Home Blog Page 977

អ្នកជំនាញថា ឆ្មាមានផែនការឱ្យមនុស្សចិញ្ចឹមវាតាំងពី១ម៉ឺនឆ្នាំមុន

0

ប្រទេសអៀរឡង់ ៖ សត្វឆ្មាចាប់ផ្តើមមានផែនការឱ្យមនុស្សចិញ្ចឹមថែទាំពួកវា តាំងពីប្រមាណ១ម៉ឺនឆ្នាំមុន មកម៉្លេះ ។ នេះជាការលើកឡើងរបស់អ្នកជំនាញផ្នែកអាកប្បកិរិយាសត្វ និងរបៀបរស់នៅរបស់សត្វ ស្តីពី «ទំនាក់ទំនងរវាងមនុស្ស និងឆ្មា» មកពីសាកលវិទ្យាល័យ Queen’s University Belfast ប្រទេសអៀរឡង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCP_qjmbqHYB7Z7Fp6fMWVNpmP1MNOlXrnz59AKyE1HM_YwwnWIq132vV99pkLwlywJ920IdT8FuwN9tJ2gx6MGVEH8HK97kHybcKFE-zc2KPHitOp-L1MGUkkH75dkUgGEwk7SbIw74OdQAXY7j9mRjkPSecnQu1rkEjs4ZOIJwU-5OOSoX6uPGUhoXY/s800/CatPerson.jpg

អ្នកជំនាញនិយាយថា កាលពីមុន ឆ្មា គឺជាសត្វមានចិត្តសណ្តោសប្រណី និងជាសត្វប្រមាញ់ក្នុងព្រៃតែឯង ច្រើនជាងរស់នៅជាហ្វូង ។ លើសពីនេះ ពួកវាស្ទើរតែពុំបានយំ ឬស្រែកដាក់គ្នាទេ ។ រីឯការយំរបស់ឆ្មា គឺជាការអភិវឌ្ឍផ្នែកទំនាក់ទំនងថ្មីរបស់វាសម្រាប់ការឆ្លើយតប ឬបង្ហាញអាកប្បកិរិយាជាមួយមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYxqmngZe6SlLl6oqxhzxAmR7caelAw5H5kTRwJ1A-mg_8I5jYaxLPz4obenM4YVCBm4vm6BLrDN4E6RCbxQyTNe2AlGIQcrzmkSYKOAtryhQZGsImuszmOib0WU0028_E2icsNfq5Im74DXLzNMmlJX2cSxF2Rc_CbpTUJwvC2_HzsBP8UtQVSnbP4f0/s1500/GettyImages-466839729-2000-4cb4c569137440cd8afdc78815e2e45a.jpg

មនុស្ស និងឆ្មា បានជួបគ្នាជាលើកដំបូងកាលពីប្រមាណ១ម៉ឺនឆ្នាំមុន គឺក្នុងអំឡុងពេលមនុស្សចាប់ផ្តើមបង្កើតកន្លែងរស់នៅជាអចិន្ត្រៃយ៍ ។ ក្រោយពីមនុស្សមានផ្ទះស្នាក់នៅហើយ ក៏ចាប់ផ្តើមមានសត្វកកេរផ្សេងៗចូលមករស់នៅជាមួយមនុស្ស ដោយសារមនុស្សសម្បូរចំណីអាហារឱ្យពួកវាស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio-zGdWn_Bj85zBKxEG133QzZTwc4DDRUuhliWHM4W3sOljm8FR85weF_nSqoYXbUTyu-lc1GI5iNeHdKKJi3Y48g5OxjbRhrbDBL_dLtrF86xsy46u4_tUlzkYjOSu5J9CXXJV-14Wu7tZPbeh0lE9Ws6aIfNhl1AL7fkYrWL9zYrkVafdGvMZOFxvOM/s2500/PRI_209529807.webp

លើសពីនេះ ឆ្មាក៏ចាប់ផ្តើមមករស់នៅជាមួយមនុស្សដែរ ពីព្រោះមនុស្សសម្បូរអាហារឱ្យពួកវាស៊ីដូចគ្នា ។ ពេលឆ្មាមករស់នៅក្បែរមនុស្សកាន់តែច្រើន ពួកវាក៏ចាប់ផ្តើមស្និទ្ធស្នាលជាមួយមនុស្សកាន់តែខ្លាំង ហើយមិនមែនមានតែមនុស្សទេ ដែលព្យាយាមសិ្នទ្ធស្នាលជាមួយឆ្មា ប៉ុន្តែឆ្មាក៏ព្យាយាមស្និទ្ធស្នាលជាមួយមនុស្សដូចគ្នា ។ ឆ្មាបានសម្របខ្លួនខ្លាំងឡើង ពីព្រោះពួកវាអាចមើលថែខ្លួនឯងបាន ហើយពុំចាំបាច់ស្តាប់បង្គាប់មនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlaGA_Ui5EF2B4ioABsOYugZUQCSgwVCKzzM8vhE_j9eas_TkH3TE9n9hY_Jsxk8KvGECRsyQGxeyYGQOxUGU3mGyZCVnWKIC-cw27NGfCHGuQojq-IYuRDrDM49W85Jx1_uQkEctKquUjj2-j9jUwBtBoej8ankL-0esJmLz_qkkJ8xRGD0kxTo1cdaQ/s1200/photo_2024-07-12_15-33-45.jpg

តាមការស្រាវជ្រាវកាលពីឆ្នាំ២០០៩ ទៅលើអាកប្បកិរិយាសត្វ បង្ហាញថា សំឡេងយំរបស់ឆ្មាពេលពួកវាកំពុងស្រេកឃ្លាន និងពេលពួកវាឆ្អែត គឺមានកម្រិតសំឡេងខុសគ្នា ។ អ្នកចិញ្ចឹមឆ្មានិយាយថា ពេលវាឃ្លានចំណី វានឹងស្រែកយំខ្លាំងៗពេលដំបូង និងរំខានមនុស្ស ហើយអាកប្បកិរិយាប្រើប្រាស់កម្រិតសំឡេងនេះ មិនមែនកើតឡើងតែលើឆ្មាមួយទេ ប៉ុន្តែមនុស្សក៏ធ្វើបែបនេះដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHXvHErdJjXsD8jZTIlY1KN0Ni0j4MH1pzT2tb4Bl_WASbNDQXQVPtieyrqI3LzYemCYTAlTJxL-WP44GHJumUSv-uUutfFLd2QIAi2RZlZHxygVqgaycK13PXk131AH-JDLP4Pb85aNjSoxc2A_dzWTB72TJHvqCZOaZV6disScSlvz2fSfhxy9WLZyI/s1200/photo_2024-07-12_15-33-45%20(2).jpg

អ្នកស្រាវជ្រាវកត់សម្គាល់ថា ការពិត ឆ្មាបានសង្កេត និងធ្វើត្រាប់តាមមនុស្ស តាមរយៈការប្រើប្រាស់សំឡេង ដើម្បីឱ្យមនុស្សយកចិត្តទុកដាក់ជាមួយវា ទើបធ្វើឱ្យឆ្មាមានប្រៀបផ្នែកទំនាក់ទំនង ។ ហេតុនេះ ឆ្មាបានសម្របខ្លួនដើម្បីទទួលបាននូវការថែទាំ និងការចាប់អារម្មណ៍ពីមនុស្ស ហើយធ្វើឱ្យម្ចាស់ឆ្មាជាច្រើនពុំអាចនៅស្ងៀមទេ ពេលឮឆ្មាយំ ៕

