Home Blog Page 943

អ្នកវិទ្យាសាស្ត្របានរកឃើញថា ផែនដីរបស់យើងគឺមិនមានរាងមូលទេ!

0

ជាការពិតណាស់មនុស្សភាគច្រើនប្រហែលជាគិតថា ផែនដីរបស់យើងគឺមានរាងមូល នៅពេលដែលមើលពីចំនុចមួយនៃលំហ ទោះជាយ៉ាងណាការសន្និដ្ឋាននេះគឺមិនត្រឹមត្រូវនោះទេ។ យោងតាមការសិក្សាបច្ចុប្បន្នរបស់អង្គការ NASA បានរកឃើញថា ផែនដីរបស់យើងគឺមិនមានរាងមូលល្អឥតខ្ចោះនោះទេ ពោលគឺវាមានរាងជាពងក្រពើ ដោយសារតែកម្លាំង centrifugal ដែលបង្កើតឡើងដោយការបង្វិលថេររបស់ផែនដី ធ្វើឱ្យអង្កត់ផ្ចិតនៃភពមួយនេះប៉ោងនៅខ្សែអេក្វាទ័រ មានន័យថាផែនដីរបស់យើងគឺមានដុំពកតូចមួយ ដូច្នេះវាមិនមានរាងមូលល្អឥតខ្ចោះឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-wh-weS77O4CGTjBygpf6hEM1aelfQhG3gHYLB15BvqU7-eBJBV4nNH_39vgESdjXHtteeIkLspa6-9cswodiizLVHHM7cmRHIHzWD70rM9mwpQzlVsujgvVSjtLBZKig3Jq-CDZgKxKE-eWAnpJrxFffKxLLluuh3vSKhQKoRxabWjS4YeJnppDcZ6aJ/s1024/image_2024-08-05_09-52-47.png

នេះបើយោងតាមការចុះផ្សាយរបស់ National Ocean Service ក៏បានឱ្យដឹងទៀតថា ដើម្បីដឹងថាផែនដីពិតជាមិនមែនមានរាងមូល យើងត្រូវដឹងពីនិយមន័យនៃភពជាមុនសិន ពាក្យថាភពត្រូវតែមានរាងមូល ដូច្នេះវត្ថុដែលមានទម្ងន់លើសពី ១០ ទៅ ២៣ គីឡូក្រាមជាធម្មតាត្រូវបានគេចាត់ទុកថាជាភព ប្រសិនបើពួកគេបំពេញតាមលក្ខណៈវិនិច្ឆ័យផ្សេងទៀតដូចជាគន្លងច្បាស់លាស់។ ភពនានាបង្កើតនៅពេលដែលបំណែកនៃវត្ថុបុកគ្នាតាមពេលវេលានៅក្នុងថាស protoplanetary ជុំវិញផ្កាយ បង្កើតបានជាចង្កោមដ៏ធំមួយ។ នៅពេលដែលម៉ាស់កើនឡើង ទំនាញរបស់ភពថ្មីក៏កើនឡើងផងដែរ ដែលទាក់ទាញសម្ភារៈកាន់តែច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjan2849ZQrXNm5GQKp7bVb3pgZUXYLbm8YsMXktFITqFZ9beVkhUAIursSIh4AEr1LY-L3KBzErffkFk0icU3VNbGBGSYsq91R62iIBhArbMmz7I_3vCKgl2WADKSg0eVMBQNvcKOHcHXHuTcEuyoSSh_Ja1XFH7agPnEizGN6D3A44Uz2_-TNo2iBDO7o/s1046/image_2024-08-05_09-54-12.png

នៅពេលដែលម៉ាស់រលាយឈានដល់ទំហំចាំបាច់ ឥទ្ធិពលនៃទំនាញនឹងរលាយចូលទៅក្នុងវត្ថុរាងជារង្វង់ ជាហេតុធ្វើឱ្យភពផ្សេងទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យមានរាងមូលល្អឥតខ្ចោះ។ ទោះជាយ៉ាងណាអង្កត់ផ្ចិតនៃភពផែនដីរបស់យើងប៉ោងនៅខ្សែអេក្វាទ័រ ដោយសារតែកម្លាំង centrifugal ដែលបង្កើតឡើងដោយការបង្វិលថេររបស់ផែនដី មានន័យថាមូលហេតុដែលផែនដីមិនមានរាងមូលល្អឥតខ្ចោះដូចភពដទៃទៀត គឺដោយសារផែនដីជាភពមានជីវិត ខណៈដែលភ្នំកើនឡើងជិត ៣០,០០០ ហ្វីត និងលេណដ្ឋានមហាសមុទ្រដែលលោតលើកម្ពស់ ៣៦,០០០ ហ្វីត ជាហេតុធ្វើឱ្យខូចទ្រង់ទ្រាយរូបរាងរបស់ផែនដី។ លើពីនេះការប្រែប្រួលបន្តិចបន្តួចនៅក្នុងវាលទំនាញផែនដីក៏បណ្តាលឱ្យមានភ្នំ និងជ្រលងភ្នំអចិន្ត្រៃយ៍ក្នុងផ្ទៃមហាសមុទ្រលើសពី ៣០០ ហ្វីតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipAAA0bf-qFvznqgtR4-3EhpVD1xBppMW40x_OGIcZHFsMFIZJg7lsZhM16GtY3BQ_dA7hx9r7YUTDkF_hErZagTIi2uQ-K3vN5bLxYZDUpXuUP-CT1-2ySSDu0hcBtXZ0Vjv4tbZmt10gKP7QJYI4jXSO1sX-TGuT0V8mgh86IifIDCFoUbZyXoWZr1Yi/s1280/photo_2024-08-05_09-44-53.jpg

ទន្ទឹមនឹងនេះរូបរាងរបស់ផែនដីតែងតែផ្លាស់ប្តូរជាញឹកញាប់ ដែលការផ្លាស់ប្តូរនេះមានលក្ខណៈតាមកាលកំណត់ ដូចទៅនឹងជំនោរប្រចាំថ្ងៃ ដែលប៉ះពាល់ដល់ទាំងមហាសមុទ្រ និងសំបកផែនដី។ ពេលខ្លះការផ្លាស់ប្តូរគឺយឺត និងស្ថិរភាព ដូចជាការរសាត់នៃបន្ទះ tectonic ឬការងើបឡើងវិញនៃសំបក បន្ទាប់ពីផ្ទាំងទឹកកកដ៏ធ្ងន់មួយបានរលាយ។ ហើយជួនកាលរូបរាងរបស់ភពផែនដីផ្លាស់ប្តូរតាមរបៀបហិង្សា និងជាដំណាក់កាលអំឡុងពេលព្រឹត្តិការណ៍ដូចជាការរញ្ជួយដី ការផ្ទុះភ្នំភ្លើង ឬការវាយប្រហារដោយអាចម៍ផ្កាយជាដើម។ នេះមានន័យថាផែនដីរបស់យើងគឺពិតជាមិនមានរាងមូលនោះទេ ពោលគឺវាមានរាងជាពងក្រពើ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik6QZiSShQUfAjK3r3CG6yurngg57u_apNESl-sHcLBoL4BfWPCTsg0NusFC9lQnsvd0a7noa7yYlFqfIPJOjrYunePzBnV1HTXCVgbBnf03AR1IRLDEp_7Smyjvn5jZFw-4A5WLTxcSVaqLBCP-G6G3HVUrW7Vf4_Zk7ULMFNWcg1jBX3GsJxrMu1MeBl/s1200/photo_2024-08-05_09-43-39.jpg

