Home Blog Page 973

ជើងភ្នំខ្មោច តំបន់ទេសចរណ៍ទាក់ទាញមួយ មិនចាញ់ភ្នំខ្នងផ្សារ

0

ភ្នំសំកុស ឬគេចំណាំហៅថា ភ្នំខ្មោច ជាភ្នំដែលខ្ពស់ជាងគេទី២នៅកម្ពុជា ដោយមានកម្ពស់ ១៧១៧ម៉ែត្រ ស្ថិតនៅជួរភ្នំក្រវាញ នៃខេត្តពោធិ៍សាត់។

ភ្នំនេះស្ថិតនៅជួរភ្នំក្រវ៉ាញកណ្ដាលនិងក្រោមការគ្រប់គ្រងរបស់ដែនជម្រកសត្វព្រៃភ្នំសំកុស ហើយមានភូមិសាស្ត្រស្ថិតនៅក្នុងភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់ ដែលមានចម្ងាយប្រហែល៣២០គីឡូម៉ែត្រ ពីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDpM2kBJcezfIPxRIVFDuNsB8w0PE9btu2m8CCRLKoHMX9kIBMBNYR7ZtW4ua213KoS6dEQ85_38B5iLuJJ67WJhErU9QrFapUTAfEy6wIsD8xQOSx-8-rY8kvmVk-U-r3CJ-kPqCDl9x2q4jh00RlLXPkvTwQYbxdfb0QwSIqtRXVxqyt0-afgzuAHhA/s880/aa4fbf5fad28857047aaee8229a9813f.jpg

ភ្ញៀវទេសចរ ដែលចង់ទៅកម្សាន្តនៅលើភ្នំនេះ ត្រូវធ្វើដំណើរប្រមាណ ១៣គីឡូម៉ែត្រ ពីរង្វង់ប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ តាមផ្លូវកៅស៊ូឆ្ពោះទៅកាន់តំបន់អូរសោម រួចត្រូវចូលទៅសហគមន៍ភ្នំសំកុស ដើម្បីឱ្យបងប្អូនប្រជាការពារ ជូនដំណើរឡើងភ្នំ។

ការឡើងភ្នំនេះមានការលំបាក ដោយមានចំណោតច្រើន រអិល សម្បូរសត្វល្អិត និងនៅខែប្រាំងខ្វះប្រភពទឹកថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj2WjsL02xeyRE0CVOFoZwX5SXofI1r4OqPBy9Bq1CRP8A7tRyIDqbhTuJgHGNXZ4mGaDCer7lDeoQRxmvadt-X4ez82kiVtXDvu7Nq6yjUc3BL_6hRH9OdGvlxcsqUos-WqydrNMFyHFRgpwkQCIvcScPnlZyeG4jomgfzJxqMbsJeEZiVHki25rJ1S4/s775/hs_mt.-samkos-blog-3033.webp

ដើម្បឺធ្វើដំណើរទៅដល់កំពូលភ្នំសំកុស ភ្ញៀវទេសចរត្រូវធ្វើដំណើរដោយ ម៉ូតុឌុបរបស់បងប្អូនសហគមន៍ប្រមាណជា១១គីឡូម៉ែត្រ បន្ទាប់ត្រូវដើរ៥០០ម៉ែត្រ ទៀតដើម្បីទៅដល់ជុំរុំទីមួយ។

ពីជុំរុំទី១ទៅកំពូលមានចម្ងាយផ្លូវ៦គីឡូម៉ែត្រ ដោយត្រូវប្រើពេលពី៣កន្លះទៅ៤ម៉ោង អាស្រ័យតាមល្បឿននៃការដើររបស់អ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggN-u62BIgyx_DrdLA660UL7RFPV_OJGN56hNXV46jGvsqMqBkUt7fDoyueZ5CjClbRNZrjZZv7FlgA2lcsi75PyIUxMC5wtXz8AyoJ8AqM1LxcBtcZ-LgUufK-A8CnyVhoOnrhP2G1ic9FzPk_u3ns4SeShPY3cKUgMa56psr83dvS5VUWd2o9JjE2DU/s1024/hs_mt.-samkos-blog-3659-1.webp

ពេលឡើងទៅដល់កំពូលភ្នំ ភ្ញៀវទេសចរនឹងឃើញនូវធម្មជាតិដ៏ស្រស់បំព្រងជាមួយនឹងការចុះអព្វ បង្កើតបានជាផ្ទាំងទស្សនីយភាពគួរឱ្យទាក់ទាញ មិនចាញ់ខ្នងផ្សារ ឬខ្នងវាល។

គួរបញ្ជាក់ផងដែរថា ក្រៅពីជាភ្នំខ្ពស់ជាងគេទី២ហើយនោះ ភ្នំនេះក៏ត្រូវបានរាជរដ្ឋាភិបាលដាក់បញ្ចូលជាដែនជម្រកសត្វព្រៃស្ថិតក្នុង៣ គឺខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSPh7XNInZPtjOl-NeXUjHvbcisUJ6GRFKQu6jcwqRFYpxmVMAJMXJoJcCpssqTP5TX3HuLACrP6tjIpRWrvSk0izhclKH0OEfYFQ4niKzAgZBfWyML1uc0az6eFBBkDV69aae2eCRNK0T5obDvuOcjvsH13ApwTz6yIJ9cxqOO6GCyb9s_cTsH4tScB8/s960/mg_3355.webp

 

ផ្លូវជាតិលេខ៧១C ខេត្តត្បូងឃ្មុំ-កំពង់ចាម សម្រេចការសាងសង់១០០ភាគរយ

0

ផ្លូវជាតិលេខ៧១C ប្រវែង ១១៤,៦២គីឡូម៉ែត្រ(ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម) សម្រេចបានលទ្ធផល១០០%ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtTfK1A6LRhRELrtZapqn7RKBpvzLQXfy8rKShz5m-VyPUL1HpUUCc9RMYOIzylN3owosb1l1gh15T5wHbkX-L0xlTeHoEZDgZ2316guRiRc7hGMb3RnJiGHEm9q0yJ15X-w2i4Y0wEadjaox9JxdMDSVhzAErLgeyUScOrqR1ScHELJzoDbyDLuE1qis/s1280/449829476_534654002222639_3654191869653771314_n.jpg

ផ្លូវនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនសាងសង់សៀងហៃគ្រុប( SCG) និងទីប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន ប្រើប្រាស់ហិរញ្ញប្បទានថវិកាពីសាធារណរដ្ឋប្រជាមានិតចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN5ZcbSRC6vtQ1sV7Gzwq9tuPhnCOepVvB1U0_wPjFnLBN2CzGiZ5HhfQrb9N-twdKbhnUd19bixvZUkdZu8NxXhzFHfxOKjQwlSioQYDiE65Kl5riyoeoCzxssLHEGgZ9KlNu4UCqXorueHtMqov0z0zP9SqGTJkUTp0iid0jeWJBLCDAmQinL8F8xY0/s1280/451017163_534654015555971_3539920952167151415_n.jpg

ផ្លូវជាតិដ៏សំខាន់នេះ ជាប្រភេទ AC/DBST ចុះកិច្ចសន្យាសាងសង់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០, ចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ និងកាលបរិច្ឆេទបញ្ចប់ការសាងសង់ ត្រឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ដែលមានរយៈពេលសាងសង់៤២ខែ និងរយៈពេលថែទាំ(ក្នុងកិច្ចសន្យា) ២៤ខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL_qfQjwCnwYHP56OQ5DaGxdMZzS_8BJ1s40BkWIRs2BPm8RSYOD3RxhVnIY8iHA8rfQjdCw5kdHI6OdjsV3QDvyy25HV7QorBWd56fk0m0cHHpK_YlMr_MM1RkrklOa0El_Mlg0oILIBmd2sajeh79YDOWcPeDJF5_WYXL5An5J4Py7ugw8xtTCSX56A/s600/451054003_534653948889311_6572457778413666945_n.jpg

