Home Blog Page 972

ហេតុអ្វីពលរដ្ឋវៀតណាមភាគច្រើនប្រើប្រាស់នាមត្រកូល «ង្វៀន» ?

0

ប្រទេសវៀតណាម ៖ តើយើងធ្លាប់ឆ្ងល់ទេថា ហេតុអ្វី «ង្វៀន/Nguyen» បានក្លាយជានាមត្រកូលដែលពលរដ្ឋវៀតណាមប្រើប្រាស់ច្រើនបំផុត? នៅប្រទេសវៀតណាម ទោះជាយើងដើរទៅកន្លែងណា ក៏ជួបតែពលរដ្ឋវៀតណាមមាននាមត្រកូល «ង្វៀន» ដូចៗគ្នា ។ តើនាមត្រកូលនេះមានប្រភពមកពីណា?

ង្វៀន គឺជានាមត្រកូលដែលពលរដ្ឋវៀតណាមប្រើប្រាស់ច្រើនបំផុត គឺស្មើជាង៤០% នៃចំនួនពលរដ្ឋវៀតណាមសរុប ។ បើយើងឈរនៅចំណុចផ្លូវបំបែកជា៤ នៅប្រទេសវៀតណាម ហើយស្រែកថា «ង្វៀន!» ពេលនោះ ពលរដ្ឋវៀតណាមនៅលើផ្លូវបំបែកជា៤ ទាំងអស់នឹងងាកមើលមុខយើងគ្រប់ៗគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK_wu3368ibOJAigvHtf-ihGWPSLnaRkJk-nDcNRhqIg-iFW3Rj5DBXO8qAdnYvqu0EvmG2MLnXZwEcWHf4AK3qkT4BuKhif9mfH3VWw6-fM672GH-7_W9rXmPdqr2pKqV-kyByM3n1LmAupnghJvVFxkO5tLabHKSkP0tziLa7ZRCYZyQfU0p2KEKz2A/s960/photo_2024-07-15_10-40-39.jpg

លើសពីនេះ នៅសហរដ្ឋអាមេរិក ក៏មានពលរដ្ឋវៀតណាមប្រើប្រាស់នាមត្រកូល «ង្វៀន» ផងដែរ គឺស្មើនឹង១លាន៨សែននាក់ ។ បើសរុបរួមគ្នានៅទូទាំងពិភពលោក គឺពលរដ្ឋវៀតណាមបានប្រើប្រាស់នាមត្រកូល «ង្វៀន» រហូតដល់៤០លាននាក់ ។

អ្នកជំនាញសន្និដ្ឋានថា កាលពីប្រមាណ១.៥០០ឆ្នាំមុន ជនជាតិចិនរស់នៅភាគខាងត្បូងបានចាប់ផ្តើមជម្លៀសមករស់នៅប្រទេសវៀតណាម ហើយជនជាតិចិនទាំងនេះប្រើប្រាស់នាមត្រកូល «ស៊ែហ្លួន» ហើយភាសាវៀតណាមអានថា «ង្វៀន» ។ ហេតុនេះ នាមត្រកូល «ង្វៀន» ត្រូវបានប្រើប្រាស់នៅវៀតណាមតាំងពីពេលនោះមក ប៉ុន្តែពុំមានចំនួនច្រើនទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpI6SqBnYFRLX_qGEezyRY4xKIJuDtY3-LmxOy-GCuIE8HiyUEVr69dMc-oEOHhMYr6ol2qFmJ3t07wIsylLF4B1WeHGhyphenhyphenX-QYfdZi8l5ZR9Ha3JY-pGXHxHpIvVQpiDO2GuzOrYtKx6JsbZnN2qSelXB0C_Tg-aDqNpp3ezretc09qxYelIGPEFY4Vlk/s1200/lCsZuYcb.jpg

ក្រៅពីនេះ ប្រទេសវៀតណាមត្រូវបានគ្រប់គ្រងដោយរបបរាជវង្ស ហើយពលរដ្ឋនឹងប្រើប្រាស់នាមត្រកូលតាមឈ្មោះរាជវង្សនាសម័យនោះ ។ នៅពេលរាជវង្សថ្មីចូលមកគ្រប់គ្រងប្រទេសជំនួសរាជវង្សចាស់ អាជ្ញាធរនឹងបង្ខំឱ្យពលរដ្ឋផ្លាស់ប្តូរនាមត្រកូល ដើម្បីកុំឱ្យពាក់ព័ន្ធនឹងរាជវង្សចាស់ ។ ហេតុនេះ វាធ្វើឱ្យពលរដ្ឋវៀតណាមដែលប្រើប្រាស់នាមត្រកូលផ្សេងៗគ្នា ត្រូវបង្ខំឱ្យប្រើប្រាស់នាមត្រកូល «ង្វៀន» កាន់តែច្រើនឡើង ។

រហូតដល់សតវត្សរ៍ទី១៩ រាជវង្សង្វៀន គឺជារាជវង្សចុងក្រោយ ដែលគ្រប់គ្រងប្រទេសវៀតណាម ។ រាជវង្សនេះបានគ្រប់គ្រងវៀតណាម តាំងពីឆ្នាំ១៨០២ ដល់ឆ្នាំ១៩៤៥ ហើយមានពលរដ្ឋវៀតណាមជាច្រើនឈប់ប្រើប្រាស់នាមត្រកូល «ង្វៀន» ដើម្បីបង្ហាញការស្រឡាញ់ស្មោះភក្តីដល់រាជវង្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj138wSw50FLCJCDWQ_GEAq2XTmlbDlIYZqcnOeXZlvEL36vCmkx_1bDJlfgXcgHeRuDz-c01qahUE2CpqPidfUn-thyYdRStUtSkAu3cJzIRKnoKr82k2huosYQ960mNClDR8R067Sd4h52Pd5SY7bBpCiYqM8c9IGE7ahM556HXTt10lwC061YRWkioc/s512/unnamed.jpg

ដោយឡែក ពេលជនជាតិបារាំងចូលមកគ្រប់គ្រងប្រទេសវៀតណាម និងព្យាយាមស្ទង់មតិពលរដ្ឋឃើញថា ពលរដ្ឋវៀតណាមភាគច្រើនមានជីវភាពក្រីក្រ និងជាកសិករ ហើយពួកគេពុំទាន់មាននាមត្រកូលទេ ។ កាលពីមុន មានតែពលរដ្ឋវៀតណាមមានជីវភាពធូរធា ឬឋានៈខ្ពង់ខ្អស់តែប៉ុណ្ណោះដែលមាននាមត្រកូលប្រើប្រាស់ ខណៈពលរដ្ឋធម្មតាគ្មាននាមត្រកូលទេ គឺមានតែឈ្មោះប៉ុណ្ណោះ ។

ហេតុនេះ អាជ្ញាធរបារាំងក៏បានយកនាមត្រកូល «ង្វៀន» មកឱ្យពលរដ្ឋវៀតណាមប្រើប្រាស់នាពេលនោះ ទើបយើងឃើញពលរដ្ឋវៀតណាមស្ទើរតែពាក់កណ្តាលប្រទេស ប្រើប្រាស់នាមត្រកូល «ង្វៀន» ដូចៗគ្នា រហូតមកដល់បច្ចុប្បន្ន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdRVHhJz-ybHFNtaEjFramBtwGE0lX2ornJNlSp7y-NKOUieLTlIzgPJ9IaNYuyZf95vxMpqkR4esBfKdr9DbjAmjIQxgCFQz0rQk1kpdY7fILW2WDrqo0jGQWCaW7D4MmIkA-ywjv9hdY4PztH_N0o4xg03MML3aIdOjwUIprwmjzAqyzeRhagweoOxA/s735/nguyen3.jpeg

