-07-10_09-35-16.jpg

ទោះយ៉ាងណា នៅវៀតណាម មានជនបរទេសត្រឹមតែ៤៦% ប៉ុណ្ណោះ ដែលធ្វើការពេញម៉ោង ហើយជនបរទេសម្នាក់ក្នុងចំណោម៥នាក់ ឬស្មើ២១% គឺធ្វើការក្រៅម៉ោង និងជនបរទេសប្រមាណ១៨% បានចូលនិវត្តន៍ពីការងារ ។ ជនជាតិអង់គ្លេសម្នាក់រស់នៅវៀតណាម និយាយថា ៖ «ការរស់នៅទីនេះ គ្មានភាពតានតឹងសម្រាប់ខ្ញុំទេ ។ វាជាការផ្លាស់ប្តូរដ៏ល្អប្រសើរពីជីវិតធ្វើការនឿយហត់ និងរញ៉េរញ៉ៃខ្លាំង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0vFWsaxwU-E_CwNAyL50fSvnzAA_WOM180SoX4UO4zC27aPBFnE2QNK-ADgSdFePjwiu8VmFbCzWHV52TS9n-k4nLdIP9oMkX2gWghr2DRGzdWJf6hsKmB5syACAgt47g81IhW64g6fYXjl-6-6Ql9eXyOuIs36ykfP_lw1zPlKLrQb1aVHizRDqIbbs/s1080/2.-Vietnam-Group-Tour-girl-bike-hoi-an.webp

រីឯសន្ទស្សន៍ហិរញ្ញវត្ថុផ្ទាល់ខ្លួន (Personal Finance Index) ស្ថាប័ន InterNations បានសាកសួរអ្នកចូលរួមការស្ទង់មតិអំពីការពេញចិត្តផ្ទាល់ខ្លួន ចំនួន៣ផ្នែក រួមមាន ៖ ការចំណាយទូទៅ, ការពេញចិត្តនឹងស្ថានភាពហិរញ្ញវត្ថុ និងប្រាក់ចំណូលគ្រួសារ ដើម្បីចង់ដឹងថា តើពួកគេពេញចិត្តក្នុងការរស់នៅយ៉ាងមានក្តីសុខដែរឬទេ?

ប្រទេសចំនួន១០ ដែលជនបរទេសនិយាយថា ល្អបំផុតសម្រាប់ការចំណាយប្រាក់ផ្ទាល់ខ្លួន រួមមាន ៖ ១-វៀតណាម ២-កូឡុំប៊ី ៣-ឥណ្ឌូណេស៊ី ៤-ប៉ាណាម៉ា ៥-ហ្វីលីពីន ៦-ឥណ្ឌា ៧-ម៉ិកស៊ិក ៨-ថៃ ៩-ប្រេស៊ីល និង១០-ចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimelcuncFrF1lnw_AKbWjBFCOcSWJgTEdQQlVoqCkddLzc8ZjqBsgUAThzkTnRuGXfqhk-kUUrPBdSDqGxCCTzgx7tsEXYpwvAtOgkGatr6gvbxAXa0xPucQ-h5-y5EiwWUOhnXks8iEx2KcI7Cf63W_3xKEzUmmfh3M8Fol39Jelhr0VA1XcsUFMY2lc/s1024/25708214874_39c0618427_b.jpg

Katrin Chudoba ជានាយកផ្នែកទីផ្សាររបស់ InterNations និយាយថា ៖ «កន្លែងស្នាក់នៅ គឺជាកត្តាសំខាន់យ៉ាងខ្លាំងសម្រាប់ការចំណាយក្នុងការរស់នៅ ក្នុងនោះថៃស្ថិតក្នុងលំដាប់ទី១ ដែលជនបរទេសងាយស្រួលស្វែងរកកន្លែងស្នាក់នៅបំផុត ។ រីឯវៀតណាម ស្ថិតក្នុងលំដាប់ទី២, ហ្វីលីពីន លំដាប់ទី៥ និងឥណ្ឌូណេស៊ី លំដាប់ទី៨ ។ ជនបរទេសជាច្រើននិយាយថា ពួកគេងាយស្រួលស្វែងរកកន្លែងស្នាក់នៅក្នុងប្រទេសទាំង៤ ហើយពួកគេពេញចិត្តនឹងលទ្ធភាពចំណាយផងដែរ» ៕

ស្នងការចេញសេចក្តីបំភ្លឺ ជុំវិញករណីនារីឡាវម្នាក់ ព្យាយាមរត់គេចខ្លួនពីលើអគារ

0

កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០៨និង ៣០នាទីព្រឹក មានករណីស្ត្រីជនជាតិឡាវម្នាក់ ប៉ុនប៉ងលោតពីលើអគារផ្ទះសំណាក់ យីហោ អូរ៉េងយ៉ា ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFEfWonYIJjLR3G96hPFiUr5JYG3HIhy0eOggvIm7qCwVyLy0ICcJjDPnEyIbfGlKmiL5DFTMictpv5PgzbQXVOBjcDpmyDjA0ckbtIOZ8xUC0Way7VkaLgXVO_ZxzuTzXqJYIjcr6SUzjxpd-3cPTw0G3agzo325Ano4n74wdcaGX3DSY4eiMGJElv08/s1280/449842937_992567966208998_106260045517270791_n.jpg