គួរបញ្ជាក់ថា ក្រុមការងារបានបន្តប្រឹងប្រែងតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរបញ្ចប់ការគូសសំនូសចរាចរណ៍លើដងផ្លូវ ការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំបង្គោលគីឡូម៉ែត្រ និងកិច្ចការដាំស្មៅការពារការហូរច្រោះជើងទេរផ្លូវ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwaKrMxBTvEv2zPyiZkRc4zqESvssGfammj36HIalFoO217rX6L_Nt2Uz9M2M9xLBaD9wQjwq-jJGEDGS8-h1MXvphBvw0far1_-Z0gYMUqg0zWtXa2FejxrEDHqzQTpguxAy-eQCTdzL1AeEVSAXeYB38v1ZDseqNehvMVqxveBNKBdhwWPlk4SGwmEg/s1280/451348024_534653938889312_4651683963940361150_n.jpg

 

ពលរដ្ឋថៃឃើញពន្លឺភ្លើងចម្លែកជាច្រើនលើមេឃសង្ស័យជា UFO របស់មនុស្សក្រៅភព

0

ប្រទេសថៃ ៖ វាធ្វើឱ្យមនុស្សជាច្រើនឆ្ងល់ថា តើមនុស្សក្រៅភពបញ្ជូន UFO មកវាយប្រហា.រ ផែនដី មែនទេ? ក្រោយពីនារីម្នាក់នៅខេត្តឧប៊ុនរ៉ាជថានី ប្រទេសថៃ ថតវីដេអូពន្លឺភ្លើងចម្លែកជាច្រើនលើមេឃ ស្រដៀងគ្នានឹង UFO បង្ហោះក្នុងបណ្តាញសង្គម ។ ប៉ុន្តែមិនយូរប៉ុន្មាន ពន្លឺភ្លើងទាំងនេះក៏បាត់ទៅវិញ ហើយធ្វើឱ្យមានការបញ្ចេញមតិផ្សេងៗគ្នាពាក់ព័ន្ធនឹងពន្លឺភ្លើងនេះថា វាអាចជាពួកមនុស្សក្រៅភព ខ្លះទៀតថា គឺជាពន្លឺភ្លើងចេញពីកម្មវិធីក្នុងវត្ត ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ គឺមានអ្នកប្រើប្រាស់បណ្តាញសង្គម TikTok ម្នាក់ឈ្មោះ @sirilux197 បានបង្ហោះពន្លឺភ្លើងយ៉ាងចម្លែកនៅលើមេឃ ហើយនាងសរសេរថា ៖ «ខ្ញុំឃើញវាប្លែកៗ តើវាជាអ្វី? ខ្ញុំក៏ថតវីដេអូទុក ក្រែងលោគេថាកាត់ត ។ ដូច្នេះ ខ្ញុំក៏លើកដៃឱ្យមើលតែម្តង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcRLhxVU8i1P8tq9aeENr9_1aXHDrT5BAUY_42NOL36hg9iHJgfIfeaiHPeHBxJsnhUor2luJDcdv4Tq1HTzpHJTy_0oJDQrVTAr2cXLcZA-6EZJMa6epkzNfR8l2yc5AJ7kxkzUaxpLL-VYyNl_0-cTxepfW2hcEDo915b6qDvJMj1N0d0CTYnK43mPo/s728/photo_2024-07-15_08-37-27%20(2).jpg

ក្នុងវីដេអូនេះ គេបានឃើញពន្លឺភ្លើងពណ៌ស ចំនួន៤ ហោះជុំវិញពន្លឺពណ៌ក្រហមនៅលើមេឃ រីឯពន្លឺពណ៌ស មួយទៀតហោះនៅខាងមុខ ហើយពន្លឺទាំងអស់នៅស្ងៀមមួយកន្លែង គ្មានចលនាទេ ។ ម្ចាស់វីដេអូថែមទាំងបានលើកដៃបង្ហាញទៀតផង ដើម្បីបញ្ជាក់ថា វីដេអូនេះបានថតពិតប្រាកដមែន និងគ្មានការកាត់តទេ ។

ក្រោយពីវីដេអូនេះបង្ហោះក្នុងបណ្តាញសង្គមរួចមកធ្វើឱ្យមនុស្សជាច្រើនបញ្ចេញមតិខុសៗគ្នា ហើយនារីម្ចាស់វីដេអូក៏បានឆ្លើយតបថា ៖ «សូមអរគុណ គ្រប់ការបញ្ចេញមតិទាំងអស់ គឺពន្លឺភ្លើងនេះកើតឡើងនៅខេត្តឧប៊ុនរ៉ាជថានី ។ ថ្ងៃនោះ នៅវត្តគ្មានកម្មវិធីអ្វីទេ ហើយការហែរទៀន ក៏ពុំទាន់ចាប់ផ្តើមដែរ ។ ខ្ញុំធ្លាប់ឃើញការរៀបចំកម្មវិធីកាកបាទក្រហម ក៏មានការបាញ់ពន្លឺឡើងលើមេឃដែរ ប៉ុន្តែមិនមែនពន្លឺបែបនេះទេ» ។

នារីរូបនេះបន្តថា ៖ «ប៉ុន្តែនៅថ្ងៃនោះ ពន្លឺទាំងនេះស្ថិតនៅភាគខាងត្បូង ។ វាមានរាងជារង្វង់មូលពណ៌ស ហាក់ដូចជាកំពុងត្រៀមចុះចត ។ ប៉ុន្តែបន្តិចក្រោយមក ស្រាប់តែបាត់ទៅវិញ ។ ខ្ញុំឃើញចម្លែកពេក ទើបថតវីដេអូទុក» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7HvzodmYor07uDHgls9aa7FU_Tve40BCL83HUBKn1SB2uTu-1uHbo7U7f6r_jUS63QoTrpi1-rN3FKY-KmmYguwFchdO9Au3D2A20J91d-NtYL64O8Et2-Z1TEG3y4FwJ8UIbaqrGZO_iChwXqtpg3DGLv5TeW_fIYVWPkOPs2Q8309N6-d6Nm-Wq0v4/s1200/photo_2024-07-15_08-37-27%20(3).jpg
ចំណែកអ្នកប្រើប្រាស់បណ្តាញសង្គមភាគច្រើនគិតថា វាអាចជាពន្លឺចេញពីកម្មវិធីវត្ត ឬពន្លឺឡាស៊ែរបាញ់ឡើងលើមេឃ ។ ក្រោយមក ម្ចាស់វីដេអូក៏ឆ្លើយតបទៀតថា ៖ «ពីដំបូង ខ្ញុំក៏គិតបែបនេះដែរ តែថ្ងៃនោះ នៅវត្តគ្មានធ្វើកម្មវិធីអ្វីទេ ។ រីឯពន្លឺភ្លើងឡាស៊ែរខុសពីនេះ ហើយក្រោយពីយកទូរស័ព្ទមកថតតែមួយភ្លែតប៉ុណ្ណោះ វាក៏បាត់ទៅវិញ» ។

ក្រៅពីនេះ មនុស្សជាច្រើននាក់ទៀតជឿថា ពន្លឺភ្លើងដ៏ចម្លែកនេះ គឺជា UFO របស់មនុសក្រៅភព ខណៈអ្នកខ្លះទៀតបញ្ជាក់ថា ធ្លាប់បានឃើញពន្លឺបែបនេះពីមុនមក ។ រីឯមនុស្សផ្សេងទៀតនិយាយថា មនុស្សក្រៅភពកំពុងតែឈ្លានពានផែនដីរបស់យើង ៕

