វាបានក្លាយជាប្រធានបទក្តៅមួយសម្រាប់ការប្រើប្រាស់បន្ទប់ទឹករួមគ្នា គ្មានការបែងចែករវាងបុរស និងស្ត្រី (ឬហៅថា All-Gender Restroom) ។ ពលរដ្ឋរស់នៅប្រទេសអាស៊ីអាគ្នេយ៍ភាគច្រើនបារម្ភថា ការប្រើប្រាស់បន្ទប់ទឹករួមគ្នារវាងបុរស និងស្ត្រី វានឹងគ្មានសុវត្ថិភាពសម្រាប់សុខភាព, គ្មានអនាម័យ និងពុំសមរម្យ ជាដើម ។

ប៉ុន្តែការប្រើប្រាស់បន្ទប់ទឹករួមគ្នា ឬគ្មានការបែងចែករវាងបុរស និងស្ត្រី ត្រូវបានប្រទេសនានាអនុវត្តតាំងពីសម័យបុរាណមកម៉្លេះ ។ តើការបែងចែកបន្ទប់ទឹកបុរស និងស្ត្រី ចាប់ផ្តើមតាំងពីពេលណាមក?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAoGhBLrowBCiJ-i4vnWPgkTI_a3OVRf9cZ1rlUBbNije2svXWDkRApsn5qZUixiSkpTyBz8EonijFwv5JpGswOwm26M9-aZtfbjVIVuu2tCIlBccJU5F3ye6QeR1rWbnCZTZjcgVxGIQ-dQkvWZP_KKj4FJuoXovCpfsiQAy2o_Z1baMV4gwdBky0kRA/s728/photo_2024-07-13_14-53-46%20(2).jpg

ការប្រើប្រាស់បន្ទប់ទឹករួមគ្នា គ្មានការបែងចែកភេទ គឺដោយសារចង់ឱ្យមនុស្សគ្រប់គ្នាមានឱកាសបង្ហាញនូវអត្តសញ្ញាញរបស់ខ្លួនដោយសេរី ។ កន្លងមក ការបិទស្លាកសញ្ញាបន្ទប់ទឹកបុរស និងស្ត្រី នៅតាមទីសាធារណៈ ត្រូវបានមនុស្សមួយចំនួនយល់ឃើញថា គ្មានសមភាពយេនឌ័រ ។ ហេតុនេះ វាធ្វើឱ្យក្រុមភេទទី៣ (LGBTQ+) អន់ចិត្ត ពេលពួកគេចូលបន្ទប់ទឹកសាធារណៈ ។

ប៉ុន្តែវាមិនមែនជាលើកដំបូងទេ ដែលប្រទេសខ្លះនៅតំបន់អាស៊ីអាគ្នេយ៍ធ្វើបន្ទប់ទឹកសាធារណៈគ្មានការបែងចែកភេទ ពីព្រោះបុរស និងស្ត្រី បានប្រើប្រាស់បន្ទប់ទឹករួមគ្នាតាំងពីបុរាណមកម៉្លេះ ។ រីឯការបែងចែកបន្ទប់ទឹករវាងបុរស និងស្ត្រី តាមលក្ខណៈស្តង់ដារនាពេលបច្ចុប្បន្ននេះ បានចាប់ផ្តើងតាំងពីសតវត្សរ៍ទី១៩ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg53VKK0poxJr3yR1SbhxkP1JR5zJMzlKoRGdbS3fmN9OD5XZE3UMrWSgQzqm7X88PHDJPXaZUpZ3ZVToODyLMcGqS9Ua3FEcE6tr0vV1UQ-a7-v2Y_h-yv9OVKPpypOC0PyAZNjEPmDvkucfqjdMRQwlbDT-gOPOQUDixL61lB1ejRpOiyTX-ZFt3WMOw/s1280/photo_2024-07-13_14-53-46%20(3).jpg

