តើអាចទេមកពីទឹកទន្លេ Seine ឬយ៉ាងណាទើបកីឡាករហែលទឹកមានបញ្ហាសុខភាព?
ប្រទេសបារាំង ៖ មហាជនភាគច្រើនឆ្ងល់ថា តើវាបណ្តាលមកពីទឹកទន្លេ Seine របស់ប្រទេសបារាំងពុំស្អាតឬយ៉ាងណា ទើបធ្វើឱ្យកីឡាករកាណាដាម្នាក់ ដែលចូលរួមប្រកួតហែលទឹកទន្លេនេះក្អួតរហូតដល់១០លើក នៅពេលហែលទឹកមកដល់ចំណុចគោលដៅ?
វាមានរឿងធ្វើឱ្យមហាជនប្រកែកគ្នាមិនអស់មិនហើយ អំពីករណីគុណភាពរបស់ទឹកទន្លេ Seine នៅប្រទេសបារាំង ។ រីឯគណៈកម្មការប្រកួតកីឡាអូឡាំពិកបញ្ជាក់ថា ទឹកទន្លេ Seine ស្អាតគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ជាកន្លែងឱ្យកីឡាករប្រកួតហែលទឹក ក្នុងកីឡាអូឡាំពិក ឆ្នាំ២០២៤ ។
ប៉ុន្តែមហាជនពុំចាំបាច់ប្រកែកគ្នាបន្តទៀតទេ ពីព្រោះបើតាមទូរទស្សន៍ឃើញថា កីឡាករហែលទឹករូបនេះបានក្អួតភ្លាមៗ ។ នេះជាចម្លើយទៅកាន់អ្នកតាមដានការប្រកួតកីឡាអូឡាំពិកនៅទូទាំងពិភពលោកថា គុណភាពទឹករបស់ទន្លេនេះគ្មានស្តង់ដារ ។ បើតាមការត្រួតពិនិត្យកាលពីខែមិថុនា ឆ្នាំ២០២៤ បង្ហាញថា ទន្លេនេះមានមេរោគម្យ៉ាងឈ្មោះ អ៊ីខូឡៃ ខ្ពស់ពីកម្រិតទឹកធម្មតា រហូតដល់១០ដងឯណោះ ។
កីឡាករក្នុងរូបភាពដែលយើងគ្រប់គ្នាបានឃើញនេះឈ្មោះ Tyler Mislawchuk ជនជាតិកាណាដា អាយុ២៩ឆ្នាំ បានចូលរួមប្រកួតហែលទឹក កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ។ ប៉ុន្តែក្រោយពីលោកហែលទឹកទៅដល់គោលដៅ លោកពុំបានអបអរសារទរនឹងជ័យជម្នះទេ ប៉ុន្តែលោកបានក្អួតចង្អោរ ។ លោកនិយាយថា លោកបានក្អួតរហូតដល់១០លើក ក្រោយពីហែលទឹករួច ។
កន្លងមក អភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo ធ្លាប់បានចុះហែលទឹកទន្លេ Seine ដែលមានមនុស្សម្នាជាច្រើននាក់ឈរមើល ។ បន្ទាប់ពីហែលទឹករួច លោកស្រីបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា ៖ «ទឹកទន្លេនេះស្អាតណាស់ វាត្រជាក់បន្តិច តែវាមិនអាក្រក់ទេ» ។
ទោះយ៉ាងណា កីឡាករហែលទឹកឈ្មោះ Tyler Mislawchuk បានមកដល់គោលដៅក្នុងលេខរៀងទី៩ ដោយចំណាយពេល១ម៉ោង និង៤៤នាទី ២៥វិនាទី ។ រីឯមេដាយមាស បានទៅកីឡាករ Alex Yee របស់អង់គ្លេស, មេដាយប្រាក់ បានទៅកីឡាករ Hayden Wilde របស់នូវែលសេឡង់ និងមេដាយសំរិទ្ធ បានទៅកីឡាករ Leo Berger ៕


.jpg)

.jpg)



.png)
.png)



HyunA បានប្រឈមមុខនឹងការធ្វើពហិកាពីអ្នកគាំទ្ររបស់នាង ហើយសកម្មភាពតន្ត្រីរបស់នាងបានរងទុក្ខ រួមទាំងលទ្ធផលដ៏ខកចិត្តសម្រាប់ការត្រលប់មកវិញចុងក្រោយរបស់នាង និងការលុបចោលការប្រគំតន្រ្តីនៅសហរដ្ឋអាម៉េរិក និងកាណាដា។ ការសម្តែងជាសាធារណៈរបស់ HyunA ក៏ត្រូវបានជួបជាមួយនឹងភាពព្រងើយកន្តើយ និងភាពស្ងៀមស្ងាត់ពីសំណាក់ទស្សនិកជន ដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់នាងថែមទៀត។ ការលំបាកក្នុងអាជីពរបស់នាង កើតចេញពីជម្រើសផ្ទាល់ខ្លួនរបស់នាង ជាជាងកត្តាខាងក្រៅ។
ភាពចម្រូងចម្រាសនេះ រួមជាមួយនឹងពាក្យចចាមអារ៉ាមអំពីការលែងលះដែល Jiyeon បានបដិសេធ បានបង្ខំនាងឱ្យឈប់សម្រាកពីសកម្មភាពសិល្បៈបណ្តោះអាសន្នសិន។ Jiyeon បានបាត់ខ្លួនពីសកម្មភាពថ្មីៗរបស់ T-ara រួមទាំងកម្មវិធីជួបជុំអ្នកគាំទ្រនៅទីក្រុងសៀងហៃ ដែលនាំឱ្យមានការរំពឹងទុកថានាងកំពុងធ្លាក់ចុះដោយសារតែស្ថានភាពរសើប។ រហូតមកដល់ពេលថ្មីៗនេះនាងបានបង្ហាញខ្លួនឡើងវិញលើបណ្ដាញសង្គមដើម្បីអបអរខួបគម្រប់ ១៥ ឆ្នាំរបស់ T-ara៕



.png)
.png)








.jpg)

.jpg)
.jpg)