ភូមិ Ganvie ស្ថិតនៅកណ្តាលបឹងមានប្រវត្តិជូរចត់មុនក្លាយជាបេតិកភណ្ឌវប្បធម៌ពិភពលោក

0

ប្រទេសបេនីន ៖ Ganvie គឺជាភូមិមួយស្ថិតនៅកណ្តាលបឹងក្នុងប្រទេសបេនីន (Benin គឺជាប្រទេសស្ថិតនៅទ្វីបអាហ្វ្រិកខាងលិច) ដែលលាតសន្ធឹងលើផ្ទៃបឹងប្រវែង១២៥គីឡូម៉ែត្រ ។ បើក្រឡេកមើលពីលើអាកាសឃើញថា ទិដ្ឋភាពភូមិទាំងមូលមានលក្ខណៈប្លែកភ្នែកខ្លាំង និងគួរឱ្យចាប់អារម្មណ៍ជាពិសេសសម្រាប់ភ្ញៀវទេសចរ ដោយសារមានការសាងសង់ផ្ទះនៅលើផ្ទៃបឹងដាច់ៗពីគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBrsNqYDjSWS4J7WNNSwvYLE9fXB0VumnPW4zicI0lncA2G4_lThUJum0Q9tfSuNpB8SaCkI9QDSA3mHVa_MiHS8OlilWDOE58murM4Fms6XIT5U59QXP36ch6ba8zXTJDhfB3Uj6AiTm123U4zzBO7wlOp4czaYIpHe2vyCYxLVu8SXguZ_FabJ3zDkI/s2560/000_94B7WC-scaled.webp

នៅភាគខាងជើងភូមិ Ganvie គឺជាប់ជាមួយប្រទេស Niger និងប្រទេស Burkina Faso ខណៈភាគខាងត្បូងវិញជាប់នឹងមហាសមុទ្រអាត្លង់ទិក ស្ថិតនៅត្រង់បរិវេណឈូងសមុទ្រហ្គីណេ ។ រីឯភាគខាងកើត គឺជាប់តំបន់ Geria របស់ប្រទេសអេស្ប៉ាញ និងភាគខាងលិចជាប់ជាមួយប្រទេស Togo ។ ចំណុចមួយ ដែលសារព័ត៌មាន KBN ចង់ណែនាំឱ្យលោកអ្នកបានឱ្យស្គាល់នោះ គឺ Ganvie គឺជាភូមិស្ថិតនៅកណ្តាលបឹង ដែលមានប្រវត្តិជូរចត់មួយរបស់ប្រទេសបេនីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNUIe8iFeF79QcvzC0kBcmUN19nTpPNDXd2J5W1uiewfGpaOAlryil_hF5ZeGKdvidky_gWBd3GYyIOidts_5NvljLxaYrrFX_SgKFJL8aMF7Cl-Go_K2VI8VHfPmESxqWKwjaaaNmn6DfacqrwMlQElQyPSeMp1KVZS51nOowmdouGSp_FlvjOihmxqs/s1024/01-2-1024x683.jpg

ភូមិនៅកណ្តាលបឹងនេះ គឺជាទីកន្លែងមួយដែលបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ តាំងពីសតវត្សរ៍ទី១៦ ឬទី១៧ ។ អ្នកបង្កើតភូមិនេះឈ្មោះ Tofinu ក្នុងគោលបំណងដើម្បីជួយជម្លៀសពលរដ្ឋឱ្យរួចផុតពីការចាប់ធ្វើទាសករ រីឯពាក្យថា «Ganvie» មានន័យថា «ការប្រមូលផ្តុំគ្នារបស់អ្នកមានសេរីភាព» ។ ក្រោយមក ភូមិនេះត្រូវបានអង្គការយូណេស្កូប្រកាសឱ្យក្លាយជាបេតិកភណ្ឌវប្បធម៌របស់ពិភពលោក កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៩៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWwrIlRxgf4BBKRrI7_csCnw6hygtx3QzYTpjyuiv2QR0aOall-XpgtxGaAHj-jaIq6us14eRLajC9n5jFnac9UtZutML8M5rWU6Q_KhDGJoXJ6GBB01TVVsEJklOQbxDoXMemN0W2a_wD27Sgb1uUbBqM1K7b8Zo9k4QDd0cYqXnOQAkbIImqDtgwGkQ/s640/ganvic3a9-ganvie-benin-west-africa-1.jpg

ភូមិ Ganvie ស្ថិតនៅលើផ្ទៃបឹងឈ្មោះ Nokoué និងជាប់ទីក្រុង Cotonou របស់ប្រទេសបេនីន ។ នៅទីនេះ មានពលរដ្ឋរស់នៅប្រមាណជា២ម៉ឺននាក់ និងមានផ្ទះប្រមាណ៣.០០០ខ្នង ហើយគេចាត់ទុកថា វាជាភូមិនៅកណ្តាលបឹងដ៏ធំបំផុតក្នុងទ្វីបអាហ្វ្រិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFs0hcuFBOcE31-sCWKA4NkawxA72oit8fk5Ck_Q9faAZZLrgfx16FgEpkkyyTp-5CMowBDmB0J8wLYNiMJHibIEV_JDMom-SqlV8Jpvf5yzwQgNdLiXBhqVouoOKbtsfCqpQ74qFwcIvax8uA0D3ZaPSd8zNXKtEfBSgHDRnXzYe06h_2DfVS38PnPXc/s1232/photo_2024-07-13_16-38-40.jpg
ចំណែកការរស់នៅក្នុងភូមិនេះ ពលរដ្ឋភាគច្រើនបានប្រកបមុខរបរនេសាទត្រី រួមផ្សំជាមួយការទទួលប្រាក់ចំណូលពីភ្ញៀវទេសចរម្តងម្កាលផងដែរ ។ ភូមិនេះមានភាពស្រស់ស្អាតតាមបែបធម្មជាតិ និងជាតំបន់ទេសចរណ៍មានមន្តស្នេហ៍របស់ប្រទេសបេនីន ៕

ហួសចិត្តពេក តារាកំប្លែង ពាក់មី តបទៅកាន់អតីតភរិយាម្ចាស់ផលិតកម្ម LD បែបនេះ

0

តារាកំប្លែងដ៏ល្បីឈ្មោះលោក ចែម ចាន់រ៉ា ហៅនាយ ពាក់មី បង្ហាញអារម្មណ៍ហួសចិត្តយ៉ាងខ្លាំងទៅកាន់អ្នកនាង សុទ្ធ បញ្ចកា មានឈ្មោះបណ្តាញសង្គមថា Panhchaka June ដែលជាអតីតភរិយាម្ចាស់ផលិតកម្ម LD គ្រាន់តែយកតួស្រីមកសម្តែងដើម្បីប្រូម៉ូតផលិតផលបែរជានាងប្រើពាក្យសម្តីមិនសមរម្យមកកាន់ខ្លួនឈឺចិត្តស្អិតទ្រូងជំនួសប្រពន្ធលោកទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOxoOXGyObs4bS3VHABMl7JQmDnzymevKetIZmdeT5EqHZ1gQDcZRaniwnL2khS70UvCfWLJtiEuCXU8LURhpNn1UHmiiVi9KVY1oo-cT-enAX7BZ0KB6vODDXG5BrkLKiFTD0Xssa8kwT71rtUzIjGTVocic1zkQxYLaLzqjmnYxDh4908UMyynZ2wSI/s1329/image_2024-07-13_10-55-48.png

នៅព្រឹកថ្ងៃទី១៣ កក្កដា នាយ ពាក់មី បានបង្ហោះគណនីហ្វេកប៊ុកមួយឈ្មោះថា Panhchaka June ដែលនាងមានឈ្មោះពិតថា សុទ្ធ បញ្ចកា ជាអតីតភរិយាលោក លៀក លីដា ម្ចាស់ផលិតកម្ម LD អមដោយចំណងជើងថា « Panhchaka June មើលទៅប្អូនស្រី ដូចជាឈឺចាប់ប្រចណ្ឌជាងប្រពន្ធបងទៀតក្នុងខ្លួនកើតអី ? ខ្ញុំនិងប្រពន្ធខ្ញុំ ជាអ្នកផលិតវីដេអូនេះ វាជាមុខរបរបែបសិល្ប: សំដែង ប្រម៉ូតផលិតផល។ វីដេអូនេះ តើខុសអី? ស្លៀកពាក់ធម្មតាមិនស៊ិចស៊ីហួសហេតុពេក ការសំដែងក៏មិនមានអីជ្រុលជ្រួស សូម្បីតែប៉ះតួស្រីបន្តិចមិនប៉ះផង ពាក្យសម្តីក៏មិនមានពាក្យណាដែលថាជាស្នេហាជាមួយតួស្រី អត់មានទេ គឺទៅជីកទំពាំង ។ ហើយជឿដែរថាទៅថតតែ២នាក់ ក្រុមការងារ ប្រពន្ធខ្ញុំ ក៏ទៅជាមួយដែរ សូមប្អូនស្រីបើកចិត្តឱ្យទូលាយ ហើយគិតថានេះជាកាសម្តែង ដើម្បីឱ្យបងប្អូនមើលលេងកម្សាន្តនិងប្រម៉ូតផលិតផល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLQoEJ7U1ySroGUtO8L_mHF4uNl81VA5XTDFiYpXheYsdbl9SwMSvnbGyn6yr-MNVCvsCmhXy4rYN35_odup9OLNAAmXqrYH_f8e5jyxXGNwrWrQsECPwZv4bZDlhe0ZCM_9cfZeRwsYFe-cIzR4jvaeSXtLHJIMnU3WItNyYe952n8hlX_cl1LYN5lmk/s2048/image_2024-07-13_10-55-45.png