ចាប់ជំនាញផ្សេងឱ្យហើយទៅ! អ្នកបើកបរតាក់ស៊ីរាប់លាននាក់នៅលើពិភពលោកអាចនឹងបាត់បង់ការងារនាពេលអនាគត

0

ប្រទេសចិន៖ ការកើនឡើងនៃបច្ចេកវិទ្យា Robotaxi ដែលជារថយន្តបើកបរដោយខ្លួនឯង កំពុងបង្កើនការរំពឹងទុកជាច្រើនអំពីអនាគតនៃការដឹកជញ្ជូនដ៏ឆ្លាតវៃ និងងាយស្រួល ដែលនេះបានបង្កបញ្ហាប្រឈមជាច្រើនដល់មនុស្ស ជាពិសេសបណ្តាលឱ្យបាត់បង់ការងារសម្រាប់អ្នកបើកបររាប់លាននាក់នៅជុំវិញពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtM15WgcJtuE1Oz6hPJRdWlmWF4MYWJMlnjP5tViwPEvZdLf_oBctX2Bnl8T4AQaS2DGtzP8YzE0XcNREhpO0ZqrRcvxaNogFLUCh0643c-v_YgkGVVIe4gL-bM2rxwmlDLF-YEzMMUfYdwNAEWlh4tYMtEzCuyq10vo1K56ChFyfEI_ytdTJMoytZlOc/s1280/photo_2024-07-12_15-00-34.jpg

បើយោងតាម CNBC គំនិតនៃ “រថយន្តបើកបរដោយខ្លួនឯង” មិនមែនជារឿងចម្លែកនោះទេ ដោយបច្ចុប្បន្នវាកំពុងទាក់ទាញការចាប់អារម្មណ៍ពីទីផ្សារកាន់តែខ្លាំងឡើងៗ។ ភស្តុតាងច្បាស់លាស់គឺការរីកចម្រើនយ៉ាងខ្លាំងនៃក្រុមហ៊ុនដែលប្រតិបត្តិការក្នុងវិស័យនេះ។ ជាធម្មតាភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Baidu នៅក្នុងទីក្រុងហុងកុង គឺបានកើនឡើង ១០.១៤% ដោយសារសញ្ញាវិជ្ជមានពី Apollo Go ដែលជាវេទិកាសេវាកម្មដឹកជញ្ជូនបើកបរដោយខ្លួនឯងរបស់ក្រុមហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBrEbmhHwKHahGsm7P0fpYuRih7UYhuFUdcuJ4hOuqLMhg-MEHCjDgqhQRoJsQcNbO_CCwhzbZfjL8iYXYfuKLGw-JquCvkKVdt8qyecuiIO_v3xGWUMXezE5ElFr3uJq0B7oey7jOs9fZ_B3r7f1b6G56dOt_Z6XayLMKo76jurgLTLZwEKr_UjlQXu4/s1280/photo_2024-07-12_15-00-44.jpg

មិនត្រឹមតែក្រុមហ៊ុន Baidu ប៉ុណ្ណោះទេ អ្នកជំនួញធំៗជាច្រើននាក់ទៀតក៏ចូលទីផ្សារដ៏មានសក្ដានុពលនេះដែរ។ ឧទាហរណ៍ ក្រុមហ៊ុន Pony.ai ដែលជាក្រុមហ៊ុនចាប់ផ្តើមរថយន្តបើកបរដោយខ្លួនឯង អះអាងថាបានស្ទាត់ជំនាញកម្រិត 4 (L4) បច្ចេកវិទ្យារថយន្តបើកបរដោយខ្លួនឯង មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដាក់ពង្រាយសេវាកម្ម Robotaxi ខ្នាតធំ។ ទន្ទឹមនឹងនេះដែរ Didi Chuxing ដែលជាកម្មវិធីជិះឡានធំជាងគេរបស់ប្រទេសចិន ក៏កំពុងសាកល្បងសេវាកម្ម Robotaxi នៅក្នុងទីក្រុងមួយចំនួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglnZgHqG9j6pOOPeboa9qeIcUQ2q4HttmkklY8SQKVT7hqjwFsETu2Wh9rHhripGHs2NJPBvgKzu0aYZd5vb6FTgXClz8luHrXShZUEfj9wvnP9yWIU04CoWAdL6CyE3XKcppOVDkW5PtoAx6r5L-eQ-sHfC9eAg8YyY_OuTEFgpUFz1ncvmm9HzEcZJ4/s1280/photo_2024-07-12_15-01-17.jpg

កំណើនដ៏លេចធ្លោនេះគឺដោយសារគោលនយោបាយគាំទ្រខ្លាំងពីរដ្ឋាភិបាលចិន។ នៅក្នុងទីក្រុងប៉េកាំង រដ្ឋាភិបាលទីក្រុងកំពុងធ្វើសេចក្តីព្រាងច្បាប់ស្តីពីយានយន្តបើកបរដោយខ្លួនឯង ដែលនឹងអនុញ្ញាតឱ្យរថយន្តបើកបរដោយខ្លួនឯងចូលរួមក្នុងសេវាកម្មដឹកជញ្ជូនសាធារណៈដូចជារថយន្តក្រុង តាក់ស៊ី និងរថយន្តជួល។ ទន្ទឹមនឹងនេះ នៅទីក្រុងសៀងហៃ អាជីវកម្មចំនួនបួនក៏ត្រូវបានផ្តល់អាជ្ញាប័ណ្ណដើម្បីសាកល្បងរថយន្តបើកបរដោយខ្លួនឯងដែលមិនមានអ្នកបើកបរជាលើកដំបូងនៅក្នុងក្របខ័ណ្ឌនៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ ២០២៤ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix9waIccnzB6A91vRkWIsY1Cm4H7evfAm0pbLWhMW_4KIXL32llglTRz7AdlXsEnnn-UlyU11VgEl5M1Ec2borljOpQzhzsxNRLD3WRAZQAYurHPVBM13lg2CccMVBP-_OSEYhEiocGZPgywqAoBkLo4qENgrYY7adZznqdmkkvw2FvO-UT6Vq44hF9Ys/s1200/photo_2024-07-12_15-01-35.jpg

ហេតុនេះការអភិវឌ្ឍន៍ខ្លាំងនៃរថយន្តបើកបរដោយខ្លួនឯងគឺកំពុងបង្កបញ្ហាប្រឈមជាច្រើនដល់មនុស្ស ជាពិសេសគឺអាចបណ្តាលឱ្យបាត់បង់ការងារសម្រាប់អ្នកបើកបររាប់លាននាក់នៅជុំវិញពិភពលោក។ ទោះជាយ៉ាងណាអ្នកជំនាញជាច្រើនជឿថា ទោះបីជាមានការរីកចម្រើនខ្លាំងក៏ដោយ ក៏បច្ចេកវិទ្យារថយន្តបើកបរដោយខ្លួនឯងនៅតែត្រូវការពេលវេលាបន្ថែមទៀតដើម្បីពង្រឹងវាឱ្យល្អឥតខ្ចោះ ជាពិសេសសមត្ថភាពក្នុងការដោះស្រាយស្ថានការណ៍ស្មុគស្មាញនៅលើផ្លូវ និងក្នុងលក្ខខណ្ឌអាកាសធាតុមិនល្អ៕