តាមការសួរនាំ និងស្រាវជ្រាវ គឺឈ្មោះ DOUANGMALA PIK ប៉ុនប៉ងលោតពីលើអគារ គឺដោយសារខ្លួនមានជំងឺបាក់ទឹកចិត្ត ហើយគាត់បានប្រើថ្នាំរំងាប់អារម្មណ៍ច្រើនហួសកំរិត ទើបធ្វើឱ្យគាត់បាត់បង់ស្មារតី បាត់បង់សតិ គ្រប់គ្រងខ្លួនឯងមិនបាន គឺបានឡើងលើបង្អួចបន្ទប់របស់ខ្លួន លេខ៨៧០៣ ជាន់ទី៧ ចុះតាមខ្សែទុយោម៉ាស៊ីត្រជាក់ លោតចុះទើរលើដំបូលផ្ទះប្រជាពលរដ្ឋ ហើយខ្លួនបានបញ្ជាក់ថា គាត់ពុំមានបំណងចង់លេបថ្នាំ និងចង់ប៉ុនប៉ងលោតពីលើអគារសម្លាប់ខ្លួនទេនោះទេ ដោយសារខ្លួនបាត់បង់ស្មាតី គ្រប់គ្រងខ្លួនឯងពុំបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjUqMqXlSSS6foV86xj-OytHq717a0KSvdnjEieGtmVKbjsDYEKQllUvZNyzmz_KeA7XxUldnr5XB1kEfeQ-wRkIYo4__FjlLusAkTgl7PDQP4_qwo8aqhfvjec5CfvdWzbO4Cvo6HF4Gll5WBp4OAcRFOrhR3TQTuIeT6fNHL8Ih0sCGg3VMWTQAFt70/s1280/450309406_992567976208997_7936663702241833358_n.jpg

ក្រោយពីធ្វើការសាកសួររួច សមត្ថកិច្ចបានធ្វើតេស្តស្វែករកសារធាតុញៀន លើស្ត្រីខាងលើ បានរកឃើញវិជ្ជមានសារធាតុញៀន បច្ចុប្បន្នសមត្ថកិច្ច កំពុងបន្តនីតិវិធី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG51vd_PrBQ66Se1rdjNXfLMIOTzo8E4c0nr7vVxsvBrCe92ELz8pLYOSQl4G7c9V6p9ncdnq6MR6uzbTNtVFcqe8t5rO0eetCnvqj_sJe2wngHPMn60WVeo50fLsltuQlRV_BbTUhQUCIoRkwbPx_71AjZj3Xu-X891gnbqSMm7eVeOInMVjlRRDdPrs/s1440/450309578_992568009542327_6600713792184657544_n.jpg

 

ដើម្បីប្រម៉ូតពីគោលដៅទេសចរណ៍ នៅកូរ៉េគេប្រើ K-Pop, K-Drama នៅជប៉ុនគេប្រើ Anime ចុះនៅកម្ពុជាគួរប្រើអ្វី?

0

កំណើនភ្ញៀវទេសចរគួរឲ្យកត់សម្គាល់នៅឯប្រទេសកូរ៉េខាងត្បូង និងជប៉ុន ដែលបង្ហាញពីគោលនយោបាយដ៏រឹងមាំរបស់ប្រទេសនៅក្នុងវិស័យទេសចរណ៍។ តួយ៉ាងនៅកូរ៉េ ភ្ញៀវទេសចរភាគច្រើនទៅកម្សាន្តក្រោមឥទ្ធពលនៃ K-Pop, K-Drama ម្ហូបអាហារ និងសម្រស់ ចំណែកនៅជប៉ុនវិញ គឺទាញយកភាពទាក់ទាញពីតុក្កតានិងភាពយន្តគំនូរជីវចល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFkw0cyyh8rdR0E77A-5NuwaMj4mkdCl49-TTE7f6rQhXrppXScNKWgle4UjXeeSjHfWJH2qjuhXof5hVKMbGSKq9OZ8O8B2GwRCxPDf0gjL884S5OoxjpwaEVlFtpCUtOMlVhXYA_H4PfuJcc1dD4ZWN2052UPucjkWDvoxAI5YnVbwvRD2o5RplOUDA/s1280/photo_2024-07-09_16-50-14.jpg

