Home Blog Page 946

ផ្ទុះការវែកញែកបែកខ្ទិះ ជុំវិញប្រធានបទ«ឈុតហាត់ប្រាណ» ថាតើ «សំពត់បត់»គួរតែស្លៀកក្នុងអំឡុងពេលហាត់ឬក៏អត់?

0

ក្លឹបហាត់ប្រាណមួយកន្លែងកំពុងតែផ្ទុះនូវការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមមហាជន ដោយប្រទះឃើញថា អ្នកដែលបានមកហាត់ប្រាណនៅទីនោះគ្រប់ៗគ្នាសុទ្ធតែបានស្លៀកសំពត់បត់ខ្មែរ ជាហេតុនាំឲ្យមានមតិលើកឡើងព្រោងព្រាត ថាគួរតែស្លៀកបែបនេះឬបែបនោះទើបត្រឹមត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0S13eBJ5fFVl8lztfphbJWOntfUjhac7aGMYS8LQ0_MBnTDNw5cwNb0hutEFnYALLgyZ5W9Q6sYYhAh03b6-uy6tGMTHEuKUGHQGUQWce-apoICOXm1vBjJkacJbNeUE3C8d7fcNhi0hnonS38KvATuuFBExZaEeN5_ftH1SnYn6af7aAOV75ZeoGv_c3/s960/453007592_1595855177861036_4726717703256753998_n.jpg

កាលពីថ្ងៃទី ២៥ ខែកក្កដា គណនីមួយដែលមានឈ្មោះថា Son Dara គឺបានដាក់បង្ហោះខ្លឹមសារមួយឃ្លាថា «ស្រីៗ (some)ទៅហាត់ប្រាណ ស្លៀកពាក់អោយល្មមៗបានហើយ គ្មានអាណាគេទៅប៉ះ (ប៉ាន់) យើងទេ តែសូមផ្តល់តម្លៃដល់ខ្លួននិងអាណិតដល់ភ្នែករបស់មនុស្សប្រុសខ្លះផង។ កន្លែងហាត់ប្រាណមិនមែនជាកន្លែងបង្ហាញទម្រង់ (ប៉ាន់) លើគោកទេ»។

ជាការឆ្លើយតបឬក៏យ៉ាងណា? កាលពីថ្ងៃទី ២៦ ខែកក្កដា គណនីមួយទៀតដែលមានឈ្មោះថា Seak Himeng គឺបានបង្ហោះវីដេអូខ្លីមួយ ដែលបង្ហាញពីសកម្មភាពខ្លះៗរបស់សិស្សក្នុងក្លឹបហាត់ប្រាណមួយកន្លែង។ ដោយសង្កេតឃើញថា ក្រុមអ្នកហាត់ប្រាណស្រីៗមានគ្នាប្រមាណនឹង ៥នាក់ កំពុងតែមមាលញឹកក្នុងការធ្វើចលនាហាត់ប្រាណ ដោយធ្វើការលើកដុំដែកនៅលើដៃទាំងសងខាង។ អ្វីដែលជាទីចាប់អារម្មណ៍ខ្លាំងបំផុតនោះ អ្នកហាត់ប្រាណគ្រប់គ្នាទីនោះសុទ្ធតែបានស្លៀកសំពត់បត់យ៉ាងសមសួន ព្រមជាមួយនឹងការពាក់អាវហាត់ប្រាណដែលគេនិយមពាក់ជាទូទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXw3b-PD4gAkU3I7OGPX0V35-zCjvtD79I51aAXXVFCYJD_FCiDODPKGfrmCO1v6IAl7mWrstS3zuAGMs5j69kpEZW20LoYEvbh_DdXbL9j3lj3sxbIK8nL_90ygNL5dsug9LOxgTGCsj5dNWSbl7xeoYnM7zlc_DO8yTcNOXLNU9_nwvRpKJt0laZy9Ec/s795/Screenshot%202024-07-26%20154240.png

យ៉ាងណាមិញ តាមរយៈវីដេអូនេះ មនុស្សជាច្រើនហាក់មានចម្ងល់ជាពន់ពេក ព្រោះថាជាធម្មតា នៅពេលហាត់ប្រាណ គេតែងក្រឡេកឃើញតែអ្នកដែលពាក់ខោអាវកីឡា អាវរឹបរាង ឬខោអាវយឺតទូទៅ ដើម្បីងាយស្រួលដល់ការហាត់ ក៏ដូចជាក្នុងការលេងឧបករណ៍កីឡាផ្សេងៗ។ ដោយឡែក អ្នកហាត់ប្រាណស្រីៗមួយក្រុមនេះ បានស្លៀកសំពត់បត់ដើម្បីហាត់ប្រាណទៅវិញ ទើបបានបង្កឲ្យមានការចាប់អារម្មណ៍និងមតិលើកឡើងព្រោងព្រាត។

ជាមួយគ្នានោះ មតិមួយបានលើកឡើងថា«សំពត់ហូលបែបខ្មែរមិនគួរយកមកហាត់ប្រាណបែបនោះទេ!!(វាខុស)។ អាវកាក់ & ស្បែកជើង នុង វាសមនឹងខោរឹបរាងបានត្រូវ!! គួរពិចារណាពីវប្បធម៍ សំលៀកបំពាក់ផង»។ អ្នកខ្លះថា«ចូលចិត្តយកអ្វីដែលជាវប្បធម៌របស់ខ្មែរ ទៅប្រើក្នុងន័យឌឺដងផ្លែផ្កាគ្នាម៉េស ជ្រុលចឹងមិនយកហូលទាំងក្បិនទៅ ឈ្លោះតែគ្នាឯងរឿងប៉ាន់ រឿងដបសោះ តែទៅទាញយករបស់វប្បធម៌ទៅបញ្ឈឺឌឺដងលេងសើច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9rFtNLrtcK5WYt1kF9jtHyDKmWm2CBbcnxga6KcOA6h3d5ONoppaX5gobYSNhbDRvi8AsuQOpiZO_rh_40h3rzZnwI85uKQGUrhqVVtVtk_Fn2rfrQk6N_oxvT0JBAXS4_BNC_9vmiPrJLRPGojRdpLVe8DgZm2CmK6dKjfncujHw0vip4uH5klGcgNQ4/s795/Screenshot%202024-07-26%20154343.png

អ្នកខ្លះទៀតថា«សំពត់បត់ស្លៀកសំរាប់កម្មវិធីផ្សេងៗ បើយកមកស្លៀកអញ្ចឹងមិនមែនអោយតំលៃហូលផាមួងខ្មែរទេ គឺមើលងាយហូលផាមួងខ្មែទៅវិញទេ»។ ស្របពេលម្នាក់ទៀតថា«ពេលខ្ញុំហាត់ប្រាណខ្ញុំពាក់ខោគេនរឹបតែអាវរាងវែង ព្រោះដូចរអៀសខ្លួនម៉្យាងស្រួលហាត់ ឃើញគេពាក់អាវចេញដើមទ្រូង ខោរឹបឡើងចេញលើគោក ខ្ញុំអៀនជំនួសតែសរសើរ ពេលខ្លះដល់មនុស្សប្រុសនិយាយក៏ត្រូវដែរ គេមិនមែនអោយស្លៀកហូល ផាមួងទេ ឈុតហាត់ប្រាណគេមានធម្មតាៗពាក់តើ»។

