Home ព័ត៌មានអន្តរជាតិ អ្នកស្រាវជ្រាវរកឃើញផ្លាស្ទិកថ្មីអាចរលាយតាមធម្មជាតិរយៈពេលខ្លី

អ្នកស្រាវជ្រាវរកឃើញផ្លាស្ទិកថ្មីអាចរលាយតាមធម្មជាតិរយៈពេលខ្លី

58
0

ប្រទេសដាណឺម៉ាក ៖ បច្ចុប្បន្ន សំរាមផ្លាស្ទិកនៅទូទាំងពិភពលោក មានត្រឹមតែ៩% ប៉ុណ្ណោះ ដែលត្រូវបានគេយកមកកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ ។ រីឯសំរាមផ្លាស្ទិកនៅសល់៩១% ទៀត គេបានយកវាទៅដុតចោល ឬកប់ចោលនៅគំនរសំរាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDtir4VGd_YhSKrRNEfd8Tb3Vm8bA9f8fDKiumPBbK2VIWtoMVPWcVD-qFAmnn9UcGkqqxKxyt57DfjNfgrioJBveJaMh7G4V2-axiWGt6cLJ9Xp8nPWwvRVMibw7xMxCtc6llYLvtHqsb9injwmbvqzSI-L2F8zoBBxlXQyNS8UY0Y5V0G-Ivb_Dwod4/s1080/photo_2024-07-09_13-49-47.jpg

ផ្លាស្ទិកប្រភេទ Bioplastics ដែលប្រើប្រាស់សព្វថ្ងៃនេះ វាពុំអាចរលាយតាមធម្មជាតិបានទេ ។ ការរលាយរបស់ផ្លាស្ទិកប្រភេទនេះអាចចំណាយពេលជាច្រើនឆ្នាំ និងបណ្តាលឱ្យមានការបំពុលបរិស្ថានផងដែរ ដូចជា ៖ មីក្រូផ្លាស្ទិក ហើយយើងត្រូវតែមានវិធីពិសេសដើម្បីរំលាយវាក្នុងរោងចក្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsCQ81qEN65-tyluR0PVFuCTjvr0w0jJ5KGuKsIRlN6hwMQz_QzyblJlToUlUX8jpuDqQrez0xh9UTCC9AunFgK_Z8Y4xFrpQmK7GqWuSfD4Qf-qkhKFVNy7qwYyVOUapdbFcrbJC8GFNmghxPyZVjxr-0DKGYd_bBjEnsj0kiYGOSCEnZVQOkIuYXIqA/s1280/virginia-tech-research-6.jpg

ហេតុនេះ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Copenhagen ប្រទេសដាណឺម៉ាក បានផលិតផ្លាស្ទិកប្រភេទថ្មី ដែលអាចរលាយដោយខ្លួនឯងបាន១០០% ។ ផ្លាស្ទិកនេះផលិតពីម្សៅស្រូវ Barley ផ្សំជាមួយស្ករចម្រាញ់ពីមើមដំណាំ ដែលសល់ពីឧស្សាហកម្មផលិតស្ករ ។ មើមដំណាំនេះមានលក្ខណៈស្រដៀងគ្នានឹងស្ពៃបូកគោ ប៉ុន្តែវាមានមើមនៅក្រោមដី និងមានជាតិស្ករក្នុងមើម ស្មើប្រមាណ៨០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcwnnkSWcwBw6IShlxMdU2ogkMDFETSTImtItMHRC0n9ieg8hZhrRYt2KCBtf_c-jAiAf_xc2fVALIBG_cOMXYUWCs-gruWPWUCvB3K3IGVczjfg5qw_1BhRDdak5_1zcKCPoFBgk1HOJu8bJ97uXyojMN1R_kTuapHm12k0p0uSJhA26J3sOY2J90z_k/s890/photo_2024-07-09_13-49-48.jpg

លោកសាស្ត្រាចារ្យ Andreas Blennow មកពីសាកលវិទ្យាល័យ Copenhagen និងជាប្រធានក្រុមស្រាវជ្រាវនិយាយថា ផ្លាស្ទិកប្រភេទ Bioplastics ដែលប្រើប្រាស់បច្ចុប្បន្ន ពុំអាចរលាយបាន១០០% ទេ ហើយយើងត្រូវតែរំលាយវាក្នុងរោងចក្រប៉ុណ្ណោះ ។ ហេតុនេះ វាអាចធ្វើឱ្យកើតការបំពុលបរិស្ថាន ដូចជា ៖ មីក្រូផ្លាស្ទិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGCG7EYGwXZZeWd60gXUV_lJXPmJYjsHF64mEY4ETxuBmeajJxaA4kJavFQUYIWKRbuaAiTgcFd2bzL4i50sR36GBOwHoU9rR6JQIRshMogwGyAesa4mTXi18TWAG-mMjn_ofz7FU6RWVLvQ_uknHLy4q_ziY7TZMZPf5nOSr4ZqBvFenFqHtklXA39DY/s1200/photo_2024-07-09_13-49-48%20(2).jpg

ប៉ុន្តែផ្លាស្ទិកប្រភេទថ្មីអាចរលាយដោយខ្លួនឯងក្នុងធម្មជាតិ ត្រឹមតែរយៈពេល២ខែប៉ុណ្ណោះ បើទោះជាគេទុកវាចោលនៅក្រៅធុងសំរាមក៏ដោយ ។ គេអាចប្រើប្រាស់ផ្លាស្ទិកថ្មីនេះសម្រាប់វេចខ្ចប់ម្ហូបអាហារ និងវត្ថុផ្សេងៗតាមធម្មតា ដោយសារវាមានគុណភាពល្អជាងផ្លាស្ទិកធម្មតា, ធន់ជាមួយទឹក, រឹងមាំ និងមិនស្អិតដូចផ្លាស្ទិកទូទៅ ។ រីឯសារធាតុផ្សំសំខាន់របស់ផ្លាស្ទិកថ្មី គឺសារធាតុអាមីឡូស និងសែលុយឡូ ដែលសម្បូរនៅក្នុងដំណាំ ខណៈអ្នកស្រាវជ្រាវហៅវាថា «ណាណូសែលុយឡូស» ៕