យោងតាមការចេញផ្សាយរបស់ Korea Net បានឲ្យដឹងថា K-pop គឺជាហេតុផលចម្បងបំផុតសម្រាប់ភ្ញៀវទេសចរនៅក្នុងការមកកម្សាន្តនៅឯប្រទេសកូរ៉េខាងត្បូង ដែលមានដៃគូសហការជាមួយនឹង២០ប្រទេសសំខាន់ៗ ក្នុងការប្រម៉ូត K-pop តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ដោយយោងតាលទ្ធផលនៃការស្ទង់មតិកាលពីឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរចម្រុះជាតិសាសន៍ ដែលមកទស្សនាក្នុងប្រទេសកូរ៉េ ក្រៅពី តន្រ្តីK-pop ហើយ ក៏នូវមានកត្តាសក្តានុពលមួយចំនួនដូចជា គ្រឿងសម្អាងនិងការកែសម្ភស្ស ,K-Drama មាតិកាវប្បធម៌ ,និងប្រភេទអាហារកូរ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkPB34sAE5_ZVNE0BqqJFJKiUAwkB4j4osP95RGJ8x4zfPHdI8DZxNStA70MsfQCEbRLf-Gdjh8Br0E2gpxhqEhWGdrpleutcNQnGWMByucgpK2zES-XVjFlzoM4tv8r9cMo9gPmXZTMUig8LI1vzdx04fBkox8PG-rGcoi2-1oovtHYTf1FQkbeK-wLU/s1280/photo_2024-07-09_16-50-16.jpg

យោងតាមរបាយការណ៍ចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួននៃការលើកឡើងអំពីវប្បធម៌កូរ៉េនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងអនឡាញនៅក្នុងចំណោមប្រទេស២០នោះ ត្រូវបាននាំមុខដោយ K-pop មានចំនួននៃការលើកឡើងជិត៣៧លានដង ,បន្ទាប់មកដោយអាហារកូរ៉េ ជាង១៤លានដង, គ្រឿងសម្អាង និងសម្រស់ ជិត១០លានដង និងខ្លឹមសារវប្បធម៌ផ្សេងៗជាង ៩លានដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVqz9MFc9dkPI1nwDbIT74QGqmEjs_pzjAZ_lT-ptmB7OXL0XpwTJLhjaAYSedlg2roBoJ-sEj1RsRRqsAoNjeRrlu8pFB5pzsANxqvmfQ8tC1SAeQZpIRSeHqrdT7fwvh_khgnTY_28UDSnHjFsdtMeWLJSYpwHESEOFXggG-U4vzrEb3D8nvQ163Sro/s1150/photo_2024-07-09_16-50-17.jpg

បើក្រឡេកមកមើលនៅឯប្រទេសជប៉ុនវិញ យុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្រ្តសំខាន់ៗជាច្រើនក្នុងជំរុញវិស័យទេសចរណ៍ គឺការផ្តោតយ៉ាងសំខាន់ទៅលើតន្ត្រី តុក្កតា និងភាពយន្តគំនូរជីវចល។ អ្នកណាមិនល្បីតុក្កតា Anime របស់ប្រទេសជប៉ុន បានបង្កើតឡើងដំបូងអំឡុងសតវត្សទី២០ ដែលមិនត្រឹមតែបានបំផុសគំនិតអ្នកទស្សនាទូទាំងពិភពលោកឱ្យមកកម្សាន្តប្រទេសប៉ុណ្ណោះទេ ប៉ុន្តែពួកគេមកដើម្បីសាកភ្លក្សរសជាតិម្ហូបអាហារជប៉ុនពិតៗ ដែលគេតែងនិយមឃើញនៅក្នុងវគ្គផ្សេងៗក្នុងគំនូរជីវចរ Anime ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb4w5ozJlL_bQ__jkbTLu_XGrqUaGusVsmjXSujMa3sbzY832uROpHCgGOS7hIM7inZUZgrE2Pti62oAHJPYm0LXhw7PBBQAaNmP7uTxBNCbqataMFGWw574UvSvlhL2khE_uN1XRNvbJK0R7Iw_e-_WRThvg8040UtdzAPkb7jAwOkg2Qzxqv_TF7mLI/s900/photo_2024-07-09_16-50-30%20(2).jpg

បន្ថែមពីនេះ ទីតាំងសំខាន់ៗដែលមាននៅក្នុងភាពយន្តគំនូរជីវចល anime សុទ្ធតែបានឆ្លុះបញ្ចាំងពីទិដ្ឋភាពនិងទេសភាពពិតជាក់ស្តែងនៅក្នុងប្រទេសជប៉ុន បាននឹងកំពុងអង្រួនបេះដូងអ្នកគាំទ្រតុក្កតា anime គ្រប់ៗរូបចង់ទៅចង់ឃើញដើម្បីផ្តត់យកទិដ្ឋភាពទាំងនោះជាក់ស្តែងតែម្តង។ ខណៈ ជប៉ុនបានព្យាយាមកំណត់យកទីតាំងទាំងនោះ ធ្វើយ៉ាងណាឲ្យមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងតុក្កតាគំនូរជីវចល ដើម្បីបង្កើននូវភាពទាក់ទាញដល់ភ្ញៀវទេសចរបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhJYi5pQNDTzE9tsuYK71sebO4Y1AFZ0LaUmKJU1a-qBHJu1_Xe8MCA0MsptJBMK9MHCP2uqbbFiN9uBesu_IGF-XOB405HJTI6vJpN2bvBPIxj0mYttwSKhD062z0lQHdAMZs5GpewKWRMjnxDa7rH6o59CFLVe0H9iJMWhmSLaJHgEJdjqwJ7Q3XlDI/s1024/photo_2024-07-09_16-50-30.jpg