ឈ្វេងយល់! ភាពខុសគ្នារវាងការប្រើពាក្យ “រាជធានី” និង “រដ្ឋធានី”

0

ពលរដ្ឋមួយចំនួន នៅតែច្រឡំពីការប្រើប្រាស់ពាក្យ “រាជធានី” និង “រដ្ឋធានី” ឱ្យត្រូវតាមអត្ថន័យ ដោយអ្នកខ្លះយល់ឃើញថា ពាក្យនេះមានន័យដូចគ្នា។

ពាក្យ “រាជធានី” និង “រដ្ឋធានី” ជាពាក្យ២ផ្សេងគ្នា និងមានអត្ថន័យខុសគ្នា។

ចំពោះ”រាជធានី” គេប្រើទៅលើប្រទេសមានក្សត្រទ្រង់រាជ្យគង់នៅ ជាក់ស្តែងដូចកម្ពុជា មានស្តេចគង់នៅ ហេតុដូច្នេះយើងប្រើប្រាស់ “រាជធានីភ្នំពេញ”។

ដោយឡែក “រដ្ឋធានី” គេប្រើសម្រាប់ប្រទេសឥតមានក្សត្រទ្រង់រាជ្យ។ ឧទាហរណ៍៖ ឥណ្ឌូណេស៊ី មានរដ្ឋធានីតាំងទីនៅ ទីក្រុងហ្សាកាតា៕

លម្អិត! ករណីមកពីដង្ហែទៀនវស្សា តែអកុសលក្រឡាប់រថយន្តនៅចង្កេះភ្នំ

0

នាល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ មានករណីក្រឡាប់រថយន្តមួយគ្រឿង នៅចង្កេះភ្នំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបណ្តាលឱ្យមនុស្ស២៩នាក់រងរបួស និងមានម្នាក់បានបាត់ង់ជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz06uS2vex7lL0l3hH1Aj3vIlyW5Bb-TCvu-9oEiWyy6SNgbuxn2IBGQccTC8dQ2dG_XpbhN4OrarJ5E1JZ1yQNtsy4G3PQFPxdV3-BFo7d7cMqEEtThSIlOWZAHEnSau_Y7ddw8ekKlhJP3SNEY9Nb-ofe33ymex7vIi53Hh2CpHYCx2FIVpy9P4-6CpT/s1280/453895550_913611764136494_3589784076935999900_n.jpg

រថយន្តនេះ ជាប្រភេទរថយន្ត២៥កៅអី ដោយធ្វើដំណើរចេញពីដង្ហែទៀនវស្សា ទៅវត្តលោកឪសួង តែអកុសលក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ ដោយ​ដាច់​ហ្វ្រាំង នៅតាមផ្លូវចុះពី ច្រកជាំស្រងាំនៅចង្កេះភ្នំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfJDdtgRh82p_muKQVEXlO_2zpouEXUU4VA15dadEcoPTyBxUgaOY5lJdiH_BaPdECGiCpgvnnLob6xgCbymvhFG5s2JPRbPuGEWuZf5cFDFjmCeKTVZT0FwxVaVIOZTZqBDXK8Sn1Ld1PMUO3S5V8MoDgTDzn0tXIlSQuJ5c89wyrhzGyNG_vfqPUw2Pb/s1063/453903018_913611950803142_3465957025512130048_n.jpg

ក្រោយកេីតហេតុកម្លាំងសមត្ថកិច្ច បានទៅជួយសង្គ្រោះយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងខេត្តមួយចំនួន និងមួយចំនួនទៀតបានបញ្ជូនទៅប្រទេសថៃ និងមន្ទីពេទ្យនៅខេត្តសៀមរាប៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlaE4V3_3cR5eoo4wA63fAvXYXtC5dYMwy5Y1fCdYtqH_Nr29Y2-KV_V4VsEVCQ2CRV0XavyDwzH3Ke_IoNvX0r-dj0wYkEcwqhV-vbZ6DncUdmIGvLI9uZIY4a8J5afN6TVBUJHqfwaDzU8PRvtRJsi3zxMdojPTZRMno1OtN48Llm32lkbiyeXuqwasW/s1280/453980164_913611777469826_1036683164939554990_n.jpg

 

វត្ថុ៣ប្រភេទគួរជ្រើសរើសទីតាំងដាក់ក្នុងផ្ទះឱ្យបានត្រឹមត្រូវទើបមានហុងស៊ុយ

0

នាឡិកា, អំបោស និងកញ្ចក់ គឺជាវត្ថុដែលយើងតែងតែឃើញក្នុងផ្ទះនីមួយៗ ។ បើតាមក្បួនហុងស៊ុយជឿថា វត្ថុទាំង៣នេះមានឥទ្ធិពលដល់លាភសំណាង និងទ្រព្យសម្បត្តិក្នុងគ្រួសារ ហើយត្រូវទុកដាក់វត្ថុទាំងនេះឱ្យត្រូវតាមទីតាំងរបស់វា ដើម្បីចៀសវាងជួបសំណាងអាក្រក់ ឬបាត់បង់ទ្រព្យសម្បត្តិ ឬមាសប្រាក់ ។

១-នាឡិកា ៖ គេជឿថា បើបានព្យួរនាឡិកានៅទីតាំងត្រឹមត្រូវ វានឹងជួយឱ្យម្ចាស់ផ្ទះអាចទាក់ទាញភាពរីកចម្រើន រុងរឿង ការងាររលូន និងបើកផ្លូវឱ្យទ្រព្យសម្បត្តិចូលផ្ទះ ។ ហេតុនេះ យើងគួរតែកុំព្យួរនាឡិកានៅទីតាំងដូចខាងក្រោម ៖

*កុំព្យួរនាឡិកានៅទល់មុខទ្វារចូលផ្ទះ ៖ កុំព្យួរនាឡិកានៅទីនេះឱ្យសោះ ដោយសារវាធ្វើឱ្យថាមពលល្អៗត្រូវបានបណ្តេញចេញក្រៅ ។
*កុំព្យួរនាឡិកានៅចំហៀងគ្រែក្នុងបន្ទប់គេង ៖ សំឡេងរបស់នាឡិកានឹងរំខានដល់ដំណេកម្ចាស់ផ្ទះ ហើយធ្វើឱ្យយើងមានអារម្មណ៍រសាប់រសល់ពិបាកគេងលក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMmxEOmpyHzTjFcHRU_-39kmSQ_cRT3MtGjCv6kP3u7-s0bTTAEj-hDlRa5u1om_a4Zs8ybtAXNweZdclkEEEuvY1aLyNCMZG7WQWJ3hiqA28xdHJyo1EBGo9LS8vIYA2g335QnFJZaBODbOPa6vCC9JLdZ-NoBqPTkkfawTqrBS7WKuYB3M1PDed48sSE/s1601/image_2024-08-03_16-20-23.png

