ថ្លែងក្នុងពិធីធ្វើសំណេះសំណាល និងពិសាភោជនាហារ ជាមួយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ សសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យពលរដ្ឋអាចថត Pre-Wedding នៅតំបន់អង្គរបាន ដោយមិនចាំបាច់សុំច្បាប់អនុញ្ញាត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសសន៍ថា៖”ប្រជាពលរដ្ឋ ទៅថត Pre-Wedding ថតដាក់ YouTube ផ្សព្វផ្សាយ នៅតំបន់អង្គរ មិនចាំបាច់ស្នើសុំការអនុញ្ញាត និងបង់លុយនោះទេ ប៉ុន្តែត្រូវមានក្រមសីលធម៌ កុំឱ្យប៉ះពាល់វប្បធម៌”។
សម្តេចក៏បានសង្កត់ធ្ងន់ថា៖”សម្រាប់លក្ខខណ្ឌតម្រូវឱ្យស្នើសុំច្បាប់ពីអាជ្ញាធរជាតិអប្សរា គឺអនុវត្តចំពោះការថតរូបសម្រាប់ធ្វើអាជីវកម្មទាំងឡាយណា មានទាំងការថតភាពយន្តខ្នាតធំគ្រប់ប្រភេទ ការថតរូបសម្រាប់ការផលិតជាស្ព័តពាណិជ្ជកម្ម ឬទស្សនាវដីដើម្បីលក់ ការប្រើប្រាស់ដ្រូនគ្រប់ប្រភេទ គឺត្រូវសុំច្បាប់ហើយ បង់សេវា”។
ដោយឡែក ចំពោះអង្គភាពសារព័ត៌មានផ្លូវការរបស់ជាតិនិងអន្តរជាតិ ដែលចង់ថតនៅរមណីយដ្ឋានអង្គរសម្រាប់ការផ្សព្វផ្សាយព័ត៌មាន ក៏ត្រូវសុំច្បាប់មកអាជ្ញាធរជាតិអប្សរាដែរ តែមិនតម្រូវឱ្យបង់ថ្លៃឡើយ៕