យ៉ាងណាមិញ គណនី Seak Himeng ក៏បានបញ្ជាក់បន្ថែមទៀតថា «វីដេអូនៃការផុសនេះមិនបានឌឺដងអ្វីទេ ដោយសារបងៗដែលមកហាត់នាំគ្នាកាត់ឈុតសម្រាប់ទៅវត្តជុំគ្នា ហើយក៏យកមកស្លៀកមើលនៅក្លឹបបន្ទាប់ពីហាត់ចប់។ហើយក៏មិនបានគិតទៅលើការឌឺនរណាគេដែរ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijbH4MUR6BgxmPH00WxK19FWGxXL44tif8H2tuHJntxv2PM2p4ODIKcE309PbB1Pb3Km4tN0fbvJkWcfLQC9HvOe0qyKujWK5kxm0lU5UJxb8p1xApqjGYSTPmhZO5yOH4IV0JxmeZjQjs1jeNr6-i-XYnpl0djvRwr1QNqzDIR9Biuq3YTucoIvY4aYUc/s1280/photo_2024-07-26_15-29-56.jpg

ប្លែកទៀតហើយ! ប្រទេសស្វីសបានបង្កើតគ្រែអត្ត.ឃាតដំបូងគេលើពិភពលោក

0

បរទេស៖ ថ្មីៗនេះយោងតាមការចុះផ្សាយរបស់ Business-Standard កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមអ្នកជំនាញរបស់ប្រទេសស្វីសបានបង្កើតគ្រែអត្ត.ឃាតដំបូងគេបង្អស់លើពិភពលោក ដែលអនុញ្ញាតឱ្យបុគ្គលម្នាក់ៗបញ្ចប់ជីវិតរបស់ពួកគេយ៉ាងងាយស្រួលបំផុតដោយមិនមានការឈឺចាប់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGcw3pp8Ma35YRCaUea5nJA7AyA7ZmpsTeJyRJupwdEIHPb_DXMssNWoIgxGw_SOvJ0DS-saBJfSwW47W_Ncj38xIi7xd0cEPkbU97NkFVYbmkIsPZUxhnq__c5-IT9IcDGUBOSgt1QtgcumouJXe2v9Vo3g1yE2yt7cQJZKK9YXnjgSCcYPB4uSaRFDPY/s1000/image_2024-07-26_15-32-30.png

យោងតាមគេហទំព័រនេះ គ្រែអត្ត.ឃាតមានឈ្មោះថា “Sarco Capsule” ត្រូវបានណែនាំក្នុងឆ្នាំ ២០១៩ និងដំណើរការដោយជំនួសអុកស៊ីសែនជាមួយនឹងអាសូតនៅក្នុងផើងដែលនាំឱ្យមនុស្សស្លាប់ត្រឹមតែរយៈពេល ៣០ វិនាទីប៉ុណ្ណោះ។ ដូច្នេះសម្រាប់អ្នកដែលចង់ធ្វើអត្ត.ឃាតអាចប្រើប្រាស់ឧបករណ៍នេះបានដោយចំណាយត្រឹមតែ ២០ ដុល្លារអាមេរិកប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixPPjsuoVlMo3nOblGRHZT_SwZYh4Ui7kpitsuP4X65xfOb7OtIL-tQHRG5vWvK4pyGB7BS05rp8KjlTcm3LSAEK8whJEC3K_i63omSaxn-4ut3Sz58yyJNVMxnA9A17Ik6Ls_b5UjSutCXsXrFVtyuTgPJ_2ZaJeaBVN3meTip9e0gomYxlg6To7BXCEx/s1280/photo_2024-07-26_15-24-10.jpg

បើតាមសេចក្តីរាយការណ៍ពីអង្គការ ‘The Last Resort’ បាននិយាយថា មិនមានការរារាំងផ្លូវច្បាប់ណាមួយក្នុងការប្រើប្រាស់ឧបករណ៍នេះនៅក្នុងប្រទេសស្វីសនោះទេ ដែលឧបករណ៍នេះអនុញ្ញាតិឱ្យមនុស្សបញ្ចប់ជីវិតរបស់ពួកគេយ៉ាងងាយស្រួលបំផុតដោយមិនមានការឈឺចាប់ឡើយ និងជំនួសឱ្យការធ្វើអត្តឃាតដោយសកម្មភាពខ្លួនឯង។ ឧបករណ៍ Sarco Capsule គឺជាគ្រែអត្ត.ឃាតដែលមានសារធាតុពុលខ្លាំង នៅពេលមនុស្សចូលគេងក្នុងនោះ ហើយចុចកុងតាក់ សារធាតុពុលនឹងជ្រាបចូលក្នុងខ្លួន ជាហេតុធ្វើឱ្យមនុស្សស្លា.ប់លឿនបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio42ue0VfCf1NhFMy-MfU-X5SIWzJka9NZpUt5X-3Aa3-5W5n2LMF7U6cyroYKGw7l8WX3S2T2Go0o3MHNegd6Ej90lf6TzpQQSNKIXN6Bi7EbiqVHW_DJQgLqgNbEc7M7DstiKVivMFaAwqXPTWEC4j_lAXStzQRR5ACnqu3WJIgHmQBEnxsItiggWTcY/s1280/photo_2024-07-26_15-24-11.jpg

បើតាមលោក Florian Willet នាយកប្រតិបត្តិនៃ The Last Resort ក៏បានឱ្យដឹងដែរថា ឧបករណ៍ Sarco Capsule នឹងដាក់ពង្រាយនៅក្នុងប្រទេសស្វីសនាពេលឆាប់ៗនេះ។ ទោះជាយ៉ាងណា ឧបករណ៍នេះមិនត្រូវបានណែនាំព័ត៌មានលម្អិតនៃការប្រើប្រាស់នោះទេ ដោយសារអង្គការមានបំណងជៀសវាងពីប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាចង់រក្សាកម្មសិទ្ធឯជនដោយផ្ទាល់ និងប្រព្រឹត្តទៅនៅក្នុងកន្លែងស្ងប់ស្ងាត់ណាមួយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg726In0zOtw1W9QqqXKdkG4hDEk_qIE_huXZ_lwMV0mooNoyeJA3E1R8CGv3xuylfGiBPFHhKPrgzOUIm5uftUgsKfg_W4bn-Vik8cpGAEZ0WX22dkEjLay8wjm6ziqBVRgWnztI28Xq1Hbot06S6TKtZR_0DljVcm6JHFteX8n7w7FbHGjcKPACqEiLc7/s1280/photo_2024-07-26_15-24-12.jpg

គួរបញ្ជាក់ដែរថា ឧបករណ៍ Sarco Capsule ត្រូវបានប្រើប្រាស់សម្រាប់មនុស្សដែលមានអាយុលើសពី ៥០ ឆ្នាំ ប៉ុន្តែការលើកលែងក៏អាចត្រូវបានធ្វើឡើងចំពោះអ្នកជំងឺធ្ងន់ធ្ងរដែលមានអាយុលើសពី ១៨ ឆ្នាំផងដែរ។ Sarco Capsule ត្រូវបានបង្កើតឡើងដោយអង្គការមិនរកប្រាក់ចំណេញរបស់ Nitschke Exit Internationa ក្នុងគោលបំណងឱ្យមនុស្សបញ្ចប់ជីវិតរបស់ពួកគេយ៉ាងងាយស្រួលបំផុតដោយមិនមានការឈឺចាប់ ដោយជំនួសការធ្វើអត្តឃាតដោយសកម្មភាពខ្លួនឯងដូចជា លេបថ្នាំគ្រាប់ ឬប្រើអាវុធមុតស្រួចជាដើម៕