ផេកមួយដាក់ចំៗថា បេក្ខភាពមានទឹកលុយគឺ Miss Grand រតនៈគិរី តំណាងដោយ ម៉ាច ដាវី

0

ផេកមួយឈ្មោះថា «Team Cambodia Pageant » ដែលនិយាយទូទៅទាក់ទងនឹងវិស័យបវរកញ្ញាបានឡើងលើកខ្លឹមសារមួយយ៉ាងក្តៅគគុកពីបេក្ខភាព Miss Grand Cambodia 2024 ចំនួន៣រូប។ ផេកនេះបានលើកឡើងថា បវរកញ្ញាមានទឹកលុយគឺខាង រតនៈគីរី ដែលខេត្តនេះតំណាងឱ្យ ម៉ាច ដាវី ។ ចំណែកឯ សមត្ថភាពវិញគឺខាង ស្វាយរៀង ដែលមានកញ្ញា រី ស្រីណេត ជាអ្នកតំណាង និងខាងបទពិសោធន៍គឺខេត្តកំពង់ឆ្នាំង ដែលមាន ប៊ី សុធារី ជាអ្នកតំណាងខេត្តនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl9VjZKjm1jBqnsmJdBZYX6EV6IlSpLA0x1U9kpYr0G7h_tQLkdB6xpc7nRI_o9MD90Ya0hzN33zA5f4_8JMt6m25htWoesHb7fa3db_2DNHftKbcA-MqqkF-mTuwJrd5c3I9geEAmLR7uJqQ0hsCdndNhIKtMZ77FivhdLc2LjBvNA0gciNxGYbavj5o/s2048/image_2024-07-12_10-04-38%20(2).png

កម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2024 ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាកមហាជនកាន់តែកៀកនឹងដឹងថាម្ចាស់មកុដឆ្នាំនេះបានទៅលើបេក្ខភាពរូបណាដែលនឹងតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិ។ មុននឹងឈានដល់ថ្ងៃផ្តាច់ព្រ័ត្រ គេសង្កេតឃើញថាមានអ្នកទស្សន៍ទាយបេក្ខភាពដែលជាម្ចាស់មកុដនិងបេក្ខភាពដែលអាចជាប់៥នាក់ចុងក្រោយជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcFHZP-bZUa5z447MWF4Ss155jgYhWn9Po9aVsfySOQFlRArUi7BTuy_2e6RPRh2_01DdIBosVV4x7l1wkK4KzXPcRsxlVAtD-hwrb1_F6W3XitI3R7OCCkgRgHnSlt8u3v-4Ue-Cc5Aedk728M4LTjYeVR7L_anXS_TSw6isSmUrWsw5tUL3-bPkLVRg/s760/image_2024-07-12_10-04-32.png

ពេលវេលាកាន់តែជិតមកដល់ក៏មានរឿងក្តៅគគុកមួយនៅលើបណ្តាញសង្គមបន្ទាប់ពីផេកមួយឈ្មោះថា «Team Cambodia Pageant » បានលើកពីខេត្តចំនួន៣តាមការយល់ឃើញរបស់គេ។ ផេកនេះបានសរសេរនៅព្រឹកថ្ងៃទី១២ កក្កដា ថា សមត្ថភាព: ស្វាយរៀង ដោយដាក់រូបមកុដ បទពិសោធ: កំពង់ឆ្នាំង ដាក់រូបមកុដដូចគ្នា ទឹកលុយ: រតនៈគិរី និងបានភ្ជាប់មកជាមួយរូប Emoji មកុដ ដូចគ្នា។

គួរឱ្យដឹងថា បេក្ខភាព Miss Grand ស្វាយរៀង គឺមានកញ្ញា រី ស្រីណេត ជាអ្នកតំណាងខេត្តនេះកំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន សូម្បីតែអ្នកក្នុងចង្កោមសិល្បៈមួយចំនួនបានជ្រើសរើសយកបេក្ខភាពរូបនេះដែលមានដូចជា អ្នកនាង ខាត់ សុឃីម PeyPey Dy រួមទាំងអ្នកមួយចំនួនទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiboYEM9PoTQHzEwQqQw_WHpdrLCxw-orukin0D6XrAHFWs33SFxbRbEZaV5jAlWlDJSVXC_UFvaXmXw51SCx4VIL5iWBjotGb84jzDqfSr3JidRoFmtDGaF87nk3JIx9aTaVZYe_eixD9ilehG1NheGSe40vVcLfskNekgFZJSe6kNXaAMMqmqFsP-WJs/s2048/image_2024-07-12_10-04-33.png

Miss Grand កំពង់ឆ្នាំងគឺមានកញ្ញា ប៊ី សុធារី ជាអ្នកតំណាង ដែលបេក្ខភាពរូបនេះធ្លាប់មានបទពិសោធន៍ក្នុងការប្រកួតទាំងក្នុងនិងក្រៅស្រុក ហើយក៏មានចំណុចលេចធ្លោជាច្រើនដែលមានហ្វេនៗបវរកញ្ញាបាននិយាយថានាងនឹងអាចចូល TOP មិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjac5Vnf3iKPB-jvIBQA9FDfvraubNbThwRecjDBC9Aphhqqwoq-cEkmMW8XzJNIGxCiH4TVsfS38f9jZ23HuubZqyerc91t6SD8eXDKFJd04cBiJbiadSvcsxHoG8kbx-zTqOB4-APvkC9lMhYk6fmEe_ZzDLdx1Y_k_sZUaPvnwxRZze9BuCji_OeWQ0/s1799/405546309_17846890029101253_1620103933884708938_n.jpg

ចំណែកឯ ម៉ាច ដាវី វិញដែលតំណាងឱ្យខេត្តរតនៈគីរី ក៏មានចំណុចលេចធ្លោគួរឱ្យកត់សម្គាល់ដូចគ្នានាងមានពិន្ទុនាំមុខជាច្រើននៅក្នុងដៃបានឈ្នះ Best Choice of the Year ជាប់១៥នាក់ចុងក្រោយដោយស្វ័យប្រវត្តិ។ ពិន្ទុ Miss Popular Vote និងឈុតតំណាងជាតិរបស់ ម៉ាច ដាវី ក៏ស្ថិតនៅចំណុចល្អបណ្តោះអាសន្នផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl5BGi6n4DuU7RGzqL1zqNDEvs2h9YjDQ3nfwxskqOA7wLWZz__qKkyDlmHoz4rvLjHv99V6aqZiWe_oDX5xIQqbFVKPfLe4luZEA8Tu4bhHV5gdvBrbV0Q_SdDn0zSgUSGO_fOAI5tytkUBktfeJZRWJAy6LI535wWO6v2XFitcvyQxNRcxsxPWY2TAI/s2048/image_2024-07-12_10-04-40%20(2).png

គួរបញ្ជាក់ថា ការប្រកួតផ្តាច់ព្រ័ត្រ Miss Grand Cambodia 2024 នឹងរៀបចំឡើងនាយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នេះហើយទីតាំងនៅឯសាលមហោស្រពកោះពេជ្រដោយបេក្ខភាពចូលប្រកួតសរុបមានចំនួន២៨នាក់៕

តារាសម្តែងកូរ៉េ Cho Hyun Chul កោតសរសើរកម្ពុជាពេញៗមាត់និងបង្ហាញទិដ្ឋភាពប្រាសាទដ៏ស្រស់ស្អាតនៅក្នុង MV