ឧទាហរណ៍មួយគឺរូបសំណាក Mobile Suit Gundam” ពីរឿង Manga និង anime មានទីតាំងស្ថិតនៅទីក្រុងតូក្យូ ខណៈរូបសំណាកនេះបានក្លាយជាទីកន្លែងដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរមកទស្សនា។

យ៉ាងណាមិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តុក្កតា និងគំនូរជីវចល Anime បានក្លាយជាការពេញនិយមយ៉ាងខ្លាំងក្នុងចំណោមមនុស្សជំនាន់ក្រោយនៃបណ្តាប្រទេសទាំងធំនិងតូចជុំវិញពិភពលោក សូម្បីតែប្រទេសលោកខាងលិច ដែលបានធ្វើឲ្យប្រទេសជប៉ុនបានក្លាយគោលដៅទេសចរណ៍ដ៏មានសក្តានុពលបំផុតក្នុងភូមិភាគអាស៊ីបូព៌ា។ ដូច្នេះ វាមិនអាចប្រកែកបានទេថា ប្រជាប្រិយភាពជាសកលរបស់ឧស្សាហកម្មគំនូរជីវចលជប៉ុន បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ឧស្សាហកម្មទេសចរណ៍របស់ប្រទេសនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQzWpfqsKF5bQlw4H7z8feltkb8iC_EKC36xCo9bpmi99VUplcKu4tybkXyUhZi3t622n1z3kF7NdVoMAml_uKfZ-TOesCr4tZwQi0Y8dGRn4ohEbgJD1TUpUpc4IBHH5Lk4GWTkqE1o52yf6CDW13vhUmZ0w0D2Nz1-t_O25E8CnnauBToqEiMVjmutQ/s1800/00japan-anime-1-mediumSquareAt3X-v2.jpg

ដើមឈើដែលថ្លៃបំផុតលើពិភពលោករបស់ជប៉ុនត្រូវបានគេធ្វើបែបនេះសោះ!

0

ប្រទេសជប៉ុន ៖ រូបភាពមួយបង្ហាញពីដើមឈើជាច្រើនដើមត្រូវគេព្យួរថង់ពាសពេញ ឬស្រដៀងគ្នានឹងការព្យួរសេរ៉ូម បានល្បីល្បាញយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមនៅប្រទេសជប៉ុន និងចិន នាពេលកន្លងមក និងធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននាក់ឆ្ងល់ថា តើវាជាអ្វីឱ្យប្រាកដ?

ការព្យួរថង់ដាក់សារធាតុរាវនៅតាមដើមឈើទាំងនេះ ពុំមែនជាការថែទាំដើមឈើទេ ប៉ុន្តែវាជាការចាក់បញ្ចូលសារធាតុពុលទៅក្នុងសាច់ឈើ ដើម្បីឱ្យវាហូរប្រេងចេញមក និងក្លាយជាដើមឈើមានតម្លៃថ្លៃបំផុតលើពិភពលោក ។ ដើមឈើទាំងនេះឈ្មោះ Kinam ឬ Kynam ឬភាសាជប៉ុនហៅថា Kyara មានន័យថា គឺជាឈើក្រអូប និងពិបាកស្វែងរកបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsHkh4sxqGWUnI6IqNKTOBrOpDT6GwREi40-hUnqUYp9Wg-yD5XW5fMARC__TQ_-n5SynbHzBc6odo0z76ElOaOghG3vTNMCUKtXbQPIMluokGczGRPyWuFSzGgPPcm2TOncThhfVZwoOvtC8wMpHOtWpZio8ZGRqPgpq1LowCqEM_NFSXQvEHGym5aPw/s800/KyaraExp.webp

ដើមឈើប្រភេទនេះត្រូវបានគេប្រើប្រាស់ក្នុងឧស្សាហកម្មផលិតទឹកអប់ ឬធូបក្រអូប ដោយសារវាមានក្លិនក្រអូបយ៉ាងពិសេស ទើបក្លាយជាឈើមានតម្លៃខ្ពស់បំផុត បើធៀបនឹងឈើមានតម្លៃផ្សេងទៀត ។ ដើមឈើទាំងនេះមានចំណុចពិសេសមួយ គឺវាអាចផលិតប្រេងចេញពីដើមរបស់វា ប៉ុន្តែការផលិតប្រេងតិចឬច្រើន ក៏អាស្រ័យលើបរិយាកាសនៅជុំវិញផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4EUbTtmTomNbSCJQehc305ciz1kPdaHedJhDXGZdt-7B7Wau5brGramYPO9xzcFjAuAGXxH5LLMIjtzcmMuPSO7i1GuLB8MhhEe9NNCFDDQqUbjHp7AhpBBQKChY1Bd9gP0t0UJSMybpVRFr_D2wsOj52Ne4dVXF1CO3HjBn_CrW3D16SpmfEwJZqbzI/s701/photo_2024-07-09_16-37-33.jpg

