Home Blog Page 944

ទិញដើមឆ្នាំ២០២៤ ពេលនេះ ជី ដេវីត ប្រកាសលក់ឡានស៊េរីទំនើប Lamborghini

0

ឡានទំនើប Lamborghini ដែលតារាចម្រៀង ជី ដេវីត ប៉ងជាង១០ឆ្នាំទើបមានឱកាសទិញកាលពីដើមឆ្នាំ២០២៤ ពេលនេះបានប្រកាសលក់វិញហើយក្នុងតម្លៃពិសេសបានដោយបញ្ជាក់ថាទើបតែទិញហើយទុកតាំងដោយសារតែគ្មានពេលបើកបរ។ ជាការកត់សម្គាល់តារាចម្រៀងរូបនេះនិយមប្តូរស៊េរីរថយន្តជាក់ស្តែងមុននឹងទិញ Lamborghini ពណ៌ក្រហមនេះលោកបានប្រកាសលក់ឡានផ្សេងទៀតដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3vcrXBNT2jxwjXgaKI02w_n3a5AnWroPpHQviQTKqYzgaw9Ad-cnGODgoRYjA8kTEfh-hTvF1ycLn9T8vRnU1Ayar-hMEmUANAWwzkwnHcq8Rsg9K2UvmETRU6zj8yjQmPRiLr2MQrEZy9flXkof57yZ8u9bIO-2o4Tz1dOvOAyCS_PQxMlV89zb_uWgO/s960/401624920_24133625646285726_6954837280253448940_n.jpg

គេចាំបានថាកាលពីដើមខែមករា ឆ្នាំ២០២៤ ជី ដេវីត បានប្រកាសឈប់លក់រថយន្តម៉ាក Ford ដោយបង្ហើបថាចង់ដូរស៊េរី ខណៈនៅថ្ងៃទី១០ ខែមករា តារាចម្រៀងជី ដេវីត និង ទេព បូព្រឹក្ស ដឹកដៃគ្នាទៅទិញរថយន្តស៊េរីទំនើបចែករំលែកដំណឹងល្អជូនអ្នកគាំទ្រ បានទិញLamborghini Aventador ពណ៌ក្រហមយ៉ាងស្រស់ឆើតឆាយតែម្តង។ បើតាមការបញ្ជាក់ពី ទេព បូព្រឹក្ស នាពេលនោះបានឱ្យដឹងថា ជី ដេវីត ប៉ងប្រាថ្នារថយន្តស៊េរីទំនើបនេះជាង១០ឆ្នាំមកហើយ ហើយនៅទីបំផុតពួកគេបានសម្រេចក្តីប្រាថ្នាជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFPPpE0OaXE1NvbHlFTJN2nBz1Wdjmjxs5IXAhPKq3B7ohMGzwQa-M4RkBSi0z_NZY7ZGuiBKlgZZcg7eoQlS47077dmJTiXzIlje6SV1N1ZaUzZKRZCJg6YQ3n7N2RBY2e6wFqKNM1dirHXgHoXqcF-_U7PXwEXV-G3tJYhHLIJ1uDGmqzLHxsEnXnZi0/s2048/image_2024-08-03_13-14-52.png

យ៉ាងណាមិញ រសៀលថ្ងៃទី២ ខែសីហា នៅលើគណនីបណ្តាញសង្គមរបស់ ជី ដេវីត បានប្រកាសលក់រថយន្តស៊េរីទំនើប Lamborghini Aventador ដែលខ្លួនឯងប៉ងជាង១០ឆ្នាំហើយ។ ក្នុងការប្រកាសលក់ ជី ដេវីត ថាកុំខ្មាសអៀនអាចទាក់ទងទៅបាននឹងទទួលបានតម្លៃពិសេសត្រៀមលុយហើយនិយាយគ្នា។ លើសពីនេះ ជី ដេវីត ក៏បង្ហាញថាឡាន Lamborghini Aventador នេះទើបតែទិញ ដាក់តាំងបង្ហាញព្រោះមិនមានពេលវេលាបើកបរ។ ឡានទំនើប Lamborghini ដែល ជី ដេវីត ទិញនេះធ្លាប់បានបង្ហាញនៅក្នុងបទចម្រៀង «នុ៎ះអ្នកអត់មានស្នេហា!» ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhZ7jkyk3cHOxrWWt6vdza3Q084DxxUdNBvKQQMPhzHsG-P35zjOkTgsM9YALPqnbstcLv_bVL4OFuXTFg-1jdz0fgmW0VrMuJkxxUud6vMZemBoyulPwwTa2zVfw33TpKdp9hfPIRdJGSnmAjip1b2rRmW0AQ1srRUvtn2xKcRqPVYYDfcVEXTuqZNL5l/s2048/453868422_26161809700133967_5514485569556901646_n.jpg

ជាការកត់សម្គាល់របស់ហ្វេនៗ ជី ដេវីត គឺជាតារាមួយរូបនិយមលេងរថយន្តទំនើបៗទិញលក់ៗជាច្រើនដង ដោយពេលនេះការប្រកាសលក់រថយន្តស៊េរីទំនើបនេះ ជី ដេវីត នឹងមានគម្រោងអ្វីបន្ទាប់ទៀតនោះទេ ខណៈកន្លងមកលោកក៏ធ្លាប់លក់ឡានរបស់ខ្លួនដើម្បីយកលុយផលិត MV ដូចគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn44x_yQeyj7MqjnzJLebPnm0aw4-F5kD-Ujzo9zBwXcmo4lU9qMox4Mv9emMnrdVIk5i7aHhnNhHs3AKNSNQ8-k5HoduT3R3Ti6Sj_xARLgsxdJc_MAqldUuNDPZLXeRljr1IhIgdUU3vvFiMrgUixQcPKfAlYjQFx0GO2kKhbdGaTVIxYduXbJ6IKoJG/s2048/453611136_26161809440133993_8803417869194950270_n.jpg