គ្រាន់តែភ្ញៀវទេសចរទិញអីវ៉ាន់បានតិចតួចពេក មគ្គុទ្ទេសក៍ទេសចរចិនខឹ.ងស.ម្បារ ស្រែកជេ.រពេញឡាន

0

ប្រទេសចិន ៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មានវីដេអូមួយកំពុងល្បីល្បាញយ៉ាងខ្លាំងក្នុងបណ្តាញសង្គមប្រទេសចិន គឺមាននារីមគ្គុទ្ទេសក៍ទេសចរចិនម្នាក់ខឹងសម្បារខ្លាំងពេក ក៏ស្រែកជេ.រ ភ្ញៀវទេសចរចំនួន៥២នាក់នៅលើរថយន្ត ដោយសារភ្ញៀវទេសចរទាំងនេះចំណាយប្រាក់ទិញអីវ៉ាន់តិចពេក ។ បន្ទាប់មក នាងក៏បណ្តេញភ្ញៀវទេសចរឱ្យចុះទៅទិញអីវ៉ាន់បន្ថែមទៀត ។

ក្រោយពីវីដេអូនេះត្រូវបានគេចែកចាយ និងល្បីល្បាញពេញបណ្តាញសង្គម អាជ្ញាធរចិនក៏ប្រញាប់ស៊ើបអង្កេតនារីមគ្គុទ្ទេសក៍ទេសចររូបនេះ ដែលបានប្រើប្រាស់អាកប្បកិរិយាពុំសមរម្យយ៉ាងខ្លាំងដាក់ភ្ញៀវទេសចរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtC8xw_1AsO09CpIIzxXc7x6yHvveLNObseDNXofr1QhJYThumzPTICTWDoX9yPbuC36HhKJlXsU1DvHFZUlo75z-xbcHKUEalzUAp1plLx4Tk8OFhU4cjpGtXB7Mp5o6oO1mqW03xtGpglgJVIOnqrsmraprgtlHTnWoV57-okvjWwjS6pYWDjb1VNWqn/s1022/photo_2024-07-26_14-51-07%20(2).jpg

សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុនទេសចរណ៍មួយរបស់ចិនបានរៀបចំកម្មវិធីនាំភ្ញៀវទេសចរមកកម្សាន្តនៅទីក្រុងធានជីន ប៉ុន្តែនារីមគ្គុទ្ទេសក៍ទេសចរខាងលើបែរជាខឹងសម្បារយ៉ាងខ្លាំង ហើយស្រែកជេរភ្ញៀវទេសចរចំនួន៥២នាក់ដែលជិះក្នុងរថយន្ត ក្រោយពីនាងនាំភ្ញៀវទេសចរទាំងនេះចុះពីរថយន្តមកទិញអីវ៉ាន់ក្នុងទីក្រុងថៃយួន ប៉ុន្តែភ្ញៀវទេសចរទិញអីវ៉ាន់អស់ប្រាក់ត្រឹមតែ៩០០យាន់ប៉ុណ្ណោះ (ឬស្មើជាង១៥២ដុល្លារអាមេរិក) ។

ហេតុនេះ វាបានធ្វើឱ្យនារីមគ្គុទ្ទេសក៍ទេសចរខឹងយ៉ាងខ្លាំង គ្រប់គ្រងអារម្មណ៍លែងបាន ហើយក៏ស្រែកជេរភ្ញៀវទេសចរមួយចាស់ដៃ ។ នាងនិយាយថា ភ្ញៀវទេសចរនៅលើរថយន្តនេះមានរហូតដល់៥២នាក់ ប៉ុន្តែបែរជាចំណាយប្រាក់សរុបទិញអីវ៉ាន់ ត្រឹមតែជាង១៥២ដុល្លារអាមេរិកប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj20XZKEUFWophiuhsyzjfSC_UKzC3SDjMcyF-URRAZXwXTTvpNm1ELC8c7chDl-iuYx4oKJrCMn4Dzt8k7KkJh5ZULSp8ddmA1gvUQggbwXpRzo2993cSb9tRI2Cl1zn-I7Z7kpiZFYzMTQcbS1r66NR7G6zfW9O_9tju4VXPNopB939CPQpPFaZ25rzCU/s696/photo_2024-07-26_14-51-07%20(3).jpg

នាងបន្តថា ៖ «ពួកអ្នកសុទ្ធតែជាមនុស្សចាស់ៗ ខ្ញុំពុំដឹងថា ពួកអ្នកមានរឿងអ្វីកើតឡើងទេ ។ ប៉ុន្តែពួកអ្នកធ្វើបែបនេះចាត់ទុកថា ពុំបានផ្តល់កិត្តិយសដល់អ្នករស់នៅទីក្រុងថៃយួនឡើយ វាគួរឱ្យអាម៉ាស់មុខខ្លាំងណាស់» ។

បន្ទាប់មក នាងក៏ដេញឱ្យភ្ញៀវទេសចរដែលពុំទាន់បានទិញអីវ៉ាន់អ្វីសោះជាប់ខ្លួន ឱ្យចុះទៅទិញអីវ៉ាន់មិនក្រោមទឹកប្រាក់២.០០០យាន់ (ឬស្មើជាង២៧៧ដុល្លារអាមេរិក) ។ នាងប្រាប់ថា ពេលភ្ញៀវទេសចរទិញអីវ៉ាន់រួចហើយ ចាំឡើងជិះរថយន្តវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF3r7ip5Soy0N_YhwcklfkzLIDlOv9gZlfaUts9H3wbZ8-f3SL4AEKPpVGK5cAA4_OuRvKoItm9lEaPCDzUEIoCqkLJwRICHGGRAj4jSqFjq3tPjrQfUc_V0ezly6hFTwieFqWoytIL_ZLWHbnLwZYhhR2kOoXCmAP3QM9NSLbKaEK2zbfOZKLkNXKjFgo/s640/photo_2024-07-26_14-51-07.jpg

ភ្ញៀវទេសចរម្នាក់ដែលជិះក្នុងរថយន្តនេះប្រាប់ថា ពេលជិះរថយន្តមកដល់តំបន់ទេសចរណ៍ រថយន្តក៏បានចតឱ្យភ្ញៀវទេសចរទិញអីវ៉ាន់ ប៉ុន្តែភ្ញៀវទេសចរទាំងអស់គ្រាន់តែដើរមើលអីវ៉ាន់ប៉ុណ្ណោះ ពីព្រោះគ្មានអ្វីចាប់អារម្មណ៍ចង់ទិញទេ ។ ហេតុនេះ ពួកយើងបានទិញអីវ៉ាន់ម្នាក់បន្តិចៗ ទើបធ្វើឱ្យមគ្គុទ្ទេសក៍ទេសចរខឹងខ្លាំង ហើយក៏ស្រែកជេរ ដូចមហាជនបានឃើញក្នុងវីដេអូ ។

