Home ព័ត៌មានអន្តរជាតិ ភូមិ Ganvie ស្ថិតនៅកណ្តាលបឹងមានប្រវត្តិជូរចត់មុនក្លាយជាបេតិកភណ្ឌវប្បធម៌ពិភពលោក

ភូមិ Ganvie ស្ថិតនៅកណ្តាលបឹងមានប្រវត្តិជូរចត់មុនក្លាយជាបេតិកភណ្ឌវប្បធម៌ពិភពលោក

67
0

ប្រទេសបេនីន ៖ Ganvie គឺជាភូមិមួយស្ថិតនៅកណ្តាលបឹងក្នុងប្រទេសបេនីន (Benin គឺជាប្រទេសស្ថិតនៅទ្វីបអាហ្វ្រិកខាងលិច) ដែលលាតសន្ធឹងលើផ្ទៃបឹងប្រវែង១២៥គីឡូម៉ែត្រ ។ បើក្រឡេកមើលពីលើអាកាសឃើញថា ទិដ្ឋភាពភូមិទាំងមូលមានលក្ខណៈប្លែកភ្នែកខ្លាំង និងគួរឱ្យចាប់អារម្មណ៍ជាពិសេសសម្រាប់ភ្ញៀវទេសចរ ដោយសារមានការសាងសង់ផ្ទះនៅលើផ្ទៃបឹងដាច់ៗពីគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBrsNqYDjSWS4J7WNNSwvYLE9fXB0VumnPW4zicI0lncA2G4_lThUJum0Q9tfSuNpB8SaCkI9QDSA3mHVa_MiHS8OlilWDOE58murM4Fms6XIT5U59QXP36ch6ba8zXTJDhfB3Uj6AiTm123U4zzBO7wlOp4czaYIpHe2vyCYxLVu8SXguZ_FabJ3zDkI/s2560/000_94B7WC-scaled.webp

នៅភាគខាងជើងភូមិ Ganvie គឺជាប់ជាមួយប្រទេស Niger និងប្រទេស Burkina Faso ខណៈភាគខាងត្បូងវិញជាប់នឹងមហាសមុទ្រអាត្លង់ទិក ស្ថិតនៅត្រង់បរិវេណឈូងសមុទ្រហ្គីណេ ។ រីឯភាគខាងកើត គឺជាប់តំបន់ Geria របស់ប្រទេសអេស្ប៉ាញ និងភាគខាងលិចជាប់ជាមួយប្រទេស Togo ។ ចំណុចមួយ ដែលសារព័ត៌មាន KBN ចង់ណែនាំឱ្យលោកអ្នកបានឱ្យស្គាល់នោះ គឺ Ganvie គឺជាភូមិស្ថិតនៅកណ្តាលបឹង ដែលមានប្រវត្តិជូរចត់មួយរបស់ប្រទេសបេនីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNUIe8iFeF79QcvzC0kBcmUN19nTpPNDXd2J5W1uiewfGpaOAlryil_hF5ZeGKdvidky_gWBd3GYyIOidts_5NvljLxaYrrFX_SgKFJL8aMF7Cl-Go_K2VI8VHfPmESxqWKwjaaaNmn6DfacqrwMlQElQyPSeMp1KVZS51nOowmdouGSp_FlvjOihmxqs/s1024/01-2-1024x683.jpg

ភូមិនៅកណ្តាលបឹងនេះ គឺជាទីកន្លែងមួយដែលបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ តាំងពីសតវត្សរ៍ទី១៦ ឬទី១៧ ។ អ្នកបង្កើតភូមិនេះឈ្មោះ Tofinu ក្នុងគោលបំណងដើម្បីជួយជម្លៀសពលរដ្ឋឱ្យរួចផុតពីការចាប់ធ្វើទាសករ រីឯពាក្យថា «Ganvie» មានន័យថា «ការប្រមូលផ្តុំគ្នារបស់អ្នកមានសេរីភាព» ។ ក្រោយមក ភូមិនេះត្រូវបានអង្គការយូណេស្កូប្រកាសឱ្យក្លាយជាបេតិកភណ្ឌវប្បធម៌របស់ពិភពលោក កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៩៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWwrIlRxgf4BBKRrI7_csCnw6hygtx3QzYTpjyuiv2QR0aOall-XpgtxGaAHj-jaIq6us14eRLajC9n5jFnac9UtZutML8M5rWU6Q_KhDGJoXJ6GBB01TVVsEJklOQbxDoXMemN0W2a_wD27Sgb1uUbBqM1K7b8Zo9k4QDd0cYqXnOQAkbIImqDtgwGkQ/s640/ganvic3a9-ganvie-benin-west-africa-1.jpg

ភូមិ Ganvie ស្ថិតនៅលើផ្ទៃបឹងឈ្មោះ Nokoué និងជាប់ទីក្រុង Cotonou របស់ប្រទេសបេនីន ។ នៅទីនេះ មានពលរដ្ឋរស់នៅប្រមាណជា២ម៉ឺននាក់ និងមានផ្ទះប្រមាណ៣.០០០ខ្នង ហើយគេចាត់ទុកថា វាជាភូមិនៅកណ្តាលបឹងដ៏ធំបំផុតក្នុងទ្វីបអាហ្វ្រិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFs0hcuFBOcE31-sCWKA4NkawxA72oit8fk5Ck_Q9faAZZLrgfx16FgEpkkyyTp-5CMowBDmB0J8wLYNiMJHibIEV_JDMom-SqlV8Jpvf5yzwQgNdLiXBhqVouoOKbtsfCqpQ74qFwcIvax8uA0D3ZaPSd8zNXKtEfBSgHDRnXzYe06h_2DfVS38PnPXc/s1232/photo_2024-07-13_16-38-40.jpg
ចំណែកការរស់នៅក្នុងភូមិនេះ ពលរដ្ឋភាគច្រើនបានប្រកបមុខរបរនេសាទត្រី រួមផ្សំជាមួយការទទួលប្រាក់ចំណូលពីភ្ញៀវទេសចរម្តងម្កាលផងដែរ ។ ភូមិនេះមានភាពស្រស់ស្អាតតាមបែបធម្មជាតិ និងជាតំបន់ទេសចរណ៍មានមន្តស្នេហ៍របស់ប្រទេសបេនីន ៕