ការឆ្លើយតបអមដោយការហួសចិត្តរបស់តារាកំប្លែងរូបនេះបន្ទាប់ពីអ្នកនាង « Panhchaka June» បានចែករំលែកវីដេអូរបស់លោកដោយបានប្រើពាក្យសម្តីមិនសមរម្យ។ ក្នុងន័យដែលអតីតភរិយាម្ចាស់ផលិតកម្ម LD លើកឡើងដោយមានពាក្យ «អញ » គឺនាងចង់និយាយក្នុងនាមជាស្រីធ្លាប់ជាប្រពន្ធស្របច្បាប់ម្នាក់ចង់ថាឱ្យតារាកំប្លែងពាក់មីយកមនុស្សស្រីជាច្រើនធ្វើជាឈ្នាន់ កេងប្រវ័ញ្ចយកផលប្រយោជន៍ ធ្វើជាឧបករណ៍ស្រេចតែចិត្តនឹកឃើញ ថែមទាំងចង់បកស្បែកមុខតារាកំប្លែងពាក់មីទៀតព្រោះតែនាងដឹងរឿងតារាកំប្លែងរូបនេះច្បាស់។ ទោះជាយ៉ាងណា បន្ទាប់ពីតារាកំប្លែង ពាក់មី បញ្ចេញមតិប្រតិកម្មរបស់ខ្លួនឆ្លើយតបទៅកាន់អ្នកនាង Panhchaka June សំណេររបស់នាងក៏បានបាត់ចេញពីបណ្តាញសង្គមផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7FqzuRK2AbXfdILE-3wFQcigd2kbHlN9Bd3gX9uAluQezHx1K3ecBPe6Ak4PB6sYsQaGDUWMSiOxLdxOeB7CTX7L2s86szKa_rwgp-08b2ZZb9pnkejabSwZu-tP-OS7VEbwka2i8fmgd9r8bIOmwHpsRfSYzmY7hZuGfV3EGOZIP10lkhlJKxUYJRiI/s1270/image_2024-07-13_10-55-46.png

ឆន ស្រីណេត ប្រតិ.កម្មការលើកឡើងរបស់ឯកឧត្តមសុខ ឥសាន ជុំវិញប្រធានបទខ្មែរកម្ពុជាក្រោម

0

កញ្ញា ឆន ស្រីណេត លំដាប់រងទី១ Miss Universe Cambodia 2021 បានចេញវីដេអូមួយនៅលើបណ្តាញសង្គមរបស់ខ្លួនបន្ទាប់ពីឯកឧត្តមសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និយាយពីប្រធានបទខ្មែរកម្ពុជាក្រោម។ ស្រីណេត ថាខ្មែរក្រោមគឺជាជនជាតិខ្មែរប៉ុន្តែសញ្ជាតិវៀតណាមដោយសារតែយើងនៅក្រោមការគ្រប់គ្រងរបស់គេអ្វីដែលសំខាន់ខ្មែរក្រោមមិនដែលភ្លេចកំណើតដោយឈរគោលជំហរមួយថាខ្មែរក្រោមគឺជាខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7OP8K86UlAt7tqcBhlp6WuRf9Y8eLpTSIzevIPQ5s937-NjuN5U8V6cG6Cqx65cori_aGvsr9ZBwu60fWxC6o7BVL3ugE8EEeEU_pgukYB7kHA3SsIuAfdctko-jdK7UOUuVCaNzcHtFicgirdCb5Aoe0vXTaH1pqr_7-Z5_6d7IL7OBjTO3V7K8ktSo/s540/image_2024-07-13_13-48-03%20(2).png

ឆន ស្រីណេត បានចេញវីដេអូទាំងយប់នៅថ្ងៃទី១២ កក្កដា មានរយៈពេលជាង២នាទីជម្រាបជូនឯកឧត្តមសុខ ឥសាន ដើម្បីឱ្យជ្រាបកាន់តែច្បាស់អ្នករស់នៅកម្ពុជាក្រោម។ កញ្ញាបាននិយាយថា «ក្នុងនាមខ្មែរក្រោមម្នាក់ឮពាក្យហ្នឹងហើយខឹងក៏មិនខឹងដែរប៉ុន្តែប្រហែលជាគាត់(ឯកឧត្តមសុខ ឥសាន)មិនទាន់យល់ច្បាស់ពីខ្មែរក្រោម ហើយការចេញវីដេអូរបស់នាងចង់ឱ្យគាត់បានដឹងបានជ្រាបដែរថាខ្មែរក្រោមជាជនជាតិខ្មែរ ប៉ុន្តែសញ្ជាតិវៀតណាមដោយសារតែយើងនៅក្រោមការគ្រប់គ្រងរបស់គេដែលជាភាពពិតប្រាកដជាក់ស្តែងហើយដែលក្រដាសស្នាមចេញមកគេបញ្ជាក់យើងថាសញ្ជាតិវៀតណាម ប៉ុន្តែក្នុងអត្តសញ្ញាណប័ណ្ណក៏គេមានបញ្ជាក់ដែរថាខ្មែរគឺខ្មែរ ហើយនៅក្នុងប្រទេសវៀតណាមិនមែនមានតែខ្មែរទេមាន៥៤ជនជាតិក្នុងនោះក៏មានជនជាតិខ្មែរ ប៉ុន្តែយើងកាន់សញ្ជាតិវៀតណាម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUWf0wCg1sbeagj_wBB_8n-Wqyyu8b9UCKxutOhh_Ilr_FuKXK5pWYISrt8-2SlqppX0P_HKgUsohs3ejgu-s2Z7yrVoNFooQr4byMPr2bdltSs7yT5_FCZNltZ7Sm4JAJJc1kQU_NiOD2oVcG1xtM4XoC3HmLotzxM5afMdBDv07Ynk1QphBkKyEyWq4/s750/image_2024-07-13_13-48-04.png

លំដាប់រងទី១ Miss Universe Cambodia 2021 បានលើកឡើងទៀតថា« វាមិនសំខាន់ទៅលើក្រដាសស្នាមទេ សំខាន់ទៅលើថាម្នាក់ហ្នឹងភ្លេចកំណើតអត់ ម្នាក់នឹងគិតថាខ្លួនឯងជាជនជាតិអី ចឹងក្នុងនាមជាខ្មែរក្រោមមិនដែលភ្លេចកំណើតខ្លួនឯងជាជនជាតិខ្មែរទេទោះបីជានៅក្រោមការគ្រប់គ្រងរបស់គេមិនដែលគិតថាជាជនជាតិវៀតណាមឡើយ។ ស្រីណេត ថាខ្មែរមិនមែនមានតែ១០ ២០ ១០០នាក់ទេគឺមានរាប់លាននាក់។ ក្នុងនាមជាខ្មែរម្នាក់ដែលចង់ការពារឈ្មោះថាខ្មែរក្រោមនេះឯងមិនឱ្យអ្នកណាមកនិយាយទោះមិនអាចហាមឃាត់គេបានប៉ុន្តែហ៊ានឈរលើគោលជំហរមួយធានាឱ្យអ្នកទាំងអស់គ្នាថាខ្មែរក្រោមគឺជាខ្មែរ ឈាមខ្មែរ និយាយភាសាខ្មែរ ប្រពៃណីខ្មែរ ម៉ែឪខ្មែរ យាយតាខ្មែរ ទោះជាវៀតណាមគ្រប់គ្រងមែនតែពួកគេគឺជាខ្មែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieRmPUO8XAh359XXt3vGwsP27CozrznqqNcda0Cpv-MNGDUHi1NnJDHJVovFesCmNL1_dBlqFAUKF6H0HMcSXlCmuXWghBUNPiU9UMz32q_ia2F7757EvKaAJB3OWNKNIVriu_Gkj82xwLYpFrzPc51_dBrON52XEQbwT4StnCeqqFsQdYo_hV0Fu0WXw/s2048/image_2024-07-13_13-42-51.png