ប្រទេសអង់គ្លេសបានបាត់បង់តំណែងជាកន្លែងទេសចរណ៍ឈានមុខគេរបស់អឺរ៉ុបដោយសារ…

0

អង់គ្លេស៖ ធ្លាប់តែកាន់ដំណែងជាប្រទេសដែលមានកន្លែងទេសចរណ៍ឈានមុខគេនៅអឺរ៉ុបអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែបច្ចុប្បនវិស័យទេសចរណ៍ក្នុងប្រទេសអង់គ្លេសគឺនៅទ្រឹងបន្ទាប់ពីស្តេច Charles ឡើងកាន់ដំណែង និងមេដឹកនាំគណបក្សការងារអង់គ្លេស Keir Starmer បានក្លាយជានាយករដ្ឋមន្ត្រី។
យោងតាម BBC កន្លែងទេសចរណ៍ល្បីៗជាច្រើនក្នុងប្រទេសអង់គ្លេស បច្ចុប្បន្នមិនសូវមានភ្ញៀវមកទស្សនាកម្សាន្តច្រើនដូចមុនឡើយ ដោយសារប្រជាជនមិនសូវរួសរាយរាក់ទាក់ ឆ្នេរដ៏ស្រស់ស្អាតជាច្រើនត្រូវបានបំពុល ហើយតម្លៃទិដ្ឋាការក៏ថ្លៃខ្លាំងទៀត ដែលនេះបានធ្វើឱ្យចក្រភពអង់គ្លេសបាត់បង់តំណែងជាកន្លែងទេសចរណ៍ឈានមុខគេរបស់អឺរ៉ុបបន្តិចម្តងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinyxa-cJHV5_ecR1x40VdhKRF7ZN3stxfP3AoD-ilm0ZuUGjirvcOPCBHMvUJOcAn1AJik2bO0Q7NPPjo0l0XCN39fLM32B8Sv3U5FwI9aJ1JBk-bV7wcvuCY_RMLC1EYZQ_iKC1uSNepKzRfukaTm0pso_ZNq4pgWXgWgBUiAZq58q1TvJI8qaS9Duo0/s1280/photo_2024-07-15_11-24-13.jpg

បើយោងតាមរបាយការណ៍ក្នុងឆ្នាំ ២០១៩ ប្រទេសអង់គ្លេសបានស្វាគមន៍ភ្ញៀវទេសចរណ៍ជិត ៤១ លាននាក់ ហើយនៅឆ្នាំ ២០២៣ នៅពេលដែលចំនួនអ្នកទេសចរកើនឡើងទូទាំងពិភពលោក ចក្រភពអង់គ្លេសមិនទាន់បានជាសះស្បើយពី Covid 19 ពេញលេញនៅឡើយទេដោយមានអ្នកទស្សនាជិត ៣៨ លាននាក់។ ហេតុនេះចំនួនភ្ញៀវដែលដាក់ពាក្យសុំទិដ្ឋាការគឺបានថយចុះ ១៩% បើប្រៀបធៀបទៅនឹងមុនការរីករាលដាល។ លោក Tom Jenkins នាយកប្រតិបត្តិនៃអង្គការទេសចរណ៍អឺរ៉ុបបានអត្ថាធិប្បាយថា នៅឆ្នាំនេះប្រទេសអង់គ្លេសគឺមានតម្រូវការច្រើនដើម្បីអភិវឌ្ឍឧស្សាហកម្មទេសចរណ៍បន្ថែមទៀតដែលជាហេតុធ្វើឱ្យវិស័យទេសចររបស់ប្រទេសនេះនៅទ្រឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9HzxeX7yZWXW5W7_AB_BLNBXL2w_PCTgFCWYLfvrEuIu9tEPhjJb2qKlENF7mRsCpmf-E9BOq3VdPA7pq7y3ELayR3tmFHqjwYqnegzwQDhTiyRUWG_s42IM6zbmpp-lu-6PJOclIXe6WziYkILUGifMOskiYZD8f5xUjz9K8W5Fcf_D-XhTTKihV7i8/s1280/photo_2024-07-15_11-24-28.jpg

លោក Tom Jenkins បានបន្តថា ឧស្សាហកម្មទេសចរណ៍អង់គ្លេសនៅតែរងផលប៉ះពាល់ដោយឥទ្ធិពលនៃជំងឺរាតត្បាត។ ហេតុនេះដើម្បីធ្វើឱ្យចក្រភពអង់គ្លេស “អស្ចារ្យម្តងទៀត” យោងតាមអ្នកជំនាញ រដ្ឋាភិបាលថ្មីប្រហែលជាត្រូវប្រើទេសចរណ៍ជាគន្លឹះសេដ្ឋកិច្ច។ ភាពខ្លាំងនៃវិស័យទេសចរណ៍គឺអាចភ្ជាប់ទំនាក់ទំនងបានយ៉ាងឆាប់រហ័ស និងផ្សព្វផ្សាយទៅកាន់មនុស្សនៅពេលវេលាត្រឹមត្រូវណាមួយ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលត្រូវចាក់បញ្ចូលថវិកាផ្សព្វផ្សាយទេសចរណ៍ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ4Fun0ymROsknrWsEfQ1yIgU0rdjqA95CPkaw2k4G5mPHODA3MVTuTBhpH-IoKIIbg_2rfs2H5mHin_aORTWQfrp-wcNZmROTEeV6zIyEqNKGSPZsGGJJ55Xsv0ctY5yp_r2XCmyipteUFHgESR_SaUYztDqZzeGfX3w0ld-gY9RyWaAyTivxS9MLW8A/s1200/photo_2024-07-15_11-25-12.jpg
យោងតាម Patricia Yates របស់ VisitBritain ថវិការបស់ពួកគេគឺប្រហែល ២៣ លានដុល្លារក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនោះ តួរលេខទេសចរណ៍នៅប្រទេសអៀរឡង់ជិតខាងគឺ ៨៥,៥ លានដុល្លារអាមេរិក។ ទោះជាយ៉ាងណា បច្ចុប្បន្នភ្ញៀវទេសចរដែលមកលេងប្រទេសអង់គ្លេសគឺបានធ្លាក់ចុះខ្លាំង ហើយសព្វថ្ងៃប្រទេសនេះគឺកំពុងខិតខំប្រឹងប្រែងដើម្បីលើកស្ទួយវិស័យទេសចរណ៍ឡើងវិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpZfxsl8HDNcx8ksLsbzaW8nFHURbik6rtjorhcpmsjZjidMFMRzokKjWTerWLNQYvImRKJ7LO8-WJZAD32z2KWTyinMzswwqTz7I-8uUXGtn38Ka9KKIcERgNf5idMYCcE_Nnh6Pu_1eUyAU9H4PNlLMhewfGp3rBMVafWwXdq4nmmUgwBg1RqWGQS-M/s768/photo_2024-07-15_11-26-16.jpg

មានអ្នកស្គាល់គាត់ទេ? លោកនិច ម៉ាក ជនបរទេសមួយរូប ដែលមានទឹកចិត្តស្រលាញ់ អភិរក្សសត្វព្រៃនៅកម្ពុជា ជាង២០ឆ្នាំមកហើយ!

0

បុរសជនជាតិអង់គ្លេសមួយរូប ដែលត្រូវបានគេស្គាល់ថាជា លោកនិច ម៉ាក បានចំណាយពេលវេលាប្រមាណនឹង ២៣ ឆ្នាំមកហើយ ក្នុងការរួមចំណែកអភិរក្សនិងការពារសត្វព្រៃនៅកម្ពុជា ដែលកំពុងនឹងប្រឈមមុខនឹងការដាក់អន្ទាក់និងឈូសឆាយព្រៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZwuRGu2hvD0FFTQdt9mdmS5qLCIlFHBh3MO-eQtssOiCgfqpfDQ0UUXYAlux1jr0zLf2OJkMdpvrQ0rXsrFi9SDnsfzUx_2qxBkOstBq3-LrWUNXcSEUVLdISai0VRobU_ggmSwfaruD2wjFhntoZIbaR89G5QtsId0A_NFf7NkL1vHAy2qiqvLnuySs/s1080/450632447_503921522009427_5056503183276937111_n.jpg