ពូជត្រីសាលម៉ុនមួយប្រភេទ មានវត្តមាននៅទន្លេមេគង្គកម្ពុជា

0

ត្រីប៉ាសាណាក់ ឬអាចហៅបានថាជាត្រីសាលម៉ុនយក្សទន្លេមេគង្គ ត្រូវបានចាត់ថ្នាក់ជាប្រភេទត្រីទទួលរងការគំរាមកំហែងជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការ សហភាពអន្តរជាតិសម្រាប់អភិរក្សធម្មជាតិ (IUCN) នៅតែបង្ហាញវត្តមាននៅកម្ពុជាយើងនៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-67Pp7ke4rTg8nfgZfPYc-zJup1_78lndGye36NvKTI-ppwYHW8yTYnYn4NB-uLbuGS2OL6BOd5P-ElxSpDXmGgTkhn_H_hzBqebPGskpP5peoOUyJBdT7QNBE_7nTtRmA8L0_ZVcF8O7nhZ_1ieSIXp0fsGRO5IqmZnZgWtbbNt8XeMM_EcDtR2MLDn3/s900/image_2024-08-03_11-40-06.png

យោងតាមសៀវភៅស្តីពីត្រីទឹកសាបនៃព្រះរាជាណាចក្រកម្ពុជា ត្រីប៉ាសាណាក់ ដែលមានឈ្មោះវិទ្យាសាស្រ្ត Aaptosyax grypus ជាប្រភេទត្រីមានស្រកាល្អិត មាត់ធំ ថ្គាមខាងក្រោមធំស្នាមគន្លាក់នៅកណ្តាល និងថ្គាមលើគ្របដណ្តប់លើថ្គាមក្រោម គ្មានពុកមាត់ និងព្រុយខ្នងគ្មានទ្រនុងរឹង ហើយពោះរាងមូល ខ្លួនរាងស្រឡូន និងមានប្រវែងវែងបំផុត ១០០សង់ទីម៉ែត្រ ឬ១ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjPR9r6si0dXMfA8TvUlFgjkrZChvEtp8hKjB4dUl6z76EIjKH7OYCW3XgPnnsJGek6cHG9AIkm4DH4SpkHz1RziyrwhAzSbs5FX5QdwVxhTEvyBVrJJEonhiOmYYFPcNpVDCGJWDntVK8M69IAcCcQOtLJsImtccT19MIs0POCfc2snSF3uP7o6sYWeXm/s900/image_2024-08-03_11-40-18.png

ត្រីនេះ តែងតែផ្លាស់ទីពីខែមករា ទៅខែកុម្ភៈ ដើម្បីរកកន្លែងពងកូននៅតាមអន្លង់តាមដងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែងខាងក្រោមល្បាក់ខោន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbPwMQo7ixEmd7lngnHK-DP5WF4Rndt5m7xXBjuBp8wBBd-wIFYD6lQCsuVuyOSSt4l-EaCZRUySIUXkzeVSvIwu1iqDg2modwYVZUiR680WwP970HttMGlm35Ac2dkbDkJ0viFJ6y2xblBEX5fKTy-Y1GdpyBWZLbXbL8E3oSJB0nrorxH4tNC87aZRyZ/s900/319832274_458780003076287_5112847352334416819_n.jpg

ត្រីនេះកម្រចាប់វាបានណាស់នៅប្រទេសកម្ពុជា ហើយប្រជានេសាទនៅស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី (ទន្លេស្រែពក) ធ្លាប់ចាប់ត្រីនេះ នៅទន្លេមេគង្គដោយឧបករណ៍នេសាទhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYz3dC5wTteh3i2w2D4ZDD9YoJVkow1rRvaxg_pqD4NTpOt7-IkCCUc4m9ar5IAWHN4qbh5RMgYmWSzssOnwvh5QCExGa4Erijh27ptv7NyxhmMz1xvW9qrzsj7vDOtqCHcQUb8dRC4tjasiOQDsGeXcui9dHYl2knwWCRHJxoP6g1rWECek9agb1O4Xma/s1280/image_2024-08-03_11-40-28.pngមង៕

 

ប្រទះឃើញដានជើងដាយណូស័រនៅបរិវេណឧទ្យានជាតិប្រទេសថៃ

0

្រទេសថៃ ៖ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា នាយកដ្ឋានធនធានរ៉ែបានចុះត្រួតពិនិត្យនៅបរិវេណឧទ្យានជាតិមួយកន្លែង ក្រោយពីមានអ្នកប្រទះឃើញដានជើងលើថ្មមានលក្ខណៈស្រដៀងដានជើងសត្វដាយណូស័រ ហើយលទ្ធផលការពិនិត្យបង្ហាញថា គឺជាដានជើងដាយណូស័រពិតមែន ។ វាជាដាយណូស័រ Theropods ដើរជើង២ ស៊ីសាច់ និងមានអាយុប្រមាណ១២០លានឆ្នាំមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpcKp_cCrb5jEAqgFcFjdWC2YZTiDfv_cUsBy-H-BWPLIz3NgUTjxr00u_pQ9FwZXph5bwWR4Mhq2myIceEPbv6i0oDnAwKwgB2y1eeaLPtJIZuEW63P8x4dXoYbbcdCryv-sWG62NvSOLxvpsyb9vbAMlDuSDTFrdNmmrFyxldec1tzUWWcYzrJaoo7dt/s1200/photo_2024-08-03_11-13-39.jpg

លោក កូម៉េត ពុទ្ធថាសន ប្រធានការិយាល័យគ្រប់គ្រងតំបន់អភិរក្ស លេខ១១ បានមកកាន់តំបន់ឧទ្យានជាតិភូហ៊ីនរ៉ងក្លា (Phu hin rong kla national park) ព្រមទាំងមន្ត្រីការិយាល័យធនធានរ៉ែតំបន់២, អ្នកជំនាញផ្នែកធរណីវិទ្យា, មន្ត្រីពាក់ព័ន្ធ និងភ្ញៀវទេសចរដែលបានឃើញដានជើងដាយណូស័រដំបូងគេ ដើម្បីត្រួតពិនិត្យដានជើងដាយណូស័រនៅបរិវេណបោះតង់របស់ឧទ្យានជាតិភូហ៊ីនរ៉ងក្លា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio70Ot4J4c_v7sdj4-r1yOqOg1HDlZOuOx2Pyp3oaFdPD0gYK42mGFCYOg3qs3hXX-1bQEh1r8pCvAcFi7Srazp0iPjlO5dfcv28vTDIOokbCOscOxhPQl2j64tMlp5ofNsUgOCURk-HI3PGqq1gQjQV8KfQ84gZgqj4jLSeYND4YvmjliksDgohcI2vh9/s1200/photo_2024-08-03_11-13-40%20(2).jpg

