ថ្មីៗនេះក្រុមហ៊ុន Ban Dao Investment Co., Ltd បានបោះទុនវិនិយោគជាង៦០០លានដុល្លារ សាងសង់សណ្ឋាគារ និងអគារពាណិជ្ជកម្មលំដាប់ផ្កាយ៥ នៅក្រុងព្រះសីហនុ ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានផ្តល់វិញ្ញាបនបត្រចុះបញ្ជី សម្រាប់គម្រោងដែលមានទំហំទឹកប្រាក់ចំនួន ៥៧៤ លានដុល្លាររបស់ក្រុមហ៊ុនមួយនេះ ដែលរួមមានសណ្ឋាគារមួយនៅផ្លូវឆ្នេរពយតាមុង ក្នុងសង្កាត់ទី៤ ក្រុងព្រះសីហនុ។
គម្រោងវិនិយោគដ៏ធំនេះនឹងបង្កើតសណ្ឋាគារលំដាប់ផ្កាយប្រាំ ដែលមានបន្ទប់ចំនួន២៨៧០ និងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ថែមទៀតផងដែរ។
វត្តមានរបស់សណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដ៏ធំសម្បើមនេះ នឹងមានសារៈសំខាន់ក្នុងការផ្តល់សេវាកម្មដល់ភ្ញៀវទេសចរណ៍ក្នុងខេត្តព្រះសីហនុ រួមចំណែកដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិឡើងវិញ៕