ការិយាល័យវប្បធម៌ និងវប្បធម៌ប្រចាំតំបន់ ក៏បានចុះមកស៊ើបអង្កេតករណីនេះឃើញថា នារីមគ្គុទ្ទេសក៍ទេសចររូបនេះគ្មានលិខិតអនុញ្ញាតឱ្យធ្វើការងារផ្នែកទេសចរណ៍ទេ ។ ហេតុនេះ នាងនឹងត្រូវបង់ប្រាក់ពិន័យរហូតដល់៣ម៉ឺនយាន់ (ឬស្មើជាង៤ពាន់ដុល្លារអាមេរិក) ៕

ឌូបៃនឹងចំណាយ ៦០០ លានដុល្លារដើម្បីពង្រីកមជ្ឈមណ្ឌលផ្សារទំនើបរបស់ខ្លួន ឱ្យធំជាងគេលើផែនដី

0

ទីក្រុងឌូបៃ៖ ទោះបីជាមជ្ឈមណ្ឌលផ្សារទំនើប Dubai Mall បច្ចុប្បន្នមានទំហំបំផុតនៅលើពិភពលោកក៏ដោយ ក៏រដ្ឋាភិបាលគ្រោងចំណាយ ៦០០ លានដុល្លារអាមេរិកដើម្បីពង្រីកបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។
ឌូបៃគឺជាទីក្រុងដែលមានហេដ្ឋារចនាសម្ព័ន្ធល្អបំផុតក្នុងលោក ដោយអាគារនីមួយរបស់ទីក្រុងនេះសុទ្ធតែជាអាគារលំដាប់ពិភពលោក ជាឧទាហរណ៍ដូចជា Burj Khalifa គឺជាអគារខ្ពស់ជាងគេបំផុតក្នុងលោក ហើយទីក្រុងដែលវែងជាងគេ សួនទឹកដ៏ធំបំផុត ក៏ដូចជាផ្សារទំនើបធំបំផុត និងផ្ទះដែលធំជាងគេបំផុតនៅលើពិភពលោក សុទ្ធតែស្ថិតក្នុងទីក្រុងឌូបៃទាំងអស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh91uGpqWb6JOHGbpaynhpa9sD4LB2gLoLJ5LnHAMYLhNLcAPdZ1vRNhyphenhyphenOvCTGlQ8cOJQw6wM2DNk1QM-_ElYQCFRwVtkwJv56ynwK4oYxNg4un3jmRFy_WPT7b8BYuvHPJTY8qqzsHt1BmqwJnpZkoneF7jNdv67WAmw2x9FWbusEIRD6ZtWX8s3sr38MI/s1280/photo_2024-07-26_14-07-03.jpg

ទោះបីជាយ៉ាងនេះក្តី រដ្ឋាភិបាលរបស់ទីក្រុងឌូបៃនៅតែមានបំណងចង់ពង្រីកមជ្ឈមណ្ឌលផ្សារទំនើបរបស់ខ្លួនឱ្យកាន់តែធំជាងនេះ ដោយវិនិយោគិនបានចាក់បន្ថែម ៦០០ លានដុល្លារអាមេរិក ដើម្បីពង្រីកតំបន់ផ្សារទំនើបបន្ថែមទៀត។ កាលពីឆ្នាំ២០២៣ Dubai Mall បានស្វាគមន៍ភ្ញៀវទេសចររហូតដល់ ១០៥ លាននាក់កើនឡើង ១៩% បើធៀបនឹងឆ្នាំ ២០២២ ក្លាយជា “កន្លែងដែលមានអ្នកទស្សនាច្រើនបំផុតនៅលើផែនដី”។ មជ្ឈមណ្ឌលផ្សារទំនើប Dubai Mall បានបើកដំណើរការដំបូងក្នុងខែវិច្ឆិកា ឆ្នាំ ២០០៨ មានផ្ទៃដី ១,២ លានម៉ែត្រការ៉េ ដែលមានហាងលក់រាយជាង ១២០០ និងភោជនីយដ្ឋានជាង ២០០។ ដូច្នេះគម្រោងពង្រីកនឹងបន្ថែមជម្រើសការលក់រាយ និងអាហារប្រណីតថ្មីចំនួន ២៤០ ផ្សេងទៀតទៅក្នុងអគារនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtSLbhwHsF0d2ceu2ZvTzaZQhLX4AoSFLU4wNZUE9TA1SoLZv2oKQ0yBOCrTeCl0Drf0zO1bVPZSJGTmICORF59ACRX2wOmk41zLlAuUHAlvKylK9CQIrAzXW3ST2BSHFwZ0e5BuOftbfdgo42io1IS0BX_6IaKqSQtp73w4ah-Lo15uKwJWkTkA93uhQR/s1200/photo_2024-07-26_14-07-21.jpg

ក្រៅពីតំបន់ និងភាពអស្ចារ្យនៃការវិនិយោគ ផ្សារទំនើបឌូបៃ ក៏មានភាពល្បីល្បាញសម្រាប់សេវាកម្មដែលអតិថិជនស្ទើរតែរកមិនឃើញនៅក្នុងមជ្ឈមណ្ឌលផ្សារទំនើបផ្សេងទៀត។ មួយក្នុងចំនោមពួកគេគឺជាអាងចិញ្ចឹមត្រីដ៏ធំដែលមានទឹក ១០ លានលីត្រ ខណៈអ្នកទស្សនាអាចដើរក្នុងផ្លូវរូងក្រោមដីតាមរយៈធុងធំ។ អ្នកទស្សនាក៏អាចរីករាយនៅទីលានទឹកកកនៅក្នុងអគារផងដែរ។ លើសពីនេះមជ្ឈមណ្ឌលលក់ទំនិញក៏មានសួនកម្សាន្តនិម្មិត គ្រោងឆ្អឹងដាយណូស័រអាយុ ១៥៥ លានឆ្នាំ និងរោងកុន ២៦ អេក្រង់ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPnK-rOrNXA5wlazYuJOLwjgihB2eq3T6pZRwbEx4aP2Kx9NIr1dgHEhmZ-2rNIE5tXoOu7KggQ2XWEH60n7xYIgMNjrjtPSJyuXUCN6l6EVmMCW7YmKxio1QA6QVBev5pLsOnHkfrfd7vSSrSmjj7SxE1C5jIdMckgMZL9BHjqCW-Zt5nIKjfcf6GCjBs/s700/image_2024-07-26_14-33-11.png