ការចុះត្រួតពិនិត្យដានជើងដាយណូស័រនេះ ក្រោយពីមានការចែកចាយព័ត៌មានក្នុងបណ្តាញសង្គមពីដានជើងលើថ្មស្រដៀងនឹងដានជើងដាយណូស័រនៅបរិវេណឧទ្យានជាតិភូហ៊ីនរ៉ងក្លា ស្ថិតនៅស្រុកណាខនថៃ ខេត្តពិស្នុលោក ។ ហេតុនេះ លោក ឡាំយ៉ង ស៊ីស្វេក ប្រធានឧទ្យានជាតិភូហ៊ីនរ៉ងក្លា បានទាក់ទងទៅកាន់នាយកដ្ឋានធនធានរ៉ែ ដើម្បីឱ្យអ្នកជំនាញមកត្រួតពិនិត្យថា តើវាជាដានជើងដាយណូស័រមែនឬក៏អត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzX9wUXr-Qv7XapzGpe1OFMGtfGANNls8zwmEODJTUjzDSAtGeTmLl18dg9Awk5k1Oe9D8sEd-YZDnCeWyRBdQHKYADAUSePp9K7y7I9zq7wvTx6XoBDqhg1I31kurxiVd9KHLUK2qP2mq7Of4vj8PrcuK8tN6nFvfB8T9nPrzsxMJI-gRNpGHr58WHPe-/s1200/photo_2024-08-03_11-13-40%20(3).jpg

លទ្ធផលការពិនិត្យជំហានដំបូងរបស់នាយកដ្ឋានធនធាតិរ៉ែបង្ហាញថា វាជាដានជើងរបស់ដាយណូស័រពិតមែន ដែលស្ថិតនៅលើថ្មភក់ និងមានអាយុប្រមាណ១២០លានឆ្នាំមុន ។ ពួកគេបានពិនិត្យឃើញដានជើងដាយណូស័រនៅលើថ្មរហូតដល់ជាង១០កន្លែង ហើយដានជើងនេះបានដើរជា២ជួរ ។ ដានជើងភាគច្រើន គឺជាដានជើងរបស់ដាយណូស័រដើរជើង២ ស៊ីសាច់ ដែលមានទំហំចាប់ពីមធ្យម រហូតដល់ធំ ។ លើសពីនេះ ដានជីងនីមួយៗបង្ហាញថា មានម្រាមជើងចំនួន៣ យ៉ាងច្បាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVg8Pd7q7rPxw0-2scL6JSWKLw7aTjPmAWzwyrlDhQINLitg9baogeNoFcYJ0-kaJXYHwYvMyODYmuf80TbQ8n71y6Ond9AXOfZbenTA8xYoYyalIGfL8hM6hiJkhz4U8hDTrSlPwK_wg2kWiuohyo24gvjoAmJPs1L9EvjR37MVrIiH3TzBMeR_S_ZR1T/s1200/photo_2024-08-03_11-13-40.jpg

រីឯភ្ញៀវទេសចរដែលចូលចិត្តស្រាវជ្រាវតំបន់ធម្មជាតិនិយាយថា បានឃើញដានជើងសត្វនៅបរិវេណនេះលើកដំបូង កាលពីឆ្នាំ២០២០ ប៉ុន្តែពេលនោះ ខ្លួនពុំទាន់ប្រាកដចិត្តថា ជាដានជើងដាយណូស័រទេ ។ ក្រោយមក ខ្លួនក៏បានមកស្រាវជ្រាវនៅបរិវេណនេះជាច្រើនលើក រហូតដល់ប្រាកដចិត្តថា វាជាដានជើងដាយណូស័រ ទើបជម្រាបទៅមន្ត្រីឧទ្យានជាតិ និងបង្ហោះក្នុងបណ្តាញសង្គមផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFMjkw48ZTCcn4CbAo_XeYSRihHzLKHg09SGTaJP1S0savHRNda8lGUdskla1OX7C8v7yxDJ1xEiu0AdjySj9fM4yVr4eG0DJzRivk967fXB9wHGftD_w7QHM9yE6XEpCMPnKxdGY4INUgSrMSbBKI_T_w6rDSuUN0Pl0mPEZtEx4w20Bg8DnKrVQ89lUw/s960/photo_2024-08-03_11-13-40%20(5).jpg

ក្រុមមន្ត្រីពាក់ព័ន្ធ និងអ្នកជំនាញនានានឹងចុះត្រួតពិនិត្យដានជើងដាយណូស័រទាំងនេះបន្ថែមទៀត ព្រមទាំងប្រមូលព័ត៌មានស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍បរិវេណនេះឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិសម្រាប់ការសិក្សាស្រាវជ្រាវផ្នែកធរណីវិទ្យានាថ្ងៃអនាគត ។ រីឯភ្ញៀវទេសចរអាចធ្វើដំណើរយ៉ាងងាយស្រួលដើម្បីមកកម្សាន្ត និងសម្រាកនៅទីនេះ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhzj0SdUQQ7fJYArziPLtSkkaMJzMFE1QaMFa6Oh6TXxiTRmKi_SKvYMJLPYWjcYS8UZ4YZMU6QLje6rRqpIMJcmkiZN6ls1jNdKUe1Um6fD6YklgBDaMHSEI4nWGmdEMtD80UxcY7lMRBmFfugoCRKHThVqD2Sdp2UXOhE4IenPgC6pUpMALBkNJMs1ul/s1280/photo_2024-08-03_11-13-40%20(4).jpg

    កន្លងមក គេធ្លាប់បានឃើញដានជើងដាយណូស័រនៅឧទ្យានជាតិភូហ៊ីនរ៉ងក្លា ហើយលើកនេះ គឺជាការរកឃើញលើកទី២ ដែលនៅឆ្ងាយពីដានជើងចាស់ប្រមាណ៣៥គីឡូម៉ែត្រ ហើយវាជាដាយណូស័រប្រភេទ Theropods ដូចគ្នា ។ បរិវេណដានជើងដាយណូស័រថ្មីនេះ គឺជាទីលានចតឧទ្ធម្ភាគចក្រនៅក្បែរកន្លែងបោះតង់របស់ឧទ្យានជាតិនេះ ៕