ការចេញវីដេអូទាំងយប់របស់បវរកញ្ញារូបនេះ បន្ទាប់ពីសំឡេងរបស់ឯកឧត្តមសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាត្រូវបានចែកចាយលើបណ្តាញសង្គម។ ក្នុងវីដេអូនោះលោកបាននិយាយថា «យើងចេះតែថាយើងខ្មែរក្រោមប៉ុន្តែតាមពិតសុទ្ធតែសញ្ជាតិវៀតណាមទាំងអស់ ឥឡូវសួរថាមានបងប្អូនណាកាន់ passport ខ្មែរ សញ្ជាតិខ្មែរគ្មានទេតាំងពីបារាំងប្រគល់ទឹកដីកូសាំងស៊ីនទៅឱ្យវៀតណាមគឺថាបងប្អូនខ្មែរក្រោមទាំងអស់សុទ្ធតែសញ្ជាតិ ជនជាតិវៀតណាមហើយ….»៕

Kim Kardashian បានសារភាពថា នាងធ្លាប់ធ្វើរឿងនេះដើម្បីឱ្យសម្រស់នាងក្មេងជាងវ័យ ស្បែកស្រស់ស្អាត

0

តារាសម្តែង និងជាអ្នកជំនួញដ៏ល្បីល្បាញម្នាក់របស់សហរដ្ឋអាមេរិកគឺ Kim Kardashian អាយុ ៤៣ ឆ្នាំបានបង្ហើបថានាងធ្លាប់បានសាកល្បងចាក់មេជីវិតឈ្មោលរបស់ត្រី salmon ចូលទៅក្នុងមុខរបស់នាង ដើម្បីជួយឱ្យសម្រស់ក្មេងជាងវ័យ និងមានស្បែកស្រស់ស្អាត។
នៅក្នុងវគ្គមួយនៃកម្មវិធីទូរទស្សន៍ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ Kim Kardashian បាននិយាយថា វិធីសាស្ត្រចាក់មេជីវិតឈ្មោលរបស់ត្រី salmon ចូលទៅក្នុងមុខគឺពិតជាមានប្រសិទ្ធភាពណាស់ក្នុងការបន្តឹងស្បែកដូចជា Botox ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវមុខក្មេងជាងវ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2u4nXtokcahrm6yJOjH1kqTCbCVKcvci9opF9ou1xHFRC3v-9E-42N9Ifx5vokm2SGoquPlplAAqwCyLYSpV5DuYNH5_Xfq26RVwQFJuRCAHStMnxarWnAiQ-qH8K1RLCUf-cinbUZsANK_dmcQ_TrBIfza3mBmVZQs_fhoaD5kyoYjIkQSssJl4NEl4/s920/photo_2024-07-13_15-53-32%20(2).jpg

វិធីសាស្រ្តនេះត្រូវបានប្រើប្រាស់ដោយតារាសម្ដែងស្រី Jennifer Aniston និងតារាល្បីៗមួយចំនួនទៀត ដែលហៅថា polynucleotide។ យោងតាមអ្នកជំនាញខាងសើស្បែក Joshua Zeichner មេជីវិតឈ្មោលរបស់ត្រីសាម៉ុងត្រូវបានបង្ហាញថាអាចជួយធ្វើឱ្យស្បែកមានភាពប្រសើរឡើង ផ្តល់សំណើម ធ្វើឱ្យស្បែកស ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវវាយនភាព កាត់បន្ថយភាពជ្រីវជ្រួញ និងការបង្កើតកោសិកាថ្មីឡើងវិញ។ ទោះជាយ៉ាងណានៅពេលចាក់មេជីវិតដំបូងអាចធ្វើឱ្យស្បែកមានស្នាមជាំ ប៉ុន្តែអ្នកជំនាញកែសម្ផស្សបញ្ជាក់ថា ស្នាមជាំនេះគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiWgaVSFHWR4-6sP1U_yHZ85YTmMK4UUK0v6lVkvocgP6u2stZngX9aHLvGbb7qSOqap36vSlyFkW_shbAWhBe5Rxbp-Qn-pbBFMk5BiOJJd3OY7ssLyNh0pz7ApB7UDioHdUa-b0WRIOpf2ug8a9im9h9BQl5QmdOaUrRNBVP0ldpwMTNzNt07IOpt_M/s920/photo_2024-07-13_15-53-32%20(3).jpg

ហេតុនេះការចាក់មេជីវិតឈ្មោលរបស់ត្រី salmon គឺមានសុវត្ថិភាពជាងការចាក់ថ្នាំកែសម្ផស្សផ្សេងទៀត ដែលជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងផលវិបាកដូចជាស្ទះសរសៃឈាម ស្បែករដុប និងការឆ្លងមេរោគ។ ទោះជាយ៉ាងណា អ្នកជំនាញបានព្រមានថា វិធីសាស្ត្រកែសម្ផស្សនេះ នៅតែបណ្តាលឱ្យមានការឈឺចាប់ និងស្នាមជាំ។ Emma Wedgwood ដែលជាគិលានុបដ្ឋាយិកាកែសម្ផស្សដែលធ្វើការនៅគ្លីនិក Harley Street បានចែករំលែកថា ផលរំខានដំបូងគឺស្បែកគ្រើម ដែលមើលទៅដូចជាសត្វឃ្មុំខាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP5_mv8jZf6kBc7J-2pOaugqQs_wwOeehyphenhyphenUzftXfoiXAOzzvIqfOsqlDR1HXWpyQdO6MH_F5NrL4zW2uC6WI7CPOjxM-Of_i3vkqjmZfTLc6e0PIIdubrwpclZAS-9v2uizHUh3HNkXzKt3eVBM8QtD0HKGEFIt7r-dSU8oAEN6HDpBSh8eaZcKt4LoV4/s919/photo_2024-07-13_15-53-32.jpg

Wedgwood បានបន្តថា “ជួនកាលស្នាមជាំអាស្រ័យលើកន្លែងដែលអ្នកចាក់ ជាធម្មតាតំបន់ដែលងាយរងគ្រោះដូចជាភ្នែកជាដើម។ នៅពេលដែលការហើមបានថយចុះ ហើយស្បែកចាប់ផ្តើមជាសះស្បើយ វាត្រូវចំណាយពេលជាច្រើនខែដើម្បីព្យាបាលស្នាមជ្រួញថ្មីទាំងស្រុង”។ ដូច្នេះអ្នកប្រើប្រាស់ក៏អាចប្រឈមនឹងហានិភ័យនៃអាឡែស៊ីតិចតួចផងដែរ។ គួរបញ្ជាក់ដែរថា អ្នកប្រើប្រាស់ TikTok ល្បីៗមួយចំនួនក៏បានសាកល្បងជាមួយនឹងទម្រង់នៃការព្យាបាលនេះផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj63IMHa4beusCol9IDhzcDyQltJCf5ySOlgTS97KcQyaJfmBEy3bhrArHHOli8PZb_ABw4Fbbts2Oj5GcoB2Kk-y8KAD4FwQ9Xy0U9BNzZ3ViNgzgl-dEEkq79ZZPeKZiA_LkYim0tGoyYGXIKeYK2k0f9ZBsLWPh4zZ5vKbY8ay8vsUEo5doDjS5cAiI/s1074/photo_2024-07-13_15-53-34.jpg