ជាក់ស្តែង បើដើមឈើរងនូវការគំរាមកំហែង ឬស្ថិតក្នុងគ្រោះថ្នាក់ ឬវាមានភាពតានតឹង ដូចជា ៖ មានមនុស្សកាប់វា, មានសត្វល្អិតឆាឆៅ, ខូចខាតដោយសារសត្វធំៗបំផ្លាញ ឬឆ្លងមេរោគផ្សិតមួយចំនួន ដើមឈើទាំងនេះនឹងហូរប្រេងចេញមកក្រៅ ។ ហេតុនេះ គេក៏ចាក់បញ្ចូលសារធាតុពុលក្នុងសាច់ឈើ ដើម្បីឱ្យវាហូរប្រេង និងក្លាយជាឈើមានតម្លៃថ្លៃបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhGY5bWGqAMoW0Qfuiir7_OypT6OX1-P881L6-Go61ZkIG07dYE_XFhoKXKm0DxTDSbk2OcZB-JyQBlRw-BiPDcYdJ1atG7MZhnGu_XyOK08ZiJa9jAfeuVA9gGUR9n0f2hxz035diQtpanDYRc34nRTelnK1pMYOP55VBz9K5RU_hbyzSWZTFVjTIPr4/s700/photo_2024-07-09_16-37-34.jpg

ទោះយ៉ាងណា ដើមឈើ Kyara ដែលទើបតែដាំថ្មីៗ គឺពុំមានតម្លៃថ្លៃដូចដើមឈើដុះនៅក្នុងព្រៃនោះទេ ដោយសារដើមឈើដុះក្នុងព្រៃមានអាយុរាប់រយឆ្នាំ ។ លោក Alan Mahaffey ជាអ្នកជួញដូរដើមឈើ Kyara និយាយថា ៖ «ដើមឈើប្រភេទនេះពិបាកស្វែងរកណាស់លើពិភពលោក ហើយវាអាចមានតម្លៃរហូតដល់១ម៉ឺនដុល្លារអាមេរិកឯណោះ សម្រាប់ឈើមានទម្ងន់ត្រឹមតែ១ក្រាម» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQnPXLCiLx5zGW1fwb_qj4BgPssc4weNlVkYneMI7_-fZ5C_CzyIEcMt2g_RRBVS_FqHkeXcXlZZ70xi4uVbV5jopP5Nbz_Nn-s8HAysYzRMQJb2efMXl_LggJ8YgOnZQqq9A-i7q2vzZXG1HzfJlZOkZsPZQQM_fvR72rh8OuEiqVleDhjZIsfhOUlP8/s1200/Phu-Kien-Tram-Huong-Thien-Moc-Huong7-1-1200x800-1.jpg

លោកបន្តថា លោកបានចំណាយពេល៥ឆ្នាំ ក្នុងការស្វែងរកដើមឈើប្រភេទនេះ និងលក់វាក្នុងតម្លៃ២០លានដុល្លារអាមេរិក នៅឆ្នាំ២០១៦ ។ ក្រោយមក តម្រូវការ និងតម្លៃរបស់វាបានកើនឡើងយ៉ាងឆាប់រហ័ស ។ រីឯការចាក់បញ្ចូលសារធាតុពុលទៅក្នុងសាច់ឈើវិញ គឺពុំទាន់មានការបញ្ជាក់ច្បាស់លាស់ថា វានឹងផ្តល់លទ្ធផលដូចការរំពឹងទុកដែរឬទេ ៕

ផ្ទុះការសរសើរ! លោកគ្រូក្នុងខេត្តកំពង់ធំ បណ្តុះកុមារតូចៗ រាំចង្វាក់ប្រពៃណីខ្មែរបានយ៉ាងសមសួន

0

ថ្មីៗនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវីដេអូការរាំចង្វាក់ប្រពៃណីខ្មែរក្នុងចំណោមកុមារា កុមារីមួយថ្នាក់ នៅក្នុងឈុតសម្លៀកបំពាក់ក្រម៉ាខ្មែរបានយ៉ាងស្រស់ស្អាត ក្រោមការបង្ហាត់បង្រៀនដោយលោកគ្រូមួយរូប ក្នុងខេត្តកំពង់ធំ។

យោងតាមការបង្ហោះនៅលើបណ្តាញសង្គម Tik Tok ដែលមានឈ្មោះថា ញ៉ិល ថែធួន គឺបានចែកចាយវីដេអូឃ្លីបខ្លីៗជាច្រើន បង្ហាញពីសកម្មភាពនៃការបង្រៀនរបស់គាត់នៅក្នុងថ្នាក់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺនៅម៉ោងសិល្បៈ លោកគ្រូរូបនេះគឺបានធ្វើការបង្រៀនចង្វាក់រាំប្រពៃណីខ្មែរទៅកាន់សិស្សានុសិស្ស ដែលជាកុមារតូចៗរបស់គាត់ថែមទៀតផង។