កាលពីបុរាណ ការប្រើប្រាស់បន្ទប់ទឹកសាធារណៈ និងការបែងចែកបន្ទប់ទឹករវាងបុរស និងស្ត្រី មានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីបច្ចុប្បន្ន ។ ជាក់ស្តែង នៅទីក្រុងរ៉ូមបុរាណ ឬក្រិក គឺស្ត្រីតែងតែប្រើប្រាស់បន្ទប់ទឹកសាធារណៈរួមគ្នាជាមួយបុរស ដោយគ្មានការខ្មាសអៀន ។ លើសពីនេះ វាក៏ជាការចូលរួមក្នុងសង្គមរបស់មនុស្សសម័យនោះផងដែរ ដូចជា ៖ បន្ទប់ទឹកសាធារណៈជាកន្លែងជជែកគ្នារឿងនយោបាយ និងជជែកពីនេះពីនោះ ។

ការផ្លាស់ប្តូរសំខាន់ក្នុងសតវត្សរ៍ទី១៩ ពេលមានបដិវត្តន៍ឧស្សាហកម្ម វាបានធ្វើឱ្យស្ត្រីកាន់តែច្រើនធ្វើការងារដូចបុរស ដូចជា ៖ ការងារក្នុងរោងចក្រ ឬការិយាល័យ ។ ហេតុនេះ នារីទាំងនេះត្រូវការបរិស្ថានមានអនាម័យ គឺពេលនោះហើយ ដែលប្រទេសនានាចាំបាច់ត្រូវចាប់ផ្តើមបែងចែងបន្ទប់ទឹករវាងបុរស និងស្ត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGDaThV4qbfLFSP4kMg-NnKoJL7PbfMdloMWapJXzuaPr06S5mvjZbtyFsODf1aUx4TITB9o2wpbMcLk4kXtFTo6kPb94Sz8pY1uqweKODkzsoQo-OcvVMVBsEP0yXV3b5de10m_1ZsbWz_FlIk70Pd7FoWidCyf50Uyo3EukMtfki_FGDzFngjaEdums/s1024/photo_2024-07-13_14-53-46.jpg

ដោយឡែក នៅសហរដ្ឋអាមេរិក ច្បាប់ដំបូងដែលចែងឱ្យបែងចែកបន្ទប់ទឹករវាងប្រុស និងស្ត្រី បានចាប់ផ្តើមប្រើប្រាស់នៅរដ្ឋ Massachusetts ក្នុងឆ្នាំ១៨៨៧ ។ ក្រោយមក នៅចុងសតវត្សរ៍ទី១៩ និងទី២០ ការបែងចែកបន្ទប់ទឹកសាធារណៈ ក៏បានក្លាយជារឿងធម្មតានៅអាមេរិក និងអឺរ៉ុប ។ នៅទីបំផុត ប្រទេសនានាលើពិភពលោក បានកំណត់ឱ្យមានការបែងចែកបន្ទប់ទឹកស្របតាមស្តង់ដារ ។

ហេតុនេះ គេឃើញនៅតំបន់អឺរ៉ុប និងអាមេរិកខាងជើង បានបង្កើតច្បាប់ និងបង្ខំឱ្យការសាងសង់បន្ទប់ទឹកត្រូវតែមានលក្ខណៈស្តង់ដារ និងបែងចែកភេទដាច់ពីគ្នា ។ នេះបង្ហាញថា សង្គម និងវប្បធម៌របស់ប្រទេសនីមួយៗចាប់ផ្តើមផ្លាស់ប្តូរតាំងពីពេលនោះមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGlXvCYD1XD9afgW06kIX9Aovh5H-ZcaktZv80IrkoLOvjFnYRlvQW9rDaRwJ5RBb1CMHkhKHzqF6nZyx3Khn1dA2o5XpdGRHZlFhIqIrBMiO4psE7CmBNsKoHgj6is8n0p5vson2sSKWoGXmMCSi7xaIM6xDoJQqd_HoXSD6mXUQRm-29I4YFtBUAJME/s1200/photo_2024-07-13_14-54-02.jpg

ទោះយ៉ាងណា ការបែងចែកបន្ទប់តាមភេទ អាចមិនមែនជាបទដ្ឋានអន្តរជាតិដែលពុំអាចកែប្រែបានទេ ប៉ុន្តែវាអាស្រ័យលើសម័យកាលច្រើនជាង ។ ឧទាហរណ៍ថា បើគេសាងសង់បន្ទប់ទឹកគ្មានការបែងចែកភេទ ហើយអះអាងថា វាមានសុវត្ថិភាព តើមនុស្សអាចត្រឡប់ទៅប្រើប្រាស់បន្ទប់ទឹករួមគ្នាដូចពីមុនដែរឬទេ?