លោកនិច ម៉ាក នៅក្នុងវ័យ ៧៣ ឆ្នាំ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាអំឡុងឆ្នាំ២០០១ ដើម្បីបម្រើការឲ្យអង្គការក្រៅរដ្ឋាភិបាលផ្នែកអភិរក្សសត្វព្រៃ គឺអង្គការ Wild Alliance។ បច្ចុប្បន្ននេះ លោកគឺជានាយកសង្គ្រោះនិងថែរក្សាសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃប្រចាំប្រទេសកម្ពុជា។ ក្នុងនាមជាជនបរទេសមួយរូប ប៉ុន្តែអាចនិយាយភាសាខ្មែរបាន បើទោះបីជាវ័យរៀងជ្រេបន្តិចក្តី ប៉ុន្តែលោក ក៏នៅតែអាចឡើងភ្នំ ចូលព្រៃ មានកម្លាំងខ្លាំងក្លាមិនចាញ់វ័យជំទង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4p4Bc_QJNlaTyDns3OZ5mgGzONcHYx7RG3F4dVjXF014SKeyHIKdH3MJMOOw_cV6eoqyB-wjq5swhMshSGfMquV2qkpbOVahiWge6D3v0gHYRknQS4eEfFW1AayWike3RI0C8xgS09-92OaFx3Q25du1sHKQTMOAjaLKGvu85Ey7Vocz42KoV_1Q16g0/s1280/450611601_503915025343410_7849984147628934875_n.jpg
នៅក្នុងកិច្ចសម្ភាសន៍របស់លោកនិច ម៉ាក កាលពីពេលកន្លងទៅបានឲ្យដឹងថា កាលពីតូចលោកជាក្មេងម្នាក់ មិនចូលចិត្តការសិក្សាឡើយ។ ចំណង់ចំណូលចិត្តរបស់លោក និក ចាប់តាំងពីដឹងក្តីមក គឺចូលចិត្ត និងស្និទ្ធស្នាលខ្លាំងជាមួយសត្វ។ កាលនោះលោកតែងបានយកសត្វមកចិញ្ចឹម និងសង្គ្រោះពួកវានៅផ្ទះជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNXpY3UKShVUr2U28pfE1iQmyE2QL9md8qG5dIYaC7z5u0kICftLazdX9-UJF-j5T0ExDr7ehDSEIfebQ4eWzvd4-jB9HbNF-jcUflCYWaPPV3bRDIrT-qF7q6iAT5IIE5jo_sYjNzqpQBfkn3XVpOZegvslE5jBRNX_Rg6P68-ka25xPYSVs9xH8iGdE/s1280/450800965_503920855342827_3670817243070274784_n.jpg

នៅក្នុងវ័យ១៩ ឆ្នាំលោកក៏ផ្តើមនិស្ស័យការងារជាមួយសត្វព្រៃនៅឯសួនសត្វ លើទឹកដីនៃប្រទេសកំណើតខ្លួន គឺចក្រភពអង់គ្លេស ។ បន្ទាប់មក លោកក៏ធ្វើដំណើរស្វែងរកបទពិសោធន៍បន្ថែមនៅលើទឹកដីអាហ្រ្វិកខាងត្បូងទៅលើផ្នែកនេះបន្តទៀត។ រួចក៏បន្តដំណើរទៅកាន់ប្រទេសទី៣ លើអាជីពការងារខ្លួនដោយមិនយកប្រាក់ចំណូល គឺប្រទេសឥណ្ឌា។ បន្ទាប់មកលោកក៏ត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញ ហើយជាចុងក្រោយក៏បានដល់ប្រទេសកម្ពុជា អំឡុងឆ្នាំ២០០១ និងចាប់ផ្តើមលើអាជីពការងារដែលគាត់ស្រលាញ់មួយនេះ លើទឹកដីកម្ពុជារហូតមកដល់បច្ចុប្បន្ន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjSeE5fZqW4mSprs-TDroiJoYga7hEs0or7BGyR-JuWAueOR4n9A1z4MzpzDpFqzw9Ch6gkZCV-Zm-wF39FYQbo4tIDlY-aUTKWEAG9rfp2x47bem3TyDLGPykWqOW8a9Oiotv5gYtO4M6O_wlItivsa_4HYOgFqIUgtsdxh7Gfu0VIrWbIViNp5nbL14/s1080/450844613_503911818677064_3445028784951947005_n.jpg

នៅក្នុងបទសម្ភាសន៍មួយ លោកបាននិយាយថា «កម្ពុជា ជាប្រទេសងាយស្រួលសម្រាប់ខ្ញុំ ទាំងអាហារ ការរស់នៅ ទំនាក់ទំនង និងអាកាសធាតុ។ ធាតុពិតប្រទេសខ្ញុំ ត្រជាក់ ប៉ុន្ដែមកដល់កម្ពុជាអាកាសធាតុមិនមែនជាបញ្ហាសម្រាប់ខ្ញុំឡើយ។ គ្រប់យ៉ាងគឺរលូន។ កម្ពុជាខុសពីប្រទេសផ្សេងត្រង់ ប្រជាជនខ្មែរភាគច្រើន រួសរាយរាកទាក់ និងចិត្តល្អណាស់ ចាត់ទុកខ្ញុំដូចជាគ្រួសារគេដែរ។ នៅខ្មែរទោះជាគេអត់ស្គាល់យើងក៏ដោយ ក៏គេស្វាគមន៍និងផ្ដល់ភាពកក់ក្តៅប្លែកពីប្រទេសដទៃ។ បើធៀបទៅស្រុកខ្ញុំវិញ ខុសគ្នាដាច់ស្រឡះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjatkEuEFN2NrrYDo9fkLNyOaQRlgISh4xpxlz6PhuzYJwFi9_xXzvcEX_cg-oPrdTATiPINT_JnFNB13SFbpk0KVJWj_HvymorZ5ovUPAatDy3C66yn8mS7P3eZEgW8WCb6fDb84YznWYzF8tY3Gh5J4B6HfRY_MkmxWIPMyAwMAbulnGlmBM95AFmAmA/s1280/450962986_503920752009504_1950865831363517896_n.jpg

ក្តីស្រម៉ៃតែមួយគត់របស់លោកគឺ លោកពិតជាចង់ឃើញ ពលរដ្ឋគ្រប់រូបចេះថែរក្សា សត្វព្រៃ និងព្រៃឈើ ដែលនៅសេសសល់ សម្រាប់មនុស្សជំនាន់ក្រោយ ព្រោះបើកាលណាគ្រប់គ្នាមិនចូលរួមថែធនធានទាំងនោះ ពិតណាស់ថា នៅពេលវាបាត់បង់ហើយ ពិតជាពិបាកស្ដារមកវិញណាស់៕

Taylor Swift និងសង្សារត្រូវគេចាត់ទុកថាជាគូស្នេហ៍ចំណាយលុយច្រើនជាងគេបំផុតនៅលើពិភពលោក

0

យោងតាម ទស្សនាវដ្ដី Life & Style តារាចម្រៀងល្បីឈ្មោះទូទាំងពិភពលោក Taylor Swift និង Travis Kelce ត្រូវបានគេចាត់ទុកថាជាគូស្នេហ៍ដែលចំណាយលុយច្រើនជាងគេបំផុតនៅលើពិភពលោក។ ប្រភពមួយបាននិយាយថា អ្នកទាំងពីរមិនខ្វល់នឹងការចំណាយប្រាក់ច្រើនសម្រាប់សេវាកម្មថ្លៃៗដូចជាការហោះហើរយន្តហោះឯកជន សណ្ឋាគារប្រណីត និងក្រុមសន្តិសុខសម្រាប់ការណាត់ជួបគ្នានោះទេ។ ប្រសិនបើពួកគេបែងចែកបរិមាណក្នុងមួយថ្ងៃ ពួកគេអាចចំណាយរហូតដល់ ១០០,០០០ ដុល្លារអាម៉េរិក។ អ្នកទាំងពីរបានក្លាយជាអ្នកជិះយន្តហោះអន្តរជាតិ ជាមួយនឹងការចំណាយលើសពីធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4K59CfLSVqE-NcbeDsCDvDr-Slww1W8wyYktWNlfVshJn_SHhQue2i6X0RXdnnjFAxCnuI2w92411IHrOxC5PZD4sYP8IwxT80JT5B-mWAavq9lIvGSn3NYTiYX7-Y9q5qMQNf5QFfUdw60y_y4EQov9lyXbzYrFEEDw3GxV6qV8azwOTisEDUExvdFw/s2560/1736823456.webp

