Home ព័ត៌មានអន្តរជាតិ ដំណឹងក្តៅៗ! អ្នកវិទ្យាសាស្ត្រថា ផ្កាយព្រះគ្រោះមួយនៅក្បែរផែនដីមានក្លិនដូចស៊ុតស្អុយ

ដំណឹងក្តៅៗ! អ្នកវិទ្យាសាស្ត្រថា ផ្កាយព្រះគ្រោះមួយនៅក្បែរផែនដីមានក្លិនដូចស៊ុតស្អុយ

87
0

សារព័ត៌មាន BBC បានរាយការណ៍កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ថា យោងតាមលទ្ធផលការស្រាវជ្រាវថ្មីរបស់អ្នកវិទ្យាសាស្ត្របង្ហាញថា ផ្កាយព្រះគ្រោះមួយស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យ ដែលមានទំហំស្មើនឹងភពព្រហស្បតិ៍ និងមានចម្ងាយ៦៤ឆ្នាំពន្លឺពីផែនដី គឺមានក្លិនស្អុយស្រដៀងគ្នានឹងស៊ុតស្អុយ ។ អ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា វាអាចពាក់ព័ន្ធនឹងអាកាសធាតុដ៏អាក្រក់ ទើបបណ្តាលឱ្យមានក្លិនស្អុយបែបនេះ ។https://media.zenfs.com/en/futurism_981/50e7a501ce13a47f7fff53d26944adf4

ការស្រាវជ្រាវនេះបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី Nature បញ្ជាក់ថា ផ្កាយព្រះគ្រោះ HD 189733 b ដែលស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យ គឺមានសីតុណ្ហភាពក្តៅយ៉ាងខ្លាំង និងមានភ្លៀងធ្លាក់ស្រដៀងនឹងកំទេចកញ្ចក់ ។ នៅពេលអ្នកវិទ្យាសាស្ត្រស្រាវជ្រាវពីបរិយាកាសនៅលើផ្កាយព្រះគ្រោះមួយនេះឃើញថា វាមានឧស្ម័នអ៊ីដ្រូសែនស៊ុលហ្វីតផងដែរ ទើបអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា វាអាចជាមូលហេតុធ្វើឱ្យផ្កាយព្រះគ្រោះមានក្លិនស្អុយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix10UlrtXtILFjpPkrYdG3ZUQzMZvaznllg64WCkdHtsT7C37n6rpNVVVqkRkS0Rxrp-rAvrQfWmYuAZCCAI9V_DTe5SLeOy2qwLyyGgJXdinYr66ZFEcfC_ORmeSFrZDLv0LSbgsKETejrhcOrEI5D2zpUqPc9GoOeo8G8TN7EFSKdpzyPk75qxWQ_2Q/s1396/66905a925a016.webp

វាជាផ្កាយព្រះគ្រោះទី១ ដែលស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យ គឺមានចម្ងាយ៦៤ឆ្នាំពន្លឺពីផែនដី និងស្ថិតក្នុងក្រុមតារានិករ Vulpecula ។ វាមានពណ៌ខៀវ ហើយវាចំណយពេលជាង២ថ្ងៃ ដើម្បីធ្វើគោចរជុំវិញផ្កាយផ្សេងទៀត ហើយដោយសារគន្លងគោចររបស់ស្ថិតនៅកៀកនឹងផ្កាយខ្លាំងពេក ទើបធ្វើឱ្យវាមានសីតុណ្ហភាពខ្ពស់រហូតដល់ជាង៩២៦អង្សារសេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIW9Wnc7qq146x84Kzp0OAeg9PLUlBzS7wu7Gm08ZRfGoxNpX556k8I_0HqAwkpYKqYawJ3lXIhipBM5AwQRiLiS4r1Dsq4Zw8O0fXA809nyNvq5WUT7uZF5yLNCL2oY33P73lCLGlTMDwVTKP_KomtiA-vwxyspfMd_Xt9_shNUvqMhGhWf6GchfFhwE/s1200/Scientists-Discover-Rotten-Egg-Smell-on-Distant-Exoplanet-1200x727.jpg

អ្នកស្រាវជ្រាវផ្នែករូបវិទ្យាម្នាក់ឈ្មោះ Guangwei Fu មកពីសាកលវិទ្យាល័យ Johns Hopkins University និងជានាយកដឹកនាំការស្រាវជ្រាវពីផ្កាយព្រះគ្រោះនេះ និយាយថា ៖ «យើងពុំបានស្វែងរកអ្វីៗដែលមានជីវិតនៅលើផ្កាយព្រះគ្រោះនេះទេ ពីព្រោះវាក្តៅខ្លាំងពេក ។ ប៉ុន្តែការរកឃើញអ៊ីដ្រូសែនស៊ុលហ្វីត ក៏ជាជំហានសំខាន់ក្នុងការស្វែងរកម៉ូលេគុលនេះនៅភពផ្សេងទៀត និងធ្វើឱ្យយើងកាន់តែយល់ច្បាស់ថា តើផ្កាយព្រះគ្រោះផ្សេងៗកើតឡើងយ៉ាងដូចម្តេច» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-bC3TuHx8mmwuqIepHEvruex9fwrCK1j8-R3i4u9WAFG4fp6JPFAacR5g_Bvq0F8LIiMXQxg98W9gY8ddF4xj2ucS3fLEVd6EvHuiF3gXfwnBKzZn7gReMbk16Ie7_81aA2zp1S3vDJsMf57HN5Abnii6o67aD0PIZXooLh1zNtG4g3oBO-q92uqe3i4/s1600/UxA6vmCVNcbcoR4igfJiFY.png

ក្រៅពីនេះ ការរកឃើញថា បរិយាកាសនៅលើផ្កាយព្រះគ្រោះខាងលើមានក្លិនស្អុយនេះ វានឹងផ្តល់តម្រុយថ្មីដល់បណ្តាអ្នកវិទ្យាសាស្ត្រថា សារធាតុបណ្តាលឱ្យមានក្លិននឹងប៉ះពាល់ដល់ផ្នែកខាងក្នុង និងស្រទាប់បរិយាកាសរបស់ផ្កាយព្រះគ្រោះនេះ ដែលស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យរបស់ផែនដីដូចម្តេច?