ហង្ស ម៉ានីតា Miss Universe Cambodia 2022 ត្រូវបានអ្នកគាំទ្រសង្ស័យថានាងអាចតំណាងប្រទេសកម្ពុជាម្តងទៀតប្រកួតនៅលើឆាកបវរកញ្ញា។ ការសង្ស័យនេះក្រោយពីគេបានឃើញ ហង្ស ម៉ានីតា បង្ហោះវីដេអូអនុស្សាវរីយ៍របស់នាងអំឡុងពេលប្រកួតឆាក Miss Universe លើកទី៧១ លើទឹកសហរដ្ឋអាម៉េរិកកាលពីឆ្នាំ២០២២កន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI0q0N1de_x_sje2Tzt2m4dVh7sWQt7fUPc1FtqkGgb83mrbeq02KsDY_sIfcUOfVS34kZFtuBTkKan7dLxVkNC-XAgrW68CJkO13qSoNi00GrnaP2zVPzhgyY_WwvLMqqyP8MqBAUj-kHojGCSlhFehPRJHDlkCL_j7I6sMotekmuQoYycUFSOXj1TTU/s2048/image_2024-07-09_11-56-17.png

បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ ហង្ស ម៉ានីតា ដែលត្រូវបានអ្នកគាំទ្រចាត់ទុកថាជាកូនពៅក្រោមការគ្រប់គ្រងរបស់លោក ម៉ែន និមលរ័ត្ន ដោយសារតែកម្មវិធីបវរកញ្ញានេះត្រូវបានផ្លាស់ប្តូរអ្នកគ្រប់គ្រងថ្មីធ្វើឱ្យអ្នកគាំទ្រសង្ស័យថានាងអាចតំណាងប្រទេសកម្ពុជាម្តងទៀត។ ការសង្ស័យថាកូនខ្មែរ កាត់បារាំងរូបនេះអាចប្រឡូកក្នុងវិស័យបវរកញ្ញាម្តងទៀតដោយសារតែគេបានឃើញ ហង្ស ម៉ានីតា បង្ហោះវីដេអូកាលពីនាងប្រកួតនៅលើឆាក Miss Universe។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8UimoO7IBavpza76TZ5bC5iTOKYAmS75eUIZdbvdRjJ-rmLHC0h2zYxQIbe7Rf9zb0dqJzLh2fXgUAnCPJZsNkIwq2bmcvPFFAv0Wji8Ito55dEtfSL1S4SJKYzrZIp2uOV9g_Hfl_Owdvpny24j5GGxun0rqA9RZZcyUBMHROTcPMv1elum8MZQu0zk/s2048/image_2024-07-09_11-56-19%20(2).png
កាលពីថ្ងៃទី៨ កក្កដា ហង្ស ម៉ានីតា បានបង្ហោះវីដេអូខ្លីមួយរយៈពេល១.៣០ នាទី ជាវីដេអូសង្ខេបអំឡុងពេលនាងតំណាងប្រទេសកម្ពុជាដោយបានដាក់រូបបេះដូងពណ៌ស្វាយជាមួយពាក្យថា «Stay tuned…» និងបានដាក់ហាសថេក Miss Universe Cambodia 2022»។ ការបង្ហោះនេះបានធ្វើឱ្យមានការទាក់ទាញក្នុងចំណោមអ្នកគាំទ្រវិស័យបវរកញ្ញាដោយសង្ស័យថា ម៉ានីតា អាចវិលមកប្រកួតបវរកញ្ញាម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJPxDyVAzUY3y9AfDEX5yA_DjhHyelogO5Za35Gp9Kfh6MOvQmcJeJzSNW_6EzDWK9tZ2oe8cFOSo-31f2lH_l41PhbZu2YteNnYeD9GmcEUPTt6VeKVp41LzBi5o-gp0b5caXxPCuxSoTJ1Nev4A3moYy4UGnRSY0RD-Z0ll9L_RVUqjQa8nYAlZZJHU/s1440/image_2024-07-09_11-56-19.png

អ្នកគាំទ្របានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងចំពោះដំរួយនេះហើយនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការវិលត្រលប់មកវិញបន្ទាប់រយៈពេល២ឆ្នាំរបស់នាងមកកាន់ឆាកបវរកញ្ញាម្តងទៀត។ ជាមួយគ្នានេះ អ្នកគាំទ្របានខម្មិនទៅលើកម្មវិធីបវរកញ្ញាផ្សេងៗដែលនាងអាចតំណាងប្រទេសកម្ពុជាម្តងទៀតគឺអាចជាកម្មវិធី Miss International និង Miss World ហើយសន្ទុះដែលថា ហង្ស ម៉ានីតា ចូលឆាក Miss Internationalគឺមានចំនួនច្រើន ស្របពេលដែលឆ្នាំ២០២៣ សំណាង អេលីណា ដែលជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៩ ចូលប្រកួតកម្មវិធីមួយនេះដែលជាការតំណាងប្រទេសជាលើកទី២របស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJGEC3s0ddVk5KbVOd0CcNRIj0PBUkSJCmD25d5DVen7rvMeMv0VIXx8xAWkxjNVDIsMd_YeZ0oZe1O8YJnE0txr-46fu29u4tXmnG4ntqR5L3rxCy_66o7cU3ZDNMM7-ysfSyPhcMsY4tVO6R9W3HXF9xq9qqbKBWXgOwnDsPiKHbwWnv0EXGfBFZXsY/s1791/image_2024-07-09_11-56-24.png

គួរបញ្ជាក់ផងដែរថា ហង្ស ម៉ានីតា មានម្តាយជាជនជាតិខ្មែរនិងឪពុកជាជនជាតិបារាំងអាចនិយាយបាន៤ភាសា គឺភាសាខ្មែរ អង់គ្លេស បារាំងនិងអេស្ប៉ាញ។ ការប្រកួតរបស់ ហង្ស ម៉ានីតា នៅលើឆាកអន្តរជាតិក្នុងទឹកដីសហរដ្ឋអាម៉េរិកធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រប៉ុន្តែគួរឱ្យសោកស្តាយកម្ពុជាមិនអាចបំបែកប្រវត្តិសាស្រ្តចូលTOP ក្នុងការប្រកួត Miss Universe ឡើង។ កាលពីនាងប្រកួតបវរកញ្ញាចក្រវាល៤ជំនាន់គឺ រឿន ណាត សំណាង អេលីណា រ៉េត សារីតា ងិន ម៉ារ៉ាឌី បានទៅចូលរួមលើកទឹកចិត្តនាងដោយផ្ទាល់៕