ដោយសង្កេតឃើញថាមានកុមារា កុមារីតូចៗ បានចូលរួមយ៉ាងសកម្មនៅក្នុងថ្នាក់រៀន ដែលទំនងជាម៉ោងសិល្បៈ ខណៈពួកគេស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ក្រម៉ាខ្មែរគ្រប់ៗគ្នាផងដែរ។ ជាមួយគ្នានោះ គេក៏បានប្រទះឃើញវត្តមានលោកគ្រូរបស់ពួកគេ ស្ថិតនៅកណ្តាលវង់ កំពុងបង្ហាត់បង្រៀនចង្វាក់រាំវង់ ដែលជាចង្វាក់ប្រពៃណីខ្មែរ ទៅកាន់សិស្សានុសិស្សខ្លួន។ បន្ទាប់ខិតខំយកចិត្តទុកដាក់រៀន ក៏ដូចជាជ្រួលជ្រាបពីចង្វាក់រាំរួចមកហើយ កុមារតូចៗទាំងនោះក៏បាននាំគ្នារាំតាមលោកគ្រូ បានយ៉ាងស្រស់ស្អាតនិងស្រុះគ្នាផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីវីដេអូទាំងនេះបានចែកចាយទៅ អ្នកលេងបណ្តាញសង្គមជាច្រើនក៏បានចូលទៅបញ្ចេញមតិកោតសរសើរព្រោងព្រាត ដោយអ្នកខ្លះគឺបានលើកឡើងថា«លោកគ្រូរាំស្អាតណាស់ អរគុណដែលជួយបង្រៀនចង្វាក់រាំវង់ប្រពៃណីដល់ក្មេងតូចៗ»។ អ្នកខ្លះថា«សូមសរសើរដល់លោកគ្រូដែលមានបេះដូងស្រលាញ់និងអភិរក្សវប្បធម៌ខ្មែរ ពិសេសគឺបណ្តុះក្មេងៗឲ្យចូលថែរក្សាដែរ»៕

 

 

@bongbav15

Replying to @ℬ????????_ℬ????????????????007

♬ original sound – ញ៉ិល ថែធួន – ញ៉ិល ថែធួន

«មួកដង្ខៅ»ធ្លាប់តែឃើញក្នុងសម័យបារាំង! ខណៈមួកនេះបង្ហាញខ្លួនយ៉ាងប្រណិតក្រោមស្នាដៃលោកតាខេត្តបាត់ដំបង

0

ថ្មីៗនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើស្នាដៃចាក់មួកស្លឹកខ្មែរមួយប្រភេទ ដែលត្រូវបានគេស្គាល់ថាជា«មួកដង្ខៅ» របស់លោកតាម្នាក់ ដែលរស់នៅក្នុងខេត្តបាត់ដំបង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilVF-YwZFN1h6pGxKlQV2VM-nI1NbJcs-UOsClAjZ07EjTBGx0uBFnPFrem1EQAT2EEJhbD573_frLdbN7gTsiOEEKZmf2aNuaoRiMg-qDKkQP9MnFHtGIiW6GdqJeHP8oVe7YkuNgsVzYuUfl_NbO9-MSHNdO_9_gxyDHYlVsT2fieX_ZQBTb_R-Yry0/s736/photo_2024-07-09_15-49-50.jpg

យោងតាមការបង្ហោះនៅលើបណ្តាញសង្គមដោយគណនីមួយដែលមានឈ្មោះថា Ratha Chhun គឺបានបង្ហាញរូបភាពប៉ុន្មានសន្លឹកអមជាមួយនឹងខ្លឹមសារថា« អាចជួយទិញមួកគាត់បាន មួកមួយតម្លៃ ៤០.០០០ រៀល ច្រកចូលតាមផ្សារបឹងរាំង ខេត្តបាត់ដំបង មួកខ្មែរផលិតដោយដៃតាចន ពិការជើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfGl9cxonCYbmsY8_U9ba18QKj5_CjC5AjQKV6IF7N5VtwjJ6xwxJzYjrr-OsYpqrkfyqNnAOdCkpY0LovNMYZwW4W7AT1Ng-zF1EktNAaPkFVL8aGcHU4FcdNOw7q8Oeux2z-N0NAgt7ygmLbrt9trSBrYVUlReTXiLpcKab-2sTr8y-mo4NWS7ZZgik/s2048/449977528_2463529640497153_6906369310889150724_n.jpg

មួកខ្មែរមួយប្រភេទនេះ ដែលត្រូវបានគេស្គាល់ថាជា «មួកដង្ខៅ» កាលពីសម័យអាណានិគមបារាំង ចន្លោះឆ្នាំ១៨៦៣ដល់១៩៥៣។ ដង្ខៅ គឺជាបុរសអ្នកជំនួញមួយរូប ដែលលេចវត្តមាននៅកម្ពុជាយើងកាលពីសម័យកាលនោះ ខណៈគាត់គឺមិនត្រឹមតែជាអ្នកដែលមានឋានៈ ទ្រព្យសម្បត្តិស្កុកស្តម្ភប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏ជាអ្នកដែលលេងស្តាយ៍សម្លៀកបំពាក់ខ្លាំងណាស់។ ជារឿយៗ គាត់តែងតែស្លៀកសំពត់ក្បិនខ្មែរ អាវសរ ទ្រនាប់និងស្បែកជើងកាត់តាមលោកខាងលិច និងពាក់មួកមួយប្រភេទដែលមានសណ្ឋានដូចនោះ ទើបត្រូវបានគេស្គាល់ថាជា«មួកដង្ខៅៗ» រហូតមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWisl4kKE3x5DKt_nqauOIz1TTaUy02AxG77Bk1Mj9WuIkEqZXjdEk3tBQwU0JI6tZfL460ZcHcudxQ3iF3MThvHw8BMfcMxlBs7YfEc4RG3PYnGtmwOzqpXcmfLvMDwVPgp3OYNcH1AwlTMuCV2MaDNVG5xw3TdkozhjUsjpX0qVNwNKmvrJ3SrPdUto/s2048/449980339_2463529610497156_3335902742578012817_n.jpg