លោក Mohamed Alabbar ស្ថាបនិកក្រុមហ៊ុន Emaar Properties ដែលជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ UAE ដ៏លេចធ្លោមួយរូបបាននិយាយថា ការពង្រីកទីតាំងរបស់មជ្ឈមណ្ឌលនេះគឺជា “ការបន្ថែមដ៏អស្ចារ្យ” ទៅកាន់ទីតាំងមួយក្នុងចំណោមទីតាំងដែលបានទស្សនាច្រើនបំផុតរបស់ពិភពលោក។ ផែនការពង្រីកបានឆ្លុះបញ្ចាំងពីចក្ខុវិស័យដ៏មហិច្ឆតារបស់ទីក្រុងឌូបៃ ដើម្បីដឹកនាំការច្នៃប្រឌិតជាសកល ដោយពង្រឹងទីតាំងរបស់ទីក្រុងជាគោលដៅឈានមុខគេរបស់ពិភពលោក។ ទោះយ៉ាងណាភាគីគ្រប់គ្រងមិនបានប្រកាសជាផ្លូវការអំពីកាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់គម្រោងនេះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCbCvr6SInjCn0lgy3daWaxuYNlzvtrm7kg4ByUm53vr9-rOizENxUbZViNignF1pjmUoN-eTbjCpqt6EgxqPc2OFV2KM-2nV0V0G2Rm4Fp3aIyA5raT-D2b3xH0iha6zAh_VoI2lGnacZ2ZeNrXeewu6WwbMnVIW9-AdkuDoQVysuhOWwr2f4JEKnV7k3/s1500/image_2024-07-26_14-33-06.png

មិនធម្មតា! វៀតណាមនឹងផ្តល់ប្រាក់រង្វាន់ ១ លានដុល្លារដល់អត្តពលិកណាដែលឈ្នះមេដាយមាសអូឡាំពិក

0

វៀតណាម៖ អត្តពលិកវៀតណាមដែលឈ្នះមេដាយមាសនៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស នឹងទទួលបានប្រាក់រង្វាន់រហូតដល់ ១ លានដុល្លារអាមេរិក ពីមូលនិធិយុទ្ធសាស្ត្រកីឡាអន្តរជាតិ (ISF) រួមទាំងប្រាក់រង្វាន់ជាច្រើនផ្សេងទៀតពីរដ្ឋាភិបាល នេះបើយោងតាមការចុះផ្សាយរបស់ Vnexpress កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwYtdqgtttQZEd_lJRXKqRMW4zYN9JGR9cPT3sljYhhOmC2hAY2dzx3_eWZWsdIRmocO468Q_Mm2K6IAxLrqhR9acvAdw5D0mbtl7Z1Pzzw316D5g82_FjT9F_eGMauVpa4bxCqUG4xXWiJogQAyIY7sj9jTWeGFtZqgW0XbY-aIMCgSq1XlqHWFqB-8dj/s680/HaThiLinhanhboxingathlete36517-4201-7813-1721873860.jpg

ដូច្នេះសម្រាប់អត្តពលិកវៀតណាមដែលឈ្នះមេដាយមាសអូឡាំពិក នឹងត្រូវបានផ្តល់ប្រាក់រង្វាន់ចំនួន ១ លានដុល្លារអាមេរិក ហើយម្ចាស់មេដាយប្រាក់ និងសំរឹទ្ធក៏នឹងទទួលបាន ៥០ ម៉ឺនដុល្លារ និង ២០ ម៉ឺនដុល្លាររៀងគ្នាផងដែរ។ លើសពីនេះរដ្ឋាភិបាលវៀតណាមក៏បានប្រកាសថា អត្តពលិករបស់ខ្លួនដែលឈ្នះមេដាយមាសអូឡាំពិកក៏នឹងទទួលបាន ១៣,៨០០ ដុល្លារបន្ថែមទៀត ខណៈមេដាយប្រាក់នឹងទទួលបាន ៨,៧០០ ដុល្លារ ក៏ដូចជាមេដាយសំរឹទ្ធទទួលបាន ៥,៥០០ ដុល្លារអាមេរិក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgicKps7eFgPRNNJRRcveM-VgUyrzu7RXyl_mykgq3AyTmaYa_dc0460uQup972IDptQREJbW4XOejKxfmRLtd4pCR6QyCLMrZPxa2S04qlA4hpxzcngFwu-l6Ee_99zHyCk45HyBJ2N8ZCv-SNffMJJe3yxe-T1fyV1DpkGTtuPqdw7FpDsFN4YrFqK7DS/s1494/image_2024-07-26_14-21-28.png

ហេតុនេះរដ្ឋាភិបាលវៀតណាម និងមូលនិធិយុទ្ធសាស្ត្រកីឡាអន្តរជាតិ (ISF) បានសន្យាថានឹងផ្តល់ប្រាក់រង្វាន់នេះជូនដល់អត្តពលិកខ្លួន ប្រសិនបើពួកគេឈ្នះមេដាយមាស ប្រាក់ និងសំរិទ្ធនៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសពិតមែន។ ហើយក្រុមហ៊ុនមួយផ្សេងទៀតក៏បានសន្យាថានឹងផ្តល់រង្វាន់ទូរទស្សន៍ដល់អត្តពលិកដែលឈ្នះមេដាយទាំងបីនេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ឱកាសសម្រាប់អត្តពលិកវៀតណាមដណ្តើមបានមេដាយក្នុងព្រឹត្តិការណ៍អូឡាំពិកនេះគឺមានភាគរយតិចតួចណាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSNjsy0VqTTzdf2uO5mPMADYmBUOjRJ8kvVPg87rGGvfxGb7KLpObtceyhAQylbFnTs7JrUGfJb02WTl2B-J_6L1muCvMJUwWkchEL4I7VQkBG8olOKhNr_TZTXQltKEgKQEipxaRH2RKDQn-1nTiGamkwFY9Pi7nzxhAG4jlr9IKzL8omGQAEIc3gFnxo/s1280/photo_2024-07-26_14-03-57.jpg

ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំកាលពីឆ្នាំ ២០២០ អត្តពលិកវៀតណាមមិនមាននរណាម្នាក់ឈ្នះមេដាយបានមួយឡើយ។ ប្រសិនបើឆ្នាំនេះ មានអ្នកឈ្នះមេដាយអត្តពលិកនឹងមានឱកាសទទួលបានរង្វាន់រួមបញ្ចូលគ្នាយ៉ាងច្រើន ដែលជួយឱ្យអត្តពលិកអាចផ្លាស់ប្តូរជីវិតរបស់ពួកគេ។ គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ខែកក្កដានេះតទៅរហូតដល់ថ្ងៃទី១១ ខែសីហា៕