ចាប់តាំងពីមានទំនាក់ទំនងស្នេហាមក Taylor Swift និង Travis តែងបង្ហាញសកម្មភាពលើកទឹកចិត្តគ្នាទៅវិញទៅមក។ សម្រាប់ការធ្វើដំណើរតាមយន្តហោះតែម្នាក់ឯង គូស្នេហ៍មួយគូនេះ ត្រូវបានគេនិយាយថា បានចំណាយអស់ជាងមួយលានដុល្លារអាម៉េរិករហូតមកដល់បច្ចុប្បន្ន។ យោងតាម សារព័ត៌មាន Daily Mail បានឱ្យដឹងថា Taylor Swift បានទៅទស្សនាការប្រកួតចំនួន ១៣ ដងរបស់ Travis Kelce ដោយត្រៀមខ្លួនជាស្រេចដើម្បីហោះហើរពីទីក្រុងតូក្យូទៅកាន់ទីក្រុង Las Vegas ដើម្បីកុំឱ្យខកខានការប្រកួត Super Bowl ចុងក្រោយរបស់គូស្នេហ៍របស់នាងនៅក្នុងខែកុម្ភៈ។ នៅពេលនោះនាងទើបតែបានបញ្ចប់ ការប្រគំតន្ត្រី The Eras Tour នៅប្រទេសជប៉ុនរយៈពេល៤ យប់ ជាមួយនឹងកាលបរិច្ឆេទនៃការប្រគំតន្ត្រីចុងក្រោយស្របគ្នានឹងកាលវិភាគប្រកួត។ លើសពីនេះ តារាចម្រៀងរូបនេះតែងតែរៀបចំនៅអាហារលើយន្តហោះឯកជនរបស់ខ្លួនជាមួយនឹងអាហារដែលលោក Travis ចូលចិត្ត។ សម្រាប់ Travis វិញក៏បានចំណាយស្មើគ្នាលើជើងហោះហើរជុំវិញពិភពលោកដើម្បីមើលការប្រគណតន្ត្រីមិត្តស្រីខ្លួនដូចគ្នា។ រាល់ពេលមកគាំទ្រតារាចម្រៀងរូបនេះ Travis មិនមកដៃទទេទេគឺតែងតែរៀបចំការភ្ញាក់ផ្អើលសម្រាប់គូស្នេហ៍ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUll_BpjQlY10kzvpTnE5pXR5ygOHM1yaMW4zFHm6ukzp6bsR_pT6M3z4SSvQKSHiPFCggVH0bIDbR80V6TpHP64Z25uNTvnrMcWtAXQN3GU2jV5BnyK6KkWUM-xqVpXwYgAx0py3NX0rHZQ5LIv3WtP5lfAtD1CM7WLGv7EoVsHOGBGIm5A3UeelSDdM/s1246/image_2024-07-13_15-37-00.png

យោងតាមប្រភពមួយបានឱ្យដឹងថា« Travis ចំណាយប្រាក់រាប់ពាន់ដុល្លារក្នុងមួយថ្ងៃដើម្បីគ្របដណ្តប់បន្ទប់ស្លៀកពាក់របស់ Taylor Swift ជាមួយនឹងផ្កាផ្សេងៗដោយមិនខ្លាចក្នុងការផ្តល់ឱ្យគូស្នេហ៍របស់ខ្លួននូវអ្វីដែលនាងចូលចិត្តនោះទេ។ Taylor Swift និង Travis បានជួលអង្គរក្សជាង ២០ នាក់ ដោយចំណាយប្រាក់ជាងមួយពាន់ដុល្លារក្នុងមួយថ្ងៃសម្រាប់សុវត្ថិភាព។ មហាជនដែលស្គាល់គូស្នេហ៍តារារូបនេះបានបង្ហើបថាអ្នកទាំងពីរមិនខ្វល់ពីចំនួនលុយចំណាយលើចំណងស្នេហ៍នេះឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKEJeTtLiCpphoeADGNXUP5hUJ8DcIBUC3wNoeaWjb8RWerwXR6fgLyo8B_0sSZeIvh_cICYGhGOjKYOtBfxlRyonDVOS9Ew28bGRiqR_XsnCwM2KYOzXZVEnPtXHbvTeQ8rv02832rUEEx8kgNAApQb-9G7sFkIabsSflM4UrU7n-IpqxW4aLt_PWslQ/s1500/Taylor-Swift-Travis-Kelce-062324-1-eaa3815bfd39460fb9bfeb602fa8a8fb.jpg
គេហទំព័រព័ត៌មានអន្តរជាតិជាច្រើនបាននិយាយថា បន្ទាប់ពីដំណើរកម្សាន្តនៅប្រទេសបារាំងកាលពីខែឧសភា គូស្នេហ៍មួយគូនេះបានឈប់សម្រាកនៅប្រទេសអ៊ីតាលី។ គូស្នេហ៍មួយគូនេះតែងតែស្នាក់នៅបន្ទប់ដែលមានតម្លៃថ្លៃនិងឯកជនភាពរបស់ពួកគេ ដោយហ៊ានចំណាយរាប់ម៉ឺនដុល្លារក្នុងមួយយប់ៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiylSoiwzzNAaHQ7KraWsfSrvBqKFjkpZ6sajRCMn9cSLm3kfmBF-R9GNbC0YD9xabaBO5dagRayAEab59vlB34qa2y-37WkQqvLAWZ3_ieLq_63s2ZbQF1n30Rh40JnFf_Qz7uiDsYp7QI3AGT6O4xV944ZiJ8e5TvZ5zWaMJ2x7JcxlsJX5sBecViVPQ/s942/Travis-Kelce-taylor-swift-a-4-billboard-1548.webp

Taylor Swift និង Travis Kelce បានចាប់ផ្តើមមានទំនាក់ទំនងនៅពេលដែល Travis Kelce ទាក់ទាញចំណាប់អារម្មណ៍របស់នាងនៅឯការប្រគំតន្ត្រី Eras Tour ក្នុងខែកក្កដា ឆ្នាំ២០២៣ នៅឯសហរដ្ឋអាម៉េរិក។ អ្នកទាំងពីរបានរក្សាទំនាក់ទំនងជាលក្ខណៈឯកជន ដើម្បីស្វែងយល់ចិត្តគ្នាទៅវិញទៅមក។ ពីរខែក្រោយមក Taylor Swift និងមិត្តប្រុស បានប្រកាសទំនាក់ទំនងពួកគេជាសាធារណៈ៕

វណ្ណដា ស្ថិតក្នុងបញ្ជីសិល្បករដែលមានអ្នកស្តាប់ច្រើនបំផុតប្រចាំប្រទេសកម្ពុជា

0

យោងតាមការស្រង់ទិន្នន័យរបស់ផេកមួយឈ្មោះថា Asian Vibes វណ្ណដា គឺជាសិល្បករដែលមានអ្នកស្តាប់ច្រើនបំផុតនៅក្នុងប្រទេសកម្ពុជាជាមួយនឹងប្រទេសជាច្រើនទៀតនៅក្នុងតំបន់អាស៊ី។ ចំណែកឯប្រទេសព្រុយណេ និងម៉ាឡេស៊ី ពេញនិយមស្តាប់បទ BLACKPINK ច្រើនជាងគេ និងប្រទេសជប៉ុនស្តាប់បទ BTS ច្រើនជាងគេ ខណៈនៅកូរ៉េខាងត្បូង IU ជាតារាចម្រៀងដែលមានការស្តាប់ច្រើនជាងគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLVenk7TTqA6bNgoHSF3vA61-f6OEyqR0GYyREI6y3HwjNnK5jjf1rJNann4m1HKv_oNd6Cr1cZGHfQAS8FKdG425BJyevyYscok9UkI4DKO5y_ot0Hqw06ri89auVzA2V2Az7pEqInW4LUyqtUuPtB2YXj4p5FzUOA6wqaZdeS8d8IYdn-kgAb69zfgI/s2048/image_2024-07-13_16-15-20.png

ផេកមួយឈ្មោះថា Asian Vibes បានបង្ហោះកាលពីថ្ងៃទី៩ កក្កដា ពីតារាងមួយដែលស្រង់ទិន្នន័យសិល្បករដែលស្តាប់ច្រើនជាងគេនៅគ្រប់ប្រទេសក្នុងអាស៊ីក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ តាមការបញ្ជាក់ពីគេហទំព័រនេះការកំណត់សិល្បករដែលមានអ្នកស្តាប់ច្រើនបំផុតនៅក្នុងប្រទេសនីមួយៗក្នុងអាស៊ីបង្ហាញពីទិដ្ឋភាពតន្ត្រីចម្រុះ។ ស្ថិតិទាំងនេះឆ្លុះបញ្ចាំងពីទិន្នន័យពីវេទិកាដូចជា YouTube និង Spotify ដែលបង្ហាញពីចំណូលចិត្តខុសៗគ្នានៃតន្ត្រីនៅទូទាំងប្រទេសផ្សេងៗគ្នាក្នុងអាស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPnNRgGI2gM5Hr5eWw3mggBDDKsKq84SASDctgu3EU2snzLzeetBfByQspPmxZpgpQZGexqhg3HLP2-ZzcEbj_CN1D4i2eXGLgVoIyMBiBbJbE8wGo7nAQhNCKfUZK5T0CewjXLHmMBi9vC3RML4RYbN5EytNuCtPAj0R6PEQS5PAyQKvNBGWUOi5M56A/s2048/image_2024-07-13_16-15-21.png

