Home ព័ត៌មានជាតិ សាលាបឋមសិក្សាប្រាសាទគោល ខេត្តសៀមរាប ផ្តល់ជូនអាហារពេលព្រឹកដល់សិស្សានុសិស្សខ្លួន ដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃសិក្សា!

សាលាបឋមសិក្សាប្រាសាទគោល ខេត្តសៀមរាប ផ្តល់ជូនអាហារពេលព្រឹកដល់សិស្សានុសិស្សខ្លួន ដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃសិក្សា!

104
0

ថ្មីនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសាលារៀនមួយកន្លែងនៅក្នុងខេត្តសៀមរាប ដែលមានការយកចិត្តទុកដាក់ខ្ពស់ ក្រោមជំនួយឧបត្ថម្ភនានា បានរៀបចំអាហារពេលព្រឹកជារៀងរាល់ថ្ងៃ ចែកជូនដល់សិស្សានុសិស្ស ដែលជាកុមារតូចរបស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4yYYEZsRaz4jUBFk7bUCK9eRniNYWcIYSv8qjfQa8KsAJ-VXrhm8QtRF3-uVytra06Rm0tm55uk1N3MY3sUqjZ83yModggK_GHIG0ydOb73S4oc6gObl8ZCdLB7f631c8ibqX7BUqPyWi3CfO_DQja_CZQNLFYPUUWXysGnYdz5bGGNZXIBnPODMPNgk/s1280/449744452_1031988368927819_1483911669118349898_n.jpg

សាលារៀនមួយកន្លែងនេះត្រូវបានគេស្គាល់ថាជា សាលាបឋមសិក្សាប្រាសាទគោល ដែលមានទីតាំងស្ថិតនៅភូមិខ្វាវ ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប។

យោងតាមការបង្ហោះដោយគេហទំព័រសាលាបឋមសិក្សាប្រាសាទគោល បានបង្ហាញរូបភាពជាច្រើនសន្លឹក អមជាមួយនឹងខ្លឹមសារថា«កូនៗបានញ៉ាំអាហារពេលព្រឹកជាប្រចាំ(មានរបបអាហារបីក្រុម) ជារៀងរាល់ថ្ងៃ ពិតជាមានសារ:ប្រយោជន៍សម្រាប់ការលូតលាស់ផែ្នករាងកាយនិងបញ្ញាស្មារតីបានល្អ។ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ សកម្មភាពលោកគ្រូអ្នកគ្រូ បានរៀបចំ អាហារពេលព្រឹកនិងអាហារបន្ថែមសម្រាប់កូនៗមករៀនវេនព្រឹក។ មករៀនបានញ៉ាំឆែ្អត និងរៀនបានចេះចាំ។ អរគុណគ្រប់អ្នកពាក់ព័ន្ធសម្រាប់ការចូលរួមជួយគាំទ្រនិងសហការ ដើម្បីកុមារនៅក្នុងសហគមន៍របស់យើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHG5cb_G0NOjfhGSH-4ub1fY9QVG6BtnZfHQpxpXp6F_LFjRX9rnvfh00og0G2HKhNzIO6LaEcptS25vS3uEY6Q5QQIJo58eK1QQHH7LWHBhbXdKWSGJEDvpIvhXVfHBOAsfsxU7XiswrhZrFEuYIH_cVheebBSJbG6GOVv4-AKLU2fcpPAn9jZhIxS_o/s1280/449980247_1031988398927816_2499235953733891906_n.jpg

បើយោងតាមការបញ្ជាក់ពីសាលាបានឲ្យដឹងថា អាហារពេលព្រឹករបស់ខាងសាលារៀន ដែលមានការគាំទ្រពីអង្គការ Plan International CambodiaនិងWFP…បានរៀបចំឲ្យសិស្សបានហូបជាប្រចាំរៀងរាល់ព្រឹកថ្ងៃសិក្សា តែអាហារបន្ថែមអាណាព្យាបាលសិស្សបានចូលរួមជួយគាំទ្ររៀបចំឲ្យកូនៗរបស់ពួកគាត់បានហូបក្នុងមួយសប្តាហ៍ម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc-yhjtDfKLMz7DqJY7JKOYcis9wS12O3eZHdelK8t6_nWW3obIDIQxDC0qJZ-ZMYeGlXqmgUKUrV5ZDvYu7pzqtWqfPLtsutoDe03Cuda6mDkS8S9pfU0-gYm_7xEUP_rNoH7LWUvtxtvQ9L-oqULU-8encYOmv99YEtMnT7Y5brC7LyKnKhYdK_rTMs/s1280/449988527_1031988435594479_590978244262976811_n.jpg