0

ទីបំផុត MV បទថ្មីរបស់ក្រុមតន្រ្តីកូរ៉េខាងត្បូង HYUKOH ជាមួយ Sunset RollerCoaster បានទម្លាក់ជាផ្លូវការហើយ ខណៈ MV មួយបទនេះថតនៅប្រទេសកម្ពុជាដោយបានបង្ហាញរូបភាពស្រស់ស្អាតជាច្រើននៅតំបន់ប្រាសាទអង្គរវត្ត។ មិនត្រឹមតែប៉ុណ្ណោះតារាសម្តែង Cho Hyun Chul ដែលមានវត្តមាននៅក្នុង MV បានកោតសរសើរប្រទេសកម្ពុជាពេញៗមាត់ថា មានប្រជាជនមានស្នាមញញឹមស្រស់ស្អាត ពេលលោកមកដល់ទីនេះ ប្រៀបដូចជាលោកកើតនៅប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5Nw8Yl8RXpTrhcaagmO5fnLKwwc1n5YVZuzDgGHVW6sX82Q1gDd-BuRSc_4peo8Q5k1aBIOLe397aCLnUCchdOIT5RZsFAwjN0mZ9DnTROwJfj55TKkaxNAQ7NoMn4MGGrsjI6NugjRIGkllCa0JoruiLnuddQe2m3JwjTaL1JzGLjXWbiaXn69FaqVQ/s1072/Jo_Hyun_Chul07.webp

នៅល្ងាចថ្ងៃទី១០ ខែកក្កដា HYUKOH ក្រុមតន្រ្តីរបស់កូរ៉េខាងត្បូងរួមជាមួយ Sunset RollerCoaster បានសហការគ្នាចេញស្នាដៃថ្មីមានចំណងជើងថា «GLUE» ខណៈ MV មួយបទបានបង្ហាញពីទិដ្ឋភាពទាំងស្រុងនៅប្រទេសកម្ពុជាគឺនៅខេត្តសៀមរាប។ មុននឹងឈានចូលដល់បទចម្រៀងគេបានបង្ហាញពីតារាសម្តែង Cho Hyun Chul កំពុងស្ថិតនៅប្រាសាទអង្គរវត្តបាននិយាយត្រួសៗពីប្រទេសកម្ពុជាថាប្រទេសយើងមានស្នាមញញឹមដ៏ស្រស់ស្អាត ដោយតារាប្រុសរូបនេះពាក់អាវយឺតរូបព្រះបាទជ័យវរ្ម័នទី៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzu_28Lv91xCVWIpDYOfyd1TgX74oTcLGdQglWCmkr9eSHKVYdCivlCy5uCXBflSgzJ6UFGrvFpnfWGmMFv9OZF7RHFGi-mq-KOj_SM9cZFe0eEV83D86fDw8_Whtj16h0h5P70t8qVUyG0c1b6Yx5MMqzu8SBIOWA2CYJYqsa9CyEouMiFVD_TxMPJBk/s1021/image_2024-07-12_15-29-31.png

តារាសម្តែងក្នុង MV នេះបានបង្ហាញពីភាពរីករាយរបស់ខ្លួន រត់លេងយ៉ាងសប្បាយនៅបរិវេនប្រាសាទអង្គរវត្ត។ លោកក៏បាននិយាយទៀតថា ប្រជាជនកម្ពុជាមានចិត្តល្អ ជាអ្នកគោរពសាសនាព្រះពុទ្ធ លោកបានតថ្លៃអាវយឺតដែលមានតម្លៃ៥ដុល្លារបញ្ចុះតម្លៃនៅសល់៤ដុល្លារ។ Cho Hyun Chul បាននិយាយទៀតថា លោកមានអារម្មណ៍ប្រទេសកម្ពុជាដូចជាស្រុកកំណើតលោកហាក់ដូចជាលោកបានកើតនៅទីនេះ មានអារម្មណ៍ថាស្ងប់ពេលនៅទីនេះ ឃើញស្នាមញញឹមអ្នកនៅទីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheAfI-oYedUgvoXi-bHFqQClB7JNEMqO7UK-oBviviRp6dFWs67_dv6JlOX56NevwWF4_vvTSDnlF4O3pObv1qsyC5Bv5YKlDNZUp5jBg4KrOiHkIqMQlgYycmyaOezsDQYDGsVnWEi-AOl_U6UiGV54tknbIfZrgLRbwI-1fpR17Ju42AA4jSLqFlH2Q/s1280/image_2024-07-10_10-00-11%20(2).png

បន្ទាប់ពីការរៀបរាប់របស់តារាសម្តែងរូបនេះហើយបទចម្រៀងក្រុមតន្រ្តី HYUKOH ជាមួយ Sunset RollerCoaster ក៏បានមកដល់ដោយរូបភាពនៅក្នុង MV បានបង្ហាញពីទិដ្ឋភាពស្រស់ស្អាតនៃប្រាសាទបាយ័ន ដោយបានបង្កើតចលនាយ៉ាងគួរឱ្យទាក់ទាញទៅតាមបារ៉ូលចម្រៀង។ ក្រៅពីប្រាសាទបាយ័ន MV នេះក៏បានបង្ហាញពីទិដ្ឋភាពដ៏ខៀវស្រងាត់ព្រៃព្រឹក្សា សម្រស់ធម្មជាតិរបស់ប្រទេសកម្ពុជា ប្រាសាទតាព្រហ្ម រូបចម្លាក់ផ្សេងៗ ទឹកជ្រោះជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqmw0K1-kLHwUP1pD0FbSqDJ5luIMSPI0La3MK9q4Q9s_DAqQKe7USsLYBzczGH2ZlQLcVo1eG9vY3wsumT42VtYquOltFFN3z2ZetTcHVr6Yf0CFXUxui09zJiJT1tuBqqlEYyoJKuadGNXODthYZnjmSzgF_vpXGglejDZt9ppCDKXO9txE4uH2XWQg/s1284/image_2024-07-10_10-00-11.png

ឃើញមានការពេញចិត្តពីសំណាកតារាកូរ៉េ រួមទាំងបង្ហាញប្រាសាទរបស់ប្រទេសកម្ពុជាគ្មានពីរនៅលើលោកបង្ហាញនៅក្នុង MV នេះអ្នកគាំទ្រកម្ពុជាបានចូលទៅខម្មិនអរគុណបង្ហាញពីការស្រលាញ់ដែលមានឱ្យមកប្រទេសកម្ពុជាផងដែរ៕

អ្នកគាំទ្រជំរុញឱ្យ ល្អហួស ចូលវិស័យ K-Pop ក្រោយឃើញវីដេអូតែងខ្លួនដូចទៅនឹង Lisa

0

អ្នកគាំទ្រមានការចាប់អារម្មណ៍មិនតិចនោះទេបន្ទាប់ពី ល្អហួស Miss Preteen Junior Idol World 2024 ត្រូវបានលោក គីម សាន្ត ជាពូបានបង្ហោះវីដេអូនាងតុបតែងខ្លួនលេងស្ទាយតាម K-Pop ដែលទំនងជា Cover បទថ្មី Lisa មានចំណងជើងថា «Rockstar»។ ឃើញរូបភាពអមជាមួយក្បាច់រាំយ៉ាងរស់រវើករបស់ ល្អហួស នេះដែរអ្នកគាំទ្របានជំរុញចិត្តឱ្យល្អហួស ចូលវិស័យ K-Pop។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRlOd310yaBw1nNfqV3wOgz2XaIqE2NQQmmh9DYVdd4bxf76fvyM-_lMlly2lxDZsQX9qs_cIbTLLO3mSNpmoyEAoG2FhMndhImekJulpX92Wkvy8BuUUqDWndCo72KSylbAiki-CInEL0KiBn95dVeEcteFUR7yc_fU5li1zOuGmCCn4N-0G0Sh0tLRQ/s2048/image_2024-05-17_09-25-16%20(2).png