២-កញ្ចក់ ៖ កញ្ចក់ជាវត្ថុមានន័យស៊ីជម្រៅតាមក្បួនហុងស៊ុយ ។ ការដាក់កញ្ចក់ក្នុងទីតាំងត្រឹមត្រូវមិនត្រឹមតែធ្វើឱ្យទីធ្លាទូលាយប៉ុណ្ណោះទេ ប៉ុន្តែគេជឿថា វានឹងជួយបង្កើនថាមពលវិជ្ជមានទ្វេដងឯណោះ ហើយវាផ្តល់ផលល្អដល់ការងារ និងសុខភាពម្ចាស់ផ្ទះផងដែរ ។ ប៉ុន្តែពុំគួរដាក់កញ្ចក់នៅទីតាំងខាងក្រោមនេះ ៖

*កុំដាក់កញ្ចក់ទល់មុខទ្វារចូលផ្ទះ ៖ ទ្វារចូលផ្ទះជាចំណុចទទួល និងស្រូបយកថាមពលវិជ្ជមានចូលផ្ទះ ។ ហេតុនេះ ការដាក់កញ្ចក់នៅបរិវេណនេះនឹងជំរុញឱ្យថាមពលវិជ្ជមានទាំងអស់ចេញក្រៅ ។
*កុំដាក់កញ្ចក់ទល់មុខជណ្តើរ ៖ នៅបរិវេណនេះចាត់ទុកថា ជាកំហុសយ៉ាងធ្ងន់ធ្ងរ ពីព្រោះគេជឿថា ជណ្តើរមានថាមពលមិនស្ថិតស្ថេរ ។ បើដាក់កញ្ចក់នៅបរិវេណនេះ បានន័យថា នឹងបង្កើនថាមពលអវិជ្ជមានទ្វេដង ។
*កុំដាក់កញ្ចក់ទល់មុខគ្រែ ៖ ការដាក់កញ្ចក់ទល់មុខគ្រែមានពន្លឺចាំងដល់គូស្វាមី-ភរិយាដោយផ្ទាល់ វានឹងធ្វើឱ្យបែកបាក់គ្រួសារ លែងលះ ឬឈ្លោះប្រកែកគ្នា ។ លើសពីនេះ នៅបរិវេណនេះបានបង្កើតថាមពលអវិជ្ជមានទៀតផង ដែលពុំល្អសម្រាប់សុខភាព និងលុយកាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSpEjH97_szOkYzJqKTm0W-ukdzYW9fHO1KUcR_JtvKWlNAw64SYKIdYER3l58ZjIv9YkzwTxirjbqumnzq5KTJy4-VyWqEct0HXtjKp35IF43q-Qx1De_aaCn26EirwePzPWt6C_oqNeQPEcNxyj2_090_ikgEq4Sc-GIKcROd42lHrn5lQisE1Hl7L41/s1500/image_2024-08-03_16-20-43.png

៣-អំបោស ៖ ក្រៅពីវាបានសម្អាតភាពកខ្វក់ហើយ តាមក្បួនហុងស៊ុយជឿថា អំបោសបានជួយបណ្តេញថាមពលអវិជ្ជមាន ឬរឿងមិនល្អចេញពីផ្ទះ ។ ហេតុនេះ ការទុកអំបោសនៅទីតាំងត្រឹមត្រូវជារឿងសំខាន់ណាស់ ។ យើងពុំគួរដាក់អំបោសនៅបរិវេណខាងក្រោមនេះទេ ដើម្បីចៀសវាងផលប៉ះពាល់អវិជ្ជមានដល់គ្រួសារ រួមមាន ៖

*កុំដាក់អំបោសនៅក្បែរទ្វារចូលផ្ទះ ៖ បរិវេណនេះនឹងរារាំងដល់ការហូរចូលទ្រព្យសម្បត្តិមកក្នុងផ្ទះ ហើយវានឹងប៉ះពាល់លាភសំណាងរបស់ម្ចាស់ផ្ទះ ។
*កុំដាក់អំបោសក្នុងបន្ទប់ទទួលភ្ញៀវ ៖ បរិវេណនេះនឹងធ្វើឱ្យថាមពលអវិជ្ជមានសាយភាយពេញផ្ទះ និងប៉ះពាល់លាភសំណាងទាំងអស់ក្នុងគ្រួសារ ។
*កុំដាក់អំបោសក្នុងផ្ទះបាយ ៖ វាមិនត្រឹមតែប៉ះពាល់ដល់ការចម្អិនអាហារ និងសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវានឹងនាំមកនូវថាមពលអវិជ្ជមានដល់គ្រួសារ និងការសាមគ្គីទៀតផង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgidEhuRuN7BOO2YUQzl-6TB_XU5HXzdg-Y5cKNInOP1HBmd7-iZdqbjRyTwmH9-fQTHEusRvL_z0rbCuZu3wUmBNHKkNOFd7FK7OG55sCL3hee8EVKO1WSjDa3mhmgPh32HpOlHneS_zEEsd_A4BgP8LUzOHKC68Nj3OWv12ZuAGKfHKIL7z6kxbLSQwEb/s3333/image_2024-08-03_16-21-08.png

រដ្ឋាភិបាលឡាវនឹងដំឡើងប្រាក់ឈ្នួលដល់ពលរដ្ឋមានចំណូលទាប

0

ប្រទេសឡាវ ៖ ក្រសួងការងារ សុខុមាលភាព និងសង្គមឡាវ កំពុងតែពិចារណាដំឡើងប្រាក់ឈ្នួលរបស់ពលរដ្ឋមានចំណូលទាប ដែលធ្វើការក្នុងផ្នែកផលិតកម្ម, សេវាកម្ម និងកសិកម្ម ដើម្បីឱ្យប្រាក់ខែរបស់ពួកគេអាចទប់ទល់នឹងការចំណាយប្រចាំថ្ងៃ ។ បច្ចុប្បន្ន ទំនិញគ្រប់ប្រភេទលក់នៅតាមផ្សារ និងសេវាកម្ម មានតម្លៃកើនឡើងខ្ពស់នៅទូទាំងប្រទេស ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvNCQ1P198oOYVceN0bvzjYtrFDrMkrerQPKgVRX3i3EyfHp2ztyIpG-AaegC_zHIJ4ZEq3T1opPKqGjZrztQT6DqLpD9mQDDNsvEMDOPEPR0axCbX-i87q94hdT37wtv0MoERTHws4ax5huZ1XZAKEc2bxrweb5BoMTgoWlhFTpScia_frwUyMWExpxXV/s1280/photo_2024-08-03_15-16-35.jpg

