ចុងក្រោយនេះសង្គ្រា.ម Rapper ជំនាន់ថ្មីបានធ្វើឱ្យមានការចាប់អារម្មណ៍មិនតិចនោះទេក្នុងចំណោមយុវវ័យមានការ Diss គ្នាពី Vanno GMENGz KAN ខណៈពេលនេះ Emi ចេញមករ៉េប FREESTYLE ស្តាប់ទៅធម្មតាតែមិនធម្មតាដោយបង្ហើបប្រយោគថា «ចាយលុយខ្លួនឯងមិនដែលចាយលុយស្រី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF1X-swGek-jweT0sKGlTCl-V7xc-QmjrWWl1w6gJHkgx42smbYpus9d14JtMwdEYZqptClCphyphenhyphenZUALlu2vr0XCPgsWTxI_fk4cUPlW12xAZXcZVJ9bhpkb7IbmkdZYV_Sg43MzAVarge0hb6Cg92P5kgnt_yaDNP3RpoOqm4NzxTuMeIb_YjJw9vsvexc/s1280/image_2024-08-02_14-48-51.png

ប្រិយមិត្តអ្នកតាមដានវិស័យរ៉េបជ្រាបមកហើយថា អតីតបេក្ខភាព The Rapper Cambodia កូនក្រុមរបស់ នរិទ្ធ មានដូចជា Vanno GMENGz KAN បានចេញមក Diss គ្នាដែលបានធ្វើឱ្យក្លាយជាប្រធានបទវែកញែកយ៉ាងច្រើនពីបណ្តាញសង្គម។ ទោះយ៉ាងណា បន្ទាប់ពីមានការ Diss តបតពីសំណាក GMENGz KAN ភាគីខាង Vanno បានចេញមកបង្ហោះសំណេរបកស្រាយពី១០០ដុល្លារមិនទាន់សងគេ សុំនៅរៀងខ្លួនមិនចង់មានរឿងជាមួយអ្នកណា និងមិនចង់ឱ្យប៉ះពាល់កន្លែងធ្វើការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmb_JQheStO5E-lU3XIjYClRp0WJ36qr5dGswV1WFDIt5VTLaDrMLR8QkiJUukxwstnE96ZCFccvPsvoo6aRYRcxcPcj44QUY_OXv0qjhoyavmeLDR2yasJazzkIx7bSmfy6f0Q9SSoGhNREIpwplKnCX9FrCj_O7KJGzDgmMEM4q1QsiRE-bYcSDSnErS/s2048/image_2024-08-02_14-48-52.png

យ៉ាងណាមិញនៅថ្ងៃទី១ សីហា Emi និយមលេងស្តាយ៍ដាក់ក្រាស់សិតសក់លើក្បាលបានទម្លាក់បទ FREESTYLE «ទេពកោសល្យ» ស្តាប់ទៅធម្មតាតែមិនធម្មតាឡើយ។ ក្នុងអត្ថន័យបានរៀបរាប់ជាបន្តបន្ទាប់ទាំងជា Rapper ក៏ស្ពាយកាតាបទៅសាលា និងថែមទាំងចូលចិត្តលេងកីឡាទាត់បាល់ទៀត។ Emi ក៏បានរ៉េបដែរថា ពីមុនផ្សេងឥឡូវផ្សេងអ្នកណាមិនប្រឹងមិនបាននោះទេ របស់ល្អគេតាមរកមិនចាំបាច់អង្វរ។
Emi ក៏បាននិយាយពីមេរៀនជីវិត ពេលខ្លះពិតមិនដូចជាការគិត ខ្លះពិតដូចជាមិនពិត ខ្លះមិនពិតដូចជាពិត មានអេបអរ មានឈូឆរ ខ្លះចេះតែ ក ខ ហៅខ្លួនឯងបណ្ឌិត មានអ្នកអន់ចិត្តតូចចិត្តរឿងខ្លះ។
Rapper រូបនេះក៏បានលើកឡើងដែរថា ខ្លួនមានអាយុវែងមិនសូវគិតរឿងល្បី ហើយចាយលុយខ្លួនឯងមិនដែលចាយលុយស្រីនិងបង្ហើរប្រយោគដែរថាលេងបាល់សុខៗមានអ្នកកើតទុក្ខកើតសរសៃប្រាសាទ មិនដឹងថាជាប្រយោគចង់សម្តៅទៅកាន់ Vanno វិញឬយ៉ាងណាទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiriWLwB0SHcy5SguuEnjlBZUpqvsZyjcClvy64c_GESfnpmsoT8tKu-plVMJC6zlRQFkADb6p0q5pf5XH9Ox_kweWT56oAOUjMSmye_4xEwhYLvgJTwHK9pb7zbErWWCzMGVpl8sOXVWGBpgstPEsdNgSLWpI86BhUrt5DG8dngmWGJvY92_l0uTkfRiyw/s2048/image_2024-08-02_14-48-53.png

គួរបញ្ជាក់ផងដែរថា វាបានក្លាយទៅជាប្រធានបទក្នុងចំណោម Rapper ជំនាន់ថ្មី បន្ទាប់ពី Vanno បានទម្លាក់បទ អយុត្តិធម៌ កាលពីកន្លងមកនេះគ្មានខ្នងគ្មានសែ ស៊ូធ្លាក់ដោយសមត្ថភាពមិនជាប់ព្រោះសែ។ ក្នុងបទចម្រៀងក៏បានលើកឡើងពីឃ្លាពួកម៉ាកទាំងបី ដែលអំឡុងពេលប្រកួត Vanno Emi និង Kan។ ក្រោយមក GMENGz KAN បានចេញមក diss vanno វិញ៕