សម្រាប់ការបង្ហាញនេះគឺមានចំនួន១៨ប្រទេស ដោយខាងកម្ពុជាស្ថិតនៅលេខរៀងទី២ក្នុងបញ្ជីហើយសិល្បករដែលមានអ្នកស្តាប់ច្រើនជាងគេសម្រាប់់ប្រទេសកម្ពុជាគឺជាតារារ៉េប ម៉ាន់ វណ្ណដា។ ក្នុងនោះគេបានបង្ហាញដែរថា ប្រទេសព្រុយណេ និងម៉ាឡេស៊ី ស្តាប់បទចម្រៀង BLACKPINK ច្រើនជាងគេ ចំណែកឯហ្វីលីពីន ស្តាប់បទ Taylor Swift កូរ៉េខាងត្បូងស្តាប់បទរបស់ IU និងប្រទេសជប៉ុនគឺស្តាប់បទរបស់ BTS ច្រើនជាងគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0x8jnGa0rSkft8X_LA4sLIYgJ9gwB7RcCE9H9H0oQJuiwPi0XVwzDad5lqlHcnmsaNUhec5gN7Kx9HTeOI05QKAIPsaVKyQdA9CxCtk2ytDWVf4HC5mMVIXqq_XiAW1heau8wevjw2jSHIUsR02k-wPCgIp1k6DA3M2n0geqVmotCQ7qPnbMMVhIRXLk/s2048/image_2024-07-13_16-15-25.png

វាមិនចម្លែកនោះទេសម្រាប់តារាចម្រៀង វណ្ណដា ដែលក្លាយជាសិល្បករប្រចាំប្រទេសកម្ពុជាដែលមានការចូលស្តាប់ច្រើនបំផុត។ ជាក់ស្តែងបទចម្រៀងរបស់លោកដែលបានចេញផ្សាយចុងក្រោយមានចំណងជើងថា «Baby Mama» កាលពីថ្ងៃទី២១ មិថុនា រហូតមកដល់ថ្ងៃទី១៣ កក្កដា មានរយៈពេលជាង៣សប្តាហ៍ទៅហើយនៅបន្តជាប់ Trending #1 នៅលើ YouTube ជាមួយនឹងការស្តាប់ជាង៥លានដង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT1-MrIg0HMepwB2nqvi6A_-YNC7pPCRFuSy9aApBdjdbAVgIo4SfQHrTnjvZe01GvxvTnw1hLPBl0yJj92xEdh1KVSZTmUNf6Dvt6Wza1aADVMPnmEMN0UGw9FIgOQCcrnRe2t7cCOsbCM61E0iU0LHhGAHjvphEEfCJicadvrvLmZybXBgbZe3pZbjw/s1350/image_2024-07-13_16-06-52.png

មិនដឹងថាជានរណាស្អ.ប់ ភឹម ស្រីនោ ដល់ថ្នាក់នេះហ៊ានមកលួចដុតស្បៃរ៉ូបមុនពេលឡើងឆាក

0

ធ្លាប់តែឃើញក្នុងខ្សែភាពយន្តកម្មវិធីបវកញ្ញាលួចកាប់ចាក់គ្នា និងមានការបង្ហើបពីសំណាក ព្រះកាយច័ន្ទ ពេលនេះអ្នកគាំទ្ររឹតតែភ្លឺភ្នែកបន្ថែមទៀតព្រោះតែ ភឹម ស្រីនោ Miss Grand Cambodia 2023 ជួបហេតុការណ៍នឹកស្មានមិនដល់មានគេលួចដុតស្បៃរ៉ូបមុនពេលឡើងឆាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcE93zOznb3TFRYQpWwfYrZKwGnO1qDMPng6T95JTTFHDH_GGyEywHYGFSibEIjtL1SG8LqqxPrblmvSZjlbL09Ds4Ak_9cmcupLY_yfw_dNJRU_I6ylspG-hiRzpIYVU0oHiFfzbBfKeuWI7SJf01p_XiQdXuq8-Msqiih8EUqBZmHAjdsNOQVWyMifQ/s2048/image_2024-07-13_14-29-38.png

តាមការបង្ហោះរបស់គណនីហ្វេកប៊ុក Oun bobo ដែលជាង MakeUp ល្បីឈ្មោះមួយរូបបានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គមរបស់ខ្លួនអមដោយចំណងជើងថា «តើអ្នកណាធ្វើបាបរ៉ូបកូនខ្ញុំ ភឹម ស្រីនោ មិចបានមកដុតរ៉ូបកូនញ៉ុមចឹង ចិត្តអ្នកធ្វើពីអី»?។ នៅក្នុងវីដេអូនោះ Oun bobo បាននិយាយថាធ្លាប់តែឃើញនៅក្នុងរឿងទេឡើងឆាកគឺមានបញ្ហាឥឡូវជួបរបស់ពិតហើយដោយបានបង្ហាញពីស្បៃរ៉ូបត្រូវខូចខាតដោយសារតែការដុតពីស្នាដៃមនុស្សដែលមិនដឹងថាអ្នកណាមានចិត្តសាហាវពិសពុលយ៉ាងនេះមកកាន់ ភឹម ស្រីនោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgJK9eSuhU2dM4tBarxdIAaAUgnIF-Cza5WFgZ9pbm5w651mAfvUABzMdPikWSbuspXfcO0NaejXROXwV0lbcxrdum1pPvNGHf0f4BK3A0-249B8Uxws2H0Sd-EF3aQa4__Q2VcuTHx3oYoxE3KA5TykA1jEmxVA3jw7xkGO6PrrlS05D2kL7MfvYbU5w/s2048/image_2024-07-13_14-29-40.png

នៅក្នុងនោះក៏មានការជីកសួរបន្ថែមនិងបានស្នើឱ្យត្រួតពិនិត្យកាមេរ៉ាសុវត្ថិដើម្បីវែកមុខរកជនបង្ក ប៉ុន្តែ Oun Bobo បាននិយាយាថាបន្ទប់នេះជាបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់ស្រីៗមិនបានបំពាក់កាមេរ៉ាសុវត្ថិភាពឡើយ។
ឃើញហេតុការណ៍នេះអ្នកលេងបណ្តាញសង្គមជាច្រើនសម្តែងការហួសចិត្តយ៉ាងខ្លាំងជនដែលប្រព្រឹត្តទង្វើអសីលធម៌នេះខឹងស្អប់ ភឹម ស្រីនោ តាមខាំមិនព្រមលែងតាំងពីថ្ងៃជាប់ជ័យលាភីរហូតដល់ថ្ងៃផ្ទេរតំណែងរបស់ខ្លួនទៅកាន់អ្នកជំនាន់ថ្មីហើយក៏ដោយ។ ជាមួយគ្នានេះមនុស្សជាច្រើនបានសម្តែងការអាណិតអាសូរយ៉ាងខ្លាំងចំពោះ Miss Grand Cambodia 2023 រូបនេះដែលត្រូវអ្នកគាំទ្រវិស័យបវរកញ្ញាតែងលើកឡើងជារឿយៗថានាងជាបវរកញ្ញាកំសត់មួយរូបមានការមិនពេញចិត្តច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz2TXrFTWiLyf30HNC1b5fo9pAoDSUBlYaflaVzZtvCCklOZPk6Y6rcc8t6zwkbHFJSHJBQivPmQfpYLfHjd_dZa0In8OtEgjE91UakVS7XbgeFrV5ltsW6iO_ITmm1RV55udsxCCxo2DPcYCU-j4bC7bUYWBufnYN65rHMIk4FME4MjzQpiJ-0hWLq2I/s2048/image_2024-07-13_14-29-41.png