សារព័ត៌មានស៊ីនហួររាយការណ៍ថា រដ្ឋាភិបាលឡាវ និងអាជីវកម្មផ្សេងៗបានដំណើរការងារដោយប្រើប្រាស់ថវិកាមានកំណត់យ៉ាងខ្លាំង ហើយធ្វើឱ្យរដ្ឋាភិបាលឡាវព្យាយាមដោះស្រាយបញ្ហាតម្លៃប្រេងឥន្ធនៈ និងទំនិញកើនឡើងខ្ពស់ជាបន្តបន្ទាប់ ។ លើសពីនេះ ប្រាក់គីបរបស់ឡាវបានធ្លាក់ថ្លៃ ហើយវាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពពលរដ្ឋយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7axRbI4zZ0toON3QbvMVxf1bHBp_FR9H-8gKLtU7UQ2bJPCZkTFsJbGqB5ZmQOutSiO0Yrz5A9r76YDl_l9S4_dPJftErjSN6qh30woKtTgNyR7cnZAzaqBQztPcPk1wguvTZn55j5VtXVSRsgDb80GhoZV2_GreuDS-n3R-V4_SkBvjKJgmvlfPv-m87/s1280/photo_2024-08-03_15-16-36%20(2).jpg

ហេតុនេះ ក្រសួងការងារ, សហព័ន្ធសហជីពឡាវ ព្រមទាំងសភាពាណិជ្ជកម្ម និងឧស្សាហកម្មឡាវ បានធ្វើការពិភាក្សាគ្នាស្វែងរកវិធីដោះស្រាយបញ្ហាទាំងនេះ ដោយការដំឡើងប្រាក់ឈ្នួលដល់ពលរដ្ឋមានចំណូលទាប ។ ក្រៅពីនេះ ស្ថាប័នពាក់ព័ន្ធក៏បានពិភាក្សាអំពីការជួលកម្លាំងពលកម្មបន្ថែម និងជំរុញផ្នែកផលិត ជាពិសេស ក្នុងឧស្សាហកម្មការផលិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSgEDHLps3zQZiQbhrSBRJpH-2TeAqMMvX9WhMdsLbzAaQYG7TNsKdESWtGP6Dycvl3_XhUoRUmSydKSDpTPbzwdIIz4QipS4wHv_b4tH0claJQSygWztbDI9nm4ELHH8bEdoJ1b_YGicmCREW1OwULHGEBXHW0rCYlzGVMUz4mJsL_7FWSZ8-rYhmpN9i/s1280/photo_2024-08-03_15-16-36.jpg

ការពិភាក្សាគ្នានេះដើម្បីឈានទៅរកការដោះស្រាយបញ្ហាសម្រាប់ជាប្រយោជន៍ដល់និយោជិក, និយោជក និងផ្តល់ប្រយោជន៍ទូទៅសម្រាប់រដ្ឋាភិបាល ។ រីឯលទ្ធផលការពិភាក្សានឹងផ្ញើទៅទីស្តីការនាយករដ្ឋមន្ត្រីពិចារណាបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvrX70fMZu3sMSL6hK3DqFnuRhGjfo-f7ww-Folq2GI9MrlLPrTTwLbUzYi17jjpBChO2sEz6gpB4domSTtbYc1EQCHf5l0Mgp-lYYKdgDanwaOr5qdr1AH00Xd3e_zuVZdRyz4CqtykqA_1ddb883fLjwYzvDN8Pdo9ZffT6_3wYuz0xYDf_aT33n38Pl/s1280/photo_2024-08-03_15-16-37.jpg

គេសង្កេតឃើញថា ពលរដ្ឋឡាវតែងតែត្អូញត្អែរក្នុងបណ្តាញសង្គមថា ការធ្វើការនៅប្រទេសឡាវទទួលបានប្រាក់ខែតិចខ្លាំង បើធៀបនឹងប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ដូច្នេះហើយ ទើបពលរដ្ឋឡាវរស់នៅតាមជនបទសម្រេចចិត្តចាកចោលស្រុកកំណើតទៅធ្វើការនៅក្រៅប្រទេស ដើម្បីផ្ញើប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារ ៕

ស្ងាត់ៗ! ជប៉ុន ជួយសាងសង់មន្ទីរពេទ្យព្យាបាលជំងឺមហារីកកុមារតម្លៃជាង១៣លានដុល្លារ

0

អង្គការបេះដូងជប៉ុន កំពុងជួយសាងសង់មន្ទីរពេទ្យព្យាបាលជំងឺមហារីកកុមារព្យាបាលជំងឺមហារីកកុមារឥតគិតនៅក្នុងខេត្តកណ្តាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYCd_glBKsH18B9dwWXi9iP4EVPP51AyYu1VcgMgEaolrbQVViPtitO6_E2EGNtSKA8v2Pvy96fiaJgUNOwEz2mqm5EbiJcxdhPfq89ZLeqsSvrmrCcSkxwqG7lEDaa83xVCQCB6z_uE7vImgXf3cfviVdMEDtOclhXzinxFpD29jM3Q6cwGSpRB0jfzEP/s1200/image_2024-08-03_15-05-18.png

លោកវេជ្ជបណ្ឌិត ហ៊ីដេតូ យ៉ូស៊ីអូកា(Hideto Yoshioka) ជាស្ថាបនិកអង្គការបេះដូងជប៉ុន និងជាវេជ្ជបណ្ឌិតឯកទេស វះកាត់ជំងឺកុមារ បានឱ្យដឹងថា៖”មន្ទីរពេទ្យថ្មីនេះ នឹងត្រូវបានសាងសង់ឡើងដោយមានកម្ពស់ ៣ជាន់ មាន១០០បន្ទប់ ក្នុងនោះមាន ៤បន្ទប់ ជាបន្ទប់វះកាត់ដែលប្រើរយ:ពេល ១៥ខែក្នុងការសាងសង់ ហើយគ្រោងនឹងបើកដំណើរការ នៅខែតុលា ឆ្នាំ២០២៥”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcl75gx0ZG0k0L7RqKBPq45r_l0Xftht8nuJAcpZXl-b1nA0Jsyc1OpbXZcOvDqJnuMIWP5PlGzn0HJHRnaxgnvT_e3JyNJhY6dH1aDONtKoDmiJ5zkISywDXjHA9gV6Vjmui7zGDZz8QYLj7FSPGQnDNdsvd4k7yxJ3lg5TeYHkdjxnMroJgtu4mHlYF_/s1200/image_2024-08-03_15-05-23.png

លោកលោកវេជ្ជបណ្ឌិត ក៏បានសង្កត់ធ្ងន់ថា៖”អង្គការបេះដូងជប៉ុនទទួលបានការជួយជ្រោមជ្រែងយ៉ាងកក់ក្តៅដោយផ្អែកលើទំនាក់ទំនងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជារហូតមកដល់ពេលនេះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihXfoWTDrarJIK_ZeTF1NsUQZOWKYZisGOArsFvbBtwhIyVUBnIcVgF8bc9_SIIz0WC3K_fj95aC0vnQtOxGvrnnJwWDLL9cBxX4JWOmEZr8Mo4Ij6Hk6pAPtwrhQiY8a6U_fi84AvWOndceFWv0tgrnvh4R10gpbz_t6BjHzkMhMSQrNgXLmKj-mV6Nkc/s1200/image_2024-08-03_15-05-31.png

គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យព្យាបាលជំងឺមហារីកកុមារនេះ ចំណាយប្រមាណ១៣លានដុល្លារ មានអគារមានទំហំ ៨ពាន់ម៉ែត្រការ៉េ កម្ពស់៣ជាន់ ១០០បន្ទប់ ជាមួយបន្ទប់វះកាត់ចំនួន ៤ គ្រែសម្រាកសរុបចំនួន ២០០ ដោយប្រើប្រាស់បុគ្គលិកប្រមាណ១០០នាក់៕