ពលរដ្ឋ អាចទៅថត Pre-Wedding នៅតំបន់អង្គរបាន ដោយមិនចាំបាច់សុំច្បាប់អនុញ្ញាត

0

ថ្លែងក្នុងពិធីធ្វើសំណេះសំណាល និងពិសាភោជនាហារ ជាមួយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ សសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យពលរដ្ឋអាចថត Pre-Wedding នៅតំបន់អង្គរបាន ដោយមិនចាំបាច់សុំច្បាប់អនុញ្ញាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisyZvllhVr33rAmUZU5GCuBTyhezaNNh-I2kl_So6CagtEXbICFuKrRVtX_mKLJuZYewuMIiIFked7E3stTsLNDZix8ExWvgdWWrBQui9M9dOCF0NLzu-P3Z0JNgnct68ynRXWHvPQVJ3py-uCojkEJaxhy-bqhvvGn47mrJ0YwboDgUCc0hGGS4oLrEQe/s1600/image_2024-08-03_10-56-06.png

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសសន៍ថា៖”ប្រជាពលរដ្ឋ ទៅថត Pre-Wedding ថតដាក់ YouTube ផ្សព្វផ្សាយ នៅតំបន់អង្គរ មិនចាំបាច់ស្នើសុំការអនុញ្ញាត និងបង់លុយនោះទេ ប៉ុន្តែត្រូវមានក្រមសីលធម៌ កុំឱ្យប៉ះពាល់វប្បធម៌”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK8Z5EH9LcBF6HMnyDifwfE_EXztd_T_PAf22qto-F17iuZlf9Hvbc0umxEP7UBK59InAuz1SA820s-tEq8wvr8DD8rSto0NXXpamZIFJT6VNB6m7gdD3hQhnVElFgzvJJtTUAuQh-yZGsQ5mJYsjDa771XlcXk4404zm3cS35YbJDfYTAr1OF0sG7LLo-/s860/image_2024-08-03_10-58-01.png

សម្តេចក៏បានសង្កត់ធ្ងន់ថា៖”សម្រាប់លក្ខខណ្ឌតម្រូវឱ្យស្នើសុំច្បាប់ពីអាជ្ញាធរជាតិអប្សរា គឺអនុវត្តចំពោះការថតរូបសម្រាប់ធ្វើអាជីវកម្មទាំងឡាយណា មានទាំងការថតភាពយន្តខ្នាតធំគ្រប់ប្រភេទ ការថតរូបសម្រាប់ការផលិតជាស្ព័តពាណិជ្ជកម្ម ឬទស្សនាវដីដើម្បីលក់ ការប្រើប្រាស់ដ្រូនគ្រប់ប្រភេទ គឺត្រូវសុំច្បាប់ហើយ បង់សេវា”។null

ដោយឡែក ចំពោះអង្គភាពសារព័ត៌មានផ្លូវការរបស់ជាតិនិងអន្តរជាតិ ដែលចង់ថតនៅរមណីយដ្ឋានអង្គរសម្រាប់ការផ្សព្វផ្សាយព័ត៌មាន ក៏ត្រូវសុំច្បាប់មកអាជ្ញាធរជាតិអប្សរាដែរ តែមិនតម្រូវឱ្យបង់ថ្លៃឡើយ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw6eXuxmoUnCxHE5r88TgJzArWTxnGT6m-Z8nQxopGEV_tbZp5xlkr2n37sKeExFXVnRyKKxwDT5XLzZrwv9dxQe5OSeQ8tkrLSMgYrKAxaHbHkoyESq_e3YXevIorVvQca3h-q1JItR_4Mb2LgWdD9k9lObmaiZ8XpJTp4gd2oShExasodmGrsFn9SiO8/s2048/image_2024-08-03_10-58-23.png

បើលិខិតឆ្លងដែនផុតកំណត់ ត្រូវការឯកសារអ្វីខ្លះ ដើម្បីបន្តថ្មី?

0

តាំងពីដើមឆ្នាំ ២០១៤មក លិខិតឆ្លងដែនកម្ពុជា មានសុពលភាពរហូតដល់១០ឆ្នាំ ដោយចំណាយ១០០ដុល្លារ ១៥ថ្ងៃក្រោយទើបអាចទទួលបានលិខិតឆ្លងដែនយកទៅប្រើប្រាស់។

ដើម្បីអាចធ្វើលិខិតឆ្លងដែនខ្មែរបាន ពលរដ្ឋត្រូវមានសញ្ញាតិខ្មែរ និងត្រូវមានឯកសារដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម សេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ច្បាប់ដើម)។

ដោយឡែកនៅក្នុងករណីលិខិតឆ្លងដែនផុតកំណត់ ឬផុតសុពលភាព១០ឆ្នាំ ពលរដ្ឋតម្រូវឱ្យភ្ជាប់មកជាមួយនូវ លិខិតឆ្លងដែនខូច រហែក ឬផុតសុពលភាព រួចធ្វើសំណើស្នើសុំផ្ដល់លិខិឆ្លងដែនសារជាថ្មី និងបំពេញនិតិវិធី និងលក្ខខណ្ឌដូចការស្នើសុំលិខិតឆ្លងដែនដូចលើកទី១៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7fw34pca9np7DNeIxFW8TMwljDKvmT5Vtxqw-zzdt6jVEKmyLyD7FtoXOY2IUEbKRnIsLM8oArHVMU9-Hsv_u9PCRBW9c3zdORfSE3xPbKnW_N8dtWRv66zcGAtkc8iXTJpDGXiNLZhrBTcj3JhSEEyN5jIqA9gEhaJf1JWR4HC7VLLuqBqnY4ApyOdRa/s1488/375455102_6984515308267298_6446385094616787005_n.jpg 

Emi ចេញមកហើយដាក់ចុ.កៗថា «ចាយលុយខ្លួនឯងមិនដែលចាយលុយស្រី»

0

ចុងក្រោយនេះសង្គ្រា.ម Rapper ជំនាន់ថ្មីបានធ្វើឱ្យមានការចាប់អារម្មណ៍មិនតិចនោះទេក្នុងចំណោមយុវវ័យមានការ Diss គ្នាពី Vanno GMENGz KAN ខណៈពេលនេះ Emi ចេញមករ៉េប FREESTYLE ស្តាប់ទៅធម្មតាតែមិនធម្មតាដោយបង្ហើបប្រយោគថា «ចាយលុយខ្លួនឯងមិនដែលចាយលុយស្រី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF1X-swGek-jweT0sKGlTCl-V7xc-QmjrWWl1w6gJHkgx42smbYpus9d14JtMwdEYZqptClCphyphenhyphenZUALlu2vr0XCPgsWTxI_fk4cUPlW12xAZXcZVJ9bhpkb7IbmkdZYV_Sg43MzAVarge0hb6Cg92P5kgnt_yaDNP3RpoOqm4NzxTuMeIb_YjJw9vsvexc/s1280/image_2024-08-02_14-48-51.png

