តារាសម្តែង និងជាអ្នកជំនួញដ៏ល្បីល្បាញម្នាក់របស់សហរដ្ឋអាមេរិកគឺ Kim Kardashian អាយុ ៤៣ ឆ្នាំបានបង្ហើបថានាងធ្លាប់បានសាកល្បងចាក់មេជីវិតឈ្មោលរបស់ត្រី salmon ចូលទៅក្នុងមុខរបស់នាង ដើម្បីជួយឱ្យសម្រស់ក្មេងជាងវ័យ និងមានស្បែកស្រស់ស្អាត។
នៅក្នុងវគ្គមួយនៃកម្មវិធីទូរទស្សន៍ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ Kim Kardashian បាននិយាយថា វិធីសាស្ត្រចាក់មេជីវិតឈ្មោលរបស់ត្រី salmon ចូលទៅក្នុងមុខគឺពិតជាមានប្រសិទ្ធភាពណាស់ក្នុងការបន្តឹងស្បែកដូចជា Botox ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវមុខក្មេងជាងវ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2u4nXtokcahrm6yJOjH1kqTCbCVKcvci9opF9ou1xHFRC3v-9E-42N9Ifx5vokm2SGoquPlplAAqwCyLYSpV5DuYNH5_Xfq26RVwQFJuRCAHStMnxarWnAiQ-qH8K1RLCUf-cinbUZsANK_dmcQ_TrBIfza3mBmVZQs_fhoaD5kyoYjIkQSssJl4NEl4/s920/photo_2024-07-13_15-53-32%20(2).jpg

វិធីសាស្រ្តនេះត្រូវបានប្រើប្រាស់ដោយតារាសម្ដែងស្រី Jennifer Aniston និងតារាល្បីៗមួយចំនួនទៀត ដែលហៅថា polynucleotide។ យោងតាមអ្នកជំនាញខាងសើស្បែក Joshua Zeichner មេជីវិតឈ្មោលរបស់ត្រីសាម៉ុងត្រូវបានបង្ហាញថាអាចជួយធ្វើឱ្យស្បែកមានភាពប្រសើរឡើង ផ្តល់សំណើម ធ្វើឱ្យស្បែកស ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវវាយនភាព កាត់បន្ថយភាពជ្រីវជ្រួញ និងការបង្កើតកោសិកាថ្មីឡើងវិញ។ ទោះជាយ៉ាងណានៅពេលចាក់មេជីវិតដំបូងអាចធ្វើឱ្យស្បែកមានស្នាមជាំ ប៉ុន្តែអ្នកជំនាញកែសម្ផស្សបញ្ជាក់ថា ស្នាមជាំនេះគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiWgaVSFHWR4-6sP1U_yHZ85YTmMK4UUK0v6lVkvocgP6u2stZngX9aHLvGbb7qSOqap36vSlyFkW_shbAWhBe5Rxbp-Qn-pbBFMk5BiOJJd3OY7ssLyNh0pz7ApB7UDioHdUa-b0WRIOpf2ug8a9im9h9BQl5QmdOaUrRNBVP0ldpwMTNzNt07IOpt_M/s920/photo_2024-07-13_15-53-32%20(3).jpg

ហេតុនេះការចាក់មេជីវិតឈ្មោលរបស់ត្រី salmon គឺមានសុវត្ថិភាពជាងការចាក់ថ្នាំកែសម្ផស្សផ្សេងទៀត ដែលជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងផលវិបាកដូចជាស្ទះសរសៃឈាម ស្បែករដុប និងការឆ្លងមេរោគ។ ទោះជាយ៉ាងណា អ្នកជំនាញបានព្រមានថា វិធីសាស្ត្រកែសម្ផស្សនេះ នៅតែបណ្តាលឱ្យមានការឈឺចាប់ និងស្នាមជាំ។ Emma Wedgwood ដែលជាគិលានុបដ្ឋាយិកាកែសម្ផស្សដែលធ្វើការនៅគ្លីនិក Harley Street បានចែករំលែកថា ផលរំខានដំបូងគឺស្បែកគ្រើម ដែលមើលទៅដូចជាសត្វឃ្មុំខាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP5_mv8jZf6kBc7J-2pOaugqQs_wwOeehyphenhyphenUzftXfoiXAOzzvIqfOsqlDR1HXWpyQdO6MH_F5NrL4zW2uC6WI7CPOjxM-Of_i3vkqjmZfTLc6e0PIIdubrwpclZAS-9v2uizHUh3HNkXzKt3eVBM8QtD0HKGEFIt7r-dSU8oAEN6HDpBSh8eaZcKt4LoV4/s919/photo_2024-07-13_15-53-32.jpg

Wedgwood បានបន្តថា “ជួនកាលស្នាមជាំអាស្រ័យលើកន្លែងដែលអ្នកចាក់ ជាធម្មតាតំបន់ដែលងាយរងគ្រោះដូចជាភ្នែកជាដើម។ នៅពេលដែលការហើមបានថយចុះ ហើយស្បែកចាប់ផ្តើមជាសះស្បើយ វាត្រូវចំណាយពេលជាច្រើនខែដើម្បីព្យាបាលស្នាមជ្រួញថ្មីទាំងស្រុង”។ ដូច្នេះអ្នកប្រើប្រាស់ក៏អាចប្រឈមនឹងហានិភ័យនៃអាឡែស៊ីតិចតួចផងដែរ។ គួរបញ្ជាក់ដែរថា អ្នកប្រើប្រាស់ TikTok ល្បីៗមួយចំនួនក៏បានសាកល្បងជាមួយនឹងទម្រង់នៃការព្យាបាលនេះផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj63IMHa4beusCol9IDhzcDyQltJCf5ySOlgTS97KcQyaJfmBEy3bhrArHHOli8PZb_ABw4Fbbts2Oj5GcoB2Kk-y8KAD4FwQ9Xy0U9BNzZ3ViNgzgl-dEEkq79ZZPeKZiA_LkYim0tGoyYGXIKeYK2k0f9ZBsLWPh4zZ5vKbY8ay8vsUEo5doDjS5cAiI/s1074/photo_2024-07-13_15-53-34.jpg

ពួកគេបានចែករំលែកថា បន្ទាប់ពីចាក់រួច ដុំសាច់តូចៗជាច្រើន ចំណុចឈាមស្ងួត និងស្នាមជាំក៏បានលេចឡើងនៅលើមុខរបស់ពួកគេ ប៉ុន្តែមិនយូរប៉ុន្មានពួកវាក៏រលុបបាត់ទៅវិញដោយការព្យាបាលជាច្រើនដង ហើយនៅពេលស្នាមជាំរលុបបាត់ទាំងអស់ពួកគេក៏ទទួលបានសម្រស់ដ៏ល្អឥតខ្ចោះមួយដែលពួកគេតែងតែប្រាថ្នា។ អ្នកប្រើប្រាស់ TikTok ល្បីៗ បាននិយាយថា ទោះមានការលំបាកសម្រាប់ពួកគេបន្តិចបន្តួចក៏ដោយ ក៏មិនមានបញ្ហាអ្វីដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6g7HARCYkECqduZkdnv5b1EO4NyDrSrPzK-IuXLU57wPkLaWAdMd-c97CSLXxIEvnpBGi3DduqQ_5ftGhyphenhyphenS9GgmDgioSf4Khf1WIOXJOtB6rPvj89ceVbIFbsXZ2OVoJQ9fiLczlXVshd_ZqatrctEeknG5ak7fUMy-1BtJcNjgzjoH1IttoZRwBsncc/s1280/photo_2024-07-13_15-56-03.jpg