ចំពោះអាហារពេលព្រឹកនេះ ខាងក្រុមប្រឹក្សាឃុំជាអ្នកជ្រើសរើសជួលចុងភៅសម្រាប់ចម្អិនឲ្យសិស្សានុសិស្សហូបពេញមួយឆ្នាំសិក្សា។ សម្រាប់អាហារបន្ថែម រួមមានបង្អែម ផ្លែឈើ ចេកដំឡូង ត្រាវ ស៊ុតមាន់ ស៊ុតទាជាដើម គឺអាណាព្យាបាលសិស្សជាអ្នកចូលរួមគាំទ្រ និងជួយរៀបចំជាមួយលោកគ្រូអ្នកគ្រូតាមកម្រិតថ្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgGHf5JI5DiKrEnCagq9jufvkP1CXOWXcQtllstzhjZPMQ9QIF6b7izHUCVn3J3qBpbZhI7wIkJlFgXdY5yrpkaGnrfmpAsr02xhUXhEHK9l1qC6G_U2dA5qpMtzR7u67HDBPp40SBvLv89N25Kd9xGYopNhSGgH5ccLlhS6hFlXTd6lGTdw5M1orRYJk/s1280/450585318_1037085005084822_3746816443118561325_n.jpg

បន្ទាប់ពីមានការបង្ហោះចែកចាយខាងលើរួចមក មហាជនជាច្រើនក៏បានចូលបញ្ចេញមតិពេញចិត្តនិងកោតសរសើរព្រោងព្រាត ដោយមតិមួយបានលើកឡើងថា«ឃើញហើយ នាងខ្ញុំ មាន សេចក្តីត្រេកអរជាខ្លាំង ដែលសិស្សទទួលបានអាហារញ៉ាំគ្រប់ៗគ្នា បានឆ្អែត បានរៀន មានចំណេះដឹង ដើម្បីការរស់នៅតទៅថ្ងៃមុខ មានអនាគតភ្លឺស្វាង មានចំណេះពេញបរិបូរណ៍ ក្នុងការចិញ្ចឹមជីវិត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2JNT11JqI6s-SfL4hsNfO2JJ20nO_AXCJhISrDSrUj9MavorA16XdG-yp1qSeEyhrldBdGF1xKcB_LyEt5sw8SE16W6Rvy6lx_U35IXgMztIygcAiOOO-LON-vif6dicBs9UCn_G0xnbj01mW_xYl8kg_w_q6OjXyT4lntOEspsZ9EQsmSd57c-QXGdw/s1280/450671049_1037085095084813_7431403551517147622_n.jpg

អ្នកខ្លះថា«គ្រប់សាលាគួរតែមានការរៀបចំអាហារចឹងសម្រាប់ក្មេងដែលមានជីវភាពខ្វះខាត»។ អ្នកខ្លះថា«រួមគ្នាធ្វើទូទាំងប្រទេសយើង ក្មេងៗនឹងចូលចិត្តទៅរៀន ម៉ែពុកសប្បាយចិត្តចំណាយបន្ថែម»។ អ្នកខ្លះទៀតថា«ពិតជាសប្បាយចិត្តនឹងឃើញបែបនេះ និងអរគុណដល់ម្ចាស់ជំនួយទាំងអស់និងក្រុមការងារសាលាផងដែរ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2ao0GcQ-YR-e_SR8EdZWrWN9HthaqnqoeHs9Y9NzzT-9ceLwQlg-lch_IuRXSuUOR-h0tB9N8E4O2F0HqXqmZA8_EBYrkwMDdfqBSsxYDKtO_HcEJfOR6CRNu6gITMqzIeThnOiuEY9E6e4lYXUKW7s1QJhHHXuXVpuScfYUE2zNRcuJ4gLrbIFW2AmU/s1280/449973961_1031988258927830_5686512080709464096_n.jpg