គួរបញ្ជាក់ផងដែរថា ភឹម ស្រីនោ បានក្លាយជា Miss Grand Cambodia 2023 នៅរាត្រីថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៣ ដោយបានឆ្លងកាត់ការប្រលង៣ដងទើបទទួលបានជ័យជម្នះ។ នាងបានតំណាងប្រទេសកម្ពុជាប្រកួត Miss Grand International 2023 លើទឹកដីវៀតណាម កាលពីខែតុលា ឆ្នាំ២០២៣ ដោយមានបេក្ខនារីចូលរួមប្រកួតទាំងអស់ចំនួន៧០នាក់ ប៉ុន្តែ ស្រីនោ មិនបានជាប់TOPឡើយ។ នៅយប់ថ្ងៃទី១២ កក្កដា ឆ្នាំ២០២៤ គឺជាថ្ងៃដែល ភឹម ស្រីនោ លាលែងតំណែងរបស់ខ្លួន ប៉ុន្តែត្រូវបានជនមិនស្គាល់មុខខឹងស្អប់នាងដល់ថ្នាក់លួចដុតរ៉ូបមុនឡើងកម្មវិធី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZMSDZLmiUsQJ9X6euwRaF9Fip4l4Tg79r-G0WzMeo89c82A41aRzbFMsvJWJdwTOaslHvsZ82rBCQBzqhepYpLV9UiCGy4K34dJQLRgKuO2qZr9Z5U-7Ajafl1R9FvO01c338x5suzWgZrvWxhpz5XfLvZcAw_jQU6_Lhd-cJBtarfNn4RnQEBoFZBdQ/s2048/image_2024-07-13_14-29-45.png

ដឹងមូលហេតុពិតហើយ! រឿងកប៉ាល់ Titanic លិចស្លា.ប់ មនុស្សជាង១ពាន់នាក់ តែគ្មានបំណែកឆ្អឹង

0

ហេតុការណ៍សោកនាដកម្មមួយដែលពិភពលោកពុំអាចបំភ្លេចបាន គឺកប៉ាល់ទេសចរណ៍ដ៏ប្រណីត «Titanic» បានជួបឧបទ្ទ.វហេតុ លិចក្នុងបាតមហាសមុទ្រអាត្លង់ទិក កាលពីឆ្នាំ១៩១២ (ឬប្រមាណ១១២ឆ្នាំមុន) ដែលបណ្តាលឱ្យមនុស្សស្លា.ប់ រហូតដល់១.៥១៧នាក់ ។ ក្រោយមក នាវាមុជទឹកឈ្មោះ Titan ក៏ជួបគ្រោះថ្នា.ក់ ដូចគ្នាដែរ ក្នុងអំឡុងពេលភ្ញៀវទេសចរលំដាប់សេដ្ឋីចំនួន៥នាក់ ជិះនាវានេះទស្សនាខ្មោ.ច កប៉ាល់ Titanic ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaLlAmTd3tVou62MammuFkKrS5WT4UelWD4oW5z_giPm9XdA2YGYMtawE00R1tyBER1a_IOwJhuAvExdeWH0q-I4YTwBLpusrYE_rJjkSsPiXieT4o56OR4HFLb0pW0qxsP55daXUMfJ1VV8zbMxrOPmJSxzZpVuXXyNmU3TTARIAHCtUELK0gq2hSmbU/s640/1436bda26b0c388ee433156bac597cb2.jpg

វាបានធ្វើឱ្យមនុស្សជាច្រើននាក់សួរថា ហេតុអ្វីរកពុំឃើញបំណែកឆ្អឹងមនុស្សក្នុងមហាសមុទ្រ ខណៈមានមនុស្សស្លាប់រហូតដល់ជាង១.០០០នាក់? ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបែរជារកឃើញសម្ភារៈប្រើប្រាស់ផ្សេងៗជាច្រើននៅតែមានសភាពល្អដូចដើម បើទោះជាសម្ភារៈទាំងនេះធ្លាក់ក្នុងទឹកជ្រៅក្តី ដូចជា ៖ ស្បែកជើង, គ្រឿងអលង្ការ, គ្រឿងសង្ហារឹម, ចានឆ្នាំង និងទ្រព្យសម្បត្តិមានតម្លៃយ៉ាងច្រើនមហាសាលក្នុងទឹកសមុទ្រដ៏ត្រជាក់ខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4ibtwHyKhHhblpXAhEVCzWQE1KzwSHgoYhbsYfYmIDvDlNjEW0-y4WxK6hRsQuix6Q0_V0KlRycGwFzDnt6j-A5l4YpjVTEF1W4VkWvP3hLi3gO9A62QVWUbxDM0NQSvwMs9of2xMEs1p3wjI61MU6U3DxNuIVqVH1Ai5RECnHaD6zMvBHxMYiGoHT5M/s680/Titanic_trans_NvBQzQNjv4BqL98RRDFVTk4c1Rxr9dW1iR5edn4FWowjxgsgcP4Yas0.webp

កប៉ាល់ទេសចរណ៍ Titanic បានលិចនៅក្បែរតំបន់ប៉ូលខាងជើង ដែលទឹកសមុទ្រមានជម្រៅរហូតដល់៣.៨០០ម៉ែត្រ ពីកម្ពស់នីវ៉ូទឹកសមុទ្រ ដោយសារកប៉ាល់នេះបើកទៅបុកភ្នំទឹកកក កាលពីឆ្នាំ១៩១២ ។ គេសន្និដ្ឋានថា មនុស្សនៅលើកប៉ាល់ ស្មើជាង១.០០០នាក់ ត្រូវបានស្រូបចូលក្នុងទឹកសមុទ្រក្នុងអំឡុងពេលកប៉ាល់លិចក្នុងសមុទ្រត្រជាក់ខ្លាំង ព្រមទាំងមានសាកសពនៅជាប់កប៉ាល់ផងដែរ ប៉ុន្តែបែរជាគ្មានបំណែកឆ្អឹងបន្តិចសោះនៅលើកប៉ាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXVgyU40X2pgynfYhGtAbhADDXjkFZReeGjutbQFb4QX0LLOXJYdKvuUwbalNu3dNnPvWuw7pdQrIWHyF5SX_BaVODaAmkcfqw2Vhwel-elAYRcxMvoUHqQWEseiZSD6XNee7PH-e4GEJXBj-9iIHDmoLep-V8rVO7-Fz5ugxnia5w4tJ1Sv0iEP2gJtY/s1400/Titanic-wreck-submersible-Alamy-1400px.webp

លោក Robert Ballard អ្នកជំនាញផ្នែកស្រាវជ្រាវមហាសមុទ្រទឹកជម្រៅ និងជាអ្នករកឃើញខ្មោចកប៉ាល់ Titanic មុនគេកាលពីឆ្នាំ១៩៨៥ បានចេញមកបកស្រាយថា សមាសធាតុគីមីរបស់ទឹកសមុទ្រស្ថិតក្នុងជម្រៅជ្រៅបំផុតនោះ គឺវាជាកត្តាសំខាន់អាចរំលាយឆ្អឹងរបស់មនុស្សបាន ។ ហេតុនេះ ទើបគេរកពុំឃើញឆ្អឹងមនុស្សជាង១.០០០នាក់ ដែលបានស្លាប់ក្នុងហេតុការណ៍លិចកប៉ាល់ Titanic និងនាវាមុជទឹក Titan ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg95IW3p3INfTwPDqohNXvOs6pPYUn_XJi2c8qLzKWtKTcEi3DYlScYoewE0vSk1s8u1HDyMwZ6I0c_PgEi-EERGb4rgbyZcMWYd6pqN5WfMc5zwqUxnql0yMXh7xIET3yBjp-eEdDhzTDrHtbPmKmUG_SrOBkUkMJ87j_XW2nGfmrwNvfpRHWpnM5YMRQ/s696/photo_2024-07-15_09-56-22.jpg
នៅតំបន់នេះ ដោយសារទឹកសមុទ្រមានជម្រៅជ្រៅខ្លាំងពេក និងខ្វះសារធាតុកាល់ស្យូមកាបូណាតដែលជាសារធាតុផ្សំរបស់ទឹកសមុទ្រ គឺវាពុំដូចគ្នានឹងទឹកសមុទ្រស្ថិតលើផ្ទៃទឹក ដែលពោរពេញទៅដោយសារធាតុប្រភេទនេះទេ ។ សារធាតុកាល់ស្យូមកាបូណា គឺជាសមាសធាតុផ្សំដ៏សំខាន់របស់ឆ្អឹងមនុស្ស និងសត្វ ។ ដូច្នេះ នៅពេលមានមនុស្ស ឬសត្វ ត្រូវបានត្រីសមុទ្រស៊ីសាច់អស់នៅសល់តែឆ្អឹង ពេលនោះ ទឹកសមុទ្រនឹងរំលាយឆ្អឹងទាំងនេះអស់គ្មានសល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX4tEg9KFamunPJKcZ_eD5VIqPU4MXV-QzNpcKGafr0xO4VFJAzRMJcVr_U7L69N8fo9phb90JrR1UdA7igTnNS6-FrqHwbA9vEl75zODJ7Ljz06LXoPlvEmgOPR1dE26nn27pZahgiuc8r7_3TCNdnlD73MNiY55Y-6YnztTALognjDVyH64yDsWcs08/s2048/120416_r22064_g2048.webp