អ្នកជំនាញរកឃើញវិធីផលិតស្រាបៀ.រ គ្មានជាតិស្រវឹង

0

ប្រទេសដាណឺម៉ាក ៖ អ្នកជំនាញបានរកឃើញវិធីផលិតស្រាបៀ.រ គ្មានជាតិស្រវឹង ប៉ុន្តែមានក្លិន និងរសជាតិដូចស្រាបៀ.រ ពិតប្រាកដ ។ យើងឃើញថា ស្រាបៀ.រ ទទួលបានការពេញនិយមនៅទូទាំងពិភពលោក ប៉ុន្តែមានមនុស្សជាច្រើននាក់ពុំអាចលេបស្រាបៀ.រ ចូលមាត់អស់ ដោយសារឥទ្ធិពលជាតិអាល់កុលដែលបណ្តាលឱ្យបាត់បង់ស្មារតី និងបង្កបញ្ហាផ្សេងៗតាមក្រោយ ។ ប្រសិនបើពិភពលោកនេះ ផលិតស្រាបៀ.រ គ្មានជាតិស្រវឹង ប៉ុន្តែមានក្លិន និងរសជាតិដូចមុន តើល្អដែរឬទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3PpJcZnmbVSwen3xC3Bew3a863IDdHK89JedxblIo34xLCqIlf8cPN5xCYpzavMCF6dv044ummdmr8FiwjW1vMuK5z1x5MMYH7h6ziwbdAskvcLFRRbsa6SIeLuzDBHTrWMoFVc4vNZP_HULAbcZb18KQDq83EVGL7tDqDoSrU07arPaPe0AJ3o58QFRN/s700/photo_2024-07-26_13-45-21%20(2).jpg
កាលពីឆ្នាំ២០២២ លោក Sotirios Campranis សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Copenhagen ប្រទេសដាណឺម៉ាក បានកែប្រែហ្សែនរបស់ផ្សិតមួយប្រភេទឈ្មោះថា «Saccharomyces Cerevisiae» ដែលជួយផលិតម៉ូលេគុលនៅក្នុង Hops ។ Hops គឺជារុក្ខជាតិវល្លិមួយប្រភេទ ដែលគេនិយមយកមកហាលថ្ងៃសម្រាប់ធ្វើជាគ្រឿងផ្សំផលិតស្រាបៀរ ដើម្បីបង្កើតក្លិន និងរសជាតិល្វីងក្នុងស្រាបៀរ ។

ការផលិតស្រាបៀរគ្មានជាតិស្រវឹង មិនថាស្រាបៀរនេះគ្មានជាតិក្តៅ ឬមានអាល់កុលតិចតួចបំផុត ប៉ុន្តែអ្វីដែលបាត់បង់ទៅ គឺជាក្លិនក្រអូបតែមួយគត់របស់ Hops និងធ្វើឱ្យស្រាបៀរគ្មានអាល់កុល ។ ហេតុនេះ វាមានក្លិន និងរសជាតិខុសគ្នាពីស្រាបៀរទូទៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS4q5z6mTup4VR6yymRH5e9S5Pq_nqoPWHia4uRCm8EzKoQW8mau1fXvhWXbn-G52hwY1XMnamKLkApmW_uluA6tCTSmCaz6_za4QJGH8t0HdylDdfUcWuv79Lvg70m4qQ64V-QxlSh94bDPr9_x1GCAPwivM3oRA1cO2JWJ6G-gUDVMGO0uFxuLOiD8af/s700/photo_2024-07-26_13-45-21%20(3).jpg

លោកសាស្ត្រាចារ្យ Sotirios និយាយថា ៖ «ពេលអ្នកយកជាតិអាល់កុលចេញពីស្រាបៀរ មានន័យថា ក្លិនក្រអូបចេញពី Hops ក៏បាត់បង់ដែរ ។ វិធីផ្សេងទៀត ដូចជា ការកាត់បន្ថយជាតិអាល់កុលឱ្យនៅបរិមាណតិចតួច ក៏ពុំអាចធ្វើឱ្យស្រាបៀរមានក្លិន និងរសជាតិដូចមុនទេ ដោយសារអាល់កុលចាំបាច់សម្រាប់ Hops ក្នុងការបញ្ជូនរសជាតិឱ្យស្រាបៀរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-2XwNkImpqx9GveproVZyw4z7n_ueLJ4sSLRHgNcYQSGh7IycDUyG6iCkWxY0fLeq3cyPiPIzAwISpURvg8wPCxqY3oUj-Hox1lwGhZ3ojkCl_S-FHTmVYMH0jTuSCbInlUd_bz600Huxwd3uNSzoKQhmdoRpd3OApytWUHFMiB17buSRHmJ44OO0yjz5/s700/photo_2024-07-26_13-45-21.jpg

លោកបន្តថា ៖ «ក្រោយពីការស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំ យើងបានរកឃើញវិធីផលិតក្រុមម៉ូលេគុលទំហំតូច ហៅថា Monoterpenoid ដែលអាចបង្កើតរសជាតិរបស់ Hops ។ ការបន្ថែមម៉ូលេគុលតូចៗក្នុងស្រាបៀរបន្ទាប់ពីបញ្ចប់ដំណើរការផលិត នឹងធ្វើឱ្យរសជាតិរបស់ស្រាបៀរដែលបាត់បង់ទៅត្រឡប់មកវិញ ហើយគ្មានអ្នកណាអាចធ្វើបែបនេះបានពីមុនទេ ។ ដូច្នេះ វានឹងអាចផ្លាស់ប្តូរឱ្យស្រាបៀរគ្មានជាតិអាល់កុលទាំងស្រុង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTVsvIwI1RKpJ4n7mwdmRsqdtV2fAQ3R5y8Uza-s1bsKuj8Q4L2xu44jPWCA0AaTPoWqp5SD57iDmsjo4oFa-H6u3cIQEteTgS8Gmx4pME3rv0Ai8oCDrAsJGMcg0ndxvLbkBCw2RS9wsVnA_xppXyZu6g0Hsl2J-68l5qQEm8vg32x_2XcugKD1vBwCvB/s1050/photo_2024-07-26_13-45-21%20(4).jpg

ចំណែកវិធីបង្កើតក្លិនក្រអូបរបស់ Hops ជាថ្មី ដោយប្រើប្រាស់ Monoterpenoid បានសាកល្បងអនុវត្តនៅរោងចក្រស្រាបៀរទូទាំងប្រទេសដាណឺម៉ាក ។ ពេលម៉ូលេគុលរបស់ Hops បានមកពីផ្សិត Saccharomyces Cerevisiae យើងនឹងប្រមូលផ្តុំវា រួចហើយដាក់ក្នុងស្រាបៀរ ដើម្បីឱ្យស្រាបៀរគ្មានអាល់កុលមានរសជាតិដូចគ្នាជាមួយស្រាបៀរដែលយើងធ្លាប់ផឹក ។ ដូច្នេះ ការរកឃើញវិធីផលិតស្រាបៀរគ្មានជាតិអាល់កុល អាចធ្វើឱ្យអ្នកមិនផឹកគ្រឿងស្រវឹងអាចមកអង្គុយរួមតុជាមួយអ្នកផឹកគ្រឿងស្រវឹងបាន ៕

ភ្លៀងធ្លាក់ខ្លាំង បាក់ស្រុតផ្លូវអន្ទង់អាំងទី២

0

នាប៉ុន្មានថ្ងៃភ្លៀងបានបង្ហូរចុះមក ជារៀងរាល់ថ្ងៃ ដែលបណ្តាលឱ្យខេត្តមួយចំនួនទទួលរងគ្រោះទឹកលេចជំនន់ និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ថែមទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3ooEl2M8qM4Y9z5ILPYYTBOb9VcinWm78THT82Tn7Qd9eVdjrET7yJsawZHRuVNCKlldWSHCHBx6fXwj8DlQioKzRCAZ13Kk_Fkgx2HoMhyqiuolzkRhnNdQ0AGFTiXO57_P94f6QFpkhADiESMPT8agj9kIkrv7jBdp_mEbqCOFGfbHU3hs6NqugKIjl/s1280/452747348_1000608545398071_4916895192491592295_n.jpg