ជឿជាក់ថាអ្នកមួយចំនួនធំស្គាល់ ល្អហួស មកហើយថាយុវតីដ៏ស្រស់ស្អាតពោរពេញដោយទេពកោសល្យសិល្បៈសឹងតែគ្រប់ទម្រង់ទាំងទម្រង់បុរាណ សម័យ សម្តែងក៏បានច្រៀងក៏បានរាំក៏បានគឺមានមួយកំភ្លេរតែម្តង។ ទន្ទឹមនឹងមានសម្រស់ស្រស់ស្អាតតែក៏មានសមត្ថភាពដណ្តើមជ័យលាភីជូនជាតិក្នុងវិស័យបវរកញ្ញាវ័យក្មេងនៅលើទឹកដីប្រទេសថៃកាលពីកន្លងមកនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5SzgLyOTnDhXmqklJXuVxmWUQGOZGHIiL7a_2EKsZlBPtWA5rKuD6ziX6zrgEfPc7hrjMo01vk7SdmCyNFko8AHwF1i9afW6bPpnTf6uAJZyyeB5mqEUjqMo8JLFZ8qvaywtl0a7P9nIX4pZl_xI-Okg0W93s9oDr2EHoTCFfoMHoy_2i2oF9vj3DptM/s2048/image_2024-05-17_09-25-17.png

ថ្មីៗនេះនៅក្នុងស្រទាប់អ្នកគាំទ្រក៏បានចាប់អារម្មណ៍ជាបន្តទៀតបន្ទាប់ពីលោក គីម សាន្ត ពូរបស់ ល្អហួស បានបង្ហោះវីដេអូខ្លីមួយពីក្មួយស្រីដែលតុបតែងខ្លួនដូចទៅនឹង Lisa សមាជិក BLACKPINK នៅក្នុង MV ទោលរបស់នាងមានចំណងជើងថា «Rockstar»។ ល្អហួស ស្លៀកពាក់ស្រដៀងនឹង Lisa ចំនួនពីរឈុត ថែមទាំងបញ្ចេញក្បាច់រាំយ៉ាងលះៗដូចអ្នករាំអាជីព។ នេះមិនមែនជាលើកទី១សម្រាប់ ល្អហួស ដែលបញ្ចេញទេពកោសល្យរបស់ខ្លួនទាក់ទងនឹងវិស័យ Kpop កន្លងមកនេះ ល្អហួស បង្ហាញសមត្ថភាពចង្វាក់ប្រភេទជារឿយៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_mi1oWzKAKB56nA_E1fNfDP4vXt9wONa5LeSBoHPPg7j0jn2QlHXqUD6DY7tlnIpnqMDoB5O0j9VnY4wndgou5QZtJQIGhnXnd6uehJXcbTUHhGYs3iY5_4fe0e2-XvM3Ol4-_67yvL5xLhXb7hx2muduwd5aywicvp_jHXrJPQkT6qolSJ3SqrKz1qk/s680/image_2024-07-04_14-23-31%20(2).png

ឃើញ ល្អហួស រាំចង្វាក់ Kpop លះៗខ្លាំងបែបនេះ អ្នកគាំទ្របានបង្ហាញការស្រលាញ់ទៅកាន់នាង ថែមទាំងជំរុញឱ្យ ល្អហួស ចូលវិស័យ Kpop ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_NuOX_VGnWR2acHHNadbXiPetCZa8SZZ9K5cMPufO5CtIW_Y47NKbtadZOH1RH1zentNLDSfGVhMYQO7bd20FtkpHEYCn3n_n37AF_j8BtBFntNWPrsBTp8Zm8aTaVp_AyjMOKayPS9fnA0LacRVYvD0QkgA-cNFO4LcShu8xX9QcRwNqBgYi35ZzP28/s1024/image_2024-07-04_14-23-31%20(3).png

គួរបញ្ជាក់ថា បន្ទាប់ពីដណ្តើមមកុដ Miss Preteen Junior Idol World 2024 ហើយ ល្អហួស មានបំណងចង់ដណ្តើមមកុដម្តងទៀតលើវិស័យបវរកញ្ញានៅលើឆាកអន្តរជាតិនៅពេលនាងគ្រប់អាយុ១៨ឆ្នាំ។ ថ្មីៗនេះទៀតសោតក៏មានដំណឹងមួយដែរថា ល្អហួស នឹងគ្រងតំណែងជាតួឯកក្នុងខ្សែភាពយន្តខ្នាតធំ ជាមួយបវរកញ្ញាវ័យក្មេងឥណ្ឌូណេស៊ីរួមជាបវរកញ្ញាផ្សេងទៀតផងដែរ៕

នៅលើកំពូលភ្នំខ្នងព្រះអង្គ ខេត្តពោធិ៍សាត់ ប្រទះឃើញមានរូបគំនូរព្រះពុទ្ធសាសនា ឆ្លាក់ជាប់លើកំរាលថ្ម យ៉ាងគួរឲ្យទាក់ទាញ!

0

យោងតាមប្រភពមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១០ ខែកក្កដានេះ បានឲ្យដឹងថាភ្នំខ្នងព្រះអង្គ ជាតំបន់ធម្មជាតិនិងប្រវត្តិសាស្រ្តដ៏ទាក់ទាញមួយកន្លែង សម្រាប់អ្នកចូលចិត្តការឡើងភ្នំ និងផ្សងព្រេង ដែលមានទីតាំងស្ថិតនៅសហគមន៍ម៉ុងរី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWSXQQhNbF6SkLUfHdNv8yqtZJjTQhsnn0XzhRM-o5dPaFU9eSP6rScHygAthDjAx61w2Jw8EPhowFOqzoWLQmRZMcDViSA8faBd3eabASZVVcjCNSKAPipPl71tBDmsmq7WV-lBuP4ytRNBDekPXAHTglh47QEYoi6AIpaS3JGp7h8mJ7STENcNlF29s/s2048/450549654_1029330599197208_2339954306582634439_n.jpg

ប្រភពដដែលបានបញ្ជាក់ទៀតថា ភ្នំខ្នងព្រះអង្គ មានកម្ពស់ ១២០០ម៉ែត្រ ធៀបនឹងនីវ៉ូទឹកសមុទ្រ ជាខ្នងភ្នំដែលមានទេសភាព ៣៦០ដឺក្រេ។ គេចាត់ទុកថាទីនោះគឺជាខ្នងភ្នំដែលមានប្រវត្តិទាក់ទងនឹងរឿងរ៉ាវប្រវត្តិសាស្រ្ត, ជាកន្លែងទីសក្ការៈពីសម័យបុរាណ ព្រោះថាមានរូបគំនូរព្រះពុទ្ធសាសនា និងរូបគំនូរពាក់ព័ន្ធនឹងព្រះពុទ្ធសាសនា លើកំរាលថ្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0by8paf3aIPBAZ-7iqNcCWsKbShyWjUXtgu6rmQtEm9Iw_ra37A2AqnUBtHA0e2PEKLC-KL1wIhXWhK6gEaASaKD4nUsykfPLqdPkXrjaBpLW7bNuBIpHP82jnzAXz0GlYTrecCftEcf1pUCFeRJV3Ks0DW6rC68KZtV0F4e17PBx4uRsfC-B8_dLuqg/s2048/450523909_1029331535863781_1689536296402749752_n.jpg