ពួកគេបានចែករំលែកថា បន្ទាប់ពីចាក់រួច ដុំសាច់តូចៗជាច្រើន ចំណុចឈាមស្ងួត និងស្នាមជាំក៏បានលេចឡើងនៅលើមុខរបស់ពួកគេ ប៉ុន្តែមិនយូរប៉ុន្មានពួកវាក៏រលុបបាត់ទៅវិញដោយការព្យាបាលជាច្រើនដង ហើយនៅពេលស្នាមជាំរលុបបាត់ទាំងអស់ពួកគេក៏ទទួលបានសម្រស់ដ៏ល្អឥតខ្ចោះមួយដែលពួកគេតែងតែប្រាថ្នា។ អ្នកប្រើប្រាស់ TikTok ល្បីៗ បាននិយាយថា ទោះមានការលំបាកសម្រាប់ពួកគេបន្តិចបន្តួចក៏ដោយ ក៏មិនមានបញ្ហាអ្វីដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6g7HARCYkECqduZkdnv5b1EO4NyDrSrPzK-IuXLU57wPkLaWAdMd-c97CSLXxIEvnpBGi3DduqQ_5ftGhyphenhyphenS9GgmDgioSf4Khf1WIOXJOtB6rPvj89ceVbIFbsXZ2OVoJQ9fiLczlXVshd_ZqatrctEeknG5ak7fUMy-1BtJcNjgzjoH1IttoZRwBsncc/s1280/photo_2024-07-13_15-56-03.jpg

ដំណឹងក្តៅៗ! អ្នកវិទ្យាសាស្ត្រថា ផ្កាយព្រះគ្រោះមួយនៅក្បែរផែនដីមានក្លិនដូចស៊ុតស្អុយ

0

សារព័ត៌មាន BBC បានរាយការណ៍កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ថា យោងតាមលទ្ធផលការស្រាវជ្រាវថ្មីរបស់អ្នកវិទ្យាសាស្ត្របង្ហាញថា ផ្កាយព្រះគ្រោះមួយស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យ ដែលមានទំហំស្មើនឹងភពព្រហស្បតិ៍ និងមានចម្ងាយ៦៤ឆ្នាំពន្លឺពីផែនដី គឺមានក្លិនស្អុយស្រដៀងគ្នានឹងស៊ុតស្អុយ ។ អ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា វាអាចពាក់ព័ន្ធនឹងអាកាសធាតុដ៏អាក្រក់ ទើបបណ្តាលឱ្យមានក្លិនស្អុយបែបនេះ ។https://media.zenfs.com/en/futurism_981/50e7a501ce13a47f7fff53d26944adf4

ការស្រាវជ្រាវនេះបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី Nature បញ្ជាក់ថា ផ្កាយព្រះគ្រោះ HD 189733 b ដែលស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យ គឺមានសីតុណ្ហភាពក្តៅយ៉ាងខ្លាំង និងមានភ្លៀងធ្លាក់ស្រដៀងនឹងកំទេចកញ្ចក់ ។ នៅពេលអ្នកវិទ្យាសាស្ត្រស្រាវជ្រាវពីបរិយាកាសនៅលើផ្កាយព្រះគ្រោះមួយនេះឃើញថា វាមានឧស្ម័នអ៊ីដ្រូសែនស៊ុលហ្វីតផងដែរ ទើបអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា វាអាចជាមូលហេតុធ្វើឱ្យផ្កាយព្រះគ្រោះមានក្លិនស្អុយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix10UlrtXtILFjpPkrYdG3ZUQzMZvaznllg64WCkdHtsT7C37n6rpNVVVqkRkS0Rxrp-rAvrQfWmYuAZCCAI9V_DTe5SLeOy2qwLyyGgJXdinYr66ZFEcfC_ORmeSFrZDLv0LSbgsKETejrhcOrEI5D2zpUqPc9GoOeo8G8TN7EFSKdpzyPk75qxWQ_2Q/s1396/66905a925a016.webp

វាជាផ្កាយព្រះគ្រោះទី១ ដែលស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យ គឺមានចម្ងាយ៦៤ឆ្នាំពន្លឺពីផែនដី និងស្ថិតក្នុងក្រុមតារានិករ Vulpecula ។ វាមានពណ៌ខៀវ ហើយវាចំណយពេលជាង២ថ្ងៃ ដើម្បីធ្វើគោចរជុំវិញផ្កាយផ្សេងទៀត ហើយដោយសារគន្លងគោចររបស់ស្ថិតនៅកៀកនឹងផ្កាយខ្លាំងពេក ទើបធ្វើឱ្យវាមានសីតុណ្ហភាពខ្ពស់រហូតដល់ជាង៩២៦អង្សារសេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIW9Wnc7qq146x84Kzp0OAeg9PLUlBzS7wu7Gm08ZRfGoxNpX556k8I_0HqAwkpYKqYawJ3lXIhipBM5AwQRiLiS4r1Dsq4Zw8O0fXA809nyNvq5WUT7uZF5yLNCL2oY33P73lCLGlTMDwVTKP_KomtiA-vwxyspfMd_Xt9_shNUvqMhGhWf6GchfFhwE/s1200/Scientists-Discover-Rotten-Egg-Smell-on-Distant-Exoplanet-1200x727.jpg

អ្នកស្រាវជ្រាវផ្នែករូបវិទ្យាម្នាក់ឈ្មោះ Guangwei Fu មកពីសាកលវិទ្យាល័យ Johns Hopkins University និងជានាយកដឹកនាំការស្រាវជ្រាវពីផ្កាយព្រះគ្រោះនេះ និយាយថា ៖ «យើងពុំបានស្វែងរកអ្វីៗដែលមានជីវិតនៅលើផ្កាយព្រះគ្រោះនេះទេ ពីព្រោះវាក្តៅខ្លាំងពេក ។ ប៉ុន្តែការរកឃើញអ៊ីដ្រូសែនស៊ុលហ្វីត ក៏ជាជំហានសំខាន់ក្នុងការស្វែងរកម៉ូលេគុលនេះនៅភពផ្សេងទៀត និងធ្វើឱ្យយើងកាន់តែយល់ច្បាស់ថា តើផ្កាយព្រះគ្រោះផ្សេងៗកើតឡើងយ៉ាងដូចម្តេច» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-bC3TuHx8mmwuqIepHEvruex9fwrCK1j8-R3i4u9WAFG4fp6JPFAacR5g_Bvq0F8LIiMXQxg98W9gY8ddF4xj2ucS3fLEVd6EvHuiF3gXfwnBKzZn7gReMbk16Ie7_81aA2zp1S3vDJsMf57HN5Abnii6o67aD0PIZXooLh1zNtG4g3oBO-q92uqe3i4/s1600/UxA6vmCVNcbcoR4igfJiFY.png

ក្រៅពីនេះ ការរកឃើញថា បរិយាកាសនៅលើផ្កាយព្រះគ្រោះខាងលើមានក្លិនស្អុយនេះ វានឹងផ្តល់តម្រុយថ្មីដល់បណ្តាអ្នកវិទ្យាសាស្ត្រថា សារធាតុបណ្តាលឱ្យមានក្លិននឹងប៉ះពាល់ដល់ផ្នែកខាងក្នុង និងស្រទាប់បរិយាកាសរបស់ផ្កាយព្រះគ្រោះនេះ ដែលស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យរបស់ផែនដីដូចម្តេច?

តើការបែងចែកបន្ទប់ទឹករវាងបុរស និងស្ត្រី ចាប់ផ្តើមតាំងពីពេលណា?