សង្ស័.យមានបញ្ហាល្អក់កករ! ម៉ានីន ម៉ាដាម ឆដា និងម៉ាដាម ដា ចេញមកបង្ហោះសារប្លែកៗ

0

ឡុង ម៉ានីន គូស្នេហ៍តារាចម្រៀង ថុល សុភិទិ ដែលជាអ្នកជំនួញអនឡាញល្បីឈ្មោះ ម៉ាដាម ឆដា ហៅ Ah Pop ដែលជាដៃគូជំនួញស្និទ្ធស្នាលជាមួយគ្នាបានចេញមកបង្ហោះសារប្លែកៗ។ ខណៈ ម៉ាដាម ដា ក៏បង្ហើរមួយប្រយោគទៅកាន់ ម៉ាដាម ឆដា។ ឃើញដូចនេះអ្នកលេងបណ្តាញសង្គមផ្ទុះការសង្ស័យថាអ្នកជំនួញអនឡាញទាំង៣រូបទំនងជាមានបញ្ហាល្អក់កករជាមួយគ្នា។ ស្របពេលអ្នកទាំង៤ទាំងប្អូនស្រី ម៉ានីន លែងបង្ហាញការស្និទ្ធស្នាល ចំណែកនៅថ្ងៃខួបកំណើតកូនស្រី ម៉ាដាម ដា ពុំមានវត្តមាន ម៉ានីន និងប្អូនស្រីចូលរួមឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj63-SZnreSdzh0HucmAv5EeZatUCjnZQV1jexhRwSdA8SXT3Az8kX2ysLa8ZZTDmcAN4YnTIWgTx-J_Ish9sA637fKkN5nltKCIzr509NhOXP9-AYfLktccrnQojH1KSKfWNRK0bVz3bsfE0YYJ2wiOwIqhjHZRW34OIk3H2E6JTjPea9WK76ZPm9SSoEI/s2048/image_2024-08-03_09-43-29.png

គេចាំបានថាកាលពីខែធ្នូ ឆ្នាំ២០២៣ អ្នកជំនួញអនឡាញល្បីៗ៥រូបមានជម្លោះផ្ទុះកក្រើកយ៉ាងខ្លាំងពេញបណ្តាញសង្គមរហូតឈានទៅដល់នាំគ្នាទៅស្បថនៅមុខព្រះអង្គដងកើទាំងយប់ជាមួយពាក្យសម្តីសាហាវៗវិនាសរៀងៗខ្លួនខណៈមិត្តភាពរបស់ពួកគេជាមិត្តរាប់អានគ្នាដល់ទៅជិត១០ឆ្នាំ។ ក្រោយពីមានបញ្ហាចម្រូងចម្រាសបែបនេះមិត្តភាពរបស់ពួកគេនៅសល់៤នាក់ដែលមានដូចជា ឡុង ម៉ានីន គូស្នេហ៍តារាចម្រៀង ថុល សុភិទិ និងប្អូនស្រី ឡុង ម៉ានិច្ច ម៉ាដាម ដា និងម៉ាដាម ឆដា ហៅ Ah Pop ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBeBSmqBQ7HVm_UcwoR5zERw7-3tZpgLDTfIUhFebjG88XO1LXNd9uYJfSgrTVaWTjJrXI4Qbt2gvUKS9n0yJovGflLlSb44jiMn0mvSX33wwPTKy6EYvcPAyI0X9o4tvOE5nCFYWN8sySxT1w1XFH-_VdaF_-Jgt3UsLkZiogyvaLHFSTwqv5WsDhlyvL/s2048/image_2024-08-03_09-43-30.png

យ៉ាងណាមិញ ថ្មីៗនេះអ្នកគាំទ្ររបស់ពួកគេផ្ទុះការសង្ស័យថាទំនាក់ទំនងអ្នកទាំង៤ទំនងជាមានបញ្ហាល្អក់កករ ដោយសារតែគេបានឃើញ ម៉ានីន ចេញមកបង្ហោះមួយប្រយោគ។ ចំណែកឯ ម៉ាដាម ឆដា និង ម៉ាដាម ដា ចេញមកបង្ហោះដូចគ្នា។ នៅលើគណនីបណ្តាញសង្គមរបស់ ម៉ានីន បានចេញមកបង្ហោះនៅល្ងាចថ្ងៃទី១ សីហា ថា «បបួលឯងឱ្យស្អប់គេឱ្យខឹងគេ ដល់ចុងក្រោយទៅផ្អែមល្ហែមជាមួយគេ…អ៊ីវ Bye Bye »។ ម៉ានីន ក៏បានបន្ថែមដោយអារម្មណ៍ហួសចិត្ត មើលចិត្តមនុស្សមិនធ្លុះមិនដឹងថាគេក្បត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1JhZcSUECm_ePWmQu0B8C154yhZoIH0a1Ztc6bHRk7CRUaGLJUWl2tKNR7xKf9iRwSjb53-pBYWKj0gRB_iCkrUpw4XQNYuVBdlI-wq9gUsB2vIDIK5_AglC_xoTnUOcx9AwyHRporHgvpUx_nLS95Jb-hnyFT9pkaKzyZAQt_LaRa2C7cTjs_URduJnh/s2048/image_2024-08-03_09-43-39.png

ក្រោយពីអ្នកជំនួញអនឡាញរូបនេះបង្ហោះនូវពាក្យពេចន៍ខាងលើ ២ម៉ោងក្រោយហើយគេបានឃើញ ម៉ាដាម ឆដា បានបង្ហោះប្រយោគដែរថា «និយាយអឺ អើ តែគ្នាអែងមានបញ្ហាបែកាណុងមករកអញ»។ ម៉ាដាម ឆដា បានបង្ហោះរូបគ្រួសារដោយបានដាក់ខ្លឹមសារថា « រាល់ថ្ងៃសុំជាជាប្រពន្ធល្អ ម្តាយល្អ គឺគ្រប់គ្រាន់ហើយ គ្មានបក្ខគ្មានពួក គ្មានការខ្វល់អ្នកណាជាងខ្លួនទៀតទេ អ្នកណាសាងអីទទួលខុសត្រូវរឿងនឹងទៅ ឆ្អែតហើយរៀងហើយ លះបង់ចេញមុខការពារព្រោះស្រលាញ់មិនខ្វល់អ្វីទាំងអស់ ចុងក្រោយគេធ្វើតួឯក ខ្ញុំអ្នកចេញមុខតួអាក្រក់ត្រូវគេស្អប់មួយរំពិច បទពិសោធន៍ជីវិត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJBiWgYhAjX18-tYEHtoOYhuzNAvSHYfdKHwlO1LTWnb0yb6SY1Y8V5dprKvfMB9FB-LnJ5a2s_RGC27CJDASNOLUvPLJQHbdYDosY2dtI63K0HG1bbd_2jbkC0Bvqmu4B0FQ4z0m9OFDwyo3OndFr5sOtHx7eqag9diqq8CeYdj4Eh0v8GgDYzD9bF-2o/s2048/image_2024-08-03_09-43-41.png