បន្ថែមពីនេះ វាក៏អាចជាកន្លែងមើលតារាសាស្រ្តពីអតីតកាលផងដែរ។ យ៉ាងណាមិញរឿងទាំងនេះនូវជាអាថ៌កំបាំងនៅឡើយ ព្រោះមិនទាន់មានការបកស្រាយពីអ្នកជំនាញណាម្នាក់នោះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNG10doOz_pnvR2fIPIWdFC9EC2sgzb1Q1SvoDNmdyRy7mkGxklQO2mN4ytCyjoJQK2FLWs404UvrTfGFT4r9K9adkvz5NmPdIv1tB1c4gmneA5YkIS1o76LpRcrGmqCLmexGwM9VBB_TUik4Kt_4eG3VbBQb61zlrwYVmwSrG5XV2aMpZSsmA4V-VAho/s2048/450507171_1029330562530545_6144410343213799505_n.jpg

នៅលើភ្នំខ្នងព្រះអង្គ គឺមានទេសភាពធម្មជាតិដ៏ស្រស់ត្រកាល ព្រៃប្រឹក្សានិងវាលស្មៅពណ៌បៃតងខៀវខ្ចី និងទទួលបាននូវបរិយាកាសស្ងប់ស្ងាត់ល្អ អមជាមួយនឹងខ្យល់អាកាសបរិសុទ្ធស្រស់ថ្លា។ ចំពោះផ្លូវធ្វើដំណើរឡើងភ្នំនេះវិញ ភ្ញៀវទេសចរនឹងត្រូវធ្វើដំណើរឆ្លងកាត់ព្រៃស្បោង ស្តើង ក្រាស់ ចំណោតទាប មធ្យម ខ្ពស់ កាត់ជ្រោះ ជ្រលងដងអូរ ដោយត្រូវតោងវល្លិ៍និងដើមឈើ ដែលក្នុងនោះ ក៏មានផ្ទាំងថ្មធំៗ និងរុក្ខជាតិ តូច ធំពណ៌បៃតងស្រស់ ប្រកបទៅដោយភាពទាក់ទាញយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqOrpL5crbokoGylROrVuzfvBa0707uq9t-Q9itgaB-8jCGPmMLdHxUiWSs2yrrR9m8j7_O79kXMJZXeiYZHBorP4FsEU2bO17ax0zwA8vC8UbolpEGbUDFHp2gAkr5lXYiHRaqM6uvzvuWTG9cBeDeCDhYVN3rVjkewrUHQnPIVDvILL-bacTUJIHFXI/s960/450479464_1029330039197264_4826444713815929311_n.jpg

បន្ថែមពីនេះ នៅលើកំពូលភ្នំ ភ្ញៀវទេសចរក៏អាចធ្វើការបោះតង់សម្រាកលំហែរកាយ មើលទេសភាពថ្ងៃរៀបលិច អមជាមួយនឹងអ័ព្វផ្សែងត្រជាក់នាជំនោររដូវវរស្សារនេះ។ ប៉ុន្តែការឡើងភ្នំនារដូវនេះ រៀងពិបាកបន្តិច ដូច្នេះអ្នកផ្សងព្រេងគ្រប់ៗរូបគួរតែបង្កើនការប្រុងប្រយ័ត្ននិងត្រៀមលក្ខណៈ ក៏ដូចជាសម្ភារៈឲ្យបានគ្រប់គ្រាន់ផងដែរ៕

រូបភាព៖ មន្ទីទេសចរណ៍ខេត្តពោធិ៍សាត់

មហាជនសរសើរយាយអាយុ៩២ឆ្នាំ មានសុខភាពរឹងមាំអាចផ្លោះរបងលឿនដូចហោះ

0

ប្រទេសចិន ៖ «តើចង់គេចទៅដើរលេងមែន លោកយាយ?» នេះជាសំណួរដែលអ្នកប្រើប្រាស់បណ្តាញសង្គមសួរបែបលេងសើច ក្រោយមានការបង្ហោះវីដេអូពីលោកយាយម្នាក់ អាយុរហូតដល់៩២ឆ្នាំ ប៉ុន្តែនៅតែមានសុខភាពរឹងមាំ ។ ក្នុងវីដេអូ គេបានឃើញយាយផ្លោះរបងមណ្ឌលថែទាំមនុស្សចាស់ ដែលមានកម្ពស់ជាង២ម៉ែត្រ ដោយចំណាយពេលត្រឹមតែ២៤វិនាទីប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp7eUFaNyycBX4B1sLS8gOqS_Li0aRM0XEVnDc98WSGjULpb0iO5DyJAx49gjKWNmHSSqwHEX1pZzc2t6C4GtjH5szorhT89pf1Yi9THCspZqP_1ainwcWYkrlXgCTXWOCaXgpDf5ZLcYWvbDiKADvX2_qc4bmnajAZ4Gs7MZKwPEcyKV4UrMw7b2zB3c/s750/92%E5%B2%81%E9%98%BF%E5%AB%B224%E7%A7%92%E7%88%AC215cm%E5%A4%A7%E9%97%A8%E9%80%83%E5%87%BA%E5%85%BB%E8%80%81%E9%99%A22.webp

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅមណ្ឌលថែទាំមនុស្សចាស់មួយកន្លែងនៅទីក្រុងយៀនតៃ ខេត្តសានដុង ប្រទេសចិន ។ សន្តិសុខមើលការខុសត្រូវមណ្ឌលថែទាំមនុស្សចាស់ និយាយថា បានពិនិត្យមើលក្នុងកាមេរ៉ាសុវត្ថិភាព ហើយក៏ឃើញយាយដើរទៅក្បែររបង ។ បន្ទាប់មក យាយក៏ប្រញាប់ផ្លោះរបងចេញទៅបរិវេណខាងក្រៅយ៉ាងឆាប់រហ័ស ។

ក្រោយមក នាយកមណ្ឌលថែទាំមនុស្សចាស់ ក៏ប្រញាប់បញ្ជូនបុគ្គលិកតាមស្វែងរកយាយត្រឡប់មកវិញ ពីព្រោះគិតថា យាយរត់ពុំបានឆ្ងាយទេ ។ ២៥នាទីក្រោយមក ពួកគេក៏តាមរកយាយឃើញ និងនាំត្រឡប់មកមណ្ឌលវិញ ហើយយាយនឿយហត់តិចតួចប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv1DKdykwVvjSaFq_J7C0a05t-Cq0zJ24Ei8zqj_rmO7VkA5uD_MOCK1KD7CrEcA25DNThlPOJ6bKkEc3E9-AmeADaX4A7HMgPNbxCTajv1MRS6Gos0X9BKK8hIBod275Tnuz0MTNXiUh7OiyC-ryon7bJ4VF2FUhNE5i61WisRtKyGAjkbrD_6eYpuEY/s750/92%E5%B2%81%E9%98%BF%E5%AB%B224%E7%A7%92%E7%88%AC215cm%E5%A4%A7%E9%97%A8%E9%80%83%E5%87%BA%E5%85%BB%E8%80%81%E9%99%A23.webp