0

វាបានក្លាយជាប្រធានបទក្តៅមួយសម្រាប់ការប្រើប្រាស់បន្ទប់ទឹករួមគ្នា គ្មានការបែងចែករវាងបុរស និងស្ត្រី (ឬហៅថា All-Gender Restroom) ។ ពលរដ្ឋរស់នៅប្រទេសអាស៊ីអាគ្នេយ៍ភាគច្រើនបារម្ភថា ការប្រើប្រាស់បន្ទប់ទឹករួមគ្នារវាងបុរស និងស្ត្រី វានឹងគ្មានសុវត្ថិភាពសម្រាប់សុខភាព, គ្មានអនាម័យ និងពុំសមរម្យ ជាដើម ។

ប៉ុន្តែការប្រើប្រាស់បន្ទប់ទឹករួមគ្នា ឬគ្មានការបែងចែករវាងបុរស និងស្ត្រី ត្រូវបានប្រទេសនានាអនុវត្តតាំងពីសម័យបុរាណមកម៉្លេះ ។ តើការបែងចែកបន្ទប់ទឹកបុរស និងស្ត្រី ចាប់ផ្តើមតាំងពីពេលណាមក?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAoGhBLrowBCiJ-i4vnWPgkTI_a3OVRf9cZ1rlUBbNije2svXWDkRApsn5qZUixiSkpTyBz8EonijFwv5JpGswOwm26M9-aZtfbjVIVuu2tCIlBccJU5F3ye6QeR1rWbnCZTZjcgVxGIQ-dQkvWZP_KKj4FJuoXovCpfsiQAy2o_Z1baMV4gwdBky0kRA/s728/photo_2024-07-13_14-53-46%20(2).jpg

ការប្រើប្រាស់បន្ទប់ទឹករួមគ្នា គ្មានការបែងចែកភេទ គឺដោយសារចង់ឱ្យមនុស្សគ្រប់គ្នាមានឱកាសបង្ហាញនូវអត្តសញ្ញាញរបស់ខ្លួនដោយសេរី ។ កន្លងមក ការបិទស្លាកសញ្ញាបន្ទប់ទឹកបុរស និងស្ត្រី នៅតាមទីសាធារណៈ ត្រូវបានមនុស្សមួយចំនួនយល់ឃើញថា គ្មានសមភាពយេនឌ័រ ។ ហេតុនេះ វាធ្វើឱ្យក្រុមភេទទី៣ (LGBTQ+) អន់ចិត្ត ពេលពួកគេចូលបន្ទប់ទឹកសាធារណៈ ។

ប៉ុន្តែវាមិនមែនជាលើកដំបូងទេ ដែលប្រទេសខ្លះនៅតំបន់អាស៊ីអាគ្នេយ៍ធ្វើបន្ទប់ទឹកសាធារណៈគ្មានការបែងចែកភេទ ពីព្រោះបុរស និងស្ត្រី បានប្រើប្រាស់បន្ទប់ទឹករួមគ្នាតាំងពីបុរាណមកម៉្លេះ ។ រីឯការបែងចែកបន្ទប់ទឹករវាងបុរស និងស្ត្រី តាមលក្ខណៈស្តង់ដារនាពេលបច្ចុប្បន្ននេះ បានចាប់ផ្តើងតាំងពីសតវត្សរ៍ទី១៩ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg53VKK0poxJr3yR1SbhxkP1JR5zJMzlKoRGdbS3fmN9OD5XZE3UMrWSgQzqm7X88PHDJPXaZUpZ3ZVToODyLMcGqS9Ua3FEcE6tr0vV1UQ-a7-v2Y_h-yv9OVKPpypOC0PyAZNjEPmDvkucfqjdMRQwlbDT-gOPOQUDixL61lB1ejRpOiyTX-ZFt3WMOw/s1280/photo_2024-07-13_14-53-46%20(3).jpg

កាលពីបុរាណ ការប្រើប្រាស់បន្ទប់ទឹកសាធារណៈ និងការបែងចែកបន្ទប់ទឹករវាងបុរស និងស្ត្រី មានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីបច្ចុប្បន្ន ។ ជាក់ស្តែង នៅទីក្រុងរ៉ូមបុរាណ ឬក្រិក គឺស្ត្រីតែងតែប្រើប្រាស់បន្ទប់ទឹកសាធារណៈរួមគ្នាជាមួយបុរស ដោយគ្មានការខ្មាសអៀន ។ លើសពីនេះ វាក៏ជាការចូលរួមក្នុងសង្គមរបស់មនុស្សសម័យនោះផងដែរ ដូចជា ៖ បន្ទប់ទឹកសាធារណៈជាកន្លែងជជែកគ្នារឿងនយោបាយ និងជជែកពីនេះពីនោះ ។

ការផ្លាស់ប្តូរសំខាន់ក្នុងសតវត្សរ៍ទី១៩ ពេលមានបដិវត្តន៍ឧស្សាហកម្ម វាបានធ្វើឱ្យស្ត្រីកាន់តែច្រើនធ្វើការងារដូចបុរស ដូចជា ៖ ការងារក្នុងរោងចក្រ ឬការិយាល័យ ។ ហេតុនេះ នារីទាំងនេះត្រូវការបរិស្ថានមានអនាម័យ គឺពេលនោះហើយ ដែលប្រទេសនានាចាំបាច់ត្រូវចាប់ផ្តើមបែងចែងបន្ទប់ទឹករវាងបុរស និងស្ត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGDaThV4qbfLFSP4kMg-NnKoJL7PbfMdloMWapJXzuaPr06S5mvjZbtyFsODf1aUx4TITB9o2wpbMcLk4kXtFTo6kPb94Sz8pY1uqweKODkzsoQo-OcvVMVBsEP0yXV3b5de10m_1ZsbWz_FlIk70Pd7FoWidCyf50Uyo3EukMtfki_FGDzFngjaEdums/s1024/photo_2024-07-13_14-53-46.jpg

ដោយឡែក នៅសហរដ្ឋអាមេរិក ច្បាប់ដំបូងដែលចែងឱ្យបែងចែកបន្ទប់ទឹករវាងប្រុស និងស្ត្រី បានចាប់ផ្តើមប្រើប្រាស់នៅរដ្ឋ Massachusetts ក្នុងឆ្នាំ១៨៨៧ ។ ក្រោយមក នៅចុងសតវត្សរ៍ទី១៩ និងទី២០ ការបែងចែកបន្ទប់ទឹកសាធារណៈ ក៏បានក្លាយជារឿងធម្មតានៅអាមេរិក និងអឺរ៉ុប ។ នៅទីបំផុត ប្រទេសនានាលើពិភពលោក បានកំណត់ឱ្យមានការបែងចែកបន្ទប់ទឹកស្របតាមស្តង់ដារ ។

ហេតុនេះ គេឃើញនៅតំបន់អឺរ៉ុប និងអាមេរិកខាងជើង បានបង្កើតច្បាប់ និងបង្ខំឱ្យការសាងសង់បន្ទប់ទឹកត្រូវតែមានលក្ខណៈស្តង់ដារ និងបែងចែកភេទដាច់ពីគ្នា ។ នេះបង្ហាញថា សង្គម និងវប្បធម៌របស់ប្រទេសនីមួយៗចាប់ផ្តើមផ្លាស់ប្តូរតាំងពីពេលនោះមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGlXvCYD1XD9afgW06kIX9Aovh5H-ZcaktZv80IrkoLOvjFnYRlvQW9rDaRwJ5RBb1CMHkhKHzqF6nZyx3Khn1dA2o5XpdGRHZlFhIqIrBMiO4psE7CmBNsKoHgj6is8n0p5vson2sSKWoGXmMCSi7xaIM6xDoJQqd_HoXSD6mXUQRm-29I4YFtBUAJME/s1200/photo_2024-07-13_14-54-02.jpg

ទោះយ៉ាងណា ការបែងចែកបន្ទប់តាមភេទ អាចមិនមែនជាបទដ្ឋានអន្តរជាតិដែលពុំអាចកែប្រែបានទេ ប៉ុន្តែវាអាស្រ័យលើសម័យកាលច្រើនជាង ។ ឧទាហរណ៍ថា បើគេសាងសង់បន្ទប់ទឹកគ្មានការបែងចែកភេទ ហើយអះអាងថា វាមានសុវត្ថិភាព តើមនុស្សអាចត្រឡប់ទៅប្រើប្រាស់បន្ទប់ទឹករួមគ្នាដូចពីមុនដែរឬទេ?

