ក្លឹបហាត់ប្រាណមួយកន្លែងកំពុងតែផ្ទុះនូវការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមមហាជន ដោយប្រទះឃើញថា អ្នកដែលបានមកហាត់ប្រាណនៅទីនោះគ្រប់ៗគ្នាសុទ្ធតែបានស្លៀកសំពត់បត់ខ្មែរ ជាហេតុនាំឲ្យមានមតិលើកឡើងព្រោងព្រាត ថាគួរតែស្លៀកបែបនេះឬបែបនោះទើបត្រឹមត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0S13eBJ5fFVl8lztfphbJWOntfUjhac7aGMYS8LQ0_MBnTDNw5cwNb0hutEFnYALLgyZ5W9Q6sYYhAh03b6-uy6tGMTHEuKUGHQGUQWce-apoICOXm1vBjJkacJbNeUE3C8d7fcNhi0hnonS38KvATuuFBExZaEeN5_ftH1SnYn6af7aAOV75ZeoGv_c3/s960/453007592_1595855177861036_4726717703256753998_n.jpg

កាលពីថ្ងៃទី ២៥ ខែកក្កដា គណនីមួយដែលមានឈ្មោះថា Son Dara គឺបានដាក់បង្ហោះខ្លឹមសារមួយឃ្លាថា «ស្រីៗ (some)ទៅហាត់ប្រាណ ស្លៀកពាក់អោយល្មមៗបានហើយ គ្មានអាណាគេទៅប៉ះ (ប៉ាន់) យើងទេ តែសូមផ្តល់តម្លៃដល់ខ្លួននិងអាណិតដល់ភ្នែករបស់មនុស្សប្រុសខ្លះផង។ កន្លែងហាត់ប្រាណមិនមែនជាកន្លែងបង្ហាញទម្រង់ (ប៉ាន់) លើគោកទេ»។

ជាការឆ្លើយតបឬក៏យ៉ាងណា? កាលពីថ្ងៃទី ២៦ ខែកក្កដា គណនីមួយទៀតដែលមានឈ្មោះថា Seak Himeng គឺបានបង្ហោះវីដេអូខ្លីមួយ ដែលបង្ហាញពីសកម្មភាពខ្លះៗរបស់សិស្សក្នុងក្លឹបហាត់ប្រាណមួយកន្លែង។ ដោយសង្កេតឃើញថា ក្រុមអ្នកហាត់ប្រាណស្រីៗមានគ្នាប្រមាណនឹង ៥នាក់ កំពុងតែមមាលញឹកក្នុងការធ្វើចលនាហាត់ប្រាណ ដោយធ្វើការលើកដុំដែកនៅលើដៃទាំងសងខាង។ អ្វីដែលជាទីចាប់អារម្មណ៍ខ្លាំងបំផុតនោះ អ្នកហាត់ប្រាណគ្រប់គ្នាទីនោះសុទ្ធតែបានស្លៀកសំពត់បត់យ៉ាងសមសួន ព្រមជាមួយនឹងការពាក់អាវហាត់ប្រាណដែលគេនិយមពាក់ជាទូទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXw3b-PD4gAkU3I7OGPX0V35-zCjvtD79I51aAXXVFCYJD_FCiDODPKGfrmCO1v6IAl7mWrstS3zuAGMs5j69kpEZW20LoYEvbh_DdXbL9j3lj3sxbIK8nL_90ygNL5dsug9LOxgTGCsj5dNWSbl7xeoYnM7zlc_DO8yTcNOXLNU9_nwvRpKJt0laZy9Ec/s795/Screenshot%202024-07-26%20154240.png

យ៉ាងណាមិញ តាមរយៈវីដេអូនេះ មនុស្សជាច្រើនហាក់មានចម្ងល់ជាពន់ពេក ព្រោះថាជាធម្មតា នៅពេលហាត់ប្រាណ គេតែងក្រឡេកឃើញតែអ្នកដែលពាក់ខោអាវកីឡា អាវរឹបរាង ឬខោអាវយឺតទូទៅ ដើម្បីងាយស្រួលដល់ការហាត់ ក៏ដូចជាក្នុងការលេងឧបករណ៍កីឡាផ្សេងៗ។ ដោយឡែក អ្នកហាត់ប្រាណស្រីៗមួយក្រុមនេះ បានស្លៀកសំពត់បត់ដើម្បីហាត់ប្រាណទៅវិញ ទើបបានបង្កឲ្យមានការចាប់អារម្មណ៍និងមតិលើកឡើងព្រោងព្រាត។