នាយកមណ្ឌលថែទាំមនុស្សចាស់ និយាយថា យាយមានជំងឺ Alzheimer ដែលបណ្តាលឱ្យការគិតចុះខ្សោយ និងភ្លេចរឿងរ៉ាវផ្សេងៗ ហើយយាយចូលចិត្តឡើងលើទ្វារ-បង្អួចជាប្រចាំ ។ មណ្ឌលសន្យាថា នឹងមើលថែទាំយាយជរារូបនេះឱ្យកាន់តែដិតដល់ ដោយការបង្កើនចំនួនបុគ្គលិកបន្ថែម ដើម្បីកុំឱ្យកើតហេតុការណ៍បែបនេះទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDbyqDEkh4kXE4P248qpZMtrJHZtuFI6tFT2DW6X__NajVpvSk-79V9gsXQXF52V2XNDe-fRl0lwpzGsunAiZn5N8LZlRu-BeI76tVG6_iFDWFc8P36eErOKd7FEqrTbfNoShIbKf2VuSfGAXY-9rUYe0iH_PeV1OM9bizi12KNjkEPnVrzVjjlyyiU2Q/s774/92%E5%B2%81%E9%98%BF%E5%AB%B224%E7%A7%92%E7%88%AC215cm%E5%A4%A7%E9%97%A8%E9%80%83%E5%87%BA%E5%85%BB%E8%80%81%E9%99%A24.webp

ក្រោយពីវីដេអូនេះបានចែកចាយក្នុងបណ្តាញសង្គម វាធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង និងសរសើរពីសុខភាពរឹងមាំរបស់យាយ ។ អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់និយាយថា ៖ «ពិតជាពូកែណាស់! ពួកយុវជនធ្វើមិនបានដូចយាយទេ» ។

ចំណែកមនុស្សខ្លះទៀតនិយាយថា ៖ «កាលពីក្មេងៗ បែបធ្លាប់គេចរៀនហើយ ទើបពេលចាស់ទៅ គេចពីមណ្ឌលថែទាំមនុស្សចាស់» ។ រីឯមនុស្សខ្លះទៀតថា ៖ «ទោះជារយៈពេល២នាទី ក៏ខ្ញុំផ្លោះរបងពុំរួចដែរ» ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSi7C84re-6aSL7BAa314T-QTKZDMsyscGV_wmvRg5Ivm7Es8tFeTiYorUg6bfc78h517lL7d19ZxLxXTvDZEkC5xD4ZZc1P8SU9NIc6iTzbBy-4X8PtS5sfdiQmCfi2WjwE03dYlA4BzCrKaDwLV7vGxrpJ5b0bHzwKSSgAZOnsPOKgR_23mndmwj8MI/s1500/sus-feature-images-99.webp

៣ វិធីថែរក្សាសក់ឱ្យរឹងមាំ ស្អាតភ្លឺរលោងជាមួយទឹកអង្ករ

0

ទឹកអង្ករសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ដោយភាគច្រើនគឺគេប្រើសម្រាប់លាងមុខ និងសក់។ ការប្រើប្រាស់ទឹកអង្ករគឺល្អបំផុតសម្រាប់សុខភាពសក់ និងការលូតលាស់របស់សក់ ដោយសារវាមានផ្ទុក Inositol ដែលជាកាបូអ៊ីដ្រាតកាត់បន្ថយការខូចខាតនិងស្តារសក់ពីខាងក្នុងចេញ។ Inositol ស្ថិតនៅខាងក្នុងសក់ ផ្តល់ការការពារយូរអង្វែង និងកាត់បន្ថយការខូចខាតនាពេលអនាគត។ ទឹកអង្ករក៏មានលក្ខណៈសម្បត្តិ astringent ធម្មជាតិដែលជួយធ្វើឱ្យមានតុល្យភាព pH នៃស្បែកក្បាល និងគ្រប់គ្រងការផលិតប្រេងលើស។ ហេតុនេះដើម្បីថែរក្សាសក់ឱ្យរឹងមាំ ស្អាតភ្លឺរលោងជាមួយទឹកអង្ករ យើងសូមណែនាំវិធីសាស្ត្រ ៣ យ៉ាងដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHkkJOng8vWCuFffpmmiRCyfvNZRBEXJqLYiBkqS_rL7CtwrmRM9uNbILsLjgsAnynM9z9bIVpz0e7HPVqR4Ogf2mA7t0wxdR-WDtGEWYBsYokwhwOCTfLlSzymXaIr9dlaN3lQZSEZm0_3TK_jSR460MKPZiSCBRxrP1j_mKu8s1J6YXEFTDKGGGhvro/s1024/photo_2024-07-11_16-51-02.jpg

វិធីសាស្ត្រទី ១ កក់សក់ជាមួយទឹកអង្ករ៖ ជាដំបូងត្រូវលាងសក់របស់អ្នកជាមួយសាប៊ូកក់សក់សិន បន្ទាប់មកត្រូវចាក់ទឹកអង្ករលើសក់ ដោយធ្វើការម៉ាស្សាថ្នមៗ ដើម្បីឱ្យសូលុយស្យុងជ្រាបចូលយ៉ាងជ្រៅទៅក្នុងសក់ និងស្បែកក្បាល។ រួចទុកចោល ២០ នាទីហើយលាងសក់ចេញដោយទឹកស្អាតជាការស្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFfwc_4GiyhHLMgFKjFkBJhyphenhyphen_3m8QMHUOD2nlpj27Mem9I3gepp8Tsi0TOpaYND6VqxghFiDMigrEK76XHe96zOTdBQtTvulpBEXOxxISwqn1Vw5mhxxVL2lvByIpIybVnbcCjBm2sKvoAs7LmMIP3Oim1sGdQ4sdjjV-2qim_j1Y6G4lEer7D61QPeQs/s1000/fermented-rice-water-for-hair.webp

វិធីសាស្ត្រទី ២ លាងសក់ជាមួយទឹកអង្ករនិងទឹកក្តៅ៖ យកទឹកអង្ករ 120ml លាយជាមួយនឹងទឹកក្តៅ 60ml បន្ទាប់មកលាបល្បាយនេះឱ្យស្មើគ្នាលើសក់របស់អ្នកពីក្បាលដល់ឫស រួចលាបនិងម៉ាស្សាឫសសក់របស់អ្នកប្រហែល ៥ នាទីដើម្បីឱ្យទឹកអង្ករស្រូបចូលទៅក្នុងសក់របស់អ្នកជួយឱ្យឫសសក់កាន់តែរឹងមាំ។ ហើយកក់សក់ជាមួយសាប៊ូប្រហែល ១០ នាទីទៀត រួចលាងសម្អាតនឹងទឹកត្រជាក់ជាការស្រេច។ ដូច្នេះដើម្បីព្យាបាលសក់ដោយទឹកអង្ករឱ្យមានប្រសិទ្ធភាព អ្នកគួរធ្វើ ២-៣ ដងក្នុងមួយសប្តាហ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSRB3zb1PZxFRh_TcQqOC8LuVTQfezP8ezYEMGg78jPfsRpXKoXeuSACC9AcyVza-rH8kp-pABQrOv3kbl2OVs5_OH2-uAwBj-XCSfGCacLLtwa4sT5z8nvd1-z7JqkA-oBHbDP7slAxIAOErFYCcctW9ajRn7WHSwAZWawdieTD7z9rFVZZ5u_Iyj-wU/s640/rice-water-hair-1621607837.png

វិធីសាស្ត្រទី ៣ លាងសក់ជាមួយទឹកអង្ករ៖ ជាដំបូងអ្នកត្រូវលាងសក់របស់អ្នកជាមួយសាប៊ូកក់សក់ជាមុនសិន បន្ទាប់មកយកទឹកអង្ករ 100-120ml មកលាយជាមួយទឹកក្តៅ 60ml រួចលាបសូលុយស្យុងខាងលើគល់សក់នីមួយៗពីគល់ដល់ចុង ដោយលាបឱ្យស្មើគ្នាលើក្បាលទាំងមូល។ បន្ទាប់មកម៉ាស្សាឫសសក់រយៈពេល ៥ នាទី ប្រសិនបើសក់របស់អ្នកស្ងួតបន្តិច សូមលាបល្បាយម្តងទៀតរហូតដល់អស់ ហើយទុកចោលប្រហែល ១០ នាទីរួចលាងទឹកចេញជាការស្រេច៕

