ប្រទេសដាណឺម៉ាក ៖ អ្នកជំនាញបានរកឃើញវិធីផលិតស្រាបៀ.រ គ្មានជាតិស្រវឹង ប៉ុន្តែមានក្លិន និងរសជាតិដូចស្រាបៀ.រ ពិតប្រាកដ ។ យើងឃើញថា ស្រាបៀ.រ ទទួលបានការពេញនិយមនៅទូទាំងពិភពលោក ប៉ុន្តែមានមនុស្សជាច្រើននាក់ពុំអាចលេបស្រាបៀ.រ ចូលមាត់អស់ ដោយសារឥទ្ធិពលជាតិអាល់កុលដែលបណ្តាលឱ្យបាត់បង់ស្មារតី និងបង្កបញ្ហាផ្សេងៗតាមក្រោយ ។ ប្រសិនបើពិភពលោកនេះ ផលិតស្រាបៀ.រ គ្មានជាតិស្រវឹង ប៉ុន្តែមានក្លិន និងរសជាតិដូចមុន តើល្អដែរឬទេ?
.jpg)
កាលពីឆ្នាំ២០២២ លោក Sotirios Campranis សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Copenhagen ប្រទេសដាណឺម៉ាក បានកែប្រែហ្សែនរបស់ផ្សិតមួយប្រភេទឈ្មោះថា «Saccharomyces Cerevisiae» ដែលជួយផលិតម៉ូលេគុលនៅក្នុង Hops ។ Hops គឺជារុក្ខជាតិវល្លិមួយប្រភេទ ដែលគេនិយមយកមកហាលថ្ងៃសម្រាប់ធ្វើជាគ្រឿងផ្សំផលិតស្រាបៀរ ដើម្បីបង្កើតក្លិន និងរសជាតិល្វីងក្នុងស្រាបៀរ ។
ការផលិតស្រាបៀរគ្មានជាតិស្រវឹង មិនថាស្រាបៀរនេះគ្មានជាតិក្តៅ ឬមានអាល់កុលតិចតួចបំផុត ប៉ុន្តែអ្វីដែលបាត់បង់ទៅ គឺជាក្លិនក្រអូបតែមួយគត់របស់ Hops និងធ្វើឱ្យស្រាបៀរគ្មានអាល់កុល ។ ហេតុនេះ វាមានក្លិន និងរសជាតិខុសគ្នាពីស្រាបៀរទូទៅ ។.jpg)
លោកសាស្ត្រាចារ្យ Sotirios និយាយថា ៖ «ពេលអ្នកយកជាតិអាល់កុលចេញពីស្រាបៀរ មានន័យថា ក្លិនក្រអូបចេញពី Hops ក៏បាត់បង់ដែរ ។ វិធីផ្សេងទៀត ដូចជា ការកាត់បន្ថយជាតិអាល់កុលឱ្យនៅបរិមាណតិចតួច ក៏ពុំអាចធ្វើឱ្យស្រាបៀរមានក្លិន និងរសជាតិដូចមុនទេ ដោយសារអាល់កុលចាំបាច់សម្រាប់ Hops ក្នុងការបញ្ជូនរសជាតិឱ្យស្រាបៀរ» ។
លោកបន្តថា ៖ «ក្រោយពីការស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំ យើងបានរកឃើញវិធីផលិតក្រុមម៉ូលេគុលទំហំតូច ហៅថា Monoterpenoid ដែលអាចបង្កើតរសជាតិរបស់ Hops ។ ការបន្ថែមម៉ូលេគុលតូចៗក្នុងស្រាបៀរបន្ទាប់ពីបញ្ចប់ដំណើរការផលិត នឹងធ្វើឱ្យរសជាតិរបស់ស្រាបៀរដែលបាត់បង់ទៅត្រឡប់មកវិញ ហើយគ្មានអ្នកណាអាចធ្វើបែបនេះបានពីមុនទេ ។ ដូច្នេះ វានឹងអាចផ្លាស់ប្តូរឱ្យស្រាបៀរគ្មានជាតិអាល់កុលទាំងស្រុង» ។.jpg)
ចំណែកវិធីបង្កើតក្លិនក្រអូបរបស់ Hops ជាថ្មី ដោយប្រើប្រាស់ Monoterpenoid បានសាកល្បងអនុវត្តនៅរោងចក្រស្រាបៀរទូទាំងប្រទេសដាណឺម៉ាក ។ ពេលម៉ូលេគុលរបស់ Hops បានមកពីផ្សិត Saccharomyces Cerevisiae យើងនឹងប្រមូលផ្តុំវា រួចហើយដាក់ក្នុងស្រាបៀរ ដើម្បីឱ្យស្រាបៀរគ្មានអាល់កុលមានរសជាតិដូចគ្នាជាមួយស្រាបៀរដែលយើងធ្លាប់ផឹក ។ ដូច្នេះ ការរកឃើញវិធីផលិតស្រាបៀរគ្មានជាតិអាល់កុល អាចធ្វើឱ្យអ្នកមិនផឹកគ្រឿងស្រវឹងអាចមកអង្គុយរួមតុជាមួយអ្នកផឹកគ្រឿងស្រវឹងបាន ៕










