ទឹកអង្ករសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ដោយភាគច្រើនគឺគេប្រើសម្រាប់លាងមុខ និងសក់។ ការប្រើប្រាស់ទឹកអង្ករគឺល្អបំផុតសម្រាប់សុខភាពសក់ និងការលូតលាស់របស់សក់ ដោយសារវាមានផ្ទុក Inositol ដែលជាកាបូអ៊ីដ្រាតកាត់បន្ថយការខូចខាតនិងស្តារសក់ពីខាងក្នុងចេញ។ Inositol ស្ថិតនៅខាងក្នុងសក់ ផ្តល់ការការពារយូរអង្វែង និងកាត់បន្ថយការខូចខាតនាពេលអនាគត។ ទឹកអង្ករក៏មានលក្ខណៈសម្បត្តិ astringent ធម្មជាតិដែលជួយធ្វើឱ្យមានតុល្យភាព pH នៃស្បែកក្បាល និងគ្រប់គ្រងការផលិតប្រេងលើស។ ហេតុនេះដើម្បីថែរក្សាសក់ឱ្យរឹងមាំ ស្អាតភ្លឺរលោងជាមួយទឹកអង្ករ យើងសូមណែនាំវិធីសាស្ត្រ ៣ យ៉ាងដូចខាងក្រោម៖
វិធីសាស្ត្រទី ១ កក់សក់ជាមួយទឹកអង្ករ៖ ជាដំបូងត្រូវលាងសក់របស់អ្នកជាមួយសាប៊ូកក់សក់សិន បន្ទាប់មកត្រូវចាក់ទឹកអង្ករលើសក់ ដោយធ្វើការម៉ាស្សាថ្នមៗ ដើម្បីឱ្យសូលុយស្យុងជ្រាបចូលយ៉ាងជ្រៅទៅក្នុងសក់ និងស្បែកក្បាល។ រួចទុកចោល ២០ នាទីហើយលាងសក់ចេញដោយទឹកស្អាតជាការស្រេច។

វិធីសាស្ត្រទី ២ លាងសក់ជាមួយទឹកអង្ករនិងទឹកក្តៅ៖ យកទឹកអង្ករ 120ml លាយជាមួយនឹងទឹកក្តៅ 60ml បន្ទាប់មកលាបល្បាយនេះឱ្យស្មើគ្នាលើសក់របស់អ្នកពីក្បាលដល់ឫស រួចលាបនិងម៉ាស្សាឫសសក់របស់អ្នកប្រហែល ៥ នាទីដើម្បីឱ្យទឹកអង្ករស្រូបចូលទៅក្នុងសក់របស់អ្នកជួយឱ្យឫសសក់កាន់តែរឹងមាំ។ ហើយកក់សក់ជាមួយសាប៊ូប្រហែល ១០ នាទីទៀត រួចលាងសម្អាតនឹងទឹកត្រជាក់ជាការស្រេច។ ដូច្នេះដើម្បីព្យាបាលសក់ដោយទឹកអង្ករឱ្យមានប្រសិទ្ធភាព អ្នកគួរធ្វើ ២-៣ ដងក្នុងមួយសប្តាហ៍។
វិធីសាស្ត្រទី ៣ លាងសក់ជាមួយទឹកអង្ករ៖ ជាដំបូងអ្នកត្រូវលាងសក់របស់អ្នកជាមួយសាប៊ូកក់សក់ជាមុនសិន បន្ទាប់មកយកទឹកអង្ករ 100-120ml មកលាយជាមួយទឹកក្តៅ 60ml រួចលាបសូលុយស្យុងខាងលើគល់សក់នីមួយៗពីគល់ដល់ចុង ដោយលាបឱ្យស្មើគ្នាលើក្បាលទាំងមូល។ បន្ទាប់មកម៉ាស្សាឫសសក់រយៈពេល ៥ នាទី ប្រសិនបើសក់របស់អ្នកស្ងួតបន្តិច សូមលាបល្បាយម្តងទៀតរហូតដល់អស់ ហើយទុកចោលប្រហែល ១០ នាទីរួចលាងទឹកចេញជាការស្រេច៕