ពាក្យ “បុ..កស្លា..ប់ បង់លុយរួចខ្លួន” នឹងលែងងមានទៀត នៅក្នុងសង្គមខ្មែរ

0

កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងការអនុវត្តយុទ្ធនាការរយៈពេល ៦ខែ។

បើយោងតាម ឯកឧត្តម ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌បានលើកឡើងថា នៅក្នុងកិច្ចប្រជុំនេះ គណៈបញ្ជាការដឹកនាំយុទ្ធនាការបានពិនិត្យ និងវាយតម្លៃឃើញថា ពាក្យ “បុកគេស្លាប់ បង់លុយ ហើយរួចខ្លួន” លែងមានទៀតហើយនៅក្នុងសង្គមយើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKt0XeLtnsedjy-jlBBb3f5U-YfYO0CgCWxUWcS9jUrATxj-SkIKKjI7w0sIdbHeROgd2Cb9tVZjPp5POW31Gd8MHQFP4gBbYyIi39x2xfxmUGuIzNlO_y0vM-E4PDCFwv-wxfFA0TUi4FXhreBeRJ55kwY4igiX8kxtAxgzL7pCP_HFy8R9Jtak4DwJM/s1280/001_2905_MOJ_KH.jpg

គណៈបញ្ជាការដឹកនាំយុទ្ធនា ក៏បានសង្កត់ធ្ងន់ថា៖”ចំណាត់ការផ្លូវច្បាប់ទៅលើជនបង្កគ្រោះថ្នាក់ចរាចរណ៍ត្រូវបានធ្វើឡើងដោយត្រឹមត្រូវ និងម៉ឺងម៉ាត់ ស្របតាមនីតិវិធីច្បាប់ជាធរមាន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuaU70nKZadmEyQhcLhTpFpXBXfg_v_Tt_f6eoVLGC8tpYj_a_YCISy4kCAyQ5LWMfkTgPAWyUy-3N826MEkgI1Pwqueh_XYUn1kZHaGLnkBSSahunxooM_qShnWlOD1Y1ei3uvu_zJZOgyRlj6KV-_dd_Py7n4sUHR7P43MA3Ca_L83RerNV1ZimFt_M/s1024/image-1658-1024x768.png

គណៈបញ្ជាការដឹកនាំយុទ្ធនាការ បន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាពយឺតយ៉ាវ ឬមានភាពមិនប្រក្រតី សូមដាក់ពាក្យបណ្តឹងមកយន្តការផ្លូវការនៃយុទ្ធនាការទាំង ២ របស់ក្រសួងយុត្តិធម៌ តាមរយៈលេខទូរស័ព្ទ 099 444 181៕

តោះមកដឹងពីភាពខុសគ្នារវាងផ្លែដូង និងផ្លែដាង ដែលមនុស្សភាគច្រើនមិនសូវស្គាល់

0

ជាការពិតណាស់មនុស្សភាគច្រើនជាពិសេសក្មេងជំនាន់ក្រោយហាក់មិនសូវស្គាល់ផ្លែដាងនោះទេ ដោយសារវាមើលទៅដូចផ្លែដូងបេះបិទតែម្តង។ បងប្អូនពេលទៅតាមខេត្តធ្លាប់ឮដែរឬទេ នៅពេលប្រជាពលរដ្ឋតាមទីជនបទមួយចំនួនពេលគាត់និយាយពី “ដូងដាង” ប្រហែលគិតថាជាពាក្យផ្ទួនរបស់ដូងហើយ ប៉ុន្តែតាមពិតទៅផ្លែដាងគឺពិតជាមានមែន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrwoHxhc4zcVW9ENONQHtr6YewPZ3drP8plds9xK5D1WEsoclW1fsblZ9ptM6paBHiHuVbA4AikVK6LLpUHvMGudsPriS9UR7NHZXf5NJJgvwigzMeEzOCFdAh_ApYYvIzaEvZZXlpk9jTVjxSdTLnbj5O_Gdyk54uSiLLqZDnYkN0cECnU6GJai__qe0/s960/photo_2024-07-12_13-41-21.jpg

បើតាមវនានុក្រមសម្តេចជូនណាត «ដាង» គឺជាឈើដំណាំស្រុកមួយប្រភេទដូចពពួកដូងដែរ ដោយមានសណ្ឋានដូចដូងសុទ្ធសាធ ខុសគ្នាតែឥតផ្កា ស្រាប់តែចេញជាផ្លែមកតែម្ដង (ច្រើនមាននៅក្នុងខេត្តបាត់ដំបង)។ ហេតុនេះហើយដើមដាង និងដើមដូងគឺមានសណ្ឋានប្រហាក់ប្រហែលគ្នា បើមិនពិនិត្យឱ្យច្បាស់ទេពិតជាច្រឡំគ្នាមិនខាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqa9j6qEXEDa-ZhjUuAo7LOGyN5qbj8xnaTWK6X0p3dByxJz952eNDP2X_UIdDstwHHbpH9Dp2krDId4OmPZ2h9WDpou18ALTeg2gRPqPql1V5Vj_6kIM4UH1gUaj7AWKgvpypC0q_Oui75kzOhoA446tPw56BU9x6W3XKeIC-AZtJTEnl49p8Z_WXvdE/s960/photo_2024-07-12_13-41-28.jpg

ដើមដាងពេលចេញផ្កាមកមានក្តិបតោងជាប់នឹងផ្កាតែម្តង ដែលខុសពីដូងមានស្មែងដុះចេញនិងមានក្តិបតោងជាប់ជាមួយ។ មួយវិញទៀត ផ្លែដាងមានលក្ខណៈស្តួចផ្នែកខាងក្រោម ជាងផ្លែដូងដែលខ្លះមានលក្ខណៈទាលក្រោម។ ដូច្នេះទាំងដើម ទាំងស្លឹក ទាំងទឹក និងសាច់គឺដាង មិនខុសគ្នាពីដូងនោះទេ ហើយផ្លែដាងទុំអាចយកសាច់ធ្វើជាខ្ទិះសម្រាប់ធ្វើនំ ឬបង្អែមដូចគា្ននឹងដូងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJVolqqxyqFWXB9QDf1-NaCuHfgIAWa0ksQ-bC25Yw1LIJSTdFAyHkgVAqB6Yko0RwDRJW5KA2y8MbuAsOjYdp6DGn89srMAfF2lmARgw5F8D26kRIK4Mx98L9xk8cH9cCQnlIVkZVPUUMeiRKrCQwAGPDyK74OhTQON2tZuzxpHfyrJmDcjuz3yLxvg8/s761/photo_2024-07-12_13-41-53.jpg

ទោះជាយ៉ាងណា ផ្លែនេះបច្ចុប្បន្នហាក់មិនសូវមានអ្នកស្គាល់ទេ សឹងតែគ្មានអ្នកទិញយកទៅលក់ផងដែរ។ ផ្លែដាងមិនសូវមានទីផ្សារសម្បូរបែបដូចផ្លែដូងនោះទេ ដូចនេះវាមិនត្រូវបានលើកទឹកចិត្តឱ្យដាំយកផ្លែលក់នោះទេ ដោយត្រឹមតែដាំមួយដើម ទៅពីរដើម លំអក្នុងបរិវេណផ្ទះតែប៉ុណ្ណោះ៕