ងាកទៅកាន់ម៉ាដាម ដា វិញ ថ្មីៗនេះក៏មានរឿងអាស្រូវជាមួយតារាសម្តែង ប៊ឺរី ដូចគ្នា ប៉ុន្តែគេបានឃើញអ្នកជំនួញរូបនេះចេញមកបង្ហោះរូបភាពជាមួយ ម៉ាដាម ឆដា ថា «បងប្អូនពាក្យនេះមានន័យណាស់ គាត់គឺកាដូហើយគាត់យល់ពីខ្ញុំគ្រប់យ៉ាង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilMdekHpZQFT4ez_7uffg8AQNN_YxHI1Mwjjto3c2L1tKhRKzJaxdn1KGienpKq1l8xaZheuFS7rVFaa-VR-a2zp2RovTKOXa9pgD3E9nwNcN5DdPD61S_zHlnYg_LSQZDXwcyGJ0nRzvSgpkmo8ZQCtTf1unhfFAHUasMg6Iw5oPvSwH0c1Q0BVuhQzc8/s2048/image_2024-08-03_09-43-36.png

ការបង្ហោះសារប្លែកៗពីអ្នកជំនួញអនឡាញខាងលើបានធ្វើឱ្យមានមន្ទិលសង្ស័យថាពួកគេទំនងជាមានបញ្ហាល្អក់កករជាមួយគ្នាស្របពេលដែលរយៈពេលចុងក្រោយនេះគេមិនបានឃើញពួកគេដើរជាមួយគ្នា ខណៈថ្ងៃខួបកំណើតកូនស្រីម៉ាដាម ដា ក៏ពុំឃើញវត្តមាន ម៉ានីន និងប្អូនស្រី ចូលរួមដូចគ្នា៕

 

 

 

កម្ពុជាទទួលបានផលប្រយោជន៍អ្វីខ្លះ នៃការសាងសង់ព្រែកជីកហ្វូណនតេជោ

0

ផ្លូវទឹកព្រែកជីកហ្វូណន-តេជោ មានប្រវែង ១៨០គីឡូម៉ែត្រ ដោយរាប់ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហុីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq73nH32jMlyEUfFjx4BUbeqvECCPmY82NAGm2G8NvnHBkSt9akPHEbNJyMvMoEXgR9Ld6O0X9vRmcDCh0LyOptbzj0L_BtUL8UWduc8OLOGGSohqXQzXlasz-Z_NP6Yjtuvd4vSW4noHpHYCirVt4FG31XfK13bUWIEY_-7TVdREgArX09jC6gAtnHHm_/s1024/image_2024-08-03_14-35-34.png

គម្រោងព្រែកជីកនេះ មានតម្លៃ១៧០០លានដុល្លារ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOe1dkZ0vAGmLUvua6ChjavcwZFozigK2dC9y_O7emD8ppFFVeOEiWfkrZ7Eq8DrUQlf4U-qWZkaWBKDMRTD7ct2Wv5eushOW_qyA61SRueUjM8ffC1EU4MpWD0hpW9jSGalpPzyWyiQSTfHX6SprUQIWZ-4YUk5m7sZhNUi8RFCH7vxh7TcPidzd-OGlV/s980/image_2024-08-03_14-35-39.png

បើតាមប្រសាសន៍សម្តេចតេជោហ៊ុន សែន បានលើកឡើងថា គម្រោងព្រែកជីហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍សំខាន់ចំនួន៤ រួមមាន៖

  •  ព្រែកជីហ្វូណនតេជោជាផ្លូវដឹកជញ្ជូនក្នុងស្រុកដ៏សំខាន់តភ្ជាប់ទៅសមុទ្រ ដែលមានកម្រៃសេវាដឹកជញ្ជូនទាប។ ជាផ្លូវដឹកជញ្ជូនប្រទាក់ក្រឡារវាងផ្លូវគោកនិងផ្លូវទឹក ដែលទាក់ទាញអ្នកវិនិយោគអោយមកធ្វើធុរៈកិច្ច។
  • ព្រែកជីហ្វូណនតេជោនឹងក្លាយទៅជាប្រព័ន្ធស្រោចស្រពនៅតំបន់ទិសនិរតីនៃកម្ពុជា ដែលមានខេត្តកណ្តាល តាកែវ កំពត និង កែប ឆ្លើយតបការខ្វះទឹក ហើយផ្តល់លទ្ធភាពអោយកសិករអាចធ្វើស្រែបានពី២ទៅ៣ដងក្នុង១ឆ្នាំ។
  • https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1TODHhQOMnBt14Zip43ob2j-oEYMos2r5cHFzmQeiJGE6clrW51SdJ-mi0C0enIx19QW8Cj07XqBcHdJBnzLGGAkQu3p_OEWL8BGThEchYKMGDlJO-38NPAtvKSsLGOSkArrGYWuXVYnIgdK5X0IgbwlZ3pkxFc9fs4O7M6ikEya9fvikBIbaoxc-mfWN/s768/image_2024-08-03_14-35-45.png

  • ព្រែកជីហ្វូណនតេជោ នឹងជួយរំដោះទឹកជំនន់នៅទិសនិរតីនៃកម្ពុជា ។
  •  ព្រែកជីហ្វូណនតេជោ នឹង ជួយបង្កើតវារីវប្បកម្មកាន់តែប្រសើរ។
  • https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD2i_6GEb41Zx2zrlzxSli0UT414tfv7onT7SxxhheCRpdaBoiipAE-WOPR2KT6L6OyJUUV1jTp6sx9VICybkUr0GKIcIWZ0Gt1eEdM-mgXgzC5c0aEwihVP4FmR1C58z0aU4fZCNk61IxXJhVhPxJ14UCJnRP4tI4NBub5kt_wIG7sYUQRvBA_1MRF9BJ/s1280/image_2024-08-03_14-36-20.png

 

ឆ្ងល់ទេថា ហេតុអ្វីនៅឥណ្ឌាមនុស្សប្រជ្រៀតគ្នាធ្វើដំណើរតាមរថភ្លើងច្រើនម៉្លេះ?

