កាលពីថ្ងៃទី៨ ខែកក្កដា អ្នកគាំទ្របានកត់សម្គាល់ឃើញ Jennie ប្រើឧបករណ៍ពណ៌ខ្មៅតូចមួយដែលស្រដៀងនឹង vape ឬបារីអេឡិចត្រូនិច។ ក្នុងវីដេអូនោះ គេឃើញ Jennie យករបស់មកប៉ះបបូរមាត់ បន្ទាប់មកនាងដកដង្ហើមចេញផ្សែង។ ទោះបីជារូបភាពនេះត្រូវបានដកចេញពី vlogយ៉ាងឆាប់រហ័សប៉ុន្តែក៏មានវីដេអូខ្លីៗចែកចាយលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ ដែលបង្កឱ្យផ្ទុះការវែកញែកយ៉ាងទូលំទូលាយតាមអ៊ីនធឺណិត។
.png)
វីដេអូដែលបង្កឱ្យមានភាពចម្រូងចម្រាសពេញបណ្តាញសង្គមទូទាំងពិភពលោកនេះគឺជាផ្នែកមួយនៃ vlog ដែលត្រូវបានបង្ហោះនៅលើឆាណែល YouTube របស់ Jennie នៅថ្ងៃទី២ ខែកក្កដា ដែលថតក្នុងអំឡុងពេលកាលវិភាគនៅក្រៅប្រទេសរបស់នាង។ ផ្នែកនេះត្រូវបានលុបចេញពី vlog របស់នាងរួចរាល់ហើយដែរ។.png)
ខណៈពេលដែលនាងជាមនុស្សពេញវ័យ ដូច្នេះ វាមិនមែនជាការខុសច្បាប់សម្រាប់នាងក្នុងការជក់បារីនោះទេ មនុស្សជាច្រើនបានចង្អុលបង្ហាញថានាងជក់បារីនៅក្នុងផ្ទះ។ ការជក់បារីក្នុងផ្ទះក្នុងប្រទេសកូរ៉េខាងត្បូង និងប្រទេសជាច្រើនទៀតត្រូវបានហាមឃាត់ជាញឹកញាប់។ សូម្បីតែនៅទីក្រុង Capri ប្រទេសអ៊ីតាលី ជាកន្លែងដែលនាងទៅទីនោះក៏ដោយ ច្បាប់ហាមឃាត់យ៉ាងតឹងរ៉ឹងមិនឱ្យមានការជក់បារីនៅក្នុងកន្លែងបិទជិត។.png)
សកម្មភាពរបស់ Jennie បានបង្កឱ្យមានការប្រតិកម្មពីអ្នកលេងអ៊ីនធឺណិត ដែលនាងធ្វើបែបនេះនៅចំពោះមុខបុគ្គលិករបស់នាងដែលចាត់ទុកថាបង្ហុយផ្សែងហុយដាក់មុខអ្នកដទៃហាក់ដូចជាឈ្លើយ មិនស័ក្តិសម មិនអាចសូម្បីតែរង់ចាំរហូតដល់នាងតុបតែងមុខរួចរាល់សិនមិនបាន ។ ច្បាប់មិនគិតស្រាលចំពោះការជក់បារីក្នុងផ្ទះនោះទេ ថាវាជាអេឡិចត្រូនិកឬអត់។ កាលពីមុន Haechan សមាជិកក្រុម NCT ត្រូវបានពិន័យជាប្រាក់ពីមន្ត្រី បន្ទាប់ពីតារាចម្រៀងរូបនេះត្រូវបានគេចាប់បានជក់បារី vape ក្នុងផ្ទះនៅប្រទេសកូរ៉េខាងត្បូង។
យោងតាមមាត្រា៩ កថាខណ្ឌទី៤ ប្រការ១៦ នៃច្បាប់ស្តីពីការលើកកម្ពស់សុខភាពជាតិ អគារការិយាល័យ រោងចក្រ និងអគារប្រើប្រាស់ចម្រុះដែលមានផ្ទៃដីសរុបចាប់ពី ១,០០០㎡ ឬច្រើនជាងនេះ ត្រូវបានកំណត់ថាជាតំបន់មិនជក់បារី។ ប្រសិនបើនរណាម្នាក់ជក់បារីក្នុងផ្ទះក្នុងតំបន់មិនជក់បារី ពួកគេអាចត្រូវពិន័យរហូតដល់ ១០០,០០០ វ៉ុន។ ទោះជាយ៉ាងណាក៏ដោយ បារីអេឡិចត្រូនិចដែលមិនមានជាតិនីកូទីនត្រូវបានចាត់ថ្នាក់ជា «ផលិតផលដូចថ្នាំជក់» ហើយត្រូវបានលើកលែងពីការផាកពិន័យ។.png)
នៅក្នុងករណីរបស់ Jennie ចាប់តាំងពីទីតាំងនៅក្នុងវីដេអូនេះត្រូវបានគេសន្មត់ថានៅក្រៅប្រទេស បើទោះបីជានាងជក់បារីនៅក្នុងផ្ទះក៏ដោយ វាត្រូវបានជំទាស់ថានាងនឹងមិនទទួលរងការពិន័យក្នុងស្រុកឡើយ៕










