កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ទទួលបន្ទុកប្រធានប្រតិភូកីឡាកម្ពុជា អញ្ជើញដឹកនាំប្រតិភូកីឡាអូឡាំពិកចាកចេញពីមាតុប្រទេស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងប៉ារីស ប្រទេសបារាំង។
សម្រាប់ព្រឹត្តិការណ៍អូឡាំពិកប៉ារីស២០២៤ កម្ពុជា បានបញ្ជូនអត្តពលិកចំនួន៣នាក់ ទៅចូលរួមប្រកួតដោយរួមាន៖
- កីឡាករអត្តពលកម្ម ឈុន ប៊ុនថន
- ហែលទឹកចំនួន ០២នាក់ គឺកីឡាករ កូសុង ដឺ ឡាប៉ារង អង់ត្វ័ន ម៉ាតាំង ក្លូឌ និងកីឡាការិនី សាក់ប៊ុន អប្សរា ការីណា
ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីស នឹងធ្វើពិធីបើកជាផ្លូវការនៅថ្ងៃទី២៦ ខែកក្កដា ខណៈប្រភេទវិញ្ញាសាកីឡាខ្លះត្រូវប្រកួតមុននៅថ្ងៃទី២៤៕