លោក Robert Ballard បន្តថា បើទោះជារកពុំឃើញបំណែកឆ្អឹងមនុស្សដើម្បីបញ្ជាក់ថា ធ្លាប់មានមនុស្សជាច្រើនធ្លាក់ក្នុងសមុទ្រជាមួយកប៉ាល់ Titanic ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានរកឃើញសម្ភារៈប្រើប្រាស់ផ្សេងៗ ដូចជា ៖ ស្បែកជើង និងវត្ថុមានតម្លស ។ នេះជាភស្តុតាងបង្ហាញថា ពួកគេធ្លាប់មានជីវិតនៅលើកប៉ាល់សោកនាដកម្មនេះ ៕

ជើងភ្នំខ្មោច តំបន់ទេសចរណ៍ទាក់ទាញមួយ មិនចាញ់ភ្នំខ្នងផ្សារ

0

ភ្នំសំកុស ឬគេចំណាំហៅថា ភ្នំខ្មោច ជាភ្នំដែលខ្ពស់ជាងគេទី២នៅកម្ពុជា ដោយមានកម្ពស់ ១៧១៧ម៉ែត្រ ស្ថិតនៅជួរភ្នំក្រវាញ នៃខេត្តពោធិ៍សាត់។

ភ្នំនេះស្ថិតនៅជួរភ្នំក្រវ៉ាញកណ្ដាលនិងក្រោមការគ្រប់គ្រងរបស់ដែនជម្រកសត្វព្រៃភ្នំសំកុស ហើយមានភូមិសាស្ត្រស្ថិតនៅក្នុងភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់ ដែលមានចម្ងាយប្រហែល៣២០គីឡូម៉ែត្រ ពីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDpM2kBJcezfIPxRIVFDuNsB8w0PE9btu2m8CCRLKoHMX9kIBMBNYR7ZtW4ua213KoS6dEQ85_38B5iLuJJ67WJhErU9QrFapUTAfEy6wIsD8xQOSx-8-rY8kvmVk-U-r3CJ-kPqCDl9x2q4jh00RlLXPkvTwQYbxdfb0QwSIqtRXVxqyt0-afgzuAHhA/s880/aa4fbf5fad28857047aaee8229a9813f.jpg

ភ្ញៀវទេសចរ ដែលចង់ទៅកម្សាន្តនៅលើភ្នំនេះ ត្រូវធ្វើដំណើរប្រមាណ ១៣គីឡូម៉ែត្រ ពីរង្វង់ប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ តាមផ្លូវកៅស៊ូឆ្ពោះទៅកាន់តំបន់អូរសោម រួចត្រូវចូលទៅសហគមន៍ភ្នំសំកុស ដើម្បីឱ្យបងប្អូនប្រជាការពារ ជូនដំណើរឡើងភ្នំ។

ការឡើងភ្នំនេះមានការលំបាក ដោយមានចំណោតច្រើន រអិល សម្បូរសត្វល្អិត និងនៅខែប្រាំងខ្វះប្រភពទឹកថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj2WjsL02xeyRE0CVOFoZwX5SXofI1r4OqPBy9Bq1CRP8A7tRyIDqbhTuJgHGNXZ4mGaDCer7lDeoQRxmvadt-X4ez82kiVtXDvu7Nq6yjUc3BL_6hRH9OdGvlxcsqUos-WqydrNMFyHFRgpwkQCIvcScPnlZyeG4jomgfzJxqMbsJeEZiVHki25rJ1S4/s775/hs_mt.-samkos-blog-3033.webp

ដើម្បឺធ្វើដំណើរទៅដល់កំពូលភ្នំសំកុស ភ្ញៀវទេសចរត្រូវធ្វើដំណើរដោយ ម៉ូតុឌុបរបស់បងប្អូនសហគមន៍ប្រមាណជា១១គីឡូម៉ែត្រ បន្ទាប់ត្រូវដើរ៥០០ម៉ែត្រ ទៀតដើម្បីទៅដល់ជុំរុំទីមួយ។

ពីជុំរុំទី១ទៅកំពូលមានចម្ងាយផ្លូវ៦គីឡូម៉ែត្រ ដោយត្រូវប្រើពេលពី៣កន្លះទៅ៤ម៉ោង អាស្រ័យតាមល្បឿននៃការដើររបស់អ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggN-u62BIgyx_DrdLA660UL7RFPV_OJGN56hNXV46jGvsqMqBkUt7fDoyueZ5CjClbRNZrjZZv7FlgA2lcsi75PyIUxMC5wtXz8AyoJ8AqM1LxcBtcZ-LgUufK-A8CnyVhoOnrhP2G1ic9FzPk_u3ns4SeShPY3cKUgMa56psr83dvS5VUWd2o9JjE2DU/s1024/hs_mt.-samkos-blog-3659-1.webp

ពេលឡើងទៅដល់កំពូលភ្នំ ភ្ញៀវទេសចរនឹងឃើញនូវធម្មជាតិដ៏ស្រស់បំព្រងជាមួយនឹងការចុះអព្វ បង្កើតបានជាផ្ទាំងទស្សនីយភាពគួរឱ្យទាក់ទាញ មិនចាញ់ខ្នងផ្សារ ឬខ្នងវាល។

គួរបញ្ជាក់ផងដែរថា ក្រៅពីជាភ្នំខ្ពស់ជាងគេទី២ហើយនោះ ភ្នំនេះក៏ត្រូវបានរាជរដ្ឋាភិបាលដាក់បញ្ចូលជាដែនជម្រកសត្វព្រៃស្ថិតក្នុង៣ គឺខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSPh7XNInZPtjOl-NeXUjHvbcisUJ6GRFKQu6jcwqRFYpxmVMAJMXJoJcCpssqTP5TX3HuLACrP6tjIpRWrvSk0izhclKH0OEfYFQ4niKzAgZBfWyML1uc0az6eFBBkDV69aae2eCRNK0T5obDvuOcjvsH13ApwTz6yIJ9cxqOO6GCyb9s_cTsH4tScB8/s960/mg_3355.webp

 

ផ្លូវជាតិលេខ៧១C ខេត្តត្បូងឃ្មុំ-កំពង់ចាម សម្រេចការសាងសង់១០០ភាគរយ

0

ផ្លូវជាតិលេខ៧១C ប្រវែង ១១៤,៦២គីឡូម៉ែត្រ(ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម) សម្រេចបានលទ្ធផល១០០%ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtTfK1A6LRhRELrtZapqn7RKBpvzLQXfy8rKShz5m-VyPUL1HpUUCc9RMYOIzylN3owosb1l1gh15T5wHbkX-L0xlTeHoEZDgZ2316guRiRc7hGMb3RnJiGHEm9q0yJ15X-w2i4Y0wEadjaox9JxdMDSVhzAErLgeyUScOrqR1ScHELJzoDbyDLuE1qis/s1280/449829476_534654002222639_3654191869653771314_n.jpg

ផ្លូវនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនសាងសង់សៀងហៃគ្រុប( SCG) និងទីប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន ប្រើប្រាស់ហិរញ្ញប្បទានថវិកាពីសាធារណរដ្ឋប្រជាមានិតចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN5ZcbSRC6vtQ1sV7Gzwq9tuPhnCOepVvB1U0_wPjFnLBN2CzGiZ5HhfQrb9N-twdKbhnUd19bixvZUkdZu8NxXhzFHfxOKjQwlSioQYDiE65Kl5riyoeoCzxssLHEGgZ9KlNu4UCqXorueHtMqov0z0zP9SqGTJkUTp0iid0jeWJBLCDAmQinL8F8xY0/s1280/451017163_534654015555971_3539920952167151415_n.jpg