យ៉ាងណាមិញ គំនិតច្នៃប្រឌិតក្រោមស្នាដៃរបស់លោកតា ដែលរស់នៅក្នុងខេត្តបាត់ដំបងរូបនេះ ពិតជាអស្ចារ្យនិងអត់សរសើរពុំបានមែន ព្រោះថាគាត់បានកែច្នៃស្លឹកត្នោត មកចាក់បានជាទម្រង់មួកខ្មែរបុរាណបានយ៉ាងប្រណិតបែបនេះ ស្ទើរតែកម្រមានអ្នកធ្វើបានណាស់។ ជាមួយគ្នានោះ សាធារណៈជនខ្មែរជាច្រើនបានចូលទៅបញ្ចេញមិតិកោតសរសើរ លើកទឹកចិត្ត និងគាំទ្រស្នាដៃលោកតាព្រោងព្រាតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyQDJ5QGXP4Sa-CzjiLSW86IPK2dEckLNRx4WoNncz_-ulgtk1T5BbOhQuO0cdsq1Q2GTSGH4sxP-tItemKRmGw-QoAKdXr7VlnTfimZmMNEhAsyIDD6GmBMgjor0ysgGcRXpk30hMyG2pLLzB4m9TI9cceI0GmBDchKCUfIcF6cW8L9Hw9J2ubvdaf6g/s2048/449981751_2463529603830490_7978753794692509864_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPP3IipGrQWHynPyW4nWnnszKDHONLm2YX-PKzSVmTeNaKhl0th0CRWN1v9pmitaAGDEfyuIRxZT3-uXsFri1VGCnAFvLzwf1_7cImR7TvGj_PV3yUROvWKErcoSS8hsbwrJq40uUu4Rulzk5RN0f_1OJDJWAxIt38WUgdppC7WlnuRiRi05ma94-QANM/s2048/449971711_2463529630497154_4509041455151736004_n.jpg

បើទោះជាជណ្តើរនេះខ្ពស់ខ្លាំង និងគ្រោះថ្នា.ក់ ក្តី ក៏នៅតែមានអ្នកចង់ឡើង

0

សហរដ្ឋអាមេរិក ៖ តំបន់ទេសចរណ៍មួយក្នុងចំណោមតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់អាមេរិក គឺជណ្តើរហៃគុ (Haiku Stairs) ដែលមានភ្ញៀវទេសចរជាច្រើននាក់ចង់មកថតរូប និងទទួលបានបទពិសោធន៍ឡើងកាំជណ្តើរដ៏ខ្ពស់នេះ ។ កាលពីឆ្នាំ២០២១ អាជ្ញាធរបានសម្រេចថា នឹងរុះរើកាំជណ្តើរចេញ ដោយចំណាយថវិកាប្រមាណ១លានដុល្លារអាមេរិក ដោយសារកាំជណ្តើរមានគ្រោះថ្នា.ក់ ខ្លាំងសម្រាប់ភ្ញៀវទេសចរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeZwC5gWMJNYlbVozNFyUuEOGzHDOhm7YjaQXTQ2P_qi-u3bcqb8I_Sl78bHkqqBn5IHg17-kVm7BMSctnB-N7F0nxhyyRHWzR9atkw0RFYpzV2MtVnd2rY5si1QG5fsq4kcVw8VRyAcK8C9QZphGc0vYsJuZHJ9LovkJqLVQ3u89WF25jZqGsaccC7kE/s2560/DSC08316-scaled.jpg

ជណ្តើរហៃគុ ឬភ្ញៀវទេសចរភាគច្រើនស្គាល់ឈ្មោះថា «ជណ្តើរឡើងឋានសួគ៌» មានកាំជណ្តើរឈើសរុបចំនួន៤.០០០កាំ ធ្វើឡើងដោយទាហានអាមេរិក កាលពីឆ្នាំ១៩៤០ ដើម្បីទទួលបានសេវាវិទ្យុសម្ងាត់របស់ទាហាន ដែលប្រើប្រាស់ក្នុងសង្គ្រាមលោកលើកទី២ ។ ក្រោយមក នៅឆ្នាំ១៩៧០ ឆ្មាំសមុទ្រអាមេរិកបានអនុញ្ញាតឱ្យភ្ញៀវទេសចរឡើងលើជណ្តើរនេះដើម្បីមើលទេសភាពដ៏ស្រស់ស្អាត ត្រឹមតែ៧៥នាក់ប៉ុណ្ណោះក្នុង១ថ្ងៃ ហើយការឡើងជណ្តើរនេះធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ថា ពួកគេកំពុងឡើងឋានសួគ៌ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilZ_r_zeogeONzg-iWKD58wP7l_yBA8LDwzAS_KrmL6A6F-AUA_v9MOm9bbyWHAORJKDht5HEitIUG-nf9RPNO1jqVGBb-Tlxz-8Y7f3diPUn2YGn87EN4mAZvWKs3ju2QL5m03LSpZkH_xul4yNRYLk29cMKy2FNVgZNGol37gBiwqwPwbrjfwXGCzj4/s1038/IMG-1529-scaled.webp

