Home ព័ត៌មានជាតិ ជំនឿ នៃការហាមមិនឱ្យបូជាសពនៅថ្ងៃអង្គារ

ជំនឿ នៃការហាមមិនឱ្យបូជាសពនៅថ្ងៃអង្គារ

181
0

តាមសៀវភៅវប្បធម៌ អរិយធម៌ខ្មែរ ដែលរៀបរៀងដោយសាស្ត្រាចារ្យ ពន់ ឆាយ បានឱ្យដឹងថា ការស្លាប់របស់មនុស្សមានច្រើនសណ្ឋានណាស់ តួយ៉ាងស្លាប់ដោយចងក លង់ទឹក រន្ទះបាញ់ គ្រោះថ្នាក់ផ្សេងៗជាដើម។

ស្លាប់បែបនេះ គេហៅថាសា្លប់ដោយ”អកាលមរណៈ ឬខ្មោចតៃហោង”។ តាមទំនៀមទម្លាប់ ការស្លាប់របៀបនេះគេមិនយកទៅបូជាទេ គឺគេឲ្យយកទៅកប់សិន រង់ចាំដល់វេលាល្អ ទើបគាស់យកឆ្អឹងទៅបូជាវិញ។

ឯការស្លាប់ដោយស្របពេលវេលា ដូចមានស្លាប់ដោយជំងឺដែលព្យាបាលពុំជា ជំងឺចាស់ជរា ដែលគេត្រៀមទុករៀបចំទៅតាមទំនៀមទម្លាប់ និងយកទៅបូជា។

នៅក្នុងការយកទៅធ្វើបុណ្យបូជានេះ ក៏គេមិនមែនចេះតែធ្វើនោះដែរ ដោយតាមទំនៀមទម្លាប់ ជំនឿតាំងពីបរមបុរាណជឿថា ថ្ងៃអង្គារជាថ្ងៃ ចុះភ្លើង ដូច្នេះហាមដុតខ្មោច ឬបូជាសពនៅក្នុងថ្ងៃអង្គារដាច់ខាត ជាហេតុអាចនឹងនាំឱ្យព្រលឹងវិញ្ញាណខ្មោចមិនអាចទៅចាប់ជាតិថ្មីបាន ព្រោះជាថ្ងៃរឹង និងនាំទុក្ខវេទនាដល់គ្រួសារកូនចៅដែលកំពុងមានជីវិតថែមទៀត។

ក្រោយការបូជា គ្រួសារសពទៅរើសយកឆ្អឹងមកធ្វើបុណ្យ រួចបញ្ចុះក្នុងចេតិយឬ បូជាហើយរើសធាតុដាក់ក្នុងកោដ្ឋ យកទៅទុកក្នុងផ្ទះ ឬក្នុងចេតិយ ឬទុកនៅឯវត្តអារាម៕