ជាមួយគ្នានោះ មតិមួយបានលើកឡើងថា«សំពត់ហូលបែបខ្មែរមិនគួរយកមកហាត់ប្រាណបែបនោះទេ!!(វាខុស)។ អាវកាក់ & ស្បែកជើង នុង វាសមនឹងខោរឹបរាងបានត្រូវ!! គួរពិចារណាពីវប្បធម៍ សំលៀកបំពាក់ផង»។ អ្នកខ្លះថា«ចូលចិត្តយកអ្វីដែលជាវប្បធម៌របស់ខ្មែរ ទៅប្រើក្នុងន័យឌឺដងផ្លែផ្កាគ្នាម៉េស ជ្រុលចឹងមិនយកហូលទាំងក្បិនទៅ ឈ្លោះតែគ្នាឯងរឿងប៉ាន់ រឿងដបសោះ តែទៅទាញយករបស់វប្បធម៌ទៅបញ្ឈឺឌឺដងលេងសើច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9rFtNLrtcK5WYt1kF9jtHyDKmWm2CBbcnxga6KcOA6h3d5ONoppaX5gobYSNhbDRvi8AsuQOpiZO_rh_40h3rzZnwI85uKQGUrhqVVtVtk_Fn2rfrQk6N_oxvT0JBAXS4_BNC_9vmiPrJLRPGojRdpLVe8DgZm2CmK6dKjfncujHw0vip4uH5klGcgNQ4/s795/Screenshot%202024-07-26%20154343.png

អ្នកខ្លះទៀតថា«សំពត់បត់ស្លៀកសំរាប់កម្មវិធីផ្សេងៗ បើយកមកស្លៀកអញ្ចឹងមិនមែនអោយតំលៃហូលផាមួងខ្មែរទេ គឺមើលងាយហូលផាមួងខ្មែទៅវិញទេ»។ ស្របពេលម្នាក់ទៀតថា«ពេលខ្ញុំហាត់ប្រាណខ្ញុំពាក់ខោគេនរឹបតែអាវរាងវែង ព្រោះដូចរអៀសខ្លួនម៉្យាងស្រួលហាត់ ឃើញគេពាក់អាវចេញដើមទ្រូង ខោរឹបឡើងចេញលើគោក ខ្ញុំអៀនជំនួសតែសរសើរ ពេលខ្លះដល់មនុស្សប្រុសនិយាយក៏ត្រូវដែរ គេមិនមែនអោយស្លៀកហូល ផាមួងទេ ឈុតហាត់ប្រាណគេមានធម្មតាៗពាក់តើ»។

យ៉ាងណាមិញ គណនី Seak Himeng ក៏បានបញ្ជាក់បន្ថែមទៀតថា «វីដេអូនៃការផុសនេះមិនបានឌឺដងអ្វីទេ ដោយសារបងៗដែលមកហាត់នាំគ្នាកាត់ឈុតសម្រាប់ទៅវត្តជុំគ្នា ហើយក៏យកមកស្លៀកមើលនៅក្លឹបបន្ទាប់ពីហាត់ចប់។ហើយក៏មិនបានគិតទៅលើការឌឺនរណាគេដែរ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijbH4MUR6BgxmPH00WxK19FWGxXL44tif8H2tuHJntxv2PM2p4ODIKcE309PbB1Pb3Km4tN0fbvJkWcfLQC9HvOe0qyKujWK5kxm0lU5UJxb8p1xApqjGYSTPmhZO5yOH4IV0JxmeZjQjs1jeNr6-i-XYnpl0djvRwr1QNqzDIR9Biuq3YTucoIvY4aYUc/s1280/photo_2024-07-26_15-29-56.jpg