ប្រិយមិត្តអ្នកតាមដានវិស័យរ៉េបជ្រាបមកហើយថា អតីតបេក្ខភាព The Rapper Cambodia កូនក្រុមរបស់ នរិទ្ធ មានដូចជា Vanno GMENGz KAN បានចេញមក Diss គ្នាដែលបានធ្វើឱ្យក្លាយជាប្រធានបទវែកញែកយ៉ាងច្រើនពីបណ្តាញសង្គម។ ទោះយ៉ាងណា បន្ទាប់ពីមានការ Diss តបតពីសំណាក GMENGz KAN ភាគីខាង Vanno បានចេញមកបង្ហោះសំណេរបកស្រាយពី១០០ដុល្លារមិនទាន់សងគេ សុំនៅរៀងខ្លួនមិនចង់មានរឿងជាមួយអ្នកណា និងមិនចង់ឱ្យប៉ះពាល់កន្លែងធ្វើការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmb_JQheStO5E-lU3XIjYClRp0WJ36qr5dGswV1WFDIt5VTLaDrMLR8QkiJUukxwstnE96ZCFccvPsvoo6aRYRcxcPcj44QUY_OXv0qjhoyavmeLDR2yasJazzkIx7bSmfy6f0Q9SSoGhNREIpwplKnCX9FrCj_O7KJGzDgmMEM4q1QsiRE-bYcSDSnErS/s2048/image_2024-08-02_14-48-52.png

យ៉ាងណាមិញនៅថ្ងៃទី១ សីហា Emi និយមលេងស្តាយ៍ដាក់ក្រាស់សិតសក់លើក្បាលបានទម្លាក់បទ FREESTYLE «ទេពកោសល្យ» ស្តាប់ទៅធម្មតាតែមិនធម្មតាឡើយ។ ក្នុងអត្ថន័យបានរៀបរាប់ជាបន្តបន្ទាប់ទាំងជា Rapper ក៏ស្ពាយកាតាបទៅសាលា និងថែមទាំងចូលចិត្តលេងកីឡាទាត់បាល់ទៀត។ Emi ក៏បានរ៉េបដែរថា ពីមុនផ្សេងឥឡូវផ្សេងអ្នកណាមិនប្រឹងមិនបាននោះទេ របស់ល្អគេតាមរកមិនចាំបាច់អង្វរ។
Emi ក៏បាននិយាយពីមេរៀនជីវិត ពេលខ្លះពិតមិនដូចជាការគិត ខ្លះពិតដូចជាមិនពិត ខ្លះមិនពិតដូចជាពិត មានអេបអរ មានឈូឆរ ខ្លះចេះតែ ក ខ ហៅខ្លួនឯងបណ្ឌិត មានអ្នកអន់ចិត្តតូចចិត្តរឿងខ្លះ។
Rapper រូបនេះក៏បានលើកឡើងដែរថា ខ្លួនមានអាយុវែងមិនសូវគិតរឿងល្បី ហើយចាយលុយខ្លួនឯងមិនដែលចាយលុយស្រីនិងបង្ហើរប្រយោគដែរថាលេងបាល់សុខៗមានអ្នកកើតទុក្ខកើតសរសៃប្រាសាទ មិនដឹងថាជាប្រយោគចង់សម្តៅទៅកាន់ Vanno វិញឬយ៉ាងណាទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiriWLwB0SHcy5SguuEnjlBZUpqvsZyjcClvy64c_GESfnpmsoT8tKu-plVMJC6zlRQFkADb6p0q5pf5XH9Ox_kweWT56oAOUjMSmye_4xEwhYLvgJTwHK9pb7zbErWWCzMGVpl8sOXVWGBpgstPEsdNgSLWpI86BhUrt5DG8dngmWGJvY92_l0uTkfRiyw/s2048/image_2024-08-02_14-48-53.png

គួរបញ្ជាក់ផងដែរថា វាបានក្លាយទៅជាប្រធានបទក្នុងចំណោម Rapper ជំនាន់ថ្មី បន្ទាប់ពី Vanno បានទម្លាក់បទ អយុត្តិធម៌ កាលពីកន្លងមកនេះគ្មានខ្នងគ្មានសែ ស៊ូធ្លាក់ដោយសមត្ថភាពមិនជាប់ព្រោះសែ។ ក្នុងបទចម្រៀងក៏បានលើកឡើងពីឃ្លាពួកម៉ាកទាំងបី ដែលអំឡុងពេលប្រកួត Vanno Emi និង Kan។ ក្រោយមក GMENGz KAN បានចេញមក diss vanno វិញ៕

 

 

 

ស្ងាត់ៗ Junho តួប្រុស «King the Land » ត្រូវគេរាយការណ៍ថាទិញអគារតម្លៃជិត១៣លានដុល្លារ

0

យោងតាមអ្នកខាងក្នុងអចលនទ្រព្យនៅថ្ងៃទី១ ខែសីហា បានឱ្យដឹងថា Lee Junho សមាជិកក្រុម 2PM និងជាតួឯកប្រុសក្នុងរឿង « King the Land » បានទិញអគារពាណិជ្ជកម្មដែលមានទីតាំងនៅ Sinsa-dong Gangnam-gu ទីក្រុងសេអ៊ូលនៅថ្ងៃទី១២ ខែមីនាក្នុងតម្លៃ ១៧.៥ ពាន់លានវ៉ុន ប្រមាណ១២.៨លានដុល្លារ ។ អាគារនោះមានជាន់ក្រោម និង៤ ជាន់ពីលើដី មានទំហំជាន់សរុប ៨៣០.៨ ម៉ែត្រការ៉េ។ អាគារពាណិជ្ជកម្មនេះមានការិយាល័យ ហាងកាហ្វេអាហារថ្ងៃត្រង់ ហាងក្រចក និងសាលារបាំបាឡេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrfVYhvN_tqfQEHduwAAkCyiqYARIbhsmg383VkdrTnIY7X7qOcR1Am5y6hhLgS5FAYb-8GCXhuX9WvMgypErOAx5uRGoU4VuDrhZ0UYbm4ei8x6qhE0OOB7iksAy4V_PyqSf_9-7fN2k2LGgUNr6A1_rZ46r5QnklYt0eSJnKWaAmSFxth9Oe-JPpQC3B/s1440/image_2024-08-02_12-13-54.png