0

ប្រទេសឥណ្ឌា ៖ មនុស្សភាគច្រើនបានជ្រាបហើយថា ឥណ្ឌា គឺជាប្រទេសមួយមានចំនួនពលរដ្ឋច្រើនមហាសាលលើពិភពលោក ហើយចំនួនពលរដ្ឋដ៏ច្រើននេះ ធ្វើឱ្យរដ្ឋាភិបាលឥណ្ឌាត្រូវដោះស្រាយបញ្ហាផ្សេងៗជានិច្ច ។ បញ្ហាមួយក្នុងចំណោមបញ្ហាទាំងអស់ដែលតែងតែកើតឡើងនោះ គឺការប្រជ្រៀតគ្នាធ្វើដំណើរតាមរថភ្លើងរបស់អ្នកដំណើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7voB4swetVs6SxLivSUSnKXay3EUqxdxuY6tUlyT1Ct5Qq8ViqTJPHcds1JmtxXvN7_QFompuiODgHociuMQ3sb7GfCm5NltYUr5J-kHsEeUzFZ5rX53Cg9Cy1nK-b-tSCXOtVUolY_u455Q71VC6pJdXv77hYnRQwBLKyb53AvtLp1HXskvOJS-exY0i/s1136/image_2024-08-03_13-54-03.png

រថភ្លើងនៅឥណ្ឌាត្រូវបានគេស្គាល់ច្រើន និងល្បីល្បាញពេញពិភពលោក ដោយសារតែមានអ្នកដំណើរច្រើនលើសលប់ ជាពិសេស នៅពេលពួកគេមានការប្រញាប់ ។ រថភ្លើងទាំងនេះអាចដឹកអ្នកដំណើររាប់លាននាក់ក្នុង១ថ្ងៃ ពីព្រោះពលរដ្ឋឥណ្ឌាភាគច្រើននិយមជិះរថភ្លើង ដូចជា ៖ អ្នកនៅតំបន់ជនបទ ខណៈការដឹកជញ្ជូនអ្នកដំណើរតាមមធ្យោបាយផ្សេងមានកំណត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyM1NWliQX4ZWK6y7bNYHcM_YVA8EU7bKe3oFeJ0tguGk0ON9pZUfC_n8MucQz8KF3x81Up9_8uiA0bJDu7hbHjYEKfbESOMEsYKEohCDy1yp0uTupgB6kToEBj13UE9D6Hbw7tgZACCOQcz-AhgyANMZdyWowMhfCkeCh3ec_buN1MpOahEH4wvKlPgdn/s640/image_2024-08-03_13-55-12.png

ពេលថ្ងៃឈប់សម្រាក ឬថ្ងៃបុណ្យជាតិសំខាន់ៗ គេឃើញថា រថភ្លើងនានាចង្អៀតខ្លាំងណាស់ ហើយអ្នកដំណើរពិបាករកកៅអីអង្គុយ ។ ហេតុនេះ អ្នកដំណើរខ្លះត្រូវឈរក្នុងរថភ្លើង, ឈរក្រៅរថភ្លើង, ឈរនៅក្បាលរថភ្លើង ឬអង្គុយលើដំបូលពពាក់ពពូនគ្នា ហើយវាធ្វើឱ្យពួកគេប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ។ ប៉ុន្តែការជិះរថភ្លើងពពាក់ពពូនគ្នាបែបនេះ គឺជារឿងធម្មតានៅឥណ្ឌា ពីព្រោះក្នុង១ថ្ងៃៗ មានអ្នកដំណើរជាច្រើននាក់ត្រូវការជិះរថភ្លើង ទើបធ្វើឱ្យកៅអីអង្គុយលើរថភ្លើងនីមួយៗមិនគ្រប់គ្រាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf4N0Pt6a1Z7WZx-TC8c5I5uwYQHfFZqfH4HKUG72Xuo3_sm_qlEPJuc6aUUmOozhybm3emZsw6HFCixzsHK3ybA8SHLKgQ_hFviItg9o6Ud7Yy-ADcbqodVD9diSEbLYQ_99UJ-yUemz2kRZtUFEOw5herb7YH4MSNQNdJrlcvemOZv530kG2FfIdSxUM/s1200/photo_2024-08-03_13-52-28.jpg

រដ្ឋាភិបាលឥណ្ឌាបានព្យាយាមដោះស្រាយបញ្ហាការធ្វើដំណើរតាមរថភ្លើងប្រជ្រៀតគ្នានេះរហូតមក ដូចជា ៖ ការបង្កើនចំនួនរថភ្លើង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស ។ ទោះយ៉ាងណា ដោយសារមានអ្នកដំណើរជាច្រើនចាំបាច់ត្រូវជិះរថភ្លើង វាធ្វើឱ្យការជិះប្រជ្រៀតគ្នានេះនៅកើតឡើងបន្តទៀត ហើយរដ្ឋាភិបាលឥណ្ឌាពុំអាចដោះស្រាយបញ្ហានេះបានឆាប់ៗឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU-bLtm5AzZVX1DY-4KT747lQZpKdTuRT4xK0wim1o8KN3j1RkF7nyVz0LHsS-gN3StxjO4ceL8J3pIeredNc02Uj0wDriBvVPqLDuSxUIlCFb6KjE-1F-d2aSC2AuDHdC40HwoiQQTdvq4prU-RDotrlqI7j47hBI6QMJBEDmzCgWpY2aINiYcK34xJQ7/s1280/photo_2024-08-03_13-52-29%20(2).jpg

បើយើងមានអារម្មណ៍ធុញទ្រាន់ជាមួយការធ្វើដំណើរស្ទះចរាចរណ៍ខ្លាំងតាមផ្លូវ ឬធុញទ្រាន់នឹងការតម្រង់ជួរ Check in នៅអាកាសយានដ្ឋាននោះ យើងអាចគិតឡើងវិញ បើបានសាកល្បងជិះរថភ្លើងណែនខ្លាំងនៅឥណ្ឌា ។ គេចាត់ទុកថា ឥណ្ឌាមានបណ្តាញផ្លូវដែកធំលំដាប់ទី២ លើពិភពលោក ហើយក្នុង១ថ្ងៃៗ មានពលរដ្ឋឥណ្ឌាធ្វើដំណើរតាមរថភ្លើង ប្រមាណ២៣លាននាក់ ។ ដូច្នេះ វាពុំចម្លែកទេ ដែលរថភ្លើងនៅឥណ្ឌាណែនដល់ថ្នាក់នេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL0OyDe6S_7T66gNNKN07bPUpYJZcAdFveTgJyhNc_WFYdTfoGM9AFdk_YrBnppp9Oib3GHdq4t-YMEKFDgbH1qCHQrIeF4w8GcS04u5LkwO7fvCqhKvNlGkePqZ8qgXuRc83Ei23exqrf7kUBpAEuZhgH67Xm0dLKkn6rZvqnEjGNWXZKB-bjnsGn8Omh/s1280/photo_2024-08-03_13-52-29.jpg
រថភ្លើងនីមួយៗរបស់ឥណ្ឌាមានសភាពចាស់បំផុត បើធៀបនឹងរថភ្លើងលើពិភពលោក ដោយសាររថភ្លើងទាំងនេះត្រូវបានផលិតតាំងពីឆ្នាំ១៨៥៥ មកម៉្លេះ ។ ប៉ុន្តែរថភ្លើងចាស់ៗនៅតែបន្តរត់លើផ្លូវដែករហូតដល់បច្ចុប្បន្ន ចាប់ពីទីក្រុង New Delhi ទៅកាន់រដ្ឋ Rajasthan ។ ក្នុង១ថ្ងៃ នឹងមានរថភ្លើងចេញដំណើររហូតដល់១១.០០០រថភ្លើង ។ ក្រៅពីនេះ ឥណ្ឌាមានបុគ្គលិកធ្វើការផ្នែករថភ្លើងច្រើនបំផុតលើពិភពលោក គឺស្មើនឹង១លាន៤សែននាក់ ៕

