Home ព័ត៌មានជាតិ បើលិខិតឆ្លងដែនផុតកំណត់ ត្រូវការឯកសារអ្វីខ្លះ ដើម្បីបន្តថ្មី?

បើលិខិតឆ្លងដែនផុតកំណត់ ត្រូវការឯកសារអ្វីខ្លះ ដើម្បីបន្តថ្មី?

390
0

តាំងពីដើមឆ្នាំ ២០១៤មក លិខិតឆ្លងដែនកម្ពុជា មានសុពលភាពរហូតដល់១០ឆ្នាំ ដោយចំណាយ១០០ដុល្លារ ១៥ថ្ងៃក្រោយទើបអាចទទួលបានលិខិតឆ្លងដែនយកទៅប្រើប្រាស់។

ដើម្បីអាចធ្វើលិខិតឆ្លងដែនខ្មែរបាន ពលរដ្ឋត្រូវមានសញ្ញាតិខ្មែរ និងត្រូវមានឯកសារដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម សេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (ច្បាប់ដើម)។

ដោយឡែកនៅក្នុងករណីលិខិតឆ្លងដែនផុតកំណត់ ឬផុតសុពលភាព១០ឆ្នាំ ពលរដ្ឋតម្រូវឱ្យភ្ជាប់មកជាមួយនូវ លិខិតឆ្លងដែនខូច រហែក ឬផុតសុពលភាព រួចធ្វើសំណើស្នើសុំផ្ដល់លិខិឆ្លងដែនសារជាថ្មី និងបំពេញនិតិវិធី និងលក្ខខណ្ឌដូចការស្នើសុំលិខិតឆ្លងដែនដូចលើកទី១៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7fw34pca9np7DNeIxFW8TMwljDKvmT5Vtxqw-zzdt6jVEKmyLyD7FtoXOY2IUEbKRnIsLM8oArHVMU9-Hsv_u9PCRBW9c3zdORfSE3xPbKnW_N8dtWRv66zcGAtkc8iXTJpDGXiNLZhrBTcj3JhSEEyN5jIqA9gEhaJf1JWR4HC7VLLuqBqnY4ApyOdRa/s1488/375455102_6984515308267298_6446385094616787005_n.jpg