Home ព័ត៌មានអន្តរជាតិ ពិតទេ ការប្រកួតកីឡាអូឡាំពិកនៅបារាំងគ្មានបំពាក់ម៉ាស៊ីនត្រជាក់ក្នុងបន្ទប់កីឡាករ?

ពិតទេ ការប្រកួតកីឡាអូឡាំពិកនៅបារាំងគ្មានបំពាក់ម៉ាស៊ីនត្រជាក់ក្នុងបន្ទប់កីឡាករ?

39
0

ប្រទេសបារាំង ៖ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅប្រទេសបារាំង គ្មានការបំពាក់ម៉ាស៊ីនត្រជាក់ក្នុងរថយន្តក្រុងសម្រាប់ដឹកក្រុមកីឡាករ-កីឡាការិនីទេ ហើយធ្វើឱ្យក្រុមកីឡាករក្តៅស្អុះស្អាប់យ៉ាងខ្លាំង ។ លើសពីនេះ នៅពេលកីឡាករធ្វើដំណើរមកដល់បន្ទប់ស្នាក់នៅ ឃើញថា គ្មានម៉ាស៊ីនត្រជាក់ដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxCBgI7JefG24WJaMdcWjXhlNhoFf7d63h0PG4V4Crp7xBjnqSiCisWCgGeM-Yo_BFsyocE3HWtryjdIaYus2q6x4ayIxZbmQOJIzMtjfZ1ETCcNHAAQlZ1GWwKxg4rbJqBC0E9Oo3rocJttIOFTTUV2xE1YYqGJPBMAVmOwe0vOkvvaI-63LPR0kSPdyw/s1200/image_2024-07-26_10-38-55.png

អ្នកប្រើប្រាស់បណ្តាញសង្គមសួរថា តើការពុំបំពាក់ម៉ាស៊ីនត្រជាក់បែបនេះ គឺដើម្បីបង្ហាញពីការស្រឡាញ់បរិស្ថានពិភពលោក មែនទេ? ខណៈមនុស្សនៅលើពិភពលោក ចាប់អារម្មណ៍នឹងការប្រកួតកីឡាអូឡាំពិក លើកទី៣៣ ឆ្នាំ២០២៤ (Olympics Paris 2024) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។

ប្រទេសបារាំងបានផ្តោតសំខាន់ទៅលើការឡើងកំដៅផែនដី ហើយបានកំណត់គោលដៅបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងអំឡុងពេលប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ឱ្យមានបរិមាណតិចជាង៥០% បើធៀបនឹងការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០១២ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។ ហេតុនេះ បារាំងបានជួសជុលអគារដែលមានស្រាប់ ជំនួសការសាងសង់អគារថ្មី ដើម្បីកាត់បន្ថយបរិមាណកាបូនឌីអុកស៊ីតដែលកើតឡើងដោយសារបរិមាណស៊ីម៉ងត៍របស់ការសាងសង់អគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidxccPm1rNFs-oAjolLdwOZCy2fDMghB4oIXGBap4TftFU4ZWDVycehqiGNVhXb89RLNPPNhVuUA4JV6Rn5YY5uUOF6WPurckOtJdq5U_Xf0gAZuzRvTFlBwCP3hlaRMDhuCAzOqU_jbTkw21JfjHl5CWm2h7X_JIf25wKZQM07aEUlCw9ZIbAGIcb8-b2/s651/photo_2024-07-26_10-03-23.jpg

ក្រុមកីឡាករ-កីឡាការិនីមកពីបណ្តាប្រទេសនានាបានធ្វើដំណើរមកស្នាក់នៅក្នុងបន្ទប់កីឡាកររួចរាល់ហើយ ប៉ុន្តែបែរជាមានបញ្ហាកើតឡើង ដោយសារក្នុងបន្ទប់ស្នាក់នៅរបស់កីឡាករគ្មានម៉ាស៊ីនត្រជាក់ ។ កីឡាករភាគច្រើនបារម្ភថា អាកាសធាតុកាន់តែក្តៅខ្លាំងនៅទីក្រុងប៉ារីស នឹងធ្វើឱ្យពួកគេឈឺថ្កាត់មុនពេលប្រកួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4EIGdldn8ZlsENmHZT0p0Hbfm91V776Z4WpWRRIDcaGcqvG-hhhK5POhxfTHx0PEMd_rI3vmwHNCA5jHLqEEU41rUxTNQpBHCtTYExJ-IJD5pj2kJEwYWapKbatqnHwxgh591RYE2sc_sjfGL7Y2YAQFsLETnsDXbBlUUHAaocnvaO0NAQDDuIfSxdp6A/s1920/image_2024-07-26_10-39-15.png

កីឡាការិនីជនជាតិថៃម្នាក់ផ្នែកវាយកូនបាល់លើតុ បានសរសេរក្នុងបណ្តាញសង្គមថា ៖ «អង្គុយត្រឹមតែ៥នាក់សោះ ក្តៅដល់ថ្នាក់នេះ បើអង្គុយពេញរថយន្តវិញ មុខជាដណ្តើមខ្យល់គ្នាដកដង្ហើមមិនខាន ហើយខ្យល់គរមុនពេលធ្វើដំណើរដល់ទីលានប្រកួត ។ តើមានភ្នាក់ងារណាខ្លះអាចជួយបាន? រថយន្តក្តៅណាស់ ជិះរថយន្តទៅហ្វឹកហាត់រយៈពេល៤៥នាទី យមបាលសួររក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2cyDTZKgqkVzgHdmH4ZBJR2T8iTElH8ODv9f-JXuWbsIe1qpl0QaXqbL8qyIdXzlibzSSqsUDjMBdvSIHMwZRTAxB3hPSve2xvxKYLkekdkhucTZH3tmfPAiTPH_KwK3cN1bTjnVudd-ig9a3_RXynHCcUIKNKwIza7XJdoes_r2ZTQcu7xk1bMABJTDg/s1110/image_2024-07-26_10-39-04.png

វាធ្វើឱ្យមហាជនរិះគន់ពីការរៀបចំពិធីប្រកួតកីឡាអូឡាំពិកនៅប្រទេសបារាំង ពីព្រោះគិតថា ក្រុមកីឡាករគួរតែទទួលបានបន្ទប់ស្នាក់ ឬការធ្វើដំណើរស្រួលជាងនេះ ខណៈការស្រឡាញ់បរិស្ថានពិភពលោក គឺអាចធ្វើបានច្រើនវិធី ។ បើតាមទិន្នន័យបង្ហាញថា ការបើកម៉ាស៊ីនត្រជាក់ពុំប៉ះពាល់បរិស្ថានពិភពលោក ដល់ថ្នាក់នេះទេ ៕