បានល្បីវា.យឫ.ក? នារីលក់ទឹកផ្លែឈើនៅថៃទទួលរងការរិះគ.ន់យ៉ាងខ្លាំងដោយសារតែបញ្ចេញច.រិតបែបនេះ

0

នារីដ៏ស្រស់ស្អាតម្នាក់ដែលលក់ទឹកផ្លែឈើស្រស់ៗនៅផ្សាររាត្រីប្រទេសថៃល្បីល្បាញកន្លងមកនេះកំពុងល្បីពេញប្រព័ន្ធអ៊ីនធឺណិតប៉ុន្តែមិនមែនជារឿងល្អដូចពីមុននោះទេប្តូរពីមានអ្នកស្រលាញ់ចូលចិត្តត្រូវគេរិះគន់កប់ៗមាត់។ ការរិះគន់ទៅកាន់អ្នកលក់រូបស្រស់នេះដោយសារតែនាងបញ្ចេញអាកប្បករិយាមិនល្អមិនរួសរាយដូចជាពេលមុនដែលល្បី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHZVg_xiiTX9rZFUd6R-IDVEYAIKesXA5XUB5wn6Q8MrRr5P7ir6WGJCetmtbDVLaV9r8DglxpL3htVKYj6L5YUVO9vfLjkdRYpK_cpCXMYEBOkrH2XsTLD2eKJ1aj-2mT01RwkYmGxRlkiziw75SdTbxrg4s7PuQ06B3uAQa0_zjcIA8YXGS3ToLa1fXX/s896/image_2024-08-02_16-39-10%20(2).png

អ្នកមកលេងបាងកកញឹកញាប់ប្រហែលជាធ្លាប់ឮពីអ្នកលក់ទឹកផ្លែឈើថៃដ៏ពេញនិយមមួយរូប ហើយតូបរបស់នាងមានទីតាំងនៅក្នុងផ្សាររាត្រីមួយកន្លែងនៅប្រទេសថៃ។ អ្នកលក់រូបនេះត្រូវបានគេដាក់ឈ្មោះថាជា«នារីទឹកផ្លែឈើដ៏ស្រស់ស្អាតបំផុត» ។ រូបនាងល្បីល្បាញឆ្នាំ ២០២២ ដោយទាក់ទាញចំណាប់អារម្មណ៍របស់អ្នកស្រុកមិនត្រឹមតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងភ្ញៀវទេសចរដែលនឹងធ្វើដំណើរទៅផ្សាររាត្រីគឺចង់ឃើញនាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgICZY-EzkrnHndAaNlEE8ud5m5DiLw8UhLdUwsm2qR_gYyXSRpXGst_E6GUHJHSFpTkPn6vI9MBgos7e3bKd3mzqavRhb0Jt_mC88cMx1jPO1eAwQINGAhyphenhyphen-324vPJpVzd7bn6-GzEd7gbi_0Wr5npeZGqthjw1MGRwF9GkXJkGOtn3g8EVxPa-URjOIZI/s1808/image_2024-08-02_16-39-11.png

អ្នកលក់ស្រស់សោភារូបនេះបានបង្ហាញមុខនៅក្នុង vlogs និងមគ្គុទ្ទេសក៍ទេសចរណ៍ជាច្រើន ដោយមានរហស្សនាមថា «Watermelon Lady» បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់នាងឡើងសន្ទុះខ្លាំងពេញប្រព័ន្ធផ្សព្វផ្សាយសង្គម។ យោងតាមរបាយការណ៍ នាងត្រូវជួលអង្គរក្ស ដែលពេលខ្លះឈរជើងនៅតូប ដើម្បីការពារនាងពីអ្នកគាំទ្រដ៏ក្លៀវក្លា ដោយសារតែប្រជាប្រិយភាពដ៏លើសលប់របស់នាង។

ទោះជាយ៉ាងណាក៏ដោយ អ្នកលក់រូបនេះ ថ្មីៗនេះបានទទួលរងការរិះគន់ចំពោះ «អាកប្បកិរិយាមិនល្អ» និង «មិនរួសរាយរាក់ទាក់» របស់នាងចំពោះអ្នកដើរផ្សាររាត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzTwSFWeDix4tYjFaglW8Cei0spmYk8kaRs9_oBywSIYnhAZFFt78cYaQoq3jL2rZ6RkNvfjzAFSehzJ6RKLBz711dwtgR1L2p-vqXCZDtrgUjjp0NezjFzRX4BlmylTNFtg1Of2FeAgiKDJQl83pQ-v4uf7SmF4MSwqZ_N6m4-xStVEuFf-XvOxj3TERR/s1078/image_2024-08-02_16-39-12%20(2).png

យោងតាមការខឹងសម្បាររបស់អ្នកលេងអ៊ិនធឺណិតមួយចំនួន បានលើកឡើងថា អ្នកលក់ ទឹកផ្លែឈើរូបនេះ លែងអនុញ្ញាតឱ្យអតិថិជនដែលមិនទិញថតរូបនាងទៀតហើយ។ អ្នកដែលចង់ថតរូបនាងគឺតម្រូវឱ្យបង់ប្រាក់យ៉ាងតិច ១៥០ បាត (ជាង៤ដុល្លារ) សម្រាប់ទឹកមួយកែវ មុននឹងសុំរូបថត។ គេថានាងនឹងបង្វែរទៅរកអ្នកដែលមិនមែនជាអតិថិជន ប្រសិនបើនាងប្រទះឃើញពួកគេព្យាយាមលួចថតរូបនាង។ ក្នុងករណីខ្លះ ពួកគេក៏នឹងត្រូវបានអង្គរក្សរបស់នាងដេញចេញដែរ។ មនុស្សជាច្រើនបានបន្ថែមថា អាជីវកម្មរបស់តូបនេះលែងមានភាពអ៊ូអរដូចពីមុនទៀតហើយ ដោយមានអតិថិជនត្រឹមតែមួយជួរប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1OIUxSMwuJJaLq6rQXDldF2uWY02-HJ7vC1cWnD8cEqAN0hgFqVvENymutnyapjZjUG4a0PGRGVy6DkofPcpimYy2wt0mZlgWp8rijyUXQXqzvN9vCweybMJqkMra0S-nZXIYsUhxRq9EW5O2DCVlsMohiEXea9QWdyCLY3pEClMPvc6Qm2zQRudVTQvc/s1280/image_2024-08-02_16-39-13.png

អ្នកលេងបណ្តាញសង្គមបានចង្អុលបង្ហាញថា គេនៅទីនោះ១០នាទីប៉ុន្តែមិនបានឃើញនាងញញឹមម្តងឡើយ។ អ្នកខ្លះថា តម្លៃភេសជ្ជៈរបស់នាងទោះបីល្បីតាមបណ្តាញសង្គមតែ ថ្លៃពេក បើធៀបនឹងតូបផ្សេងទៀតដែលមិនសូវពេញនិយម។ អ្នកផ្សេងទៀតថានាងធ្វើគោលនយោបាយថតរូប ដោយមនុស្សជាច្រើននិយាយថានាងមិនស្វាគមន៍ និងរួសរាយរាក់ទាក់ដូចនាងពីមុនទេដោយសារតែភាពល្បីល្បាញបានឡើងដល់កម្រិតកំពូលពេក៕