សាលាបឋមសិក្សាប្រាសាទគោល ខេត្តសៀមរាប ផ្តល់ជូនអាហារពេលព្រឹកដល់សិស្សានុសិស្សខ្លួន ដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃសិក្សា!

0

ថ្មីនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសាលារៀនមួយកន្លែងនៅក្នុងខេត្តសៀមរាប ដែលមានការយកចិត្តទុកដាក់ខ្ពស់ ក្រោមជំនួយឧបត្ថម្ភនានា បានរៀបចំអាហារពេលព្រឹកជារៀងរាល់ថ្ងៃ ចែកជូនដល់សិស្សានុសិស្ស ដែលជាកុមារតូចរបស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4yYYEZsRaz4jUBFk7bUCK9eRniNYWcIYSv8qjfQa8KsAJ-VXrhm8QtRF3-uVytra06Rm0tm55uk1N3MY3sUqjZ83yModggK_GHIG0ydOb73S4oc6gObl8ZCdLB7f631c8ibqX7BUqPyWi3CfO_DQja_CZQNLFYPUUWXysGnYdz5bGGNZXIBnPODMPNgk/s1280/449744452_1031988368927819_1483911669118349898_n.jpg

សាលារៀនមួយកន្លែងនេះត្រូវបានគេស្គាល់ថាជា សាលាបឋមសិក្សាប្រាសាទគោល ដែលមានទីតាំងស្ថិតនៅភូមិខ្វាវ ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប។

យោងតាមការបង្ហោះដោយគេហទំព័រសាលាបឋមសិក្សាប្រាសាទគោល បានបង្ហាញរូបភាពជាច្រើនសន្លឹក អមជាមួយនឹងខ្លឹមសារថា«កូនៗបានញ៉ាំអាហារពេលព្រឹកជាប្រចាំ(មានរបបអាហារបីក្រុម) ជារៀងរាល់ថ្ងៃ ពិតជាមានសារ:ប្រយោជន៍សម្រាប់ការលូតលាស់ផែ្នករាងកាយនិងបញ្ញាស្មារតីបានល្អ។ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ សកម្មភាពលោកគ្រូអ្នកគ្រូ បានរៀបចំ អាហារពេលព្រឹកនិងអាហារបន្ថែមសម្រាប់កូនៗមករៀនវេនព្រឹក។ មករៀនបានញ៉ាំឆែ្អត និងរៀនបានចេះចាំ។ អរគុណគ្រប់អ្នកពាក់ព័ន្ធសម្រាប់ការចូលរួមជួយគាំទ្រនិងសហការ ដើម្បីកុមារនៅក្នុងសហគមន៍របស់យើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHG5cb_G0NOjfhGSH-4ub1fY9QVG6BtnZfHQpxpXp6F_LFjRX9rnvfh00og0G2HKhNzIO6LaEcptS25vS3uEY6Q5QQIJo58eK1QQHH7LWHBhbXdKWSGJEDvpIvhXVfHBOAsfsxU7XiswrhZrFEuYIH_cVheebBSJbG6GOVv4-AKLU2fcpPAn9jZhIxS_o/s1280/449980247_1031988398927816_2499235953733891906_n.jpg

បើយោងតាមការបញ្ជាក់ពីសាលាបានឲ្យដឹងថា អាហារពេលព្រឹករបស់ខាងសាលារៀន ដែលមានការគាំទ្រពីអង្គការ Plan International CambodiaនិងWFP…បានរៀបចំឲ្យសិស្សបានហូបជាប្រចាំរៀងរាល់ព្រឹកថ្ងៃសិក្សា តែអាហារបន្ថែមអាណាព្យាបាលសិស្សបានចូលរួមជួយគាំទ្ររៀបចំឲ្យកូនៗរបស់ពួកគាត់បានហូបក្នុងមួយសប្តាហ៍ម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc-yhjtDfKLMz7DqJY7JKOYcis9wS12O3eZHdelK8t6_nWW3obIDIQxDC0qJZ-ZMYeGlXqmgUKUrV5ZDvYu7pzqtWqfPLtsutoDe03Cuda6mDkS8S9pfU0-gYm_7xEUP_rNoH7LWUvtxtvQ9L-oqULU-8encYOmv99YEtMnT7Y5brC7LyKnKhYdK_rTMs/s1280/449988527_1031988435594479_590978244262976811_n.jpg

ចំពោះអាហារពេលព្រឹកនេះ ខាងក្រុមប្រឹក្សាឃុំជាអ្នកជ្រើសរើសជួលចុងភៅសម្រាប់ចម្អិនឲ្យសិស្សានុសិស្សហូបពេញមួយឆ្នាំសិក្សា។ សម្រាប់អាហារបន្ថែម រួមមានបង្អែម ផ្លែឈើ ចេកដំឡូង ត្រាវ ស៊ុតមាន់ ស៊ុតទាជាដើម គឺអាណាព្យាបាលសិស្សជាអ្នកចូលរួមគាំទ្រ និងជួយរៀបចំជាមួយលោកគ្រូអ្នកគ្រូតាមកម្រិតថ្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgGHf5JI5DiKrEnCagq9jufvkP1CXOWXcQtllstzhjZPMQ9QIF6b7izHUCVn3J3qBpbZhI7wIkJlFgXdY5yrpkaGnrfmpAsr02xhUXhEHK9l1qC6G_U2dA5qpMtzR7u67HDBPp40SBvLv89N25Kd9xGYopNhSGgH5ccLlhS6hFlXTd6lGTdw5M1orRYJk/s1280/450585318_1037085005084822_3746816443118561325_n.jpg

បន្ទាប់ពីមានការបង្ហោះចែកចាយខាងលើរួចមក មហាជនជាច្រើនក៏បានចូលបញ្ចេញមតិពេញចិត្តនិងកោតសរសើរព្រោងព្រាត ដោយមតិមួយបានលើកឡើងថា«ឃើញហើយ នាងខ្ញុំ មាន សេចក្តីត្រេកអរជាខ្លាំង ដែលសិស្សទទួលបានអាហារញ៉ាំគ្រប់ៗគ្នា បានឆ្អែត បានរៀន មានចំណេះដឹង ដើម្បីការរស់នៅតទៅថ្ងៃមុខ មានអនាគតភ្លឺស្វាង មានចំណេះពេញបរិបូរណ៍ ក្នុងការចិញ្ចឹមជីវិត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2JNT11JqI6s-SfL4hsNfO2JJ20nO_AXCJhISrDSrUj9MavorA16XdG-yp1qSeEyhrldBdGF1xKcB_LyEt5sw8SE16W6Rvy6lx_U35IXgMztIygcAiOOO-LON-vif6dicBs9UCn_G0xnbj01mW_xYl8kg_w_q6OjXyT4lntOEspsZ9EQsmSd57c-QXGdw/s1280/450671049_1037085095084813_7431403551517147622_n.jpg

អ្នកខ្លះថា«គ្រប់សាលាគួរតែមានការរៀបចំអាហារចឹងសម្រាប់ក្មេងដែលមានជីវភាពខ្វះខាត»។ អ្នកខ្លះថា«រួមគ្នាធ្វើទូទាំងប្រទេសយើង ក្មេងៗនឹងចូលចិត្តទៅរៀន ម៉ែពុកសប្បាយចិត្តចំណាយបន្ថែម»។ អ្នកខ្លះទៀតថា«ពិតជាសប្បាយចិត្តនឹងឃើញបែបនេះ និងអរគុណដល់ម្ចាស់ជំនួយទាំងអស់និងក្រុមការងារសាលាផងដែរ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2ao0GcQ-YR-e_SR8EdZWrWN9HthaqnqoeHs9Y9NzzT-9ceLwQlg-lch_IuRXSuUOR-h0tB9N8E4O2F0HqXqmZA8_EBYrkwMDdfqBSsxYDKtO_HcEJfOR6CRNu6gITMqzIeThnOiuEY9E6e4lYXUKW7s1QJhHHXuXVpuScfYUE2zNRcuJ4gLrbIFW2AmU/s1280/449973961_1031988258927830_5686512080709464096_n.jpg