តាមសេចក្តីរាយការណ៍បានបញ្ជាក់ថាទ្រព្យសម្បត្តិនេះត្រូវបានទិញក្រោមឈ្មោះសាជីវកម្មគ្រួសាររបស់Junho គឺក្រុមហ៊ុន JF ។ អគារនេះក៏មានប្រាក់កក់ធានាចំនួន ២០០លានវ៉ុន (ជាង១៤ម៉ឺនដុល្លារ) ជាមួយនឹងការជួលប្រចាំខែចំនួន ២០ លានវ៉ុន (ជាង១៤,០០០ដុល្លារ)។ វាជាទីតាំងសំខាន់មួយដែលមានចរាចរណ៍ថ្មើរជើងច្រើនទាំងថ្ងៃធ្វើការ និងចុងសប្តាហ៍ ខណៈអ្នកគ្រប់គ្រងភ្នាក់ងារអចលនទ្រព្យបាននិយាយបន្ថែមថា តំបន់នេះត្រូវបានគេរំពឹងថានឹងមានការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ដោយសារតែការអភិវឌ្ឍន៍ឡើងវិញនៃផ្ទះល្វែង។null

គួរកត់សម្គាល់ថាអគារនេះពីមុនជាកម្មសិទ្ធិរបស់តារាសម្តែង Kang Soo Yeon ដែលបានទិញវាក្នុងតម្លៃ ៨ ពាន់លានវ៉ុន ប្រមាណ៥.៨លាន ដុល្លារ ក្នុងឆ្នាំ ២០១៧ មុនពេលទទួលមរណភាពដោយសារជំងឺដាច់សរសៃឈាមខួរក្បាលក្នុងខែឧសភា ឆ្នាំ ២០២២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirTAwxECauGBbGirHi6Oqpk0ooFcfdjVvbm1hjczcx_zxqyOP7Lfw1HGTbIzE_wOcQhpxtnkGTZbovpIFMTDjSewMkZgIJo1iEImL2TU9qAMv8IJFbkIoCPoKIC3CPmYBlBNbjBzxMvcBjDgxyrLtjXjSqsxE6Z6OrhsLkufBjKpSJczJOMKxTatwMN8Ux/s1041/image_2024-08-02_12-11-16.png
កាលពីខែកុម្ភៈ ឆ្នាំ២០១៩ តារាប្រុស Lee Junho បានបង្កើតចំណងជើងសម្រាប់ការវិនិយោគអចលនទ្រព្យដ៏ប៉ិនប្រសប់របស់លោកទីក្រុងសេអ៊ូលពីក្រុមហ៊ុនទុកចិត្តមួយ ត្រូវបានគេដឹងថាទទួលបានប្រាក់ចំណេញយ៉ាងច្រើនដោយការវិនិយោគលើទីតាំងនោះមុនពេលវាត្រូវបានអភិវឌ្ឍឡើងវិញទៅជាអគារការិយាល័យថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYHhUajWYzmrc-zECs4-mEXgVLdDFYEiH10EBdZNltEj_8eXbwC_SIoI47C-u6mb_JpCPIvsa1AiTdQJ-Fj6JqKpzz48N6yLx1jHD80yiD1YV1PbZj7w-lO4bdvnFWYvCs3ELB0RRVsT8V4XcNG_QQ8T2av0-pl5UMxeM5jNAaNxhDRmA8u4uUjqqzPUg6/s1440/image_2024-08-02_12-13-56.png

Lee Junho បានបង្ហាញខ្លួនជាសមាជិកក្រុម 2PM ក្នុងឆ្នាំ ២០០៨ ប៉ុន្តែក៏បានសាងប្រជាប្រិយភាពនិងជោគជ័យលើអាជីពសម្តែងដូចគ្នាដោយបានបង្ហាញខ្លួនក្នុងរឿងភាគដូចជា «Memory» «Good Manager» «Just Between Lovers» «Confession» និងរឿង «King the Land» ជាដើមរួមទាំងខ្សែភាពយន្តជាច្រើនទៀតធ្វើឱ្យលោកទទួលបានប្រជាប្រិយភាពយ៉ាងទូលំទូលាយទាំងក្នុងនិងក្រៅប្រទេស៕

 

កុំភ្លេចជួយគាំទ្រ! ល្ងាចនេះ អត្តពលិកកម្ពុជាម្នាក់ទៀត នឹងចេញប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិក២០២៤

0

នាល្ងាចនេះ អត្តពលិកកម្ពុជា កីឡាការិនី សាក់ប៊ុន អប្សរា កាតារីណា នឹងត្រូវប្រកួតវេលាម៉ោង ៥ល្ងាច ម៉ោងនៅកម្ពុជា លើវិញ្ញាសាហែលទឹកសេរី៥០ម៉ែត្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiirkwh93oC5iiyjuUlD-G1x4DA4otCJ-F_zEPMLisNU25Iiut0qmsens0vcuyAv9-j_n5GIQoUapZLa5mgcqK51mDKtZMOAWS9kMhuAwuX-gnSCAlIMqBwWLDDp3GHcnbBR2a-Hc3rq3lwBm_KMf0JDJ4a_H90b69lx4PqsBDLHRUEmPlo_gXq4CjQLKMN/s1280/image_2024-07-30_13-15-40.png
ចំពោះវិញ្ញាសាហែលទឹកនេះ កីឡាករកម្ពុជាម្នាក់ទៀត កូសុងដីឡាបរ៉ារ៉ង់ អង់គ្វីន ម៉ាតាំងក្លូឌ ដែលប្រកួតក្នុងវិញ្ញាហែលទឹកសេរី១០០ម៉ែត្រ កាលពីថ្ងៃទី៣០ ខែកក្កដា កន្លងទៅបានបាត់បង់សិទ្ធឡើងទៅវគ្គបន្តហើយ ដោយធ្វើបានត្រឹមលេខ៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLAUNSPTF_ZFSslgGBiQR16cSDeY2Sy6b2uq5YaeaS_NJLUS7HoGxjlVlEbIvsuNzfTjZ_kILuJAQRPhvb0E-KMPxmuDH3rYaARy757QYOEmQO04q1YdHpUz3AMz1aWykQ8oFBVcNI_eLjYVUl1VLYshv13oK7mFw_wOeeQUYT1PqMKC7oWoFEzriYFsve/s1267/image_2024-07-30_13-15-20.png

