ប្រទេសថៃ ៖ វាធ្វើឱ្យមនុស្សជាច្រើនឆ្ងល់ថា តើមនុស្សក្រៅភពបញ្ជូន UFO មកវាយប្រហា.រ ផែនដី មែនទេ? ក្រោយពីនារីម្នាក់នៅខេត្តឧប៊ុនរ៉ាជថានី ប្រទេសថៃ ថតវីដេអូពន្លឺភ្លើងចម្លែកជាច្រើនលើមេឃ ស្រដៀងគ្នានឹង UFO បង្ហោះក្នុងបណ្តាញសង្គម ។ ប៉ុន្តែមិនយូរប៉ុន្មាន ពន្លឺភ្លើងទាំងនេះក៏បាត់ទៅវិញ ហើយធ្វើឱ្យមានការបញ្ចេញមតិផ្សេងៗគ្នាពាក់ព័ន្ធនឹងពន្លឺភ្លើងនេះថា វាអាចជាពួកមនុស្សក្រៅភព ខ្លះទៀតថា គឺជាពន្លឺភ្លើងចេញពីកម្មវិធីក្នុងវត្ត ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ គឺមានអ្នកប្រើប្រាស់បណ្តាញសង្គម TikTok ម្នាក់ឈ្មោះ @sirilux197 បានបង្ហោះពន្លឺភ្លើងយ៉ាងចម្លែកនៅលើមេឃ ហើយនាងសរសេរថា ៖ «ខ្ញុំឃើញវាប្លែកៗ តើវាជាអ្វី? ខ្ញុំក៏ថតវីដេអូទុក ក្រែងលោគេថាកាត់ត ។ ដូច្នេះ ខ្ញុំក៏លើកដៃឱ្យមើលតែម្តង» ។.jpg)
ក្នុងវីដេអូនេះ គេបានឃើញពន្លឺភ្លើងពណ៌ស ចំនួន៤ ហោះជុំវិញពន្លឺពណ៌ក្រហមនៅលើមេឃ រីឯពន្លឺពណ៌ស មួយទៀតហោះនៅខាងមុខ ហើយពន្លឺទាំងអស់នៅស្ងៀមមួយកន្លែង គ្មានចលនាទេ ។ ម្ចាស់វីដេអូថែមទាំងបានលើកដៃបង្ហាញទៀតផង ដើម្បីបញ្ជាក់ថា វីដេអូនេះបានថតពិតប្រាកដមែន និងគ្មានការកាត់តទេ ។
ក្រោយពីវីដេអូនេះបង្ហោះក្នុងបណ្តាញសង្គមរួចមកធ្វើឱ្យមនុស្សជាច្រើនបញ្ចេញមតិខុសៗគ្នា ហើយនារីម្ចាស់វីដេអូក៏បានឆ្លើយតបថា ៖ «សូមអរគុណ គ្រប់ការបញ្ចេញមតិទាំងអស់ គឺពន្លឺភ្លើងនេះកើតឡើងនៅខេត្តឧប៊ុនរ៉ាជថានី ។ ថ្ងៃនោះ នៅវត្តគ្មានកម្មវិធីអ្វីទេ ហើយការហែរទៀន ក៏ពុំទាន់ចាប់ផ្តើមដែរ ។ ខ្ញុំធ្លាប់ឃើញការរៀបចំកម្មវិធីកាកបាទក្រហម ក៏មានការបាញ់ពន្លឺឡើងលើមេឃដែរ ប៉ុន្តែមិនមែនពន្លឺបែបនេះទេ» ។
នារីរូបនេះបន្តថា ៖ «ប៉ុន្តែនៅថ្ងៃនោះ ពន្លឺទាំងនេះស្ថិតនៅភាគខាងត្បូង ។ វាមានរាងជារង្វង់មូលពណ៌ស ហាក់ដូចជាកំពុងត្រៀមចុះចត ។ ប៉ុន្តែបន្តិចក្រោយមក ស្រាប់តែបាត់ទៅវិញ ។ ខ្ញុំឃើញចម្លែកពេក ទើបថតវីដេអូទុក» ។
.jpg)
ចំណែកអ្នកប្រើប្រាស់បណ្តាញសង្គមភាគច្រើនគិតថា វាអាចជាពន្លឺចេញពីកម្មវិធីវត្ត ឬពន្លឺឡាស៊ែរបាញ់ឡើងលើមេឃ ។ ក្រោយមក ម្ចាស់វីដេអូក៏ឆ្លើយតបទៀតថា ៖ «ពីដំបូង ខ្ញុំក៏គិតបែបនេះដែរ តែថ្ងៃនោះ នៅវត្តគ្មានធ្វើកម្មវិធីអ្វីទេ ។ រីឯពន្លឺភ្លើងឡាស៊ែរខុសពីនេះ ហើយក្រោយពីយកទូរស័ព្ទមកថតតែមួយភ្លែតប៉ុណ្ណោះ វាក៏បាត់ទៅវិញ» ។
ក្រៅពីនេះ មនុស្សជាច្រើននាក់ទៀតជឿថា ពន្លឺភ្លើងដ៏ចម្លែកនេះ គឺជា UFO របស់មនុសក្រៅភព ខណៈអ្នកខ្លះទៀតបញ្ជាក់ថា ធ្លាប់បានឃើញពន្លឺបែបនេះពីមុនមក ។ រីឯមនុស្សផ្សេងទៀតនិយាយថា មនុស្សក្រៅភពកំពុងតែឈ្លានពានផែនដីរបស់យើង ៕










