Home ព័ត៌មានអន្តរជាតិ ចិនសន្យាជួយជំរុញសេដ្ឋកិច្ចតៃវ៉ាន់កាន់តែរីកចម្រើន ឱ្យតែយល់ព្រមបង្រួបបង្រួមជាតិ

ចិនសន្យាជួយជំរុញសេដ្ឋកិច្ចតៃវ៉ាន់កាន់តែរីកចម្រើន ឱ្យតែយល់ព្រមបង្រួបបង្រួមជាតិ

79
0

ចិននៅតែព្យាយាមជំរុញឱ្យតៃវ៉ាន់យល់ព្រមបង្រួបបង្រួមជាតិជាមួយខ្លួន ដោយមន្ត្រីរដ្ឋាភិបាលចិនបានប្រកាសកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ថា ប្រសិនបើតៃវ៉ាន់យល់ព្រមបង្រួបបង្រួមជាមួយចិនដីគោកនោះ សេដ្ឋកិច្ចរបស់តៃវ៉ាន់នឹងកាន់តែរីកចម្រើន តៃវ៉ាន់នឹងរឹងមាំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងធនធានមនុស្ស ។ ប៉ុន្តែត្រូវបានប្រធានាធិបតីតៃវ៉ាន់បដិសេធជាថ្មីម្តងទៀត និងប្រកាន់ជំហរម៉ឺងម៉ាត់មិនយល់ព្រមតាមរដ្ឋាភិបាលចិនឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM8t0vEM50nVvqsltQI5XHiwDlRLbyEinUGgG82MmaIepS2xY_uf18DvyrWLs-9_Q63-8tjd7q85r5vNmWHqeCG_8FAonPtFbIYoMjRflU0iVeAzgi6-Z5QBJcbzuICo9PYDBrrmXi1n6ERmBA-X5zz4G7VuPRwTiaLZDP47GRenpoTHiU8lNcRFVoRfQ/s800/photo_2026-04-30_13-11-16.jpg

មន្ត្រីរដ្ឋាភិបាលចិនបានប្រកាសកាលពីថ្ងៃទី២៩ ខែមេសា ថា តៃវ៉ាន់នឹងទទួលបានផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើនមហាសាលដែលមិនធ្លាប់ទទួលបានពីមុន ប្រសិនបើតៃវ៉ាន់យល់ព្រមបង្រួបបង្រួមជាតិជាមួយចិនដីគោក ។ នេះជាការព្យាយាមរបស់រដ្ឋាភិបាលចិនក្នុងការបញ្ចុះបញ្ចូលឱ្យតៃវ៉ាន់យល់ព្រមឱ្យចិនគ្រប់គ្រង ប៉ុន្តែត្រូវបានប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បដិសេធជាច្រើនលើក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFFzImqdQHvZrlyk7po4zKq-d7r9kqkpS06VvNiBZzNKkdIHXzyruhAcvh68jgBlMYwknueTARMgUZSdX4Ntk7oUnfJr0Zu7jM__7PQ985b7BCjxnYj3wXeroTljjJPhAvEEjq_0cgQgIMws8DwNSEcZGFwjvGtW0JKiYOwWMC6AjnZTO54aqP-uJKqkg/s1270/photo_2026-04-30_13-11-16%20(2).jpg
ចិនចាត់ទុកតៃវ៉ាន់ដែលគោរពប្រជាធិបតេយ្យ គឺជាទឹកដីរបស់ខ្លួន ហើយចិនបានចាប់ផ្តើមអនុវត្តផែនការថ្មីតាំងពីចុងឆ្នាំ២០២៥ ដើម្បីបញ្ចុះបញ្ចូលឱ្យតៃវ៉ាន់មើលឃើញពីផលប្រយោជន៍ដែលនឹងទទួលបាន បើបង្រួបបង្រួមជាតិជាមួយចិនដោយសន្តិវិធី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUuE4wFnR65MEp-DMF1nfirQ_KiLzDH3krPqZXTGOqdiJdksef2jkC_pOFSgveNwyzeRXmnFTU_bf45_cN_eYPYuT_kyqfejtVuhim_Xu3Z8YyuzOX1pY3XaDYpUs4_M7aIL2-GfyfWnbuQUA4853391xbjg7SXjihI8gu-eo56vK5fuyQAgHG1zDZCq8/s862/photo_2026-05-01_08-23-47%20(3).jpg

អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៅប្រទេសចិន លោក Chen Binhua បាននិយាយក្នុងពេលប្រកាសព័ត៌មានប្រចាំសប្តាហ៍ក្នុងទីក្រុងប៉េកាំងថា សេដ្ឋកិច្ចតៃវ៉ាន់នឹងត្រូវស្តារឡើងវិញជាថ្មីតាមរយៈការទាញយកផលប្រយោជន៍ពីទីផ្សារដ៏ធំរបស់ចិន ហើយតៃវ៉ាន់នឹងរឹងមាំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងធនធានមនុស្ស ។ ការបង្រួបបង្រួមជាតិដោយសន្តិវិធីនឹងលើកកម្ពស់ស្ថិរភាព ក៏ដូចជាជំរុញការវិនិយោគសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចតៃវ៉ាន់ ឱកាសល្អបែបនេះមិនធ្លាប់មានពីមុនទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuDyDxiX9NYbqlb9UUIULV1AO4Rv48ugBumSzfK9EGODt_2cRVUkmwWK2kVOpuY0avDR20-AreKE4r0T0vibc9fW87nxEMpcjYdRNvuPOadh4KbgEpcpYeVmZx618IUbuFJM_MJ3YDCwNvsU5OqdYjmxSyx2cH791jxZievsUpRXhaKmfO7Bg19s0Fkeo/s1280/photo_2026-05-01_08-23-47.jpg

ចំណែកប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te កាលពីថ្ងៃទី២៩ ខែមេសា បានបដិសេធនឹងគោលបំណងរបស់ចិន ដោយលោកថា មានតែពលរដ្ឋតៃវ៉ាន់ប៉ុណ្ណោះ ដែលអាចសម្រេចចិត្តពីអនាគតរបស់ខ្លួន រីឯរដ្ឋាភិបាលចិនគ្មានសិទ្ធិទាមទារឱ្យតៃវ៉ាន់ធ្វើតាមទេ ។ លោកមើលឃើញការពង្រឹងសមត្ថភាពផ្នែកកងទ័ពការពារតៃវ៉ាន់ដើម្បីធានាសន្តិភាពពិតប្រាកដ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLSZ83vi_NCtcsPM3-fMTGdhiAFd1mmB-ukpV6jZ3sfzyYNZfJ5HAqSSm7rG6VGcRvg-dWEogz8dQiYBg4XC7wSKpwNaM39WRxK4-UEZhHXNk_pf57KSwLGt5bFkCDyQ9hfRgwSUa3yrPUPIkr4zJYSeVEDiy6BoWmTlMBWpnm7pbLLW5Q7XbkzDb_Pdw/s1280/photo_2026-05-01_08-23-47%20(2).jpg
លោក Lai ថា ចិនស្នើបង្រួបបង្រួមជាតិដោយសន្តិវិធី គឺមានតែនាំមកនូវបញ្ហាជាច្រើនដល់តៃវ៉ាន់ដោយចៀសមិនផុត ដោយចិនបានធ្វើសមយុទ្ធកងទ័ពជាបន្តបន្ទាប់នៅជុំវិញច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងប្រើប្រាស់យុទ្ធសាស្ត្រកងទ័ព ច្បាប់ និងឯកសារ ដើម្បីគ្រប់គ្រងច្រកសមុទ្រតៃវ៉ាន់ និងតំបន់ ។ បច្ចុប្បន្ន ចិនប្រើប្រាស់យុទ្ធសាស្ត្រត្រជាក់ពុំចាំបាច់ប្រើប្រាស់កម្លាំងកងទ័ពគ្រប់គ្រងតៃវ៉ាន់ ប៉ុន្តែបញ្ជូននាវាចម្បាំង និងយន្តហោះចម្បាំង មកក្បែរកោះតៃវ៉ាន់ជាញឹកញាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2EahK-52Vof8CHtWhJImwwtvnETlD6k2uG8E7c8ByYn7TsRuLUy29h38Puv3Z9zY9SPX1UWON6CV-yuIkIHdaQfbJKqvX8VP_gJCbyMdlsmpeJzEK0bnKDP1MUx7phFWHTithMfZ-Ao_jmUfaY6UkXUsdbVL-Tb3L3CQGtnIxVzsu8_aHNq7G8lCjdYw/s1280/photo_2026-05-01_08-25-19.jpg

គួរបញ្ជាក់ថា រដ្ឋាភិបាលចិនអះអាងពីប្រតិបត្តិការកងទ័ពនៅជុំវិញកោះតៃវ៉ាន់នោះ គឺជារឿងត្រឹមត្រូវ និងសមហេតុផល ។ រដ្ឋាភិបាលចិនចង់ឱ្យតៃវ៉ាន់រួបរួមជាមួយខ្លួនតាមបែប «ប្រទេសមួយ ដឹកនាំដោយប្រព័ន្ធ២» ប៉ុន្តែគ្មានគណបក្សនយោបាយណាមួយរបស់តៃវ៉ាន់គាំទ្រសំណើនេះទេ ៕