ផ្លូវជាតិដ៏សំខាន់នេះ ជាប្រភេទ AC/DBST ចុះកិច្ចសន្យាសាងសង់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០, ចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ និងកាលបរិច្ឆេទបញ្ចប់ការសាងសង់ ត្រឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ដែលមានរយៈពេលសាងសង់៤២ខែ និងរយៈពេលថែទាំ(ក្នុងកិច្ចសន្យា) ២៤ខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL_qfQjwCnwYHP56OQ5DaGxdMZzS_8BJ1s40BkWIRs2BPm8RSYOD3RxhVnIY8iHA8rfQjdCw5kdHI6OdjsV3QDvyy25HV7QorBWd56fk0m0cHHpK_YlMr_MM1RkrklOa0El_Mlg0oILIBmd2sajeh79YDOWcPeDJF5_WYXL5An5J4Py7ugw8xtTCSX56A/s600/451054003_534653948889311_6572457778413666945_n.jpg

គួរបញ្ជាក់ថា ក្រុមការងារបានបន្តប្រឹងប្រែងតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរបញ្ចប់ការគូសសំនូសចរាចរណ៍លើដងផ្លូវ ការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំបង្គោលគីឡូម៉ែត្រ និងកិច្ចការដាំស្មៅការពារការហូរច្រោះជើងទេរផ្លូវ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwaKrMxBTvEv2zPyiZkRc4zqESvssGfammj36HIalFoO217rX6L_Nt2Uz9M2M9xLBaD9wQjwq-jJGEDGS8-h1MXvphBvw0far1_-Z0gYMUqg0zWtXa2FejxrEDHqzQTpguxAy-eQCTdzL1AeEVSAXeYB38v1ZDseqNehvMVqxveBNKBdhwWPlk4SGwmEg/s1280/451348024_534653938889312_4651683963940361150_n.jpg

 

ពលរដ្ឋថៃឃើញពន្លឺភ្លើងចម្លែកជាច្រើនលើមេឃសង្ស័យជា UFO របស់មនុស្សក្រៅភព

0

ប្រទេសថៃ ៖ វាធ្វើឱ្យមនុស្សជាច្រើនឆ្ងល់ថា តើមនុស្សក្រៅភពបញ្ជូន UFO មកវាយប្រហា.រ ផែនដី មែនទេ? ក្រោយពីនារីម្នាក់នៅខេត្តឧប៊ុនរ៉ាជថានី ប្រទេសថៃ ថតវីដេអូពន្លឺភ្លើងចម្លែកជាច្រើនលើមេឃ ស្រដៀងគ្នានឹង UFO បង្ហោះក្នុងបណ្តាញសង្គម ។ ប៉ុន្តែមិនយូរប៉ុន្មាន ពន្លឺភ្លើងទាំងនេះក៏បាត់ទៅវិញ ហើយធ្វើឱ្យមានការបញ្ចេញមតិផ្សេងៗគ្នាពាក់ព័ន្ធនឹងពន្លឺភ្លើងនេះថា វាអាចជាពួកមនុស្សក្រៅភព ខ្លះទៀតថា គឺជាពន្លឺភ្លើងចេញពីកម្មវិធីក្នុងវត្ត ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ គឺមានអ្នកប្រើប្រាស់បណ្តាញសង្គម TikTok ម្នាក់ឈ្មោះ @sirilux197 បានបង្ហោះពន្លឺភ្លើងយ៉ាងចម្លែកនៅលើមេឃ ហើយនាងសរសេរថា ៖ «ខ្ញុំឃើញវាប្លែកៗ តើវាជាអ្វី? ខ្ញុំក៏ថតវីដេអូទុក ក្រែងលោគេថាកាត់ត ។ ដូច្នេះ ខ្ញុំក៏លើកដៃឱ្យមើលតែម្តង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcRLhxVU8i1P8tq9aeENr9_1aXHDrT5BAUY_42NOL36hg9iHJgfIfeaiHPeHBxJsnhUor2luJDcdv4Tq1HTzpHJTy_0oJDQrVTAr2cXLcZA-6EZJMa6epkzNfR8l2yc5AJ7kxkzUaxpLL-VYyNl_0-cTxepfW2hcEDo915b6qDvJMj1N0d0CTYnK43mPo/s728/photo_2024-07-15_08-37-27%20(2).jpg

ក្នុងវីដេអូនេះ គេបានឃើញពន្លឺភ្លើងពណ៌ស ចំនួន៤ ហោះជុំវិញពន្លឺពណ៌ក្រហមនៅលើមេឃ រីឯពន្លឺពណ៌ស មួយទៀតហោះនៅខាងមុខ ហើយពន្លឺទាំងអស់នៅស្ងៀមមួយកន្លែង គ្មានចលនាទេ ។ ម្ចាស់វីដេអូថែមទាំងបានលើកដៃបង្ហាញទៀតផង ដើម្បីបញ្ជាក់ថា វីដេអូនេះបានថតពិតប្រាកដមែន និងគ្មានការកាត់តទេ ។

ក្រោយពីវីដេអូនេះបង្ហោះក្នុងបណ្តាញសង្គមរួចមកធ្វើឱ្យមនុស្សជាច្រើនបញ្ចេញមតិខុសៗគ្នា ហើយនារីម្ចាស់វីដេអូក៏បានឆ្លើយតបថា ៖ «សូមអរគុណ គ្រប់ការបញ្ចេញមតិទាំងអស់ គឺពន្លឺភ្លើងនេះកើតឡើងនៅខេត្តឧប៊ុនរ៉ាជថានី ។ ថ្ងៃនោះ នៅវត្តគ្មានកម្មវិធីអ្វីទេ ហើយការហែរទៀន ក៏ពុំទាន់ចាប់ផ្តើមដែរ ។ ខ្ញុំធ្លាប់ឃើញការរៀបចំកម្មវិធីកាកបាទក្រហម ក៏មានការបាញ់ពន្លឺឡើងលើមេឃដែរ ប៉ុន្តែមិនមែនពន្លឺបែបនេះទេ» ។

នារីរូបនេះបន្តថា ៖ «ប៉ុន្តែនៅថ្ងៃនោះ ពន្លឺទាំងនេះស្ថិតនៅភាគខាងត្បូង ។ វាមានរាងជារង្វង់មូលពណ៌ស ហាក់ដូចជាកំពុងត្រៀមចុះចត ។ ប៉ុន្តែបន្តិចក្រោយមក ស្រាប់តែបាត់ទៅវិញ ។ ខ្ញុំឃើញចម្លែកពេក ទើបថតវីដេអូទុក» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7HvzodmYor07uDHgls9aa7FU_Tve40BCL83HUBKn1SB2uTu-1uHbo7U7f6r_jUS63QoTrpi1-rN3FKY-KmmYguwFchdO9Au3D2A20J91d-NtYL64O8Et2-Z1TEG3y4FwJ8UIbaqrGZO_iChwXqtpg3DGLv5TeW_fIYVWPkOPs2Q8309N6-d6Nm-Wq0v4/s1200/photo_2024-07-15_08-37-27%20(3).jpg
ចំណែកអ្នកប្រើប្រាស់បណ្តាញសង្គមភាគច្រើនគិតថា វាអាចជាពន្លឺចេញពីកម្មវិធីវត្ត ឬពន្លឺឡាស៊ែរបាញ់ឡើងលើមេឃ ។ ក្រោយមក ម្ចាស់វីដេអូក៏ឆ្លើយតបទៀតថា ៖ «ពីដំបូង ខ្ញុំក៏គិតបែបនេះដែរ តែថ្ងៃនោះ នៅវត្តគ្មានធ្វើកម្មវិធីអ្វីទេ ។ រីឯពន្លឺភ្លើងឡាស៊ែរខុសពីនេះ ហើយក្រោយពីយកទូរស័ព្ទមកថតតែមួយភ្លែតប៉ុណ្ណោះ វាក៏បាត់ទៅវិញ» ។

ក្រៅពីនេះ មនុស្សជាច្រើននាក់ទៀតជឿថា ពន្លឺភ្លើងដ៏ចម្លែកនេះ គឺជា UFO របស់មនុសក្រៅភព ខណៈអ្នកខ្លះទៀតបញ្ជាក់ថា ធ្លាប់បានឃើញពន្លឺបែបនេះពីមុនមក ។ រីឯមនុស្សផ្សេងទៀតនិយាយថា មនុស្សក្រៅភពកំពុងតែឈ្លានពានផែនដីរបស់យើង ៕