ដោយឡែកកីឡាករ ឈុន ប៊ុនថន ត្រូវប្រកួតថ្ងៃទី៧ ខែសីហា ម៉ោង ៦ល្ងាច ម៉ោងនៅកម្ពុជា លើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl60NsBEenY5UFOYrdM6V0JDpWj2op0CCKSQPNbZmWXK6QJlv5RbBlta-a0_vUNQUtfy2nlrRV4JjlJcC-r5V7ITs2VF-RYxr326wCQBz4IW4MN4VIEm6wrTVFvGvbYroW2eXZrWgxvlE7FAAkZIzOImpUZyZaKzGt3aY_ZZ7Kkmkh1LljteBFb7rMPIjQ/s900/image_2024-07-30_13-15-56.png

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីសឆ្នាំ២០២៤ ប្រព្រឹត្តិទៅបាន៨ថ្ងៃហើយ បើរាប់ពីថ្ងៃបើកកម្មវិធីមក ដោយចិនកំពុងឈរលើគេជាប្រទេសទទួលបានមេដាយច្រើនជាងគេចំនួន៣១ ក្នុងនោះមាស១៣គ្រឿង៕

 

អ្នកស្រុកផ្អើលមើលត្រីធំរាប់រយក្បាលលោតព្រមៗគ្នាពេញទន្លេ

0

ប្រទេសចិន ៖ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ខ្យល់ព្យុះឈ្មោះខាមិ បានបោកបក់មកលើប្រទេសចិន និងធ្វើឱ្យហ្វូងត្រីធំរាប់រយក្បាលលោតចេញពីទន្លេព្រមៗគ្នានៅទីក្រុង Shenyang ។ វាធ្វើឱ្យអ្នកឃើញហេតុការណ៍នេះរំភើប និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារពួកគេពុំធ្លាប់ឃើញបែបនេះពីមុនមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicjtVQQdEiLDGq4ewMzq5A4KtH14krGTz8PQFHxtiVVfNQlXSUW5aY1pCgpcTUVK8M7kIVKArcbh2IQ6t4vgcmiClu8vJ_38ssyfPp1uyczy52kinDaKz8RxO-k-ThMMhXqnFOfeZhY2rl6GvUN81v1pjXowNug3Q-bbQ0qcH0JH8JFl2XVlWeNgSSGJsJ/s1024/image_2024-08-03_08-31-58.png

សារព័ត៌មានចិនរាយការណ៍ថា ខ្យល់ព្យុះឈ្មោះខាមិ បានបោកបក់មកលើប្រទេសចិន ហើយបណ្តាលឱ្យហ្វូងត្រីធំរាប់រយក្បាលលោតចេញពីទន្លេព្រមៗគ្នា ។ ទន្លេនេះហូរកាត់តាមទីក្រុង Shenyang នៅខេត្តលៀវនីង ដែលជាទីក្រុងឧស្សាហកម្មដ៏ធំបំផុតរបស់ប្រទេសចិន ។ ក្រោយពីប្រទេសចិនកើតគ្រោះរាំងស្ងួតរួចមក ក៏មានភ្លៀងធ្លាក់ខ្លាំងបំផុតនៅទីក្រុង Shenyang ក្នុងរយៈពេល៧៣ឆ្នាំ ។

កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានស៊ីនហួររាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងបែបនេះ គឺដោយសារឥទ្ធិពលខ្យល់ព្យុះខាមិ ដែលជាខ្យល់ព្យុះលើកទី៣ នៅឆ្នាំ២០២៤ ។ វាបានធ្វើឱ្យកម្រិតទឹកក្នុងអាងស្តុកទឹក ស្មើជាង៤០កន្លែងនៅទូទាំងខេត្តលៀវនីង កើនឡើងខ្ពស់ ហើយអាជ្ញាធរបានបង្ហូរទឹកចេញពីអាងស្តុកទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEine_af0JopxY25eP79Olj4N5dp9DROZTH_wEMFF6cLzB0VMxejRKjHUtlwVsiHs2gox3hrzcvFfWR3VY3EVotwZKpXMOvUadLqATcvMNbUXebQqR5Qa_LsBDzmejbeQ6QrkeIVRFSl0dCdu8FALdfqIHuMuZGD5DMvTe0E4pHElyYUBfIBrqyIKcCWgGC9/s1480/image_2024-08-03_08-32-19.png

ចំណែកភ្នាក់ងារឧតុនិយមនៅខេត្តលៀវនីងឱ្យដឹងថា តំបន់ភាគច្រើនក្នុងខេត្តនេះនៅតែប្រឈមជាមួយភ្លៀងធ្លាក់ខ្លាំង រហូតដល់ថ្ងៃទី៣០ ខែកក្កដា ។ រីឯអាជ្ញាធរខេត្ត លៀវនីង បានចុះត្រួតពិនិត្យនៅតាមតំបន់ផ្សេងៗ ដើម្បីទប់ទល់ជាមួយគ្រោះទឹកជំនន់ដែលអាចកើតឡើង ។

បើទោះជាឥទ្ធិពលខ្យល់ព្យុះខាមិ បានធូរស្បើយហើយក្តី ប៉ុន្តែវានៅតែធ្វើឱុ្យមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់នៅប្រទេសចិន និងបណ្តាលឱ្យទំនប់ទឹក ដែលទប់ទឹកទន្លេនៅខេត្តហ៊ូណាន ភាគខាងត្បូងប្រទេសចិន បាក់រលំប្រវែងជាង៧៧ម៉ែត្រ ។ ហេតុនេះ រដ្ឋាភិបាលចិនបានបញ្ជូនភ្នាក់ងារសង្គ្រោះជាង១.០០០នាក់ មកជួយជម្លៀសពលរដ្ឋរងគ្រោះដោយទឹកជំនន់ ជាង៣.០០០នាក់ ព្រមទាំងជួយគ្នាជួសជុលទំនប់ទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN08VlnQxADyytvcxkOL8E16QeZTGXqzQxzGPTxFNmrma1fR-QFQSZSEQG46qweftRXcIPJCuPwuS0LYiDelzPYwZCIXwCXRza6D-NkBT70Oet9w5hWqVFegmyCrWEzIUj-iE8ez5eGoYVa5m_vvqMxmos19h9syuFqyWbde9q9h2sBY2kW72HadvJK2F8/s1076/Screenshot%202024-08-03%20082251.png