ជាក់ស្តែង ផ្លូវអន្ទង់អាំងទី២ ចាប់កំណាត់ផ្លូវជាតិលេខ១០ ពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម ខេត្តពោធិ៍សាត់ បានទទួលរងការខូចខាតមួយចំនួន ដែលកំពុងបង្កការកកស្ទះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglQgmK7VgRhIJlW-_BEs6DN-xOmP_TcHOKmhvU9jAeYwFyKuJT1IO2x82vPHNBBEoVsoWyO-4XzRQH06sgwYMyXFunE1cT-6I9PEMATx8yqTsZiNh8zSXz8RkoKOYWcQFgAptn_vyRtNHs68d8DSg9Shu8r_y7eog93U10S7_CVQIWuPXkZmBVEWVUq7ia/s2048/452821909_1000608558731403_916550479583264809_n%20-%20Copy.jpg

បច្ចុប្បន្ន ក្រុមការងារបច្ចេកទេសកំពុងពិនិត្យមើលកំហូចបាក់ស្រុតផ្លូវអន្ទង់អាំងទី២នេះ ហើយនឹងចាប់ផ្តើមជុះជួលឡើងវិញ ស្របពេលដែលអាកាសធាតុមិនអំណោយផល ភ្លៀងជាងកន្លះខែមិនទាន់បាត់មួយថ្ងៃ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLu3uQJ5wWcs57Ccfw9L0J8_6xZazDPtTu6a2HIGBsbFwLUA5qU6PIuY1vGKm3OaK2duRvBvvGedhtA5QM4y-zYzurftI9TXHEavGdGL6WLTfo-vO9pGRFCUxT714r84p0UDr7Q4dAGEqgml1g1d8bJf9drBmr20kgUZ6e4Vzw08p6NTmDEHP7EFEqBkJi/s2048/452826361_1000608612064731_1004681921364642560_n%20-%20Copy.jpg

អត្តពលិក៣នាក់របស់កម្ពុជា ដែលចូលរួមព្រឹត្តិការណ៍អូឡាំពិកប៉ារីស២០២៤

0

កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ទទួលបន្ទុកប្រធានប្រតិភូកីឡាកម្ពុជា អញ្ជើញដឹកនាំប្រតិភូកីឡាអូឡាំពិកចាកចេញពីមាតុប្រទេស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងប៉ារីស ប្រទេសបារាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY-cfTZZnuVvTA2IX4E1Or1WMRuS1MaoQAX8qEnh5nMZKirbNU5ZqHVhxI-eqcpJvMMhthcw4Q4XhIP3wKpwOXEpnbBWqetgbGjJR2UiSmaV7hjdzk54Msj8I0FnN-nL_wTxQ0trL2nEdzV7uaOfT-Dp15xC2joyMYCa4bZyMNlWH7olnMny153YeD0Zse/s1350/DSC03074.JPG

សម្រាប់ព្រឹត្តិការណ៍អូឡាំពិកប៉ារីស២០២៤ កម្ពុជា​ បានបញ្ជូនអត្តពលិកចំនួន៣នាក់ ទៅចូលរួមប្រកួតដោយរួមាន៖

  • កីឡាករអត្តពលកម្ម ឈុន ប៊ុនថន
  • ហែលទឹកចំនួន ០២នាក់ គឺកីឡាករ កូសុង ដឺ ឡាប៉ារង អង់ត្វ័ន ម៉ាតាំង ក្លូឌ និងកីឡាការិនី សាក់ប៊ុន អប្សរា ការីណា

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQLVw5QVhao0DXyFAm2hYPkr_Zv4_aJiv1IyCCk6t5BzdO1Vx41E3LYngbha_e5lURRkFrwLe6XTFsTmR7bjc6QJ-KA_q348vqKvW4xCaW0MAtFBzxj0cjJgl6igC4UToJATK-AkkIMINzppnxaCP4yieqhzEcAR7ij07muQSZlKWJYKkVbvCZ2Gu2_uer/s1350/DSC03154.JPG

ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីស នឹងធ្វើពិធីបើកជាផ្លូវការនៅថ្ងៃទី២៦ ខែកក្កដា ខណៈប្រភេទវិញ្ញាសាកីឡាខ្លះត្រូវប្រកួតមុននៅថ្ងៃទី២៤៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDhhxQYGWtuCBu6Y1wfjj8idXaEcW1V8okAaF1Z2r_jlCN0OFEA3GW3oVF1Ltfvj7uf__Vc3UPfqzvAqkATuMXM6jlRkr0yr1m9xntKOGHwAuUVb9PHHMc4m6sO-6NtwX1SPDwe0Yo5J66cd2sNFm6wTGKmxJtfd7XzOkkP__QvW_mQTt4Wxq1BG7uxJVw/s1350/DSC02962.JPG

 

បទពិសោន៍ថ្មី! ទៅលេងប៉ោយប៉ែត ធ្វើដំណើរតាមអយស្ម័នយាន

0

ថ្មីៗនេះ ក្រុមហ៊ុន Royal Railway បានដាក់ដំណើរការសាកល្បងជោកជ័យនៅខ្សែរថភ្លើង Kiha183-182 លើផ្លូវដែកទិសខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ចំនួន៤ទូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3PLJclWuA33zdXkgAjeIvgnlVLIE_YftYQRkDV0_PE_qinkw1myx5eOHgrA2Lse-mqTcfPvNh-OroJQJhXXm6eocewGlS6LU_3ZK63TpQ72d2M-gMpynTh_pqTsn1uEYh7WP_ifpXTUNpZYcqHBEoKttgMmMdQuTLtIIcEv3FCDWW1ZcIe1jbFUuaO8Oo/s1280/2a115301c80c283a83f93e66747289ea.jpg

ការសាកល្បងនេះគឺដើម្បីឱ្យក្រុមការងារបច្ចេកបន្តត្រួតពិនិត្យ និងសិក្សាលម្អិតរួមគ្នា លើដំណើរការកែប្រព័ន្ធជើងក្រោម, ទ្វារចេញ-ចូល,ប្រព័ន្ធម៉ាស៊ីនត្រជាក់,ច្រកទ្វារសុវត្ថិភាព សម្ភារៈបរិក្ខា និងការងារផ្សេងៗទៀត ដើម្បីប្រាកថាមានសុវត្ថិភាពខ្ពស់សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឱ្យដំណើរការជាផ្លូវការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl47mmLIbosjY6x-7T31ph84xSxU5r3Bz8l3nIo81qXpyR4zI27sikhliNIYnxRDPofr6VRSB8q_iM21YDHBueS3m9shU4ajVjxPge8OB32N_2eJvm9kNlbjd_m0r8n07OzENSf8ygyyzUCUjh7Y6RVZ75HFOi1egXKn3mTrsFowkXfo-R9Lp3aftwzks4/s1280/b60e089fe040196fac92d6eef58fe6b6.jpg

ដំណើរការបើកសាកលល្បងរថភ្លើងជប៉ុនលើផ្លូវលើផផ្លូវដែកដ៏វែង ដោយឆ្លងកាត់ខេត្តជាច្រើន ក៏ជាផ្នែកមួយ នៃការពិនិត្យមើលឡើងវិញស្ថានភាពផ្លូវដែកសម្រាប់អ្នកដំណើរ និងជាសារប្រាប់ទៅអ្នកដំណើរពីការដំណើរការឡើងវិញ ខ្សែរថសម្រាប់អ្នកដំណើរ (ភ្នំពេញ-ប៉ោយប៉ែត)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNywgCJYwm_TufmtntD0JYguN9cqtA67ZyiusjrHZLOPRwW3AG6Smxy8GKeBJ712oL0vNvfP3s0xB8HLPaRq7d2nLfL6yvNrnvChmSm6Yj9uq4ytoaQMdD5ur9TeVH220Nm38j1QdTYIyhNQ_KMz1NYfIEGUTGnXYEoLS_ogewv-Z98t7U_Bw1ijfT_mH-/s1200/FB_IMG_1721815933006.jpg

គួរបញ្ជាក់ថា ខ្សែរថភ្លើងសម្រាប់អ្នកដំណើរផ្លូវដែកភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) នឹងដាក់ដំណើរការជាផ្លូវការនាពេលដ៏ខ្លីខាងមុខ ក្រោយពីបានផ្អាករយៈពេលវែងចាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩៕

 

ពិតទេ ការប្រកួតកីឡាអូឡាំពិកនៅបារាំងគ្មានបំពាក់ម៉ាស៊ីនត្រជាក់ក្នុងបន្ទប់កីឡាករ?