ប៉ុន្តែជណ្តើរនេះត្រូវបានបិទវិញនៅឆ្នាំ១៩៨៧ ដើម្បីថែទាំបន្ថែមទៀត ដោយសារមានការរំខានពីភ្ញៀវទេសចរ គឺក្នុង១ថ្ងៃមានភ្ញៀវទេសចររហូតដល់២០០នាក់ បានមកទីនេះ ។ ជណ្តើរហៃគុ ស្ថិតនៅលើកោះ Oahu ដែលជាកោះមានទំហំធំលំដាប់ទី៣ ក្នុងចំណោមប្រជុំកោះទាំងអស់របស់រដ្ឋ Hawaii ។ ភ្ញៀវទេសចរជាច្រើនដែលបានឡើងលើជណ្តើរដ៏ខ្ពស់នេះ ពួកគេនឹងពុំភ្លេចរូបភាពគួរឱ្យចាប់អារម្មណ៍នៅចំពោះមុខទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYd1nZ25kMVlACUP1vgMiLv_CAOkIebgwIJQ3nAXSW35K9wHP3HidMfW6REulsGwtGpklO-dpn8d21DobDe98u_RZGoLqEFzfRH3djMyWZBBLCxYDnu8ULURNAgDZ63_3T9-DOBbw7RnD75N6IQnxVTYXyhA2IWbPs-Y6Qxf1OwL1y0LQPYy-WFxPu7hU/s798/u0emou7725f31.webp

កាលពីឆ្នាំ១៩៤២ ទាហានអាមេរិកបានប្រើប្រាស់ជណ្តើរនេះសម្រាប់តភ្ជាប់សេវាវិទ្យុ ហើយក្រោយមក ជណ្តើរនេះត្រូវបានកែលម្អជាជណ្តើរស៊ីម៉ងត៍ គឺក្រោយពេលរំសាយទាហានជើងទឹកអាមេរិក និងមានឆ្មាំសមុទ្រចូលមកដំឡើងស្ថានីយផ្តល់សេវាអូមេហ្គាជំនួសវិញ ។

បើទោះជារដ្ឋាភិបាលអាមេរិកបានប្រកាសបិទស្ថានីយផ្តល់សេវា និងបិទជណ្តើរហៃគុ ព្រមទាំងបានហាមឃាត់មិនឱ្យជនណាម្នាក់ធ្វើដំណើរមកទីនេះ ប៉ុន្តែបច្ចុប្បន្ន មានភ្ញៀវទេសចរមកទីនេះជាបន្តបន្ទាប់ ។ អ្វីដែលពួកគេបានទទួលក្រៅពីការសាកល្បងភាពរឹងមាំរបស់រាងកាយហើយ គឺពួកគេនឹងមើលឃើញធម្មជាតិដ៏ស្រស់ស្អាតបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg7mTKJJKSmTxMyrI1l_4SZZ5pJ8157I8XNCJJyLObf1TMM-kh0pTAhFGSwN9LnpIJLFGIKHO9TcjLMONMpJztGRLQOxR6dBzGanEzi3jSJjAbwaCWmILZXWhmy7ScmJLy_2hTWWJsS2GntiKTbxh10GdLBw35kRCKVLUEhT-aFLComxBFVSkx4UqpW8s/s975/Haiku-Pic-1-e1562777725423.jpg

លើសពីនេះ ពេលភ្ញៀវទេសចរឡើងទៅដល់ចំណុចខ្ពស់បំផុត ពួកគេនឹងបានឃើញអង់តែនវិទ្យុដែលអាចបញ្ជូនសេវាបានឆ្ងាយរហូតដល់១០.៦០០គីឡូម៉ែត្រផងដែរ ។ ពលរដ្ឋរស់នៅក្នុងតំបន់ធ្លាប់បានសំណូមពរឱ្យរដ្ឋាភិបាលបើកតំបន់នេះធ្វើជាទីសាធារណៈ ប៉ុន្តែរដ្ឋាភិបាលបដិសេធ និងលើកហេតុផលថា រដ្ឋនឹងចំណាយប្រាក់ខ្ពស់ដើម្បីជួសជុលជណ្តើរ ព្រមទាំងមានបញ្ហាសិទ្ធិប្រើប្រាស់ដីធ្លីផងដែរ ៕