ពួកគេបានបង្កើតទ្វារទំនប់ទឹកចំនួន៤៥កន្លែង ដើម្បីការពារទឹកពីទន្លេយ៉ាលូដែលបានកើនឡើងខ្ពស់ កុំឱ្យហូរលិចទីក្រុង ។ ខ្យល់ព្យុះខាមិ បានបោកបក់មកកាន់ខេត្តហ្វូចៀន កាលពីថ្ងៃទី២៥ ខែកក្កដា បានធ្វើឱ្យពលរដ្ឋរស់នៅខេត្តនេះប្រមាណ៦៣ម៉ឺននាក់ ជួបការលំបាកយ៉ាងខ្លាំង ខណៈពលរដ្ឋជិតពាក់កណ្តាលក្នុងខេត្តបានចាកចោលផ្ទះពួកគេ ។ ក្រៅពីនេះ មានពលរដ្ឋយ៉ាងហោចណាស់១៥នាក់ បានស្លាប់ដោយសារការបាក់ដីនៅខេត្តហ៊ូណាន ភាគខាងត្បូងប្រទេសចិន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh0xvx89xdWnMkCkgxDBZwolWb4w0yKdvgfSDC9Z0fHMaK8A4FE8EpqadYFEZ7DhqO6vlwlOP5uPg2LjEo4193aO5qevh_doJWcQhpp0KQT5_tBi5QOXIpdadjBjGIp2y5F5VuqioCdHP7kPO1Ns2IBbi0-JVMTRkqxPVXQWCjY1_w1-2Gure8Ztbpu6Ze/s486/Screenshot%202024-08-03%20083119.png

 

ឈ្វេងយល់ពីគម្រោងអភិវឌ្ឍធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ!

0

កាលពីថ្ងៃទី ៣១ ខែកក្កដានេះ យោងតាមការបង្ហោះរបស់ ឯកឧត្តមអ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបង្ហាញនូវវីដេអូខ្លី និងរូបភាពមួយចំនួន ដោយភ្ជាប់មកជាមួយខ្លឹមសារថា «គម្រោងអភិវឌ្ឍន៍ធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ។ ទេសភាពវាលស្រែក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ7Z2zIVTINkXyN6_0MWIg_nEmifPXArA5opVNlLQRQYOuGwpz0PUQa0FM8PtA-NV1ZLX5GLg2IrFLWkteHL_fFdQh__7sfHDMHV_2iVLAkg3cTFnhwtTC07NJBOp7C9ZoS5d4XMs8fIFksNtF66-hBF72B0GfFckRCv5JnsCS4E-x8sSx5maY03eHNrNZ/s2048/453259668_1053736386114133_2256601628055562651_n.jpg

យោងតាមរបាយការណ៍ដែលបានគូសបញ្ជាក់កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះបានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ទទួលប្រភពទឹកមកពីតាមបណ្តាអូរ ស្ទឹង នៅតាមបណ្តោយព្រំដែនកម្ពុជា- ថៃ ដែលត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា៖ ប្រឡាយស្រោចស្រព និងដោះទឹកខ្នាតធំចំនួន ៦ខ្សែ មានប្រវែងសរុប ៩២,៦៥គីឡូម៉ែត្រ សំណង់ សិល្បការសរុបចំនួន ២០៨កន្លែង និងស្តារអាងទឹកចំនួន ៣ កន្លែង ( អាងពង្រ អាងវាំងហែង និង អាងកន្សែង) ព្រមទាំងជួសជុលទំនប់តភ្ជាប់អាងទឹកអូរខៃដន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJW_DwoAKm4zi0HIG6PsNOWFKqX38QyN7zWZZPVhbF2plo4tKxuqzkkwoR2nRZpe6dbaol0R4kScmVTBIzSww74Jum64Y-WFmPTD_0IkUVze6Hghfa36lfw2h0BocbWb5-5OA6aUVNf3V_5qzkrDwo5KA3tAKHxEQjMNYGRCn_FUVZZ51KF7vni-D8fuWC/s2048/453431981_1053736332780805_1698156479034856866_n.jpg

គម្រោងនេះ មានលទ្ធភាពស្រោចស្រព ផ្ទៃដីបង្កបង្កើនផលវស្សាសរុបប្រមាណជិត ២០ ០០០ហិកតា និងរដូវប្រាំង ៣៥០០ ហិកតាហើយប្រជាកសិករ ដែលអាចទទួលផលមានចំនួន ៤២ ២១៣ គ្រួសារ ស្ថិតក្នុងឃុំ-សង្កាត់ចំនួន១៧ នៃក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និង ក្រុងសិរីសោភ័ណ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyncfKzGDQj-8qEmonrjCm1o3u0Od2SeL9bQ4EXrrnpcgshWG15gqsrPl-whytGVYcON6CXUMYpXMl5GFmXBbNPJU2jbQmFx-Skdew3Jg_fbZrWzzFe_JMKI9O2P6ZZME-DRgmzIrqb_pBGm5DhyLWvOuilBibJdqH6iSN5SThCZEmBMtnSKoPTwo91mtZ/s2048/453537293_1053736376114134_1769756065020818766_n.jpg

សូមបញ្ជាក់ដែរថា គោលបំណងនៃគម្រោងនេះ គឺដើម្បីបង្កើនផលិតភាពកសិកម្ម ជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងបង្កើនប្រសិទ្ធភាពនៃប្រភពធនធានទឹក ក្នុងការធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ សម្រាប់ការបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ និង សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងកាត់បន្ថយបាននូវហានិភ័យបណ្តាលមកពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលនឹងក្លាយជាផ្នែកមួយដ៏សំខាន់ជួយលើកកម្ពស់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNsavdA4sfHbN4fJ7GdaDYC67MZJWEhyphenhyphenHWLLAtZ-bJE0jCtfwHuKMP_VZ51kWvB_j2Htrtq0DDK3-0XlBvzWWXu902Xp-DJ60BUu5k4ebzYeNGp-DPKIOY8IK5PWoUXfMk_tZGFV3Why2AElnQGc1J00qNwhwdppoDjYtG8aeHcCkKmfml9GCjk-Xhif1u/s2048/453596693_1053736339447471_2180457665478169435_n.jpgរូបភាព៖ អ៊ុំ រាត្រី