0

ប្រទេសបារាំង ៖ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅប្រទេសបារាំង គ្មានការបំពាក់ម៉ាស៊ីនត្រជាក់ក្នុងរថយន្តក្រុងសម្រាប់ដឹកក្រុមកីឡាករ-កីឡាការិនីទេ ហើយធ្វើឱ្យក្រុមកីឡាករក្តៅស្អុះស្អាប់យ៉ាងខ្លាំង ។ លើសពីនេះ នៅពេលកីឡាករធ្វើដំណើរមកដល់បន្ទប់ស្នាក់នៅ ឃើញថា គ្មានម៉ាស៊ីនត្រជាក់ដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxCBgI7JefG24WJaMdcWjXhlNhoFf7d63h0PG4V4Crp7xBjnqSiCisWCgGeM-Yo_BFsyocE3HWtryjdIaYus2q6x4ayIxZbmQOJIzMtjfZ1ETCcNHAAQlZ1GWwKxg4rbJqBC0E9Oo3rocJttIOFTTUV2xE1YYqGJPBMAVmOwe0vOkvvaI-63LPR0kSPdyw/s1200/image_2024-07-26_10-38-55.png

អ្នកប្រើប្រាស់បណ្តាញសង្គមសួរថា តើការពុំបំពាក់ម៉ាស៊ីនត្រជាក់បែបនេះ គឺដើម្បីបង្ហាញពីការស្រឡាញ់បរិស្ថានពិភពលោក មែនទេ? ខណៈមនុស្សនៅលើពិភពលោក ចាប់អារម្មណ៍នឹងការប្រកួតកីឡាអូឡាំពិក លើកទី៣៣ ឆ្នាំ២០២៤ (Olympics Paris 2024) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។

ប្រទេសបារាំងបានផ្តោតសំខាន់ទៅលើការឡើងកំដៅផែនដី ហើយបានកំណត់គោលដៅបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងអំឡុងពេលប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ឱ្យមានបរិមាណតិចជាង៥០% បើធៀបនឹងការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០១២ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។ ហេតុនេះ បារាំងបានជួសជុលអគារដែលមានស្រាប់ ជំនួសការសាងសង់អគារថ្មី ដើម្បីកាត់បន្ថយបរិមាណកាបូនឌីអុកស៊ីតដែលកើតឡើងដោយសារបរិមាណស៊ីម៉ងត៍របស់ការសាងសង់អគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidxccPm1rNFs-oAjolLdwOZCy2fDMghB4oIXGBap4TftFU4ZWDVycehqiGNVhXb89RLNPPNhVuUA4JV6Rn5YY5uUOF6WPurckOtJdq5U_Xf0gAZuzRvTFlBwCP3hlaRMDhuCAzOqU_jbTkw21JfjHl5CWm2h7X_JIf25wKZQM07aEUlCw9ZIbAGIcb8-b2/s651/photo_2024-07-26_10-03-23.jpg

ក្រុមកីឡាករ-កីឡាការិនីមកពីបណ្តាប្រទេសនានាបានធ្វើដំណើរមកស្នាក់នៅក្នុងបន្ទប់កីឡាកររួចរាល់ហើយ ប៉ុន្តែបែរជាមានបញ្ហាកើតឡើង ដោយសារក្នុងបន្ទប់ស្នាក់នៅរបស់កីឡាករគ្មានម៉ាស៊ីនត្រជាក់ ។ កីឡាករភាគច្រើនបារម្ភថា អាកាសធាតុកាន់តែក្តៅខ្លាំងនៅទីក្រុងប៉ារីស នឹងធ្វើឱ្យពួកគេឈឺថ្កាត់មុនពេលប្រកួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4EIGdldn8ZlsENmHZT0p0Hbfm91V776Z4WpWRRIDcaGcqvG-hhhK5POhxfTHx0PEMd_rI3vmwHNCA5jHLqEEU41rUxTNQpBHCtTYExJ-IJD5pj2kJEwYWapKbatqnHwxgh591RYE2sc_sjfGL7Y2YAQFsLETnsDXbBlUUHAaocnvaO0NAQDDuIfSxdp6A/s1920/image_2024-07-26_10-39-15.png

កីឡាការិនីជនជាតិថៃម្នាក់ផ្នែកវាយកូនបាល់លើតុ បានសរសេរក្នុងបណ្តាញសង្គមថា ៖ «អង្គុយត្រឹមតែ៥នាក់សោះ ក្តៅដល់ថ្នាក់នេះ បើអង្គុយពេញរថយន្តវិញ មុខជាដណ្តើមខ្យល់គ្នាដកដង្ហើមមិនខាន ហើយខ្យល់គរមុនពេលធ្វើដំណើរដល់ទីលានប្រកួត ។ តើមានភ្នាក់ងារណាខ្លះអាចជួយបាន? រថយន្តក្តៅណាស់ ជិះរថយន្តទៅហ្វឹកហាត់រយៈពេល៤៥នាទី យមបាលសួររក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2cyDTZKgqkVzgHdmH4ZBJR2T8iTElH8ODv9f-JXuWbsIe1qpl0QaXqbL8qyIdXzlibzSSqsUDjMBdvSIHMwZRTAxB3hPSve2xvxKYLkekdkhucTZH3tmfPAiTPH_KwK3cN1bTjnVudd-ig9a3_RXynHCcUIKNKwIza7XJdoes_r2ZTQcu7xk1bMABJTDg/s1110/image_2024-07-26_10-39-04.png

វាធ្វើឱ្យមហាជនរិះគន់ពីការរៀបចំពិធីប្រកួតកីឡាអូឡាំពិកនៅប្រទេសបារាំង ពីព្រោះគិតថា ក្រុមកីឡាករគួរតែទទួលបានបន្ទប់ស្នាក់ ឬការធ្វើដំណើរស្រួលជាងនេះ ខណៈការស្រឡាញ់បរិស្ថានពិភពលោក គឺអាចធ្វើបានច្រើនវិធី ។ បើតាមទិន្នន័យបង្ហាញថា ការបើកម៉ាស៊ីនត្រជាក់ពុំប៉ះពាល់បរិស្ថានពិភពលោក ដល់ថ្នាក់នេះទេ ៕